backup og meta

សម្គាល់ម៉េចទើបដឹងថា មហារីកសុដន់​​ឈាន​ដល់​ដំណាក់កាលចុងក្រោយ?​

សម្គាល់ម៉េចទើបដឹងថា មហារីកសុដន់​​ឈាន​ដល់​ដំណាក់កាលចុងក្រោយ?​

មហារីក​សុដន់ គឺជំងឺ​កាច​សាហាវ​មួយ​ ក្នុង​ចំណោម​មហារីក​ឆក់​យក​ជីវិត​ស្ត្រី​រាប់​សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ មហារីកប្រ​ភេទ​នេះ មាន​ ៥ ដំណាក់​កាល គិត​ពី​ដំណាល់​​កាល សូន្យ ដល់​​ដំណាក់​កាល​ទី ៤​ ​ដែលដំណាក់​កាល​ចុងក្រោយ​​ និង​​ធ្ងន់​ធ្ងរ​​បំផុត។ ហើយរោគ​សញ្ញា​អាច​មានដូចជា៖

១- សុដន់មានដុំ​

​ដំណាក់​កាល​ដំបូង​ ដុំមហារីក​មាន​ទំហំ​តូច​ណាស់ រហូតដល់​យើងមិនអាច​កត់សម្គាល់ ឬដឹងអ្វីទាំងអស់​ លុះត្រា​តែ​​ថត ​(ស្កេន) ឬ​ប្រើ​​តិច​និក​រក​មើល​​កោសិកា​មហារីក​ ទើប​​​​ដឹង។

និយាយអ៊ីចឹង មិនមែន​ទាល់​តែ​ដល់​ដំណាក់​កាល​ទី៤​ ទើប​យើង​​អាច​ស្ទាប​ដឹង​នោះ​ទេ។​ ស្រីៗមួយ​ចំនួន ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ ​នៅ​នឹង​ទ្រូងមុន​ឈាន​ដល់​ដំណាក់​កាល​នេះ។ ​តែ​ជួន​កាល​​ អាច​មាននៅ​​​ក្លៀក​ ឯ​​​គ្នាយើង​ខ្លះទៀត​​មានអារម្មណ៍​ថា ​ហើម​ទាំង​នៅ​ជុំវិញ​សុដន់​ ​និង​ក្លៀក។​

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

ឈឺសុដន់

២- ស្បែកចាប់ផ្ដើមប្រែ

មហារីក​សុដន់​ខ្លះ អាច​ធ្វើឲ្យ​ស្បែកយើងខុស​ធម្មតា​ ដូចជា​ ជំងឺ​ Paget’s disease​ ជាជំងឺ​មហារីក​មួយ​ប្រភេទ ​មាន​ដុះដុំ​សាច់​នៅ​ក្បាល​សុដន់។​ ​​អារម្មណ៍​ថារមាស់​ ឬ​ចាក់ៗ​ស្បែក​ ស្បែក​ឡើង​ក្រាស់​ ​ក្រហម​ ពេលខ្លះ​ទៀត​ ស្បែក​អាចប្រះ​ និង​ស្ងួត ជា​អាការៈ​អាច​កើត​មាន​ឡើង។​ ស្បែក​ប្រែប្រួល មក​ពី​មហារីក​សុដន់ កើត​ឡើង​ដោយសារ​ការ​រលាក ឬដោយសារ​សរសៃ​ទឹករងៃ​ស្ទះ​កោសិកា​មហារីក​ ​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ ហើម​ និង​ខូង​ស្បែក​ ជា​រោគសញ្ញា​​មហារីក​សុដន់ ​ដំណាក់កាល​ទី៤​ ក្នុង​ករណីអ្នកជំងឺ​មាន​ដុំមហារីក​ធំ​។​

៣- មានទឹកហូរចេញពីសុដន់

នេះជា​រោគ​សញ្ញា​មួយ​ដែល​អ្នកមហារីក​សុដន់​គ្រប់​ដំណាក់កាល​ទាំងអស់​ តែង​ជួប​ប្រទះ។​ ទឹក​ដែល​ហូរចេញ​ អាច​មាន​ពណ៌ថ្លា​ ពណ៌លឿង​ដូចខ្ទុះ​ ឬ​ពណ៌ក្រហម​ដូច​ឈាម។​

[embed-health-tool-heart-rate]

៤- សុដន់ហើម

ក្នុង​ដំណាក់​កាល​ដំបូង​របស់មហារីក​ មើល​ទៅ​ធម្មតា​ ប៉ុន្តែ​នៅ​​ដំណាក់កាល​បន្ទាប់​ៗ អាច​ចាប់ផ្តើម​ហើមនៅម្ដុំសុដន់ ឬអាច​រាលដល់​ក្លៀក​ ដោយសារមាន​ដុំមហារីក​ធំ​ និងក្រពេញទឹករងៃហើមធំនៅក្រោមក្លៀក។ ​​ទឹក​រងៃកកស្ទះ បង្កើតជាការហើម ខណៈ​រោគ​សញ្ញា​ផ្សេងៗ​ទៀត​ មាន​ដូចជា៖​

– ឈឺ​សុដន់​

– អស់កម្លាំង

– គេងមិន​លក់​

– ឈឺ​ក្រពះ​

– អត់ឃ្លាន

– ស្រក​គីឡូ

– ពិបាក​ដក​ដង្ហើម​។

ក្នុង​ដំណាក់​កាល​ទី៤ មហារីក​អាច​រាលដាល​ដល់​សរីរាង្គ​ផ្សេងៗ​ ដូចជា​ សួតថ្លើម​ និង​ឆ្អឹង​ ដែល​ជាកន្លែង​គ្រោះថ្នាក់​ជាង​គេ។​

អាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What to Expect When a Person With Cancer is Nearing Death

https://www.cancer.org/treatment/end-of-life-care/nearing-the-end-of-life/death.html

Metastatic Breast Cancer

https://www.hopkinsmedicine.org/health/conditions-and-diseases/breast-cancer/metastatic-breast-cancer

Metastatic Breast Cancer

https://my.clevelandclinic.org/health/diseases/21497-metastatic-breast-cancer

កំណែ​ប្រែបច្ចុប្បន្ន

07/10/2024

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Oct 07

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម