របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

រវាងខ្លាញ់ជ្រូក និងប្រេងឆាមួយណាល្អក្នុងការចម្អិនអាហារ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! អ្នក​ដែល​មាន​ភារកិច្ច​ក្នុង​ផ្ទះ​បាយ ដើម្បី​ចម្អិន​អាហារ​សម្រាប់​ក្រុម​គ្រួសារ​តែងតែ​កើតមាន​ចម្ងល់ទាក់ទងនឹងការ​ធ្វើ​ម្ហូប​​ ថា​តើ​រវាង​ខ្លាញ់​សត្វ និង​ប្រេង​ឆា គួរ​ប្រើ​មួយណា។ ដើម្បី​ស្រាយ​ចម្ងល់​នេះ​លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានចូលខ្លួនមកបកស្រាយថា ទាំង​ខ្លាញ់​សត្វ (ខ្លាញ់​ជ្រូក) និង​ប្រេងឆា​ គឺ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដូច​គ្នា គ្រាន់តែ​ប្រេង​ឆា មិន​សូវ​ប៉ះពាល់​ខ្លាំង​ដូច​ខ្លាញ់​ជ្រូក​ឡើយ។ ប្រេង​ឆា​មាន​ច្រើន​ប្រភេទ​ដូចជា ប្រេង​អូលីវ ប្រេង​សណ្ដែក ប្រេង​ធម្មជាតិ ប្រេងផ្កាឈូករ័ត្ន និង​ប្រេង​បន្លែ ចំណែក​ខ្លាញ់​សត្វ​ដែល​ប្រជាជន​យើង​ពេញ​និយម​យក​មក​​ចម្អិន​អាហារ​មានតែ​ខ្លាញ់​ជ្រូក។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បាន​រៀបរាប់​ពី​គុណ​វិបត្តិ​របស់​ខ្លាញ់​ទាំង ២ ​ថា ក្នុង​ចំណោម​ប្រេង​ទាំងអស់ ​អូលីវ គឺជា​ប្រេង​ល្អ​ប្រើជាង​គេ ដោយ​វា​មាន​អូមេហ្កា ៣ និង ៦ ហើយ​លក្ខណៈ​ពិសេស​របស់​វា​គឺ​ការពារ​កម្ដៅ​បាន​ខ្លាំង​ជាង​ប្រេង​ដទៃ ព្រោះ​ប្រេង​ដទៃ​ពេល​ដាក់​ចូល​ខ្ទះ​ក្ដៅ​ទៅ​មិន​ងាយ​ប្រែ​ពណ៌​ជា​ខ្មៅ។ គ្រប់​ប្រេង​ទាំងអស់​តែង​មាន​ទ្រី​កូលីតស្រ្តេរីត និង​កូឡេស្តរ៉ល​គ្រាន់តែ​អូលីវ​មាន​អត្ថប្រយោជន៍​ច្រើន​ និងមាន​ទ្រី​កូលីតស្រ្តេរីត និង​កូឡេស្តរ៉ល​តិច​ជាងគេ។ ចំពោះ​សំណួរ​ថា​មួយ​ណា​ល្អ​ជាង គឺ​ប្រេង​ឆា​នេះ​ឯង ព្រោះ​ខ្លាញ់​សត្វ​សម្បូរ​ទ្រីគ្លីសេរីត និង​កូឡេស្តរ៉ល ដោយ​ខ្លាញ់​សត្វ​គ្មាន​ការ​ចម្រាញ់​យក​ កូឡេស្តរ៉ល​ចេញ ឬ​យក​ខ្លាញ់​អាក្រក់​ចេញ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បន្ត​ទៀត​ថា បើ​ប្រៀបធៀប​ទៅ​ប្រេង​ឆា គឺ​គេ​បាន​ចម្រាញ់​នៅ​ក្នុង​រោងចក្រ​ដោយ​មាន​ថ្នាំ រក្សា​ទុក មាន​លាយ​សារធាតុ​គីមីខ្លះ​មែន ហើយ​ខ្លាញ់​សត្វ​គឺ​ធម្មជាតិ​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ការ​ផឹកកាហ្វេ និងជំងឺបេះដូង មាន​អ្វីទាក់ទងគ្នាអត់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ កាហ្វេ ត្រូវចាត់ទុកជាភេសជ្ជៈពេញនិយមបំផុតសម្រាប់មនុស្សពេញវ័យទូទាំងពិភពលោក។ ក្រៅពីធ្វើឲ្យអារម្មណ៍​កាន់តែស្រស់​ស្រាយ​នៅពេលព្រឹក កាហ្វេក៏មានគុណប្រយោជន៍ច្រើនផ្សេងទៀត។ យ៉ាងណា កាហ្វេ ឬជាតិកាហ្វេអ៊ីន ក៏ជាភេសជ្ជៈមួយ​គេ​ចាត់ទុក​ថា​អាច​បង្កគ្រោះថ្នាក់ចំពោះសុខភាព ពិសេសជាមួយសុខភាពបេះដូងយើងបាន​ដែរ​។ ចំពោះការធ្វើមេតាបូលីសរបស់រាងកាយ ជាតិកាហ្វេអ៊ីន គឺបានប៉ះពាល់យ៉ាងខ្លាំង ខណៈកត្តាសំខាន់បំផុតមានដូចជា៖ – វាទៅរំញោចប្រព័ន្ធប្រសាទកណ្តាល។ – បញ្ចេញអាស៊ីដសេរីពីជាលិកាខ្លាញ់ក្នុងរាងកាយ។ – ប៉ះពាល់ដល់តម្រងនោម បង្កើនចំនួនទឹកនោម នាំឲ្យប្រឈមបាត់បង់ជាតិទឹក។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព ផឹកកាហ្វេ​ប៉ុនណា​ទើបមិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ? “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ? ជាតិកាហ្វេអ៊ីន សម្បូរក្នុងកាហ្វេ តែ និងភេសជ្ជៈផ្សេងទៀត និង​សូកូឡា ខណៈការផឹកជាតិកាហ្វេអ៊ីនក្នុងកម្រិតខ្ពស់ ធ្វើឲ្យយើងកាន់តែប្រឈមជំងឺសរសៃឈាមបេះដូង ដែលករណីនេះ ស្ថិតក្នុងសិក្សាជាច្រើនរបស់អ្នកវិទ្យាសាស្ត្រ។ ការសិក្សាមួយចំនួនរកឃើញថា ជាតិកាហ្វេអ៊ីន និងការផឹកកាហ្វេ គឺមានទំនាក់ទំនងផ្ទាល់​ជាមួយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ ប៉ុន្តែ​ការលើក​ឡើងនេះ នៅតែស្ថិតក្នុងភាពចម្រូងចម្រាស់នៅឡើយ។ យ៉ាងណា មានការណែនាំឲ្យផឹកកាហ្វេក្នុងកម្រិតល្មម ១-២ ពែងក្នុងមួយថ្ងៃ គឺមិនគំរាមកំហែងដល់សុខភាពយើងទេ។ គ្នាយើងមានទម្លាប់ផឹកកាហ្វេរាល់ថ្ងៃ តែងជួបបទពិសោធញៀនកាហ្វេក្នុងចន្លោះពី ១២-២៤ ម៉ោង គិតត្រឹមការផឹកចុងក្រោយបង្អស់ ខណៈអាការៈញៀននឹងបាត់ទៅវិញ នៅចន្លោះ […]


អាហារូបត្ថម្ភ

ញ៉ាំត្រី ជួយ​បន្ថយហានិភ័យជំងឺ​ច្រើន​យ៉ាង​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នាយើងច្បាស់ជាបានដឹង បានឮច្រើនយើងពីសាច់ត្រី សម្បូរទៅដោយគុណសម្បត្តិសុខភាពជាច្រើន សក្តិសមទាំងក្មេងទាំងចាស់។ ប៉ុន្តែធ្លាប់ដឹងអត់ ថា​នៅពេល​ណាមួយ​ទៅ​ថ្ងៃអនាគត​ត្រីអាច​នឹង​ផុត​ពូជ​?​ ១- គុណសម្បត្តិពីការញ៉ាំសាច់ត្រី គុណសម្បត្តិចម្បងពីការញ៉ាំសាច់ត្រី គឺទទួលបាននូវអាស៊ីដខ្លាញ់អូមេហ្គា ៣ យ៉ាងច្រើនដែលមានក្នុងខ្លាញ់ត្រី។ ដោយសារតែ សារធាតុខ្លាញ់ល្អមួយនេះ រាងកាយយើងមិនអាចផលិតដោយខ្លួនឯងបានឡើយ ហើយយើងក៏មិនអាចរស់នៅដោយគ្មានអាស៊ីដខ្លាញ់អូមេហ្គា ៣ បានដូចគ្នា។ អាស៊ីដខ្លាញ់អូមេហ្គា ៣ ជួយឲ្យដំណើរក្នុងរាងកាយមានតុល្យភាព ជួយប្រព័ន្ធរាងកាយត្រឡប់មករកភាពប្រក្រតីវិញក្រោយរងសម្ពាធខ្លាំងពីសកម្មភាពប្រចាំថ្ងៃរបស់យើង។ នេះបើតាមការអះអាងពីលោក Richard Bazinet ជំនួយការសាស្ត្រាចារ្យ និងជាអ្នកជំនាញអាស៊ីដខ្លាញ់សម្រាប់ធ្វើមេតាបូលីស នៃសាកលវិទ្យាល័យ Toronto។ ការសិក្សារកឃើញថា ការធ្លាក់ចុះកម្រិតអាស៊ីដខ្លាញ់អូមេហ្គា ៣ នឹងធ្វើឲ្យយើងមានហានិភ័យស្លាប់ដោយសារជំងឺគាំងបេះដូង កើន ៩% បន្ថែមទៀត។ អាស៊ីដខ្លាញ់ល្អមួយនេះ អាចជួយកាត់បន្ថយការរលាក គ្រប់គ្រងចង្វាក់បេះដូង បញ្ចុះសម្ពាធឈាម បន្ថយសម្ពាធនៅលើជញ្ជាំងសរសៃឈាមអាក់ទែរ និងកាត់បន្ថយឈាមកក។ ការស្រាវជ្រាវជាច្រើន សុទ្ធតែរកឃើញជាបន្តបន្ទាប់ បង្ហាញថា អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត ជំងឺវិកលចរិត ការបាត់បង់ការចងចាំ និងជំងឺរលាកសន្លាក់ជាដើម។ អាស៊ីដខ្លាញ់អូមេហ្គា […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

មិនចង់កើតជំងឺមហារីក កុំញ៉ាំចំណីអាហារទាំងនេះច្រើនពេក

ពេល​យើង​ចេះ​ជ្រើសរើស​ចំណី​អាហារ​ញ៉ាំ​រាល់ថ្ងៃ ពិតជា​មាន​ផល​ល្អ​ចំពោះ​សុខភាព។ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ញ៉ាំ​អាហារ​មិន​ដឹង​ប្រភព និង​ពាសវាលពាសកាល នាំ​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​បច្ចុប្បន្ន និង​អនាគត។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ពីប្រភេទ​អាហារ​ដែល​នាំឲ្យ​កើត​ជំងឺ​មហារីក ប្រសិនបើ​យើង​ញ៉ាំ​ច្រើន​ជ្រុល៖ ១- មី មិន​ថា​មី​កញ្ចប់ កំប៉ុង និង​ប្រអប់​ឡើយ ​សុទ្ធ​តែ​មិន​ល្អ ដោយសារ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ។ Wax មាន​រូបរាង​ដូច​ក្រមួន ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ទៅ​ជា​ពុល​អ្វី​នោះ​ទេ គ្រាន់តែ​ពេល​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​យើង នាំ​ពិបាក​រំលាយ ហើយ​រយៈពេល ២ ថ្ងៃ​ទើប​សារធាតុ​នេះ​អស់​ពី​ក្នុង​ខ្លួន។ នៅ​ពេល​យើង​ញ៉ាំ​មី​រាល់ថ្ងៃ​សារធាតុ Wax នោះ​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ក្នុង​ខ្លួន​យើង នាំឲ្យ​ធ្វើឲ្យ​ក្រពះ​ពោះវៀន​ទៅ​ជា​ស្អិត ពិបាក​ក្នុង​ការ​រំលាយ​អាហារ ពោះវៀន​ធ្វើ​ចលនា​មិន​បាន​ល្អ និង​អាច​ឲ្យ​ស្ទះ ឬ​ចុក​​ពោះ​វៀន។ នៅ​ពេល​ពោះវៀន​ដំណើរការ​មិន​ល្អ យូរ​ៗ​ទៅ​អាច​បង្ក​ជា​ជំងឺ​រលាក​ពោះវៀន ហើយ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​។ ២- អាហារ​ខ្លោច ចំណី​អាហារ Fast food ដែល​យើង​ចូលចិត្ត​ញ៉ាំ ​ដូចជាសាច់​អាំង​ភាគច្រើន​គឺ​ជា​ពពួក​សាច់​ចង្កាក់ ឬ​មី​ឆា លត​ឆា ឬ​នំ​គូឆាយ​ជាដើម ដែល​អាហារ​ទាំង​នោះ​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។ អាហារ​ទាំង​នោះ ភាគច្រើន​ជាប់​កម្ទេច​ខ្លោច​ៗ​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ ហើយ​ក៏​ជា​កត្តា​ធំ​មួយ​ដែល​បង្ក​ជំងឺ​មហារីក និង​ជំងឺ​ច្រើន​មុខ​ទៀត​ទៅ​ថ្ងៃ​មុខ។ បើ​ពពួក​មី លត​ឆា​វិញ​គ្រោះថ្នាក់ ព្រោះ​ឧបករណ៍​ចម្អិន​មិន​បាន​លាង​សម្អាត ពោល​គឺ​ទាល់តែ​ឈប់​លក់​បាន​សម្អាត […]


អាហារូបត្ថម្ភ

ក្មេងៗញ៉ាំអាហារទាំងនេះ ជួយសុខភាពច្រើនណាស់ ពិសេសខួរក្បាល

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ បើ​គ្នា​យើង​ចេះ​ថែ​រក្សា​សុខភាព​ខួរ​ក្បាល​បាន​ល្អ មិន​ត្រឹម​តែ​ជួយ​ដល់​ការ​ចង​ចាំ​ប៉ុណ្ណោះ​ទេ បើ​ចំពោះ​ក្មេងៗវិញ​ រៀន​កាន់​តែ​ពូកែ កាន់​តែ​ឆ្លាត​វៃ ហើយ​ចំពោះ​ចាស់ៗ​​វិញ ក៏​ចៀស​ផុត​ជំងឺ​ជាច្រើន​ ពិសេស​ជំងឺ​ចាស់​វង្វេង​តែ​ម្តង។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារខ្លះៗ ជួយ​សុខភាព​ខួរ​ក្បាល និង​ការ​ចង​ចាំ​បាន​ល្អ។ ១- ​ខ្លាញ់ត្រី ​និយាយ​ពី​សុខភាព​ខួរ​ក្បាល ត្រី​សម្បូរ​ខ្លាញ់​ ត្រូវ​ចាត់​ទុក​ជា​​អាហារចម្បង​គ្នា​យើងអាច​ពិចារណា ​ដូច​ជា ត្រីសាល់ម៉ុន ត្រី​ដ្រូត (ស្រដៀង​ត្រីព្រួល) និង​ត្រី​សាឌីន​ ព្រោះ​ពពួក​ត្រី​ទាំង​នេះ សម្បូរ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣។ គ្នា​យើង​ត្រូវ​ដឹង​ថា អូមេហ្គា ៣ ជា​អាស៊ីដខ្លាញ់​​សំខាន់​ខ្លាំង​សម្រាប់​សុខភាព​ខូរ​ក្បាល​ អាច​ចៀស​ផុត​ពី​ជំងឺ​ចាស់​វង្វេង​បាន​ទៀត​ផង។ ការ​សិក្សា​រក​ឃើញ​ថា គ្នាយើងចូល​ចិត្ត​ញ៉ាំ​ត្រី​ អាចជួយឲ្យការ​ចងចាំបានល្អ និង​អារម្មណ៍​ស្រស់ស្រាយ។ អត្ថបទពាក់ព័ន្ធ៖ ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​ ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ ការសិក្សាបារាំង៖ ធ្វើការលើសម៉ោងយូរ អាច​ដាច់សរសៃឈាមខួរក្បាល ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យ​ថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត ២- ប្រូខូលី ប្រូខូលី ក៏ជា​កំពូល​បន្លែ​ល្អ​​ចំពោះ​សុខភាព​យើង ព្រោះ​សម្បូរ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​វីតាមីន​ជាច្រើន​ទៀត។ ប្រូខូលី សម្បូរទៅដោយ​វីតាមីន K ដែលរាង​កាយ​យើងត្រូវការ ខណៈ​វីតាមីន​រលាយ​ក្នុង​ខ្លាញ់​ប្រភេទ​នេះ […]


របបអាហារ

ផឹកទឹកកក អាចឲ្យឡើងគីឡូ ដុះក្បាលពោះមែនអត់?

ទឹក​ត្រជាក់ ពិសេស​ទឹកកក មិន​ថា​ចាស់ ឬ​ក្មេង​ទេ ចូល​ចិត្ត​ផឹក​ណាស់ ហើយ​បើ​ចំ​អាកាសធាតុ​ក្តៅ​ផង ដាក់ ១ក្អឹក​ទៅ ដឹង​តែ​មាន​កម្លាំង​ភ្លែត។ ក្នុង​នោះ​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​ផឹក​ទឹក​កក​អាច​បណ្តាល​ឲ្យ​ដុះ​ក្បាល​ពោះ និង​ឡើង​គីឡូ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់? បញ្ហា​នេះ​ឱសថ​ការី សែម ស៊ីណែត និង​ជា​គ្រូបង្រៀន មុខវិជ្ជា ជីវវិទ្យា នៅ​សាលា​ជំនាន់​ថ្មី វិទ្យាល័យ​ព្រះយុគន្ធរ អះ​អាង​ថា ការ​ផឹក​ទឹក​កក​មិន​បណ្តាល​ឲ្យ​ដុះ​ក្បាល​ពោះ ឬ​ឡើង​ទម្ងន់​ឡើយ។ លោក​ថា ការ​យល់​ខុស​ដែល​ចាក់​ស្រែះ​នៅ​ក្នុង​ការ​យល់​ដឹង​របស់​ប្រជាជន​ជា​ច្រើន គឺ​ថា​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​ខ្លាញ់​កក​នៅ​ក្នុង​ខ្លួន។ តាម​ការ​ពិត​ទឹក​កក​មិន​បាន​ធ្វើ​ឲ្យ​ខ្លាញ់​កក​នៅ​ក្នុង​ខ្លួន​យើង​អ្វី​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​កោសិកា​យើង​បំបែក​កាឡូរី (ថាមពល) ដើម្បី​កម្តៅ​ទឹក​ទៀត​ផង ព្រោះ​ទឹក​ត្រជាក់​ដែល​ចូល​ទៅ​ក្នុង​បំពង់​អាហារ និង​ពោះវៀន​ចាំបាច់​ត្រូវ​មាន​កម្តៅ​ប្រហាក់​ប្រហែល​នឹង​ក្នុង​ខ្លួន។ បើ​សិន​ជា​យើង​គិត​អំពី​គុណ​តម្លៃ​ផ្នែក​អាហារ​វិញ ទឹក​មិន​ផ្តល់​ថាមពល​ជា​កាឡូរី​ដូច​ស្ករ (ទឹក​ស្ករ កាហ្វេ​ក្តៅ​ដាក់​ស្ករ....) ឡើយ ហេតុ​នេះ​វា​រឹតតែ​មិន​សម​ទាល់​តែ​សោះ​ថា​ទឹក ឬ​ទោះ​ជា​ទឹក​ត្រជាក់​ក៏​ដោយ​អាច​ធ្វើ​ឲ្យ​ធាត់។ ទឹក​ត្រជាក់​ឬ​ទឹកកក​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ស្លេស្ម ហេតុ​នេះ​ទើប​គេ​តែង​តែ​ហាម​មិន​ឲ្យ​ផឹក​ទឹក​ត្រជាក់​ពេល​ផ្តាសាយ ឬ​ក្អក។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

រាងកាយខ្វះជាតិស្ករ នឹងលេចសញ្ញាទាំងនេះចេញមក

នៅ​ពេល​មាន​អាការៈ​ងងឹត ឬ​វិល​មុខ ជំហាន​ដំបូង​ដែល​យើង​តែង​សន្និដ្ឋាន ២ ជម្រើស គឺ​លើស​ឈាម ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ តែភាគច្រើនគឺខ្វះជាតិស្ករ។ ដូចនេះ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ នឹង​បង្ហាញ​ពី​អាការៈ​ជាតិ​ស្ករ​ធ្លាក់​ចុះ ដើម្បី​ឲ្យ​យើង​ដឹង​កាន់តែ​ច្បាស់។ លោក​បាន​ឲ្យ​ដឹង​ថា អាការៈ​ខ្វះ​ជាតិ​ស្ករ គឺជា​រោគសញ្ញា​នៃ​ការ​ធ្លាក់​ជាតិ​ស្ករ​ដល់​កម្រិត​ក្រោម ៧០mg/dl ក្នុង​អំឡុង​ពេល​ពី ២-៤ ម៉ោង ក្រោយ​ញ៉ាំ​អាហាររួច។ នៅ​ពេល​ជាតិ​ស្ករ​ធ្លាក់​ចុះ​រាងកាយ​នឹង​ចេញ​សញ្ញា​ដំបូង​គឺ​ជា​អារម្មណ៍​ប្រែប្រួល។ ក្រៅពី​អារម្មណ៍​ប្រែប្រួល​ហើយ អ្នក​ជំងឺ​ខ្វះ​ជាតិ​ស្ករ​មាន​រោគសញ្ញា​ខុស​ៗ​គ្នា​ជាច្រើន​ទៀត​តាម​មនុស្ស​ម្នាក់​ៗ តែ​ក្នុង​នោះ​ភាគច្រើន​មាន​ដូច​ខាងក្រោម​នេះ៖ - ញ័រ​ទ្រូង - ញ័រដៃ​ញ័រ​ជើង - ឃ្លាន​អាហារ​ខ្លាំង - បែក​ញើស - ស្រវាំង​ភ្នែក - ភ័យ - វង្វេង​វង្វាន់ - បែក​ញើស​ស្អិត​ៗ - ញាក់​សាច់ដុំ - ឈឺក្បាល​វិលមុខ - អស់កម្លាំង​ល្ហិតល្ហៃ - ត្រជាក់​ចុង​ដៃ​ចុងជើង ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ខ្លាំង​ធ្ងន់ធ្ងរ​ពេក អាច​ឈាន​ដល់​ការ​បាត់បង់​ស្មារតី និង​អាច​ដល់​ស្លាប់​បាត់បង់​ជីវិត​ផង​ក៏​មាន។ វីដេអូ៖ អ្នកជំងឺទឹកនោមផ្អែមគួរធ្វើម៉េចពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង' autoplay='0'][/video-embeb]


អាហារូបត្ថម្ភ

ក្រៅពីធ្វើឲ្យអាហារឆ្ងាញ់ ប៊ីចេងមានប្រយោជន៍សុខភាពអត់?

គ្រឿង​ផ្សំ​ដែល​ជួយ​ឲ្យ​អាហារ​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​ឡើង​នោះ គឺ​ប៊ីចេង។ ក្រៅពី​ជួយ​ធ្វើឲ្យ​អាហារ​ឆ្ងាញ់​ជាង​មុន តើ​ប៊ីចេង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរ ឬ​ទេ? សម្រាប់​ចម្ងល់​នេះ​ដែរ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ប៊ីចេង​គឺជា​គ្រឿង​ផ្សំ​របស់​អាហារ ដែល​ជា​ទូទៅ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ចំពោះ​សុខភាព។ ចំណែក​អ្នកមាន​អាការៈ​ឈឺក្បាល វិល មុខ​ក្អួត​ចង្អោរ ​គិត​ថា​ខ្លួន​កំពុងតែ​មាន​ប្រតិកម្ម​មិន​ល្អ​ជាមួយ​នឹង​ការ​បរិភោគ​មានជាតិប៊ីចេង​គួរតែ​ដាក់​វា​ក្នុង​បរិមាណ​តិចតួច​ទៅ​បាន​ហើយ ឬមិនប្រើសោះក៏បានដែរ ចៀសវាងបញ្ហាទាំងនោះ។ រីឯ​សំណួរ​សួរ​ថា ប៊ីចេង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរ​ឬទេ? ចម្លើយ​គឺ​គ្មាន​ទេ តែ​សម្រាប់​មនុស្ស​ចាស់​ដែល​ធ្លាក់​ចុះ​ចំណង់​អាហារ អាច​ធ្វើឲ្យពួកគាត់​បាន​ទទួល​រសជាតិ​ឆ្ងាញ់​របស់​អាហារ​បាន​ច្រើន​ជាង​មុន និង​ចាប់ផ្ដើម​ឡើង​គីឡូ​ជាង​មុន​ក៏​ថា​បាន។ ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ប៊ីចេង​គឺ​គ្រឿង​ផ្សំ​ដែល​មិន​គំរាមកំហែង​ដល់​សុខភាព​ដូច​អំបិល ឬ​ស្ករ​ឡើយ។ ដូចនេះ​យើង​អាច​ប្រើប្រាស់​វា​នៅ​អាហារ​ក្នុង​បរិមាណ​សមរម្យ ហើយ​បើ​ទោះជាដាក់​ច្រើន​ក៏​មិន​ជា​បញ្ហា​ឡើយ គ្រាន់តែ​អាហារ​បាត់បង់​រសជាតិ​ឆ្ងាញ់ ទៅជា​ភ្លាវ​វិញ​តែ​ប៉ុណ្ណោះ ឬ​សម្រាប់​អ្នក​ចូលចិត្ត​រសជាតិ​ភ្លាវ​នោះ​អាច​ចាត់​ទុក​ថា​គ្មាន​បញ្ហា។ ប៊ីចេង​ត្រូវ​បាន​ផលិត​ដោយ​វិធី​ឡើង​មេ​ធម្មជាតិ ហើយ​វត្ថុធាតុដើម​សំខាន់​ៗ​មាន​ដូចជា អំពៅ ដំឡូង​មី ជាដើម។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

លេសទាំងនេះ ជាសត្រូវនាំឲ្យយើងខកខានអាហារពេលព្រឹក

គ្នាយើងភាគច្រើន សុទ្ធតែដឹងច្បាស់ អាហារពេលព្រឹក គឺល្អខ្លាំងចំពោះសុខភាព ប៉ុន្តែគ្នា​យើង​មួយចំនួននៅតែមិនញ៉ាំដដែល ទាំងដឹងថាវាប៉ះពាល់សុខភាពក៏ដោយ ខណៈគ្នាយើងខ្លះថា មិនមែនលេសទេ គឺមិនចង់ញ៉ាំតែម្តង។ បើអ៊ីចឹង គ្នាយើងត្រូវដឹងថា លេសមួយចំនួនជាសត្រូវជាមួយអាហារពេលព្រឹក យើងត្រូវស្គាល់ហើយចៀសវាឲ្យបាន។ ១- លេស និងឧបសគ្គរារាំងទម្លាប់ញ៉ាំអាហារពេលព្រឹក លេសយើងនឹងលើកឡើងពេលនេះ សំខាន់បំផុតមានចំនួន ៤ ក្នុងនោះមានដូចជា៖ – មិនមានពេលគ្រប់គ្រាន់ – ព្រឹកពេកមិនសូវឃ្លាន – ញ៉ាំអាហារព្រឹករួចកាន់តែធ្វើឲ្យឃ្លានគ្រប់ពេល – មិនចូលចិត្តអាហារព្រឹក លេសខាងលើ ត្រូវបានគ្នាយើងជាច្រើនប្រើប្រាស់ដើម្បីគេចវេសពីការញ៉ាំអាហារព្រឹក ទាំងខ្លួនយើងដឹងច្បាស់ថា វាមិនមែនជាទម្លាប់ល្អសម្រាប់សុខភាពនោះឡើយ។ អត្ថបទពាក់ព័ន្ធ៖ អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង ឧស្សាហ៍ញ៉ាំអាហារទាំងនេះ ដូចបង្កើនហានិភ័យកើតជំងឺមហារីកក្រពះ-ពោះវៀន ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត កត្តាធំៗ៤នេះហើយ បណ្តាលឲ្យមនុស្សសម័យឥឡូវងាយឈឺក្រពះ ២- តិចនិកជួយឲ្យយើងសម្រេចចិត្តញ៉ាំអាហារព្រឹក បើសិនជាគ្នាយើង ប្រើប្រាស់លេសខាងលើដើម្បីរារាំងអាហារព្រឹករបស់ខ្លួន ឬចង់ញ៉ាំប៉ុន្តែមិនដឹងគួរធ្វើបែបណាដើម្បីញ៉ាំអាហារព្រឹកឲ្យទៀងទាត់ គួរសាកល្បងវិធីសាស្ត្រខាងក្រោម៖ បង្កើតពេលវេលាសម្រាប់រៀបចំអាហារព្រឹក តាមរយៈការបង្កើនផែនការប្រចាំថ្ងៃ។ គួរពិចារណា រៀបចំអាហារមួយចំនួននៅពេលយប់ សម្រាប់ទុកញ៉ាំពេលព្រឹក។ អាចត្រៀមអាហារ និងគ្រឿងផ្សំជាមុន ដើម្បីព្រឹកឡើងអាចចម្អិនវាឆាប់រហ័ស ឬអាហារញ៉ាំអាហារព្រឹកជាប្រភេទ Cereal ដោយគ្រាន់តែប្រើមីក្រូវ៉េវមកកម្តៅជាការស្រេច ឬអាចគ្រាន់តែញ៉ាំពងចៀន ក៏ទទួលបានវីតាមីន និងប្រូតេអ៊ីគ្រប់គ្រាន់សម្រាប់រាងកាយយើងដែរ។ បើគ្នាយើងមិនទម្លាប់ញ៉ាំអាហារព្រឹក គ្នាយើងច្បាស់ជាគ្មានអារម្មណ៍ឃ្លាននៅពេលព្រឹកដូចគ្នា។ ប៉ុន្តែបើគិតអាណិតរាងកាយរបស់យើង ក្នុងការហ្វឹកហាត់ និងការចាប់ផ្តើមសកម្មភាពផ្សេងៗនៅពេលព្រឹក យើងគួរតែញ៉ាំអីបន្តិចបន្តួចជាមុន។ នៅពេលយើងអនុវត្តទម្លាប់នេះជាប្រចាំ យើងនឹងសង្កេតឃើញថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ