របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ស្រីៗ​គួរដឹង​ អាហារ​ទាំង​នេះ​ល្អ​សម្រាប់​បំប៉ន​សុខភាព​ស្បែក

បច្ចុប្បន្ន​មាន​ផលិត​ផល​ជា​ច្រើន​អាច​ជួយ​ឲ្យ​ស្បែក​យើង​មាន​សុខ​ភាព​ល្អ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ប៉ុន្តែ​គ្នា​យើង​ដឹង​ទេថា ការ​ថែទាំ​ស្បែក​មិន​មែន​តែ​​គិត​គូ​លើ​ស្បែក​ផ្នែក​ខាង​ក្រៅ​នោះទេ យើង​ត្រូវ​គិត​គូ​ពី​សុខភាព​ស្បែក​ខាង​ក្នុង​មក​វិញ​ដែរ​។ អ្វី​ដែល​គ្នា​យើង​ញាំ​រាល់​ថ្ងៃ​ក៏​អាច​មាន​ឥទ្ធិ​ពល​​ដល់​ស្ថាន​ភាព​ស្បែក​ទូទៅ​ ឬ​ក៏​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខ​ភាព​ស្បែក​ដែរ​។  ដូច​យើង​ដឹង​ហើយ​ថា អាហារ​មួយ​ចំនួន​​ជួយ​បំប៉ន​ដល់​សុខភាព​ស្បែក ​និង​ចិញ្ចឹម​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ។ ១.គ្រាប់​រុក្ខជាតិ គ្រាប់​រុក្ខជាតិ​ គឺ​អាច​ផ្ដល់​ផល​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក​ដោយ​វា​មាន​សារធាតុ​ខ្លាញ់​ជួយ​ចិញ្ចឹម​​ស្បែក​របស់​យើង។ គ្រាប់ស្វាយចន្ទី ឬ​​គ្រាប់វ៉លណាត់ ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន E ដែល​​ប្រឆាំង​នឹង​អុកស៊ីតកម្ម ប្រឆាំង​ការ​ខូចខាត​រ៉ាឌីកាល់​ និង​ប្រឆាំង​ពី​ភាព​ចាស់។ ២.តែ តែ​ប្រភេទនីមួយៗ​​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខុសៗ​គ្នា​ ប៉ុន្តែ​វា​សុទ្ធ​តែ​មាន​ឥទ្ធិពល​សម្រាប់​ប្រឆាំង​នឹង​ភាព​ចាស់​បាន។ ​ចំពោះ​តែ​បៃតង​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​អាច​ជួយ​ធ្វើ​ឱ្យ​កោសិកា​ស្បែក​របស់​យើង​លូត​លាស់​ឡើង​វិញ។ ៣.ត្រី​សាល់ម៉ុន ​ត្រីសាល់ម៉ុន​ គឺ​សម្បូរ​ទៅ​ដោយ​អាស៊ីដខ្លាញ់​អូមេហ្គា ៣ ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក ​និង​ផ្ដល់​សារ​ធាតុ​ចិញ្ចឹម​ចាំ​បាច់​ដល់​ស្បែក។ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​យើង​ត្រូវ​ញាំ​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។ ៤.ការ៉ុត ការ៉ុត​ គឺ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយ​ Beta-carotene ​ដើរ​តួ​ជាសារធាតុប្រឆាំងអុកស៊ីតកម្ម​នៅ​ក្នុង​ខ្លួន​យើង ហើយ​អាច​បង្កើត​ជា​វីតាមីន​A ដែល​ជួយ​ជួស​ជុល ​និង​ថែរក្សា​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ។ ៥.ផ្លែ​បឺរ ផ្លែ​បឺរ​ ​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់​សំខាន់ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ចិញ្ចឹម​ស្បែក​ និង​សក់​របស់​ពី​ខាង​ក្នុង​ និង​​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន​E អាច​​ជួយ​ការពារ​ស្បែក​ពី​ភាព​ចាស់ ​និង​ការ​ខូច​ខាត​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ។ ៦.ផ្លែ​គីវី គ្នា​យើង​តែង​គិត​ទៅ​ដល់​ផ្លែ​ក្រូច​ថា​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន C ប៉ុន្តែ​តាម​ពិត​ផ្លែ​គីវី​ និង​ផ្លែ​ត្របែក​ក៏​មាន​វីតាមីន​ដូច​គ្នា​និង​ផ្លែ​ក្រូច​ដែរ។ វីតាមីន​C គឺ​ចាំ​បាច់​ដើម្បី​បង្កើត​ឲ្យ​មាន​ប្រូតេអ៊ីន ខូឡាជែន​ ដែល​ជួយ​ផ្ដល់​ឱ្យ​ស្បែក​នូវ​ភាព​ក្មេង​ជាង​វ័យ រក្សា​ជាតិ​ទឹក​ និង​ការពារ​ពី​ភាព​ជ្រីវ​ជ្រួញ​ផង​ដែរ។


អាហារូបត្ថម្ភ

​អាការៈ​ទាំងនេះបញ្ជាក់ថា រាងកាយចុះខ្សោយដោយសារខ្វះវីតាមីន B12

វីតាមីន B12 គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលជួយបង្កើនការរំលាយអាហារ​ និងពង្រឹងប្រព័ន្ធ​ការពារ​រាងកាយរបស់យើង។ រាងកាយរបស់យើងផ្ទុកវីតាមីន B12 ច្រើនជាងបរិមាណវីតាមីន B12 ដែលយើងញ៉ាំក្នុងមួយថ្ងៃ​ពី ១០០០ ទៅ ២០០០ ដង (ប្រហែល ១-៥ មិល្លីក្រាម) ដូច្នេះកង្វះវីតាមីន B12 ក្នុងរយៈពេលយូរទើបបង្ហាញអាការៈ។ ខាងក្រោមជាអាការៈនៃកង្វះវីតាមីន​ B12៖ ១. ល្ហិតល្លៃ ឬគ្មានកម្លាំង ២. ស្លេកស្លាំង ៣. ញ័រទ្រូង ៤. មិនឃ្លានអាហារ ៥. ស្រកទម្ងន់ ៦. អត់កូន ឬអារ ៧. ស្ពឹកដៃ/ជើង (សញ្ញានៃបញ្ហាសរសៃប្រសាទ) ៨. មានបញ្ហាផ្លូវចិត្តដូចជា ធ្លាក់ទឹកចិត្ត ៩. មានបញ្ហាក្នុងការចងចាំ ការយល់ដឹង និងការវិនិច្ឆ័យ ១០. ដំបៅក្នុងមាត់ ឬលើអណ្តាត ១១. លូតលាស់យឺត និងស្លេកស្លាំង (ទារក) គណនា BMR វីតាមីន B12 មាននៅក្នុងផលិតផលសត្វដូចជា ត្រី សាច់ ថ្លើម ស៊ុត គ្រឿងសមុទ្រ ទឹកដោះគោ យ៉ាអួរ និងផលិតផលទឹកដោះ។ ទឹកដោះម្តាយក៏សម្បូរវីតាមីន B12 ដែរ។ បរិមាណវីតាមីន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចង់បង្ការ​ជំងឺ​សន្លាក់ និង​ជំងឺបេះដូង គ្នាយើងកុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ផ្លែ​ឈើ​ជា​ទូទៅ​វា​មាន​រសជាតិ​ផ្អែមពី​ធម្មជាតិ ហើយ​ផ្លែ​ឈើ​នីមួយៗ​មាន​សារធាតុ​ប្រ​ឆាំង​នឹង​អុកស៊ីតកម្ម មានសារ​ធាតុ​សរសៃ សារ​ធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត។ គ្រប់​ផ្លែ​ឈើ​ទាំង​អស់​ គឺ​សុទ្ធ​តែ​មាន​ប្រយោជន៍​ហើយ​ផ្លែ​ឈើ​ខ្លះ​​អាច​ប្រឆាំង​​​​នឹង​បញ្ហា​ រលាក​សន្លាក់ ជំងឺ​បេះ​ដូង និង​ដាច់​សរសៃ​ឈាម​បេះដូង ជាដើម​។ ១.ស្រ្ត័របឺរី ស្រ្ត័របឺរី​ គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​តិច​បំផុត​ហើយ​មាន​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច។ វីតាមីន C អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​សន្លាក់ សម្ពាធ​ឈាម​ និង​បញ្ហា​កូលេស្ដូរ៉ុល។ តាម​ការ​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​មនុស្ស​ស្រី​ដែល​ញាំ​ ស្រ្ត័របឺរី​ ១៦ គ្រាប់ ឬ​ច្រើន​ជាង​នេះ​ក្នុង​​មួយ​សប្ដាហ៍​អាច​បន្ថយការ​ប្រឈម​នឹង​​ការ​រលាក​សន្លាក់​ និង​ជំងឺ​បេះដូង​បាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២.ផ្លែ​បឺរ ផ្លែ​បឺរ​ជា​ប្រភេទ​ផ្លែ​ឈើ​មួយ​ដែល​មាន​កំហាប់​ជាតិ​ខ្លាញ់ Monounsturated ​ប្រឆាំង​នឹង​ការ​រលាក​ខ្ពស់​ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​សារ​ធាតុ carotenoid lutein ផង​ដែរ។ មិន​ដូច​ផ្លែ​ឈើ​ភាគ​ច្រើន ​ផ្លែ​បឺរ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E មាន​ឥទ្ធិ​ពល​ប្រឆាំង​នឹង​ការ​រលាក។ របប​អាហារ​ខ្ពស់​នៅ​ក្នុង​សមាស​ធាតុ​ទាំង​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​ខូច​ខាត​សន្លាក់​ដែល​ត្រូវ​បាន​គេ​ឃើញ​នៅ​​ក្នុង​រោគ​សញ្ញា​រលាក​សន្លាក់​ឆ្អឹង។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ការ​ញ៉ាំ​​ផ្លែ​បឺរ​ប្រចាំ​ថ្ងៃ​បង្កើន​កូលេស្តេរ៉ូលល្អ (HDL) និង​បន្ថយ​កូលេស្តេរ៉ូលមិន​ល្អ​(LDL)។ ៣.ផ្លែ​ឪឡឹក តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ផ្លែ​ឪឡឹក​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក។ ឪឡឹក​​ក៏​មាន​សារ​ធាតុ carotenoid beta-cryptoxanthin ខ្ពស់​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​បាន​ផង​ដែរ។ [embed-health-tool-heart-rate] ៤.ផ្លែ​ទំពាំង​បាយ​ជូរ ផ្លែ​ទំពាំង​បាយ​ជូរ​ទាំង​ពណ៌​ស ​និង​ពណ៌​ខ្មៅ​ គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​មាន​ប្រយោជន៍ច្រើន​ដល់​សុខ​ភាព។ គ្នា​យើង​ភាគ​ច្រើន​បាន​ដឹង​ហើយ​ថា​ ផ្លែ​ទំពាំង​បាយ​ជូរ​ក្រហម ​និង​ខ្មៅ​មាន​ផ្ទុក​សារ​ធាតុ Resveratrol ដែល​ជា​សារ​ធាតុ​មាន​នៅ​ក្នុង​ស្រា​ក្រហម​​រួម​ចំណែក​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង​ […]


របបអាហារ

ដំណើបខ្មៅជួយរក្សាទម្ងន់ និងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព

ថ្វីត្បិតតែមានឈ្មោះថា “ដំណើបខ្មៅ” តែតាមពិតដំណើបខ្មៅមានពណ៌​ស្វាយ​​ចាស់ទេ ហើយ​សារធាតុ​ពណ៌នេះហើយដែលធ្វើឱ្យវាមានគុណប្រយោជន៍​​​លើស​លប់។ តើដំណើបខ្មៅ​ផ្តល់​ប្រយោជន៍​អ្វីខ្លះដល់សុខភាពយើង? យោងតាម​សមាគម​គីមីអាមេរិចបានឱ្យដឹងថា ដំណើបខ្មៅមាន​អាហារូបត្ថម្ភ​ច្រើនជាង​អង្ករ​សម្រូប​ទៅទៀត។ ដំណើបខ្មៅផ្ទុកទៅដោយ៖ ១. ជាតិសរសៃ៖ ខុសពីអង្ករ​សម្រិត​ដំណើបខ្មៅមិនត្រូវបានកែច្នៃ​ទេ​ដែលមានន័យថាវានៅមាន​កន្ទក់​។ កន្ទក់មានជាតិសរសៃ​មិនរលាយដែលជួយជំរុញ​ចលនាអាហារ​ឆ្លងកាត់​ប្រព័ន្ធរំលាយ​អាហារ​លឿន ​និងបង្កើនលាមកព្រោះវាមិនត្រូវបានរំលាយដោយរាងកាយទេ។ ជាលទ្ធផល​វាជួយក្នុងការ​បន្ទោបង់។ ជាតិសរសៃមិនរលាយធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតលឿន និងកាត់បន្ថយ​ការញុំា​ច្រើន។​ ជាតិសរសៃអាចជួយរាងកាយស្រូបយក គ្លុយកូស (ជាតិស្ករ) ពីក្នុងអាហារយូរ (ដោយសារ​ជាតិ​សរសៃ​ត្រូវការរំលាយយូរ) ដូច្នេះវាអាចរក្សា​កម្រិតជាតិស្ករ​នៅក្នុងឈាមឱ្យ​នៅថេរដោយ​កាត់​បន្ថយ​ហានិភ័យកើតជំងឺទឹកនោមផ្អែម។ ២. សារធាតុប្រឆាំងអុកស៊ីតកម្ម៖ បរិមាណសារធាតុប្រឆាំងអុកស៊ីតកម្ម Anthocyanin (សារធាតុ​ពណ៌​ស្វាយ​ក្រមៅ​) នៅក្នុងដំណើបខ្មៅគឺខ្ពស់ជាងគ្រាប់ធញ្ញជាតិដទៃទៀតរួមទាំងអង្ករសម្រូប។ Anthocyanin អាចជួយកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ (LDL)។ វាអាចការពារជំងឺដូចជា ជំងឺ​សរសៃ​ឈាម​​បេះដូង ទឹកនោមផ្អែម និងមហារីក។ វាក៏អាចជួយជំរុញមុខងារខួរក្បាល និងកាត់​បន្ថយ​ការ​រលាកដែរ។ គណនា BMI ៣. គ្មានជាតិ Gluten៖ ដំណើបខ្មៅជាសម្រើសដ៏ល្អសម្រាប់អ្នកដែល​អាលែកហ្ស៊ី​នឹងជាតិស្អិត Gluten ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិដូចជាស្រូវសាលីជាដើម។ ៤. សារជាតិ phytonutrients៖ សារជាតិ phytonutrients ដែលមាននៅក្នុងដំណើបខ្មៅ​ជួយបន្សាប​ជាតិ​ពុលពីរាងកាយយើងដែលបង្កឡើងដោយ​រ៉ាឌីកាល់សេរី។ វាក៏ជួយថ្លើម (សរីរាង្គបន្សាប​ជាតិ​ពុល​ដ៏សំខាន់បំផុតរបស់រាងកាយ) កំចាត់សារធាតុមិនល្អដែរ។ ៥. ប្រូតេអ៊ីន៖ ប្រូតេអ៊ីនមានតួនាទីក្នុងការបង្កើតសាច់ដុំ និងកាត់បន្ថយ​ទម្ងន់។ ដំណើបខ្មៅ​មានផ្ទុក​ប្រូតេអ៊ីន​ច្រើនជាងគ្រាប់ធញ្ញជាតិដទៃៗទៀត។​ ក្នុងដំណើបខ្មៅ ១០០ ក្រាមមានផ្ទុកប្រូតេអ៊ីន […]


អាហារូបត្ថម្ភ

ចូលចិត្តញុំាទឹកប៉េងប៉ោះ អានអត្ថបទនេះសិន

ទឹកប៉េងប៉ោះមានរសជាតិជូរអែមដែលអាចជួយបន្ថែមរសជាតិ និងពណ៌ដល់អាហារជាច្រើន។ មនុស្ស​ជា​ច្រើនចូលចិត្តទឹកជ្រលក់ដ៏ពេញនិយមនេះណាស់ មិនថាប្រុស ស្រី ក្មេង ឬចាស់ទេ ប៉ុន្តែការញុំា​ទឹក​ប៉េង​ប៉ោះ​ច្រើនធ្វើ​ឱ្យ​ប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន។ លោកស្រីវេជ្ជបណ្ឌិត Priya Palan ជំនាញខាងចំណីអាហារ បំរើការនៅមន្ទីរ​ពេទ្យពហុជំនាញ Zen បានលើកឡើងថា ទឹកប៉េងប៉ោះមិនមានប្រូតេអ៊ីន និងជាតិសរសៃទេ។ វាសម្បូរទៅដោយស្ករ អំបិល គ្រឿងទេស និងទឹកស្ករចម្រាញ់ពីពោត។ ការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យប៉ះពាល់សុខភាពដូចជា៖ ១. កើតជំងឺបេះដូង៖ ការញុំាអាហារមានទឹកស្ករចម្រាញ់ពីពោតច្រើនធ្វើឱ្យកម្រិតទ្រីគ្លីសេរីដ (ខ្លាញ់​ក្នុងឈាម) ឡើងខ្ពស់ និងបណ្តាលឱ្យមានបញ្ហា​បេះដូង។ ២. ធាត់៖ ជាតិស្ករ និងទឹកស្ករចម្រាញ់ពីពោតដ៏ច្រើននៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យយើងឡើងគីឡូ។ ៣. មានបញ្ហាសន្លាក់៖ ការញុំាអាហារកែច្នៃច្រើន​បង្កើនហានិភ័យ​នៃការរលាក​​ដែលមានន័យថា​យើង​អាចមានបញ្ហាសន្លាក់ទៅថ្ងៃក្រោយ។ ៤. ក្រហាយទ្រូង៖ លោកស្រីវេជ្ជបណ្ឌិត Priya Palan ក៏បានបន្ថែមថា “បរិមាណអាស៊ីដម៉ាឡិក និង​អាស៊ីដស៊ីទ្រិចនៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យកើនជាតិអាស៊ីដក្នុងក្រពះដែលបណ្តាលឱ្យក្រហាយទ្រូង។ ប្រសិនបើយើងមានបញ្ហាប្រព័ន្ធរំលាយអាហារ ឬជំងឺច្រាលអាស៊ីដក្រពះ (GERD) គួរចៀសវាង​ញុំា​ទឹក​ប៉េងប៉ោះ” ។   បញ្ហាប្រព័ន្ធរំលាយអាហារ ៥. មានបញ្ហាតម្រងនោម៖ ការញុំាអាហារដែលមានសូដ្យូម (អំបិល) ខ្ពស់ធ្វើឱ្យ​កើនជាតិកាល់​ស្យូម​ក្នុង​ទឹកនោម។ វាបង្កើនហានិភ័យកើតក្រួសក្នុងតម្រង់នោម។ ៦. អាលែកហ្ស៊ី៖ ទឹកប៉េងប៉ោះមានសារធាតុអ៊ីស្តាមីន (histamines) ដែលអាចធ្វើឱ្យ​យើង​អា​លែក​ហ្ស៊ី។​   ៧. មានជំងឺទឹកនោមផ្អែម៖ ស្ករ និងទឹកស្ករចម្រាញ់ពីពោត​នៅក្នុងទឹកប៉េងប៉ោះ​ធ្វើឱ្យកម្រិតជាតិស្ករ​ក្នុង​ឈាម​របស់​យើងកើនឡើង។   ៨. […]


របបអាហារនិងការសម្រកទម្ងន់

ផ្លែ​ឈើ​ទាំង៦នេះ អាច​ជួយ​អ្នក​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ពោះ

បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ ការ​ញាំ​បន្លែ​ និង​ផ្លែ​ឈើ​យ៉ាង​ហោច​ណាស់៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​យើង​កាត់​បន្ថយ​ហានិភ័យ​ជា​មួយ​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​បាន។ ការ​ស្រាវ​ជ្រាវ​ថ្មីៗ​ក៏​បាន​បង្ហាញ​ដែរ​ថា​ការ​ញ៉ាំ​​ផ្លែឈើ​ក៏​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដែរ។ ផ្លែ​ឈើ​ទាំង​៦ មុខ​នេះ​​អាច​ជួយ​គ្នា​យើង​ក្នុង​ការ​សម្រក​ទម្ងន់​បាន​៖ ១.ផ្លែ​ឪឡឹក ដោយ​សារ​តែ​៩០ ភាគរយ​របស់​វា​គឺ​ជា​ទឹក ​។ ផ្លែ​ឪឡឹក​មាន​ផ្ទុក​ជាតិ​ទឹក​៩០​ភាគ​រយ​ ដូច្នេះ​ឪឡឹក​គឺ​ជា​ផ្លែឈើ​មួយ​ដែល​ល្អ​សម្រាប់​គ្នា​យើង​ដែល​មាន​បំណង​ក្នុង​ការ​សម្រក​ទម្ងន់។ ផ្លែ​ឪឡឹម​ទម្ងន់​ ១០០ ក្រាម​មានត្រឹម​តែ​៣០កាឡូរី​ ប៉ុណ្ណោះ ហើយ​​ក៏​ជា​ប្រភព​នៃ amino អាស៊ីដ​ឬ​ហៅ​ថា arginine ដែល​អាច​ជួយ​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​រហ័ស​ និង​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន កាត់​បន្ថយ​ការ​ឃ្លាន​អាហារ​បាន​ទៀត​ផង។ ២.ផ្លែ​ត្របែក ផ្លែ​ត្របែក​ គឺ​ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម មាន​ជាតិ​សរសៃ​ និង​​រសជាតិ​​ឆ្ងាញ់​ អាច​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន។ ត្របែក​មិន​មែនផ្ទុក​កូលេស្ត្រេរ៉ូល ហើយ​មាន​ជាតិ​ស្ករ​តិច​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្លែ​ឈើ​ដទៃ​ទៀត​ដូច​ជា ផ្លែ​ប៉ោម ផ្លែ​ក្រូច​ និង​ផ្លែ​ទំពាំង​បាយ​ជូរ។ ត្របែក​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​ផ្សេងៗ និង​​ល្អ​សម្រាប់​ញ៉ាំ​​ជា​អាហារ​សម្រន់​​នៅពេល​ឃ្លាន​។ ៣.ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ក៏​អាច​ជួយ​គ្នា​យើង​ក្នុង​ការ​សម្រក​ទម្ងន់​បាន​​ដែរ។ ដំណឹង​ល្អ​គឺ​ថា​ការ​ញ៉ាំ​​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​ជួយ​ដល់​សុខ​ភាព​ស្បែក និង​​ផ្ដល់​ជាតិសរសៃ​ដល់​រាង​កាយ​​​ប្រមាណ​ជា​៤,៤​ក្រាម​។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​មុន​​ពេល​បាយ ការ​សិក្សា​រក​ឃើញ​ថា​ជួយ​រួម​ចំណែក​ដក់​ការ​សម្រក​គីឡូ​។​ ៤.ក្រូច​ថ្លុង ក្រូច​ថ្លុង ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​គេ​បាន​ដឹង​ថា​​មាន​ជាតិ​សរសៃ pectinដូច​នឹ​ង​ផ្លែ​ប៉ោម​​ដែរ។ វា​ផ្ទុក​វីតាមីន C ដ៏​ច្រើន​រួម​ទាំង​អាស៊ីដ​ហ្វូលិក ​និង​ប៉ូតាស្យូម។ ការ​ញ៉ាំ​​ក្រូចថ្លុង​​កន្លះ​ផ្លែ​ប្រហែល ៣០ នាទី​មុន​ពេល​ញាំ​អាហារ​ប្រចាំ​ថ្ងៃ ​នឹង​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ដែល​ជា​ហេតុ​នាំ​ឱ្យ​មិន​សូវ​ឃ្លាន​អាហារ​។ ៥.ផ្លែ​ចេក ផ្លែ​ចេក​ចាត់​ទុក​ថា​ជា​អាហារ​​សម្រន់ល្អ​ផំផុត​គួរ​ញ៉ាំ​​មុន​ ឬ​ក្រោយ​ហាត់​ប្រាណ​ ព្រោះ​ថា​ចេក​​ល្អ​សម្រាប់​សុខភាព​ជាង​ផ្លែ​ឈើ​ភាគ​ច្រើន​ដែល​មាន​ជាតិ​ស្ករ​ និង​សារ​ធាតុ​គីមី​ច្រើន។ ថ្វី​ត្បិត​តែ​ផ្លែ​ចេក​ជា​មធ្យម​មាន​ជាតិ​កាបូនអ៊ីដ្រាត ២៧ ក្រាម​ក៏​ដោយ​ក៏​វា​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​បាន​ដែល​ព្រោះ​ថា​​មាន​កាឡូរី​តែ ១០៥ […]


របបអាហារនិងការសម្រកទម្ងន់

អាហារសម្រន់ ៦ មុខ មិនធ្វើឱ្យយើងឡើងគីឡូ តែជួយឱ្យស្រកគីឡូវិញ

ការញុំាអាហារសម្រន់ផ្តេសផ្តាសអាចឱ្យយើងឡើងគីឡូ និងប៉ះពាល់ដល់សុខភាព។ អាហារសម្រន់​ល្អមានផ្ទុកប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ ខ្លាញ់ល្អ និងជាតិសរសៃដែលជួយឱ្យយើងឆ្អែតបានយូរ និង​ល្អចំពោះសុខភាព។ ខាងក្រោមនេះជាអាហារសម្រន់ ៦ មុខដែលមិន​ធ្វើឱ្យយើង​ឡើងគីឡូ​តែ​ជួយ​ឱ្យស្រកគីឡូវិញ។ ១. ទំពាំងបាយជូរក្រៀម៖ ទំពាំងបាយជូរក្រៀមមានផ្ទុកជាតិស្ករធម្មជាតិដែលអាចជួយយើងក្នុងការបំពេញចំណង់ញុំារបស់ផ្អែម។ វាផ្ទុកទៅដោយជាតិ​ដែក ជាតិសរសៃ ម៉ាញេស្យូម ស័ង្កសី ប៉ូតាស្យូម សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​។ល។ ទំពាំងបាយជូរក្រៀមធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហាររបស់យើងល្អ និង​ទប់ស្កាត់​ការ​ឃ្លាន​ញឹកញាប់។ ២. ផ្លែលម៉ើក្រៀម៖ ផ្លែលម៉ើក្រៀមសម្បូរប្រូតេអ៊ីន ជាតិដែក និងអាស៊ីដខ្លាញ់​មិនឆ្អែត​ដែលជួយកាត់បន្ថយជាតិខ្លាញ់​លើស​ក្នុងខ្លួនយើងបាន។ វាក៏មានផ្ទុកជាតិសរសៃដែលអាចបង្កើនល្បឿនរំលាយអាហារដែរ។ ៣.គ្រាប់ស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទីមានផ្ទុកម៉ាញ៉េស្យូមដែលជួយរាងកាយគ្រប់គ្រងជាតិខ្លាញ់ និងរំលាយកាបូអ៊ីដ្រាត។ គ្រាប់ស្វាយចន្ទីគឺជាជម្រើសដ៏ល្អក្នុងការសម្រកទម្ងន់ ព្រោះវាមានប្រូតេអ៊ីន និងជាតិសរសៃខ្ពស់​ដែល​ធ្វើ​ឱ្យយើងឆ្អែតបានយូរ។ វាក៏ផ្ទុកជាតិដែក ​និងវីតាមីន B6 ដែរ។ ៤. គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនជាអាហារសម្រន់ដែលមានកាឡូរីទាប។ គ្រាប់អាល់ម៉ុន១០០ ក្រាមមានកាឡូរី ៥៧៦។ គ្រាប់អាល់ម៉ុនមានផ្ទុកប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។ វីតាមីន E នៅក្នុងគ្រាប់អាល់ម៉ុន​ជួយ​ចិញ្ចឹម​រាងកាយយើង ឯខ្លាញ់មិនឆ្អែតជួយធ្វើឱ្យយើងស្រកទម្ងន់ព្រោះវាកាត់​បន្ថយកូលេស្តេរ៉ុល ឬខ្លាញ់អាក្រក់ (LDL)។ គណនា BMR ៥. គ្រាប់រីករាយ៖ គ្រាប់រីករាយមានផ្ទុកប្រូតេអ៊ីន វីតាមីន ខ្លាញ់ល្អ ជាតិសរសៃ ជាតិដែក […]


រូបមន្តសុខភាព

អាហារ​​ ៥​មុខនេះ អាចប៉ះ​ពាល់​ការ​ផ្ចង់​អារម្មណ៍​ និង​ខួរ​ក្បាល

ខួរ​ក្បាល​ គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​សម្រាប់​រាង​កាយ​របស់​យើង ដែល​ប្រៀប​ដូចជា​ម៉ាស៊ីន​​គ្រប់​គ្រង​លើ​មុខ​ងារ​នីមួយៗ​មិន​ថា​ការ​គិត ការ​ផ្ដោត​អារម្មណ៍ ឬចង្វាក់​បេះដូង គឺ​អ្វី​គ្រប់​យ៉ាង​​ត្រូវ​បាន​ភ្ជាប់​ទៅ​ខួរ​ក្បាល។ ដូច​គ្នា​ដែរ ​យើង​គួរ​តែ​ដឹង​ពីប្រភេទអាហារ​​​​ណា​​ដែល​ល្អ​ចំពោះ​ខួរ​ក្បាល​ និង​អាហារ​ណា​ខ្លះ​ដែល​ប៉ះពាល់​ដល់​ការ​ផ្ចង់​អារម្មណ៍​ និង​ខួរ​ក្បាល​។ អាហារ​ទាំង​៥ នេះ​អាច​និង​ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ប្រសិន​បើ​គ្នា​យើង​នៅ​តែ​បន្ត​ញាំ​ច្រើន​។ ១.ភេសជ្ជៈ​មាន​ជាតិ​ស្ករ ទឹក​ក្រូច ទឹក​ផ្លែ​ឈើ ភេសជ្ជៈ​ប៉ូវ​កម្លាំង ទឹកសូដា​ គឺ​ភេសជ្ជៈ​ដែល​មាន​​រសជាតិ​ផ្អែម​ ទើប​គ្នា​យើង​ភាគ​ច្រើន​ញាំ​ជា​ប្រចាំ​ជំនួស​ឲ្យ​ការ​ផឹក​ទឹក​។ ដោយ​រសជាតិ​ផ្អែម​របស់​វា​ធ្វើ​ឲ្យ​យើង​ភ្លេច​ខ្លួន ​និង​មិន​បាន​គិត​ដល់​ហានិភ័យ​ផ្សេងៗ​ដល់​សុខភាព​នោះ​ទេ។ ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ទាំងនេះ​អាច​នឹង​​រួម​ចំណែក​បង្ក​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ជំងឺ​បេះដូង ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ខួរ​ក្បាល​ ដែល​អាច​ជា​មូលហេតុ​បង្កើន​ហានិភ័យ​នៃ​ការ​ភ្លេច​ភ្លាំង​ផង​ដែរ។ ដើម្បី​កាត់​បន្ថយ​ ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ទាំង​នេះ​យើង​អាច​ញ៉ាំផ្លែ​ឈឺ​ស្រស់ជំនួស​វិញ បើ​ចង់​បំពេញ​ជាតិ​ស្ករ​។​ ២.ការ​ញាំ​ប្រៃ គ្នា​យើង​ដឹង​ហើយ​ថា​អាហារ​ប្រៃ​ប៉ះ​ពាល់​ដល់​សម្ពាធ​ឈាម​ និង​បេះដូង។ ការ​ញ៉ាំ​ជាតិ​សូដ្យូម​ច្រើន​​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​គិត ការ​​យល់​ដឹង និង​ភាព​វៃ​ឆ្លាត​របស់​យើង។ បើ​តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ញាំ​ប្រៃ​ពេក​ នឹង​ជាតិ​នីកូទីន​ច្រើន​អាច​និង​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​​។ ៣.ជាតិ​អាល់កុល ដូច​ដែល​គ្នា​យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា​ការ​ញាំ​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​អាច​នឹង​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​របស់​យើង។ គ្រឿង​ស្រវឹង​អាច​នឹង​មាន​ផល​រំខាន​ដល់​ប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ ​និង​អ្វីៗ​ជា​ច្រើន​ទៀត ​ហើយ​វា​ក៏​បណ្ដាល​ឲ្យ​ខ្វះ​វីតាមីន​B1​ដែល​ជា​ផល​បង្ក​ឲ្យ​មាន​ជំងឺ​ខួរក្បាល​ដោយ​សារ​តែ​ការ​ញាំ​គ្រឿង​ស្រវឹង​ច្រើន។ ៤.អាហារ​កែ​ច្នៃ គ្នា​យើង​ភាគ​ច្រើន​ចូល​ចិត្ត​ញាំ​អាហារ​កែច្នៃ​ច្រើន តែ​មាន​ដឹង​ទេ​ថា​វា​​អាច​ជា​បញ្ហា​បង្កើន​ជាតិ​កូលេស្តេរ៉ូលក្នុង​រាង​កាយ​។អាហារ​ទាំងនេះ​អាច​និង​អាក្រក់​បំផុត​សម្រាប់​ខួរ​ក្បាល​របស់​យើង​ដោយ​វប៉ះ​ពាល់​ដល់​ការ​ឆ្លុះ​បញ្ចាំង​នៃ​មុខ​ងារ​ឆ្លើយ​តប​ និង​បង្កើន​ហានិភ័យ​នៃ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ នៅ​ពេល​យើង​ញ៉ាំ​​ច្រើន​ពេក​ក្នុង​រយៈ​ពេល​យូរ​វា​អាច​និង​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់​យើង​រួញ​តូច​ដែល​ស្រដៀង​ទៅ​នឹង​ជំងឺ​សរសៃ​ប្រសាទ​ផង​ដែរ។ ៥.ជាតិ​នីកូទីន ជាតិ​នីកូទីន​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​របស់​យើង ដោយ​វា​​រំខាន​ដល់​ខួរក្បាល ដូច​ជា​​ការ​គ្រប់​គ្រង​​អារម្មណ៍​ បន្ថយ​លំហូរ​ឈាម​ គ្លុយកូស និង​អុកស៊ីសែន​នៅ​ក្នុង​ខ្លួន​យើង។ អាហារ​ល្អ​សម្រាប់​ខួរ​ក្បាល បើ​តាម​សាកលវិទ្យាល័យ​Harvard អាហារ​​ល្អចំពោះ​ខួរ​ក្បាល​មាន​ដូច​ជា​បន្លែ​ស្លឹក​បៃ​តង ផ្លែ​ឈើ ខ្លាញ់​ត្រី តែ និង​កាហ្វេ និង​គ្រាប់​ផ្លែឈើ​។​


របបអាហារ

ជីរខិនឆាយផ្តល់ប្រយោជន៍ ៧ យ៉ាងដល់សុខភាព

ជីរខិនឆាយ ឬជីវ៉ាន់ស៊ុយបារាំង (Parsley) មិនត្រឹមតែអាចលម្អ និងបន្ថែមក្លិនឈ្ងុយ​ដល់ម្ហូបទេ​ ថែម​ទាំង​ផ្តល់គុណប្រយោជន៍ជាច្រើនដល់សុខភាពយើង​ទៀតផង។ យោងតាម​ក្រសួងកសិកម្ម​សហរដ្ឋ​អាមេរិក (USDA) បាន​ឱ្យដឹងថា ជីរខិនឆាយសម្បូរទៅដោយ កាល់ស្យូម ប៉ូតាស្យូម វីតាមីន C  ហ្វូលេត វីតាមីន A វីតាមីន K ​និងសារធាតុចិញ្ចឹមជាច្រើនទៀត។ តើជីរខិន​ឆាយផ្តល់គុណ​ប្រយោជន៍​ដល់សុខភាពរបស់យើងដូចម្តេចខ្លះ? ខាងក្រោមនេះជាអត្ថប្រយោជន៍ជីរខិនឆាយ៖ ១. ពង្រឹងសុខភាពឆ្អឹង៖ ជីរខិនឆាយសម្បូរទៅដោយកាល់ស្យូម វីតាមីន D និងវីតាមីន K ដែលល្អ​ចំពោះ​សុខភាពឆ្អឹង។ ២. ពង្រឹងប្រព័ន្ធការពាររាងកាយ៖ វីតាមីន C ដ៏ច្រើននៅក្នុងជីរខិនឆាយ​ជួយជំរុញការ​ផលិត​កោសិកា​ឈាមសដែលជាអង់ទីករការពាររាងកាយ។ វីតាមីន C ក៏ដើរតួជាអង់ទីអុកស៊ីដង់​ប្រឆាំងផល​ប៉ះ​ពាល់​​ពីរ៉ាឌីកាល់សេរីលើរាងកាយរបស់យើងដែរ។ ៣. ជួយឱ្យស្បែកស្អាត៖ វីតាមីន C ក្នុងជីរខិនឆាយគឺជាសមាសធាតុសំខាន់ក្នុងការផលិតកូឡេជេន។ កូឡេជេនធ្វើឱ្យស្បែកមានភាពយឺត ពន្យារភាពចាស់ និងភាពជ្រីវជ្រួញ។ ៤. ប្រឆាំងនឹងការរលាក៖ ជីរខិនឆាយមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជាវីតាមីន C, A និង E ដែលអាចជួយបំបាត់ការរលាក។ វេជ្ជបណ្ឌិត Brunilda Nazario បានលើកឡើងថា “ ជីរខិនឆាយ​អាច​ជួយ​កាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់” […]


អាហារូបត្ថម្ភ

កំពូលអាហារថាមពលប្រភេទនេះ ល្អខ្លាំងចំពោះសុខភាពយើង

កាបូអ៊ីដ្រាត (អាហារថាមពល) គឺជាក្រុមអាហារដ៏សំខាន់ ១ ក្នុងចំណោមក្រុម​អាហារទាំង ៣ (កាបូអ៊ីដ្រាត​ ខ្លាញ់ ប្រូតេអ៊ីន) ដែលរាងកាយរបស់យើង​​ត្រូវការប្រចាំថ្ងៃ។ ប្រព័ន្ធរំលាយ​អាហារ​បំបែក​កាបូអ៊ីដ្រាតទៅជា​គ្លុយកូស​ ឬជាតិស្ករ បន្ទាប់មកចរន្តឈាមស្រូបយកជាតិគ្លុយកូស ហើយ​ប្រើ​វាជាថាមពលសម្រាប់រាងកាយ។ កាបូអ៊ីដ្រាតគឺជាជាតិស្ករ  ម្សៅ និង ជាតិសរសៃ​ដែលមាន​នៅ​ក្នុងគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងផលិតផលទឹក​ដោះ​។ កាបូអ៊ីដ្រាតមាន ២ ប្រភេទគឺកាបូអ៊ីដ្រាតល្អ​​ និងកាបូអ៊ី​ដ្រាត​​​​ធម្មតា។ តើយើងគួរញុំាអាហារថាមពល (កាបូអ៊ីដ្រាត) ប្រភេទណា​ទើប​​ល្អចំពោះសុខភាព? យោងតាមវិទ្យាស្ថានសុខភាពជាតិរបស់អាមេរិក (NIH) បានឱ្យដឹងថា ភាព​ខុសគ្នារវាង​កាបូអ៊ីដ្រាត​ល្អ និងកាបូអ៊ីដ្រាតធម្មតា ឬអាក្រក់ គឺល្បឿនរំលាយអាហាររបស់ពួកវា។  កាបូអ៊ីដ្រាត​ទាំងអស់សុទ្ធតែជាប្រភពផ្តល់ថាមពល តែកាបូអ៊ីដ្រាត​សាមញ្ញផ្តល់ថាមពល​ដល់រាងកាយ​លឿន​​​ជាង​កាបូអ៊ីដ្រាតល្អ ដោយសារតែពួកវាត្រូវបានរំលាយ និងស្រូប​​ដោយរាងកាយ​លឿនជាង​កាបូអ៊ីដ្រាតល្អ។ ជាលទ្ធផលកាបូអ៊ី​ដ្រាត​សាមញ្ញបង្កើនកម្រិតជាតិស្ករនៅក្នុងឈាម តែ​កម្រិត​ជាតិស្ករនោះក៏ធ្លាក់ចុះលឿនដែរ រីឯកាបូអ៊ីដ្រាតល្អ​មិនសូវធ្វើឱ្យជាតិស្ករក្នុងឈាម​ឡើង​ទេ និងធ្វើឱ្យឆ្អែតបានយូរ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១. កាបូអ៊ីដ្រាតល្អ (Complex carbohydrate) ៖ ពួកវាសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និង​ជាតិសរសៃដែល​មាន​នៅក្នុងអាហារដែលមានជាតិម្សៅដូចជា៖ ពពួកសណ្តែក៖ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ