របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

របបអាហារពិសេស

​អាហារ ៦​ មុខនេះ មានប្រយោជន៍​ចំពោះអ្នកមានជំងឺ​លើសសម្ពាធឈាម

ជំងឺ​លើស​សម្ពាធ​ឈាម​ គឺជា​កត្តា​បង្ក​ជំងឺ​បេះដូង​ដែល​យើង​អាច​បង្ការ​បាន ហើយ​ការ​ផ្លាស់ប្ដូរ​បរិបទ​នៃ​ការ​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ​ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បាន។ ការ​សិក្សា​បាន​បង្ហាញ​ថា​របប​អាហារ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​គឺ​សម្បូរ​ដោយ​ប៉ូតាស្យូម និង​ម៉ាញេស្យូម​។ ដូចនេះហើយ​អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អាហារ​មួយ​ចំនួន​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម។ ១. ពពួក​ផ្លែ​ក្រូច ពពួក​ផ្លែ​ក្រូច​ដូចជា​ផ្លែក្រូចថ្លុង ផ្លែក្រូច និង​ផ្លែ​ក្រូចឆ្មារ​សុទ្ធតែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ឈាម ហើយ​ក៏​សម្បូរ​ដោយ​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ផ្សេងៗ​ដែល​អាច​ជួយ​រក្សា​សុខភាព​បេះដូង និង​កាត់បន្ថយ​កត្តា​បង្ក​ជំងឺ​បេះដូង​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម។ ទោះបីជា​ផ្លែ​ក្រូចថ្លុង​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ប៉ុន្តែ​ផ្លែ​នេះ​អាច​មាន​ផល​រំខាន​ដល់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម យក ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​ចាំ​បន្ថែម​ផ្លែ​នេះ​ទៅ​ក្នុង​របប​អាហារ។ ២. ត្រី​សាល់ម៉ុន ត្រី​សាល់ម៉ុន​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង។ អាស៊ីដខ្លាញ់​នេះ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​បន្ថយ​ការ​រលាក និង​បន្ថយ​កម្រិត​សារធាតុ​ oxylipin ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច។ ៣. ពពួក​សណ្ដែក ពពួក​សណ្ដែក​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​រក្សា​លំនឹង​សម្ពាធ​ឈាម​មាន​ដូចជា​ជាតិ​សរសៃ ម៉ាញេស្យូម និង​ប៉ូតាស្យូម។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​ពពួក​សណ្ដែក​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម។ ៤. ការ៉ុត ការ៉ុត​មាន​ផ្ទុក​សារធាតុ chlorogenic សារធាតុ p-coumaric និង​អាស៊ីដ​កាហ្វេអ៊ីក​ដែល​អាច​ជួយ​សម្រួល​ដល់​សរសៃ​ឈាម និង​បន្ថយ​ការ​រលាក។ ទាំង​នេះ​សុទ្ធតែ​បញ្ចុះ​សម្ពាធ​ឈាម។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម ២ ១៩៥​នាក់​អាយុ​ចន្លោះ​ពី​៤០-៥៩​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ការ៉ុត​ឆៅ​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន។ ៥. ប៉េងប៉ោះ ប៉េងប៉ោះ ឬ​ផលិត​ធ្វើ​ពី​ប៉េងប៉ោះ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដូចជា​ប៉ូតាស្យូម និង​លីកូប៉ែន (Lycopene)។ សារធាតុ​លីកូប៉ែន​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង ហើយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​សារធាតុ​នេះ​អាច​កាត់បន្ថយ​កត្តា​បង្ក​ហានិភ័យ​ជំងឺ​បេះដូង​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម។ ៦. ផ្កាខាត់ណាខៀវ ផ្កាខាត់ណា​ខៀវ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម flavonoid ដែល​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​ពង្រឹង​មុខងារ​សរសៃ​ឈាម និង​បង្កើន​កម្រិត​នីឌ្រិចអុកស៊ីត (Nitric oxide) នៅ​ក្នុង​រាងកាយ។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម ១៨៧ […]


របបអាហារពិសេស

គ្នា​យើងឧស្សាហ៍ជួបបញ្ហាច្រាលអាស៊ីដក្រពះគួរចៀសវាង ឬញ៉ាំអាហារទាំងនេះតិច​តួច

ច្រាល​អាស៊ីដ​ក្រពះ​កើត​មាន​នៅ​ពេល​ដែល​សារធាតុ​ក្នុង​ក្រពះ​មាន​ការ​កើន​ឡើង​ដល់​បំពង់​អាហារ​ ហើយ​គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគវិនិច្ឆ័យ​លើ​អាការៈ​នេះ​បាន​ប្រសិនជា​យើង​មាន​អាការៈ​បែប​នេះ​កើត​ឡើង​ច្រើន​ជាង​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។ កត្តា​ដែល​អាច​រួមចំណែក​បង្ក​អាការៈ​ច្រាលអាស៊ីដក្រពះ​ ​រួមមាន​ឥរិយាបថ​ដែល​យើង​ធ្វើ​ក្រោយ​ញ៉ាំ​អាហារ បរិមាណ​អាហារ​ដែល​យើង​ញ៉ាំ​ក្នុង​មួយ​ពេល និង​ប្រភេទ​អាហារ​ដែល​យើង​ញ៉ាំ​។ យើង​គួរ​ចៀសវាង​អាហារ​មួយ​ចំនួន​​ដើម្បី​បង្ការ​រោគសញ្ញា​នៃ​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ បើ​យើង​តែង​ជួប​បញ្ហានេះ។ ១. អាហារ​មាន​ជាតិ​ខ្លាញ់ និង​អាហារ​បំពង អាហារ​មាន​ជាតិ​ខ្លាញ់​ជាទូទៅ​តែង​បន្ថយ​សម្ពាធ​នៅ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាង​ក្រោម (LES) និង​ពន្យារ​ពេល​ក្រពះ​រំលាយ​អាហារ។ នេះ​អាច​បង្កើន​ហានិភ័យ​រោគសញ្ញា​នៃ​ជំងឺ​ច្រាល​អាស៊ីដក្រពះ។ ដើម្បី បង្ការ​អាការៈ​នេះ​ យក​ល្អ​គួរ​បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់។ អាហារ​ទាំង​នោះ​មាន​ដំឡូង​បារាំង​បំពង អាហារ​បំពង នំ​ដំឡូង​កញ្ចប់ បឺរ ទឹកដោះគោ​ស្រស់ (whole milk) ឈីស ការ៉េម និង​សាច់​ក្រហម​មាន​ខ្លាញ់។ ២. អាហារ​មាន​ជាតិ​ហឹរ ការ​សិក្សា​មួយ​ចំនួន​បាន​ណែនាំ​ថា​អាហារ​មាន​ជាតិ​ហឹរ​អាច​បង្ក​ឲ្យ​ឈឺពោះ និង​អាការៈ​ក្រហាយ ​ប្រសិនជា​យើង​មាន​បញ្ហា​ក្រពះ​ពោះវៀន។ ៣. បន្លែ និង​ផ្លែឈើ បន្លែ និង​ផ្លែឈើ​ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​របប​អាហារ ប៉ុន្តែ​បន្លែ និង​ផ្លែឈើ​មួយ​ចំនួន​អាច​នឹង​ធ្វើ​ឲ្យ​អាការៈ​ច្រាល​អាស៊ីដ​ក្រពះ​កាន់តែ​ធ្ងន់ធ្ងរ។ បន្លែ និង​ផ្លែឈើ​ដែល​អាច​ជា​មូលហេតុ​បង្ក​មាន​ដូចជា​ផ្លែ​ម្នាស់ ផ្លែក្រូច ផ្លែ​ក្រូចថ្លុង ក្រូចឆ្មារ ប៉េងប៉ោះ ខ្ទឹមស និង​ខ្ទឹមបារាំង។   ៤. ភេសជ្ជៈ ភេសជ្ជៈ​មួយ​ចំនួន​ក៏​អាច​បង្ក​ឲ្យ​មាន​រោគសញ្ញា​ទៅ​លើ​អ្នក​ដែល​មាន​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ​ដែរ។ ភេសជ្ជៈ​ទាំង​នោះ​រួមមាន​គ្រឿងស្រវឹង កាហ្វេ តែ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ទឹក​ក្រូច​ស្រស់ និង​ទឹក​ផ្លែ​ប៉េងប៉ោះ។ កាហ្វេ​ក៏​ជា​ភេសជ្ជៈ​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​នេះ​ដែរ។ ក្រៅពី​ចៀសវាង​អាហារ​ខាង​លើ​នេះ យកល្អ​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច​តួច​ក្នុង​មួយ​ពេល និង​ព្យាយាម​អង្គុយ​ត្រង់​ខ្លួន​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច។ ទាំង​នេះ​ក៏​អាច​ជួយ​កាត់បន្ថយ​អាការៈ​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ។


អាហារូបត្ថម្ភ

ធ្លាប់ឮអត់ថាគួរញ៉ាំស៊ុតតែផ្នែកពណ៌​សបាន​ហើយ ខ្លាចប៉ះពាល់សុខភាព​? តើពិត​អត់?

កន្លង​មក​​ធ្លាប់​មាន​មនុស្ស​ជាច្រើន​បាន​គិត​ខុស​​ៗគ្នាថា​ គួរ​ញ៉ាំស៊ុត​តែផ្នែក​ពណ៌ស ឬក៏គួរញ៉ាំស៊ុត​ទាំង​ពណ៌ស និង​លឿង​។ អ្នកខ្លះ​ថា​គួរ​តែ​ញ៉ាំ​ផ្នែក​ពណ៌​ស​បាន​ហើយ​ព្រោះវាសម្បូរ​ដោយ​ប្រូតេអ៊ីន និង​អ្នក​ខ្លះ​ទៀត​ថា​គួរ​ញ៉ាំ​ទាំងអស់​តែ​ម្ដង​ព្រោះ​វា​មាន​ចម្រុះ​ដោយ​ប្រូតេអ៊ីន ខ្លាញ់ល្អ និង​សារធាតុ​ចិញ្ចឹម​ល្អៗ​ផ្សេង​ទៀត។​ ទោះ​បី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​មែន ការ​ជជែកគ្នា​ថា​មួយ​ណា​ល្អ​ជាង​ក៏​នៅ​តែមិន​ទាន់​ដាច់​ស្រេច។ បើ​អ៊ីចឹង​ យើងគួរ​ដឹង​ទាំង​អស់គ្នា​ថា​មួយ​ណាល្អជាង ឬ​ក៏​គួរ​ញ៉ាំទាំង​អស់តែ​ម្ដង។​ បរិមាណកាឡូរី បើ​យើង​និយាយ​ពី​កាឡូរីវិញ ស៊ុតស្ងោរ​ផ្នែក​ពណ៌ស​ទម្ងន់​១០០ក្រាម មាន​កាឡូរី​ត្រឹម​៥២កាឡូរី តែ​បើ​និយាយ​ពី​ស៊ុត​ទាំងមូល​ក្នុង​ទម្ងន់​ដូច​គ្នា គឺមាន​កាឡូរី​ដល់ទៅ​១៥៥កាឡូរី។ ដូច​នេះ​ បើ​គ្នា​យើង​ណា​ពិចារ​ណា​លើ​បរិមាណកាឡូរី ការ​ជ្រើសរើស​ស៊ុត​ផ្នែកពណ៌​ស ជារឿង​ល្អ​ប្រសើរ​។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍ឈឺក្បាលប្រកាំង សាកដោះស្រាយតាមតិចនិក ៥ យ៉ាងនេះ វិធី ៥ យ៉ាង ជួយ​គ្នា​យើង​អាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន​ តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់? អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង ចុះ​បើញ៉ាំ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ប៉ះពាល់​សុខ​ភាព​អត់? ជា​ការ​ពិត​ណាស់ មិន​ប៉ះពាល់​សុខភាព​នោះ​ទេ។ ម្យ៉ាង​ទៀត​ក៏​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ដែរ ការ​ញ៉ាំស៊ុត​ទាំង​មូល​គឺ​ប្រាដក​ជា​ផ្ដល់​ផល​ល្អ​ដល់​សុខ​ភាព​ជាង​ញ៉ាំ​ស៊ុត​តែ​ផ្នែក​ពណ៌​ស​ហើយ។ ការសិក្សា​មួយ​របស់​សាកល​វិទ្យា​ល័យ​ John Hopkins បាន​ឲ្យ​ដឹង​ថា​​ គ្រប់​គ្នា​អាច​ញ៉ាំ​ស៊ុត​បាន​រហូត​ដល់​ទៅ​៣ ឬ៤គ្រាប់ក្នុង​មួយ​សប្ដាហ៍ ហើយ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬមាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​ក៏​អាច​ញ៉ាំ​ស៊ុត​បាន​ដូច​គ្នា។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​បញ្ហា​រឿង​កូលេស្តេរ៉ូល​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ពេល​ញ៉ាំ​ស៊ុត។ ​ជា​ការ​ពិត​ការ​ញ៉ាំ​ស៊ុត​ទាំង​ពណ៌លឿង និង​ពណ៌ស សុទ្ធ​តែអាច​​មាន​ផល​ប៉ះពាល់​ដូច​គ្នាពេល​និយាយ​ដល់​ការ​បង្កើត​សាច់​ដុំ។ បន្ថែម​ពី​នេះ​ការ​ធ្វើ​សំយោគ​ប្រូតេអ៊ីន​បាន​ត្រឹម​ត្រូវ​គឺ​មាន​សារៈសំខាន់​សម្រាប់​អ្នក​ហាត់​ប្រាណ​យក​សាច់​ដុំ ដោយ​ថា​ផ្នែក​ពណ៌​លឿង​នៃស៊ុត​ជួយ​បង្កើន​ដំណើរការ​សំយោគ​ប្រូតេអ៊ីន ដែល​ជួយ​ដល់​ការ​ជួសជុល​សាច់ដុំ។ ជា​ធម្ម​តា​រាង​កាយ​របស់​យើង​ក៏​ត្រូវ​ការ​ខ្លាញ់​ដូច​គ្នា ​ហើយ​ការ​ញ៉ាំ​ខ្លាញ់​មាន​ក្នុង​​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត ក៏បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​កូលេស្តេរ៉ូល​មិន​ល្អ។ ដូច​នេះ​ហើយ ការ​ញ៉ាំ​ស៊ុត​ទាំង​ផ្នែក​ពណ៌ស និង​ពណ៌​លឿង​មិន​មាន​អ្វី​មិន​​ល្អ​នោះ​ទេ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ក្នុងខ្លួនមានជាតិពុលច្រើនពេក នឹងបង្ហាញសញ្ញាទាំងនេះចេញមក

ចំណី​អាហារ​ដែល​យើង​ញ៉ាំ​នៅ​ពេល​បច្ចុប្បន្ន​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​គីមី ព្រោះកាប្រើប្រាស់​ថ្នាំ​ឲ្យ​ឆាប់​បាន​ផល បូករួម​ថ្នាំ​ជួយ​រក្សា​ទុក​បាន​យូរ​ទៀត​នោះ ហើយពេល​យើង​ញ៉ាំ​ទាំង​មិន​លាង​សម្អាត​ត្រឹមត្រូវ ​វា​នឹង​កកកុញ​​ក្នុង​ខ្លួន។ ក្រោយ​មក​នឹង​​ត្រូវ​សាយភាយ​ចេញ​មក​ពី​រាងកាយ ដែល​បង្ហាញ​ឲ្យ​យើង​ដឹង ព្រោះ​បម្រែបម្រួល​​មួយ​ចំនួន។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា មិន​ត្រឹម​ចំណី​អាហារ​សម្បូរ​ជាតិ​គីមី​ច្រើន​នោះ​ទេ បើ​សូម្បី​បរិស្ថាន​ជុំវិញ​កន្លែង​រស់នៅ​មិន​ល្អ​រាង​កាយ​ច្បាស់​ជា​មាន​ផ្ទុក​ជាតិ​ពុល​ដូច​គ្នា​។ នៅ​ពេល​ណា​ដែល​រាងកាយ​មាន​សភាព​បែប​នេះ បញ្ជាក់​ថា ក្នុង​ខ្លួន​យើង​ពោរពេញ​ទៅ​ដោយ​ជាតិ​ពុល និង​ត្រូវ​រក​មធ្យោបាយ​កម្ចាត់​ចេញ បើ​មិន​ដូច្នេះ​ទេ​នឹង​បង្ក​ទៅ​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ១- អណ្ដាត​ឡើង​ស ជា​ធម្មតា​ផ្ទៃ​អណ្ដោត​មាន​ពណ៌​ក្រហម​ប្រឿងៗ តែ​បើ​សង្កេត​ឃើញ​វា​ឡើង​ពណ៌​ស ឬ​លឿង បញ្ជាក់​ថា​ប្រព័ន្ធ​រំលាយ​អាហារ​យើង​កំពុង​តែ​ទទួល​រង និង​ប្រឆាំង​ជាមួយ​ជាតិពុល ដែល​លើស​នៅ​ក្នុង​ខ្លួន​ហើយ។ ដំណោះស្រាយ​គួរ​លេប​ថ្នាំ​វីតាមីន C ដើម្បី​ជួយ​ជំរុញ​ឲ្យ​រាងកាយ​កម្ចាត់​ជាតិ​ពុល។ ២- ឧស្សាហ៍​ទល់​លាមក មនុស្ស​ម្នាក់​ៗ​តែងតែ​បន្ទោបង់​ជា​រៀងរាល់​ថ្ងៃ តែ​បើ​សង្កេត​ឃើញ​ថា របប​អាហារ​នៅ​ដដែល តែ​បែរជា​ទល់​លាមក​ញឹកញាប់​ទៅ​វិញ ជា​រោគសញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ជាតិពុល​ក្នុង​ខ្លួន​យើង​ឡើង​ដល់​ដំណាក់កាល​លើស​កម្រិត​ហើយ។ អាស្រ័យ​ហេតុនេះ​ជម្រើស​ផឹកទឹក​ឲ្យ​ច្រើន និង​ព្យាយាម​ហាត់ប្រាណ​អាច​បញ្ចេញ​ជាតិ​ពុល​ទាំង​នោះ​តាម​រយៈ​ទឹក​នោម និង​ញើស។ ៣- ប្រតិកម្ម​ចំពោះ​ក្លិន អាការៈ​ប្រតិកម្ម​ទៅ​នឹង​ក្លិន​ខ្លាំង​ៗ​ដូចជា​វិល​មុខ ឈឺក្បាល ក្អួត​ចង្អោរ ចំពោះ​ក្លិន​ទឹកអប់ ក្លិន​ឈួល នោះ​មកពី​ជាតិ​ពុល​មាន​នៅ​ក្នុង​ខ្លួន​ខ្លាំង​ពេក។ ក្នុង​ករណី​បែប​នេះ គួរតែ​ញ៉ាំ​​អាហារ​ដូចជា​អង្ករសម្រូប ប្រូខូលី សារ៉ាយ ផ្លែ​ប៉ោម​ខៀវ ដើម្បី​កម្ចាត់​ជាតិ​ពុល និង​ស្តារ​មុខងារ​ថ្លើម ឲ្យ​ប្រសើរ​ឡើង​វិញ។


អាហារូបត្ថម្ភ

អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង

អាការៈ​ឈឺ​ក្បាល​ប្រកាំង​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន​រួម​ទាំង​ចំណី​អាហារ និង​ភេសជ្ជៈ។ ទោះបីជា​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ ប៉ុន្តែ​អាហារ​មួយ​ចំនួន​អាច​​មាន​ចំណែក​ក្នុង​ការ​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ទៅ​លើ​មនុស្ស​មួយ​ចំនួនដែរ​។ ១. កាហ្វេអ៊ីន ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន ឬឈប់​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង ឬ​ឈឺក្បាល​បាន។ អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​រួមមាន​កាហ្វេ តែ និង​សូកូឡា។ ២. ជាតិ​ស្ករ​បន្ថែម អាហារ​កែច្នៃ​មួយ​ចំនួន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម ហើយ​ជាតិ​ស្ករ​បន្ថែម​នេះ​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​បាន ជាពិសេស​ពពួក​ស្ករ​បន្ថែម Aspartame។ ៣. គ្រឿង​ស្រវឹង គ្រឿង​ស្រវឹង​គឺជា​មូលហេតុ​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អ្នក​ចូលរួម​ជាង​៣៥% មាន​អាការៈ​ឈឺក្បាល​ប្រកាំង​បាន​រាយការណ៍​ថា​គ្រឿងស្រវឹង​គឺ​កត្តា​ជំរុញ​អាការៈ​ឈឺក្បាល​ប្រកាំង។ ម៉្យាងទៀត គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​បាត់​បង់​​ជាតិ​ទឹក​ដែល​អាច​បង្ក​អាការៈ​ឈឺក្បាល​បាន។ ៤. សូកូឡា សមាគម​អាការៈឈឺក្បាល​ប្រកាំង​សហរដ្ឋអាមេរិក​បាន​លើកឡើង​ថា​សូកូឡា​ក៏​ជា​កត្តា​ជំរុញ​អាការៈ​ឈឺក្បាល​ប្រកាំង​ដែរ ព្រោះ​សូកូឡា​មាន​ជាតិ​កាហ្វេអ៊ីន និង​ beta-phenylethylamine ។ សារធាតុ​ទាំង​ពីរ​នេះ​អាច​បង្ក​អាការៈ​ឈឺក្បាល​ទៅ​លើ​មនុស្ស​មួយ​ចំនួន។ ៥. អាហារ​មាន​ដាក់​ប៊ីចេង គេ​ចាត់ទុក​ប៊ីចេង​ជា​គ្រឿង​ផ្សំ​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ ប៉ុន្តែ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប៊ីចេង និង​ការ​វាយ​ប្រហារ​របស់​អាការៈ​ឈឺក្បាល​ប្រកាំង។ សមាគម​អាការៈ​ឈឺក្បាល​ប្រកាំង​សហរដ្ឋ​អាមេរិក​បាន​សម្គាល់​ថា​ប៊ីចេង​​អាច​បង្ក​ឲ្យ​អាការៈ​ឈឺក្បាល​ប្រកាំង​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង។ ៦. អាហារ​មាន​ជាតិ​ប្រៃ អាហារ​មាន​ជាតិ​ប្រៃ​ ជាពិសេស​ពពួក​អាហារ​កែច្នៃ​ដែល​មាន​ផ្ទុក​បន្ថែម​នូវ​សារធាតុ​ដើម្បី​រក្សា​ទុក​ឲ្យ​បាន​យូរ​ក៏​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ដែរ។ ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ដែល​អាច​បណ្ដាល​ឲ្យ​ឈឺក្បាល ឬ​ឈឺក្បាល​ប្រកាំង។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ