បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ពុលអាហារអំឡុងពេលពពោះគ្រោះថ្នាក់កម្រិតណា? ម៉ាក់ៗបង្ការបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ស្ត្រី​ពពោះ អាច​ចុះ​ខ្សោយ​ជាង​ធម្មតា ដែល​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​​ផ្សេង​ៗ​នៅ​ក្នុង​អាហារ​។ ម៉ាក់​ៗ​អាច​ប្រឈម​នឹង​ការ​​ពុល​អាហារ​ នៅ​ពេល​ដែល​ញ៉ាំ​អាហារ​មាន​ផ្ទុក​​មេរោគ បាក់តេរី ប៉ារ៉ាស៊ីត ឬ​សារធាតុ​គីមី​ជាក់លាក់។ ​​​រោគសញ្ញា​ពុល​អាហារ​អំឡុង​ពេល​ពពោះ ជួនកាល​ មេរោគ​​ក្នុង​អាហារ អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ភ្លាម​ៗ។ ប៉ុន្តែ​ ករណី​ខ្លះ​ទៀត ពពួក​មេរោគ​ទាំង​នេះ នៅ​ទុំ​លើ​រាងកាយ​ជា​ច្រើន​ថ្ងៃ ឬ​ច្រើន​សប្តាហ៍​មុន​ពេល​លេច​ចេញ​រោគសញ្ញា។ ជា​ទូទៅ រោគសញ្ញា​នៃ​ការ​ពុល​អាហារ​ រួម​មាន​៖ ចុក​ពោះ ក្អួត​ រាករូស កង្វះ​ជាតិ​ទឹក ជា​រឿយ​ៗ ការ​ពុល​អាហារ​ អាច​​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​ដែរ​​ ពីព្រោះ​គ្នា​យើង​​​អាច​មាន​អាការៈ​ក្តៅ​ខ្លួន ឈឺ​ក្បាល និង​ឈឺចាប់​ពេញ​រាងកាយ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​គន្លឹះ​ដោះស្រាយ​បញ្ហា​ពុល​អាហារ​នៅ​ពេល​មាន​ផ្ទៃពោះ ជាក់ស្តែង​ ការ​ពុល​អាហារ​ អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​​ដល់​ទារក​ក្នុង​ផ្ទៃ ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​ផ្សេងៗ ដូចជា​កូន​កើត​មុន​ខែ កូន​មាន​ទម្ងន់​ស្រាល​នៅ​ពេល​សម្រាល ឬ​រលូត​កូន និង​កូន​ស្លាប់​ក្នុង​ផ្ទៃ​ជា​ដើម​។ នៅ​ពេល​ដែល​ម៉ាក់​មាន​រោគសញ្ញា​នៃ​ការ​ពុល​អាហារ​ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ និង​ជៀសវាង​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។ ក្នុង​ករណី​ដែល​អាការៈ​មាន​សភាព​ស្រាល យើង​គួរ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។ ជាមួយ​គ្នា​នេះ​ដែរ យើង​គួរ​ញ៉ាំ​អាហារ​នៅ​ពេល​ដែល​អាការៈ​ក្អួត​បាន​ធូរស្បើយ​ទាំង​ស្រុង។ ពេល​ណា​គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ? រោគសញ្ញា​កង្វះ​ជាតិ​ទឹក​ ដូចជា​ស្រេក​ទឹក​ខ្លាំង នោម​តិច ឬ​វិល​មុខ ក្អួត ឬ​រាករូស​មិន​ឈប់ ឈឺ​ពោះ​ធ្ងន់ធ្ងរ ក្តៅ​ខ្លួន​ខ្លាំង​ជាង​៣៨​អង្សា លាមក​មាន​ឈាម​ ឬ​ខ្ទុះ​ លាមក​មាន​ពណ៌​ខ្មៅ។ [embed-health-tool-due-date] គន្លឹះ​បញ្ចៀស​ការ​ពុល​អាហារ​អំឡុង​ពេល​ពពោះ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​មុន​ […]


បញ្ហាផ្ទៃពោះ

ស្រី្តមា​ន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជាតិ​ដែក តែប្រយ័ត្នរឿងញ៉ាំថ្លើមសត្វ

ស្រី្តមា​ន​ផ្ទៃ​ពោះត្រូវការជាតិដែកច្រើនជាងស្រ្តីស្ថិតក្នុងវ័យបន្តពូជ ពោល គឺ ២៧០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ដោយសារតែ​តម្រូវការច្រើនជា​ងធម្មតាបែបនេះហើយ ទើបអាច​ជាហេតុងាយធ្វើឱ្យ​ម៉ាក់ៗខ្លះ​ប្រឈម​បញ្ហាខ្វះជាតិដែក។ ថ្វីបើថ្លើមសត្វសម្បូរជាតិដែក តែម៉ាក់ៗ​ត្រូវ​ប្រយ័ត្ន​ក្នុងការញុំា ព្រោះថ្លើមសត្វផ្ទុកវីតាមីន A ក្នុងកម្រិតខ្ពស់។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅ​មន្ទីរ​ពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ម៉ាក់ៗគួរញុំាថ្នាំជាតិដែកយ៉ាងតិច ៩០ គ្រាប់ក្នុងអំឡុងពេលពពោះដែលក្នុងមួយគ្រាប់អាចមានជាតិដែកចន្លោះ ២០០-៣២៥ មិល្លីក្រាម ឯបរិមាណជាតិដែកនៅសល់ ម៉ាក់ៗអាច​ទទួល​បាន​ពីអាហារសម្បូរជាតិដែក​ផ្សេង​ទៀត​។ ១. មូលហេតុស្រ្តីពពោះត្រូវការជាតិដែកបន្ថែម ក្នុងអំឡុងពេលពពោះ ម៉ាក់ៗត្រូវការជាតិដែកច្រើន​ដើម្បីផលិតឈាមក្រហម​បន្ថែម​សម្រាប់​ដឹកនាំ​អុកស៊ីសែនទៅឲ្យទារកក្នុងផ្ទៃ ទ្រទ្រង់ការលូតលាស់គភ៌និងសុក។ មួយវិញទៀត ម៉ាក់ៗត្រូវការជាតិដែកបន្ថែមដោយសារ​ក្នុងអំឡុងពេលពពោះ​បរិមាណ​ឈាម​ម៉ាក់ៗ​ត្រូវកើនប្រហែល ៥០% សម្រាប់បង្រ្គប់ឈាមនិងកាត់បន្ថយផលប៉ះពាល់​ពីការបាត់បង់ឈាម​អំឡុង​ពេលសម្រាល ព្រោះក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ម៉ាក់ៗអាចបាត់បង់ឈាមប្រហែល ៥០០ មិល្លីលីត្រនិងប្រហែល ១០០០ មិល្លីលីត្រ បើសម្រាលដោយវះកាត់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ប្រភពអាហារសម្បូរជាតិដែក ដើម្បីកាត់បន្ថយហានិភ័យខ្វះជាតិដែកអំឡុងពេលពពោះ ម៉ាក់ៗអាចទទួលបានជាតិដែកប​ន្ថែម​ពី​អាហារដូចជា៖ សាច់គោ ជ្រូក មាន់ ទា ត្រី គ្រឿងសមុទ្រ សណ្តែក បន្លែស្លឹកបៃតង មើមឆាយថាវក្រហម ល្ពៅ គ្រាប់ល្ពៅ […]


បញ្ហាផ្ទៃពោះ

បញ្ហាធ្លាក់ឈាមតិចតួចនៅត្រីមាសទី១ អាចមកពីមូលហេតុទាំង ៥ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្លាក់​ឈាម​តិចតួច អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ​ថ្មីថ្មោង​ អាច​ជា​រឿង​ធម្មតា​ ក្នុង​ករណី​ដែល​ស៊ុត​បង្ក​កំណើត​បាន​ផ្សាំ​ខ្លួន​ទៅ​នឹង​ជញ្ជាំង​ស្បូន​របស់​ម៉ាក់​ៗ។ ការ​ធ្លាក់​ឈាម​នេះ​ដែរ មាន​បរិមាណ​តិចតួច​ និង​មាន​រយៈពេល​ប្រហែល​២​ទៅ​៣​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ម៉ាក់​ៗកំពុង​ពពោះ​ ក៏​អាច​ជា​សញ្ញា​គំរាមកំហែង​ដល់​គភ៌​ផង​ដែរ។ [embed-health-tool-due-date] ​​មូលហេតុ​បណ្តាល​ឲ្យ​ធ្លាក់​ឈាម​តិចតួច​​អំឡុង​ត្រី​មាស​ទី​១ កង្វះ​អ័រម៉ូន៖ អំឡុង​ពេល​ពពោះ ប្រសិនបើ​យើង​ខ្វះ​អ័រម៉ូន​​ណា​មួយ​ក្នុង​ចំណោម​អ័រម៉ូន Progesterone និង​hCG នោះ​នឹង​អាច​បង្ក​ឲ្យ​កើត​មាន​ការ​ធ្លាក់​ឈាម​តិចតួច។ រលូត​កូន៖ ត្រី​មាស​ទី​១ គឺ​ជា​​ពេលវេលា​ដ៏​សំខាន់​បំផុត​នៃ​ការ​ពពោះ។ ក្រៅ​ពី​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​គភ៌​យ៉ាង​ឆាប់​រហ័ស ស្រីៗ​យើង​ក៏​មាន​ឱកាស​ខ្ពស់​បំផុត​នៃ​ការ​រលូត​កូន​ដូច​គ្នា ហើយ​ការ​ធ្លាក់​ឈាម​តិចតួច​នេះ ក៏​អាច​​ជា​សញ្ញា​នៃ​ការ​រលូត​កូន​ដែរ។ បើ​ម៉ាក់​ៗ​មាន​ធ្លាក់​ឈាម​តិចតួច ជាមួយ​នឹង​ចុក​ពោះ រួម​ទាំង​ឈឺចាប់​​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ គួរ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ សម្ពាធ​លើ​មាត់​ស្បូន៖ អំឡុង​ពេល​ពពោះ លំហូរ​ឈាម​ទៅ​កាន់​តំបន់​មាត់​ស្បូន​កើន​ឡើង ដែល​អាច​បណ្តាល​ឲ្យ​​មាន​ការ​ធ្លាក់​ឈាម​ នៅ​ពេល​ដែល​យើង​ធ្វើការ​ពិនិត្យ​អាង​ត្រគាក ឬ​រួម​ភេទ។ ការ​ធ្លាក់​ឈាម​ប្រភេទ​នេះ មិន​បង្ក​ផល​គ្រោះថ្នាក់​ឡើយ ប៉ុន្តែ​ម៉ាក់​ៗ​គួរ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដើម្បី​​ធានា​សុវត្ថិភាព​ទារក​ក្នុង​ផ្ទៃ។ ការ​បង្ក​រោគ៖ រាល់​ការ​បង្ក​រោគ​នៅ​ក្នុង​តំបន់​ទ្វារ​មាស ឬ​មាត់​ស្បូន​ អាច​បណ្តាល​ឲ្យ​មាន​ធ្លាក់​ឈាម។ ក្នុង​ករណី​ដែល​មាន​ធ្លាក់​ឈាម​ និង​​រមាស់​​ត្រង់​បរិវេណ​ទ្វារ​មាស យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ​អំឡុង​ពេល​ពពោះ។ កូន​ក្រៅ​ស្បូន​ ៖ ជួន​កាល​ ស៊ុត​បង្ក​កំណើត​អាច​ស្ថិត​នៅ​ក្រៅ​ស្បូន​ ដូចជា​នៅ​ដៃស្បូន ​ជា​ដើម​ ដែល​អាច​បណ្តាល​ឲ្យ​ដៃ​ស្បូន​ធ្លាយ និង​ធ្លាក់​ឈាម។ កត្តា​នេះ […]


បញ្ហាផ្ទៃពោះ

តែបៃតងមានប្រយោជន៍ច្រើនមែន តែម៉ាក់ៗកំពុងពពោះគួរជៀសវាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​បៃតង​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​រាងកាយ​ទាំង​មូល ដូចជា​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​ដូចជា​ជួយ​បង្ការ​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយ​ចំនួន​ផង​ដែរ​ ប៉ុន្តែ​សម្រាប់​ស្ត្រី​ពពោះ តើ​​អាច​​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​បាន​​ដែរ​អត់? តែ​បៃតង​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ច្រើន​កម្រិត​ណា​? តែ​បៃតង​ប្រមាណ​​២៣០​មីលីលីត្រ​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ចន្លោះ​ពី​២៤ ទៅ​៤៥​មិល្លីក្រាម។ ចំណែក​​កាហ្វេ​ក្នុង​បរិមាណ​ដូច​គ្នា អាច​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​​ប្រមាណ​ពី​៩៥ ទៅ​២០០​មិល្លីក្រាម​ឯ​ណោះ។ ជា​ធម្មតា ស្ត្រី​​ពពោះ​មិន​គួរ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​លើស​ពី​២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ។   គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តែ​បៃតង​បង្ក​គ្រោះថ្នាក់​អំឡុង​ពេល​ពពោះ​ឬ​ទេ? ជាតិ​កាហ្វេ​អ៊ីន​អាច​ឆ្លង​ទៅ​កាន់​សុក​ និង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​របស់​ទារក​បាន​ ហើយ​ទារក​ក្នុង​ផ្ទៃ​អាច​ចំណាយ​ពេល​យូរ​ក្នុង​ការ​​ធ្វើ​មេតាប៉ូលីស ឬ​បំប្លែង​អាហារ​ទៅ​ជា​ថាមពល។ ទោះ​បី​ជា​ការ​ស្រាវជ្រាវ​ចាស់​ៗ​បាន​បង្ហាញ​ពី​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​​មាន​ជាតិ​កាហ្វេអ៊ីន​អំឡុង​ពេល​ពពោះ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ការ​ស្រាវជ្រាវ​ថ្មីៗ​ក្នុង​ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា​ ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ពុំ​មាន​សុវត្ថិភាព​ឡើយ។ ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ក្នុង​កម្រិត​ខ្ពស់​ អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដូច​​ខាង​ក្រោម​៖ ​​រលូត​កូន កូន​ស្លាប់​ក្នុង​ផ្ទៃ កូន​កើត​មិន​គ្រប់​ខែ កូន​មាន​ទម្ងន់​ខ្លួន​ស្រាល​ ជំងឺ​មហារីក​ឈាម​ស្រួចស្រាល់​ក្នុង​វ័យ​កុមារ។ [embed-health-tool-due-date] ដោយ​សារ​​តែ​បៃតង​​មាន​សារធាតុ​រំញោច ភេសជ្ជៈ​ដែល​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​មួយ​នេះ អាច​នាំ​ឲ្យ​​យើង​គេង​មិន​លក់ ព្រម​ទាំង​​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង​កើន​ឡើង។ លើស​ពី​នេះ តែ​បៃតង​ក៏​មាន​សមត្ថភាព​ក្នុង​ការ​បញ្ចុះ​ទឹក​នោម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​បាត់បង់​សារធាតុ​ទឹក​ក្នុង​ខ្លួន​ច្រើន​​។ ដូច្នេះ​ហើយ ម៉ាក់​ៗ​កំពុង​ពពោះ គួរ​តែ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ក្នុង​កម្រិត​មួយ​សម​ល្មម ឬ​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​អំពី​បរិមាណ​​​ត្រឹមត្រូវ​ មុន​ពេល​ចាប់ផ្តើម​ចាប់​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​ណា​មួយ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

ឈឺចាប់ស្បូនអំឡុងពេលពពោះថ្មីថ្មោង អាចបណ្តាលមកពីមូលហេតុទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ឈឺចាប់​​ត្រង់​​ស្បូន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ថ្មីថ្មោង កើត​ឡើង​ជា​ទូទៅ និង​អាច​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន ឬ​ស្បូន​រីក​​ធំ ។ ក្នុង​អំឡុង​ពេល​នេះ​ដែរ ស្រីៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម ឬ​ផ្នែក​អាង​ត្រគាក។ យ៉ាង​ណា​មិញ យើង​ចាំបាច់​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​ឈឺចាប់​​ត្រង់​​ស្បូន​ ពីព្រោះ​បញ្ហា​នេះ​ក៏​អាច​បង្ហាញ​ពី​ផលវិបាក​​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូចជា​ ការ​មានកូនក្រៅ​ស្បូន​ ឬ​ការ​រលូត​កូន។ ការ​ឈឺ​ស្បូន​ចាប់ផ្តើម​នៅ​ពេល​ណា​? ម៉ាក់​អាច​ជួប​ប្រទះ​ការ​ឈឺ​ស្បូន​តិចតួច ឬ​ខ្លាំង​នៅ​ត្រី​មាស​ទី​១ ឬ​នៅ​​ក្នុង​​ចន្លោះ​សប្តាហ៍​ទី​១២​​នៃ​ការ​ពពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ មូលហេតុ​បង្ក មូលហេតុ​ដែល​​បណ្តាល​ឲ្យ​យើង​មាន​អាការៈ​ឈឺ​ត្រង់​ស្បូន​​នៅ​ពេល​ពពោះ​ថ្មីថ្មោង រួម​មាន​៖ ស្បូន​រីក​ធំ ហ្គាស ឬ​ទល់​លាមក ឈឺចាប់​នៅ​បាត​អាង​ត្រគាក ពេល​ណា​គួរ​បារម្ភ? ភាគ​ច្រើន​ ការ​ឈឺ​ចាប់​ត្រង់​ស្បូន​នៅ​ត្រី​មាស​ទី​១ មិន​​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ​រោគសញ្ញា​ជាក់លាក់​មួយ​ចំនួន​ អាច​បង្ហាញ​ពី​ផលវិបាក​​ធ្ងន់ធ្ងរ​ដូច​ខាង​ក្រោម៖ រលូត​កូន៖ ការ​រលូត​កូន​អាច​កើត​ឡើង​​នៅ​​មុន​ពេល​ដែល​គភ៌​បាន​២០​សប្តាហ៍។ ហេតុ​នេះ​ហើយ ប្រសិនបើ​ការ​ឈឺចាប់​មិន​បាត់​ទៅ​វិញ ព្រម​ទាំង​​ធ្លាក់​ឈាម​ ចុក​ពោះ​ភ្លាម​ៗ ​ឬ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ នោះ​អាច​បង្ហាញ​ពី​ការ​រលូត​កូន។ កូន​ក្រៅ​ស្បូន៖ នៅ​ពេល​ខ្លះ ស៊ុត​បង្ក​កំណើត អាច​ផ្សាំ​នៅ​ខាង​ក្រៅ​ស្បូន ដូចជា​ដៃ​ស្បូន  ដែល​បណ្តាល​ឲ្យ​ម៉ាក់​ៗ​​ខ្លះ​មាន​កូន​ក្រៅ​ស្បូន​។ ក្នុង​ករណី​នេះ យើង​នឹង​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​ឈឺ​ចាប់​ខ្លាំង​នៅ​​ពោះ​ផ្នែក​ខាង​ក្រោម​ ធ្លាក់​ឈាម​ វិល​មុខ ឬ​ពិបាក​បន្ទោបង់​ ឬ​នោម។ រមួល​អូវែ ៖ គីស​Corpus luteal នៅ​ត្រី​មាស​ទី​១ ដែល​ជួយ​ទ្រទ្រង់​ការ​ពពោះ​ អាច​លូតលាស់​ជ្រុល ដែល​បណ្តាល​ឲ្យ​​អូវែ ឬ​ដៃ​ស្បូន​រមួល។ ករណី​នេះ […]


បញ្ហាផ្ទៃពោះ

បើមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃអំឡុងពេលពពោះ អាច​ប៉ះពាល់ដល់ទារកក្នុងផ្ទៃអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ជំងឺ​​ ​Crohn's disease (រលាក​ពោះវៀន​រ៉ាំរ៉ៃ) ភាគ​ច្រើន​ នៅ​តែ​​អាច​មាន​ផ្ទៃពោះ​​ធម្មតា និង​សម្រាល​កូន​ដែល​មាន​សុខភាព​ល្អ ប្រសិនបើ​យើង​​អាច​គ្រប់​គ្រង​​ជំងឺ​បាន​។ ​នៅ​ពេល​ដែល​ម៉ាក់​​​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ ជាមួយ​នឹង​អាហារ​បំប៉ន​អំឡុង​ពេល​ពពោះ​ ក៏​ដូចជា​ហាត់ប្រាណ​ជា​ប្រចាំ នោះ​នឹង​​អាច​ជួយ​​បញ្ចៀស​ហានិភ័យ​ផ្សេង​ៗ​ចំពោះ​ម៉ាក់​ និង​ទារក​​។ ​ជំងឺ​Crohn's disease​​ជា​អ្វី​? ជំងឺ​Crohn's disease គឺ​ជា​ការ​រលាក​​ពោះវៀន​រ៉ាំរ៉ៃ ដែល​ប៉ះពាល់​ដល់​​ផ្នែក​ណា​មួយ​នៃ​បំពង់​រំលាយ​អាហារ ពី​មាត់​ទៅ​រន្ធ​គូទ។ បន្ថែម​ពី​នេះ ជំងឺ​នេះ​ក៏​​ជះ​ឥទ្ធិពល​ដល់​ពោះវៀន​តូច និង​​ផ្នែក​នៃ​ពោះវៀន​ធំ។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ Crohn's disease រួម​មាន​ ​គ្រុន​ក្តៅ មាន​ឈាម​ក្នុង​លាមក ដំបៅ​មាត់​ រាករូស និង​ឈឺ​ពោះ។ ថ្វី​ត្បិត​តែ​​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​អ្នក​ជំនាញ​ជឿ​ថា អ្នក​ដែល​មាន​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​ខ្លួន​ឯង មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ ជក់​បារី ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​ប្រើ​​ពពួក​ថ្នាំ​ផ្សះ​ជាក់លាក់​មួយ​ចំនួន​ អាច​ប្រឈម​នឹង​​ហានិភ័យ​នៃ​ការ​កើត​​ជំងឺCrohn's disease​នេះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ បើ​ម៉ាក់​មាន​ជំងឺ​Crohn's disease​​ អាច​ពពោះ​ដោយ​សុវត្ថិភាព​ទេ? ចំពោះ​ស្ត្រី​​ដែល​មាន​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​នៅ​តែ​អាច​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុវត្ថិភាព ប្រសិនបើ​ទទួល​បាន​ការ​តាមដាន​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ឯកទេស​ខាង​ក្រពះ​ពោះវៀន និង​សម្ភព។ គ្នា​យើង​គួរ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ​ពី​ផែន​ការ​យក​កូន​ ដើម្បី​ទទួល​បាន​ការ​ផ្លាស់ប្ដូរ​ថ្នាំ​ ក៏​ដូចជា​ចាប់ផ្តើម​ញ៉ាំ​អាហារ​បំប៉ន​អំឡុង​ពេល​ពពោះ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​​ពិការភាព​ពី​កំណើត​របស់​ទារក។​​ [embed-health-tool-due-date] ​បើ​យើង​មាន​ជំងឺ​Crohn's disease គួរ​យក​កូន​ពេល​ណា​ល្អ? ពេល​វេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​យក​កូន​ គឺ​អំឡុង​ពេល​ដែល​ជំងឺ​មិន​​សូវ​ធ្វើ​ទុក្ខ​ខ្លាំង​រយៈ​ពេល​ពី​៣ ទៅ​៦​ខែ និង​នៅ​ពេល​ដែល​​​​យើង​មិន​ប្រើ​ពពួក​ថ្នាំ​Steroid ពីព្រោះ​បើ​យើង​មាន​ផ្ទៃពោះ​នៅ​អំឡុង​ពេល​ដែល​ជំងឺ​សកម្ម​ខ្លាំង នោះ​នឹង​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​កាន់​តែ​អាក្រក់​ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ណាខ្លះប្រឈមបញ្ហាក្លិនខ្លួនពេលពពោះ? សាកវិធីនេះលមើល៍!

ស្រ្តីពពោះភាគច្រើនប្រឈមនឹងផលវិបាកផ្សេង​ៗ​ដូចជា​ រមាស់​ស្បែក​ បែក​ញើស​ច្រើន​ អស់​កម្លាំង និង​បញ្ហា​ក្លិន​ខ្លួន។ យ៉ាងណាមិញ តើបញ្ហាក្លិនខ្លួនកើតឡើងបណ្តាលមកពីអ្វី? ហើយម៉ាក់ៗអាចដោះស្រាយបែបណា? មូលហេតុមួយចំនួនដែលស្រ្តីពពោះមានក្លិនខ្លួនមិនល្អ ១. បែកញើសច្រើន ដោយសារតែការប្រែប្រួលអ័រម៉ូនអំឡុងពេលពពោះ ការផ្គត់ផ្គង់ឈាមទៅកាន់ស្បែក​នឹង​កើនឡើង ដែលនាំឲ្យម៉ាក់ៗបែកញើសច្រើនជាងមុន ក៏ដូចជាកើនឡើងបញ្ហាក្លិនខ្លួន​ដូច​គ្នា។ ២. ទទួលអារម្មណ៍ដឹងក្លិនខ្លាំង ទន្ទឹម​នឹង​នេះ​ដែរ នៅ​ពេល​ដែល​អ័រម៉ូន​កើន​ឡើង​​អំឡុង​ពេល​ពពោះ គ្នា​យើង​ខ្លះអាច​ចាប់ផ្តើមទទួលអារម្មណ៍​ដឹង​ក្លិន​ខ្លាំង​ជាង​មុន។ ៣. ការប្រែប្រួលរបប​អាហារ ស្រ្តី​ពពោះ​មួយ​ចំនួន​ អាច​ផ្លាស់ប្តូររបប​អាហារ ដើម្បី​ទទួលបានអាហារូបត្ថម្ភដ៏​ល្អ​បំផុត ស្របពេលដែល​អ្នកខ្លះ​ទៀត​បណ្តោយ​ខ្លួន​ញ៉ាំ​អាហារ​ផ្សេង​ៗ ដូចជា​សាច់​ គ្រឿង​សមុទ្រ ផ្កា​ខាត់​ណា​ខៀវ ស្ពៃ​ក្តោប ឬពពួក​ខ្ទឹម​បារាំង ខ្ទឹម​ស អាច​បណ្តាលឲ្យយើងមានក្លិន​ខ្លួន​មិន​ល្អ។ [embed-health-tool-due-date] ៤. ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ពិត​ណាស់​ ការ​ពពោះ​ក៏​អាច​នាំ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ​មានអាការៈ​ក្រហាយ រមាស់ ឬ​ធ្លាក់​ឈាម។ ប្រសិនបើ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ទាំង​នេះ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​​ ពីព្រោះ​វា​អាច​ជា​ការ​បង្ក​រោគ​នៅ​ទ្វារ​មាស។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? យើង​អាច​គ្រប់គ្រង​ក្លិន​ខ្លួ​ន​ អំឡុង​ពេល​ពពោះ​យ៉ាង​ម៉េច? វិធីសាស្រ្ត​ខាង​ក្រោម​ អាច​ជួយ​កាត់បន្ថយ​បញ្ហា​ក្លិន​ខ្លួន​អំឡុង​ពេល​ពពោះ ដែល​ម៉ាក់​ៗ​អាច​សាកល្បង​បាន។ ងូត​ទឹក​២​ដង​ក្នុង​១​ថ្ងៃ ដោយ​ប្រើ​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់។ កាត់តម្រឹម​រោម​ក្លៀក​ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ណាខ្លះឈឺជង្គង់ពេលពពោះ? តោះមកដឹងពីមូលហេតុ និងវិធីដោះស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ អំឡុង​ពេល​ពពោះ ស្រី​ៗ​យើង​​តែង​ប្រឈម​នឹង​ការ​ឈឺចាប់​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ ហើយ​ការ​ឈឺ​ជង្គង់​ក៏​កើត​ឡើង​ជា​ទូទៅ​ដែរ។ ​បញ្ហា​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​អាច​បណ្ដាល​មក​ពី​៖ ការ​ប្រែប្រួល​អ័រម៉ូន ឡើង​ទម្ងន់ ហាត់​ប្រាណ​ច្រើន​ពេក ដួល​ និង​រង​របួស ដើរ​ ឬ​ឈរ​យូរ​ កង្វះ​ជាតិ​កាល់ស្យូម [embed-health-tool-due-date] តើ​មាន​ផលវិបាក​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​អត់​? ប្រសិនបើ​យើង​មិន​ព្យាបាល​អាការៈ​ឈឺ​ជង្គង់​ឲ្យ​ទាន់​ពេល​ទេ​នោះ ផលវិបាក​ជាក់លាក់​មួយ​ចំនួន​ អាច​នឹង​កើត​មាន​ឡើង​នៅ​ពេល​អនាគត​ ដែល​រួម​មាន​៖ ជំងឺ​រលាក​សន្លាក់​ឆ្អឹង ខូច​ឆ្អឹង​ខ្ចី និង​សរសៃ​​ពួរ​ជុំវិញ​សន្លាក់​ជង្គង់​ ដែល​អាច​នាំ​ឲ្យ​ពិបាក​ដើរ​ រត់​ និង​ពត់ពែន​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ម៉ាក់​អាច​គ្រប់គ្រង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​ដោយ​របៀប​ណា​? ម៉ាក់​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដើម្បី​កាត់បន្ថយ​ ក៏​ដូចជា​គ្រប់គ្រង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ៖ ហាត់ប្រាណ​ ដោយ​ការ​ដើរ​ និង​ហែលទឹក​ក្នុង​កម្រិត​សម​ល្មម អាច​ជួយ​ទ្រទ្រង់​ជង្គង់ និង​បញ្ចៀស​ការ​ឈឺ​ជង្គង់ សម្រាក​​ជើង​ឲ្យ​បាន​ច្រើន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ចាប់ផ្ដើម​ឡើង​ទម្ងន់ ជ្រើសរើស​ស្បែក​ជើង​ដែល​ងាយ​ស្រួល​ពាក់​ មិន​ឈឺ​ជើង និង​អាច​ជួយ​ទ្រ​បាត​ជើង​បាន​ល្អ ព្យាយាម​គ្រប់គ្រង​ទម្ងន់​ខ្លួន​ ម៉ាស្សា​ជង្គង់​ ស្អំ​កំណាត់​ក្ដៅ រួច​ស្អំ​កំណាត់​​ត្រជាក់ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​នៅ​ជុំវិញ​សន្លាក់​ជង្គង់ ញ៉ាំ​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូចជា អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ កាល់ស្យូម​ និង​វីតាមីន​D ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ និង​ចុក​រួយ​សន្លាក់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? […]


បញ្ហាផ្ទៃពោះ

ទាំងនេះជា​អាការៈមានសំណល់កូនក្នុងស្បូនក្រោយរំលូត ឬរលូតកូន

ការសល់សំណល់កូនក្នុងស្បូនកើតឡើងនៅពេលមានសល់ជាលិកាកូនឬកម្ទេចសុកនៅក្នុងស្បូនបន្ទាប់ពីការរំលូតកូនឬរលូតកូន។ ការរំលូតកូនមានន័យថា ការយកកូនចេញដោយលេបថ្នាំរំលូត​ឬ​ដោយការបូម​​សម្អាតពីគ្រូពេទ្យជំនាញ។ ឯការរលូតកូនវិញមានន័យថា កូន​ធ្លាក់​ចេញ​ពី​តួ​ស្បូន​របស់​ម្ដាយ​ដោយ​មិន​មាន​ការ​អន្តរាគមន៍ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ណា​មួយ​​មុន​អាយុ​ ២០ ​សប្ដាហ៍​។​ តើអាការៈសល់សំណល់កូនក្នុង​ស្បូនមានអ្វីខ្លះ​ និង​អាចបង្កផលវិបាកអ្វីខ្លះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខបានលើកឡើងថា ស្រ្តីអាចមាន​សល់​សំណល់កូនក្នុងស្បូន បើមានអាការៈដូចខាងក្រោម បន្ទាប់ពី​រំលូត​ឬរលូតកូនហើយ៖ មានការធា្លក់ឈាមច្រើន និងមិនមានការថយចុះបន្ទាប់ពីថ្ងៃទីមួយ ធា្លក់ឈាមយូរជាងបីសប្តាហ៍ ឈឺពោះផ្នែកខាងក្រោមខ្លាំងលើសពីបីថ្ងៃ ឈឺអាងត្រគាក គ្រុនក្តៅលើសពីពីរថ្ងៃ ឈឺពោះពេលសង្កត់ វិលមុខដោយសារសម្ពាធឈាម​ចុះទាប ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​វេជ្ជបណ្ឌិតបានបន្ថែមថា បន្ទាប់ពីរំលូតឬរលូតកូនហើយ បើស្រ្តីមានអាការៈដូចបានរៀបរាប់​ខាងលើ ស្រ្តីគួរទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យអេកូសាស្រ្ត។ បើគ្រូពេទ្យពិនិត្យឃើញថា ស្រ្តីមានសល់សំណល់កូនក្នុងស្បូន គ្រូពេទ្យអាចណែនាំឱ្យស្រ្តីទទួល​ការ​ព្យាបាលនិងសម្អាតយកសំណល់កូនចេញពីស្បូនទៅតាមបច្ចេកទេសរបស់គ្រូពេទ្យ។ លោក​វេជ្ជបណ្ឌិតបន្តថា មានកត្តាជាច្រើនដែលអាចបណ្តាលឱ្យស្រ្តីសល់សំណល់កូននៅក្នុងស្បូន ក្នុងនោះមានដូចជាការបូមសម្អាតមិនបានល្អ ឬដោយការលេបថ្នាំមិនបានធ្លាក់កូនទាំងស្រុង។ [embed-health-tool-vaccination-tool] ការសល់សំណល់កូនក្នុងស្បូននាំឱ្យមានផលវិបាកដូចជា ធ្លាក់ឈាមច្រើន​ និងមានការបង្ក​រោគនៅ​ក្នុង​អាងត្រគាក​ដែលអាចបណ្តាលឱ្យស្រ្តីពិបាកមានកូន ឬមានកូនក្រៅស្បូន​ឬរលូតកូននៅពេល​មានផ្ទៃពោះ​លើក​ក្រោយ។ លើសពីនេះទៅទៀត បើមិនបានធ្វើការសម្អាតទាន់ពេលទេ សំណល់​កូន​នឹងបង្កឱ្យស្រ្តីស្បូនធ្លាយស្បូនឬស្អិត ហើយអាចធ្វើឱ្យស្រ្តីលែងអាចមានកូន​ឬអាចគ្រោះថ្នាក់​ដល់​ជីវិតជាដើម។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា ស្ត្រី​ដែល​ចង់​រំលូត​កូន ត្រូវ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគ​ស្ត្រី និង​សម្ភព​ឲ្យ​បាន​ត្រឹមត្រូវ និងគួរចៀសវាង​រំលូត​កូន​ញឹកញាប់​ ចៀសវាង​​ជួប​ផល​លំបាក​នៅ​ថ្ងៃ​ក្រោយ។ អត្ថបទគួរអាន៖ គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ ភាពតានតឹងផ្លូវចិត្ត […]


បញ្ហាផ្ទៃពោះ

ដុំស្បូនគ្រប់ប្រភេទ សុទ្ធតែបង្កគ្រោះថ្នាក់អំឡុងពេលពពោះមែនអត់?

ដុំ​ស្បូន​ ជា​ការ​លូតលាស់​មិន​ប្រក្រតី​នៅ​ក្នុង និង​ជុំវិញ​ស្បូន​របស់​ស្ត្រី។ ដុំ​ប្រភេទ​នេះ​ អាច​​រីក​ធំ​ខ្លាំង និង​​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​ធ្ងន់ធ្ងរ​នៅ​ក្នុង​ពោះ ព្រម​ទាំង​បណ្ដាល​ឲ្យ​យើង​មក​រដូវ​ច្រើន​ជ្រុល។ យ៉ាង​ណា​មិញ ក្រុម​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​លូតលាស់​មិន​ប្រក្រតី​​នៃ​ដុំ​ស្បូន​​នេះ​នៅ​ឡើយ​ទេ។ ជា​ទូទៅ​ ដុំ​ស្បូន​អាច​មាន​ប្រវែង​​ប្រហែល​១​មិល្លីម៉ែត្រ ទៅ​​២០​សង់ទីម៉ែត្រ និង​អាច​​ដុះ​នៅ​ក្នុង​ជញ្ជាំង ឬ​ខាង​ក្រៅ​ជញ្ជាំង​ស្បូន ហើយ​ភាគ​ច្រើន​មិន​មែន​ជា​ប្រភេទ​ដុំ​មហារីក​ទេ ព្រម​ទាំង​មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​​​ផង​ដែរ។ ដុំ​សាច់​ប៉ះពាល់​ដល់​ការ​ពពោះ​យ៉ាង​ម៉េច​ខ្លះ? ​បញ្ហា​ដុំ​សាច់​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​មួយ​ចំនួន​ អំឡុង​ពេល​ពពោះ ដែល​រួម​មាន​៖ ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ កូន​មិន​គ្រប់​ខែ រលូត​កូន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ដុំ​ស្បូន​អំឡុង​ពេល​ពពោះ ចុក​ពោះ​ខ្លាំង​ បញ្ហា​​រំលាយ​អាហារ ដូចជា​ការ​ទល់លាមក នោម​ញឹកញាប់។ [embed-health-tool-due-date] ការ​ព្យាបាល​នៃ​ដុំ​ស្បូន​អំឡុង​ពេល​ពពោះ ប្រសិនបើ​​ដុំ​សាច់​មាន​ទំហំ​ធំ ​នោះ​នឹង​អាច​បង្ក​ផល​​ប៉ះពាល់​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​យើង​ធ្វើការ​វះកាត់​អំឡុង​ពេល​ពពោះ។ ប៉ុន្តែ​ នេះ​ជា​ករណី​កម្រ​ ហើយ​ក៏​អាច​បង្ក​ជា​ផលវិបាក​ផ្សេង​ៗ​ដូច​គ្នា។ វិធីសាស្ត្រ​ដ៏​​មាន​សុវត្ថិភាព​បំផុត​​ក្នុង​ការ​យក​ដុំ​សាច់​ចេញ​ គឺ​គួរ​តែ​រង់ចាំ​រហូត​ដល់​​ពេល​សម្រាល​កូន​រួច ទើប​ជា​ការ​ប្រសើរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស