នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្យល់ពុល កើនឡើងទៀតហើយ ដោយនៅត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ កំហាប់ខ្យល់ពុល (PM 2.5) នៅភ្នំពេញ មានដល់ទៅ៤០មីក្រូក្រាម ក្នុងមួយម៉ែត្រគីប និងសន្ទស្សន៍គុណភាពខ្យល់ដល់ទៅ១១២ ដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាពក្រុមមនុស្សមួយចំនួន ជាពិសេស ស្ត្រីមានផ្ទៃពោះ និងកុមារ។ នេះបើយោងទៅតាមគេហទំព័រវាស់សន្ទស្សន៍កំហាប់ខ្យល់ពុល iqair.com។
ជាធម្មតា សន្ទស្សន៍គុណភាពខ្យល់ដែលល្អសម្រាប់សុខភាព គឺស្ថិតក្នុងចន្លោះពី ០ ទៅ ៥០ ស្របពេលដែលសន្ទស្សន៍មធ្យមគឺស្ថិតក្នុងចន្លោះពី ៥០ ទៅ១០០ ប៉ុណ្ណោះ។
ផលប៉ះពាល់នៃខ្យល់ពុលចំពោះកុមារមានអ្វីខ្លះ?
ផលប៉ះពាល់រយៈពេលខ្លី
- ក្អក កណ្តាស់ និងមានបញ្ហាផ្លូវដង្ហើម ដូចជា ផ្តាសាយ និងរលាកបំពង់ក ជាដើម
- ជំងឺហឺតធ្វើទុក្ខឡើងវិញ
- មានការបង្ករោគផ្សេងៗ
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ផលប៉ះពាល់រយៈពេលវែង
- ការអភិវឌ្ឍយឺតយ៉ាវ
- មានហានិភ័យនៃការកើតជំងឺបេះដូង និងជំងឺសួត
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ។
គន្លឹះល្អៗការពារកូនពីខ្យល់ពុល
១. ពិនិត្យគុណភាពខ្យល់
ជំហានដំបូងបង្អស់ដើម្បីការពារកូន ប៉ាម៉ាក់គួរដឹងពីកម្រិតគុណភាពខ្យល់ ប្រសិនបើខ្យល់ពុលមានកម្រិតខ្ពស់ ប៉ាម៉ាក់គួរឲ្យកូនលេងនៅក្នុងផ្ទះ ឬជៀសវាងបញ្ចេញសកម្មភាពរាងកាយខ្លាំងក្លាជ្រុលពេក។
[embed-health-tool-vaccination-tool]
២. បង្កើនគុណភាពខ្យល់នៅក្នុងផ្ទះ
ទន្ទឹមនឹងនេះដែរ ប៉ាម៉ាក់គួរបើកម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងបន្ទប់គេង ឬកន្លែងដែលកូនចូលចិត្តលេង ដើម្បីកាត់បន្ថយភាគល្អិតតូចៗដែលមានគ្រោះថ្នាក់នៅក្នុងខ្យល់។ មួយវិញទៀត យើងក៏ចាំបាច់បិទបង្អួចឲ្យជិតផងដែរ ដើម្បីកុំឲ្យខ្យល់កខ្វក់ឆ្លងចូលបាន។
៣. បង្កើតទម្លាប់ល្អ
បន្ថែមពីនេះ ប៉ាម៉ាក់គួរណែនាំឲ្យកូនបង្កើតនូវទម្លាប់ល្អមួយចំនួន ដើម្បីកាត់បន្ថយការស្រូបយកខ្យល់ពុល ដូចជាជៀសវាងការធ្វើដំណើរនៅតាមផ្លូវដែលមានមនុស្សអ៊ូអរច្រើន ពីព្រោះខ្យល់ពុលពីផ្សែងម៉ូតូ ផ្សែងឡានមានកម្រិតខ្ពស់។
៤. បង្កើនការទ្រទ្រង់រាងកាយកូនដោយបញ្ចូលសារធាតុចិញ្ចឹមល្អៗ
របបអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមល្អៗ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារកូនតូចពីការប៉ះពាល់ដោយផ្សែងពុល ហេតុនេះ ប៉ាម៉ាក់គួរបញ្ចូលពពួកផ្លែប៊ឺរី បន្លែស្លឹកបៃតង និងពពួកផ្លែក្រូច ដែលផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយកូនក្នុងការប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ ដែលបណ្តាលមកពីផ្សែងពុល។
ពេលណាគួរនាំកូនទៅជួបនឹងគ្រូពេទ្យ?
ប្រសិនបើកូនមានអាការដូចខាងក្រោម ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់
- ក្អកមិនបាត់ក្នុងរយៈពេល៣ថ្ងៃ
- ពិបាកដកដង្ហើម ឬល្ហិតល្ហៃ
- ណែនទ្រូង
ចំណុចសំខាន់
ផលប៉ះពាល់រយៈពេលខ្លី
- ក្អក កណ្តាស់ និងមានបញ្ហាផ្លូវដង្ហើម ដូចជា ផ្តាសាយ និងរលាកបំពង់ក ជាដើម
- ជំងឺហឺតធ្វើទុក្ខឡើងវិញ
- មានការបង្ករោគផ្សេងៗ
- ការអភិវឌ្ឍយឺតយ៉ាវ
- មានហានិភ័យនៃការកើតជំងឺបេះដូង និងជំងឺសួត
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ។
អត្ថបទពាក់ព័ន្ធ៖
- ធ្វើបាន ៥ ចំណុចនេះ ប៉ាម៉ាក់លែងព្រួយរឿងកូនកើតផ្តាសាយញឹកទៀតហើយ
- កូនផ្តាសាយ បើមានសញ្ញាទាំងនេះ ប្រញាប់នាំកូនទៅពេទ្យភ្លាម!
- កូនផ្តាសាយ ហៀរសម្បោរ តឹងច្រមុះ គួរធ្វើម៉េចល្អ?
- បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?
- រដូវភ្លៀងងាយផ្តាសាយណាស់ ស្រ្តីពពោះបើកើតផ្តាសាយគួរធ្វើម៉េចល្អ?
- ខែត្រជាក់ ក្មេងងាយផ្តាសាយ តឹងច្រមុះ សាកតិចនិកសាមញ្ញមួយនេះអាចជួយបាន