បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ហើមជើង និងម្រាមដៃពេលពពោះ ដោះស្រាយបែបណា? ពេលណាគួរបារម្ភ?

អាការៈ​ហើម​ខ្លះ ដែល​កើត​ឡើង​អំឡុង​ពេល​ពពោះ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ជា​ពិសេស​បើ​ម៉ាក់​ៗ​កើត​មាន​អាការៈ​ហើម​នៅ​ត្រង់​ក​ជើង ជើង និង​ម្រាម​ដៃ។ ពិត​ណាស់​ ការ​ហើម​ខ្លះ កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់​ ប៉ុន្តែ​បើ​​បញ្ហា​មួយ​​នេះ​កើត​ឡើង​បន្តិច​ម្ដង​ៗ នោះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ម៉ាក់​ និង​ទារក​ក្នុង​ផ្ទៃ​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ចាប់ផ្ដើម​ហើម​កាន់​តែ​ខ្លាំង​ភ្លាម​ៗ អាច​ជា​សញ្ញា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ដែល​ជា​ស្ថានភាព​សុខភាព​ដ៏​គ្រោះថ្នាក់​មួយ​អំឡុង​ពេល​ពពោះ។ ​រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ហើម​ភ្លាម​ៗ​នៅ​លើ​ផ្ទៃ​មុខ ដៃ​ ឬ​ជើង ឈឺ​ក្បាល​ខ្លាំង បញ្ហា​ភ្នែក​ ដូចជា​ព្រិល​ភ្នែក​ ឈឺចាប់​ខ្លាំង​នៅ​ក្រោម​ឆ្អឹង​ជំនីរ​ ក្អួត​ ដោយ​មាន​រោគសញ្ញា​ណា​មួយ​ខាង​លើ។ [embed-health-tool-due-date] ការ​ហើម​ធម្មតា​អំឡុង​ពេល​ពពោះ ជាក់ស្ដែង ការ​ហើម​ បណ្ដាល​មក​ពី​រាងកាយ​យើង​រក្សា​ទុក​ជាតិ​ទឹក​ច្រើន​ជាង​ធម្មតា អំឡុង​ពេល​ពពោះ ហើយ​ជាតិ​ទឹក​ដែល​លើស​បាន​ប្រមូល​ផ្ដុំ​នៅ​ផ្នែក​ខាង​ក្រោម​បំផុត​នៃ​រាងកាយ​ ជា​ពិសេស​ នៅ​ពេល​ដែល​អាកាសធាតុ​ក្រៅ ឬ​ម៉ាក់​ៗ​ឈរ​យូរ​ពេក។ មួយ​វិញ​ទៀត​ សម្ពាធ​នៃ​ស្បូន​ដែល​កំពុង​លូតលាស់​​ ក៏​អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​នៅ​ក្នុង​ជើង​ដូច​គ្នា ដែល​កត្តា​នេះ អាច​បណ្ដាល​ឲ្យ​​មាន​ជាតិ​ទឹក​កកកុញ​នៅ​ក្នុង​ជើង និងក​ជើង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គន្លឹះ​ជួយ​កាត់បន្ថយ​អាការៈ​ហើម​ ជៀសវាង​ឈរ​រយៈពេល​យូរ​ ជ្រើសរើស​ស្បែក​ជើង​ និង​ស្រោម​ជើង​ដែល​មាន​ផាសុកភាព ដោយ​ជៀសវាង​ការ​ប្រើ​ខ្សែ​រឹត​តឹង​ពេក ព្យាយាម​លើក​ជើង​ឡើង​លើ​ឲ្យ​បាន​ច្រើន​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​រាងកាយ​អាច​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស ធ្វើ​លំហាត់​ប្រាណ ដោយ​ដើរ​ជា​ទៀងទាត់​នៅ​ពេល​ថ្ងៃ ឬ​ធ្វើ​លំហាត់​ប្រាណ​ជើង។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង […]


បញ្ហាផ្ទៃពោះ

សញ្ញាមួយចំនួនបង្ហាញថា បុរស ឬស្រ្តីកំពុងពិបាកមានកូន

ស្រប​ពេល​ដែល​​គ្នា​យើង​ខ្លះ​ អាច​មាន​កូន​យ៉ាង​ងាយ​ស្រួល​ ខ្លះ​ទៀត​បែរ​ជា​ប្រឈម​នឹង​បញ្ហា​អត់​កូន​ទៅ​វិញ។ ជាក់ស្ដែង គូស្នេហ៍​១គូ​ក្នុង​ចំណោម​៨​គូ អាច​ជួប​បញ្ហា​ពិបាក​មាន​កូន​។ ខាងក្រោម​នេះ ជា​រោគសញ្ញា​នៃ​បញ្ហា​ពិបាក​មាន​កូន ដែល​យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ ដើម្បី​រក​ដំណោះស្រាយ​​ប្រកប​ដោយ​ប្រសិទ្ធភាព។ ​១. ព្យាយាម​យក​កូន​រយៈពេល​១២​ខែ តែ​មិន​ជោគជ័យ ​ប្រសិនបើ​យើង​ព្យាយាម​យក​កូន​រយៈពេល​១២​ខែ ដោយ​រួម​ភេទ​ជា​ទៀងទាត់​ និង​មាន​ដៃគូ​តែ​ម្នាក់ ក៏​ដូចជា​មិន​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេងៗ នោះ​បាន​ន័យ​ថា​យើង​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ពិបាក​មាន​កូន​។ សម្រាប់​ស្ត្រី​​មាន​អាយុ​លើស​ពី​៣៥​ឆ្នាំ​ដែល​ព្យាយាម​យក​កូន​រយៈពេល​៦​ខែ​ហើយ​ នៅ​តែ​មិន​ជោគជ័យ​ ក៏​​បង្ហាញ​ពី​បញ្ហា​ពិបាក​មាន​កូន​​ដូច​គ្នា។ ជា​មធ្យម​ គូ​ស្នេហ៍​​ត្រូវការ​ចំណាយ​ពេល​៤​ខែ​ដើម្បី​មាន​កូន ប៉ុន្តែ​ប្រសិនបើ​យើង​ទើប​តែ​ចាប់ផ្ដើម​​ ឬ​ទើប​តែ​ស្ថិត​នៅ​ក្នុង​រយៈពេល​នេះ យើង​គួរ​តាមដាន​បន្តិច​សិន​ មុន​នឹង​ជួប​ពិភាក្សា​ជាមួយ​​គ្រូពេទ្យ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. មក​រដូវ​ច្រើន​ជ្រុល ការ​មក​រដូវ​ច្រើន​ជ្រុល​ ជា​ការ​មក​រដូវ​ដែល​មាន​រយៈពេល​លើស​ពី​៨​ថ្ងៃ ឬ​ធ្លាក់​កំណក​ឈាម​ដុំ​ធំ​ៗ។ ស្រី​ៗ​យើង​ដែល​មក​រដូវ​ច្រើន​ជ្រុល​ តែងតែ​​មិន​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ ដោយ​គិត​ថា​ជា​រឿង​ធម្មតា។ ប៉ុន្តែ​ ការ​មក​រដូវ​ច្រើន​បែប​នេះ អាច​ជា​រោគសញ្ញា​នៃ​ជំងឺEndometriosis ដែល​ពាក់ព័ន្ធ​នឹង​ការ​ពិបាក​មាន​កូន។ [embed-health-tool-ovulation] ៣​. មក​រដូវ​មិន​ទៀង ​​​ជា​ទូទៅ វដ្ដ​រដូវ​ធម្មតា​មាន​រយៈពេល​២៨​ថ្ងៃ ប៉ុន្តែ​បើ​យើង​មក​រដូវ​មិន​ទៀង​ទាត់​ ឬ​មិន​អាច​កំណត់​​ពី​ថ្ងៃ​មក​រដូវ​ជាក់លាក់​បាន​នោះ​ គឺ​អាច​បណ្ដាល​មក​ពី​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ បញ្ហា​អ័រម៉ូន ឬ​បញ្ហា​ធ្លាក់​មេ​ជីវិត​ញី ដែល​សុទ្ធ​តែ​អាច​​បណ្ដាល​ឲ្យ​អត់​កូន។ ៤. បញ្ហា​ក្នុង​ការ​បញ្ចេញ​​មេ​ជីវិត​ឈ្មោល ​​ចំពោះ​បុរស​ដែល​ប្រឈម​នឹង​បញ្ហា​បញ្ចេញ​មេ​ជីវិត​ឈ្មោល​ ក៏​អាច​ជា​សញ្ញា​នៃ​ការ​អត់​កូន​ដែរ។ ប្រសិនបើ​យើង​មិន​អាច​បញ្ចេញ​ទឹក​កាម ឬ​បញ្ចេញ​ទឹក​កាម​លឿន​ពេក មេ​ជីវិត​ឈ្មោល​មិន​អាច​ជួប​នឹង​ស៊ុត​ដែល​នៅ​ខាង​ក្នុង​ស្បូន​បាន​ឡើយ។ ជួនកាល​ បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយ​សារ​តែ​កត្តា​អារម្មណ៍ ឬ​ផ្លូវ​ចិត្ត ប៉ុន្តែ​ក៏​អាច​បណ្ដាល​មក​ពី​ការ​រង​របួស ឬ​ការ​វះកាត់​ពងស្វាស ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ […]


បញ្ហាផ្ទៃពោះ

ជ្រាបទឹកភ្លោះចូលសរសៃឈាមសួតអំឡុងពេលសម្រាល ថ្វីត្បិតតែកម្រកើត ប៉ុន្តែគ្រោះថ្នាក់ណាស់

ការ​ជ្រាប​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត​របស់​ម្ដាយ​​អំឡុង​ពេល​សម្រាល​កូន​ ឬ​ក្រោយ​សម្រាល​កូន​ ជា​លក្ខខណ្ឌ​កម្រ​មួយ​ ​ប៉ុន្តែ​អាច​បង្ក​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​។ បញ្ហា​នេះ​ពិបាក​​ធ្វើ​រោគវិនិច្ឆ័យ​ណាស់​ ហើយ​ប្រសិនបើ​គ្រូពេទ្យ​មាន​ការ​សង្ស័យ​ថា​ម៉ាក់​ៗ​អាច​ប្រឈម​នឹង​ស្ថានភាព​នេះ ម៉ាក់​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់។ រោគសញ្ញា ការ​ជ្រាប​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត​​​ អាច​វិវត្តយ៉ាង​ឆាប់​រហ័ស និង​ភ្លាម​ៗ។ រោគសញ្ញា​នៃ​បញ្ហា​នេះ​រួម​មាន​៖ ហត់ មាន​សារធាតុ​រាវ​ច្រើន​នៅ​ក្នុង​សួត សម្ពាធ​ឈាម​ចុះ​ទាប​ភ្លាម​ៗ បេះដូង​មិន​អាច​ធ្វើ​ការ​ច្របាច់​ឈាម​ភ្លាម​ៗ កក​ឈាម​ ធ្លាក់​ឈាម​ចេញ​ពី​ស្បូន​ ឬ​កន្លែង​វះកាត់​ ស្ថានភាព​ផ្លូវ​ចិត្ត​ប្រែប្រួល​ ដូចជា​ថប់បារម្ភ​ គ្រុន​រងា ចង្វាក់​បេះដូង​លោត​ញាប់ ប្រកាច់​ បាត់បង់​ស្មារតី។ មូលហេតុ​បង្ក ការ​ជ្រាប​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត​របស់​ម្ដាយ អាច​ទំនង​ជា​កើត​ឡើង​ដោយ​សារ​​ការ​រហែក​របាំង​សុក​​ពី​ការ​ប៉ះទង្គិច​ជាដើម។ នៅ​ពេល​ដែល​មាន​ការ​ដាច់​រហែក​ ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​បញ្ចេញ​ប្រតិកម្ម​ ដែល​បង្ក​ឲ្យ​មាន​ការ​រលាក​ ជាហេតុ​នាំ​ឲ្យ​មាន​កំណក​ឈាម​មិន​ប្រក្រតី​នៅ​ក្នុង​សួត​ និង​សរសៃ​ឈាម​សួត។ យ៉ាង​ណា​មិញ ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ ទោះ​ជា​មាន​ការ​ជ្រាប​​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត​របស់​ម្ដាយ​ក៏​មិន​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ឡើយ។ អ៊ីចឹង​ហើយ ទើប​យើង​មិន​អាច​ដឹង​ច្បាស់លាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បណ្ដាល​មក​ពី​ការ​ជ្រាប​​ទឹក​ភ្លោះ​នេះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ កត្តា​ហានិភ័យ បញ្ហា​សុខភាព​មួយ​នេះ អាច​កើត​ឡើង​នៅ​ចន្លោះ​ពី​១​ ទៅ​១២​ករណី​ក្នុង​ចំណោម​ការ​សម្រាល​កូន​ចំនួន​១០០ ០០០ករណី។ ដោយ​សារ​តែ​ការ​ជ្រាប​​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត​ជា​រឿង​កម្រ​មួយ ទើប​យើង​ពិបាក​ក្នុង​ការ​កំណត់​ពី​កត្តា​ហានិភ័យ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កត្តា​ហានិភ័យ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជ្រាប​ទឹក​ភ្លោះ​នេះ រួម​មាន​៖ សម្រាល​កូន​នៅ​អាយុ​៣៥​ឆ្នាំ ឬ​លើស​ពី​នេះ បញ្ហា​សុក ជំងឺ​បម្រុង​ក្រឡា​ភ្លើង មាន​ទឹក​ភ្លោះ​ច្រើន​ពេក។ ផលវិបាក​ ​ការ​ជ្រាប​​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ទាំង​​ម៉ាក់​ និង​ទារក​ ដូចជា៖ របួស​ខួរ​ក្បាល៖ អុកស៊ីសែន​ក្នុង​ឈាម​ទាប អាច​បណ្ដាល​ឲ្យ​ខូច​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ ឬ​ស្លាប់​ខួរ​ក្បាល​ជា​រៀង​រហូត។ ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល​យូរ​ ទោះ​ជា​រួច​ផុត​ពី​គ្រោះថ្នាក់​ក៏​ដោយ។ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗថ្មីថ្មោង ដឹងអត់ថាទារកក្នុងផ្ទៃបង្វិលក្បាលចុះក្រោមនៅពេលណា?

​ជា​ទូ​ទៅ ទារក​ក្នុង​ផ្ទៃ​បង្វិល​ក្បាល​ចុះ​​ក្រោម​ដោយ​ខ្លួន​ឯង ដើម្បី​ជួយ​​សម្រួល​ដល់​ការ​សម្រាល​តាម​​ធម្មជាតិ​របស់​ម៉ាក់​ប្រកប​ដោយ​ភាព​រលូន​ និង​សុវត្ថិភាព។ ពិត​ណាស់​ រយៈពេល​នៃ​ការបង្វិលក្បាល​របស់​កូន​មិន​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ​ទារក​ក្នុង​ផ្ទៃ​​អាច​ចាប់ផ្ដើម​បង្វិល​ក្បាល​ក្រោយ​​​សប្ដាហ៍​ទី​២០​នៃ​ការ​ពពោះ។ មុន​សប្ដាហ៍​ទី​២៨ ឱកាស​នៃ​ការ​បង្វិល​ក្បាល​ចុះ​ក្រោម​របស់​ទារក​ក្នុង​ផ្ទៃ គឺ​៧៥% និង​ប្រហែល​ជា​៩០%​​នៅ​សប្ដាហ៍​ទី​៣២។ ឈាន​ដល់​ពេល​គ្រប់​ខែ ឱកាស​នៃ​ការ​បង្វិល​ក្បាល​របស់​ទារក​កើន​ដល់​៩៧%។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ធ្វើ​ម៉េច​ទើប​ម៉ាក់​ដឹង​ថា​ទារកបង្វិល​ក្បាល​ចុះ​ក្រោម? ស្ត្រី​ពពោះ​មួយ​ចំនួន​ អាច​ទទួល​អារម្មណ៍​ដឹង​​ នៅ​ពេល​ដែល​ទារក​ក្នុង​ផ្ទៃបង្វិលចុះ​ក្រោម។ នៅ​ពេល​ដែល​ក្បាល​ទារក​​នៅ​ខាង​លើ​ ម៉ាក់​អាច​មិន​ស្រួល​នៅ​ក្រោម​ឆ្អឹងជំនី និង​មាន​អារម្មណ៍​ថា​កូន​ធាក់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​ក្បាលទារកបង្វិលចុះ​ក្រោម​ យើង​នឹង​មាន​អារម្មណ៍​ថា​កូន​ធាក់​នៅ​ពោះ​ផ្នែក​ខាង​លើ ព្រម​ទាំង​មិន​ស្រួល​ ឬ​មាន​សម្ពាធ​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​ជាង​ពោះ​ផ្នែក​ខាង​លើ។ [embed-health-tool-due-date] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? ចុះ​បើ​កូន​មិនបង្វិល​ក្បាល​ចុះ​ក្រោម​ទាន់​ពេល? បើ​ទារក​មិនបង្វិល​ក្បាល​ចុះ​ក្រោម​ទេ​នោះ ម៉ាក់​អាច​មាន​ហានិភ័យ​នៃ​ការ​កើត​កូន​បញ្ច្រាស​ជើង ដែល​អាច​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណា​មួយ​នៅ​ពេល​សម្រាល។ ប្រសិនបើ​​នៅ​សប្ដាហ៍​ទី​៣៦​ ឬ​ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ​​ កូន​នៅ​តែ​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម​ទៀត​នោះ ម៉ាក់​អាច​នឹង​​ត្រូវ​៖ ធ្វើ​លំហាត់​ប្រាណ ដើម្បី​ឲ្យ​ទារកបង្វិល​ក្បាល​ចុះ​ក្រោម​ ដោយ​ក្រាប​បញ្ឈរ​ជង្គង់ និង​​ទប់​លំនឹង​ដោយ​ដៃ​ទាំង​ពីរ​រយៈពេល​ប្រហែល​ជា​៥​ ទៅ​១០​នាទី​ក្នុង​មួយ​ថ្ងៃ។ គ្រូពេទ្យ​អាច​ប្រើ​បច្ចេកទេស​បង្វិល​ក្បាល​កូន ប៉ុន្តែ​វិធី​មួយ​នេះ​មិន​មាន​ប្រសិទ្ធភាព​​រហូត​នោះ​ទេ ព្រម​ទាំង​អាច​បង្ក​គ្រោះថ្នាក់​​ដល់​ទាំង​​ទារក​ និង​ទងសុក​ម្ដាយផង​ដែរ។ ក្នុង​ករណី​កូន​បញ្ច្រាស​ជើង ស្ត្រី​ពពោះ​ជា​ច្រើន​​បាន​ជ្រើសរើស​យក​ការ​សម្រាល​ដោយ​​​វះកាត់ដើម្បី​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ។​


បញ្ហាផ្ទៃពោះ

បើទឹកនោមមានក្លិនខ្លាំងអំឡុងពេលពពោះ ម៉ាក់ៗគួរដោះស្រាយបែបណាល្អ?

ទឹកនោម​មាន​ក្លិន​មិន​ល្អ អំឡុង​ពេល​ពពោះ អាច​​ជា​​រោគសញ្ញា​មិន​ប្រក្រតី​មួយ​ដែល​ម៉ាក់​ៗ​បាន​ជួប​ប្រទះ។ ជួនកាល​ សញ្ញា​មួយ​​នេះ អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​​ចាំបាច់​ត្រូវ​​​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។ យ៉ាង​ណា​មិញ ការ​ថែទាំ​ខ្លួន​ឲ្យ​បាន​ល្អ​អំឡុង​ពេល​ពពោះ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​​បញ្ហា​ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ ដែល​ម៉ាក់​ៗ​គួរ​ដឹង​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ​​មូលហេតុ​ដែល​នាំ​ឲ្យ​ទឹក​នោម​មាន​ក្លិន​មិន​ល្អ អំឡុង​ពេល​ពពោះ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស អាហារ​មួយ​ចំនួន​ រួម​មាន​ ខាត់ណាខៀវ ទំពាំង​បារាំង កាហ្វេ អាហារ​បំប៉ន ថ្នាំ វីតាមីន ជាតិ​រ៉ែ កង្វះ​ជាតិ​ទឹក​ [embed-health-tool-due-date] គន្លឹះ​កាត់បន្ថយ​ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ អំឡុង​ពេល​ពពោះ ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ទឹក​នោម​មាន​ក្លិន​មិន​ល្អ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​តែ៖ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ពី​៦​កែវ ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ រក្សា​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​ងូត​ទឹក​ឲ្យ​បាន​ទៀងទាត់​ ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​ស្រាល ជូត​សម្អាត​ទ្វារ​មាសពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ បន្ទាប់​ពី​នោម​រួច ជៀសវាង​មាន​ដៃគូ​ច្រើន ឬ​រួម​ភេទ​ដោយ​មិន​បាន​ការពារ ដើម្បី​បញ្ចៀស​ការ​​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម ​បញ្ចូល​ពពួក​Probiotics ​ក្នុង​របប​អាហារ​ ដូចជា​ទឹក​ដោះ​គោ​ជូរ គីមឈី គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​សញ្ញា​ព្រមាន​ដែល​ម៉ាក់ៗ​គួរ​ទៅ​ជួប​​គ្រូពេទ្យ​ជា​បន្ទាន់ ទឹក​នោម​មាន​ឈាម ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម ​ឈឺ​ខ្នង ឬ​ក្រោយ​ឆ្អឹងជំនី សន្លឹម គ្រុន​ក្ដៅ​​ សីតុណ្ហភាព​រាងកាយ​ចុះ​ទាប។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]


បញ្ហាផ្ទៃពោះ

ពិបាកគេងអំឡុងពេលពពោះ? ម៉ាក់ៗអាចដោះស្រាយតាមវិធីទាំងនេះ

ពិត​ណាស់​ ស្រីៗ​យើង​ជា​ច្រើន​ ​ប្រឈម​នឹង​​បញ្ហា​ដំណេក​ អំឡុង​ពេល​ពពោះ ដោយ​សារ​តែ​​កត្តា​ផ្សេង​ៗ​ ដូចជា​ការ​ប្រែប្រួល​រូបរាងកាយ​ អ័រម៉ូន និង​អារម្មណ៍​រំភើប ក៏​ដូចជា​ថប់បារម្ភ​ក្នុង​ការ​ក្លាយ​ខ្លួន​​ជា​ម៉ាក់​ៗ​ថ្មីថ្មោង។ ជាក់ស្ដែង មាន​ស្ត្រី​ពពោះ​ប្រហែល​ជា​៥០​%​ កើត​ជំងឺ​គេង​មិន​លក់​។ ដូច្នេះ​ហើយ​ ប្រសិនបើ​​ម៉ាក់​ៗ​ជួប​បញ្ហា​គេង​មិន​លក់​នេះ គួរ​អនុវត្តន៍​គន្លឹះ​មួយ​ចំនួន​ដូច​​ខាង​ក្រោម​។ ហេតុអ្វី​បាន​ជា​ការ​គេង​ប្រែប្រួល​អំឡុង​ពេល​ពពោះ? ​​​​​​​ជំងឺ​គេង​មិន​លក់​អំឡុង​ពេល​ពពោះ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ការ​ប្រែប្រួល​អ័រម៉ូន និង​បញ្ហា​មួយ​ចំនួន​ទៀត​ដូចជា៖ ចង្អោរ ឬ​ក្អួត ឈឺ​សុដន់ ចង្វាក់បេះដូង​លោត​ញាប់ ហត់​ សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់ នោម​ញឹកញាប់​នៅ​ពេល​យប់​ រមួល​ក្រពើ​នៅ​ជើង​ ម៉ាក់​ៗ​ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​ឈឺ​ខ្នង ព្រម​ទាំង​ពិបាក​រក​ទីតាំង​គេង​​ដែល​សមស្រប​នៅ​ពេល​ដែល​ពោះ​កាន់​តែ​ធំ​ទៅ​ៗ ជា​ពិសេស​នៅ​ពេល​ដែល​​កូន​ក្នុង​ផ្ទៃ​ធាក់​នៅ​ពេល​យប់។ ទន្ទឹម​នឹង​នេះ​ដែរ អាការៈ​ថប់បារម្ភ​នៅ​ពេល​កៀក​សម្រាល​ ក៏​អាច​​រំខាន​ដល់​ការ​គេង​ដូច​គ្នា​ដែរ​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​ហេតុអ្វី​បាន​ជា​ការ​គេង​មាន​សារៈសំខាន់​ខ្លាំង អំឡុង​ពេល​ពពោះ? ការ​គេង​លក់​ស្កប់ស្កល់​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ទាំង​ចំពោះ​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ ប្រសិនបើ​​ម៉ាក់​​គេង​មិន​ឆ្អែត​ នោះ​នឹង​នាំ​ឲ្យ​អស់​កម្លាំង ​ងងុយ​គេង​នៅ​ពេល​ថ្ងៃ ព្រម​ទាំង​អាច​ប៉ះពាល់​ដល់​ការ​ចងចាំ ចំណង់​អាហារ​ អារម្មណ៍ និង​ការ​សម្រេច​ចិត្ត​។ លើស​ពី​នេះ ​ការ​គេង​មិន​លក់​រ៉ាំរ៉ៃ ​ក៏​អាច​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ សម្ពាធ​ឈាម​ខ្ពស់ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ថែម​ទៀត​ផង​។ [embed-health-tool-due-date] ​​គន្លឹះ​កាត់បន្ថយ​បញ្ហា​គេង​មិន​លក់​អំឡុង​ពេល​ពពោះ ១. ជ្រើសរើស​ទីតាំង​គេង​ដ៏​​ត្រឹមត្រូវ ​ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ និង​អង្កុញ​​ជើង​បន្តិច​ ជា​ឥរិយាបថ​គេង​ដ៏​ល្អ​បំផុត​នៅ​អំឡុង​ពេល​ពពោះ។ ​ឥរិយាបថ​​នេះ​ អាច​ជួយ​សម្រួល​លំហូរ​ឈាម​​ទៅ​កាន់​បេះដូង តម្រង​នោម​ និង​ស្បូន​ ក៏​ដូចជា​ធ្វើ​​ឲ្យ​ការ​បញ្ជូន​អុកស៊ីហ្សែន​ និង​សារធាតុ​ចិញ្ចឹម​ដល់​ទារក​កាន់​តែ​ប្រសើរ​ឡើង​។ […]


បញ្ហាផ្ទៃពោះ

ញ៉ាំម្ទេសពេលពពោះនាំឱ្យក្រហល់ក្រហាយដល់កូនក្នុងផ្ទៃអត់?

ការញុំាម្ទេសអាចធ្វើឱ្យយើងក្តៅ និងក្រហាយពោះ ហេតុនេះទើបចាស់ៗ​ហាមម៉ាក់ៗ​ពពោះ​មិនឱ្យ​ញុំាម្ទេស ព្រោះខ្លាចក្រហល់ក្រហាយដល់កូនក្នុងផ្ទៃ។ តើជំនឿតៗគ្នារបស់ចាស់ៗជាការពិតដែរឬទេ? ចុះគ្រូពេទ្យថាម៉េចវិញចំពោះការញុំា​ម្ទេស​របស់​ម៉ាក់ៗនៅពេលពពោះ? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅមន្ទីរពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ការញុំាម្ទេសពេលពពោះមិនប៉ះពាល់ដល់កូនក្នុងផ្ទៃទេ តែប៉ះពាល់​ម្តាយទៅវិញ។ លោក​ពន្យល់​ថា​ការ​ញ៉ាំ​ម្ទេស​អាច​ប៉ះពាល់​សុខភាព​ម្ដាយ​មួយ​ចំនួន​។​ ១. ក្រហាយទ្រូង ម៉ាក់ៗពពោះភាគច្រើនក្រហាយទ្រូងដោយសារការប្រែប្រួលអ័រម៉ូនប្រូសេស្តេរ៉ូន។ អ័រម៉ូននេះជួយ​បន្ធូរ​សាច់ដុំអាងត្រគាកដើម្បីឱ្យម៉ាក់ៗអាចសម្រាលកូនបាន តែអ័រម៉ូននេះក៏ធ្វើឱ្យសន្ទះ​បិទបើក​រវាង​បំពង់អាហារ និងក្រពះធូរដែរ ហើយបណ្តាលឱ្យទឹកអាស៊ីដក្រពះជ្រាបចូលទៅក្នុងបំពង់អាហារ។ អាការៈក្រហាយទ្រូងកើតឡើងញឹកញាប់នៅត្រីមាសទី ៣ ព្រោះទំហំកូនក្នុងផ្ទៃ​បាន​រុញ​ក្រពះ​ឡើង​លើ​ដែលបង្កឱ្យទឹកអាស៊ីដច្រាលចូលបំពង់អាហារ។ ការញុំាម្ទេសជំរុញ​ឱ្យក្រពះផលិត​អាស៊ីដ​កាន់​តែច្រើន និងធ្វើឱ្យក្រពះក្រហាយ​ដែលជាហេតុធ្វើឱ្យអាការៈ​ក្រហាយទ្រូង​របស់ម៉ាក់ៗ​កាន់​តែ​ធ្ងន់ធ្ងរ។ [embed-health-tool-due-date] ២. ចង្អោរ និងក្អួត​ ការញុំាម្ទេស​ជំរុញ​ឱ្យក្រពះផលិត​អាស៊ីដ​កាន់​តែច្រើន និងធ្វើឱ្យម៉ាក់ៗច្រាលទឹក​អាស៊ីដក្រពះ​ដែល​ធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួតបន្ថែមពីលើអាការៈ​ចាញ់កូន។ ជាលទ្ធផល​ម៉ាក់ៗនឹងចង្អោរ និងក្អួតកាន់​តែ​ខ្លាំង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ​ជំងឺ​ឫស​ដូង​បាត​ ទំហំទារក​​ក្នុង​ស្បូន​​សង្កត់ទៅលើឆ្អឹង​អាង​ត្រគាកដែលបណ្តាលឱ្យ​​ម៉ាក់ៗ​​ស្ទះ​សរសៃឈាម​វ៉ែន​នៅ​ក្នុង​​រន្ធគូទ បូកផ្សំនឹងការទល់លាមកនាំ​ឱ្យមាន​ការវិវត្ត​ជា​ជំងឺ​ឫស​ដូង​បាតក៏​មាន​​។ ការទល់លាមកពេល​ពពោះ​បង្កឡើងដោយការ​កើនឡើង​នៃអ័រម៉ូន​​អ៊ឺស្ត្រូសែន​ និង​ប្រូ​សេស្តេរ៉ូន​ធ្វើឱ្យ​ការដឹក​ជញ្ជូន​ចំណី​អាហារ​នៅក្នុង​ពោះវៀន​​​មាន​ការ​ថយ​ចុះ និងការសង្កត់ពីស្បូនដែលរីកធំ​​លើ​ពោះវៀន​។ ការញុំាម្ទេសច្រើនអាចបង្កើនកម្តៅក្នុងខ្លួន ហើយធ្វើឱ្យអាការៈទល់លាមក និងជំងឺ​ឫសដូង​បាត​របស់​ម៉ាក់ៗ​កាន់តែយ៉ាប់យឺន។ ការញុំាម្ទេសពេលពពោះអាចធ្វើឱ្យម៉ាក់ៗកាន់តែមិនស្រួលក្នុងខ្លួន ដូច្នេះ​ពេលមានផ្ទៃពោះ ម៉ាក់ៗ​គួរ​កាត់​បន្ថយ ឬចៀសវាងញុំាម្ទេសតាមដែលអាចធ្វើបាន។ អត្ថបទគួរអាន៖ គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យ​យើងប្រឈមបញ្ហាអត់កូន តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាមិនស្រួលសុដន់ពេលពពោះ ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ? ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ […]


បញ្ហាផ្ទៃពោះ

រឿង​ ៥យ៉ាង ស្រីៗកំពុងពពោះត្រូវយក​ចិត្ត​ទុក​ដាក់ ការពារកុំឲ្យមានបញ្ហា​សុខភាព

ម៉ាក់ៗពពោះ ជាពិសេសពពោះកូនដំបូង អាចត្រូវចាស់ៗ​ប្រាប់ឱ្យធ្វើនេះ ឬហាមមិនឱ្យធ្វើ​នោះ​ដែល​ធ្វើឱ្យម៉ាក់ៗមានការភាន់ច្រឡំ និងសាងកំហុស​ដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ភាព​មិន​ស្រួល​ខ្លួន ឬបញ្ហា​ពេលពពោះក៏អាចធ្វើឱ្យម៉ាក់ៗសាងកំហុសដោយអចេតនាដែរ។ តើកំហុស​សាមញ្ញ​អ្វីខ្លះដែលម៉ាក់ៗពពោះអាចតែងធ្វើ និងគួរចៀសវាង? ១. រំលងពេលញុំាអាហារ ត្រីមាសទី ១ ជាពេលវេលាដែលម៉ាក់ៗពពោះភាគច្រើនចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗមិនឃ្លាន ឬ​ញុំា​មិនចូល ដូច្នេះម៉ាក់ៗមួយចំនួនអាចរំលងមិនញុំាអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច។ ការរំលងញុំា​អាហារអាចធ្វើ​ឱ្យម៉ាក់ៗចាញ់កាន់តែខ្លាំង ព្រោះខ្សោយគ្មានកម្លាំងទប់ទល់នឹងអាការៈ​ចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗឈឺក្រពះដែលអាចធ្វើឱ្យម៉ាក់ៗ​ចង្អោរ ចុកចុងដង្ហើម ឬច្រាល់ទឹកអាស៊ីដ​ក្រពះ​ជាដើម។ លើសពីនេះទៅទៀត កូនក្នុងផ្ទៃក៏អាចខ្វះសារធាតុចិញ្ចឹមដែរ ដូច្នេះម៉ាក់ៗ​មិនគួររំលង​ពេល​ញុំាអាហារទេ ហើយគួរញុំាតិចៗតែច្រើនដង និងចៀសវាងញុំាអាហារមុនពេលចូលគេង។ ២. ញុំាសម្រាប់ពីរនាក់ ជាការពិតដែលម៉ាក់ៗមាន​អា​អូន​នៅ​ក្នុងផ្ទៃមែន​ តែម៉ាក់ៗមិនចាំ​បាច់​ញុំាអាហារសម្រាប់មនុស្ស​ពីរនាក់ទេ។ ការញុំាច្រើន ឬប៉ូវលើសចំណុះធ្វើឱ្យម៉ាក់ៗធាត់​លើសគីឡូដែលនឹងបង្កហានិភ័យ​សុខភាព​ដូចជា រលូតកូន សម្រាលមិនគ្រប់ខែ ពិបាកសម្រាលដោយសារកូនថ្លោសពេក កើតជំងឺ​​ទឹកនោម​ផ្អែម​ពេលពពោះ លើសសម្ពាធឈាម ឬគេងបាត់ដង្ហើមជាដើម។ ជាងនេះទៅទៀត ទារក​ដែល​កើតពីម្តាយធាត់លើសគីឡូ មាន​ទំនោរធាត់លើសគីឡូដែរនៅពេលពេញវ័យ ។ ម៉ាក់ៗពពោះត្រូវការកាឡូរីបន្ថែមតែ ៣៤០ ប៉ុណ្ណោះក្នុងមួយថ្ងៃនៅត្រីមាស​ទី ២ និងត្រូវការកាឡូរី​បន្ថែម ៤៥០ ក្នុងមួយថ្ងៃនៅត្រីមាសទី ៣។ ៣. មិនសូវបញ្ចេញសកម្មភាពរាងកាយ ឬមិនហាត់ប្រាណ ជាការពិតណាស់ការពពោះអាចធ្វើឱ្យម៉ាក់ៗមិនស្រួលក្នុងខ្លួន និងពិបាក​ធ្វើចលនា តែមិនមាន​ន័យថា​ម៉ាក់ៗ​មិនអាច​ហាត់ប្រាណបាន​ទេ។ គ្រាន់តែម៉ាក់ៗត្រូវចៀសវាងលំហាត់​ប្រាណណា​ដែល​អាច​បង្កគ្រោះថ្នាក់​ដូចជា ការរត់ ការឈរជើងមួយ […]


បញ្ហាផ្ទៃពោះ

គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ

សុខភាពថ្លើមក្នុងអំឡុងពេលពពោះអាចចុះខ្សោយដោយសារ​ការប្រែប្រួល​អ័រម៉ូនក្នុងរាងកាយ​ដែលប៉ះពាល់ដោយផ្ទាល់ដល់មុខងារថ្លើម ហើយអាច​បង្កទៅជាជំងឺថ្លើមមួយចំនួន​ក្នុងពេលពពោះ​ ហើយ​ក៏អាច​បង្កគ្រោះថ្នាក់ម៉ាក់ៗ និងកូនក្នុងផ្ទៃ។ តើជំងឺថ្លើមដែលកើតតែក្នុងអំឡុងពេលពពោះមានអ្វីខ្លះ? ហើយម៉ាក់ៗគួរថែរក្សារសុខភាពថ្លើមបែបណាដើម្បី​ចៀងវាងមានបញ្ហាថ្លើមក្នុងអំឡុងពពោះ? ១. ជំងឺអាចកើតពេលពពោះដោយសារបញ្ហា​ថ្លើម · ជំងឺ hyperemesis gravidarum៖ កើតនៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួតខ្លាំង · ជំងឺបម្រុងក្រឡាភ្លើង៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបង្កឱ្យម៉ាក់ៗលើសសម្ពាធឈាម ហើម ឈឺក្បាលខ្លាំង ដោយសារ​តែ​ថ្លើម​ខ្យោយ។ · ជំងឺ cholestasis intrahepatic៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបណ្តាលឱ្យម៉ាក់ៗរមាស់ កើតលឿង អស់កម្លាំង ឈឺពោះ ឬរាកជាដើម · ជំងឺខ្លាញ់រុំថ្លើមស្រួចស្រាល់ពេលមានផ្ទៃពោះ៖ កើតនៅត្រីមាសទី ៣ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ឈឺពោះ អស់កម្លាំង និងកើតលឿង ២. របបអាហារជួយឱ្យថ្លើមមានសុខភាពល្អ ក. អាស៊ីដអូមេហ្កា ៣ អាស៊ីដអូមេហ្កា ៣ អាចជួយស្តារមុខងារថ្លើមដោយបន្ថយការរលាកក្នុងខ្លួន និងបំបែកជាតិខ្លាញ់​ដែល​ប្រមូលផ្តុំនៅក្នុងកោសិកា ហើយសម្បូរនៅក្នុងអាហារដូចជា ត្រីសាម៉ុន ធូណា ផ្លែបឺរ ប្រេង​អូលីវ និងគ្រាប់វ៉ុលណាត់។ ខ. […]


បញ្ហាផ្ទៃពោះ

ចាញ់កូនកម្រិតណា ទើបគ្រួពេទ្យណែនាំ​ឲ្យ​ប្រើថ្នាំបំបាត់​ចាញ់?

អាការៈចាញ់កូនអាចកើតឡើងលើម៉ាក់ៗពពោះប្រហែល ៨០% នៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ញុំាអ្វី​មិនចូល ឬមិនស្រួលក្នុងខ្លួន។ ទន្ទឹមនឹងនោះ ម៉ាក់ៗមួយចំនួនអាចចាញ់កូនខ្លាំង រហូតដល់ក្អួត​ច្រើន​ដង​ក្នុងមួយថ្ងៃៗ​ និងធ្វើឱ្យស្រក់ទម្ងន់ខ្លាំងជាដើម។ ហេតុអ្វីបានជាម៉ាក់ៗមួយចំនួនចាញ់​កូន​ខ្លាំង? ការចាញ់កូនខ្លាំងអាចបង្កគ្រោះថ្នាក់​អត់? ហើយចាញ់ដល់កម្រិតណាទើបគួរ​ញុំាថ្នាំ​បំបាត់​ចាញ់? ជាទូទៅអាការៈចាញ់កូនអាចបាត់ទៅ​វិញ​ត្រឹម​ផុត​ត្រីមាសទី ១ តែបើម៉ាក់ៗចាញ់ខ្លាំង ម៉ាក់ៗអាចចាញ់រហូតដល់​ត្រីមាស​ទី ២ ឬទី ៣។ ១. មូលហេតុម៉ាក់ៗចាញ់កូនខ្លាំង មូលហេតុបង្កឱ្យម៉ាក់ៗចាញ់កូនខ្លំាងអាចមកពី៖ ការកើនឡើងខ្ពស់នៃកម្រិត​អ័រម៉ូន HCG ក្នុងអំឡុងពេលពពោះ កត្តាដំណពូជ ការពពោះកូនភ្លោះចាប់ពី ២ ឡើងទៅ ការមានប្រវត្តិធ្លាប់ចាញ់កូនខ្លំាង ការមានជំងឺឈឺក្បាលប្រកាំងដោយមានចង្អោរ ឬក្អួត [embed-health-tool-due-date] ២. អាការៈចាញ់កូនខ្លាំង បើម៉ាក់ៗចាញ់កូនខ្លាំង ម៉ាក់ៗអាចមានអាការៈដូចខាងក្រោម៖ ចង្អោរ​​ពេញ​មួយ​ថ្ងៃដែលធ្វើ​ឱ្យ​មិន​អាច​ញ៉ាំអាហារ ឬទឹកបាន ក្អួត ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ (ញុំាហើយក្អួតមកវិញទាំងអស់) ក្អួតចេញពណ៌ត្នោត ឬមានលាយឈាម ស្រក​ទម្ងន់ខ្លាំង  វិលមុខ ឬរកកល់សន្លប់ពេលក្រោកឈរ នោមតិចជាងធម្មតាដែលធ្វើឱ្យទឹកនោមមានពណ៌ក្រម៉ៅ ចង្វាក់បេះដូងលោតលឿន ឈឺក្បាលច្រើនដង មានក្លិនមាត់ ឬក្លិនខ្លួន អស់កម្លាំងខ្លាំង ច្របូកច្របល់ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស