backup og meta

ឆ្លងជំងឺ ១៣ មុខនេះពេលពពោះ កូនក្នុងផ្ទៃចៀសមិនផុតពីគ្រោះថ្នាក់ឡើយ

ឆ្លងជំងឺ ១៣ មុខនេះពេលពពោះ កូនក្នុងផ្ទៃចៀសមិនផុតពីគ្រោះថ្នាក់ឡើយ

ធ្លាប់​ឮ​ពាក្យ​ថា “ពេល​មាន​ផ្ទៃ​ពោះ អ្វីៗ​ដែល​ម្ដាយ​ធ្វើ ប៉ះ​ពាល់​ដល់​មនុស្ស​ពីរ​នាក់” ទេ? ក្នុង​គ្រា​នេះ រាល់​​ការ​ញ៉ាំ ការ​សម្រាក ឬ​ការ​ធ្វើ​សកម្មភាព​របស់​ម៉ាក់ៗ សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ។ បើ​ម៉ាក់ៗ​ថែ​ខ្លួន​បាន​ល្អ នោះ​អា​អូន​ក្នុង​ផ្ទៃ​ក៏​ទទួល​បាន​ឥទ្ធិពល​ល្អ បើ​ថែ​មិន​បាន​ល្អ នោះ​ផល​អាក្រក់​ក៏​អាច​កើត​ឡើង​លើ​កូន ពិសេស​បើ​ម៉ាក់ៗ​ឆ្លង​ជំងឺ​ផ្សេងៗ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ការ​ឆ្លង​មេរោគ​ទូទៅ​មួយ​ចំនួន​ដូច​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ការ​ឆ្លង​មេរោគ​លើ​ស្បែក ជា​ធម្មតា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។ ប៉ុន្តែ​ការ​ឆ្លង​មេរោគ​មួយ​ចំនួន​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ផង និង​កូន​ក្នុង​ផ្ទៃ​ផង​ដូច​ជា៖

១. បាក់តេរី​ក្នុង​ទ្វារមាស  – ជា​ការ​ឆ្លង​មេរោគ​ទ្វារមាស​ទូទៅ​បំផុត​កើត​ឡើង​លើ​ស្ត្រី​ក្នុង​អាយុ​បន្ត​ពូជ។ វា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ (STIs) ហើយ​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ពពោះ​សម្រាល​កូន​មិន​គ្រប់​ខែ។

២. មេរោគ​ប្រមេះ​ទឹក​ថ្លា – អំឡុង​ពេល​មាន​ផ្ទៃ​ពោះ បើ​ម៉ាក់ៗ​ឆ្លង​មេរោគ​នេះ ហានិភ័យ​នៃ​កូន​កើត​មិន​គ្រប់​ខែ​នឹង​កើតឡើង និង​ផល​ប៉ះពាល់​របស់​វា។ ប្រសិន​បើ​ការ​ឆ្លង​មាន​វត្តមាន និង​មិន​បាន​ព្យាបាល​នៅ​ពេល​សម្រាល វា​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ភ្នែក ឬ​រលាក​សួត​លើ​កូន។

៣. មេរោគ CMV – ជា​មេរោគ​ធម្មតា​មាន​នៅ​ក្នុង​សារធាតុ​រាវ​រាងកាយ ដែល​អាច​ឆ្លង​តាម​រយៈ​ទំនាក់​ទំនង​ជិតស្និទ្ធ​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ថើប ឬ​ការ​ចែក​រំលែក​សម ស្លាប​ព្រា ក៏​ដូច​ជា​ទំនាក់​ទំនង​ផ្លូវ​ភេទ។ ស្ត្រី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​មេរោគ​នេះ​ទេ ជាហេតុ​អាច​បណ្ដាល​ឲ្យ​អាច​ឆ្លង​មេរោគ​ដល់​ទារក។

៤. Fifth Disease – មេរោគ​នេះ​បង្ក​ជា​ជំងឺ​ទូទៅ​ពី​កុមារ​ភាព​ដែល​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់។ កុមារ​ដែល​កើត​វា​ច្រើន​តែ​គ្រុន​ក្តៅ និង​ឡើង​កន្ទួល​ក្រហម​លើ​ថ្ពាល់។ ជា​ធម្មតា មេរោគ​នេះ​មិន​បង្ក​បញ្ហា​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ ឬ​ទារក​ទេ ប៉ុន្តែ​ក្នុង​ករណី​កម្រ ស្ត្រី​អាច​រលូត​កូន ឬ​ទារក​អាច​វិវត្ត​ទៅ​ជា​កើត​ជំងឺ​ស្លេកស្លាំង​ក៏​មាន។

មាន​ផ្ទៃ​ពោះ

៥. មេរោគ​ប្រមេះទឹកបាយ – ក្នុង​ករណី​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឆ្លង​មេរោគ​ប្រមេះ​ទឹក​បាយ ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​រលូត​កូន ការ​កើត​មិន​គ្រប់​ខែ កូន​កើត​មក​ទម្ងន់​ទាប ការ​ដាច់​រលាត់​នៃ​ភ្នាស​ជុំ​វិញ​ទារក​ក្នុង​ស្បូន និង​ការ​ឆ្លង​មេរោគ​ដល់​ទឹក​ភ្លោះ។ ជំងឺ​ប្រមេះ​ទឹកបាយ​ក៏​អាច​ឆ្លង​ដល់​ទារក​ក្នុង​ពេល​សម្រាល​ដែរ នៅ​ពេល​ដែល​វា​ឆ្លង​តាម​ផ្លូវ​សម្រាល​ចេញ​មក។

៦. បាក់តេរី Streptococcus (GBS) – អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំពោះ​ទារក។ ប៉ុន្តែ ការ​ផ្ដល់​ថ្នាំ​អង់ទីប៊ីយូទិច អំឡុង​ពេល​សម្រាល​អាច​ការពារ​ការ​រីក​រាលដាល​នៃ​បាក់តេរី​នេះ​បាន ហេតុ​នេះ​ហើយ ទើប​វា​សំខាន់​ក្នុង​ការ​ធ្វើ​តេស្ដ​រក​ការ​ឆ្លង​មេរោគ​អំឡុង​ពេល​មាន​ផ្ទៃពោះ។

៧. ជំងឺរើម – ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ឆ្លង​វីរុស Herpes ឬ​រើម មាន​ហានិភ័យ​ខ្ពស់ក្នុងការឆ្លង​ដល់​ទារក​ក្នុង​ផ្ទៃ។ ក្នុង​ករណី​វា​ឆ្លង​ទៅ​ដល់​ទារក​ទើប​កើត កូន​នឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ រហូត​អាច​គំរាម​កំហែង​ដល់​ជីវិត។ ទារក​ដែល​ឆ្លង​ជំងឺ​នេះ អាច​នាំ​ឲ្យ​ខូច​ខួរក្បាល ពិការ​ភ្នែក និង​ខូច​ខាត​ដល់​សរីរាង្គ​ដទៃ​ទៀត។

៨. ជំងឺ​រលាក​ថ្លើម B – ប្រសិន​បើ​ស្ត្រី​ឆ្លង​មេរោគ​នេះ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ នោះ​អាច​ចម្លង​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ។ ប៉ុន្តែ ភាគរយ​នៃ​ការ​ឆ្លង​ដល់​កូន​នោះ ក៏​អាស្រ័យ​ទៅ​លើ​ថា តើ​ម្ដាយ​ឆ្លង​មេរោគ​រលាក​ថ្លើម B នៅ​ពេល​ពពោះ​ដំបូងៗ ឬ​ក្នុង​ត្រី​មាស​ទី២ ឬ​ទី៣។ បើ​ម្ដាយ​ឆ្លង​មេរោគ​ពេល​កូន​ចាស់​ខែ​ហើយ អត្រា​នៃ​ការ​ឆ្លង​ដល់​កូន​គឺ ខ្ពស់។ ចំពោះ​មេរោគ​រលាក​ថ្លើម​ប្រភេទ C ក៏​ដូច​គ្នា។

៩. មេរោគ​អេដស៍ (HIV) – មេរោគ​អេដស៍​អាច​ឆ្លង​ពី​ម្ដាយ​ទៅ​ទារក​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ មុន​ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល។ មិន​តែ​ប៉ុណ្ណោះ អំឡុង​ពេល​បំបៅ​ដោះ​កូន ក៏​អាច​ចម្លង​មេរោគ​ទៅ​កូន​បាន​ដែរ។

អត្ថបទគួរអាន៖

១០. បាក់តេរី Listeriosis – ជា​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ ដែល​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ញ៉ាំ​អាហារ​មាន​ផ្ទុក​បាក់តេរី​នេះ​ដូច​ប្រភេទ​អាហារ​ឆៅ​ជាដើម។ ការ​ញ៉ាំ​អាហារ​ឆៅ ឬ​ចម្អិន​មិន​ល្អ ក៏​អាច​បណ្ដាល​ឲ្យ​ម៉ាក់ៗ​ឆ្លង​មេរោគ Toxoplasmosis ដែល​បាក់តេរី​ទាំង ២ នេះ អាច​បណ្ដាល​ឲ្យ​កូន​ស្លាប់​ក្នុង​ផ្ទៃ កូន​កើត​មិន​គ្រប់​ខែ និង​ការ​ឆ្លង​មេរោគ​ដែល​គំរាម​កំហែង​ដល់​ទារក​ទើប​កើត។

១១. ឆ្លង​វីរុស Rubella – វីរុស​នេះ​បង្ក​ឲ្យ​កើត​ជំងឺ​ស្អូច ហើយ​បើ​ម៉ាក់ៗ​ឆ្លង​វីរុស​នេះ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ដល់​ការ​ពពោះ ក៏​ដូច​ជា​ពិការ​ភាព​ពី​កំណើត​ដល់​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ។

១២. មេរោគ​ស្វាយ – ជំងឺ​ស្វាយ​អាច​ឆ្លង​ពី​ម្ដាយ​ទៅ​គភ៌​អំឡុង​ពេល​ពពោះ ហើយ​ជំងឺ​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ កូន​ស្លាប់​ក្នុង​ផ្ទៃ ឬ​កូន​ស្លាប់​ភ្លាម​ក្រោយ​សម្រាល។

១៣. ជំងឺ Zika – ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មូស​ខាំ ហើយ​វា​ក៏​អាច​ឆ្លង​តាម​រយៈ​ផ្លូវ​ភេទ​ផង​ដែរ។ ការ​ឆ្លង​ជំងឺ​នេះ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​ពពោះ។ ម៉្យាង​វិញ​ទៀត ទារក​ដែល​ឆ្លង​ជំងឺ ​Zika ​ក្នុង​ផ្ទៃ​បណ្ដាល​ឲ្យ​ទំហំ​ក្បាល​កូន​តូច​ជាង​ធម្មតា និង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្វិត​សាច់​ខួរក្បាល។

ចំណុចសំខាន់

  • អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ការ​ឆ្លង​មេរោគ​ទូទៅ​មួយ​ចំនួន​ដូច​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ការ​ឆ្លង​មេរោគ​លើ​ស្បែក ជា​ធម្មតា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។
  • បើ​ម៉ាក់ៗ​ថែ​ខ្លួន​បាន​ល្អ នោះ​អា​អូន​ក្នុង​ផ្ទៃ​ក៏​ទទួល​បាន​ឥទ្ធិពល​ល្អ បើ​ថែ​មិន​បាន​ល្អ នោះ​ផល​អាក្រក់​ក៏​អាច​កើត​ឡើង​លើ​កូន ពិសេស​បើ​ម៉ាក់ៗ​ឆ្លង​ជំងឺ​ផ្សេងៗ។
  • ពេលពពោះ បើឆ្លងជំងឺ ១៣ យ៉ាងនេះ អាចចម្លងដល់កូនក្នុងផ្ទៃ បង្កជាបញ្ហាបាន។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What infections can affect pregnancy? https://www.nichd.nih.gov/health/topics/pregnancy/conditioninfo/infections

Infections and Pregnancy https://medlineplus.gov/infectionsandpregnancy.html

Infections in pregnancy that may affect your baby https://www.nhs.uk/pregnancy/keeping-well/infections-that-may-affect-your-baby/

កំណែ​ប្រែបច្ចុប្បន្ន

25/08/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទម្លាប់គេងពេលពពោះ ជួយម៉ាក់ៗគេងឆ្អែត និងមានកម្លាំង

ធ្លាប់ដឹងអត់ ស្រីៗ​ពពោះមួយចំនួន​អាចប្រឈមជំងឺខ្លាញ់រុំថ្លើម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 25, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម