របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

របបអាហារ

ដឹង ៥ ចំណុចនេះ មិន​អាច​រំលងការ៉ុតពី​ក្នុង​របបអាហារឡើយ

គ្នា​យើង​ទំនង​ជា​បាន​ដឹង​ច្រើន​ហើយ​ថា​ការ៉ុត​ជួយ​ដល់​សុខ​ភាព​ភ្នែក តែ​​ដឹង​ទេ​ថា​ការ៉ុត​មាន​គុណ​ប្រ​យោជន៍​ផ្សេង​ទៀត​ដល់​សុខ​ភាព? ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​សុខភាព​បាន​ពី​ការ៉ុត​ទំនងជា​គ្នា​យើង​មិន​សូវ​បាន​ដឹង។ ១.ជួយ​ដល់​សុខ​ភាព​បេះដូង ការ៉ុត​សម្បូរ​​ដោយ​ជាតិ​កាក​សរសៃ ដែល​អាច​ជួយ​កម្ចាត់​ចោល​​ខ្លាញ់​មិន​ល្អ​ក្នុង​ខ្លួន។ ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ការ​កើន​ឡើង​ខ្ពស់​នៃ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​នឹង​ធ្វើ​ឲ្យ​យើង​ប្រ​ឈម​​ជំងឺ​បេះដូង​។ ការ​សិក្សា​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​នៃ​ការ​ញ៉ាំ​ការ៉ុត និង​ការ​ធ្លាក់​ចុះ​ទាប​នៃ​កម្រិត​កូលេស្តេរ៉ូល​។ ២.ជួយ​ឲ្យ​ស្រក​ទម្ងន់ កំពុង​គិត​ថា​ចង់​ឲ្យ​គីឡូ​ស្រក​បន្តិច​មែនទេ? បើ​អ៊ីចឹង​កុំ​រំលង​ការ៉ុត​ក្នុង​របប​អាហារ​ឲ្យ​សោះ។ ការ៉ុត​មិន​ត្រឹម​តែ​សម្បូរ​ជាតិ​កាក​សរសៃ​ទេ តែ​ថែម​ទាំង​មាន​កាឡូរី​ទាប​ទៀត​ផង​ ដែល​ធ្វើ​ឲ្យ​ការ៉ុត​ក្លាយ​ជា​អាហារ​ល្អ​សម្រាប់​អ្នក​ចង់​ស្រក​គីឡូ។ ការ៉ុត​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត និង​មិន​សូវ​ចង់​ញ៉ាំអាហារ​សម្រន់​។ ដោយ​សារ​តែ​ការ៉ុត​សម្បូរ​ជាតិ​កាក​សរសៃ វា​​ជួយ​ដល់​​ចលនា​ពោះវៀន ការ​ធ្វើ​មេតាប៉ូលិស និង​ប្រព័ន្ធ​រំលាយ​អាហារ។ ៣.ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ ក្នុង​កាលៈទេសៈ​នៃ​វិបត្តិកូវីដ​១៩​ នេះ ជា​ការ​ចាំ​បាច់​ណាស់​ដែល​យើង​​គ្រប់​គ្នា​​កាន់តែ​ត្រូវ​គិត​គូរ​ពី​រឿង​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់តែ​ខ្លាំង​។​ អ៊ីចឹង​ហើយ បើ​យើង​ចង់​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ កុំ​រំលង​ការ៉ុត​អី ព្រោះ​ថា​ការ៉ុត​សម្បូរ​ដោយ​វីតាមីន A និង​វីតាមីន C ដែល​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ៤.ជួយ​សុខភាព​ភ្នែក គ្នា​យើង​ទំនងជា​បាន​ដឹង​រឿង​នេះ​ហើយ ថា​ការ៉ុត​ល្អ​ចំពោះ​ភ្នែក តែ​ម៉េច​បាន​ការ​រ៉ុត​ល្អ​ចំពោះ​សុខ​ភាព​ភ្នែក? វីតាមីន A ជា​ធាតុ​ដែល​គេ​ដឹង​ថា​មាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​ដល់​គំហើញ ហើយ​ការ៉ុត​សម្បូ​រ​ដោយ​វីតាមីន A។ ការ​ធ្លាក់​ចុះ​នៃ​វីតាមីន​ A អាច​រំខាន​ដល់​ដំណើរ​ការ​គីមី​ក្នុង​ភ្នែក​របស់​យើង នាំឲ្យ​គុណភាព​គំហើញ​ធ្លាក់​ចុះ ហើយ​អាច​ធ្វើ​ឲ្យ​យើង​ជួប​ជំងឺ​ខ្វាក់​មាន់​ផង​ដែរ​។ ៥.ជួយ​សម្ពាធ​ឈាម​ ការ៉ុត​មិន​ត្រឹម​តែ​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​មិន​ល្អ​ទេ តែ​ថែម​ទាំង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ផង​ដែរ។​ ការរ៉ុត​ជា​ឃ្លាំង​ផ្ទុក​ប៉ូតាស្យូម​ ហើយ​ប៉ូតាស្យូម​ជួយ​សម្រួល​សរសៃឈាម និង​សរសៃ​អាក់ទែ​។ អ្វី​ទាំង​នេះ បាន​ជួយ​ពង្រឹង​ចរន្ត​ឈាម​ក្នុង​ខ្លួន​យើង និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​។


របបអាហារ

វីតាមីន និង​រ៉ែ សំខាន់ៗជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

យើង​គ្រប់​គ្នា​ពិត​ជា​ចង់​បាន​រាង​កាយ​មួយ​ម៉ាំមួន សុខភាពល្អ ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំងមិន​ខាន​ ជាពិសេស​ក្នុង​បរិបទ​ជំងឺ​កូវីដ​១៩​នេះ​ផង។ គ្នា​យើង​ដឹង​ទេ​របប​អាហារ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ជួយ​ឲ្យ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹង​មាំ។​ ខាង​ក្រោម​នេះ​ជា​វីតាមីន និង​រ៉ែ​ មួយ​ចំនួន​ដែល​ចូល​រួម​ជួយ​ធ្វើ​ឲ្យ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់យើង​​ខ្លាំង ​រឹងមាំ ហើយ​ងាយ​រក​ទៀត​ផង​។ ១.វីតាមីនC គ្នា​យើង​ទំនង​ជា​ដឹង​ហើយ​ថា​វីតាមីន​C មាន​នាទី​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។ វីតាមីន​ C យើង​អាច​រក​បាន​ពី​បន្លែ​ស្លឹក​បៃ​តង​ដូចជា​ស្ពៃពួយឡេង ម្ទេស​ប្លោក និង​ផ្លែ​ល្ហុង​ជាដើម​។ ជា​ការ​ពិត​វីតាមីន C មាន​នៅ​ក្នុង​បន្លែ និង​ផ្លែ​ឈើជា​ច្រើន​ទៀត ដែល​យើង​គ្រប់​គ្នា​អាច​រក​ញ៉ាំ​បាន ដោយ​មិនបាច់​​ប្រើ​អាហារ​បំប៉ន​នោះ​ទេ​ លើកលែង​តែ​មាន​វេជ្ជបញ្ជា។ ២. វីតាមីន E មិន​ខុស​​ពី​វីតាមីន C ដែរ វីតាមីនE អាច​ជា​សារធាតុ​ប្រ​ឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​ក្លា​មួយ ជួយ​រាង​កាយ​​យើង​ប្រឆាំង​និង​ការ​ឆ្លង​រោគ។ គ្រាប់​អាល់ម៉ុន សណ្ដែក​ដី គ្រាប់​ផ្កា​ឈូករ័ត្ន គឺ​សុទ្ធ​តែ​ជា​ប្រភព​នៃ​វីតាមីនE ខ្ពស់។ ដូច​គ្នា​ដែរ បន្លែ​ដូច​ជា​ស្ពៃពួយឡេង និង​ផ្កា​ខាត់ណា​ខៀវ​ ក៏​សម្បូរ​ដោយ​វីតាមីន​នេះ​ដូច​គ្នា។​ ៣. វីតាមីនA វីតាមីន​A យើង​អាច​រក​បាន​នៅ​ក្នុង​ការ៉ុត ដំឡូង​ជ្វា និង​ល្ពៅ ជាដើម។ អាហារ​ទាំងនេះ​មាន​ផ្ទុក​ដោយ carotenoids ដែល​រាង​កាយ​យើង​បំប្លែង​ទៅ​ជា​វីតាមីនA ហើយ​វីតាមីន​នេះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រ​ឆាំង​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ។​ ​៤. ហ្វូឡែត/ហ្វូលិក អាស៊ីដ(Folate/folic acid) ហ្វូឡែត​មាន​ក្នុង​ទម្រង់​បាន​ពី​ធម្មជាតិ ខណៈ​ហ្វូលិក​បាន​ពី​ទម្រង់​នៃ​សំយោគ ហើយ​អាស៊ីដ​នេះ​មាននៅ​ក្នុ​អាហារ​ និង​​ផ្ដល់​ប្រយោជន៍​ដល់​សុខ​ភាព​យើង​។​ យើង​អាច​ទទួល​បាន​ហ្វូឡែត​ដោយ​ញ៉ាំ​ពពួក​សណ្ដែក […]


របបអាហារ

៥ ចំណុច ​ពី​ម្ហូបបួស គ្នាយើង​​ភាគ​ច្រើន​នៅ​តែ​យល់​ខុស

គ្នា​យើង​មួយ​ចំនួន​ទំនងជា​បាន​ដឹង​ពី​អាហារបួស​ហើយ និង​ទំនងជា​បានឮ​ដែរថា​អាហារនេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ ឬ​ស្រក​ទម្ងន់​បាន​ទៀត​ផង។ តើ​ពិតទេ?​ ១.​ អាហារ​បួស​សុទ្ធ​តែ​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ ក្នុង​ការ​សិក្សា​ថ្មីៗ ជា​ច្រើន​តែង​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ញ៉ាំ​សាច់​ក្រហម​ច្រើន អាច​នឹងធ្វើ​​ឲ្យ​សុខភាព​យើង​មិន​ល្អ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា មហារីក​ពោះវៀន​ធំ ឡើង​ទម្ងន់​ខ្លាំង ជំងឺ​បេះដូង និង​ទឹក​នោម​ផ្អែម​ជា​ដើម។ ដោយ​សារ​តែ​ហេតុ​នេះ ទើប​មាន​ការ​លើក​ឡើង​ថា​វា​អាច​ជា​រឿង​ល្អ​ចំពោះ​សុខភាព ប្រសិន​បើ​យើង​ញ៉ាំ​អាហារ​ដែល​គ្មាន​សាច់។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​ថា​សាច់​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ពណ៌​ក្រហម ហើយ​ការ​ញ៉ាំ​អាហារ​បួស គឺ​មិន​ប្រាកដ​ថា​ផ្ដល់​សុខភាព​ល្អ​ទាំង​អស់​នោះ​ដែរ។ ជា​ឧទាហរណ៍​មួយ ប្រសិន​បើ​យើង​​ញ៉ាំ​តែ​បន្ទះ​ដំឡូង​ចៀន នោះ​យើង​​នឹង​ក្លាយ​ជា​អ្នក​ញ៉ាំ​បួស ប៉ុន្តែ​វា​នឹង​មិន​អាច​ផ្ដល់​ឲ្យ​យើង​​នូវ​​ថាមពល​ និង​សុខភាព​ល្អនោះ​ទេ។ ២. ការ​ញ៉ាំ​បួស​នឹង​ធ្វើ​ឲ្យ​ស្រកទម្ងន់ មនុស្ស​ជា​ច្រើន​គឺ​សុទ្ធ​តែ​យល់​ថា​ការ​ញ៉ាំ​បួស​នឹង​ធ្វើ​ឲ្យ​យើង​ស្រក​ទម្ងន់​ ប៉ុន្តែ​មិន​ពិត​នោះ​ទេ។ ដូច​ការ​លើក​ឡើង​ខាង​លើ មិន​មែន​គ្រប់​អាហារ​បួស​ទាំង​អស់​សុទ្ធ​តែ​ផ្ដល់​សុខភាព​ល្អ​នោះ​ទេ ព្រោះ​ថា​អាហារ​បួស​មួយ​ចំនួន ​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​កាឡូរី​ច្រើន​រៀង​រាល់​ថ្ងៃ​ដោយ​មិន​ដឹង​ខ្លួន។ គន្លឹះ​ដែល​យើង​អាច​ស្រក​ទម្ងន់​បាន គឺ​ការ​បរិភោគ​អាហារ​ដែល​ផ្ដល់​សុខភាព​ល្អ និង​ការ​ហាត់​ប្រាណ​ជា​ទៀង​ទាត់ ហើយ​មិន​មែន​ដោយ​សារ​ការ​ចៀស​កុំ​ញ៉ាំ​ផលិត​ផល​ពី​សត្វ​នោះ​ទេ។ ៣. ​អាហារ​បួស​សុទ្ធ​តែ​មិន​ផ្ដល់​ប្រូតេអ៊ីន​គ្រប់គ្រាន់ ការ​លើក​ឡើង​ខាង​លើ​នេះ គឺ​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​ជឿ​ថា​ពិត ប៉ុន្តែ​ការ​ពិត​ទៅ គឺ​វា​មិន​មែនអ៊ីចឹង​នោះ​ទេ។ នៅ​ក្នុង​អាហារ​បួស ​គឺ​មាន​ប្រភេទ​អាហារ​ជា​ច្រើន​ដែល​អាច​ផ្ដល់​ប្រូតេអ៊ីន​បាន​ខ្ពស់ ហើយ​អ្នក​ញ៉ាំ​បួស​ទាំង​អស់​គឺ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើស​រើស​ផង​ដែរ ដែល​មាន​ដូច​ជា ពពួក​សណ្ដែក តៅហ៊ូ ស្ពៃ​ពួយឡេង ខាត់ណា​ខៀវ ដំឡូង​ជ្វា ស៊ុត និង​ទឹក​ដោះ​គោ​ជា​ដើម។ ៤. មិន​អាច​បង្កើន​សាច់​ដុំ​បាន ការ​លើក​ឡើង​នេះ គឺ​ខុស​ទាំង​ស្រុង។ ដូច​បាន​រៀប​រាប់​ខាង​លើ សារធាតុ​ដែល​សំខាន់​ដើម្បី​បង្កើន​សាច់​ដុំ គឺ​ប្រូតេអ៊ីន […]


របបអាហារនិងការសម្រកទម្ងន់

អ្នកស្គមៗញ៉ាំអីក៏មិនធាត់ កុំគិតថាល្អឲ្យសោះ ប្រយ័ត្នជំងឺមើលមិនឃើញទាំងនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! អ្នក​ស្គម​ៗ ហើយ​ញ៉ាំ​អ្វី​ក៏​មិន​ធាត់ កុំ​សូវ​ជា​មាន​ទំនុក​ចិត្ត និង​ជឿជាក់​ថា​ខ្លួន​គ្មាន​ជំងឺ​ឲ្យ​សោះ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា អ្នក​ដែលស្គម​មិន​ធាត់​អាច​មកពី​ញ៉ាំ​មិន​គ្រប់គ្រាន់ ខ្វះ​អាហារូបត្ថម្ភ និង​អាហារ​គ្មាន​សារធាតុ​ចិញ្ចឹម។ លោក​បាន​បន្ថែម​ទៀត​ថា កាលណា​យើង​ញ៉ាំ​តែ​ចំណី​ខ្វះ​ជាតិ​សាច់ ខ្វះ​កាឡូរី នោះ​ទើប​រាងកាយ​មិន​អាច​ធំធាត់​បាន។ មួយ​វិញ​ទៀត​អ្នក​មាន​ជំងឺ​មួយ​ចំនួន​ដូចជា៖ - ទឹកនោម​ផ្អែម​កប្រភេទ១ ឬ​ ២ - មាន​បញ្ហា​ក្រពេញទីរ៉ូអុីត - បញ្ហា​ជំងឺ​ថ្លើម - ជំងឺ​តម្រង​នោម - ជំងឺ​មហារីក - បញ្ហា​ព្រូន អៀន តេនញ៉ា - បញ្ហា​ជំងឺ​គ្រាប់​ឈាម។ ដូចនេះ​ប្រសិនបើ​អ្នក​ស្គម​ជ្រុល​រហូត​ខ្វះ​គីឡូ ត្រូវតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព រក​មូលហេតុ​ដែល​នាំឲ្យ​ស្គម​ជ្រុល​នោះ​ទៅ​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មូលហេតុ​ចម្បង​ទូទៅ​គឺ​មកពី​ការ​ញ៉ាំ​អត់​គ្រប់គ្រាន់ ឬ​ពពួក​អាហារ​ខ្វះ​សារធាតុ​ចិញ្ចឹម ទើប​គ្មាន​អ្វី​យក​ទៅ​ផ្គត់ផ្គង់​រាងកាយ។ ប្រសិនបើ​យើង​ចង់​ដឹង​ថា​ខ្វះ ឬ​លើស​គីឡូ​អាច​គណនា​តាម BMI ដោយ​យក​គីឡូ​ចែក​ជាមួយ​កម្ពស់​លើក​ជា​ការ៉េ ហើយ​បើ​ឃើញ​ក្រោម ១៨.៥ បាន​ន័យ​ថា​ខ្វះ​គីឡូ​ហើយ។ BMI ដែល​ល្អ គឺ​ចាប់ពី ១៨.៥ ទៅ ២៤.៩។


អាហារូបត្ថម្ភ

ជាតិ​ដែកជា​សារធាតុ​សំខាន់​ទ្រទ្រង់​សរីរាង្គយើង ចុះបើលើសជាតិដែកមាន​អ្វីកើតឡើង?

គ្នាយើង​ដឹង​រួច​ហើយ​ថា​ជាតិ​ដែក​មាន​សារៈសំខាន់​ប៉ុន​ណា​សម្រាប់​រាង​កាយ​របស់​យើង ដូច​នេះហើយ​បានជា​មានការ​ណែនាំ​ឲ្យ​ទទួលទាន​ហារ​មាន​ជាតិ​ដែក និង​រក្សា​ជាតិ​ដែក​ឲ្យ​បាន​គ្រប់គ្រាន់។ ចុះ​បើលើសជាតិ​ដែកក្នុង​ឈាម​​វិញ​ ទៅ​ជា​យ៉ាងណា? ការ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ កើត​មាន​នៅ​ពេល​រាងកាយ​ស្រូប​យក​ជាតិ​ដែក​ច្រើន​លើស​កម្រិតពី​អាហារ​យើង​ញ៉ាំ។ ជាតិ​ដែក​ច្រើន​លើស​លុប នឹង​ស្តុក​ទុក​ក្នុង​សរីរាង្គ​ជា ពិសេស​ថ្លើម បេះដូង និង​លំពែង។ មនុស្ស​ភាគ​ច្រើន​គិត​ថា ជាតិ​ដែក​ជា​សារធាតុ​ចាំ​បាច់​ទ្រទ្រង់​សរីរាង្គ មាន​ច្រើន​ក្នុង​ខ្លួន​ច្បាស់​ជា​ល្អ​ ប៉ុន្តែ​ជាក់​ស្តែង ការ​ផ្ទុកជាតិ​ដែក​ច្រើន​ពេក​អាច​នាំឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត ពិសេស​បង្ក​ទៅ​ជាជំងឺ​ថ្លើម បេះដូង និង​ទឹកនោម​ផ្អែម​ទៀត​ផង។ ប្រភេទ​ជំងឺ​តែង​ប្រទះ​ញឹកញាប់​បំផុត ​លើស​ជាតិដែក​តពូជ (Primary Hemochromatosis)។ ករណី​ខ្លះ​យើង​អាច​កើតជំងឺនេះ ​ដោយសារ​ការ​បញ្ចូល​ឈាម​ច្រើន បញ្ហា​ទាក់ទង​និង​ឈាម បញ្ហា​ថ្លើម និង​ញៀន​ស្រា ហៅ​ថា Secondary Hemochromatosis។ កត្តា​ហ្សែន​ជា​មូល​ហេតុ​ចម្បង​បង្ក​ជា​ជំងឺ​នេះ​ ប៉ុន្តែ​ភាគ​តិច​ណាស់កើត​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ដោយ​សារ​ហ្សែន​ អាច​វិវត្តទៅ​ជា​ធ្ងន់ធ្ងរ ខណៈរោគ​សញ្ញា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​តំណ​ពូជ ​តែង​លេច​ឡើង​នៅ​យើង​ឈាន​ដល់​វ័យ​កណ្តាល។ ពិត​ណាស់ អ្នក​ដែល​អាច​កើត​មានបញ្ហា​នេះ​​ញឹក​ញាប់ ភាគ​ច្រើនជា​ប្រុសៗ​ ព្រោះប្រុសៗ​ផ្ទុកជាតិ​ដែក​​ច្រើន​ជាងស្រីៗ ម្យ៉ាង​ទៀត​​ស្រីៗតែង​បញ្ចេញ​ជាតិ​ដែក​មួយ​ចំនួន​តាម​ឈាម​រដូវ​ និង​ពេល​មាន​ផ្ទៃ​ពោះ។ រោគសញ្ញា​ចំពោះ​វបញ្ហា​លើស​ជាតិ​ដែក​ក្នុង​ឈាម​​មិន​បញ្ចេញ​ឲ្យយើងដឹងទេ ​រហូតយើងឈានចូលវ័យ ៤០ ឆ្នាំឡើង ពិសេសបើ​យើង​មាន​ជំងឺ​នេះ​តំណ​ពូជ។ ​ពេល​ជាតិ​ដែក​ឡើង​ដល់​កម្រិត ទើប​រោគ​សញ្ញា​បញ្ចេញ​ឲ្យ​យើង​ដឹង។ ជា​ទូទៅ​រោគសញ្ញា​លេច​ចេញ​លឿន​មាន៖ – ឈឺ​សន្លាក់ – ឈឺ​ពោះ – ហត់ – ខ្សោយ​កំលាំង រោគ​សញ្ញា​លេច​ចេញ​យឺត​មាន៖ – ទឹក​នោម​ផ្អែម – បាត់​ចំណង់​ផ្លូវ​ភេទ – លិង្គ​ខ្សោយ – ខ្សោយ​បេះដូង – ខ្សោយ​ថ្លើម នៅ​មាន​សញ្ញា​ខ្លះ​មិន​បាន​រៀបរាប់​ខាង​លើ។ បើ​​មាន​ចម្ងល់​រោគសញ្ញា​ណា​មួយ […]


អាហារូបត្ថម្ភ

អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែបឺរ មាន​ដឹងថាផ្ដល់​ប្រយោជន៍បែបណាដល់​សុខភាព​សក់​អត់?

គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​បឺរ​ពិត​ជា​ដឹង​ហើយ​ថា​​មាន​រសជាតិ​ឆ្ងាញ់​ តែ​គ្នា​យើង​មាន​ដឹង​ទេ​ថា​​ផ្លែ​បឺរ​ក៏​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង និង​មា​ន​ខ្លាញ់​ល្អ​ចំពោះ​សុខ​ភាព​ ពិសេស​គឺ​សុខ​ភាព​សក់​តែ​ម្ដង។ ផ្លែ​បឺរ​ ជា​ប្រភព​ដ៏​ល្អ​របស់​វីតាមីន E ដែល​វីតាមីន​នេះ​ជួយ​ឲ្យ​សក់​លូត​លាស់​បាន​ល្អ។ ផ្លែ​បឺរ​មួយ​ផ្លែ​ទម្ងន់​២០០​ក្រាម ផ្ដល់​ឲ្យ​យើង​​២១​ភាគរយ​នៃ​វីតាមីនE ដែល​រាងកាយ​យើង​ត្រូវការ​ប្រ​ចាំ​ថ្ងៃ។ មិន​ខុស​អីពី​វីតាមីន​C វីតាមីន​E​ ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដែល​អាច​ជួយ​ប្រឆាំង​នឹង oxidative stress (ជា​បញ្ហា​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​នៅ​ក្នុង​ខ្លួន )​ដោយ​ជួយ​បញ្ឈប់​រ៉ាឌីកាល់​សេរី​។ ​​​​ការ​សិក្សា​មួយ​​បាន​រក​ឃើញ​ថា​អ្នក​មាន​បញ្ហាជ្រុះ​សក់ ​ចំនួន​​ ៣៤,៥​ភាគរយ​​​មាន​សក់​ដុះច្រើន​ឡើង​វិញ​ក្រោយ​ប្រើ​អាហារ​បំប៉ន​​វីតាមីន E ក្នុង​រយៈពេល​ប្រាំបី​ខែ។ វីតាមីន ​E ក៏​​ជួយ​ការ​ពារ​ស្បែក ដូច​ជា​ស្បែក​ក្បាល​ពី oxidative stress និង​ការ​ខូច​ខាត​ផ្សេងៗ​ផង​ដែរ​ដែល​ការ​ខូច​ខាត​ស្បែក​ក្បាល​នាំ​ឲ្យ​គុណ​ភាព​សក់​ចុះ​ខ្សោយ។ មួយ​វិញ​ទៀត​ផ្លែ​បឺរ​ក៏ជា​ប្រភព​នៃ​អាស៊ី​ដខ្លាញ់​ល្អ​ ដែល​ខ្លាញ់​ទាំង​នេះ​រាង​កាយ​យើង​ផលិត​មិន​បាន​នោះ​ទេ ហើយ​បើ​រាង​កាយ​យើង​មាន​អាស៊ីដ​ខ្លាញ់​បែប​នេះ​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​សក់​យើង​ជ្រុះ​ដែរ។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹក​ទឹក​គ្រប់​គ្រាន់ ជា​ផ្នែក​មួយ​ជួយ​ឲ្យ​យើង​ស្រកគីឡូ​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ពេល​និយាយ​ដល់​រឿង​សម្រក​គីឡូ គ្នា​យើង​ច្បាស់​ជា​គិត​ដល់​អាហារ​ណា​ត្រូវ​ញ៉ាំ គួរញ៉ាំ​ប៉ុន្មាន និង​អាហារ​ណាខ្លះ​មិន​គូរ​ញ៉ាំ​មិន​ខាន ហើយ​គ្នា​យើង​ភាគច្រើន​ប្រ​ហែល​ជាមិន​បាន​គិត​ដល់​ទឹក​នោះ​ទេ។ គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លូន​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​ជា​ផ្នែក​សំខាន់​មួយ​ដែរ​ក្នុង​ផែន​ការ​សម្រក​គីឡូ​របស់​យើង​គ្រប់​គ្នា។ ទឹក​គឺ​គ្មាន​ផ្ទុក​កាឡូរី​នោះ​ទេ តែ​​ទឹកបែរជា​​​ជួយ​យើង​ដុត​បំផ្លាញ​កាឡូរី​ទៅ​វិញ និង​ប្រហែល​ជា​អាច​ជួយ​​កុំ​ឲ្យ​យើង​ឃ្លាន​ខ្លាំង ឬ​ញ៉ាំអាហារ​ច្រើន​​ផង​ដែរ​បើ​យើង​ផឹក​ទឹក​មុន​ពេល​ញ៉ាំ​អាហារ។​ គុណ​ប្រ​យោជន៍​របស់​ទឹក​គឺមាន​ច្រើន​ជាង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ដែល​យើង​កំពុង​ផឹក​ផង​។​ ​ដូច​បាន​និយាយ​អ៊ីចឹង​ការ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​សម្រក​ទម្ងន់ ហើយ​កាន់​តែ​ពិសេស​ថែម​ទៀត​បើយើង​អាច​រក្សា​កម្រិត​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ជា​​ប្រយោជន៍​​ក្នុង​ការ​សម្រក​ទម្ងន់។​ ជា​មធ្យម​យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ចន្លោះ​ពី​២ទៅ​២,៥លីត្រក្នុង​មួយ​ថ្ងៃ ដើម្បី​កុំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន។​ ការ​បាត់​បង់​ជាតិ​ទឹកនឹង​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង និង​វិល​មុខ នាំឲ្យ​ថាមពល​ក្នុង​រាងកាយ​ធ្លាក់​ចុះ។​ ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​នឹង​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ថាមពល ផ្ដោត​អារម្មណ៍​បាន​ល្អ និង​មាន​អារម្មណ៍​ល្អ​ទៀត​ផង។ និយាយ​ដល់​រឿង​សម្រក​ទម្ងន់​វិញ ទឹក​ជា​ធាតុ​មួយ​សំខាន់​មិន​អាច​ខ្វះ​បាន​បើ​យើងចង់​ឲ្យ​គីឡូ​ស្រក ព្រោះ​ថា​ទឹក​ជួយ​ឲ្យ​ពោះ​វៀន​មាន​សុខ​ភាព​ល្អ។​ ទឹក​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ពី​រាង​កាយ​បាន​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព ព្រម​ទាំង​អាច​នាំ​ជាតិ​ពុល​ចេញពី​រាង​កាយ​យើង​​ផង​ដែរ​។ ​ការ​ផឹក​ទឹក​គ្រប់​គ្រាន់​ក៏​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលិស និង​សម្អាត​កាក​សំណល់​ផ្សេង​ៗ​ចេញ​ពី​​រាង​កាយ​។ បន្ថែម​ពី​នេះ ទឹក​ក៏​ជួយ​កុំ​ឲ្យ​យើង​ឃ្លាន​អាហារ​ខ្លាំង​ពេក និង​មាន​អារម្មណ៍​ឆាប់​ឆ្អែត​ទៀត​ផង ​បើ​យើង​ញ៉ាំ​ទឹក​មួយ​កែវ​មុន​ញ៉ាំ​អាហារ ដែល​នេះ​ជា​ការល្អ​ជួយ​យើង​កុំ​ឲ្យ​នាំ​យក​កាឡូរី​ចូល​ខ្លួន​ច្រើន​ពេក។ ជំនួស​ឲ្យ​ការ​ផឹក​ទឹកក្រូច ឬ​ភេសជ្ជៈ​ផ្អែម​ផ្សេង​ទៀត យើង​គួរ​ផឹក​ទឹក​វិញ។ មួយ​វិញ​ទៀត យើង​ក៏​អាច​ទទួល​បាន​ជាតិ​ទឹក​ពី​បន្លែ ផ្លែឈើ និង​ទឹក​តែ​ផង​ដែរ។ យ៉ាងណា គ្នា​យើង​ត្រូវ​ចាំ​ថា​​ការ​ផឹកទឹក​គ្រប់​គ្រាន់​តែ​មួយ​មុខ​មិន​អាច​ជួយ​ឲ្យ​គ្នា​យើង​ស្រក​គីឡូដូចការ​រំពឹង​ទុក​ទេ គឺត្រូវ​តែ​អនុវត្ត​វិធី​ផ្សេងៗ​ទៀត​ដូច​គ្នា គ្រាន់​តែ​ថា​ទឹក គឺជា​ផ្នែក​សំខាន់​មួយ​ក្នុង​ដំណើរ​ការ​សម្រក​គីឡួ​របស់​យើង​។


អាហារូបត្ថម្ភ

ស៊ុត​លាក់អាថ៌កំបាំងសុខភាព​​ ៥ យ៉ាង គ្នាយើង​ទំនងមិន​សូវ​បាន​ដឹង

បើ​និយាយ​ពី​ស៊ុត​ ជឿ​ថា​គ្មាន​គ្នា​យើង​ណា​ម្នាក់​មិន​ស្គាល់​នោះ​ទេ ហើយ​ទំនង​ជា​បាន​ដឹង​ផង​ថា​ស៊ុត​សម្បូរ​ដោយ​ប្រូតេអ៊ីន​ទៀត​ផង។ ក្រៅពី​សម្បូរ​ប្រូតេអ៊ីន​ គ្នា​យើង​ដឹង​ទេ​ថា​ស៊ុត​នៅ​មាន​ប្រយោជន៍​ច្រើន​ទៀត​ចំ​ពោះ​សុខ​ភាព​របស់​យើង ដែល​អាច​ថា​មាន​មនុស្ស​មិន​ច្រើន​ទេ​បាន​ដឹង​។​ ១. ស៊ុត​ល្អ​ចំពោះ​ខួរ​ក្បាល ផ្នែក​ពណ៌​ក្រហម​របស់​ស៊ុត​ គឺ​ជា​ប្រភព​នៃ​វីតាមីន B ដែល​មាន​ទំនាក់​ទំនង​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ជួយ​ឲ្យ​សរីរាង្គ​ដំណើរ​ការ​បាន​ល្អ។ ដូច​នេះ​ហើយ ការ​ញ៉ាំ​ស៊ុត​អាច​ជួយ​ឲ្យ​យើង​មាន​ការ​ផ្ដោត​អារម្មណ៍ និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​។ ២. ស៊ុត​ជា​ប្រភព​វីតាមីន និង​រ៉ែ ក្រៅពី​ម្បូរ​​ប្រូតេអ៊ីន ស៊ុត​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ល្អ​ផ្សេង​ទៀត មាន​ទាំង​វីតាមីន និង​រ៉ែ។ វីតាមីន​សំខាន់​ៗ​​មាន​ក្នុង​ស៊ុត​គឺ​វីតាមីន D , B, A, E, និងK។ ក្រៅពី​វីតាមីន​ទាំង​នេះ ក្នុង​ស៊ុន​មាន​ប្រភេទ​រ៉ែ​សំខាន់​ៗ ដូចជា​ផូស្វ័រ កាល់ស្យូម Folate និង​ selenium។ មួយ​វិញ​ទៀត ស៊ុត​ជា​អាហារ​មាន​​បរិមាណ​កាឡូរី​ទាប ល្អ​ចំពោះ​សុខ​ភាព។ ៣. ស៊ុត​ល្អ​ចំពោះ​បេះដូង ស៊ុត​សម្បូរ​ដោយ​ខ្លាញ់​ល្អ HDL (high-density lipoprotein)។ បើ​មនុស្ស​យើង​មាន​ខ្លាញ់​ប្រ​ភេទនេះ​ច្រើន​នៅ​ក្នុង​ខ្លួន​នឹង​ជួយ​បន្ថយ​ហានីភ័យ​ជំងឺ​បេះ​ដូង។ ថ្វី​បើ​ស៊ុត​ល្អ​បែប​នេះ​មែន តែ​មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​ញ៉ាំ​ស៊ុត​ច្រើន​រាល់​ថ្ងៃ​នោះ​ទេ គឺ​គួរ​ញ៉ាំ​ត្រឹម​​ពី​ ២ ទៅ​៦ គ្រាប់​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ។ ​​​​៤. ស៊ុត​ជួយ​សុខ​ភាព​ភ្នែក​ យើង​​ដឹង​ហើយ​ថា​វ័យ​កាន់តែ​ចាស់ ភ្នែក​របស់​យើង​ក៏​កាន់​តែ​ខ្សោយ​ដែរ ដោយ​វ័យ​កាន់តែ​ចាស់​ភ្នែក​យើង​អាច​ប្រឈម​នឹង​ជំងឺ​ភ្នែក​ឡើង​បាយ(cataract ) និង​ជំងឺ macular degeneration (ជំងឺ​ភ្នែក​បង្ក​ដោយ​សារ​វ័យ​កាន់​តែ​ចាស់)។ […]


អាហារូបត្ថម្ភ

ខាត់ណាខៀវ និង​ស្ពៃក្ដោប ជួយ​ការពារ​មនុស្ស​យើង​កុំឲ្យ​កើត​ជំងឺ​បេះដូង​

ការ​សិក្សា​ថ្មី​មួយ​បាន​ណែ​នាំ​ថា ការ​ទទួល​ទាន​បន្លែ​ដូច​ជា ផ្កា​ខាត់​ណា​ខៀវ និង​ស្ពៃ​ក្ដោប អាច​ការ​ពារ​យើង​​ពី​ជំងឺ​សរសៃ​ឈាម​ធ្ងន់​ធ្ងរ​បាន។ ភាគ​ច្រើន​មិន​ថា​ក្មេង​ៗ​ចាស់​ទេ រឿង​បន្លែ​នេះ​មួយ គឺ​​មិន​សូវ​ចូល​ចិត្ដ​នោះ​ទេ ប៉ុន្តែ​បើ​យើង​​គិត​ដល់​សារៈ​ប្រយោជន៍​របស់​វាគឺ​អាច​ជួយ​ការ​ពារ​យើង​​ពី​ជំងឺ​សរសៃ​ឈាម ហើយ​យើង​​គួរ​តែ​ព្យាយាម​ញ៉ាំ​បន្លែ​នេះ​ឲ្យ​បាន​ច្រើន។ អត្ថ​បទ​សា្រវ​ជ្រាវ​មួយ​បោះ​ពុម្ភ​ផ្សាយ​ក្នុង British Journal of Nutrition បាន​រក​ឃើញ​ថា មនុស្ស​ស្រី​មាន​វ័យ​ចំណាស់ ដែល​ញ៉ាំ​បន្លែ​ក្ដោប​ៗ​បាន​ច្រើន ដូច​ជា​ផ្កា​ខាត់​ណា​ខៀវ និង​ស្ពៃ​ក្ដោប គឺ​មិន​ងាយ​កើត​ជំងឺ​សរសៃ​ឈាម ដូច​អ្នក​មិន​សូវ​ទទួល​ទាន​បន្លែ​បែប​នេះ​ទេ។ ​ការ​សិក្សាមួយ​ទៀត​​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ទទួល​ទាន​បន្លែ​ក្ដោប​ច្រើន គឺ​មិន​មាន​ជាតិ​កាល់​ស្យូម​កក​នៅ​តាម​សរសៃ​ឈាម​អាអក​នោះ​​ទេ។ ​កំណក​កាល់​ស្យូម​នោះ គឺ​ជា​សញ្ញា​បញ្ជាក់​​អំពី​ជំងឺ​សរសៃ​ឈាម​បាន។ តើអ្វីជាជំងឺសរសៃឈាម? ជំងឺ​សរសៃឈាម ​គឺ​ជា​ជំងឺ​កើត​លើ​សរសៃ​ឈាម​វ៉ែន និង​សរសៃ​ឈាម​អាកទែ។ ពេល​យើង​កើត​ជំងឺ​នេះ ​នឹង​ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​ក្នុង​ខ្លួនយើង​មិន​បាន​គ្រប់​គ្រាន់។ ពេល​ខ្លះ​វា​អាច​កើត​ឡើង​ដោយ​សារ​តែ មាន​ជាតិ​ខ្លាញ់​ច្រើន មាន​ជាតិ​កាល់ស្យូម​ច្រើន នៅ​ក្នុង​ជញ្ជាំង​ខាង​ក្នុង​របស់​សរសៃ​ឈាម ដូច​ជា​សរសៃ​ឈាម​អាអក​ជា​ដើម។ ​បញ្ហា​នេះ​ អាច​នឹង​បណ្ដាល​ឲ្យ​យើង​មាន​​ជំងឺ​គាំង​បេះ​ដូង ឬ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ជា​ដើម។ ខាង​ក្រោម​នេះ គឺ​ជា​ការ​រក​ឃើញ​របស់​អ្នក​ស្រាវ​ជ្រាវ អំពី​ទំនាក់ទំនង​រវាង​​បន្លែ​ក្ដោប និង​​ជំងឺ​សរសៃ​ឈាម លោក​ស្រី​​វេជ្ជ​បណ្ឌិត Lauren Blekkenhorst ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មួយ​នេះ បាន​លើក​ឡើង​ថា ក្នុង​ការ​សិក្សា​លើក​មុន​លោក​ស្រី​​បាន​រក​ឃើញ​ថា អ្នក​ដែល​ទទួល​ទាន​បន្លែ​ដូចជា​ខាត់ណាខៀវ និង​ស្ពៃក្ដោប នឹង​កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ដូច​ជា​ជំងឺ​គាំង​បេះដូង ឬ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ជា​ដើម តែ​ពេល​នោះ​លោក​ស្រី​ពុំ​​បានដឹង​​អំពី​មូលហេតុ​របស់​វា​ឡើយ។ យ៉ាងណា​ ​ក្នុង​ការ​សិក្សា​ថ្មី​​នេះ លោក​ស្រី​បាន​បក​ស្រាយ​ចម្ងល់​នេះ​ហើយ។ លោក​ស្រី​​​បាន​រក​ឃើញ​ថា មនុស្ស​ស្រី​វ័យ​ចំណាស់ ដែល​ទទួល​ទាន​បន្លែ​ក្ដោប​​ជា​រៀង​រាល់​ថ្ងៃ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ