បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

បើម៉ាក់ៗមានទម្លាប់ទាំងនេះ នឹងធ្វើឱ្យអាការៈចាញ់កូនកាន់តែធ្ងន់ធ្ងរ

ម៉ាក់ៗពពោះភាគច្រើនចាញ់កូននៅត្រីមាសទី ១ នៃការមានផ្ទៃពោះដែល​ធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ញុំា​អីមិនឆ្ងាញ់ និងមិនស្រួលក្នុងខ្លួន។ ទន្ទឹម​នឹងនេះដែរ ទម្លាប់សាមញ្ញមួយចំនួន​ក៏ធ្វើឱ្យអាការៈ​ចាញ់​កូន​កាន់​តែធ្ងន់ធ្ងរដែរ។ តើពេលចាញ់កូនម៉ាក់ៗគួរចៀសវាងអ្វីខ្លះ? ម៉ាក់ៗពពោះមួយចំនួនអាចមិនសូវចាញ់ តែម៉ាក់ៗមួយចំនួនទៀតអាច​ចាញ់កូនខ្លាំង។ ខាងក្រោម​នេះជាកត្តាដែលអាចធ្វើឱ្យអាការៈចាញ់កូនរបស់ម៉ាក់ៗតែធ្ងន់ធ្ងរ៖ ១. ញុំាតិចពេក ឬឆ្អែតពេក ការញុំាតិចពេកធ្វើឱ្យក្រពះយើងមិនសូវមានអាហារកិន ហើយការញុំាច្រើន​ពេក​ធ្វើឱ្យក្រពះយើង​មាន​បញ្ហា​ក្នុងការកិនអាហារ ឬត្រូវការពេលយូរដើម្បីកិនអាហារដែល​សុទ្ធតែជាកត្តាអាចបណ្តាល​ឱ្យ​យើងមានអាការៈ​ចង្អោរ។ ២. ញុំាំអាហារមានជាតិខ្លាញ់ច្រើន អាហារមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ជាប់ខ្លាញ់ ឈឺស ប័រ ជាដើមធ្វើឱ្យយើងមាន​បញ្ហា​ក្រពះពោះវៀន ព្រោះពិបាកក្នុងការរំលាយ។ ៣. ញុំាអាហារផ្អែមខ្លាំង អាហារផ្អែមៗ ជាពិសេសអាហាដូចជា បង្អែម ទឹកក្រូច នំខេក​ជាដើម​ត្រូវការពេលយូរក្នុងការរំលាយ ហើយពេលខ្លះអាហារទាំងនេះមានផ្ទុកជាតិខ្លាញ់ខ្ពស់ទៀតផង។ ៤. ញុំាអាហារមានក្លិនខ្លាំង ក្នុងអំឡុងពេលពពោះ ដោយសារការប្រែប្រួលអ័រម៉ូន ឃានវិញ្ញាណម៉ាក់ៗអាច​ប្រែប្រួលដែល​ធ្វើឱ្យ​ម៉ាក់ៗចាញ់ក្លិនមួយចំនួន និងទ្រាំមិនបានរហូតដល់ចង្អោរ ឬក្អួត។ ការញុំាអាហាអាហារ​ដែលមាន​ក្លិនខ្លាំងដូចជា ខ្ទឹមស និងខ្ទឹមបារាំងជាដើមអាចបណ្តាលឱ្យម៉ាក់ៗចាញ់កូនកាន់តែខ្លាំង។ ៥. ញុំាគ្រឿងស្រវឹង ការញុំាគ្រឿងស្រវឹងអាចបណ្តាលឱ្យរលាកស្រទាប់ក្រពះ បង្កើនការផលិតជាតិអាស៊ីដក្នុងក្រពះ និង​ធ្វើឱ្យក្រពះកិនអាហារយឺតជាងមុនដែលជាហេតុធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួត។ ម៉្យាងទៀត ការញុំា​គ្រឿង​ស្រវឹងក៏បណ្តាល​ឱ្យម៉ាក់ៗមានបញ្ហាច្រាលទឹកអាស៊ីដក្រពះដែរ។ ៦. ញុំាជាតិកាហ្វេអ៊ីន ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ ភេជ្ជៈប៉ូវកម្លាំង ឬ ទឹកក្រូចជាដើមអាចជំរុញ​ឱ្យក្រពះផលិត​អាស៊ីដ​កាន់​តែច្រើនដែលបណ្តាលឱ្យម៉ាក់ៗចង្អោរ ក្អួត ឈឺពោះ មិនស្រួលក្នុងក្រពះ និងច្រាល​ទឹក​អាស៊ីដ​ក្រពះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៧. […]


បញ្ហាផ្ទៃពោះ

អាហារ និងភេជ្ជៈទាំងនេះ អាចជួយបន្ថយអាការៈចាញ់កូន

ការចាញ់កូនបណ្តាលម៉ាក់ៗពពោះមួយចំនួនចង្អោរ ឬក្អួត និងមិនស្រួល​ក្នុងខ្លួន។ ការចាញ់កូន​តិចតួច​មិនបណ្តាលឱ្យម៉ាក់ៗ ឬកូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ តែបើម៉ាក់ៗចាញ់កូនខ្លាំង​អាចបណ្តាល​ឱ្យ​ខ្វះសារធាតុចិញ្ចឹម និងបាត់បង់អេឡិចត្រូលីត។ ដូច្នេះដើម្បីជួយបន្ធូរអាការៈ​ចាញ់កូន ម៉ាក់ៗ​គួរញុំាអាហារ និងភេជ្ជៈណាខ្លះ? ហេតុអ្វីបានជាម៉ាក់ៗពពោះភាគច្រើនចាញ់កូន? ម៉ាក់ៗពពោះភាគច្រើន​ចាញ់កូនដោយសារការ​កើន​ឡើង​នៃអ័រម៉ូនក្នុងអំឡុងពេលពពោះ។ ជាទូទៅម៉ាក់ៗពពោះអាចមានអាការៈចាញ់កូននៅសប្តាហ៍ទី ៥ ឬទី៦ នៃ​ការមានផ្ទៃពោះ ហើយ​អាច​ចាញ់ខ្លាំងនៅអំឡុងប្តាហ៍ទី ៩ តែបន្ទាប់ពីសប្តាហ៍ទី ១២ ឬសប្តាហ៍ទី ១៦ ម៉ាក់ៗ​មួយ​ចំនួនអាចបាត់ចាញ់កូនដោយឯកឯង។ ទោះបីជាយ៉ាងណាក៏ដោយ ម៉ាក់ៗពពោះ ១៥%-២០% អាចបន្តចាញ់កូនរហូតដល់ត្រីមាសទី ៣ ហើយ​ម៉ាក់ៗពពោះ ៥% ទៀតអាចចាញ់កូនរហូតដល់ពេលសម្រាល។ ខាងក្រោមនេះជាអាហារ និងភេជ្ជៈមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈចាញ់កូនបាន៖ ១. ខ្ញី ​ខ្ញី និងក្លិនរបស់​ខ្ញីអាចជួយបំបាត់អាការៈ​ចាញ់កូនបាន។ លើសពីនេះទៅទៀត​ ខ្ញីក៏អាចជួយដល់​ការ​រំលាយអាហារ និងប្រឆាំងនឹងការរលាកក្នុងខ្លួនដែរ។​ ម៉ាក់ៗ​អាច​ញុំាអាហារដែលមានលាយខ្ញី ឬញុំាតែ​ខ្ញីក៏បាន ប៉ុន្តែម៉ាក់ៗមិន​ត្រូវញុំាខ្ញីលើសពី ១០០០ មីល្លីក្រាមក្នុងមួយថ្ងៃទេ ព្រោះអាចបណ្តាល​ឱ្យ​មានផលប៉ះពាល់។ ជាទូទៅការញុំាខ្ញី ២៥០ មីល្លីក្រាម​ក្នុងមួយថ្ងៃអាចជួយបំបាត់អាការៈចាញ់កូនបានហើយ។ ២. ជីរអង្កាម ជីរអង្កាមមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអាការៈចាញ់កូនស្រដៀងនឹងខ្ញីដែរ ហើយអាចធ្វើឱ្យ​ខ្យល់​ដង្ហើមម៉ាក់ៗស្រស់ថ្លា និងកាត់បន្ថយអាការៈមិនស្រួលក្នុងពោះទៀតផង។ ម៉ាក់ៗអាចញុំា​ជីរ​អង្កាមដោយលាយជាមួយអាហារ ឬញុំាស្ករកៅស៊ូរសជាតិ​​ជីរអង្កាម ឬតែជីរអង្កាមក៏បាន។ ៣. ក្រូចឆ្មារ ក្លិន និងទឹកក្រូចឆ្មារអាចកាត់បន្ថយអាការៈចាញ់កូនបាន។ ម៉ាក់ៗអាច​បន្ថែមទឹកក្រូចឆ្មារចូលអាហារ ឬញុំាទឹកក្រូចឆ្មារលាយទឹកក្តៅឧណ្ហៗក៏បាន។ ប្រសិនបើម៉ាក់ៗឈឺក្រពះ ហើយមិនអាចញុំា​ទឹក​ក្រូច​ឆ្មារបាន ម៉ាក់ៗអាចហិតក្លិនសម្បកក្រូចឆ្មារក៏បាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


បញ្ហាផ្ទៃពោះ

វិធីសាស្រ្តកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ នៃការពពោះ

ម៉ាក់ៗពពោះមួយចំនួនអាចមានអាការៈឈឺចាប់ឆ្អឹងត្រគាក ឬ​ឆ្អឹង​ថ្ងាសត្រគាក (នៅខាងក្រោម​ថ្ងាសទ្វារ​មាស) នៅត្រីមាសទី ៣។ ហេតុអ្វីបានជាម៉ាក់ៗមួយ​ចំនួន​មាន​អាការៈ​ឈឺ​ចាប់​ឆ្អឹងថ្ងាសត្រគាក​នៅ​ត្រី​មាស​ទី ៣ ហើយគួរកាត់​បន្ថយអាការៈ​បែបណា? នៅត្រីមាសទី ៣ រាងកាយម៉ាក់ៗនឹងបញ្ចេញអ័រម៉ូន relaxin ដើម្បីបន្ទន់សរសៃចំណង​នៅក្នុងសន្លាក់ឆ្អឹង​ថ្ងាសត្រគាក ដែលធ្វើ​ឱ្យសន្លាក់ឆ្អឹង​ថ្ងាសត្រគាករលុង ដើម្បីជួយឱ្យកូន​ក្នុងផ្ទៃ​អាច​សម្រាលចេញ​បាន។ ប៉ុន្តែពេលខ្លះសន្លាក់ឆ្អឹងថ្ងាសត្រគាកអាចរលុងខ្លាំងពេកដែលបណ្តាល​ឱ្យឆ្អឹងថ្ងាសត្រគាករង្គើ បូក​រួម​​នឹងទម្ងន់ទារកកក្នុងផ្ទៃ និងការឡើង​ទម្ងន់​របស់ម៉ាក់ៗ ដែលបន្ថែមសម្ពាធលើឆ្អឹងអាងត្រគាក ហើយ​បង្កឱ្យម៉ាក់ៗមានការឈឺចាប់ឆ្អឹងថ្ងាសត្រគាក។ ប្រសិនឆ្អឹងថ្ងាសត្រគាកម៉ាក់ៗរលុងខ្លាំង ម៉ាក់ៗអាចមានការឈឺចាប់ ហើយមាន​អាការៈ​ដូចជា៖ ឈឺចាប់ពេលដើរយូរ ឡើងជណ្តើរ ឬពេលយួរ ឬលើកធ្ងន់ៗ ឈឺចាប់ពេលប្រែខ្លួនលើគ្រែ ស្លៀកពាក់ ឬចុះពីលើរថយន្ត ហើមនៅតំបន់ឆ្អឹងថ្ងាសត្រគាក អាចឮសំឡេងកកិតនៅក្នុងឆ្អឹងអាងត្រគាក ឈឺចាប់នៅឆ្អឹងអាងត្រគាកផ្នែកខាងមុខ ត្រគាក តំបន់ចន្លោះរន្ធ​គូទ និងទ្វារមាស ខ្នងផ្នែក​ខាង​ក្រោម ហើយអាចសាយភាយដល់ភ្លៅរហូត​ដល់ជង្គង់។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ប្រសិនបើម៉ាក់ៗមានអាការៈឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ ម៉ាក់ៗគួរ៖ ចៀសវាងការដើរយូរ ហើយពេលដើរ ម៉ាក់ៗត្រូវដើរយឺតៗ ចៀសវាងការឈរយូរ ហើយពេលឈរ ម៉ាក់ៗត្រូវរក្សាទម្ងន់ជើងទាំងពីរឱ្យស្មើគ្នា ចៀសវាង​ប្រឹង​ជើង​តែម្ខាង​ទប់​ទម្ងន់ខ្លួន និងត្រូវពាក់ស្បែកជើងរាបដែលអាចជួយរក្សាលំនឹងខ្លួនបានល្អ។ ចៀសវាងការអង្គុយមួយកន្លែងលើសពី ៣០ នាទី និងត្រូវផ្លាស់ប្តូរឥរិយាបថអង្គុយឱ្យបានញឹកញាប់ ហើយត្រូវអង្គុយលើកៅអីដែលមានបង្អែក […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗធ្លាប់ដឹងអត់ ហើមជើងពេលពពោះអាចជាសញ្ញាអាសន្ន ឬអត់?

អំឡុង​ពេល​ពពោះ រាងកាយ​របស់​ម៉ាក់ៗ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ហើយ​ជួន​កាល​អាច​នឹង​ជួប​បញ្ហា​ហើម​ក​ជើង ឬ​ជើង ធ្វើ​ឲ្យ​ពិបាក​ដើរ ឬ​ផ្ដល់​អារម្មណ៍​មិន​ស្រណុក​ដល់​ម៉ាក់ៗ។ ការ​ហើម​ជើង​អំឡុង​ពេល​ពពោះ​ជា​រឿង​ធម្មតា ឬ​ជា​រឿង​ម៉ាក់ៗ​គួរ​បារម្ភ? ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! វា​ជា​រឿង​ធម្មតា​ទេ​ដែល​ស្ត្រី​មាន​បញ្ហា​ហើម​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ ជា​ពិសេស​នៅ​លើ​ ក​ជើង ជើង និង​ម្រាម​ដៃ។ ​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា បញ្ហា​ហើម​ជើង​អំឡុង​ពេល​ពពោះ ឬ​ហើម​ត្រង់​ផ្នែក​ណា​មួយ​លើ​រាងកាយ​អំឡុង​ពេល​នេះ​អាច​កើត​ឡើង​បាន​ដោយ​មូលហេតុ​ដូច​ជា៖ - លើស​ជាតិ​ទឹក​បណ្ដាល​មក​ពី​បម្រែបម្រួល​អ័រម៉ូន​អំឡុង​ពេល​មាន​ផ្ទៃពោះ - ការ​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំៗ​របស់​អាង​ត្រគាក​ដោយ​ទម្ងន់​កាន់​តែ​ធ្ងន់​របស់​ស្បូន ដែល​ធ្វើ​ឲ្យ​លំហូរ​ឈាម​ពី​ចុង​ជើង​ត្រលប់​មក​បេះដូង យឺត​ជាង​ធម្មតា​និង​ចាល់​ឈាម​បង្ក​ជា​ការ​ហើម​ជើង។ ដោយ​ហេតុ​ផល​នេះ ការ​ហើម​ភាគ​ច្រើន​កើត​មាន​នៅ​អំឡុង​​ត្រី​មាស​ទី៣​នៃ​ការ​ពពោះ ចំពោះ​ស្ត្រី​មាន​ទឹក​ភ្លោះ​ច្រើន ឬ​ពពោះ​កូន​ភ្លោះ - កង្វះ​ជាតិ​អាល់ប៊ុយមីន ដែល​អាច​បណ្ដាល​មក​ពី​បាត់​ជាតិ​សាច់​តាម​ទឹក​នោម (ជំងឺ​ទឹក​នោម​ប្រៃ) - ជំងឺ​ខ្សោយ​តម្រង​នោម ឬ​ខ្សោយ​បេះដូង​។ សញ្ញា​អាសន្ន​នៃ​ការ​ហើម​ជើង​ពេល​ពពោះ នៅ​ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ហើម​ជើង​បូក​រួម​នឹង​សញ្ញា​មួយ​ចំនួន​រួម​មាន៖ លើស​សម្ពាធ​ឈាម ហត់​ដង្ហក់ ទឹក​នោម​តិច ជើង​ឡើង​ក្រហម​ហើយ​ឈឺ។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចំពោះ​ការ​ហើម​ជើង​ពេល​ពពោះ​ជា​សញ្ញា​អាសន្ន ស្ត្រី​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​លឿន ដើម្បី​វិភាគ​រក​មូលហេតុ​ច្បាស់​លាស់ និង​រក​វិធី​ព្យាបាល​ត្រឹម​ត្រូវ។ ជួន​កាល ការ​ហើម​ជើង​ពេល​ពពោះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ក៏​ថា​បាន។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​​គ្រាន់​តែ​ជា​ការ​ហើម​ជើង​ធម្មតា​ទេ​នោះ ម៉ាក់ៗ​អាច​សម្រួល​អាការៈ​ហើម​ជើង​អំឡុង​ពេល​ពពោះ​បាន​ដោយ​៖ ១. គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​កាត់​បន្ថយ​ការ​សង្កត់​របស់​ស្បូន​ទៅ​លើ​សរសៃ​ឈាម​ធំៗ។ ២. ដាក់​ជើង​ឲ្យ​ខ្ពស់ គ្រប់​ពេល​ដែល​អាច​ធ្វើ​បាន​ដូច​ជា ពេល​ធ្វើ​ការ ឬ​ពេល​គេង ឬ​តម្រង់​ជើង​ឲ្យ​បាន​ញឹក​ញាប់​ពេល​អង្គុយ​លេង។ ៣. […]


បញ្ហាផ្ទៃពោះ

ធ្លាប់ដឹងអត់ ស្រីៗ​ពពោះមួយចំនួន​អាចប្រឈមជំងឺខ្លាញ់រុំថ្លើម?

ជំងឺខ្លាញ់រុំថ្លើមពេលពពោះកើតឡើងនៅពេលមានខ្លាញ់ច្រើននៅក្នុងកោសិកាថ្លើមលើស្រ្តីពពោះ។ ជំងឺនេះកម្រកើតមាន តែអាចបង្កគ្រោះថ្នាក់ដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ ប្រសិន​បើ​ព្យាបាលមិនទាន់ពេល។ ម៉ាក់ៗ​ណាខ្លះអាចមានហានិភ័យ​ក្នុងការកើត​ជំងឺខ្លាញ់​រុំថ្លើម​ពេលពពោះ ហើយបញ្ហា​នេះ មានអាកាៈ និងរោគសញ្ញាអ្វីខ្លះ? អ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីហេតុផលពិតប្រាកដដែលបណ្តាលឱ្យម៉ាក់ៗមានខ្លាញ់រុំថ្លើមពេលពពោះទេ ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញថា ខ្លាញ់​រុំថ្លើមពេលពពោះ​អាចជា​បញ្ហា​តំណពូជដែលជះឥទ្ធិពលដល់ដំណើរការថ្លើមក្នុងការបំបែកខ្លាញ់។ ជាធម្មតា ថ្លើមបំបែកទ្រីគ្លីសេរីត (ខ្លាញ់) និងអាស៊ីដខ្លាញ់ ប៉ុន្តែថ្លើមរបស់​ស្រ្តី​​ពពោះ​មួយ​ចំនួន​មិនអាចបំបែកខ្លាញ់ និងអាស៊ីដខ្លាញ់បានទេ ដូច្នេះបណ្តាលឱ្យមានខ្លាញ់​ច្រើន​នៅ​ក្នុងកោសិកាថ្លើម។ ម៉ាក់ៗដែលមានហានិភ័យមានខ្លាញ់រុំថ្លើមពេលពពោះគឺ​៖ ពពោះលើកដំបូង ពពោះកូនភ្លោះ ២ ឬច្រើន ពពោះកូនប្រុស ពពោះទាំងមិនគ្រប់គីឡូ ជាទូទៅ ជំងឺខ្លាញ់រុំថ្លើមពេលពពោះកើតឡើងក្នុងអំឡុងសប្តាហ៍ទី ៣៥ ឬ៣៦ ហើយមានអាការៈ និងរោគសញ្ញាដូចជា៖ ចង្អោរ និងក្អួត ឈឺពោះ ជាពិសេសផ្នែកលើខាងស្តាំ អត់ស្រួលខ្លួន ឈឺក្បាល អស់កម្លាំង វង្វេង ស្បែក និងភ្នែកឡើងលឿង (ខាន់លឿង) ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យជំងឺខ្លាញ់រុំថ្លើមពេលពពោះដោយ៖ ពិនិត្យមើល ឬសាកសួរពីប្រវត្តិសុខភាពរបស់ម៉ាក់ៗ ធ្វើការពិនិត្យរាងកាយម៉ាក់ៗ ច្រិបជាលិកាថ្លើមដើម្បីយកទៅពិនិត្យក្រោមមីក្រូទស្សន៍ អេកូថ្លើម ស្កេន CT ប្រសិនបើម៉ាក់ធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺខ្លាញ់រុំថ្លើមពេលពពោះ គ្រូពេទ្យនឹង​សម្រាល​ទារកឱ្យលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យ​សុខភាព​លើម៉ាក់ៗ និងទារក។ ម៉ាក់ៗអាចត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់រយៈពេលច្រើនថ្ងៃបន្ទាប់ពីការសម្រាលរួចរហូតដល់ស្ថានភាពប្រសើរឡើង។ ភាគច្រើន […]


បញ្ហាផ្ទៃពោះ

មិនចង់ឲ្យមានផលវិបាកដល់គភ៌ ម៉ាក់ៗពពោះកុំសូវនៅជិតសត្វឆ្មាពេក

ពេល​ចាប់​ផ្ដើម​ពពោះ ម៉ាក់ៗ​នឹង​ត្រូវ​ចាស់ៗ ឬ​មិត្តភ័ក្ដិ​ជុំ​វិញ​ខ្លួន​ណែនាំ​គ្រប់​សព្វ​បែប​យ៉ាង​តាំង​ពី​របប​អាហារ សកម្មភាព​ប្រចាំ និង​ជំនឿ​ខ្មែរ​បុរាណមួយចំនួន​ទៀត​ ដើម្បី​ថែ​ទាំ​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​បាន​ល្អ កុំ​ឲ្យ​ថ្លោះ​ធ្លោយ។ ក្នុង​នោះ​ដែរ ក៏​មាន​ការ​ហាម​ឃាត់​ម៉ាក់ៗ​ពពោះ​មិន​ឲ្យ​នៅ​ជិត​សត្វ​ឆ្មា​ដែរ។ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ហេតុ​អ្វី​ស្ត្រី​ពពោះ​នៅ​ជិត​សត្វ​ឆ្មា​អត់​បាន? តាម​ពិត​ទៅ មិន​មែន​ស្ត្រី​ពពោះ​នៅ​ជិត​សត្វ​ឆ្មា​មិន​បាន​នោះ​ទេ គ្រាន់​តែ​ថា​ម៉ាក់​ៗ​មិន​គួរ​ប៉ះពាល់​នឹង​កាក​សំណល់​ឆ្មា (លាមក ឬ​ទឹក​នោម​) ព្រោះ​ម៉ាក់ៗ​ងាយ​ប្រឈម​ឆ្លង​មេរោគ តុកសូប្លាស្មូស៊ីស (Toxoplasmosis)។ តុក​សូប្លាស្មូស៊ីស ជា​ប៉ារ៉ាស៊ីត ​ដែល​មាន​ក្នុង​លាមក ឬ​ទឹក​នោម​ឆ្មា។ មិន​ត្រឹម​តែ​សត្វ​ឆ្មា​ប៉ុណ្ណោះ​ទេ​ដែល​ផ្ទុក​ប៉ារ៉ាស៊ីត​នេះ សូម្បី​តែ​សត្វ​មួយ​ចំនួន​ទៀត ឬ​អាហារ​ដូច​ជា សាច់​ឆៅ ឬ​ចម្អិន​មិន​បាន​ល្អ ក៏​អាច​ផ្ទុក​តុកសូប្លាស្មូស៊ីស​នេះ​ដែរ។ ប៉ារ៉ាស៊ីត​មួយ​នេះ​មិន​បង្ក​ឲ្យ​ម៉ាក់​ៗ​ឈឺ​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អា​អូន​ក្នុង​ផ្ទៃ​បាន​ដោយ​បំផ្លាញ​សរីរាង្គ​​ទារក​​ដូចជា ខួរក្បាល តម្រង​នោម មាន​ទឹក​ដក់​ក្នុង​ពោះ​ទារក ឬរហូត​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ក៏​ថា​បាន។ យ៉ាង​ណា​មិញ ក៏​ជា​សំណាង​ល្អ​ដែរ ព្រោះ​ឱកាស​នៃ​ការ​ឆ្លង​ជំងឺ​តុកសូប្លាស្មូស៊ីស​អំឡុង​ពេល​មាន​ផ្ទៃពោះ​មាន​កម្រិត​ទាប។ ផ្ទុយ​ទៅ​វិញ ដើម្បី​សុវត្ថិភាព​កូន បើ​ក្នុង​ផ្ទះ​មាន​ចិញ្ចឹម​ឆ្មា ម៉ាក់ៗ​គួរ​តែ​ឲ្យ​សមាជិក​គ្រួសារ​សម្អាត​លាមក ឬ​ទឹក​នោម​ឆ្មា ហើយ​ព្យាយាម​កុំ​នៅ​ក្បែរ​វា។ ក្នុង​ករណី ម៉ាក់ៗ​ចាំបាច់​ត្រូវ​សម្អាត​ដោយ​ខ្លួន​ឯង គួរ​ប្រើ​ស្រោម​ដៃ​ឲ្យ​ជិត ហើយ​លាង​សម្អាត​ដៃ​របស់​ខ្លួន​ឲ្យ​ស្អាត​ក្រោយ​ពេល​កើប ឬ​ជូត​កាក​សំណល់​សត្វ​រួច។ ជា​ចុង​ក្រោយ ម៉ាក់ៗ​ពពោះ​ត្រូវ​ទៅ​ពិនិត្យ​ឲ្យ​ទៀងទាត់​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ទៅ​តាម​ការ​ណាត់​ជួប ជា​ពិសេស​បើ​មាន​ចម្ងល់​ទាក់​ទង​នឹង​ការ​ថែ​ទាំ​សុខភាព​ពេល​ពពោះ​គួរ​សួរ​គ្រូពេទ្យ។ ចំពោះ​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ មាន​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ សាច់​គ្រប់​មុខ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ និង​ព្យាយាម​ធ្វើ​សកម្មភាព​រាងកាយ […]


បញ្ហាផ្ទៃពោះ

​ភ្នែកស្ងួត​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ធ្វើ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​ភ្នែក​​​មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​ភ្នែក​ និង​ជួយ​ដល់​ការ​មើល​ឃើញ។ យ៉ាង​ណា​មិញ បញ្ហា​ភ្នែក​ស្ងួត​ សំដៅ​លើ​​កង្វះ​ទឹក​ភ្នែក​ ក្នុង​ការ​ផ្ដល់​ជាតិ​រម្អិល​ និង​អាហារ​បំប៉ន​ចាំបាច់​ដល់​ភ្នែក​។ ជាក់​ស្ដែង អាការៈ​ស្ងួត​ភ្នែក​ជា​បញ្ហា​សុខភាព​ទូទៅ ​ហើយ​ស្ត្រី​ពពោះ​ក៏​​ងាយ​នឹង​កើត​អាការៈ​ភ្នែក​ស្ងួត​អំឡុង​ពេល​ពពោះ​ផង​ដែរ​។ គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​នៅ​ទី​នេះ​ រោគសញ្ញា​នៃ​​អាការៈ​ស្ងួត​ភ្នែក​ អំឡុង​ពេល​ពពោះ​ ស្ត្រី​ពពោះ​អាច​​​ជួប​ប្រទះ​​រោគសញ្ញា​មួយ​ ឬ​ច្រើន​ដូច​ខាង​ក្រោម​ ដែល​មាន​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​ខុស​ៗ​គ្នា​៖ រមាស់​ភ្នែក​ ព្រិច​ភ្នែក​ញឹកញាប់ ភ្នែក​ក្រហម​ ផ្សា​ភ្នែក​ ក្រហាយ​ភ្នែក​ ប្រតិកម្ម​នឹង​ពន្លឺ​ មាន​ទឹក​ភ្នែក​ មាន​អាចម៍​ភ្នែក​ស្ងួត​ ឬ​ស្អិត​នៅ​គែម​ភ្នែក​ មិន​ស្រួល​ក្នុង​ភ្នែក​ ព្រិល​ភ្នែក​ មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ​នៅ​ក្នុង​ភ្នែក​ ឈឺចាប់​ នៅ​ពេល​ពាក់​Lenses​។ គណនាថ្ងៃសម្រាលកូន នៅ​ទី​នេះ​ មូលហេតុ​នៃ​អាការៈ​ស្ងួត​ភ្នែក​ អំឡុង​ពេល​ពពោះ​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ បញ្ហា​ស្ងួត​ភ្នែក​កើត​ឡើង​ខ្ពស់​បំផុត​នៅ​ត្រី​មាស​ទី​៣ និង​ទាប​បំផុត​​នៅ​សប្ដាហ៍​ទី​៦​ ក្រោយ​សម្រាល​កូន​។ ការ​ប្រែប្រួល​អ័រម៉ូន​នៅ​ពេល​មាន​ផ្ទៃពោះ បណ្ដាល​ឲ្យ​កើន​ឡើង​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​កោសិកា​​ថង់​ក្រពេញ​ទឹក​ភ្នែក​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ភ្នែក​ស្ងួត​។ ​មូលហេតុ​ទូទៅ ដែល​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត​ ការ​ប្រើប្រាស់​ថ្នាំ​មួយចំនួន​ លក្ខខណ្ឌ​បរិយាកាស​ ដូចជា​​ការ​ប៉ះពាល់​នឹង​​ផ្សែង​ ខ្យល់​ និង​បរិយាកាស​ស្ងួត​។ បញ្ហា​ភ្នែក​​ រួម​មាន​ជំងឺ​​ទឹក​នោម​ផ្អែម​ ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ការ​វះ​កាត់​ភ្នែក​ពី​មុន​ជាដើម។ កត្តា​ដទៃ​ទៀត​ ដូចជា​ការ​ប្រើប្រាស់​Lenses​រយៈ​ពេល​យូរ​។ គន្លឹះ​កាត់​បន្ថយ​បញ្ហា​ភ្នែក​ស្ងួត​អំឡុង​ពេល​ពពោះ​ លាង​សម្អាត​ភ្នែក​ជាមួយ​នឹង​ទឹក​ស្អាត​​ឲ្យ​បាន​ញឹកញាប់​ ជៀសវាង​ប៉ះពាល់​ខ្យល់​ដោយ​ផ្ទាល់​ពី​កង្ហារ​ ម៉ាស៊ីន​ត្រជាក់​ ម៉ាស៊ីន​កម្ដៅ​ ឬម៉ាស៊ីន​សម្ងួត​សក់​។​ កាត់បន្ថយ​ម៉ោង​​​​នៅ​មុខ​អេក្រង់​កុំព្យូទ័រ ទូរសព្ទ​។ […]


បញ្ហាផ្ទៃពោះ

កង្វះអាហារូបត្ថម្ភពេលពពោះ ផ្ដល់ផលពិបាកច្រើនដល់ទាំងម្ដាយ និងគភ៌

តម្រូវ​ការ​អាហារូបត្ថម្ភ​ក្នុង​ពេល​ពពោះ និង​បំបៅ​ដោះ​កូន​កើន​ឡើង ជា​ហេតុ​ទាមទារ​ម៉ាក់ៗ​ឲ្យ​ប៉ូវ​អាហារ​គ្រប់​គ្រាន់ ។ ប៉ុន្តែ​មាន​ម៉ាក់ៗ​មួយ​ចំនួន​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ បែរ​ជា​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ។ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ យោង​តាម​អង្គការ Unicef បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​តម្រូវ​ការ​អាហារូបត្ថម្ភ​ខុសៗគ្នា​ក្នុង​មួយ​ជីវិត ពិសេស​គឺ​មុន និង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​បំបៅ​ដោះ​កូន ព្រោះ​​ជា​ពេល​ដែល​ស្ត្រី​ងាយ​រង​គ្រោះ​បំផុត​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ។ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ របប​អាហារ​មិន​ល្អ ឬ​ខ្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូច​ជា អ៊ីយ៉ូត ជាតិ​ដែក ហ្វូឡាត កាល់ស្យូម និង​ស័ង្កសី អាច​បណ្ដាល​ឲ្យ​ជួប​បញ្ហា​ច្រើន។ ផល​ពិបាក​នៃ​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ​លើ​ម្ដាយ ភាព​ស្លេកស្លាំង កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ការ​ធ្លាក់​ឈាម ងាយ​ឆ្លង​មេរោគ ពិបាក​ផលិត​ទឹក​ដោះ​ឲ្យ​កូន​បៅ​ក្រោយ​សម្រាល ប្រឈម​បាត់បង់​ជីវិត​ខ្ពស់។ ផល​ពិបាក​នៃ​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ​លើ​កូន កូន​ស្លាប់​ក្នុង​ផ្ទៃ ទារក​ទម្ងន់​មិន​គ្រប់​គីឡូ មាន​ការ​លូតលាស់​យឺត​យ៉ាវ​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី ប្រឈម​នឹង​កើត​ជំងឺ​រ៉ាំរ៉ៃ​ទៅ​ថ្ងៃ​អនាគត (ជំងឺ​ទឹក​នោម​ផ្អែម)។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អង្គការ Unicef បាន​ឲ្យ​ដឹង​បន្ថែម​ថា អាហារូបត្ថម្ភ​មិន​ល្អ​អំឡុង​ពេល​បំបៅ​ដោះ​កូន ក៏​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់​ម្ដាយ​ក្នុង​ការ​ផ្ទុក​សារធាតុ​ចិញ្ចឹម​ឡើង​វិញ​ក្នុង​រាងកាយ និង​បំពេញ​តម្រូវ​ការ​អាហារ​បន្ថែម​​ដែល​រាងកាយ​ត្រូវ​ការ។ ការ​ធានា​បាន​ថា ស្ត្រី​គ្រប់​រូប​ទទួល​បាន​របប​អាហារ​មាន​ជីវជាតិ​គ្រប់​គ្រាន់ និង​ការ​ថែ​ទាំ​ពេញ​លេញ គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​រស់​រាន​មាន​ជីវិត និង​សុខុមាលភាព​របស់​ម្ដាយ និង​កូន។


បញ្ហាផ្ទៃពោះ

ផឹកស្រាថ្នាំពេលពពោះ ឬកូនខ្ចី អាចប៉ះពាល់សុខភាព

ទាំង​ពេល​ពពោះ និង​សម្រាល​កូន​រួច ម៉ាក់​ៗ​នៅ​តែ​ត្រូវ​បន្ត​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ល្អ​តាំង​ពី​ការ​សម្រាក សកម្មភាព​នានា ចំណី​អាហារ និង​ភេសជ្ជៈ​ផ្សេងៗ។ ទន្ទឹម​នឹង​នេះ ​បើ​តាម​ចាស់​ៗ​សម័យ​មុន គាត់​និយម​ឲ្យ​ស្ត្រី​ពពោះ ឬ​ស្ត្រី​ទើប​សម្រាល​កូន​រួច​ផឹក​ស្រា ពិសេស​ផឹក​ស្រា​ថ្នាំពេលពពោះ ដោយ​គិត​ថា​ឆាប់​ឲ្យ​ម៉ាក់ៗ​ឆ្អិន​សរសៃ សុខភាព​ល្អ ប៉ុន្តែ​តាម​ពិត​ទៅ​អ្នក​ជំនាញ​មិន​ណែ​នាំ​ឲ្យ​ធ្វើ​បែប​នេះ​ទេ។ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ សម័យ​នេះ​ហើយ​នៅ​មា​ន​ស្ត្រី​ពពោះ និង​ជា​ពិសេស​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​នៅ​ផឹក​ស្រា​ថ្នាំមួយ​ចំនួន​ ផឹក​ទាំង​ឪទឹន កូន​ខ្ចី​មួយ​ៗ​មិន​ដឹង​ប៉ុន្មាន​​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា។ លោក​បន្ត​ថា ជាតិ​អាល់កុល​នៅ​ក្នុង​ស្រា​ទាំង​នេះ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់ ទាំង​ទារក​ក្នុង​ផ្ទៃ ទាំង​កូន​ដែល​បំបៅ​ដោះ (ជាតិ​អាល់កុល​ជ្រាប​តាម​ទឹក​ដោះ) និង​ទាំង​ម្ដាយ​ខ្លួន​ឯង​ផ្ទាល់។ ស្រាថ្នាំ​ អាច​ប៉ះពាល់​សរីរាង្គ​ទាំង​មូល​របស់​កូន ជា​ពិសេស​គឺ​ខួរក្បាល និង​ថ្លើម​តែ​ម្ដង។ ការ​ផឹក​គ្រឿង​ស្រវឹង ឬផឹក​ស្រា​ថ្នាំពេលពពោះ​អាច​បង្ក​ផល​វិបាក​ពី​ស្រាល​ទៅ​ធ្ងន់​ធ្ងរ​ទៅ​តាម​កម្រិត​ដែល​ម៉ាក់ៗ​បាន​ផឹក។ ផល​វិបាក​ផ្សេង​ៗ​អាច​កើត​មាន​លើ​កូន​ក្នុង​ផ្ទៃ និង​ក្រោយ​សម្រាល បើ​ម៉ាក់​ៗ​សេព​គ្រឿង​ស្រវឹង​មាន​ដូច​ជា៖ ប៉ះពាល់​ដល់​ការ​លូតលាស់ ឬ​បំផ្លាញ​កោសិកា​ខួរក្បាល និង​ឆ្អឹង​ខ្នង កូន​មាន​បញ្ហា​ក្បាល​តូច មុខ​សំប៉ែត ក្រិន ឬ​លូត​លាស់​មិន​ស្រប​តាម​វ័យ ខ្សោយ​បញ្ញា ឬ​មាន​អាកប្បកិរិយា​ខុសប្រក្រតី។ ជា​ចុង​ក្រោយ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​បញ្ឈប់​ការ​ញ៉ាំ​ស្រា ឬ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន។ ម៉ាក់ៗ​គួរ​តែ​ថែ​ទាំកូន​ឲ្យ​មាន​ខួរក្បាល​ល្អ កុំ​បំផ្លាញ​គ្នា​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ដាយ និង​នៅជា​ទារក​ដោយ​សារ​កំហុស​មួយ​នេះ។


បញ្ហាផ្ទៃពោះ

វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះ

ការប៉ោងសរសៃជើងពេលពពោះ (សរសៃវ៉ែននៅជើង) កើតឡើងដោយ​សារ​បំរែបំរួលរាងកាយ និងដោយសារទម្ងន់គភ៌ដែលបានបន្ថែមសម្ពាធដល់ជើងរបស់ម៉ាក់ៗ។ តើមានវិធីសាស្រ្ត​អ្វីខ្លះ​អាចជួយម៉ាក់ៗកាត់បន្ថយកុំឱ្យមានបញ្ហានេះ? នៅពេលម៉ាក់ៗពពោះ រាងកាយនឹងផលិតឈាមក៏ដូចជាសារធាតុរាវបន្ថែមដើម្បីទ្រទ្រង់គភ៌។ ទន្ទឹមនឹងនេះ ទម្ងន់របស់គភ៌ដែលលូតលាស់​ជារៀងរាល់ថ្ងៃក៏ផ្តល់សម្ពាធ​ដល់សរសៃវ៉ែន ដែល​មាន​នាទី​ដឹកនាំឈាមពីជើងទៅកាន់បេះដូងវិញដែរ។ តក្តាទាំងនេះអាចបណ្តាលឱ្យម៉ាក់ៗរួយស្រពន់ ហើមជើង និងប៉ោងសរសៃជើង។ ជាធម្មតាម៉ាក់ៗដែលពពោះប្រហែល ៧៥% អាចមានអាការៈ​ទាំងនេះ​នៅសប្តាហ៍ទី២៧ រហូតដល់ពេលសម្រាល។ ម៉ាក់ៗអាចសាកល្បងកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះតាមវិធីសាស្រ្តដូចខាងក្រោម៖ ១. ចៀសវាងការអង្គុយ ឬឈរយូរ ពេលអង្គុយយូរ ម៉ាក់អាចព្យាយាមងើបដើរបន្តិច។ បើម៉ាក់ៗឈរយូរ ម៉ាក់ៗអាចប្តូរ​ឥរិយាបថ​មក​អង្គុយ​វិញ។ ២. ចៀសវាងការពាក់ស្បែកជើងកែងខ្ពស់ ម៉ាក់ៗអាច​ពាក់​ស្បែកជើង​កែង​​ទាប ឬស្បែកជើងរាបដើម្បីឱ្យ​សាច់ដុំ​កំភួន​ជើងមានចលនា និងជំរុញ​រំហូរឈាម។​ ៣. ហាត់ប្រាណឱ្យបានទៀងទាត់ ម៉ាក់ៗអាចដើរ  ធ្វើលំហាត់ប្រាណបែបស្រាលៗ ឬហាត់យ៉ូហ្កា ដើម្បីឱ្យចរន្ត​ឈាមរត់បានល្អ និងកុំឱ្យ​ឡើង​ទម្ងន់ខ្លាំងពេក។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤. ពាក់ស្រោមជើងវែង ការពាក់ស្រោមជើងវែង (ជិតដល់ជង្គង់) អាចជួយម៉ាក់ៗកាត់បន្ថយសម្ពាធ​នៅជើង ដោយបន្ថែម​សម្ពាធ​លើប្រអប់ជើង និងកជើង។ មានន័យ​ថាការពាក់ស្រោមជើងវែង​អាចជួយសម្រួល​ដល់​រំហូរ​ឈាម ដោយជួយ​ជម្រុញ​ឱ្យឈាមហូរត្រឡប់ពីជើងទៅបេះដូងវិញ។ ម៉ាក់ៗចៀសវាង​ពាក់ស្រោម​ជើងវែងដែលរឹបពេក។ ម្យ៉ាងវិញទៀត ម៉ាក់ៗមិនចាំបាច់ពាក់ស្រោមជើងវែងពេលគេងទេ ដោយសារ​នៅ​ពេលគេងប្រអប់​ជើង និងជើងរបស់ម៉ាក់ៗស្ថិតក្នុងកម្រិតស្មើគ្នា ហើយទំនាញ​ផែនដី​មិនមានឥទ្ធិពលដល់ចរន្តឈាមរបស់ម៉ាក់ៗទេ។  ៥. ចៀសវាងអង្គុយគងអន្ទាក់ខ្លា ការអង្គុយគងអន្ទាក់ខ្លាអាចធ្វើឱ្យចរន្តឈាមនៅជើងរត់មិនបានល្អ។ ៦. លើកជើង ពេលអង្គុយ ម៉ាក់ៗគួរដាក់ជើងលើកៅអីទាបៗ។ ពេលគេង ម៉ាក់ៗគួរកល់ជើងឱ្យខ្ពស់បន្តិច (ឬឱ្យ​ខ្ពស់​ជាងបេះដូង) ដើម្បីឱ្យឈាមរត់បានល្អ។ ៧. គេងផ្អៀងខាងឆ្វេង ការគេងផ្អៀងខាងឆ្វេងអាចជួយកាត់បន្ថយសម្ពាធលើសរសៃវ៉ែនដែលដឹក​នាំ​ឈាមត្រលប់ពីជើងទៅកាន់បេះដូងវិញ។ ៨. កាត់បន្ថយការញុំាប្រៃ ម៉ាក់ៗញុំាប្រៃអាចបណ្តាលឱ្យហើមសរសៃវ៉ែននៅជើង។ ការប៉ោងសរសៃជើងពេលពពោះអាចប្រសើរឡើង ឬបាត់បន្ទាប់ពីម៉ាក់ៗសម្រាល ប្រសិន​បើ​ម៉ាក់ៗ​មិនមានបញ្ហានេះមុនពេលពពោះ។ ប្រសិនបើម៉ាក់ៗប្រទះថា សរសៃជើងដែលប៉ោងឡើងរឹង ក្តៅ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស