របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

រូបមន្តសុខភាព

​ញ៉ាំទឹក​ក្ដៅ​ ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ ​៧​យ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​មាន​សារសំខាន់​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​​យើង​គ្រប់​រូប​ ហើយ​ក្នុង​មួយ​ថ្ងៃ​ យើង​គប្បី​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​។​ ពិត​ណាស់​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ទឹក​ក្ដៅ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​​ដល់​រាងកាយ​លើស​ពី​ការ​រំពឹង​ទុក​​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ចាប់ផ្ដើម​ទម្លាប់​ញ៉ាំ​ទឹក​ក្ដៅ​​ជំនួស​ឲ្យ​ការ​ញ៉ាំ​ទឹក​ត្រជាក់​ជា​រៀង​រាល់​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។ គណនា BMI-​រាងកាយ ទម្ងន់ និង​កម្ពស់ នៅទីនេះ អត្ថប្រយោជន៍​ទាំង​៧​យ៉ាង​​នៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ ១. សម្រក​ទម្ងន់​ ​ទឹក​ក្ដៅ​អាច​ជួយ​ទ្រទ្រង់​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ ដែល​​ចាំបាច់​​សម្រាប់​អ្នក​ដែល​ព្យាយាម​សម្រក​ទម្ងន់​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ គឺ​ចាប់ផ្ដើម​ការ​ធ្វើ​មេតាប៉ូលីស​នៅ​ពេល​ព្រលឹម​ ដោយ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​។ ២. តឹង​ច្រមុះ និង​បំពង់​ក​ ​ទឹក​ក្ដៅ​អាច​ជួយ​ដោះស្រាយ​​ជំងឺ​ផ្ដាសាយ​ ក្អក​ និង​ឈឺ​បំពង់​ក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ វា​អាច​រំលាយ​ស្លេស្ម​ និង​ជួយ​កម្ចាត់​​ស្លេស្ម​​ចេញ​ពី​​​ផ្លូវ​ដង្ហើម​ ។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​បន្ថយ​អាការៈ​ឈឺ​បំពង់​ក​ផង​ដែរ​។ គណនា BMR-អត្រាដុតកាឡូរី នៅទីនេះ ៣. ការ​ចុក​ពោះ​ពេល​មក​រដូវ​ ជាមួយ​គ្នា​នេះ​ដែរ ទឹក​ក្ដៅ​អាច​ជួយ​​កាត់បន្ថយ​អាការៈ​ចុក​ពោះ​នៅ​ពេល​មក​រដូវ​។ កម្ដៅ​នៃ​ទឹក​អាច​ជួយ​ឲ្យ​សាច់ដុំ​ពោះ​មាន​ភាព​​ធូរ​ស្រាល​ ដែល​​ជួយ​​ព្យាបាល​បញ្ហា​ចុក​ពោះ​ និង​​ការ​​កន្ត្រាក់​សាច់ដុំ​។ ៤. បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​ បន្ថែម​ពី​នេះ​ ទឹក​ក្ដៅ​ក៏​អាច​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​បាន​ផង​ដែរ​។​ នៅ​ពេល​យើង​ញ៉ាំ​ទឹក​ក្ដៅ​ សីតុណ្ហភាព​នៅ​ក្នុង​រាងកាយ​នឹង​ចាប់ផ្ដើម​កើន​ឡើង ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​បែក​ញើស។​ កត្តា​នេះ​អាច​ជួយ​​បណ្ដេញ​ជាតិ​ពុល​ និង​សម្អាត​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៥. បង្ការ​ភាព​ចាស់​មុន​វ័យ​ ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ទឹក​ក្ដៅ​អាច​ជួយ​ជួសជុល​កោសិកា​ស្បែក​ ដោយ​បង្កើន​ភាព​យឺត​នៃ​ស្បែក។ ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​ក្ដៅ​ជា​ប្រចាំ​ ស្បែក​របស់​យើង​នឹង​ចាប់ផ្ដើម​ទន់​ល្មើយ​​​ជាង​មុន​។ ៦. បង្ការ​​ការ​កើត​មុន​ ពិសេស​ជាង​នេះ​ទៅ​ទៀត ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​អាច​ជួយ​សម្អាត​រាងកាយ​បាន​យ៉ាង​ជ្រៅ និង​អាច​កម្ចាត់​ឫសគល់​​​នៃ​ការ​បង្ក​រោគ​ដែល​ទាក់ទង​នឹង​ការ​កើត​មុន​ថែម​ទៀត​ផង​។ ៧. ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​អាច​ជួយ​ឲ្យ​សរសៃ​សក់​ទន់​ល្មើយ​​ ព្រម​ទាំង​​ភ្លឺ​រលោង​។ ​វា​ផ្ដល់​ថាមពល​ដល់​សរសៃ​ប្រសាទ​​នៅ​ក្នុង​ឫស​សក់​ ដែល​មាន​គុណប្រយោជន៍​បង្កើន​ភាព​រឹងមាំ​ដល់​សរសៃ​សក់​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​​​​បាន​ល្អ ដោយ​ញ៉ាំ​ផ្លែឈើ​​​ទាំង​៥​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លែឈើ​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​របស់​យើង ពីព្រោះ​វា​មាន​ផ្ទុក​វីតាមីន​ចម្រុះ​ និង​ជាតិ​រ៉ែ ដែល​​រាងកាយ​ត្រូវការ​ចាំបាច់​។ យ៉ាង​ណា​មិញ បើ​ទោះ​បី​ជា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ពិត​មែន​ ​យើង​នៅ​តែ​អាច​ញ៉ាំ​ផ្លែឈើ​បាន​ដដែល​ ប៉ុន្តែ​​ត្រូវ​ជ្រើសរើស​ផ្លែឈើ​​ណា​ដែល​មាន​ជាតិ​ស្ករ​ទាប​ប៉ុណ្ណោះ​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ខាងក្រោម​នេះ​ គឺ​ជា​ផ្លែឈើ​ដែល​​ស័ក្ដិសម​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម។ គណនា BMR – អត្រាដុតកាឡូរី នៅទីនេះ ​១. ផ្លែ​ឈើរី​ ផ្លែឈើ​ភាគ​ច្រើន​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ ខណៈ​ពេល​ដែល​ផ្លែឈើ​មួយ​ចំនួន​ទៀត​​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ដូចជា​ផ្លែ​ឈើរី​ជូរ​ជាដើម​​។ ពិត​ណាស់​ ផ្លែ​ឈើរី​​មាន​កាឡូរី​ទាប​ ប៉ុន្តែ​វា​​ផ្ទុក​ជាតិ​សរសៃ ប៉ូតាស្យូម​ វីតាមីន​C សារធាតុ​polyphenols និងserotonin ដែល​អាច​ជួយ​គ្រប់គ្រង​​ជំងឺ​ទឹក​នោម​ផ្អែម​បាន​យ៉ាង​ល្អ ។ ២. ផ្លែ​ប៉េស​ នៅ​រដូវ​ភ្លៀង​នេះ​ ផ្លែ​ប៉េស​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ពីព្រោះ​វា​មាន​កម្រិត​ជាតិ​ស្ករ​ប្រហែល​៤២ រួម​ទាំង​កាឡូរី​ទាប​​។ ផ្លែ​ប៉េស​មួយ​ផ្លែ​​ផ្ទុក​កាឡូរី​៥៩​ និង​កាបូអ៊ីដ្រាត​១៤​ក្រាម​ នេះ​បើ​យោង​តាម ​USDA។ បន្ថែម​ពី​នេះ វា​ក៏​មាន​​ផ្ទុក​វីតាមីន​Cចំនួន​១០​មិល្លីក្រាម​ និង​ប៉ូតាស្យូមចំនួន​២៨៥​មិល្លីក្រាម​ ដែល​​អាច​ពង្រឹង​សុខភាព​រាងកាយ​របស់​យើង​បាន​យ៉ាង​ប្រសើរ​។ ៣. ផ្លែ​សារី​ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គប្បី​ញ៉ាំ​អាហារ​ដែល​សម្បូរទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ និង​​កម្រិត​ជាតិ​ស្ករ​ក្នុង​អាហារ​ទាប។​ ចំណែក​ឯ​ផ្លែ​សារី​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​​ ហើយ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏​អាច​គ្រប់គ្រង​ទម្ងន់​ខ្លួន​​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង ពីព្រោះ​វា​មាន​កម្រិត​ជាតិ​ស្ករ​ទាប គឺ​ក្រោម​៤០​ ដែល​​ល្អឥតខ្ចោះ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ ​៤. ផ្លែ​ប៉ោម​ ផ្លែ​ប៉ោម​​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្ដល់​គុណប្រយោជន៍​ដ៏​ច្រើន​ដល់​រាងកាយ​របស់​យើង​ដូច​គ្នា​។ ជា​មួយ​នឹង​កាឡូរី​ទាប ផ្លែ​ប៉ោម​ក៏​ផ្ទុក​ជាតិ​សរសៃ​ និង​វីតាមីន​C ដែល​ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ ចូរ​ញ៉ាំ​ផ្លែ​ប៉ោម​ទាំង​សំបក ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ ជាមួយ​នឹង​ជាតិ​សរសៃ​បន្ថែម […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារ​ទាំង​៤​​​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល្អ​សម្រាប់​អ្នកទើបជាពីជំងឺគ្រុនឈាម

​ប្រសិនបើ​យើង​មិន​ញ៉ាំ​អាហារ​ត្រឹមត្រូវ​​ នៅ​អំឡុង​ពេល​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​ទេ​នោះ​ វា​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​រយៈពេល​វែង​។ ពិត​ណាស់​ រដូវ​ភ្លៀង​​​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ ដូចជា​ជំងឺ​គ្រុន​ឈាម​ដែល​បង្ក​​ឡើង​ដោយ​​សត្វ​មូស​ ហើយ​អ្នក​ដែល​កើត​ជំងឺ​គ្រុន​ឈាម​​​​ប្រឈម​នឹង​ការ​ឈឺ​ក្រពះ គ្រុន​ក្ដៅ​ខ្លាំង​ និង​រាងកាយ​ចុះ​ខ្សោយ​។ នៅ​ក្នុង​ករណី​ខ្លះ វា​អាច​ត្រូវការ​រយៈពេល​យូរ​ក្នុង​ការ​ជា​សះ​ស្បើយ​។ យ៉ាង​ណា​មិញ ដើម្បី​​​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​​​ គ្នា​យើង​​គប្បី​បញ្ចូល​អាហារ​​​ជាក់លាក់​ទាំង​នេះ​។ ​​​​​​​​១. ទឹក​ដូង​ ទឹក​ដូង​ជា​ប្រភព​ថាមពល​នៃ​សារធាតុ​រ៉ែ និង​អំបិល​សំខាន់​ៗ។ វា​ជួយ​រក្សា​​កម្រិត​​អេឡិចត្រូលីត​នៃ​រាងកាយ​ ដោយ​មិន​ធ្វើ​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​ឡើយ​។ មួយ​វិញ​ទៀត វា​ក៏​ជួយ​ឲ្យ​រាងកាយ​របស់​យើង​មាន​ថាមពល​ និង​កាត់បន្ថយ​ភាព​ទន់ខ្សោយ​។ ដូច្នេះ​ហើយ​ យើង​គប្បី​​ញ៉ាំ​ទឹក​ដូង​​ចំនួន​២​កែវ​ជា​រៀង​រាល់​ថ្ងៃ ក្រោយ​​​ពេល​ជា​សះស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​ ទើប​ជា​ការ​ប្រសើរ​។ ២. ​ទឹក​​ផ្លែឈើ​ សារធាតុ​រាវ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​ ពីព្រោះ​វា​អាច​​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​បាន​យ៉ាង​ឆាប់​រហ័ស​ និង​ជួយ​បំបាត់​ភាព​​ទ្រុឌទ្រោម​។ ទឹក​ផ្លែ​ឈើ​ដូចជា​ទឹក​ក្រូច​ជា​ប្រភព​នៃ​វីតាមីន​ដ៏​ល្អ​បំផុត​ ជា​ពិសេស​វីតាមីន​C​ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៣. តែ​រុក្ខជាតិ​​ ​ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​អាច​ជ្រើសរើស​ប្រភេទ​​តែ​ផ្សេង​ៗ​ ដែល​មាន​ដូចជា​ខ្ញី ឈើ​អែម​​។  ​ប្រភេទ​តែ​រុក្ខជាតិ​អាច​ជួយ​ឲ្យ​រាងកាយ​ និង​ចិត្ត​របស់​យើង​បាន​ធូរស្រាល។ ជាង​នេះ​ទៅ​ទៀត វា​ក៏​អាច​ជួយ​​ជំរុញ​ការ​គេង​ដើម្បី​ឲ្យ​រាងកាយ​សម្រាក​បាន​ច្រើន​ ក៏​ដូចជា​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះស្បើយ​។ ៤. បបរ​ ​​​ពិត​ណាស់ រាងកាយ​របស់​យើង​ក៏​ត្រូវការ​កាបូអ៊ីដ្រាត​ ដើម្បី​​​​​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​ ហើយ​បបរ​​ងាយ​ស្រួល​ក្នុង​ការ​រំលាយ​ ដោយ​មិន​ធ្វើ​ឲ្យ​យើង​ហើម​ពោះ​​ថែម​ទៀត​ផង​។ ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​យើង​​អាលែកហ្ស៊ី​នឹង​​សារធាតុ​​ឡាក់តូស​ក៏​យើង​នៅ​តែ​អាច​ញ៉ាំ​បបរ​បាន​យ៉ាង​ឆ្ងាញ់​ដដែល​។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

រៀបចំអាហារក្នុងទូទឹកកកតាមតិចនិកនេះ ធានាមិនងាយកើតបាក់តេរី

រៀប​ចំ​អាហារ​ត្រឹម​ត្រូវ​ក្នុង​ទូទឹក​កក ជា​ការ​សំខាន់ ដើម្បី​រក្សា​បន្លែ ផ្លែ​ឈើ​ស្រស់​បាន​យូរ និង​មិន​ងាយ​កើត​បាក់តេរី​ផ្អាប់​ក្នុង​ទូទឹកកក​យើង ពិសេស​សម្រាប់​ស្ត្រី​មេផ្ទះ​គ្រប់​រូប។ កាល​ណា​យើង​មាន​ទូ​ទឹកកក​ស្អាត វា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ មិន​ក្រពុល​មុខ និង​មាន​ចិត្ត​ចង់​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ​ឲ្យ​គ្រួសារ បង្កើន​សុភមង្គល​ក្នុង​ផ្ទុះ។ ការ​រក្សា​សីតុណ្ហ​ភាព​ត្រជាក់​នៅ​ក្នុង​ទូរទឹកកក មាន​សារៈសំខាន់​ណាស់ ដោយ​ទីភ្នាក់ងារ​ស្តង់ដារ​ចំណី​អាហារ (The Food Standard Agency) ណែនាំ​ថា សីតុណ្ហភាព​ល្អ​បំផុត​នៃ​ទូទឹកកក​របស់​យើង គួរ​តែ​ស្ថិត​នៅ​ចន្លោះ​ពី ៣-៥ អង្សា​សេ។ ការ​រៀប​ចំ​ទូទឹកកក​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​ជួយ​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​អាហារ ឱកាស​នៃ​ការ​ពុល​អាហារ​ថយ​ចុះ និង​ជួយ​សន្សំ​សំចៃ​ទំនិញ​ប្រចាំ​សប្ដាហ៍។ តិចនិក​រៀប​ចំ​អាហារ​ត្រឹម​ត្រូវ​ក្នុង​ទូ​ទឹក​កក ១. រក្សា​អាហារ​ឆៅ និង​ឆ្អិន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ដាក់​អាហារ​ចម្អិន​រួច នៅ​លើ​ធ្នើរ​ខាង​លើ​បំផុត​នៃ​ទូរ​ទឹក​កក ខ្ពស់​ជាង​អាហារ​ឆៅ​ជានិច្ច ដើម្បី​ចៀសវាង ការ​ស្រក់​ទឹក​ចេញ​ពី​អាហារ​ឆៅ​ចម្លង​មេរោគ​ទៅ​លើ​អាហារ​ឆ្អិន។ ២. ប្រយ័ត្ន​ប្រយែង​ចំពោះ​សាច់ ប្រសិន​បើ​សាច់​រក្សា​ទុក​យូរ ហើយ​មាន​ក្លិន​មិន​ល្អ គួរ​បោះ​ចោល កុំ​ទុក​ក្នុង​ទូទឹក​កក​ចៀសវាង​កើត​បាក់តេរី។ ៣. សម្អាត​ទូទឹក​កក​ជា​ប្រចាំ សម្អាត​តាំង​ពី​ធ្នើរ​លើ​ដល់​ក្រោម គ្រប់​ជ្រុង​​គ្រប់​ជ្រោយ។ ៤. សម្អាត​ទូ​ផ្នែក​កក ចៀសវាង​ទឹក​កក​ច្រើន​ទៅ​ៗ ពិបាក​ក្លាសេ​សាច់ ៥. រក្សា​អាហារ​ស្រស់​ដូច​ជា សាលាដ នៅ​ខាង​មុខ​អាហារ​ដទៃ មិន​ត្រូវ​ឲ្យ​ប៉ះ​ផ្នែក​ខាង​ក្រោយ​នៃ​ទូទឹកកក​ទេ ព្រោះ​ផ្នែក​ខាង​ក្រោយ​ត្រជាក់​ខ្លាំង ហើយ​បន្លែ​ដូច​សាលាដ​អាចក្លាយជាអាហារ​កក ញ៉ាំ​លែង​កើត​បាន។ ៦. រក្សា​អាហារ​ផលិត​ពី​ទឹក​ដោះ​គោ (ទឹក​ដោះ​គោ ឈីស…) នៅ​ធ្នើរ​កណ្ដាល​នៃ​ទូរ​ទឹកកក ឬ​ដៃ​ទ្វារ​ទូរ​ទឹកកក​បាន ៧. […]


លើសទម្ងន់

ដុះ​ក្បាល​ពោះ អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ទាំង ​៤​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ បញ្ហា​ខ្លាញ់​​ក្បាល​ពោះ​​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​រូបរាង​ខាង​ក្រៅ​របស់​យើង​ប៉ុណ្ណោះ​ទេ វា​ក៏​ជះឥទ្ធិពល​ដល់​សុខភាព​របស់​យើង​ដូច​គ្នា។​ ជា​ទូទៅ​​ ចំពោះ​ស្ត្រី​ដែល​មាន​ទំហំ​ចង្កេះ​​លើស​ពី​៣៥ ឬ​បុរស​ដែល​មាន​ទំហំ​ចង្កេះ​លើស​ពី​៤០ ​មាន​​ហានិភ័យ​​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​​ធ្ងន់ធ្ងរ​ជា​ច្រើន​។ គណនាសន្ទស្សន៍ម៉ាសរាងកាយBMIនៅទីនេះ ហានិភ័យ​ទាំង​៤​​ កើត​ចំពោះ​អ្នក​ដុះ​ក្បាល​ពោះ​ ១. ជំងឺ​ទឹក​នោម​ផ្អែម​ នៅ​ពេល​ថ្លើម​របស់​យើង​​គ្របដណ្ដប់​ដោយ​ជាលិកា​ខ្លាញ់​ ​វា​អាច​​បង្ក​ទៅ​ជា​ខ្លាញ់​ក្បាល​ពោះ​ច្រើន​ជ្រុល​។ ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​ជាតិ​ស្ករ​​ជាប់​នៅ​ក្នុង​ចរន្ត​ឈាម​ ជំនួស​ឲ្យ​ការ​បំបែក​​ដោយ​ថ្លើម។ កត្តា​នេះ នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ឡើង​ខ្ពស់ ជា​​ហេតុ​នាំឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ២. ជំងឺ​​មហារីក​ ​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ប្រភេទ​ប្រូតេអ៊ីន​ដែល​បញ្ចេញ​ពី​ខ្លាញ់​នៅ​ក្បាល​ពោះ​អាច​ធ្វើ​ឲ្យ​កោសិកា​ដែល​​មិន​មែន​ជា​មហារីក​ ក្លាយ​ទៅ​ជា​កោសិកា​មហារីក​បាន​ ​ដោយ​​បង្ក​ជា​ការ​លូតលាស់​ដុំ​សាច់​។ ៣. ជំងឺ​សរសៃ​ឈាម​បេះដូង​ ជាក់​ស្ដែង កោសិកា​ខ្លាញ់​នៅ​ក្នុង​ពោះ​ក៏​អាច​បង្កើត​ប្រូតេអ៊ីន​ ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម​ និង​អាច​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ បន្ថែម​ពី​នេះ វា​ក៏​អាច​នាំ​ឲ្យ​ស្ទះ​សរសៃ​ឈាម​ ដែល​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​គាំង​បេះដូង​ផង​ដែរ​​។ ៤. ជំងឺ​ភ្លេចភ្លាំង​ចំពោះ​មនុស្ស​ចាស់​ ចំពោះ​ស្ត្រី​ដែល​មាន​ខ្លាញ់​ពោះ​ច្រើន​ មាន​ហានិភ័យ​​ខ្ពស់​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​ភ្លេចភ្លាំង​​កើត​លើ​មនុស្ស​ចាស់​ ។ កត្តា​នេះ​បណ្ដាល​មក​ពី​​ខ្លាញ់​នៅ​គ្រឿងក្នុង ឬ​​ខ្លាញ់​នៅ​ក្នុង​ពោះ​។


រូបមន្តសុខភាព

ញ៉ាំបន្លែ និង​ផ្លែឈើបានច្រើនជួយកាត់បន្ថយស្រេ្តស

ការ​សិក្សា​​របស់​សាកល​វិទ្យាល័យ​មួយ​ក្នុង​​ប្រទេស​អូស្រ្តាលី​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​របប​អាហារ​មាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន ជួយ​កាត់​បន្ថយ​ស្រ្តេស​។ សាកល​វិទ្យាល័យ​ Edith Cowan (ECU)នៅ​ប្រទេស​អូស្រ្តាលី​បាន​ធ្វើ​ការ​សិក្សា​លើ​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​កម្រិត​ស្ត្រេស​នៅ​លើ​មនុស្ស​ពេញ​វ័យ​។ ការ​សិក្សា​នេះ​ធ្វើ​លើ​មនុស្ស​ចំនួន​៨ ៦០០នាក់​លើ​ប្រ​ជា​ជន​អូស្រ្តាលី​អាយុ​ចន្លោះ​ពី​២៥​​ទៅ​៩១​ឆ្នាំ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​​មនុស្ស​ពេញ​វ័យ​ដែល​បាន​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​យ៉ាង​តិច៤៧០​ក្រាម​ក្នុង​មួយ​ថ្ងៃ មាន​កម្រិត​ស្ត្រេស​១០​ភាគ​រយ​ទាប​ជាង​អ្នក​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​​តិច​ជាង​២៣០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ចំណែក​​អង្គការ​សុខភាព​ពិភព​លោក បាន​ណែ​នាំ​ដែរ​ថា​មនុស្ស​យើង​គួរ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​យ៉ាង​តិច​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បញ្ជាក់​ថា​ស្រ្តេស​រយៈពេល​វែង និង​មិន​អាច​គ្រប់​គ្រង​បាន​អាច​នាំ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង ដូច​ជា​ជំងឺ​នេះ​ដូង ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បាក់​ទឹក​ចិត្ត និង​បញ្ហា​ថប់​បារម្ភ ជា​ដើម​។ ការ​សិក្សា​នេះ​បញ្ជាក់​ថា​វា​ជា​រឿង​សំខាន់​ណាស់​ដែល​មនុស្ស​យើង​ត្រូវ​មាន​របប​អាហារ​សម្បូរ​ទៅ​ដោយ​បន្លែ​ និង​ផ្លែ​ឈើ ដើម្បី​កាត់​ជួយ​កាន់​បន្ថយ​ស្ត្រេស​ឲ្យ​នៅ​ទាប​បំផុត​។ ទោះ​បី​ជា​អ្នក​ស្រាវ​ជ្រាវ​មិន​ដឹង​ច្បាស់​ពី​យន្ត​ការ​នៃ​​បន្លែ និង​ផ្លែឈើ ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​បែប​ណា​ក្ដី តែ​ថា​បន្លែ​ និង​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​រ៉ែ វីតាមីន flavonoidsនិងcarotenoids ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក និងoxidative stress ដែល​អ្វី​ទាំង​អស់​នេះ​ជួយ​ឲ្យ​អារម្មណ៍​មនុស្ស​យើង​មាន​ភាព​ល្អ​ប្រសើរ​។


រូបមន្តសុខភាព

អាហារទាំងនេះអាចជួយពន្យឺត ​ឬពន្លឿនភាពចាស់

ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​មាន​ឥទ្ធិពល​​ក្នុង​ការ​ពន្លឿន​ភាព​ចាស់​ តួ​យ៉ាង​ដូចជា​កត្តា​បរិស្ថាន ​​ទម្លាប់​មិន​ល្អ​ ឬ​ការ​ញ៉ាំ​អាហារ​ដែល​​ប៉ះពាល់​ដល់​សុខភាព​ជាដើម​​។​ ​ជាក់​ស្ដែង​​ អាហារ​ដែល​យើង​ញ៉ាំ​​ជា​រៀង​រាល់​ថ្ងៃ​អាច​ជួយ​ពន្លឿន​​ ឬ​រារាំង​យើង​ក្នុង​ការវិវត្តទៅ​រក​ភាព​ចាស់​បាន​​។​ ​ហេតុ​ដូច្នេះ​ហើយ​ ​យើង​គប្បី​ជៀសវាង​ពពួក​អាហារូបត្ថម្ភ​​ទូទៅ​​មួយ​ចំនួន​ ដែល​អាច​ធ្វើ​ឲ្យ​យើង​​​មើល​ទៅ​កាន់​តែ​ចាស់​ជាង​វ័យ​។ ១. ជៀសវាង​​ញ៉ាំ​អំបិល​ច្រើន​ពេក​ ជាក់​ស្ដែង​ ការ​ញ៉ាំ​សូដ្យូម ឬអំបិល​​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​​លើស​សម្ពាធ​ឈាម​ បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​​គ្រោះថ្នាក់​​សរសៃ​ឈាម​ខួរ​ក្បាល​។​ សរសៃ​ឈាម​របស់​យើង​កាន់​តែ​រឹង​នៅ​ពេល​ដែល​យើង​មាន​វ័យ​ច្រើន​ ដែល​អាច​​ធ្វើ​ឲ្យ​យើង​​ងាយ​រង​ផល​ប៉ះពាល់​ពី​សូដ្យូម​ថែម​ទៀត​។ ដូចនេះ ចូរ​កាត់​បន្ថយ​អាហារ​ដែល​មាន​សូដ្យូម​ខ្ពស់​ដូច​​សាច់​​កែច្នៃ​  ជ្រក់​ គ្រាប់​ធញ្ញជាតិ​ដែល​បន្ថែម​អំបិល​ អាហារ​សម្រន់កញ្ចប់​​ អាហារ​ចៀន​ និង​អាហារ​កំប៉ុង​ជា​ដើម​។ ២. ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​បន្លែ​មិន​គ្រប់គ្រាន់​អាច​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​កង្វះ​អាហារូបត្ថម្ភ​ ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ Harvard Health។ ​គ្នា​យើង​គប្បី​​ញ៉ាំ​​បន្លែ​ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ ពីព្រោះ​វា​​​ផ្ទុក​អាហារ​ជាតិ​សរសៃ​​ល្អ​សម្រាប់​បេះដូង​ ​រ៉ែ វីតាមីន​ សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​​អុកស៊ីតកម្ម​ និង​រ៉ាឌីកាល់​សេរី​ថែម​ទៀត​ផង​​។ ៣. ជៀសវាង​ស្ករ​​បន្ថែម​ច្រើន ​​ការ​ចូលចិត្ត​ញ៉ាំ​​ផ្អែម​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​​​​ដល់​សុខភាព​បេះដូង​របស់​យើង​ដូច​គ្នា​។​ ​នៅ​ពេល​​យើង​ញ៉ាំ​ស្ករ​បន្ថែម​ច្រើន​ជ្រុល​ វា​​អាច​​ធ្វើ​ឲ្យ​យើង​ឡើង​​សម្ពាធ​ឈាម​ រលាក​រ៉ាំរ៉ៃ​ ឡើង​ទម្ងន់​ ទឹក​នោម​ផ្អែម​ និង​ជំងឺខ្លាញ់រុំ​ថ្លើម​  ​ដែល​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ធ្ងន់ធ្ងរ​។ ដើម្បី​ជៀសវាង​​ជំងឺ​ដ៏​កាច​សាហាវ​ទាំង​នេះ​ គ្នា​យើង​គប្បី​កាត់​បន្ថយ​​អាហារ​ និង​ភេសជ្ជៈ​​បន្ថែម​ជាតិ​ស្ករ​មួយ​ចំនួន​ដូចជា​ស្ករ​គ្រាប់​ នំ​ឃេក ​​ការ៉េម​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

សញ្ញា​ទាំង​៥​ បង្ហាញ​ពី​​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រលាក​នៅ​ក្នុង​រាងកាយ​ ទោះ​​ស្ដាប់​ទៅ​មិន​សូវ​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ពេល​ដែល​វា​វិវត្ត​ទៅ​ជា​ការ​រលាក​រ៉ាំរ៉ៃ យើង​អាច​នឹង​ប្រឈម​នឹង​ជំងឺ​ដ៏​កាច​សាហាវ​​ផ្សេង​ៗ។​ ​ជាក់​ស្ដែង​ មាន​​មូលហេតុ​ជា​ច្រើន​ដែល​​ធ្វើ​ឲ្យ​កើត​មាន​ការ​រលាក​នៅ​ក្នុង​រាងកាយ​ ដូចជា​ហ្សែន​ បែបបទ​រស់​នៅ​ របប​អាហារ​ ឬ​ការ​គេង​ជា​ដើម​។​ យ៉ាង​ណា​មិញ​ ​​ប្រសិនបើ​យើង​​​​សង្កេត​ឃើញ​សញ្ញា​នៃ​ការ​រលាក​​ដែល​កើត​ឡើង​នៅ​ក្នុង​រាងកាយ​ យើង​​អាច​នឹង​ដោះស្រាយ​បញ្ហា​នេះ​ទាន់​ពេលវេលា​។ ខាង​ក្រោម​នេះ​ គឺ​ជា​សញ្ញា​នៃ​ការ​រលាក​ទាំង​៥​ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​។ ​១. ​អារម្មណ៍​នឿយ​ហត់​ ​ប្រសិនបើ​​យើង​គេង​តិច​ជាង​៧​ម៉ោង​ ឬ​ច្រើន​ជាង​៩​ម៉ោង​ ​រាងកាយ​របស់​យើង​នឹង​មាន​អារម្មណ៍​នឿយហត់​ខ្លាំង​។​ ពិត​ណាស់​ អាការៈ​នឿយហត់​នេះ​ មិន​ងាយ​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​ឡើយ​ វា​​អាច​នឹង​បន្ត​ក្នុង​រយៈពេល​យូរ​​។ ២. ​អាការៈ​ឈឺ​ខ្លួន​​មិន​​បាត់​សោះ​ យើង​ទាំង​អស់​គ្នា​អាច​មាន​អាការៈ​ឈឺ​ខ្លួន​ នៅ​ពេល​ដែល​សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់​។​ ប៉ុន្តែ​ ប្រសិនបើ​​យើង​មាន​ការ​ឈឺចាប់​ នៅ​ពេល​ផ្លាស់ទី​ ឬ​នៅ​ពេល​ធ្វើ​សកម្មភាព​ នេះ​មាន​ន័យ​ថា​រាងកាយ​របស់​យើង​កំពុង​តែ​ផ្ដល់​សញ្ញា​ឲ្យ​យើង​ប្រុងប្រយ័ត្ន​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ យើង​​ក៏​អាច​មាន​ជំងឺ​រលាក​សន្លាក់​ ដែល​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ ៣. ​បញ្ហា​រំលាយ​អាហារ​ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​កើត​មាន​​ជំងឺ​រលាក​ក្រពះ​ ឬ​ហើម​ពោះ​ម្ដងម្កាល​ គឺ​មិន​មាន​បញ្ហា​អ្វី​ឡើយ​។​ ប៉ុន្តែ​ ប្រសិនបើ​បញ្ហា​នេះ​កើត​ឡើង​ជា​ប្រចាំ​ យើង​គប្បី​​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​​ឲ្យ​បាន​ឆាប់​រហ័ស​ ពីព្រោះ​បើ​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ​ ការ​រលាក​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ដូចជា​​​ជំងឺ​រលាក​ពោះវៀនធំ​ ឬ​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​។​ ៤. ហើម​កូន​កណ្ដុរ ​នៅ​ពេល​​កូន​កណ្ដុរ​នៅ​ក​ ក្រោម​ក្លៀក​ ឬ​ក្រលៀន​មាន​អាការៈ​ហើម​ វា​អាច​បញ្ជាក់​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មាន​​បញ្ហា។​ វា​តែងតែ​កើត​ឡើង​ នៅ​ពេល​ដែល​យើង​ក្ដៅ​ខ្លួន​ ឬ​ឈឺ​បំពង់​ក ប៉ុន្តែ​អាការៈ​ហើម​​នេះ​នឹង​បាត់​ទៅ​វិញ ក្រោយ​ពេល​​​​ដែល​យើង​ជា​ពី​ជំងឺ​ទាំង​នោះ​​។​ ប៉ុន្តែ​ ប្រសិនបើ​កូន​កណ្ដុរ​តែងតែ​ហើម និង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ៥. […]


រូបមន្តសុខភាព

​អាហារ​ទាំង​នេះ​មាន​ប្រយោជន៍​ច្រើន​ ដល់​ម៉ាក់​ៗ​​ទើប​សម្រាល​កូន​

ការ​​បន្ត​ញ៉ាំ​អាហារ​ល្អ​ៗ ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​ ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ជួយ​ឲ្យ​រាងកាយ​ និង​អារម្មណ៍​របស់​ម៉ាក់​ៗ​ឆាប់​​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​។​ ​ពិត​ណាស់​ ញ៉ាំអាហារ​បំប៉ន​រាងកាយ​បាន​គ្រប់គ្រាន់​ផ្ដល់​ថាមពល ​សម្រាប់​តម្រូវ​ការ​​របស់​ទារក​ទើប​កើត​។​ បន្ថែម​ពី​​នេះ​ ​អាហារ​បំប៉នរាងកាយ​​មួយ​ចំនួន​ក៏​អាច​​បង្កើន​ការ​ផលិត​ទឹក​ដោះ​ផង​ដែរ​។​ ​យ៉ាង​ណា​មិញ​ ​ក្រោយ​សម្រាល​កូន​រួច​ ម៉ាក់​ៗ​គប្បី​បញ្ចូល​អាហារ​សុខភាព​ទាំង​នេះ​ ទៅ​ក្នុង​របប​អាហារ​របស់​ខ្លួន​ ទើប​ជា​ការ​ប្រសើរ​។ ១. គ្រាប់​រីករាយ​ (Pistachios) ​​​​​​​គ្រាប់​រីករាយ​គឺ​ជា​អាហារ​សម្រន់​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​បំផុត​មួយ​ ដែល​មាន​ប្រូតេអ៊ីន​ពេញលេញ​ចំនួន​៦​ក្រាម​ ​ហើយ​វា​​អាច​ជួយ​ដល់​រាងកាយ​របស់​យើង​ទទួល​បាន​អាស៊ីដ​អាមីណូ​សំខាន់ៗ​​។​ ​បន្ថែម​ពី​នេះ​ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ​ និង​ខ្លាញ់​មិន​ឆ្អែត​ដើម្បី​ជួយ​ឲ្យ​យើង​មាន​​អារម្មណ៍​ឆ្អែត​បាន​យូរ​​។ ២. តៅ​ហ៊ូ​ ​ជាមួយ​គ្នា​នេះ​ដែរ​ តៅហ៊ូ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ ក៏​ដូចជា​​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​មាន​ផ្ទុក​សារធាតុ​choline ​និង​lysine​ ដែល​ពិបាក​រក​នៅ​ក្នុង​របប​អាហារ​ប្រភេទ​រុក្ខជាតិ​។ សារធាតុ​choline ​​មាន​សារសំខាន់​​សម្រាប់​កោសិកា​​ដែល​មាន​សុខភាព​ល្អ​ និង​ការ​លូតលាស់​ខួរ​ក្បាល​របស់​ទារក​ ប៉ុន្តែ​រាងកាយ​របស់​យើង​អាច​ផលិត​វា​តិចតួច​ប៉ុណ្ណោះ។​ ​សារធាតុ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​កាន់​​ទារក​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​ ដូច្នេះ​ហើយ​​ការ​ញ៉ាំ​តៅហ៊ូ​ គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​​ការ​បំពេញ​សារធាតុ​choline​។​ ចំណែក​ឯ​lysine គឺ​ជា​អាស៊ីដ​អាមីណូ​សំខាន់​មួយ​​​ដែល​មាន​នៅ​ក្នុង​តៅហ៊ូ​។​ ៣. ផ្លែ​ប័រ​ បន្ថែម​ពី​នេះ​ ផ្លែ​ប័រ​​ផ្ដល់​ថាមពល​ដ៏​សម្បើម​ ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​។​ ជាមួយ​នឹង​ជាតិ​សរសៃ​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ និង​​សារធាតុ​អុកស៊ីតកម្ម​រលាយ​ក្នុង​ខ្លាញ់​ (fat-soluble antioxidants ) ក៏​អាច​ជួយ​បង្កើន​គុណភាព​ការ​ផលិត​ទឹក​ដោះ​ម្ដាយ​ថែម​ទៀត​ផង​។​ ៤. ដំឡូង​ជ្វា​ ​ដំឡូង​ជ្វា​ ​គឺ​ជា​កាបូអ៊ីដ្រាត​​​មាន​រស​ជាតិ​ផ្អែម​​ពី​ធម្មជាតិ​ ដែល​អាច​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​ និង​​ផ្ដល់​ថាមពល​សម្រាប់​ការ​បំបៅ​ដោះ​កូន​។​ លើស​ពី​នេះ​ វា​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារធាតុ​ប្រឆាំង​នឹង​​អុកស៊ីតកម្ម​Beta-carotene ​និង​វីតាមីន​C។


រូបមន្តសុខភាព

​របប​អាហារ​​ទាំង​នេះ​ ជួយ​រក្សាកម្រិត​អុកស៊ីសែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយ

ពិត​ណាស់​ អុកស៊ីហ្សែន​មាន​សារសំខាន់​បំផុត​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​យើង​ម្នាក់​ៗ​។​ ​រី​ឯ​សារធាតុ​ចិញ្ចឹម​បាន​ដើរ​តួនាទី​​​ស្នូល​​ក្នុង​ការ​កំណត់​​អំពី​សុខភាព​ រួម​​ទាំង​​រក្សា​កម្រិត​អុកស៊ីហ្សែន​ក្នុង​រាងកាយ​របស់​យើង​​ឲ្យ​​មាន​ដំណើរ​ការ​ល្អ​ផង​ដែរ​។ ដូចនេះ​ហើយ​ ដើម្បី​រក្សា​កម្រិត​អុកស៊ីហ្សែន​ គ្នា​យើង​គប្បី​បញ្ចូល​អាហារ​ទាំង​៣​ប្រភេទ​នេះ​ទៅ​ក្នុង​របប​អាហារ​។ ១. អាហារ​ដែល​សំបូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ យើង​រាល់​គ្នា​បាន​ដឹង​ហើយ​ថា សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​របស់​យើង​។​ ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ អាច​ការពារ​កោសិកា​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ ព្រម​ទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន​ រួម​ទាំង​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​ជាក់លាក់​មួយ​ចំនួន​។​ ​ផ្លែ​​ប័រ​ ចេក​ ការ៉ុត​ ខ្ទឹម​ស​ និង​ផ្លែ​លម៉ើមាន​កម្រិត​អុកស៊ីតកម្ម​ខ្ពស់​ ដែល​មាន​គុណប្រយោជន៍​​ល្អ​ៗ​ដល់​សុខភាព​។​ ២. អាហារ​​សំបូរ​​ជាតិ​សរសៃ​ ជាមួយ​គ្នា​នេះ​ដែរ​ ជាតិ​សរសៃ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​ ដូចជា​​​​ធ្វើ​ឲ្យ​សុខភាព​ពោះវៀន​ប្រសើរ​ឡើង​ កាត់បន្ថយ​ចំណង់​អាហារ​ និង​កម្រិត​កូលេស្តេរ៉ូល​។​ ពពួក​អាហារ​ទាំង​នេះ​ មាន​ដូចជា​ផ្លែ​ស្ត្រប៊ឺរី​ ប័រ​ ផ្លែ​ប៉ោម​ ​​ផ្កា​ខាត់​ណា​ខៀវ ការ៉ុត​ សណ្ដែក​ និង​គ្រាប់​ធញ្ញជាតិ​ ​​ដោយ​សារ​តែ​​វា​មាន​តម្លៃ​pH​៨​ ក៏​ដូចជា​ងាយ​ស្រួល​ក្នុង​ការ​រំលាយ​។​ បន្ថែម​ពី​នេះ​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ក៏​មាន​អង់ស៊ីម​ជា​ច្រើន​ ដែល​អាច​ជួយ​​រក្សា​តុល្យភាព​អ័រម៉ូន​របស់​រាងកាយ​ ព្រម​ទាំង​បង្កើន​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​។ ៣. ផ្លែ​ក្រូច​​ឆ្មារ​ បន្ថែម​ពី​នេះ​ ក្រូច​ឆ្មារ​ក៏​ជា​អាហារ​កំពូល​ដែល​សំបូរ​ទៅ​ដោយ​អុកស៊ីហ្សែន​។​ វា​មាន​ជាតិ​អាស៊ីដ​ ប៉ុន្តែ​នឹង​ប្រែ​ទៅ​ជា​​សារធាតុ​Alkalin ក្រោយ​ពេល​ដែល​យើង​ញ៉ាំ​​វា។​ ជាក់​ស្ដែង​ ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​អេឡិចត្រូលីត្រ​ដែល​ជា​អាហារ​អាល់កាឡាំង ​ដ៏​ល្អ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​​មាន​ប្រសិទ្ធភាព​ក្នុង​​ការ​ព្យាបាល​ជំងឺ​ក្អក​ ផ្ដាសាយ​ គ្រុន​ក្ដៅ​ ក្រហាយ​ទ្រូង​ និង​ជំងឺ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ