លើកទី១នៅអង់គ្លេស ទារកកើតពីការបញ្ចូលហ្សែនមនុស្សបីនាក់
ទារកម្នាក់កើតមកដោយមានការរួមបញ្ចូលហ្សែន ឬ DNA របស់មនុស្សបីនាក់ ដែលការណ៍នេះត្រូវបានគេចាត់ទុកជាករណីទីមួយហើយនៅក្នុងចក្រភពអង់គ្លេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ បើតាមសារព័ត៌មានBBC DNA ភាគច្រើនរបស់ទារកបានមកពីម្ដាយ និងឪពុករបស់គេ ហើយប្រហែល០,១ភាគរយ បានមកពីស្ត្រីម្នាក់ផ្សេងទៀតដែលយល់ព្រមបរិច្ចាគ។ វិធីសាស្ត្របញ្ចូល DNA បីបែបនេះគឺធ្វើឡើងដើម្បីការពារទារកកុំឲ្យកើតមកមានបណ្ដុំជំងឺកាចសាហាវម្យ៉ាងឈ្មោះថា Mitochondrial diseases។ បណ្ដុំជំងឺ Mitochondrial diseases ជាបញ្ហាសុខភាពដែលអាចប៉ះពាល់ដល់ដំណើរការរបស់ mitochondriaក្នុងរាងកាយ។ Mitochondria មាននាទីបង្កើតថាមពលដល់កោសិកាក្នុងរាងកាយ។ នៅពេលដែល mitochondria មិនអាចផលិតថាមពលទៅតាមតម្រូវការរបស់រាងកាយបាន នោះវានឹងប៉ះពាល់ដល់ដំណើរការរបស់សរីរាង្គផ្សេងៗទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ជំងឺ Mitochondrial diseases អាចប៉ះពាល់ដល់ផ្នែកជាច្រើននៃរាងកាយ រួមទាំងកោសិកាផងដែរ ដែលរួមមានខួរក្បាល ប្រព័ន្ធប្រសាទ សាច់ដុំ តម្រងនោម បេះដូង ថ្លើម ភ្នែក ត្រចៀក និងលំពែង។ ជំងឺនេះមិនអាចព្យាបាលជានោះទេ ហើយអាចធ្វើឲ្យទារកកើតមកស្លាប់ភ្លាមៗ ឬប៉ុន្មានថ្ងៃក្រោយសម្រាល។ បើតាម BBC មានគ្រួសារមួយចំនួនបានបាត់បង់កូនច្រើនដងដោយសារតែជំងឺមួយនេះ ហើយវិធីសាស្ត្របញ្ចូលហ្សែនបីប្រភេទបែបនេះជាជម្រើសតែមួយគត់សម្រាប់ជួយឲ្យកូនដែលកើតមកមានសុខភាពល្អ។ អត្ថបទគួរអាន៖ ៥ តិចនិក […]