គ្រប់សរីរាង្គលើរាងកាយយើង មិនថាធំ ឬតូច សុទ្ធតែមានភាពចាំបាច់ជួយឲ្យរាងកាយដំណើរការបានប្រក្រតី ហើយក្នុងនោះក៏មានតម្រងនោមដែរ។ ត្បិតតែតម្រងនោមជាសរីរាង្គតូចមួយ តែមានមុខងារសំខាន់ៗដូច ចម្រោះជាតិពុល រក្សាលំនឹងជាតិទឹក និងអេឡិចត្រូលីតក្នុងសារពាង្គកាយ ក៏ដូចជាផលិតអ័រម៉ូនមួយចំនួន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ដោយសារតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់តម្រងនោម ហេតុនេះហើយយើងគួរចេះថែរក្សាសុខភាពតម្រងនោម ដោយគ្រាន់តែអនុវត្តតិចនិកសាមញ្ញៗខាងក្រោមដូចជា៖
១- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ពី ២,៥ – ៣លីត្រ/ថ្ងៃ ដើម្បីទប់ទល់នឹងការបាត់បង់ជាតិទឹក កាត់បន្ថយ និងការពាររលាកផ្លូវទឹកនោម និងក្រួសតម្រងនោម។
២- ញ៉ាំអាហារល្អចំពោះសុខភាពដូចជា បន្លែ និងផ្លែឈើស្រស់។ កាត់បន្ថយការញ៉ាំអាហារផ្អែមពេក ឬក៏ប្រៃពេក ដើម្បីការពារ និងគ្រប់គ្រងការលើសកម្រិតជាតិស្ករក្នុងឈាម និងការឡើងសម្ពាធឈាម។
[embed-health-tool-bmi]
៣- ធ្វើលំហាត់ប្រាណជាប់ជាប្រចាំ ដើម្បីធានាបាននូវទម្រង់រាងកាយមួយសមស្រប។
៤- ចៀសវាងការជក់បារី និងត្រូវកម្រិតការញ៉ាំគ្រឿងស្រវឹង ព្រោះបារី និងគ្រឿងស្រវឹងអាចធ្វើឲ្យខូចខាតសរសៃឈាម និងប៉ះពាល់សុខភាពតម្រងនោម។
៥- ចៀសវាងការប្រើប្រាស់ថ្នាំដែលគ្មានប្រភពច្បាស់លាស់ និងគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។
៦- កាត់បន្ថយស្រ្តេស និងសម្រាកឲ្យបានគ្រប់គ្រាន់។
៧- ពិនិត្យ និងតាមដានសុខភាពឲ្យបានទៀងទាត់ និងមុខងារតម្រងនោមជាមួយគ្រូពេទ្យឯកទេស ពិសេសចំពោះអ្នកមានជំងឺលើសឈាម ឬទឹកនោមផ្អែម។
អត្ថបទគួរអាន៖
- ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ?
- ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន
- ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម
- ប្រយ័ត្ន! ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូចតម្រងនោមដែរ
- ចូលចិត្តញ៉ាំ ៣ មុខនេះ អាចកើតក្រួសតម្រងនោម ចុកពិបាកឥតអំពើ
- អាហារ៧មុខ អ្នកមានបញ្ហាតម្រងនោមមិនគួរទទួលទានច្រើន
- អាហារទាំងប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម
- អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ?