បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាសុដន់ពេលពពោះ

សុដន់ម៉ាក់ៗសឹងតែអាចប្រែប្រួលចាប់តាំងពីម៉ាក់ៗមានផ្ទៃពោះនៅថ្ងៃដំបូងម្ល៉េះដោយសារការប្រែប្រួលអ័រម៉ូន ការកើនឡើងនៃលំហូរឈាម និង​សារធាតុរាវក្នុងខ្លួនដែលធ្វើឱ្យសុដន់រីកធំ ហើម ឈឺ រមាស់ ឬចេញទឹកថ្លាៗ (ទឹកដោះដំបូង) ជាដើម។ ម៉ាក់ៗគួរធ្វើម៉េចដើម្បី​កាត់​បន្ថយ​អាការៈ​ទាំងនេះ? ម៉ាក់ៗអាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោមដើម្បីដោះស្រាយបញ្ហា​មិនស្រួលសុដន់ក្នុងអំឡុងពេលពពោះ៖ ១. បញ្ហាសុដន់រីកធំ ជ្រើសរើសអាវទ្រនាប់ដែលមានប៉ុងធំដែលអាចបាំងសុដន់បានល្អ និងមានដៃធំដែល​អាច​ទ្រសុដន់​បានល្អ ជ្រើសរើសអាវទ្រនាប់ធ្វើពីសាច់កប្បាសព្រោះអាចឱ្យខ្យល់ចេញចូលបាន ២. បញ្ហាឈឺសុដន់ ចៀសវាងពាក់អាវទ្រនាប់ប្រភេទមានប៉ុងកល់ទ្រូង ឬប្រភេទមានថ្នេររត់នៅពាក់កណ្តាល់​ប៉ុង​ដែល​អាចធ្វើឱ្យម៉ាក់ៗមិនស្រួលខ្លួន។ ចៀសវាងពាក់អាវទ្រនាប់មានកងដែកទ្រពីក្រោម ឬតូចជាងទំហំដើមទ្រូង ព្រោះអាចសង្កត់​ថង់​ផលិត​ទឹកដោះ និងរារាំងលំហូរ​ឈាម (ដែលកើនឡើងក្នុងអំឡុងពេលពពោះ) និងបណ្តាលឱ្យឈឺ ឬរលាកសុដន់។ ចៀសវាងសម្អាតតំបន់ជុំវិញក្បាលសុដន់ជាមួយសាប៊ូ ព្រោះអាចបណ្តាលឱ្យស្ងួតស្បែក។ ម៉ាក់ៗគ្រាន់តែលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗទៅបានហើយ។ ចៀសវាងប៉ះ ឬការ​ពារ​កុំ​ឲ្យ​មាន​ការ​បុកប៉ះត្រូវសុដន់ ពេល​សិត​សក់ ម៉ាក់ៗគួរពាក់អាវដើម្បី​ចៀសវាង​ប៉ះសុដន់​ដោយ​​ចៃដន្យ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. បញ្ហារមាស់សុដន់ ក្នុងអំឡុងពេលពពោះសុដន់ម៉ាក់ៗអាចរមាស់ ព្រោះស្បែកសុដន់លាត​សន្ធឹងដោយ​សារ​ទំហំ​សុដន់​រីកធំ ឬអាចឡើងកន្ទួល​ក្រោមសុដន់​ដែលធ្វើឱ្យរមាស់ដែលកើតឡើងដោយសារការបែកញើស ការ​ស្អុះស្អាប់ ឬការកកិតស្បែក ដូច្នេះម៉ាក់ៗ៖ គួរងូតទឹកពីរដងក្នុងមួយថ្ងៃដើម្បីសម្អាតស្បែក ឧស្សាហ៍ជូតញើសក្រោមសុដន់ លាបម្សៅដែលមានសារធាតុស័ង្គសី (zinc) ក្រោមសុដន់ដើម្បីជួយស្រូបសំណើម និងញើស ចៀសវាងងូតទឹកក្តៅឧណ្ហៗដែលធ្វើឱ្យស្ងួតស្បែក ព្រោះកាលណាស្បែកស្ងួត ស្បែកអាច​រមាស់ លាបក្រែមផ្តល់សំណើមលើស្បែកសុដន់បន្ទាប់ពីងូតទឹកជូតខ្លួនរួច (ម៉ាក់ៗអាចនឹង​មាន​អារម្មណ៍​ត្រជាក់ៗ​ដែលធ្វើឱ្យកាន់តែស្រួល​ខ្លួន បើម៉ាក់ៗ​ក្លាសេក្រែមផ្តល់​សំណើម​ក្នុងទូរទឹកកកមុន​លាប) [embed-health-tool-vaccination-tool] ៤. ចេញទឹកថ្លាៗ […]


បញ្ហាផ្ទៃពោះ

ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ?

ការធ្វើតេស្តរកជំងឺកាមរោគក្នុងអំឡុងពេលពពោះជាអ្វីដែលម៉ាក់ៗគួរធ្វើពេលពិនិត្យពោះលើកដំបូង។ ជំងឺកាមរោគជាជំងឺអ្វី? មាន​ជំងឺអ្វីខ្លះ? ហើយហេតុអីម៉ាក់ៗគួរធ្វើតេស្តរកជំងឺ​កាមរោគក្នុង​អំឡុង​​ពេល​ពពោះ? ជំងឺកាមរោគជាជំងឺឆ្លងតាមរយៈការរួមភេទ ជាពិសេសច្រើនកើតឡើង​លើ​អ្នកដែលមានដៃគូរួមភេទ​ច្រើន ហើយមិនបានការពារបានត្រឹមត្រូវ។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានឱ្យដឹងថា ម៉ាក់ៗពពោះគួរពិនិត្យរកជំងឺកាមរោគពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ​លើក​ដំបូង​ ព្រោះ​ថា​បើ​ម៉ាក់ៗកើតជំងឺ​កាមរោគដោយមិនដឹងខ្លួន ម៉ាក់ៗអាចមានគ្រោះថ្នាក់ ជាពិសេសអាច​ប៉ះពាល់​ដល់​ទារកក្នុងផ្ទៃ ដោយ​ថា​ជំងឺកាមរោគមួយចំនួនមិនបង្កឱ្យមានរោគសញ្ញាអ្វីទាំងអស់ ទោះជា​បាន​ឆ្លង​ហើយក៏ដោយ។ ១. មានរឿងអ្វីកើតឡើង បើម៉ាក់ៗឆ្លងជំងឺកាមរោគពេលពពោះ? បើម៉ាក់ៗឆ្លងជំងឺកាមរោគដោយមិនដឹងខ្លួន និងមិនបានធ្វើការព្យាបាល ជំងឺនេះអាចបណ្តាលឱ្យ៖ បែកទឹកភ្លោះមុនពេលកំណត់ ឆ្លងមេរោគចូលក្នុងឈាមហើយបង្កឱ្យមានបញ្ហាដល់សរីរាង្គ​ផ្សេងៗ ទារកស្លាប់ក្នុងផ្ទៃ ទារកឆ្លងជំងឺកាមរោគពីកំណើត ទារកពិការ (រលាកភ្នែក ពិការភ្នែក គ ឬថ្លង់ជាដើម) ទារករលាកស្រោមខួរ ទារកកើតមិនគ្រប់គីឡូ ទារកកើតមិនគ្រប់ខែដែលធ្វើឱ្យឈឺច្រើន រលាកសួត ឬស្លាប់ក្រោយពេលសម្រាលរួច ២. ជាទូទៅក្នុងអំឡុងពេលពពោះ ម៉ាក់ៗគួរពិនិត្យរកជំងឺកាមរោគដូចជា៖ ប្រមេះទឹកថ្លា ប្រមេះទឹកបាយ Trichomoniasis ជំងឺសិរមាន់ វិរុស HIV ជំងឺស្វាយ ៣. គ្រូពេទ្យអាចពិនិត្យជំងឺកាមរោគឱ្យម៉ាក់ៗតាមរយៈការពិនិត្យ៖ អាងត្រគាក បៀកទឹករងៃយកទៅពិនិត្យក្នុងមន្ទីរពិសោធន៍ (ករណីមានខ្ទុះ) ទឹកនោម ឈាម សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី […]


បញ្ហាផ្ទៃពោះ

កុំប្រហែស! ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន

ប្រមេះទឹកបាយគឺជាជំងឺកាមរោគដែលឆ្លងតាមរយៈការរួមភេទ ហើយអាចឆ្លងទាំងបុរស និងស្រ្តី។ បើម៉ាក់ៗពពោះឆ្លងជំងឺនេះដោយមិនដឹងខ្លួន អាចមានផលប៉ះពាល់បែបណាខ្លះ? ជំងឺ​នេះ​មាន​រោគ​សញ្ញាអ្វីខ្លះ? អាចព្យាបាលអំឡុងពេលពពោះបានអត់? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ជំងឺប្រមេះទឹក​​បាយបង្កឡើងដោយមេរោគឈ្មោះ Neisseria gonorrhea ដែលបង្ករោគលើប្រដាប់ភេទ មាត់ស្បូន ឬបំពង់ក (បើរួមភេទដោយប្រើមាត់)។ ចំពោះម៉ាក់ៗពពោះដែលមិនដឹងថាឆ្លងជំងឺប្រមេះទឹកបាយ ហើយមិនបានព្យាបាល​ទាន់​ពេល​អាចមានផលប៉ះពាល់ដូចខាងក្រោម៖ រលូតកូន ទារកលូតលាស់មិនគ្រប់លក្ខណៈ ទារកស្លាប់ក្នុងផ្ទៃ ទារកកើតមិនគ្រប់ខែ ទារកកើតមិនគ្រប់គីឡូ បើម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយ អាចមានអាការៈដូចជា៖ ឈឺចាប់ក្នុងបង្ហួរនោម ក្រហាយពេលនោម ធ្លាក់សច្រើនខុសធម្មតា រលាកទ្វារមាស ឈឺក្រហល់ក្រហាយក្នុងខ្លួន ហូរខ្ទុះ ជំងឺប្រមេះទឹកបាយអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖ ធ្វើតេស្តទឹកនោម ការធ្វើតេស្តកៀរទឹករងៃ ឬខ្ទុះចេញពីបង្ហួរនោម ទ្វារមាស ឬចុងលិង្គ ពិនិត្យឈាម សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយអាចធ្វើការព្យាបាលបានអត់? ចំពោះម៉ាក់ៗពពោះដែលធ្វើតេស្តទៅដឹងថាឆ្លងជំងឺប្រមេះទឹកបាយអាច​ធ្វើការព្យាបាលបាន ហើយ​អាច​សះស្បើយ ១០០% តែត្រូវប្រើថ្នាំផ្សះសម្រាប់ស្រ្តីមានផ្ទៃពោះ ព្រោះថ្នាំផ្សះមួយ​ចំនួន​អាច​ប៉ះពាល់​ដល់ម៉ាក់ៗ និងទារកក្នុងផ្ទៃ […]


បញ្ហាផ្ទៃពោះ

ឆ្លងជំងឺ ១៣ មុខនេះពេលពពោះ កូនក្នុងផ្ទៃចៀសមិនផុតពីគ្រោះថ្នាក់ឡើយ

ធ្លាប់​ឮ​ពាក្យ​ថា "ពេល​មាន​ផ្ទៃ​ពោះ អ្វីៗ​ដែល​ម្ដាយ​ធ្វើ ប៉ះ​ពាល់​ដល់​មនុស្ស​ពីរ​នាក់" ទេ? ក្នុង​គ្រា​នេះ រាល់​​ការ​ញ៉ាំ ការ​សម្រាក ឬ​ការ​ធ្វើ​សកម្មភាព​របស់​ម៉ាក់ៗ សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ។ បើ​ម៉ាក់ៗ​ថែ​ខ្លួន​បាន​ល្អ នោះ​អា​អូន​ក្នុង​ផ្ទៃ​ក៏​ទទួល​បាន​ឥទ្ធិពល​ល្អ បើ​ថែ​មិន​បាន​ល្អ នោះ​ផល​អាក្រក់​ក៏​អាច​កើត​ឡើង​លើ​កូន ពិសេស​បើ​ម៉ាក់ៗ​ឆ្លង​ជំងឺ​ផ្សេងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ការ​ឆ្លង​មេរោគ​ទូទៅ​មួយ​ចំនួន​ដូច​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ការ​ឆ្លង​មេរោគ​លើ​ស្បែក ជា​ធម្មតា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។ ប៉ុន្តែ​ការ​ឆ្លង​មេរោគ​មួយ​ចំនួន​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ផង និង​កូន​ក្នុង​ផ្ទៃ​ផង​ដូច​ជា៖ ១. បាក់តេរី​ក្នុង​ទ្វារមាស  – ជា​ការ​ឆ្លង​មេរោគ​ទ្វារមាស​ទូទៅ​បំផុត​កើត​ឡើង​លើ​ស្ត្រី​ក្នុង​អាយុ​បន្ត​ពូជ។ វា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ (STIs) ហើយ​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ពពោះ​សម្រាល​កូន​មិន​គ្រប់​ខែ។ ២. មេរោគ​ប្រមេះ​ទឹក​ថ្លា - អំឡុង​ពេល​មាន​ផ្ទៃ​ពោះ បើ​ម៉ាក់ៗ​ឆ្លង​មេរោគ​នេះ ហានិភ័យ​នៃ​កូន​កើត​មិន​គ្រប់​ខែ​នឹង​កើតឡើង និង​ផល​ប៉ះពាល់​របស់​វា។ ប្រសិន​បើ​ការ​ឆ្លង​មាន​វត្តមាន និង​មិន​បាន​ព្យាបាល​នៅ​ពេល​សម្រាល វា​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ភ្នែក ឬ​រលាក​សួត​លើ​កូន។ ៣. មេរោគ CMV – ជា​មេរោគ​ធម្មតា​មាន​នៅ​ក្នុង​សារធាតុ​រាវ​រាងកាយ ដែល​អាច​ឆ្លង​តាម​រយៈ​ទំនាក់​ទំនង​ជិតស្និទ្ធ​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ថើប ឬ​ការ​ចែក​រំលែក​សម ស្លាប​ព្រា ក៏​ដូច​ជា​ទំនាក់​ទំនង​ផ្លូវ​ភេទ។ ស្ត្រី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​មេរោគ​នេះ​ទេ ជាហេតុ​អាច​បណ្ដាល​ឲ្យ​អាច​ឆ្លង​មេរោគ​ដល់​ទារក។ ៤. Fifth Disease - មេរោគ​នេះ​បង្ក​ជា​ជំងឺ​ទូទៅ​ពី​កុមារ​ភាព​ដែល​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់។ កុមារ​ដែល​កើត​វា​ច្រើន​តែ​គ្រុន​ក្តៅ […]


បញ្ហាផ្ទៃពោះ

ឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ

ការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា (Toxoplasmosis) បង្កឡើងដោយប៉ារ៉ាស៊ីតឈ្មោះ Toxoplasma gondii។ ភាគច្រើន​យើង​អាចឆ្លង និងជាពីជំងឺនេះដោយមិនដឹងខ្លួន ព្រោះជំងឺនេះមិនបង្កឱ្យមានអាការៈអ្វីទេ តែ​បើ​ម៉ាក់ៗ​ពពោះឆ្លងជំងឺនេះវិញ កូនក្នុងផ្ទៃអាចមានគ្រោះថ្នាក់ ឬពិការភាពពីកំណើត។ តើជំងឺ Toxoplasmosis អាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបែបណាខ្លះ? ឆ្មាអាចឆ្លងជំងឺ Toxoplasmosis ដោយស៊ីសាច់ឆៅ ឬកណ្តុរដែលមានផ្ទុកប៉ារ៉ាស៊ីត Toxoplasma gondii ហើយអាចបញ្ចេញប៉ារ៉ាស៊ីតទៅក្នុងលាមករហូតដល់ទៅពីរសប្តាហ៍។ ពងប៉ារ៉ាស៊ីត Toxoplasma gondii អាចរស់នៅក្នុងលាមកឆ្មា ឬក្នុងដីរហូតដល់ទៅ ១៨ ខែ។ ហេតុអ្វីម៉ាក់ៗមានផ្ទៃពោះត្រូវប្រយ័ត្នកុំឱ្យឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា? ប្រសិនបើម៉ាក់ៗឆ្លងជំងឺនេះមុនពេលពពោះ ប៉ារ៉ាស៊ីតនឹងចូលក្នុងខ្លួនម៉ាក់ៗ តែប្រព័ន្ធភាពស៊ាំ​ម៉ាក់ៗមានពេលវេលា​ប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតនេះ។ នៅពេលម៉ាក់ៗជាពីជំងឺនេះ ប្រព័ន្ធភាពស៊ាំម៉ាក់ៗ​នឹង​សុំានឹងជំងឺ ហើយអាចការពារពីជំងឺនេះមួយជីវិត។ ផ្ទុយមកវិញ បើម៉ាក់ៗឆ្លងជំងឺនេះលើកដំបូងក្នុងអំឡុងពេលពពោះ នោះអាចមានបញ្ហាផ្ទៃពោះ ហើយកូនក្នុង​ផ្ទៃក៏អាចមានពិការភាពពីកំណើតដែរ៖ ១. បើម៉ាក់ៗឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាក្នុងអំឡុងត្រីមាសទី ១ ឬមុនពពោះបន្តិច ក្នុង​រយៈពេលនេះ ទារកក្នុងផ្ទៃមានហានិភ័យទាបក្នុងការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា តែបើទារកក្នុងផ្ទៃឆ្លងវិញ ទារកក្នុងផ្ទៃនឹងមានបញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ម៉ាក់ៗអាចប្រឈមនឹងការរលូត ស្លាប់កូនក្នុងផ្ទៃ ឬ​សម្រាល​មិនគ្រប់​ខែ។ [embed-health-tool-due-date] ២. បើម៉ាក់ៗឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាក្នុងអំឡុងត្រីមាសទី ៣ ក្នុង​ត្រីមាសនេះ ទារកក្នុងផ្ទៃមានហានិភ័យខ្ពស់ក្នុងការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា ប៉ុន្តែ​បើ​ទោះ​ជា​ទារក​ឆ្លង​​ក៏​ពិត​​មែន គឺ​មិនសូវ​មាន​បញ្ហា​សុខភាពធ្ងន់ធ្ងរទេ។ ទារកក្នុងផ្ទៃភាគច្រើនដែលឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា​ហាក់ដូចជាមានសុខភាពល្អនៅពេលកើត តែមានទារកទើបកើតប្រហែលម្នាក់ក្នុងចំណោម ១០ នាក់នឹងមានអាការៈដូចជា៖ រលាកភ្នែក ថ្លើម […]


បញ្ហាផ្ទៃពោះ

ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់ពិត ឬអត់?

បើ​តាម​ចាស់ៗ​បុរាណ អំឡុងពេល​ពពោះ ស្ត្រី​ត្រូវ​មាន​ត្រណម​គ្រប់​សព្វ​បែប​យ៉ាង​រាប់​តាំង​ពី​ចំណី​អាហារ​ហូប​ចុក របៀប​របប​ស្លៀក​ពាក់ និង​សកម្មភាព​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ក្នុង​បំណង​ការពារ​ម្ដាយ និង​គភ៌​ឲ្យ​បាន​សុខភាព​ល្អ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ជំនឿ​ត​ពី​ចាស់ៗ​ថា មើល​រឿង​ខ្មោច​ពេល​ពពោះ កូន​កើត​មក​មិន​ស្អាត ចុះ​អ្នក​ជំនាញ​បែប​វិទ្យាសាស្ត្រ​គិត​យ៉ាង​ណា​ដែរ? បើ​តាម​ការ​យល់​ឃើញ​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ​ឲ្យ​ដឹង​ថា ពេល​ពពោះ កាលណា​ស្រ្តី​មើល​រឿង​ខ្មោច ឬ​រឿង​ភ័យ​រន្ធត់​អាច​នាំ​ឲ្យ​ប៉ះពាល់​ផ្នែក​សតិ​អារម្មណ៍​ដូច​ជា មាន​ជំងឺ​ថប់បារម្ភ បាក់​ទឹក​ចិត្ត ឬ​អារម្មណ៍​ភ័យ​ខ្លាច​ទៅ​តាម​នោះ​ដែរ​នៅ​ពេល​ដែល​គាត់​គេង ។ ចំណែកឯមើលតួអង្គមិនស្អាត ដូចមិនមានភស្តុតាងណាបញ្ជាក់ថាមានការប៉ះពាល់ដល់កូននោះទេ។ វេជ្ជ. ចាន់ ស៊ីណេត បើ​តាម​វិទ្យាសាស្ត្រ គ្មាន​ការ​លើក​ឡើង​ណា​មួយ​ប្រឆាំង​នឹង​ការ​មើល​ភាព​យន្ត​បែប​រន្ធត់​អំឡុង​ពេល​ពពោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ព្យាយាម​កាត់​បន្ថយ​រឿង​រ៉ាវ​ណា​មួយ​ដែល​បង្ក​ភាព​ស្ត្រេស​ពេល​មាន​ផ្ទៃ​ពោះ។ រាងកាយ​របស់​ស្ត្រី​ងាយ​នឹង​ប្រតិកម្ម​អំឡុង​ពេល​នេះ ហើយ​ភាព​តានតឹង ឬ​ស្ត្រេស​អាច​បំផ្លាញ​ភាព​ធម្មតា​នៃ​លំហូរ​អ័រម៉ូន​ដែល​ជួយ​ទ្រទ្រង់​ម៉ាក់ៗ​ឲ្យ​មាន​សុខភាព​ល្អ​ក្នុង​ពេល​ពពោះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ស្ត្រេស​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ក្រពេញ​លើ​តម្រង​នោម និង​ភ្ញោច​ឲ្យ​បញ្ចេញ​អ័រម៉ូន​អាដ្រេណាលីន (Adrenalin) និង ក័រទីសុល (Cortisol) ។ ការ​ប៉ះពាល់​នេះ​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​អាដ្រេណាលីន​ដែល​អាច​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​កម្រិត​ថាមពល​កើន​ឡើង។ ដូច​គ្នា​ដែរ អ័រម៉ូន ក័រទីសុល ទប់​ស្កាត់​មុខងារ​រាងកាយ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​ចាំ​បាច់​សម្រាប់​ឆ្លើយ​តប​នឹង​ពេល​ស្ត្រេស​ដូច​ជា ការ​លូតលាស់ ការ​រំលាយ​អាហារ និង​ការ​បន្ត​ពូជ។ល។ ការ​រំខាន​នៃ​អ័រម៉ូន​ខណៈ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស​គឺ​មិន​ល្អ​សម្រាប់​រាងកាយ​របស់​ម្ដាយ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ ការ​កើន​ឡើង​សម្ពាធ​ឈាម ចង្វាក់​បេះដូង […]


បញ្ហាផ្ទៃពោះ

សុដន់ម៉ាក់ៗប្រែប្រួលម៉េចខ្លះក្នុងអំឡុងពេលពពោះ?

សុដន់ម៉ាក់ៗនឹងប្រែប្រួលរូបរាងក្នុងអំឡុងពេលពពោះដោយសារការផ្លាស់ប្តូរ​អ័រម៉ូន និងត្រៀម​សម្រាប់ការបំបៅដោះបន្ទាប់ពីសម្រាលរួច។ តើក្នុងអំឡុងពេលពពោះ​សុដន់ម៉ាក់ៗនឹង​ប្រែប្រួល​បែបណាខ្លះ? ចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៣ សុដន់ម៉ាក់ៗនឹងប្រែប្រួលដូចខាងក្រោម៖ ១. ត្រីមាសទី ១ ក្នុងអំឡុងត្រីមាសទី ១ (សប្តាហ៍ទី ១ ដល់ទី ១២) សុដន់ម៉ាក់ៗអាចចាប់ផ្តើមហើម ឈឺ និងអាច​រមាស់។ ក្បាលសុដន់អាចលៀនចេញក្រៅបន្តិច ហើយសុដន់ម៉ាក់ៗមួយចំនួនអាច​ចាប់​ផ្តើមឡើង​​ធំ​ជាងមុនបន្តិច។ [embed-health-tool-due-date] ២. ត្រីមាសទី ២ ក្នុងអំឡុងត្រីមាសទី ២ (សប្តាហ៍ទី ១៣ ដល់ថ្ងៃទី ២៧) សុដន់ម៉ាក់ៗនឹងឡើងកាន់តែធំ ហើយ​ធ្ងន់​ជាងមុន។ ម៉ាក់ៗអាចប្រហែលជាត្រូវការ​អាវ​ទ្រនាប់ធំជាងមុនដើម្បីបាំង និងទ្រទម្ងន់សុដន់។ ក្នុង​រយៈ​ពេលនេះ សុដន់​ម៉ាក់ៗអាចមិនសូវឈឺ ឬរមាស់ដូចកាលនៅត្រីមាសទី ១ ទេ។ នៅពេលសុដន់ម៉ាក់ៗរីកធំ ស្បែកសុដន់ម៉ាក់ៗនឹងលេចចេញសរសៃ​ឈាម (សរសៃវ៉ែន) ច្រើន ហើយ​អាចមានសង្វារ។ ក្បាលសុដន់ និងតំបន់ជុំវិញក្បាលសុដន់នឹងប្រែជាធំ និងមានពណ៌ក្រមៅ​​ជាងមុន ហើយអាចមានដុំពកតូចៗនៅតំបន់ជុំវិញក្បាលសុដន់ ប៉ុន្តែដុំពកតូចៗទាំងនេះ​នឹងបាត់​ទៅ​វិញ​បន្ទាប់ពីម៉ាក់ៗសម្រាលរួច។ នៅដើមសប្តាហ៍ទី ១៦ ដល់ទី ១៩ ម៉ាក់ៗអាចសម្គាល់ឃើញមានការហូរសារធាតុរាវ​ពណ៌លឿង​ដែល​ជាទឹកដោះដំបូងចេញពីចុងសុដន់ដោយសារសុដន់ម៉ាក់ៗត្រៀម​ខ្លួន​សម្រាប់ការ​បំបៅ​ដោះ​ បន្ទាប់​ពីម៉ាក់ៗសម្រាលរួច។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ត្រីមាសទី ៣ ក្នុងអំឡុង​ត្រីមាស​ទី​ […]


បញ្ហាផ្ទៃពោះ

ធ្លាក់ទឹករម្អិលពេលពពោះអាចគ្រោះថ្នាក់ បើមានរោគសញ្ញាទាំង ៦នេះ

ការ​ធ្លាក់​ទឹក​រម្អិល​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ចំពោះ​ស្រី​ៗ​យើង​ មិន​ថា​កំពុង​តែ​មាន​ផ្ទៃពោះ​ឬ​អត់​ទេ​។ ជា​ទូទៅ​ ការ​ធ្លាក់​ទឹក​រម្អិល​នេះ​ ចាប់ផ្ដើម​​នៅ​រយៈពេល​​​​ពីរ​ឆ្នាំ​មុន​ពេល​មក​រដូវ​លើក​ដំបូង ​និង​បន្ត​រហូត​ដល់​យើង​អស់​រដូវ​តែ​ម្ដង​។ ​ ជា​ទូទៅ សម្រាប់​ស្ត្រី​ពពោះ​ អាច​ធ្លាក់​ទឹក​រម្អិល​ពណ៌​ទឹក​ដោះ​កាន់​តែ​ច្រើន​ឡើង​ នៅ​ពេល​​កម្រិត​អ័រម៉ូន​Oestrogen ឡើង​ខ្ពស់​ ហើយ​ដោយ​សារ​តែ​បរិមាណ​ និង​ប្រភេទ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​នេះ​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​ពេល​មួយ​ទៅ​ពេល​មួយ ស្រី​ៗ​យើង​អាច​នឹង​ពិបាក​បែងចែក​រវាង​ការ​ធ្លាក់​ទឹក​រម្អិល​ប្រក្រតី​ និង​មិន​ប្រក្រតី​អំឡុង​ពេល​ពពោះ។​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ការ​ធ្លាក់​ទឹក​រម្អិល​ប្រក្រតី​អំឡុង​ពេល​ពពោះ​ ស្ត្រី​ភាគ​ច្រើន​ប្រឈម​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ទឹក​ដោះ​ដែល​មាន​ក្លិន​តិចតួច ឬ​គ្មាន​ក្លិន​ទាល់​តែ​សោះ​ សូម្បី​តែ​នៅ​មុន​ពេល​ពពោះ​​។ យ៉ាង​ណា​មិញ បញ្ហា​​នេះ​មិន​គួរ​ឲ្យ​បារម្ភ​ឡើយ ពីព្រោះ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ និង​ស្បូន​​។ ជាមួយ​គ្នា​នេះ​ដែរ ​ស្រី​ៗ​យើង​អាច​នឹង​សង្កេត​ឃើញ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កាន់​តែ​ច្រើន​​ឡើង​​ៗ នៅ​ពេល​ដែល​យើង​ជិត​ដល់​ថ្ងៃ​សម្រាល​ ហើយ​ការ​ធ្លាក់​ទឹក​រម្អិល​នេះ​ក៏​អាច​មាន​ការ​ប្រែប្រួល​តិចតួច ដោយ​​មាន​ផ្ទុក​​រម្អិល​ដែល​មាន​ពណ៌​ផ្កាឈូក​​ស្អិត​ និង​​មាន​សណ្ឋាន​ដូច​ចាហួយ​។ ​ [embed-health-tool-due-date] ​​​ការ​ធ្លាក់​ទឹក​រម្អិល​​មិន​ប្រក្រតី​អំឡុង​ពេល​ពពោះ រោគសញ្ញា​​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​​មិន​ប្រក្រតី​មួយ​ចំនួន​អំឡុង​ពេល​ពពោះ ដែល​យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ មាន​៖ បរិមាណ​ការ​ធ្លាក់​ទឹក​រម្អិល​កើន​ឡើង ឬ​ពណ៌​ទឹក​រម្អិល​មាន​ភាព​​ខុស​ប្លែក​ពី​ធម្មតា​​ មុន​ពេល​​គភ៌​មាន​អាយុ ​​៣៧​សប្ដាហ៍​ បែក​ទឹក​ភ្លោះ ព្រោះ​វា​អាច​បង្ហាញ​ពី​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​ ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​ អាច​បង្ក​ជា​ការ​ឈឺ​ចាប់​នៅ​ពេល​នោម​ ឬ​ពេល​រួម​ភេទ​។ មួយ​វិញ​ទៀត​ អាការៈ​​រលាក​ ឈឺចាប់​ រមាស់​ ឬ​ក្រហាយ​នៅ​ត្រង់​បរិវេណ​ទ្វារ​មាស អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ផង​ដែរ​។ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​បៃតង​ និង​ក្រហម​ ឬ​រមាស់​នៅ​តំបន់​ពិសេស អាច​បង្ហាញ​ពី​ជំងឺ​ប្រមេះ​ទឹក​ថ្លា និង​ជំងឺ​កាមរោគ​ដទៃ​ទៀត (STIs) ​ដែល​ចាំបាច់​ត្រូវ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។ […]


បញ្ហាផ្ទៃពោះ

ម៉េចបានម៉ាក់ៗពពោះងាយឈាមអញ្ចាញធ្មេញ? គួរធ្វើម៉េច?

ការឈាមអញ្ចាញធ្មេញអំឡុងពេលពពោះគឺជារឿងធម្មតាទេ។ ម៉ាក់ៗពពោះប្រហែល ៥០% អាចមានអាការៈហើម និងឈាមអញ្ចាញធ្មេញនៅពេលដុសធ្មេញ ឬទាក់ធ្មេញ។ ហេតុអ្វី​បានជាម៉ាក់ៗពពោះងាយឈាមអញ្ចាញធ្មេញ? គួរដោះស្រាយបែបណា? ជាទូទៅម៉ាក់ៗមួយចំនួនអាចមានអាការៈហើម និងឈាមអញ្ចាញធ្មេញនៅត្រីមាសទី ២ ឬ ទី ៣ ដោយសារការប្រែប្រួលអ័រម៉ូនដែលធ្វើឱ្យអញ្ចាញធ្មេញម៉ាក់ៗងាយនឹងឆ្លងបាក់តេរី ហើយ​បង្កទៅជារលាក​អញ្ចាញធ្មេញ។ លើសពីនេះទៅទៀត កម្រិតអ័រម៉ូនប្រូសេស្តេរ៉ូន និងអឺស្ត្រូហ្សេនមានការ​កើនឡើងខ្ពស់​ដែលបង្កើន​លំហូរឈាមទៅកាន់ភ្នាសរម្អិល ហើយធ្វើឱ្យអញ្ចាញ​ធ្មេញហើម និងងាយឈាម។ ម៉ាក់ៗអាចកាត់បន្ថយអាការៈហើម និងឈាមអញ្ចាញធ្មេញដោយ៖ ១. ស្អំទឹកកក ឬទឹកក្តៅឧណ្ហៗ ម៉ាក់ៗអាចស្អំទឹកកក ឬទឹកក្តៅឧណ្ហៗលើថ្ពាល់ខាងអញ្ចាញ​ធ្មេញហើម ​ឬឈាម​ដើម្បី​កាត់បន្ថយ​អាការៈហើម និងឈឺអញ្ចាញធ្មេញ។ ២. ខ្ពុរទឹកអំបិល ម៉ាក់ៗអាចខ្ពុរទឹកអំបិលដើម្បីកាត់បន្ថយការហើមអញ្ចាញធ្មេញ រារាំងការលូតលាស់​របស់​បាក់តេរី​នៅក្នុងមាត់ និងការពារការឆ្លងបាក់តេរីដែលបណ្តាលឱ្យមានបញ្ហាមាត់ធ្មេញ។ ៣. ញុំាតែបៃតង ម៉ាក់ៗក៏អាចញុំាតែបៃតងដើម្បីកាត់បន្ថយអាការៈហើមអញ្ចាញធ្មេញ ការពារការកកើតបាក់តេរី​ក្នុង​មាត់ និងការកកកំណកកំបោរជាប់ធ្មេញ។ ៤. ញុំាអាហារសម្បូរវីតាមីន C ម៉ាក់ៗអាចញុំាអាហារសម្បូរវីតាមីន C ដូចជាផ្លែឈើអម្បូរក្រូច ត្របែក ល្ហុង ស្ពៃក្តោប ប្រូខូលី​ជាដើម ព្រោះវីតាមីន C អាចកម្ចាត់បាក់តេរី ជួយ​ឱ្យអញ្ចាញធ្មេញ​ម៉ាក់ៗមានសុខភាពល្អ​ ហើយ​អាច​ការពារការហើម និង​ឈាម​អញ្ចាញធ្មេញទៀតផង។ ៥. ញុំាអាហារសម្បូរកាល់ស្យូម ការញុំាអាហារសម្បូរកាល់ស្យូមដូចជា ទឹកដោះគោ បន្លែស្លឹកបៃតង គ្រាប់ល្ង និង សណ្តែកជាដើម​អាច​ជួយឱ្យធេ្មញ ​និងអញ្ចាញធ្មេញម៉ាក់ៗមានសុខភាពល្អ ការពារការហើម និងរលាក​អញ្ចាញ​ធ្មេញ។ ៦. ប្រើច្រាស់ដុសធ្មេញមានសរសៃទន់ ម៉ាក់ៗគួរជ្រើសរើសច្រាស់ដុសធ្មេញដែលមានសរសៃច្រាស់ទន់មកដុសធ្មេញ […]


បញ្ហាផ្ទៃពោះ

ទាំងនេះ ជាមូលហេតុ​ធ្វើឲ្យទងសុករុំកទារកក្នុងផ្ទៃ

ទងសុក​ភ្ជាប់ផ្ចិតទារកក្នុងផ្ទៃទៅនឹងសុក ដែលមាននាទីដឹកនាំសារធាតុចិញ្ចឹម អុកស៊ីសែន និង​ឈាម​ពីម៉ាក់ៗទៅឱ្យទារក ហើយដឹកនាំកាកសំណល់​ពីទារកត្រលប់ទៅរាងកាយម៉ាក់ៗវិញ។ ចុះ​ហេតុ​អ្វីបានជាទងសុករុំកទារកទៅវិញ? ជាទូទៅ ទងសុកអាចរុំកទារកទារកនៅត្រីមាសទី ៣ ហើយមូលហេតុដែលអាចបណ្តាល​ឱ្យទងសុក​រុំកទារក​អាច​មានដូចជា៖ ១. កង្វះសារធាតុអន្ធិល Wharton សារធាតុអន្ធិល Wharton មាននាទីការពារសរសៃឈាមនៅខាងក្នុងទងផ្ចិត ការពារ​ទងផ្ចិត​ពីការ​សង្កត់ និងជំពាក់ដោយសារចលនារបស់ទារកក្នុងផ្ទៃ។ ប្រសិនបើទងផ្ចិតមិនមាន​សារធាតុអន្ធិល Wharton ​គ្រប់គ្រាន់​ទេ ទងផ្ចិតអាច​នឹងរុំកទារកព្រោះទងសុកមិនមានជាតិរម្អិលគ្រប់គ្រាន់។ ២. ទឹកភ្លោះច្រើនពេក ដោយសារ​ទារក​អណ្តែត​ក្នុង​ទឹកភ្លោះ ដូច្នេះការមានទឹកភ្លោះច្រើនអាចឱ្យទារកកម្រើក និងធ្វើចលនា​បាន​ច្រើនដែលអាចបណ្តាលឱ្យទងសុករុំកទារក។ ៣. ទារកក្នុងផ្ទៃកម្រើកខ្លាំងពេក ប្រសិនបើទារកក្នុងផ្ទៃមានចលនា ឬកម្រើកច្រើន នោះឱកាសដែល​ទងផ្ចិតអាច​រុំកក៏​មាន​ច្រើន​ដែរ។ ម្យ៉ាងទៀត នៅពេលគភ៌មានអាយុកាន់​តែ​ច្រើន ឱកាសទងផ្ចិតអាចរុំកក៏កើនដែរ។ ៤. ទងសុកវែងពេក ជាធម្មតា ទងសុកអាចមានប្រវែងប្រហែល ៥០-៦០ សង់ទីម៉ែត្រ។ បើ​ទង​​សុកមាន​ប្រវែងវែង​ជាង​នេះ ទារកក្នុងផ្ទៃនឹងមានហានិភ័យទង​សុក​រុំកខ្ពស់ ហើយបើទងសុកមានប្រវែងកាន់តែវែង ទងសុក​អាច​រុំកទារក​កាន់តែច្រើនជុំ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៥. ម៉ាក់ៗពពោះកូនភ្លោះពីរ ឬច្រើន ក្នុងករណីបើម៉ាក់ៗពពោះកូនភ្លោះ តែកូនក្នុងផ្ទៃស្ថិតនៅក្នុងថង់ទឹកភ្លោះតែមួយជាមួយគ្នា ក៏​មាន​ហានិភ័យ​នេះ​ដែរ​។ ដោយសារទារកមានទងសុកម្នាក់មួយ នៅពេលទារកកម្រើក ឬធ្វើចលនា ទងសុក​អាច​ជំពាក់​ចូលគ្នា ហើយអាចរុំកទារក។ [embed-health-tool-due-date] ប្រសិនបើសុករុំកទារក ម៉ាក់ៗអាចសង្កេតឃើញអាការៈដូចជា៖ ទារកមិនសូវកម្រើក៖ ទារក​ក្នុងផ្ទៃអាចមិនសូវកម្រើក​​ភ្លាមៗ​នៅ​សប្តាហ៍​ចុងក្រោយ​នៃត្រីមាសទី ៣ ដែល​ជាទូទៅទារក​អាច​កម្រើកយ៉ាងតិច […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស