របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

របបអាហារនិងការសម្រកទម្ងន់

ឆ្ងល់អត់ ហេតុអ្វីអ្នកខ្លះញ៉ាំនោះញ៉ាំ តែមិនធាត់ មិនឡើងគីឡូសោះ?

ក្នុង​ចំណោម​ក្រុម​មិត្តភ័ក្ដិ ឬ​គ្រួសារ តែង​តែ​មាន​មនុស្ស​ម្នាក់​ដែល​យើង​ឃើញ​ញ៉ាំ​ចំណី​ចំណុក​មិន​ឈប់ ហើយ​ច្រើន​ទៀត ប៉ុន្តែ​មិន​ឃើញ​ឡើង​គីឡូ បែក​សាច់​បែក​ឈាម​តិច​សោះ។ ក្រុម​មនុស្ស​ញ៉ាំ​ច្រើន​តែ​មិន​ឡើង​គីឡូ ធ្វើ​ឲ្យ​គ្នា​យើង ពិសេស​ស្រីៗ ច្រណែន​ម៉ង ព្រោះ​បាន​ញ៉ាំ​ឆ្ងាញ់​ហើយ​រាង​នៅ slim ទៀត។ ចុះ​ហេតុ​អី​បាន​គីឡូ​ពួក​គេ​មិន​ឡើង ទោះ​ញ៉ាំ​ច្រើន​ប៉ុនណា​ក៏​ដោយ? មនុស្ស​មួយ​ចំនួន​ដែល​ញ៉ាំ​ច្រើន​តែ​មិន​ឡើង​គីឡូ អាច​ដោយ​សារ​រាងកាយ​របស់​ពួក​គេ​រំលាយ​អាហារ​បាន​លឿន​ជាង​មនុស្ស​ទូទៅ។ ប៉ុន្តែ ការ​រំលាយ​អាហារ​លឿន​មិន​មែន​ជា​ហេតុ​ផល​តែ​មួយ​គត់​នៅ​ពី​ក្រោយ​បញ្ហា​នេះ​ទេ កត្តា​ជា​ច្រើន​ទៀត​ដូច​ជា ហ្សែន អាហារូបត្ថម្ភ និង​កត្តា​អាកប្ប​កិរិយា ក៏​រួម​ចំណែក​ជួយ​ឲ្យ​យើង​ស្គម និង​រក្សា​ទម្ងន់​ខ្លួន​បាន​ដែរ។ ចុចត្រង់នេះ ដើម្បីគណនា BMI កត្តា​មួយ​ទៀត​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​ស្គម​មិន​ឡើង​គីឡូ អាច​ជា​កម្រិត​នៃ​សកម្មភាព​រាងកាយ​របស់​ពួក​គេ​ក្នុង​មួយ​ថ្ងៃ។ នេះ​មិន​មែន​មាន​ន័យ​ថា ទាល់​តែ​ចំណាយ​ពេល​រាប់​ម៉ោង​ក្នុង​កន្លែង​ហាត់​ប្រាណ​ទើប​រាប់​ជា​សកម្មភាព​រាងកាយ​ទេ សូម្បី​តែ​ការ​ដើរ​ច្រើន ធ្វើ​ការ​ច្រើន​បែក​ញើស ក៏​ជា​សកម្មភាព​មួយ​ជួយ​រក្សា​ទម្ងន់​បាន​ដូច​គ្នា។ លើស​ពី​នេះ គ្នា​យើង​ណា​ធ្វើ​ចលនា​រាងកាយ​ច្រើន តែង​មាន​ហានិភ័យ​ទាប​ក្នុង​ការ​កើត​ជំងឺ​បេះដូង ទឹក​នោម​ផ្អែម និង​លើស​សម្ពាធ​ឈាម។ ផ្ទុយ​ទៅ​វិញ គ្នា​យើង​ណា​ញ៉ាំ​ច្រើន​តែ​មិន​ធាត់​កុំ​អាល​សប្បាយ​ចិត្ត។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ស្គម​មិន​ឡើង​គីឡូ​ក៏​អាច​មកពី​ញ៉ាំ​មិន​គ្រប់គ្រាន់ ខ្វះ​អាហារូបត្ថម្ភ និង​អាហារ​គ្មាន​សារធាតុ​ចិញ្ចឹម។ កាលណា​យើង​ញ៉ាំ​តែ​ចំណី​ខ្វះ​ជាតិ​សាច់ ខ្វះ​កាឡូរី នោះ​ទើប​រាងកាយ​មិន​អាច​ធំធាត់​បាន។ មួយ​វិញ​ទៀត អ្នក​អាច​មាន​ជំងឺ​មួយ​ចំនួន​ដូចជា៖ ទឹកនោម​ផ្អែម​កប្រភេទ១ ឬ​២ មាន​បញ្ហា​ក្រពេញទីរ៉ូអុីត បញ្ហា​ជំងឺ​ថ្លើម ជំងឺ​តម្រង​នោម ជំងឺ​មហារីក បញ្ហា​ព្រូន អៀន តេនញ៉ា បញ្ហា​ជំងឺ​គ្រាប់​ឈាម។


របបអាហារ

គុណប្រយោជន៍ ៥យ៉ាង របស់​ចេក​ក្រហម​ល្អ​ចំពោះ​សុខភាព​

គ្នា​យើង​ភាគ​ច្រើន​ដែល​ទៅ​លេង​ខេត្ត​សៀមរាប​ប្រហែល​ជា​ធ្លាប់​ស្គាល់​ និង​បាន​ដឹង​អំពី​ចេក​ល័ក្ដ​ ឬ​ចេក​​ក្រហមនេះ​ហើយ​។ ចេក​ល័ក្ដ ​ឬ​ចេក​ក្រហម​អាចថា​​មិន​សូវ​ពេញ​និយម​ ប៉ុន្តែ​វា​មាន​រសជាតិ​ផ្អែម​ជាង​ចេក​លឿង​ធម្មតា។ ចេក​ក្រហម​ក៏​មាន​ក្លិន​ក្រអូប​ប្រហាក់​ប្រហែល​នឹង​ផ្លែ​ចេក​អំបូង​ដែរ។ បើ​យោង​តាម​អ្នក​ជំនាញ​សុខភាព​ចេក​ពណ៌​ក្រហម​ល្អ​សម្រាប់​សុខភាព​ជាង​ចេក​ធម្មតា​ និង​មាន​ជីវជាតិ​ខុសៗ​គ្នា។ ១. ប្រយោជន៍​ចំពោះ​តម្រង​នោម ចេក​ក្រហមមាន​​សារ​ធាតុ​ប៉ូតាស្យូម​​ជួយ​គ្រប់​គ្រង​ មិន​ឲ្យ​កើត​ក្រួស​​នៅ​ក្នុង​តម្រង​នោម។ អ្វី​ដែល​ គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា​ការ​ញ៉ាំ​​ចេក​ក្រហម​ជា​ប្រចាំ​អាច​ជួយ​ការពារ​​​ជំងឺ​បេះដូង​និង​មហារីក​ទៀត​ផង។ ម្យ៉ាង​ទៀត​វា​អាច​រក្សា​ជាតិ​កាល់ស្យូម​ និង​ធ្វើ​ឲ្យ​​ប្រសើរ​ឡើង​នូវ​សុខភាព​ឆ្អឹង។ ២. ជួយសុខភាព​ស្បែក​ ការញ៉ាំ​ចេក​ក្រហម​ជា​ប្រចាំ​អាច​​ជួយ​ជម្រះ​រន្ធ​ញើស​​លើ​​ស្បែក ​និង​អាច​ជា​របាំង​ស្បែក​ជួយ​រក្សា​ស្បែក​ឲ្យ​ទន់​ និង​តឹង​ណែន។ ចេក​ប្រភេទ នេះ ​សម្បូរ​ជាតិ​​ទឹក​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ផ្ដល់​សំណើម​ដល់​ស្បែក ​និង​ការ​ពារ​កុំ​ឱ្យ​ស្បែក​ស្ងួត​ និង​របក។ ៣. ប្រយោជន៍ចំពោះឈាម ចេកល័ក្ដ​ ក៏​មាន​ផ្ទុក​វីតាមីន B-6 ដែល​ជួយ​បង្កើន​គុណភាព​ឈាម​ និង​បង្កើន​ចំនួន​អេម៉ូក្លូប៊ីន​ផងដែរ​។ក្រៅពី​នេះ ​ក៏​ជួយ​ផ្លាស់​ប្តូរ​ទ្រីប៉ូតូផាន​(tryptophan) ​ទៅ​ជា​សេរ៉ូតូនីន​ផង​ដែរ។ បើ​យោង​តាម​អ្នក​ជំនាញ អ្នក​មាន​បញ្ហា​ស្លេក​ស្លាំង​គួរ​តែញ៉ាំចេកក្រហម​​ពី២ ទៅ ៣ផ្លែ​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​បង្កើន​ចំនួន កោសិកា​ឈាម​ក្រហម​។ ៤. ព្យាបាល​ការ​ទល់​លាមក ដោយ​យើង​ដឹង​ថា​ផ្លែ​ចេក​គឺ​ល្អ​ចំពោះ​ការដោះស្រាយ​បញ្ហា​​ទល់​លាមក។​ ​អ្នក​ជំនាញ​​អះអាង​ថា​អ្នក​ដែល​មាន​ជំងឺ​ឫស​ដូង​បាត​​​គឺ​កើត​ឡើង​ដោយ​សារ​តែ​មាន​បញ្ហា​ការ​ទល់​លាមក​រ៉ាំ​រ៉ៃ​។ ដូច្នេះ​ចេក​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​បញ្ហា​ទល់​លាមក​ផង​ដែរ។ជាការណែនាំ​យើង​គួរ​ញ៉ាំ​ចេក​ក្រហម​មួយ​ផ្លែ​បន្ទាប់​ពី​អាហារ​ថ្ងៃ​ត្រង់​ជា​រៀង​រាល់​ថ្ងៃ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​​នៅ​ក្នុង​​ពោះវៀន។ ៥. កាត់​បន្ថយ​ភាព​តានតឹង ផ្លែ​ចេក​ក្រហម​ផ្ទុក​ទៅ​ដោយ​ប៉ូតាស្យូម​ដែល​ជួយ​បន្ធូរ​ចង្វាក់​បេះដូង និង​គ្រប់​គ្រង​ជាតិ​ទឹក​ដែល​មាន​នៅ​ក្នុង​រាង​កាយ​របស់យើង​​ឲ្យ​នៅ​ថេរ ​ក្នុង​ពេលមាន​ភាព​តាន​តឹង។ អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ណែ​នាំ​ឱ្យ​ញ៉ាំ​ចេក​ក្រហម១ ផ្លែ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​កែ​កុន​បញ្ហា​ភាព​តាន​តឹង​ក្នុង​ចិត្ត​នេះ។​


គន្លឹះពីអាហារសុខភាពផ្សេងទៀត

សញ្ញា​ទាំង​៧​ បញ្ជាក់​ថា​រាងកាយ​កំពុង​តែ​ខ្វះ​ជាតិ​​ម៉ាញេស្យូម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់​សរីរាង្គ​ទាំង​អស់​ក្នុង​រាងកាយ​ ពិសេស​បេះដូង សាច់ដុំ និង​តម្រង​នោម​ត្រូវការ​​រ៉ែ​ម៉ាញេស្យូម​។ ពិត​ណាស់ ​ម៉ាញេស្យូម​​ជា​សារធាតុ​រ៉ែ​ទូទៅ​ទី​៤​ ក្នុង​រាងកាយ​ បន្ទាប់​ពី​កាល់ស្យូម​ ប៉ូតាស្យូម​ និង​សូដ្យូម ប៉ុន្តែ​វា​រួម​ចំណែក​ដល់​ដំណើរការ​ជា​ច្រើន​ រួម​មាន​​មុខងារ​សាច់ដុំ​ និង​សរសៃ​ប្រសាទ​ គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ព្រម​ទាំង​​រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​សុខភាព​ល្អ​។ បន្ថែម​ពី​នេះ ម៉ាញ៉េស្យូម​ក៏​ជួយ​រាងកាយ​​ឲ្យ​ប្រើប្រាស់​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត ដូចជា​វីតាមីន​D។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ខ្វះ​​ជាតិ​ម៉ាញេស្យូម​ ​​យើង​អាច​ប្រឈម​នឹង​ការវិវត្តន៍​ទៅ​ជា​ផលវិបាក​សុខភាព​ជា​ច្រើន​។ ​ ១. រមួល​សាច់ដុំ និង​កន្ត្រាក់​សាច់ដុំ ម៉ាញេស្យូម​ ជា​អេឡិចត្រូលីត​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សាច់ដុំ​។ វា​ជួយ​គ្រប់គ្រង​មុខងារ​សាច់ដុំ​ និង​សរសៃ​ប្រសាទ​ដោយ​ដឹកនាំ​​ប៉ូតាស្យូម​ និង​កាល់ស្យូម​ឆ្លង​កាត់​កោសិកា​។ ប្រសិនបើ​រាងកាយ​​ខ្វះ​ជាតិ​​ម៉ាញេស្យូម​ វា​អាច​​បង្ក​ទៅ​ជា​អាការៈ​​រមួល​​ក្រពើ និង​កន្ត្រាក់​សាច់ដុំ។ ២. អស់​កម្លាំង​ ​​អាការៈ​អស់​កម្លាំង​អាច​បណ្ដាល​មក​ពី​​មូលហេតុ​​ជាច្រើន​ ប៉ុន្តែ​របប​អាហារ​​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​។ កម្រិត​ថាមពល​ទាប​ អស់​កម្លាំង និង​ខ្សោយ​ ជា​រោគ​សញ្ញា​ទូទៅ​នៃ​កង្វះ​ម៉ាញេស្យូម។ ជាក់​ស្ដែង សារធាតុ​រ៉ែ​នេះ​ ដើរ​តួនាទី​យ៉ាង​សំខាន់​​សម្រាប់​ដំណើរការ​សាច់ដុំ​បាន​​ត្រឹមត្រូវ​ ​​ហើយ​វា​ក៏​ជួយ​រាងកាយ​ក្នុង​ការ​បំប្លែង​​អាហារ​ទៅ​ជា​ថាមពល​ផង​ដែរ​។ ៣. គេង​មិន​លក់ ប្រសិនបើ​យើង​គេង​មិន​លក់​នៅ​ពេល​យប់​ យើង​អាច​នឹង​មាន​កម្រិត​ម៉ាញេស្យូម​ទាប ដែល​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា អាហារ​បំប៉ន​ជាតិ​ម៉ាញេស្យូម​អាច​ជួយ​ឲ្យ​យើង​គេង​បាន​យូរ​ និង​ស្កប់ស្កល់​។ ៤. ស្រ្តេស​ និង​ថប់បារម្ភ​ ជាមួយ​គ្នា​នេះ​ដែរ កម្រិត​ម៉ាញេស្យូម​ទាប​ក៏​អាច​ធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ​ច្រើន​ និង​កើត​មាន​អាការៈ​ស្រ្តេស​ ព្រម​ទាំង​ថប់បារម្ភ​។ អំឡុង​ពេល​ស្រ្តេស រាងកាយ​របស់​យើង​កាន់​តែ​​ត្រូវការ​ជាតិ​ម៉ាញេស្យូម​ច្រើន​​ជាង​ធម្មតា។ ៥. […]


អាហារូបត្ថម្ភ

តែ​ម្ជូរព្រឹក្សផ្តល់ប្រយោជន៍ដល់សុខភាពច្រើន តែស្រ្តីពពោះ និងម៉ាក់ៗកំពុងបំបៅបោះកូនហាមញុំា

តែ​ម្ជូរព្រឹក្ស (Roselle Tea) ​មាន​ពណ៌​ក្រហម​ស្រស់​ស្អាត  និង​មាន​រសជាតិ​ជូរ​ស្រដៀង​នឹង​ទឹក​ផ្លែ​ក្រេនប៊ើរី (Cranberry)។ បើ​ចង់​ឱ្យ​ផ្អែម​បន្តិច   យើង​អាច​បន្ថែម​ស្ករ ឬ​ទឹកឃ្មុំ ហើយ​ញុំា​បាន​ទាំង​ក្តៅ​ឧណ្ហៗ  ឬ​ក្លាសេ​ឱ្យ​ត្រជាក់។ ខាងក្រោមនេះជា​អត្ថប្រយោជន៍​របស់​តែ​ម្ជូរព្រឹក្សចំពោះ​សុខភាព។ សារធាតុចិញ្ចឹមនៅក្នុងតែ​ម្ជូរ​ព្រឹក្ស តែ​ម្ជូរ​ព្រឹក្ស ៥៧ ក្រាមមាន៖ កាល់ស្យូម ១២៣ មិល្លីក្រាម ជាតិដែក ០,៨៤ មិល្លីក្រាម វីតាមីន C ៦,៨ មិល្លីក្រាម ម៉ាញ៉េស្យូម ២៩ មិល្លីក្រាម កាបូអ៊ីដ្រាត ៦,៤៥ មិល្លីក្រាម ហ្វូស្វ័រ ២១ មិល្លីក្រាម ប៉ូតាស្យូម ១១៩ មិល្លីក្រាម វីតាមីន B2 ០,០១៦ មិល្លីក្រាម វីតាមីន A ៨ មិល្លីក្រាម គណនា BMI អត្ថប្រយោជន៍​តែ​ម្ជូរព្រឹក្ស ព្យាបាល​អាការៈ​ទល់​លាមក៖ ម៉ាញ៉េស្យូម​ដែល​មាន​នៅ​ក្នុង​តែ​ម្ជូរព្រឹក្ស​​ជួយ​បង្កើន​ចលនា​ពោះវៀន   និង​សម្រួល​ដល់​ការ​បន្ទោបង់។ ព្យាបាល​ជំងឺ​ផ្តាសាយ៖ វីតាមីន C នៅ​ក្នុង​តែ​ម្ជូរព្រឹក្ស​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយនិង​ការពារ​យើង​ពី​ជំងឺ​ផ្តាសាយ។ ថែរក្សា​ធ្មេញ​និង​អញ្ចាញ​ធ្មេញ​ឱ្យ​មាន​សុខភាព​ល្អ៖ កាល់ស្យូម​ដែល​មាន​ក្នុង​តែ​ម្ជូរព្រឹក្ស​ធ្វើ​ឱ្យ​ឆ្អឹងថ្គាម​រឹងមាំនិង​ធ្វើ​ឱ្យ​ធ្មេញ​គ្មាន​ចន្លោះ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាក់តេរី​មិន​អាច​លូតលាស់​បាន។ បំប៉ន​កម្លាំង៖ ម្ជូរព្រឹក​មាន​ផ្ទុក​ហ្វូស្វ័រ​ដែល​មាន​សមត្ថភាព​បំបាត់​បញ្ហា​​សុខភាព​តូចតាច​ដូចជា​ខ្សោយនិង​ស្ពឹក​សាច់ដុំឬ​អស់​កម្លាំង។ ថ្វៃត្បិតតែតែ​ម្ជូរព្រឹក្សមានប្រយោជន៍ច្រើន  តែស្រ្តីមានផ្ទៃពោះ និងម៉ាក់ៗកំពុងបំបៅបោះកូនហាមញុំា។


រូបមន្តសុខភាព

បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ​ ជាមួយ​កំពូល​​ផ្លែឈើ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​ប្រមាណ​៨០% បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ពោះវៀន​។ ប្រសិនបើ​រាងកាយ​យើង​បន្សាប​ជាតិ​ពុល​បាន​ត្រឹមត្រូវ និង​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន យើង​នឹង​មាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាក់​ស្ដែង អាហារ​មួយ​ចំនួន​​អាច​ជួយ​សម្អាតសារធាតិពុល​ក្នុង​ឈាម ក៏​ដូច​ជា​ការពារ​​ការ​កក​ឈាម​ ព្រម​ទាំង​កម្ចាត់​បញ្ហា​ខ្យល់​ដង្ហើម​មិន​ល្អ​ថែម​ទៀត​ផង។ ហេតុ​នេះ​ហើយ​ ដើម្បី​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ គ្នា​យើង​គប្បី​បញ្ចូល​កំពូល​ផ្លែឈើ​ទាំង​នេះ​​ទៅ​ក្នុង​របប​អាហារ​។ ១. ផ្លែ​បឺរ​កម្ចាត់​​សារធាតុ​គីមី​ចេញ​ពី​ថ្លើម​ ពិត​ណាស់​ ផ្លែ​បឺរ​​​អាច​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល​ និង​ពង្រីក​សរសៃ​ឈាម​ ព្រម​ទាំង​ជួយ​​រារាំង​សារជាតិ​ពុល​ដែល​បំផ្លាញ​សរសៃ​ឈាម​។ ផ្លែឈើ​មួយ​ប្រភេទ​នេះ​ផ្ទុក​សារធាតុ​ចិញ្ចឹម​​​ឈ្មោះ​ថា Glutathione ដែល​អាច​បង្អាក់​សារធាតុ​បង្ក​ជំងឺ​មហារីក​យ៉ាង​តិច​៣០​ប្រភេទ ព្រម​ទាំង​ជួយ​​ថ្លើម​បន្សាប​ជាតិ​គីមី​សំយោគ​។ សម្រាប់​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ គប្បី​ញ៉ាំ​ផ្លែ​បឺរ​ជា​ប្រចាំ ពីព្រោះ​វា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បែប​ធម្មជាតិ​ និង​បញ្ចៀស​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ២. ម្នាស់​មាន​ប្រសិទ្ធិភាព​​បំបែក​កូលេស្តេរ៉ូល ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​ផ្ទុក​សារធាតុ​​Bromelain ដែល​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បែប​ធម្មជាតិ​ និង​ជួយ​ឲ្យ​រាងកាយ​បំបែក​ និង​រំលាយ​ប្រូតេអ៊ីន​យ៉ាង​ប្រសើរ​។ ផ្លែ​ម្នាស់​ក៏​មាន​គុណប្រយោជន៍​ក្នុង​ការ​បំបែក​កូលេស្តេរ៉ូល​ និង​កម្ចាត់​វា​ចោល​​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ជាង​នេះ​ទៅ​ទៀត​ ម្នាស់​អាច​ជួយ​ឲ្យ​ឈាម​រាវ​ និង​បំបែក​កំណក​ឈាម​។ ៣. ក្រូច​ថ្លុង​​ផ្ដល់​ថាមពល​បន្ថែម​ ​ក្រូច​ថ្លុង​ផ្ទុក​សារធាតុ​Nootkatones ​ដែល​ជា​​សមាសធាតុ​គីមី​ ដែល​អាច​បង្កើន​ការ​ធ្វើ​​មេតាប៉ូលីស និង​ជំរុញ​ការ​សម្រក​ទម្ងន់​។ ទន្ទឹម​នឹង​នេះ​ដែរ ក្រូច​ថ្លុង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ និង​​រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ៤. ត្រសក់​ជួយ​កម្ចាត់​ក្លិន​មាត់​មិន​ល្អ​ ទឹក​ផ្លែ​ត្រសក់​ អាច​​ជួយ​បញ្ចៀស​បញ្ហា​មាត់​ស្ងួត និង​លាង​សម្អាត​កាក​សំណល់​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​។ ស្រដៀង​ទៅ​នឹង​ផ្លែ​ប៉ោម​ដែរ​ ផ្លែ​ត្រសក់​អាច​ជួយ​ជំរុញ​ការ​ផលិត​ទឹក​មាត់​ ដែល​អាច​ផ្ដល់​សំណើម​ដល់​មាត់​យ៉ាង​ល្អ​។ មួយ​វិញ​ទៀត​ បន្លែ​មួយ​ប្រភេទ​នេះ​ក៏​អាច​ជួយ​កម្ចាត់​កំបោរ​ដែល​មាន​នៅ​លើ​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ​ផង​ដែរ​។​


អាហារូបត្ថម្ភ

ឆ្ងល់ទេ បើមិនថែមស្ករកែច្នៃចូលអាហារ រាងកាយទទួលថាមពលបានពីណា?

ជាទូទៅ គ្រឿង​ផ្សំ​គ្នា​យើង​ច្រើន​ប្រើ​ប្រាស់​សម្រាប់​បន្ថែម​រសជាតិ​ក្នុង​ម្ហូប​ប្រចាំ​ថ្ងៃ​មាន​អំបិល ប៊ីចេង ស្ករ ឬ​ទឹក​ត្រី​។ល។ ការ​ថែម​ប៊ីចេង ឬ​ស្ករ​កែ​ច្នៃ មិន​សូវ​ជា​ល្អ​សម្រាប់​សុខភាព​យើង​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​យើង​មិន​ចង់​ប្រើ​ស្ករ​កែ​ច្នៃ​ក្នុង​អាហារ​ទេ យើង​ទទួល​បាន​កម្លាំង​កំហែង​មក​ពី​ណា? ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​យើង​មិន​ញ៉ាំ​ស្ករ​កែ​ច្នៃ​ចូល​ទៅ រាងកាយ​នឹង​ចេះ​ប​ំប្លែងខ្លាញ់​ដែល​ស្ដុក​ទុក​ក្នុង​ថ្លើម ក្បាល​ពោះ ត្រគាក ខ្លាញ់​ធាត់​នៅ​ក​ជាដើម ឲ្យ​ទៅ​ជា​ស្ករ​ក្នុង​ឈាម​យក​ទៅ​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង។ យើង​គ្រាន់​តែ​មិន​ញ៉ាំ​ជាតិ​ស្ករ​កែច្នៃ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​អាហារ​ផ្សេងៗ​ដូច​ជា បាយ មី នំបញ្ចុក ផ្លែ​ឈើ​ផ្អែម​ខ្លាំង​សុទ្ធ​តែ​​មាន​ជាតិ​ស្ករ​ខ្ពស់ និង​បន្លែ សាច់​មាន​ជាតិ​ស្ករ​តិច តែ​វា​ស្ករ​ដែល​ទទួល​ពី​បន្លែ ផ្លែ​ឈើ​ជា​ជាតិ​ស្ករ​ធម្មជាតិ។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ចង់​មិន​ចង់​យើង​នឹង​ស្គម​ឯក​ឯង ហើយ​ទទួល​បាន​សុខភាព​ល្អ​ព្រោះ​មិន​លើស​ជាតិ​ខ្លាញ់ មិន​លើស​ជាតិ​ស្ករ និង​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​លើស​ឈាម បេះដូង និង​មហារីក។ តាម​ពិត​ទៅ​រឿង​ស្គម​មិន​សំខាន់​ដល់​សុខភាព​ទេ។ ពេល​យើង​នៅ​ក្មេង​ជាតិ​ស្ករ​ដែល​យើង​ញ៉ាំ​ត្រូវ​ប្រើ​ប្រាស់​អស់​ច្រើន សល់​សម្រាប់​ស្តុក​ក្នុង​ខ្លួន​តិច​ទេ។ ប៉ុន្តែ បើ​យើង​មាន​វ័យ​កាន់​តែ​ច្រើន ការ​ធ្វើ​ម៉េតាបូលីស​ក្នុង​ខ្លួន​មិន​បាន​ល្អ​ដូច​នៅ​ក្មេង​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ចាស់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន។ អាហារ​ដែល​ល្អ​បំផុត គឺ​អាហារ​មាន​ជាតិ​ស្ករ​តិច ឬ​អាហារ​មិន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​លឿន​ក្នុង​ឈាម (Low index glycemic) ដូចជា អង្ករ​សម្រូបជាដើម។


រូបមន្តសុខភាព

ខ្សោយកម្លាំង​ក្រោយ​ជា​​ពី​កូវីដ-១៩ ​សាកល្បង​អាហារ​ទាំង​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​អស់​កម្លាំង​ ជា​ប្រតិកម្ម​នៃ​រាងកាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​ ដូចជា​ជំងឺ​កូវីដ​-​១៩​ នេះ​ជា​ដើម​។ ការ​អស់​កម្លាំង​នេះ​នឹង​បន្ត​​កើត​ឡើង​ ទោះ​បី​ជា​យើង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​-​១៩​ ហើយ​​យ៉ាង​ណា​ក្ដី​ ដែល​ធ្វើ​ឲ្យ​យើង​គេង​ច្រើន​ ពិបាក​ឈរ​ក្នុង​រយៈ​ពេល​យូរ ក៏​ដូចជា​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​ផ្ដោត​អារម្មណ៍ និង​ការ​ចងចាំ​​។ យ៉ាង​ណា​មិញ យើង​អាច​ដោះស្រាយ​អាការៈ​អស់​កម្លាំង​ក្រោយ​ជា​សះស្បើយ​ពី​​ជំងឺ​កូវីដ​-​១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​​ តាម​​រយៈ​ការ​ញ៉ាំ​អាហារ​​ទាំង​នេះ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ១. ស្ពៃ​ពួយ​ឡេង​ ស្ពៃ​ពួយ​ឡេង​ផ្ទុក​កាឡូរី​ទាប​ ​ព្រម​ទាំង​មាន​សារធាតុ​ចិញ្ចឹម​ ជាតិ​ដែក​ និង​វីតាមីន​C ​ខ្ពស់​ ដែល​មាន​គុណប្រយោជន៍​ផ្ដល់​ថាមពល​​ដ៏​ខ្លាំង​ក្លា​ដល់​អ្នក​ដែល​​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-​១៩​​​បាន​យ៉ាង​អស្ចារ្យ​។ បន្លែ​ស្លឹក​បៃតង​មួយ​នេះ​ ក៏​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​​ពង្រឹង​សុខភាព​ទូទៅ ដោយ​កាត់បន្ថយ​ការ​រលាក​ ព្រម​ទាំង​បង្កើន​កម្រិត​ភាព​ស៊ាំ​។ ២. គ្រាប់​ធញ្ញជាតិ ​ជាមួយ​គ្នា​នេះ​ដែរ​ គ្រាប់​ពូជ​ដូចជា​គ្រាប់​ល្ពៅ គ្រាប់​ជីរ ជា​ប្រភព​ដ៏​ល្អ​នៃ​ម៉ាញេស្យូម​ ជាតិ​ដែក​ ជាតិ​សរសៃ​ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​អាច​ជួយ​ការពារ​កោសិកា​របស់​យើង​ពី​រ៉ាឌីកាល់​សេរី​ដ៏​គ្រោះថ្នាក់​ នៅ​អំឡុង​ពេល​ធ្វើ​មេតាប៉ូលីស​។ ការ​ញ៉ាំ​គ្រាប់​ពូជ​ទាំង​នេះ​ មិន​ត្រឹម​តែ​អាច​ជួយ​បង្កើន​កម្រិត​ភាព​ស៊ាំ​​ប៉ុណ្ណោះ​ទេ ​​វា​ក៏​អាច​បញ្ចៀស​ពី​អាការៈ​ល្ហិតល្ហៃ​ ដោយ​សារ​តែ​វា​ត្រូវ​បាន​រំលាយ​យឺត​ៗ​នៅ​ក្នុង​រាងកាយ​ និង​ផ្ដល់​ថាមពល​ដល់​យើង​ពេញ​មួយ​ថ្ងៃ​។ ៣. ផ្កា​ខាត់​ណា​ខៀវ ផ្កា​ខាត់​ណា​ខៀវ​​ ជា​បន្លែ​មួយ​ប្រភេទ​​​សម្បូរ​ទៅ​​ដោយ​ជាតិ​ដែក​ វីតាមីន​C ជាតិ​សរសៃ​ ប្រូតេអ៊ីន កាល់ស្យូម​ និង​ម៉ាញ៉េស្យូម​ ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​ស្លេកស្លាំង ​បង្កើត​សាច់ដុំ ពង្រឹង​កម្រិត​ថាមពល​ និង​ឆ្អឹង​​ថែម​ទៀត​ផង​។ ៤. ស៊ុត​ ចំណែក​ឯ​ស៊ុត​វិញ […]


រូបមន្តសុខភាព

គុណប្រយោជន៍​ទាំង​​៥​ នៃ​ផ្លែ​ប៉េស​​ គ្នា​យើង​មិន​គួរ​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លែ​ប៉េស​ជា​កំពូល​ផ្លែឈើ​​សម្បូរទៅ​ដោយ​វីតាមីន​ A និង C ​ដែល​មាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សុខភាព​ល្អ​ ព្រម​ទាំង​ជំនួយ​ដល់​សុខភាព​ភ្នែក​ផង​ដែរ​។ ខាង​ក្រោម​នេះ ជា​អត្ថប្រយោជន៍​ទាំង​៥​​ នៃ​ផ្លែ​ប៉េស​។ ១. សម្រក​ទម្ងន់​ ពិត​ណាស់​ ផ្លែ​ប៉េស​ជា​ប្រភព​នៃ​​អាហារ​ជាតិ​សរសៃ​ ដែល​​មាន​សមត្ថភាព​ជួយ​ដល់​ការ​សម្រក​ទម្ងន់​។ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​ទប់ស្កាត់​​​ការ​កើន​ឡើង​​នៃ​កូលេស្តេរ៉ូល​ សម្ពាធ​ឈាម​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​ដល់​រាងកាយ​​របស់​យើង​ផង​ដែរ​។ ២. បង្ការ​ជំងឺ​មហារីក​ ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​ក៏​អាច​បង្ការ​ជំងឺ​មហារីក​ដ៏​កាច​សាហាវ​ ដោយ​ការ​ញ៉ាំ​ផ្លែ​ប៉េស​។​ យោង​តាម​ការ​សិក្សា​មួយ​​បាន​បង្ហាញ​ថា សារធាតុ​Polyphenols​ ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៉េស​អាច​​រារាំង​កោសិកា​មហារីក​សុដន់​​យ៉ាង​ស័ក្ដិសិទ្ធ។ ជាង​នេះ​ទៅ​ទៀត​ ផ្លែ​ប៉េស​ក៏​ផ្ទុក​អាស៊ីដ ​Caffeic ដែល​អាច​ការពារ​ប្រឆាំង​នឹង​​ជំងឺ​មហារីក​ពោះវៀន​ធំ ដោយ​កាត់បន្ថយ​ការ​លូតលាស់​នៃ​ជំងឺ​មហារីក​។ ៣. ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ វីតាមីន​ C ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៉ែស​ក៏​អាច​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា និង​ការពារ​ស្បែក​ពី​កម្ដៅ​ព្រះ​អាទិត្យ​ ក៏​ដូចជា​ជាតិ​ពុល​​ផ្សេង​ៗ។ ម្យ៉ាង​វិញ​ទៀត​ វីតាមីន​ C ​ក៏​​មាន​សមត្ថភាព​ព្យាបាល​​ស្បែក​ខូច និង​ការពារ​ភាព​ចាស់​នៃ​ស្បែក​ ដែល​បណ្ដាល​មក​ពី​កម្ដៅ​ព្រះអាទិត្យ។ ៤. ពង្រឹង​សុខភាព​បេះដូង​ ផ្លែ​ប៉េស​ក៏​មាន​សមាសធាតុ​ផ្សំ​នៃ​Bioactive compounds ដែល​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​​បេះដូង​។ យោង​តាម​ការ​សិក្សា​​មួយ​បាន​ឲ្យ​ដឹង​ថា​ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់​ដែល​សំបូរ​សារធាតុ​Polyphenols​ដូចជា​ផ្លែ​ប៉េស​ អាច​កាត់បន្ថយ​កត្តា​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​​។ ៥. ជួយ​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​​ ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ប៉េស​ អាច​ជួយ​គ្រប់គ្រង​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ប្រសើរ​ឡើង​។ លើស​ពី​នេះ វា​ក៏​​ដើរ​តួនាទី​ជា​ថ្នាំ​បញ្ចុះ​ធម្មជាតិ​ ដែល​ល្អ​បំផុត​ក្នុង​ការ​សម្អាត​តម្រង​នោម​ និង​ប្លោក​នោម​របស់​យើង​ដូច​គ្នា​។


រូបមន្តសុខភាព

ផ្លែ​ព្រូន​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ ​គ្នា​យើង​មិន​គួរ​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លែ​ព្រូ​ន​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​​ៗ​ ដែល​រាងកាយ​របស់​យើង​ត្រូវ​ការ​​ជា​ចាំបាច់​ ហើយ​ការ​ញ៉ាំ​ផ្លែ​ព្រូន​ត្រឹម​តែ​៦​គ្រាប់​​ក្នុង​មួយ​ថ្ងៃ​​ប៉ុណ្ណោះ​ ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ច្រើន​ ដែល​យើង​នឹក​ស្មាន​មិន​ដល់​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បញ្ចូល​ផ្លែ​ព្រូន​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ​។ ១. ទ្រទ្រង់​មុខងារ​ជា​ច្រើន​ក្នុង​រាងកាយ​ ផ្លែ​ព្រូន​១០០​ក្រាម​ មាន​ប៉ូតាស្យូម​ចំនួន​៧៣២​មិល្លីក្រាម​ ដែល​មាន​គុណប្រយោជន៍​ជួយ​​ឲ្យ​រាងកាយ​របស់​យើង​ដំណើរការ​បាន​ត្រឹមត្រូវ​ ហើយ​វា​​ក៏​ជួយ​ការពារ​ជំងឺ​​ជា​ច្រើន​ផង​ដែរ​។ លើស​ពី​នេះ​ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ជួយ​​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ហើយ​វា​ក៏​ជួយ​ឲ្យ​ឆ្អឹង​​រឹងមាំ​ ជំនួយ​ដល់​ការ​លូតលាស់​សាច់ដុំ​ ព្រម​ទាំង​ពង្រឹង​មុខងារ​សរសៃ​ប្រសាទ​​បាន​ត្រឹមត្រូវ​។ ២. ជំនួយ​គ្រាប់​ឈាម​ នៅ​ពេល​ដែល​យើង​មាន​ជាតិ​ដែក​មិន​គ្រប់គ្រាន់​នៅ​ក្នុង​រាងកាយ​ទេ​នោះ​ វា​អាច​បង្ក​ជា​ជំងឺ​ស្លេកស្លាំង​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ ដូចជា​បញ្ហា​អស់​កម្លាំង​​ខ្លាំង ជំងឺ​បេះដូង ឬ​សួត​ជាដើម​។ ជាក់​ស្ដែង​ ផ្លែ​ព្រូន​ក្រៀម​​ជា​​ប្រភព​នៃ​ជាតិ​ដែក​ដ៏​ល្អ ដែល​អាច​ជួយ​បញ្ចៀស​​បញ្ហា​ទាំង​នោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ៣. ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ​ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ព្រូន​ក៏​សម្បូរទៅ​ដោយ​ជាតិ​សរសៃ​ ដែល​​អាច​ជួយ​ទ្រទ្រង់​​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​ប្រសើរ​។ បន្ថែម​ពី​នេះ វា​ក៏​មាន​ផ្ទុក​សារធាតុ​Sorbitol ជា​ថ្នាំ​បញ្ចុះ​បែប​ធម្មជាតិ​ ដែល​អាច​ជួយ​ដល់​ការ​បន្ទោបង់​​ជា​ទៀងទាត់​។ ប៉ុន្តែ​ យើង​មិន​គួរ​ញ៉ាំ​ផ្លែ​ព្រូន​ច្រើន​ជាង​៦​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ឡើយ​។ ៤. ស្រក​ទម្ងន់ ដោយ​សារ​តែ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់​ វា​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ ​និង​អាច​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ​។ ៥. ឆ្អឹង​រឹងមាំ​ ទន្ទឹម​នឹង​នេះ អ្នក​ដែល​មាន​ហានិភ័យ​​នៃ​ជំងឺ​ពុក​ឆ្អឹង​ ជា​ពិសេស​ស្ត្រី និង​មនុស្ស​ចាស់​ អាច​ប្រឈម​នឹង​ការបាត់បង់​ដង់ស៊ីតេ​រ៉ែ​ឆ្អឹង​។ យោង​តាម​​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ផ្លែ​ព្រូន​​​អាច​ជួយ​បញ្ចៀស​បញ្ហា​ពុក​ឆ្អឹង​ ដែល​កើត​លើ​ស្ត្រី​ក្រោយ​អស់​រដូវ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ៦. កាត់បន្ថយ​សម្ពាធ​ឈាម​ ​សម្ពាធ​ឈាម​ខ្ពស់​ អាច​បង្កើត​ហានិភ័យ​នៃ​ជំងឺ​បេះដូង តម្រង​នោម​ និង​បញ្ហា​សុខភាព​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ យើង​អាច​គ្រប់គ្រង​បញ្ហា​ទាំង​នេះ​បាន​ តាម​រយៈ​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ ​ដូចជា​ផ្លែ​ព្រូន​ក្រៀម​ […]


រូបមន្តសុខភាព

បង្កើន​កូលេស្តេរ៉ូល​ល្អ​​​ ជាមួយ​អាហារ​ទាំង​៣​​ប្រភេទ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាងកាយ​យើង​ត្រូវការកូលេស្តេរ៉ូល​​ល្អ​ដើម្បី​ពង្រឹង​សុខភាព​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​មួយ​ចំនួន​។ ពិត​ណាស់​ កូលេស្តេរ៉ូល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​មុខងារ​រាងកាយ​ ជា​ពិសេស​សម្រាប់​សុខភាព​បេះដូង​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បង្កើន​កូលេស្តេរ៉ូល​​ល្អ​នៅ​ក្នុង​រាងកាយ​ ជាមួយ​នឹង​អាហារ​ទាំង​នេះ​។ គណនា BMR-អត្រាដុតកាឡូរី នៅទីនេះ ១. ពពួក​សណ្ដែក (Legumes) ​​ពពួក​សណ្ដែក​ដែល​មាន​ដូចជា​សណ្ដែក​ និង​សណ្ដែក​សៀង​ផ្ទុក​​បរិមាណ​ជាតិ​ដែក​ខ្ពស់​ ហើយ​សារធាតុ​Kaempferol​នៅ​ក្នុង​ពពួក​សណ្ដែក ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​​​​ ​ដែល​មាន​គុណប្រយោជន៍​ជួយ​កាត់បន្ថយ​ការ​រលាក​រ៉ាំរ៉ៃ​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​អាហារ​ប្រភេទ​នេះ​ក៏​​ជា​ប្រភព​ល្អ​នៃ​ហ្វូឡេត​ ​ម៉ាញ៉េស្យូម​ និង​ប៉ូតាស្យូម​​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​​បន្ថយ​កម្រិត​​នៃ​កូលេស្តេរ៉ូល​អាក្រក់​ ព្រម​ទាំង​បង្កើន​កូលេស្តេរ៉ូល​ល្អ​ជំនួស​វិញ​។ គណនា BMI-​រាងកាយ ទម្ងន់ និង​កម្ពស់ នៅទីនេះ ២. ផ្លែ​បឺរ​ ទន្ទឹម​នឹង​នេះ​ដែរ​ ផ្លែ​បឺរ​អាច​ប្រឆាំង​នឹង​ការ​រលាក​ បង្កើន​កម្រិត​កូលេស្តេរ៉ូល​ល្អ​ ហើយ​វា​ក៏​ជា​ប្រភព​នៃ​ម៉ាញ៉េស្យូម​។ ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏​ផ្ទុក​ប៉ូតាស្យូម​ វីតាមីន​Bនិង​K ព្រម​ទាំង​ជាតិ​សរសៃ​ដែល​ជួយ​​ឲ្យ​យើង​​​ឆ្អែត​បាន​យូរ​។ លើស​ពី​នេះ វា​ក៏​មាន​ហ្វូឡេត​ខ្ពស់​ និង​ខ្លាញ់​ Monounsaturated ដែល​អាច​បន្ថយ​​កម្រិត​កូលេស្តេរ៉ូល​​អាក្រក់​ និង​​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ៣. គ្រាប់​​ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ គ្រាប់​ផ្លែឈើ​ដូចជា​អាល់ម៉ុន​ និង​គ្រាប់​ស្វាយ​ចន្ទី​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ហ្វូលិក​។ វា​ក៏​មាន​ផ្ទុក​ម៉ាញ៉េស្យូម​ និង​ជាតិ​ដែក​ដែល​ជួយ​​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រសើរ​ឡើង​ ក៏​ដូចជា​ជំរុញ​កម្រិត​ថាមពល​។ ​ចំណែក​ឯ​គ្រាប់​ផ្លែឈើ​​ដូចជា​គ្រាប់​ល្ពៅ និង​គ្រាប់​ជីរ​​ផ្ទុក​បរិមាណ​ជាតិ​ដែក​គ្រប់គ្រាន់ ហើយ​វា​ក៏​សម្បូរ​​ទៅ​ដោយ​ម៉ាញ៉េស្យូម​ ជាតិ​សរសៃ​ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​ជួយ​​​ការពារ​ជំងឺ​បេះដូង​ និង​​​ជួយ​ជំរុញ​​កម្រិត​​កូលេស្តេរ៉ូល​ល្អ​។ ជាមួយ​គ្នា​នេះ​ដែរ គ្រាប់​ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ក៏​អាច​ការពារ​កោសិកា​​ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី​​​ដ៏​គ្រោះថ្នាក់​​ថែម​ទៀត​ផង​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ