ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត

ក្រសួង​សុខាភិបាល បាន​អំពាវ​នាវ​ឲ្យ​​ប្រជា​ពល​រដ្ឋ​កម្ពុជាទាំង​អស់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ស្វែង​យល់​ពី​វិធី​បង្ការ​ការ​ឆ្លង​ជំ​ងឺ​អុត​ស្វា ក៏ដូច​ជា ត្រូវ​អនុ​វត្តន៍​នូវ​វិធី​បង្ការ​នានា​ឲ្យ​បាន​ខ្ជាប់​ខ្លួន ក្រោយពី​ក្រសួង​បាន​ឃើញ​ករណី​ជំ​ងឺ​អុត​ស្វាយ​ចំនួន​២​ករណី​ទៀត ដែល​នាំ​ឲ្យ​ករណី​វិជ្ជ​មាន​សរុប​កើន​ដល់៣​ករណីនេះ​។ ក្រសួង​សុខា​ភិបាល បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន​ថា យោង​តាម​លទ្ធផល​ដែល​ទទួល​បាន​ពី​វិទ្យា​ស្ថានជាតិ​សុខភាព​សាធារណៈ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៤ កម្ពុជា បាន​រក​ឃើញករណី​វិជ្ជ​មាន​ចំនួន​២​ករណី​បន្ថែមទៀត ក្រោយពី​រក​ឃើញករណី​ទី​១ លើ​បុរស​​វ័យ​២៨​ឆ្នាំ​ម្នាក់ រស់​នៅ​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ កាលពីថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​។ ក្រោយពី​រក​ឃើញ​ករណី​ថ្មី​ទាំង​២​ខាង​លើ ក្រសួង​សុខា​ភិបាល បាន​បញ្ជាក់​ថា វីរុសអុតស្វា អាច​ចម្លងពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួម​ភេទ​គ្រប់ទម្រង់ ជា​មួយនឹង​អ្នក​ជំ​ងឺ​អុតស្វា និង​ការ​ប៉ះ​ពាល់​ផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារ​ពាង្គកាយ ទឹក​មាត់ ដំណក់​តូច​ៗ​តាមផ្លូវ​ដង្ហើម និង​សម្ភារៈ​ប្រើប្រាស់​ដែល​មាន​ជាប់​វីរុស ដូច​ជា​ចម្លៀក​បំពាក់ ពូក កន្សែង ស្លាប​ព្រាចាន ជា​ដើម​។ វីរុស​អុតស្វា ក៏អាច​ឆ្លង​ពី​ម្តាយ​ទៅកូន​តាម​រយៈទង​សុក ក្នុង​អំឡុង​ពេល ឬក្រោយពេលសម្រាល តាមរយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់ បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ ឬឪពុក​ម្តាយ​មាន​ជំ​ងឺ​អុត​ស្វា​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ជាមួយ​គ្នា​នេះ ក្រសួង​បាន​បញ្ជាក់​ថា បើ​បុគ្គល​ណាមាន​រោគ​សញ្ញា​ដូច​ជា កន្តួល​រមាស់ ដោយ​មាន​ពង​ទឹក​នៅលើ​មុខ បាត​ដៃ ជើង​ […]

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ថ្នាំវ៉ាក់សាំងជំងឺកូវីដ១៩ថ្មី មានសមត្ថភាពប្រឆាំងបាក់តេរីបង្កជំងឺឆ្លងបានច្រើនប្រភេទ

ថ្នាំវ៉ាក់សាំងជំងឺកូវីដ១៩​ថ្មី ជា​ការ​ស្រាវជ្រាវ​ពីរ​ប្រទេស​រួម​គ្នា មាន​សមត្ថភាព​អាច​​ព្យាបាល​អាការៈ​ផ្សេង​ៗ​ ​បង្ក​ដោយ​បាក់តេរី នឹងកំពុង​​ក្លាយ​ជា​ក្តី​រំពឹង​ថ្មី ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ជំងឺ​ឆ្លងបាន។ ប្រភព​ព័ត៌មាន​​ពី Drug Target Review បាន​​ឲ្យ​ដឹង​ថា វ៉ាក់​សាំង​ប្រភេទ​ថ្មី ឈ្មោះ​ J8 ​បាន​អភិវឌ្ឍ​រួម​គ្នា ដោយ​សាកលវិទ្យាល័យ Griffith របស់​អូស្រ្តាលី និង​ដៃ​គូ​ស្រាវជ្រាវ​មក​ពី​ប្រទេស​កាណាដា ក្នុង​គោល​​បំណង​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​ទៅ​នឹងពពួក​​បាក់តេរីប្រភេទ (Strep A) ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្លង នឹង​បង្ក​ជា​អាការៈ​ធ្ងន់​ធ្ងរ ​ដូច​ជា គ្រុន​ក្តៅ ឡើង​កន្ទួល​រលាក​ស្បែក និង​ប្រែ​ប្រួល​សម្ពាធ​ឈាម​ជា​ដើម។ ជា​ពិសេស​ទៅ​​ទៀ​ត ដោយ​សារ​​បញ្ហា​កើត​ឡើង​ដោយ​ពពួកបាក់តេរី បណ្តាល​​​ឲ្យ​​មាន​ករណី​ស្លាប់​ច្រើន ទើប​​ធ្វើ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ផលិត​ថ្នាំ​វ៉ាក់​សាំង​នេះ​ឡើង។ ដំណើរ​បង្កើត​វ៉ាក់សាំង J8 ​ឡើង ត្រូវ​បាន​ពិសោធ​ទៅ​លើ​សត្វ​កណ្តុរ​ជា​មុន ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​វិវត្ត​ J8 ចេញ​ពី​​ប្រូតេអ៊ីន តាង​ឈ្មោះ​ ដោយ​អក្សរ M ​មាន​ក្នុងបាក់តេរី ​ក្រោយ​មក​វា​បាន​ក្លាយ​អង្គធាតុ​ក្នុង​ឈាម ស៊ាំ​ និង​ប្រឆាំង​ ទៅ​នឹងបាក់តេរី បង្កជំងឺ​ឆ្លង​នៅ​ក្នុង​សត្វ​កណ្តុរ​។ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងថ្មី របស់អូស្ត្រាលី មានប្រសិទ្ធភាពខ្ពស់ បង្ការឆ្លងមេរោគរបេង នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ សម្រាប់​លទ្ធ​ផល​​ការ​ស្រាវជ្រាវ​ខាង​លើ សាស្រ្តាចារ្យ​​ដឹក​នាំ​​ការ​ស្រាវជ្រាវ លោក Michael Good […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក

គ្នាយើង​មួយចំនួន ប្រហែល​ជា​ចូលចិត្ត​ហែលទឹក ព្រោះ​វា​ជួយ​ឲ្យ​ត្រជាក់​ខ្លួន បេះដូង​ដំណើរការ​ល្អ បង្កើន​សាច់ដុំ និង​ដុត​កាឡូរី​ក្នុង​រាងកាយ​យើង​ទៀត។ ប៉ុន្ដែ​ទៅ​ហែល​ទឹក ក្នុង​អាងធំ​រួមគ្នា ក៏អាច​ប្រឈម​នឹង​ការ​ឆ្លង​បាក់តេរី និង​មេរោគ​បង្ក​ជំងឺ​ផងដែរ។ ខាងក្រោម​នេះ ជា​ជំងឺ ៤​ប្រភេទ ដែល​ងាយ​ឆ្លង​នៅ​ក្នុង​អាង​ហែល​ទឹក៖ ១. ជំងឺ​រាក ជំងឺរាក មិន​គ្រាន់តែ​ជា​បញ្ហា​ក្រពះ ដែល​កើតឡើង ពេល​យើង​ញ៉ាំ​អាហារ​មិន​ល្អ​នោះទេ។ ពេល​យើង​ច្រមុជ​ចូល​ក្នុង​ទឹក យើង​ក៏ប្រឈម​ការ​ឆ្លង​បាក់តេរី​ផងដែរ ជាពិសេស​បាក់តេរី Pseudomonas aeruginoa ដែល​បង្ក​អាសន្នរោគ និង​ជំងឺ​រាក។ បើសិន​មាន​បាក់តេរី​នេះ នៅ​ក្នុង​អាង​ហែលទឹក សូម្បី​លេប​ទឹក​បន្ដិច ក៏គ្រប់គ្រាន់​នឹង​ឆ្លង​មេរោគ​ដែរ។ ក្នុង​អាងហែល​ទឹក ក៏មាន​បាក់តេរី E.coli, Shigella និង Cryptosporidium Norovirus ដែល​អាច​រស់នៅ​បាន​រហូត​ដល់ ៥​ថ្ងៃ។ ២. ជំងឺ​ប្រព័ន្ធ​ដង្ហើម ជំងឺ​ប្រព័ន្ធ​ដង្ហើម ងាយ​នឹង​កើតឡើង​ណាស់ សម្រាប់​អ្នក​ហែល​ទឹក ដោយសារ​បាក់តេរី Legionella ងាយ​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​ដង្ហើម ដោយ​បង្ក​ឲ្យ​ពិបាក​ដក​ដង្ហើម និង​មាន​បញ្ហា​សួត។ ក្នុង​នោះ មនុស្ស​វ័យ ៥០​ឆ្នាំ​ឡើង កុមារ និង​ស្ត្រីពពោះ​ ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាក់តេរីនេះ ព្រោះ​វា​អាច​បង្ក​ឲ្យ​ជួយ​បញ្ហា​ធ្ងន់ធ្ងរ​បាន។ ៣. ជំងឺ​ត្រចៀក ពេល​យើង​ហែល​ទឹក […]


ជំងឺហ្ស៊ីកា

លម្អិតពីជំងឺ Zika (ជំងឺហ្ស៊ីកា)

និយមន័យ ១- អ្វី​ជា​​ជំងឺ​ហ្ស៊ីកា? ជំងឺ​ហ្ស៊ី​កា ជា​ប្រភេទ​ជំងឺ​បង្ក​ឡើង​ដោយ​សារ​មេរោគ​ហ្ស៊ីកា កើត​ឡើងឆ្លង​តាម​រយៈ​សត្វ​មូស​ខាំ។ ជំងឺនេះ ភាគ​ច្រើន​គេ​ឃើញ​មាន​នៅ​តាម​តំបន់​ត្រូពិក ​និង​ប្រទេស​ជុំវិញ​តំបន់នោះ ខណៈ​មូស​ភ្នាក់​ងារ​ចម្លង​ជំងឺ​ហ្ស៊ីកា តាម​រយៈការ​​ជញ្ជក់​ឈាមមានជំងឺ​ រួច​ចម្លង​ទៅ​មនុស្ស​ម្នាក់ផ្សេង​ទៀត។ ២- ជំងឺ​ហ្ស៊ីកា​កើត​ឡើង​ញឹក​ញាប់​ដែរទេ? ជំងឺ​ហ្ស៊ី​កា ឧស្សាហ៍​ជួប​ប្រទះណាស់ ​ហើយ​គេ​គ្រប់គ្រងបាន ​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម​របស់​ជំងឺ។ រោគ​សញ្ញា ៣ – ជំងឺហ្ស៊ីកា​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? ជា​ទូទៅ មនុស្ស​​ភាគ​ច្រើនកើត​ជំងឺ​នេះ ​គឺ​ជា​សះ​ស្បើយ​ពី​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈពេល​ ១​ សប្ដាហ៍ ហើយ​ករណី​ជា​ច្រើន​ មិន​លេច​ឡើង​ជា​រោគ​សញ្ញា​នោះ​ទេ។ ប៉ុន្តែរោគ​សញ្ញា​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន​ដូច​ជា៖ – ក្ដៅ​ខ្លួន – កន្ទួល​រមាស់​លើ​ស្បែក – ឈឺ​សន្លាក់ – ឈឺ​ក្បាល – ឡើង​ក្រហម​ភ្នែក។ ជំងឺ​បង្ក​ដោយ​មេរោគ​ហ្ស៊ី​កា ​គ្រោះ​ថ្នាក់​ណាស់​ បើ​ឆ្លង​ទៅ​លើ​ទារក​ និង​កុមារ។ ទារក​ក្នុង​ផ្ទៃ​មាន​ផ្ទុក​មេរោគ​នេះ​ ច្រើន​តែ​កើត​មក​មិន​ពេញ​លក្ខណៈ​ដូចជា​៖ – ភ្នែក​​កើត​មក​ខុស​ប្រក្រតី – ថ្លង់ – វិបត្តិ​អំឡុង​ពេល​កំពុងលូតលាស់​ក្នុង​ផ្ទៃ – ខួរ​ក្បាល​តូច – ខួរ​ក្បាល​ខុស​ប្រក្រតី។ បើ​ឲមាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ​សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។ ៤- គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា?  ក្នុង​ករណី​មាន​ចម្ងល់​ ឬ​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ សង្ស័យ​ថា​មាន​ជំងឺ​ហ្ស៊ីកា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ថា​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺចំពោះ​រាងកាយ​​មនុស្ស​ម្នាក់ៗ គឺ​ខុសៗ​គ្នា។ មូលហេតុបង្ក ៥- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ហ្ស៊ីកា​មាន​អ្វី​ខ្លះ? ជំងឺហ្ស៊ីការ បណ្ដាល​មក​ពី​មេរោគ​ហ្ស៊ីកា ដោយ​មូល​ហេតុ​ចម្បង​ ​គឺ​ឆ្លង​តាម​រយៈ​មូស​ខាំ។ នៅ​ឆ្នាំ​១៩៤៧ ក្នុងប្រទេស​អ៊ុយហ្គាន់ដា មេរោគ​នេះ​បាន​រក​ឃើញ​ដំបូង​ឡើង​នៅ​ក្នុង​ប្រភេទ​មូសដែលបង្ក​ជា​ជំងឺ​គ្រុន​ឈាម​ គ្រុន​លឿង និង​គ្រុនឈិ។មូស​ចម្លងមេរោគ​ទៅ​ក្នុង​រាងកាយ​យើង​បាន​ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺគ្រុនពោះវៀន កើតដោយសារអ្វី? គួរធ្វើបែបណាល្អ?

គ្រុន​ពោះវៀន គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​កើត​នោះទេ មិន​ថា​ក្មេង មិនថា​ចាស់ សុទ្ធ​តែ​ធ្លាប់កើត​ជំងឺ​នេះ ប៉ុន្តែ​មាន​គ្នា​យើង​ភាគ​តិចណាស់ ស្គាល់​ពី​ជំងឺ​នេះ ឬ​សម្គាល់​ដឹង​ថា​ខ្លួន​ឯង ឬ​កូន​គ្រុនពោះវៀន​ណាស់ ទាល់​តែ​ពេទ្យ​ប្រាប់ ទើប​ដឹង។ ម៉េច​បាន​គ្រុន​ពោះ​វៀន? មាន​រោគសញ្ញា​ម៉េច​ខ្លះ? គួរ​ព្យាបាលបែប​ណា? សំណួរ​ទាំង​នេះ នឹង​បក​ស្រាយ​ក្នុង​អត្ថបទ “Hello គ្រូពេទ្យ” ខាង​ក្រោម។ និយមន័យ ១- អ្វី​ទៅ​ជា​ជំងឺ​គ្រុនពោះវៀន? ជំងឺ​គ្រុនពោះវៀន ជាភាសា​បច្ចេកទេស​ហៅថា Typhoid Fever ជា​ប្រភេទ​ជំងឺ​ បង្ក​ដោយ​បាក់តេរី  មាន​ឈ្មោះ​ថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លង​តាម​ការ​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក​ ដែល​មាន​ប្រឡាក់​ លាមក​ ឬ​ទឹក​នោម​គ្នា​យើងមាន​កើត​​ជំងឺ​នេះ ឬ​ប៉ះ​ពាល់​ជា​មួយ​មេរោគគ្រុន​ពោះ​វៀន ដែល​មាន​នៅ​កន្លែង​ស្អាត និង​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២- ​ជំងឺ​គ្រុនពោះវៀនមាន​រោគ​សញ្ញា​អ្វី​ខ្លះ? ជំងឺ​គ្រុន​ពោះវៀន មាន​រោគ​សញ្ញា​ច្រើន​ នឹង​វិវត្ត​ម្ដង​បន្តិច​ៗ ពី​ ១-៣ សប្ដាហ៍​បន្ទាប់​ពី​ឆ្លង​មេរោគ។ ហើយ​ដំណាក់កាល​​វិវត្ត​ជា​ជំងឺគ្រុន​ពោះ​វៀន​មាន​ដូចជា៖ – ដំណាក់​កាល​ដំបូង៖ ក្នុង​ដំណាក់​កាល​នេះ គ្នា​យើង ឬ​ក្មេងៗ​មាន​​ជំងឺ ​អាច​លេច​ចេញ​រោគ​សញ្ញាគ្រុន​ក្ដៅ […]


ជំងឺឆ្លងពីសត្វល្អិត

ក្រៅពីគ្រុនឈាម ជំងឺមួយចំនួនសុទ្ធតែអាចចម្លងដោយសារមូសខាំ

ដូច​ធ្លាប់​ប្រាប់​ក្នុង​អត្ថបទ​ច្រើន​ហើយ មូស​ជា​សត្វ​ចង្រៃ មិន​ត្រឹម​តែ​រំខាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ចម្លង​ជំងឺ​ជា​ច្រើន​មក​លើ​យើង​បាន មិន​ត្រឹម​តែ​ ជំងឺគ្រុន​ឈាម គ្រុន​ឈិ ឬ​ស៊ីកា ប៉ុណ្ណោះ​ទេ ហេតុ​នេះ​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពិសេស​ក្មេងៗ។ “Hello គ្រូពេទ្យ” បង្ហាញ​ពី​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត អាច​ឆ្លង​ដោយ​សារ​មូស​ខាំ ឲ្យ​គ្នា​យើង​បាន​ដឹង និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ១- ជំងឺ​បង្ក​ដោយ​មេរោគ​វ៉េស​នៀល (West​ Nile) មេរោគ​វ៉េសនៀល អាច​ចម្លង​តាម​រយៈ​មូសខាំ ខណៈគ្នា​យើង​​ផ្ទុកមេរោគ​វ៉េស​នៀល កម្រ​បង្ហាញ​ចេញ​រោគ​សញ្ញា​ណា​មួយ​ណាស់។ យ៉ាង​ណា ម្នាក់​ក្នុង​ចំណោម ៥នាក់ ដែល​បាន​ឆ្លង​មេរោគ​ប្រភេទ​នេះ នឹង​ជួប​ប្រទះ​រោគ​សញ្ញា ដូច​គ្រុន​ផ្តា​សាយ។ អាការៈ​អស់​កម្លាំង បង្ក​ឡើង​ដោយ​វ៉េស​នៀល អាច​នឹង​មិន​បាត់​វិញ​នោះ​ឡើយ ដោយ​មាន​រយៈ​ពេល​យូរ ដល់​ទៅ​ជា​ច្រើន​ខែ ហើយ​ក្នុង​​ករណី​ខ្លះ មេរោគ​វ៉េសនៀល អាច​បង្ក​រោគ​ធ្ងន់​ធ្ងរ បណ្តាល​ឲ្យហើម​ខួរ​ក្បាល ឬ​រលាក​ស្រោម​ខួរ​ទៀត​ផង។ ទោះ​យ៉ាង​ណា អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា មេរោគ​ចម្លង​ដោយ​សារ​មូស​ខាំ​ប្រភេទ​នេះ មិន​បង្ក​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ដែរ។ ២- ជំងឺ​រលាក​ខួរ​ក្បាល មូស​ខាំ អាច​ចម្លង​មេរោគ បង្ក​ឲ្យ​ខួរ​ក្បាល និង​ខួរ​ឆ្អឹង​ខ្នង​ជន​រងគ្រោះ​ហើម ខណៈ​បញ្ហា​ហើម​ខួរ​ក្បាល ពាក់​ព័ន្ធ​នឹង​ការ​បង្ក​រោគ​ធ្ងន់​ធ្ងរ​ដោយ​សារ​​មេរោគ​វ៉េសនៀល ជា​ប្រភេទ​មួយ​បង្ក​ជំងឺ​រលាក​ខួរ​ក្បាល។ យ៉ាង​ណា ជំងឺ​រលាក​ខួរ​ក្បាល ត្រូវ​បែង​ចែក​ជា​ច្រើន​ប្រភេទ អា​ស្រ័យ​លើ​តំបន់​យើង​រស់​នៅ និង​សភា​ប្លែក​ខុសៗ​របស់​ជំងឺ​រលាក​ខួរ​ក្បាល […]


ជំងឺគ្រុនឈាម

កុំ​ច្រឡំ! គ្រុនឈាម ​១​ជីវិត​មិន​មែន​អាច​កើត​តែ​១​ដង​ទេ

ជំងឺ​គ្រុន​ឈាម​អាច​កើត​លើ​មនុស្សម្នាក់​ ១-៤ ដង​ឯ​ណោះ ដែល​ការ​កើត​លើក​ទី១ មាន​លក្ខណៈ​ស្រាល ខណៈ​ការ​កើត​លើក​ទី២ ទី៣ កាន់​តែ​ធ្ងន់ធ្ងរ ពិបាក​ព្យាបាល។ ហេតុអ្វី​កើត​គ្រុន​ឈាម​លើក​ទី២ ទី៣ គ្រោះ​ថ្នាក់​ជាង​លើក​ទី១? ចម្ងល់​នេះ លោក​វេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា​ដោយសារ​តែការប្រឈម​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់ធ្ងរ និង​មួយ​វិញ​ទៀត​កោសិកា T Cell ផលិតប្រពន្ធ័​ការពារ​បាន​ត្រឹម​មួយ​ផ្នែក​ដើម្បី​ប្រឆាំង​ការ​ឆ្លង​មេរោគ​ថ្មី។ ទូទៅ​គេ​បែង​ចែក​ជំងឺ​គ្រុន​ឈាម​ជា ៣ កម្រិត គឺ​កម្រិត​ស្រាល មធ្យម និង​ធ្ងន់ធ្ងរ ហើយ​រោគ​សញ្ញា​ក៏​ដូចគ្នា​ខ្លះ និង​ខុស​គ្នា​ខ្លះ​ទៅ​តាម​កម្រិត​នីមួយៗ លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​ស្រាល៖ – ក្តៅ​ខ្លូន​ខ្លាំង ពី ៣៨- ៤០ អង្សារសេ – ឈឺ​ក្បាល​ធ្ងន់​ធ្ងរ – ឈឺ​ចាប់​ក្រោយប្រលង់​ភ្នែក – ឈឺ​សន្លាក់ និង​ឈឺ​សាច់​ដុំ – ចង្អោរ និង​ក្អួត – ធុំបាយ – លេច​ស្នាម​កន្ទួល​លើ​ខ្លួន ៣-៤ ថ្ងៃ​ក្រោយ​ក្តៅ​ខ្លួន។ រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​មធ្យម៖ ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម​អាច​បណ្តាល​ឲ្យ​ស្លាប់ ប្រសិន​បើ​យើង​ព្យាបាល​មិន​ទាន់​ពេល ឯ​រោគ​សញ្ញា​ដូចគ្នា​ទៅ​នឹង​កម្រិត​ស្រាល​ដែរ គ្រាន់​តែ​បន្ថែម​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – ខូច​សរសៃ​ឈាម – […]


ជំងឺគ្រុនឈាម

កុំប្រហែស! គ្រុន​ឈាម​កើត​លើ​មនុស្ស​ចាស់ គ្រោះ​ថ្នាក់​ជាង​ក្មេង​​ទៅ​ទៀត

ជំងឺ​គ្រុន​ឈាម​ភាគ​ច្រើន​កើត​លើ​កូន​ក្មេង តែ​មនុស្ស​ពេញវ័យ ឬ​ចាស់​ក៏​កើត​មាន​ជំងឺ​នេះ​ដែរ។ គ្រុន​ឈាម​លើ​មនុស្ស​ចាស់ និង​កូន​ក្មេង​មិន​ខុស​គ្នា​នោះ​ទេ វា​បង្ក​ឡើង​ដោយ​មូស​ខ្លាញី​ដែល​មាន​មេរោគ​ខាំ​យើង។ អ្វី​ដែល​គួរ​ព្រួយ​បារម្ភ​នោះ ប្រសិន​មនុស្ស​ធំ​កើត​ជំងឺ​គ្រុនឈាម​នោះ​ស្ថានភាព​អាក្រក់​ជាង​ក្មេង​ទៅ​ទៀត។ ចំពោះ​មូលហេតុ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ថា មនុស្ស​ធំ​ដែល​ឆ្លង​ជំងឺ​គ្រុនឈាម​ក្តៅ​ខ្លួន​ខ្លាំង​ជាង​កូន​ក្មេង ឯ​កម្តៅ​នោះ​ទៀត​សោត​មិន​ងាយ​នឹង​ធ្លាក់​ចុះ​នោះ​ទេ ធ្វើ​ឲ្យ​កំហាប់​ឈាម​ឡើង​ខ្ពស់ ងាយ​នឹង​បែក​គ្រាប់​ឈាម ហូរឈាមនៅខាងក្នុងខ្លួន Shock (សម្ពាធ​ឈាម​ធ្លាក់ចុះ ជីពចរ​ខ្សោយ សរីរាង្គ​ខ្លះខូច…) បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ នឹង​គ្រោះថ្នាក់​ដល់​ជីវិត។ ចំពោះ​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម​ពី​មុន​មក ហើយ​កើត​ជំងឺ​គ្រុនឈាម​លើក​ទី២ ទី៣ នោះ​រឹត​តែ​ធ្ងន់ធ្ងរ​ជាង​អ្នក​ដែល​ធ្លាប់​កើត​ពី​មុន​មក។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។ អត្ថបទពាក់ព័ន្ធ៖​៥ ចំណុចខ្លឹមៗ​ទាក់​ទង​រឿង​គ្រុន​ឈាម គ្រប់​គ្នា​ត្រូវ​ដឹង វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ១- រោគ​សញ្ញា​នៃ​ជំងឺ​គ្រុនឈាម មិន​ថា​មនុស្ស​ចាស់ ឬ​កូន​ក្មេង​នោះ​ទេ នៅ​ពេល​មូស​ខ្លា​ញី​ដែល​មាន​ផ្ទុក​មេរោគ​ខាំ នឹងចេញ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោមនេះ។ – ក្តៅខ្លួន ៣៩-៤០ អង្សារសេ – ឈឺក្បាល ប្រឡង់​ភ្នែក – ចង្អោរ ក្អួត – ឈឺពោះ – ឈឺ​សាច់ដុំ សន្លាក់​ដៃជើង – មុខ​ក្រហម – មាន​ស្នាម​អុច​ក្រហម​លើ​ស្បែក – ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ ឬ​ស្បែក (ករណី​ធ្ងន់ធ្ងរ)។ បើ​យើង​មាន​រោគ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ […]


ជំងឺឆ្លងពីសត្វល្អិត

Toxocariasis (ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស)

និយមន័យ តើ​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​ជា​អ្វី​? ជំងឺ​នេះ​គឺ​កើត​ឡើង​ដោយសារ​ប៉ារ៉ាស៊ីត​ដែល​ចម្លង​មក​មនុស្ស​ដោយ​សារ​សត្វ។ ព្រូន ឬ​ ​បង្កូវ​ព្រូន​នេះ ​មាន​រូប​រាង​មូល​ហើយ​ភាគ​ច្រើន​សត្វ​ដែល​ផ្ទុក​ច្រើន​ជាង​គេ​គឺក្នុងពោះវៀន​ឆ្កែ​ និង​ឆ្មា។ តើ​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​ឧស្សាហ៍​ជួប​ប្រទះ​ដែរ​ឬ​​ទេ? មនុស្ស​ដែល​មាន​ការ​ចម្លង​មក​ហើយ​ជាទូទៅ​គ្មាន​រោគ​សញ្ញា​នោះ​ទេ​។​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ រោគ​សញ្ញា តើ​រោគ​សញ្ញា​របស់​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​មាន​អ្វី​ខ្លះ? មនុស្ស​ភាគ​ច្រើន​នៅ​ពេល​ដែល​ការ​ចម្លង​មក​នូវ​ដង្កូវ​ព្រូន​ប្រភេទ​នេះ​ចូល​ក្នុង​ខ្លួន​ហើយ​វា​​អាច​​​ស្លាប់​ដោយ​ឯកឯង​មិន​ចាំ​បាច់​ព្យាបាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់​។ តែ​ក្នុង​ករណី​ខ្លះ​វា​អាច​លេច​ឡើង​ជា​រោគ​សញ្ញា​ដូចជា​៖ ក្អក ឡើង​កម្ដៅ​ ៣៨អង្សារ​សេ​ ​ឬ​ខ្ពស់​ជាង​នេះ ឈឺ​ក្បាល ឈឺ​ពោះ ក្នុង​ករណី​កម្រ​កូន​ដង្កូវ​ព្រូន​នេះ​វា​អាច​ទៅ​ធ្វើ​ទុក្ខ​ទោស​លើ​ថ្លើម​ ​សួត ​ភ្នែក ​​ឬ​ខួរក្បាល​ដែល​បង្ក​ជា​សញ្ញា​ធ្ងន់ធ្ងរ​ដូចជា​៖ ហត់​អស់​កម្លាំង ស្រក​ទម្ងន់​និង​មិន​ឃ្លាន​អាហារ រមាស់​ស្បែក ឧស្សាហ៍​កណ្ដាស់​ ​និង​ពិបាក​ដក​ដង្ហើម ប្រកាច់ ព្រឹល​ភ្នែក​ហើយ​ភាគ​ច្រើន​ប៉ះ​តែ​លើ​ភ្នែក​ម្ខាង ភ្នែក​ឡើង​ក្រហម​និង​ឈឺ​ខ្លាំង អាច​មាន​សញ្ញាផ្សេង​ទៀត (គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ សម្រាប់​ព័ត៌មាន​បន្ថែម)។ ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​​​ពេល​ណា? ក្នុងករណី ​មាន​ចម្ងល់ ឬ​លេចចេញ​រោគសញ្ញា​ផ្សេង​មិន​ប្រក្រតី ហើយ​សង្ស័យ គួរ​ពិគ្រោះ​ជាមួយ​ពេទ្យ​ភ្លាម ព្រោះ​ការ​ឆ្លើយតប ឬ​ដំណោះស្រាយ​ទៅ​នឹង​ជំងឺ អាច​ខុសគ្នា។   មូលហេតុ តើ​មូលហេតុ​អ្វី​ទើប​មាន​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​នេះ​ឡើង​? ប៉ារ៉ាស៊ីត​រាង​មូល​នេះ​ ជា​អ្នក​បង្ក​ឲ្យ​មាន​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​ ដែល​រស់​នៅ​ក្នុង​ពោះវៀន​របស់​សត្វ​ឆ្កែ​ ឆ្មា​​ជា​ដើម។ ពង​របស់​ព្រូន​នេះ​វា​កប់​ក្នុង​​លាមក​របស់​សត្វ​ទាំង​នោះ​​នៅ​លើ​ដី​កខ្វក់​ជាដើម។ ពង​របស់​វា​អាច​ចម្លង​ទៅ​មនុស្ស​និង​បង្ក​ជំងឺ​បាន​គឺ​បន្ទាប់​ពី​ ១០​-២១​ថ្ងៃ​ក្រោយ​ចេញ​ពី​រាង​កាយ​របស់​សត្វ​ដូច​នេះ​វា​មិន​ចម្លង​តាម​លាមក​ថ្មី​ៗ​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​វា​អាច​ស្ថិត​នៅ​ក្នុង​ខ្សាច់​និង​ដី​ហើយ​អាច​រស់​នៅ​ដល់​ទៅ​រាប់​ខែ​ក៏​មាន​។ មនុស្ស​ឆ្លង​បាន​គឺ​ដោយ​សារ​ការ​ចូល​ទៅ​ក្នុង​មាត់​ផ្ទាល់។នៅ​ពេល​ណា​ដែល​វា​ចូល​ទៅ​ដល់​ក្នុង​ខ្លួន​ហើយ​វា​នឹង​ញាស់​បញ្ចេញ​កូន​ដង្កូវ​ព្រូន​ទាំង​នោះ​នៅ​ក្នុង​ពោះវៀន​ ​ហើយ​​វា​​អាច​ធ្វើ​ដំណើរ​បាន​គ្រប់​ទិស​ទី​ក្នុង​សារពាង្គ​កាយ​យើង។ លើស​ពី​នេះ​ទៀត​រាង​កាយ​មនុស្ស​មិន​មែន​ជា​កន្លែង​តែ​មួយ​ដែល​ពង​វា​អាច​ញាស់​បាន​នោះ​ទេ​វា​អាច​វិវត្ត​លើស​ពី​ការ​ពង​ទៅ​ទៀត​ដូចជា​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ ហានិភ័យ តើ​កត្តា​ប្រឈម​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ដង្កូវ​ព្រូន​ប្រភេទ​នេះ? គ្រប់​មនុស្ស​ទាំង​អស់​មិន​ថា​ចាស់​ឬ​ក្មេង​សុទ្ធ​តែ​អាច​មាន​ឳកាស​កើត​ជំងឺ​នេះ​ទាំង​អស់​។ ក្មេង​តូច​ៗ​និង​អ្នក​ដែល​ចិញ្ចឹម​សត្វ​ឆ្មា​និង​ឆ្កែ​ ​មាន​ហានិភ័យ​ខ្ពស់​ជាង​គេ។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ដឹងអត់ ​គួរ​ទម្លាក់​ព្រូនឲ្យកូន​ញឹកញាប់​ប៉ុនណា? តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ ​ឲ្យ​​​កូន​តូច​ដើរ​ដី​​ជើង​ទទេ អាចឆ្លង​ព្រូន​បាន​យ៉ាង​ងាយ Strongyloidiasis […]


ជំងឺគ្រុនឈាម

Dengue Fever Testing (តេស្តជំងឺគ្រុនឈាម)

និយមន័យ១- អ្វីជា​ការ​ធ្វើ​តេស្ត​ជំងឺ​គ្រុន​ឈាម? គ្រុន​ឈាម ជា​ជំងឺ​កើត​ដោយ​សារ​មូស​ខាំ ច្រើន​កើត​មាន​នៅ​តំបន់​ត្រូពិច និង​តំបន់​ជិត​ត្រូពិច។ បើ​ស្ថាន​ភាព​ជំងឺ​ក្នុង​កម្រិត​ស្រាល នឹង​ធ្វើ​ឲ្យ​មាន​គ្រុន​ក្តៅ​ខ្លាំង រមាស់ និង​ឈឺ​សាច់​ដុំ និង​សន្លាក់។ គ្រុន​ឈាម​ធ្ងន់​ធ្ងរ គេ​ហៅ​ថា​គ្រុន​ឈាម Hemorrhagic អាច​បណ្តាល​ឲ្យ​ហូរ​ឈាម​ធ្ងន់​ធ្ងរ ធ្លាក់​ចុះ​សម្ពាធ​ឈាម និង​ស្លាប់​ភ្លាមៗ​តែ​ម្តង។ ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​គ្រុន​ឈាម អាច​ពិបាក ព្រោះ​រោគ​សញ្ញា​ងាយ​ច្រឡំ​ជា​មួយ​ជំងឺ​ផ្សេងៗ​ទៀត ដូច​ជា​ជំងឺ​គ្រុន​ចាញ់ ជំងឺ​ Leptospirosis (បង្ក​ដោយ​បាក់តេរី Leptospira) និង​ជំងឺ​គ្រុន​ពោះ​វៀន។ ធ្វើ​តេស្ដ​រក​មេរោគ​គ្រុន​ឈាម ត្រូវ​បាន​កំណត់​ដោយ​រោគ​សញ្ញា និង​ការ​ប៉ះ​ពាល់​ថ្មីៗ​ជាមួយ​វីរុស​គ្រុន​ឈាម។ ២- តេស្ត​ជំងឺ​គ្រុនឈាម​ធ្វើ​ឡើង​ដើម្បី​អ្វី? ការ​ធ្វើ​តេស្ត អាច​ធ្វើ​នៅ​ពេល​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ទាក់​ទង​ជំងឺ​គ្រុន​ឈាម ខណៈ​រោគ​សញ្ញា​សំខាន់​ៗ​មួយ​ចំនួន​មាន៖ – ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ (៤០ អង្សារសេ) – ឈឺ​ក្បាល​ធ្ងន់​ធ្ងរ ឬ​ឈឺ​ចាប់​នៅ​ក្នុង​ភ្នែក – ឈឺ​សន្លាក់ សាច់​ដុំ ឬ​ឆ្អឹង – ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ និង​ច្រមុះ – ងាយ​ជាំ – ចំនួន​កោសិកា​ឈាម​ស​ធ្លាក់​ចុះ។ ការ​ធ្វើ​តេស្ត​ម៉ូលេគុល (Molecular testing) នឹង​ត្រូវ​ធ្វើ​អំឡុង​ពេល​មួយ​សប្តាហ៍ ក្រោយ​ចាប់​ផ្តើម​ចេញ​រោគ​សញ្ញា ដើម្បី​រក​មើល​ពី​ការ​ចម្លង​រោគ​ស្រួច​ស្រាល ឯ​ការ​ធ្វើ​តេស្ត​រក​អង់​ទី​ករ​ (antibody testing ) នឹង​ធ្វើ​ក្រោយ​ពី​ចេញរោគ​សញ្ញា​យ៉ាង​តិច​បាន ៤ ថ្ងៃ។ ប្រសិន​ធ្វើ​តេស្ត​អង់ទីករ​រួច​រាល់ […]


ជំងឺឆ្លងពីសត្វល្អិត

រដូវមូសចូលមកដល់ ត្រូវចេះតិចនិក​សាមញ្ញ​ទាំងនេះដើម្បី​ការពារ​ខ្លួន

យើង​ធ្លាប់​ដឹង​ហើយ​ថា គ្រុន​ឈាម​មិន​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​ផ្ទាល់​​បាន​ឡើយ។ ជំងឺ​នេះ ឆ្លង​មក​យើង​តាម​រយៈ​មូសខ្លា​ញី​ដែល​មាន​ផ្ទុក​មេរោគ​គ្រុន​ឈាម​ខាំ។ ក្រៅ​ពី ​ជំងឺ​គ្រុន​ឈាម នៅ​មាន​ជំងឺ​មួយ​ចំនួន​ទៀត អាច​ឆ្លង​មក​យើង​តាម​រយៈ​សត្វ​មូស ដូច​ជា ជំងឺ​ហ្ស៊ីកា ជំងឺ​គ្រុន​ចាញ់ និង​​គ្រុន​ឈិ​គុន​ហ្គុនយ៉ា (Chikungunya) បង្ក​ដោយ​វីរុស​មាន​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​គ្រុនឈាម)។ ហេតុនេះ​ គ្នា​យើង​គួរ​ចេះ​ការ​ពារ​ខ្លួន និង​អូនៗ​តូច​ៗកុំ​ឲ្យ​មូស​ខាំ តាម​រយៈ​វិធី​សាស្ត្រ​ងាយៗ​ដូច​ខាង​ក្រោម។ ១- កុំ​ទៅ​តំបន់​មាន​មូស​ច្រើន មូស​ពិបាក​ហើរ​នៅ​កន្លែង​មាន​ខ្យល់។ ហេតុ​នេះ​ពេល​យើង​ចេញ​ទៅ​ក្រៅ គួរ​រក​កន្លែង​ណា​មាន​ខ្យល់​បក់ ពេល​នៅ​ផ្ទះ​គួរ​តែ​បើក​កង្ហារ ដើម្បី​ឲ្យ​មាន​ខ្យល់​បក់មូស​ចេញ។ ប៉ុន្តែ​មូស​ខ្លះ​ចូល​ចិត្ត​ហើរ​ទាបៗ ដើម្បី​គេច​ពី​កម្លាំង​ខ្យល់​បក់ ហេតុ​នេះ​គួរ​តែ​បាញ់​កង្ហារ​ឲ្យ​ត្រូវ​ផ្នែក​ខាង​ក្រោម​រាង​កាយ​យើង​ផង។ មូស​ច្រើន​ចេញ​មក​ខាំ​មនុស្ស​ចាប់​ពី​ពេល​ថ្ងៃ​លិច រហូត​ដល់​ពេល​ថ្ងៃ​រះ ហេតុ​នេះ​បើ​មិន​ចាំ​បាច់ មិន​គួរ​ចេញ​ក្រៅ​នៅ​ម៉ោង​នេះ​ទេ។ ត្រូវ​ជួស​ជុល​ទ្វារ​បង្អួច​បែក​បាក់ ដើម្បី​ការ​ពារ​កុំ​ឲ្យ​មូស​ហើរ​ចូល​បើ​គេង​ក្រៅ​ផ្ទះ គួរ​តែ​មាន​មុង​ផង។ ២- កាបូនឌីអុកស៊ីត (CO2) មូស​អាច​ដឹង​អំពី​ប្រភព​អាហារ​បាន នៅ​ពេល​មាន​វត្តមាន​កាបូនឌី​អុកស៊ីត។ កាបូនឌីអុកស៊ីត កើន​ឡើង​ខ្លាំង នៅ​ពេល​ចង្វាក់​បេះ​ដូង​លោត​ញាប់ ដូច​ជា ពេល​ហាត់​ប្រាណ ផឹក​ស្រា ឬ​ញ៉ាំ​​អាហារ​ហឹរ រាងកាយ​និង​បញ្ចេញ​ជាតិ​កាបូនឌីអុកស៊ីត​ច្រើន​ឡើង ជា​ហេតុ​ធ្វើ​ឲ្យ​មូស​ចង់​ខាំ​កាន់​តែ​ខ្លាំង។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា មនុស្ស​ធាត់ ឬស្រីៗ​មាន​ផ្ទៃ​ពោះ មាន​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត ​ច្រើន​ជាង​មនុស្ស​ធម្មតា។ អត្ថបទ​ពាក់ព័ន្ធ៖ លម្អិតពាក់ព័ន្ធ​ជំងឺ​គ្រុន​ឈាម  គ្រោះថ្នាក់! “មូស” តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន ៣- ថ្នាំ​ដេញ​មូស ថ្នាំ​បណ្ដេញ​មូស មាន​ប្រសិទ្ធ​ភាព​ខ្លាំង ដូច​ជា DEET […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស