សុខភាពមនុស្សចាស់

ចំណេះដឹងទូទៅ

សុខភាពមនុស្សចាស់

អាហារ ៦ប្រភេទនេះមិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់

បើឈានចូលដល់វ័យ៥០ហើយ មិនថាតែបុរសឬស្ដ្រីនោះទេ តែងតែជួបប្រទះបញ្ហាសុខភាព មិនអាចគេចផុត គ្រាន់​តែតិចឬច្រើនតែប៉ុណ្ណោះ។ ជាក់ស្ដែងតាមការសង្កេត ឃើញមានជំងឺច្រើនប្រភេទដែលតែងតែកើតមាន ដូចជា ជំងឺលើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺសួត និងមហារីកក្រពេញប្រូស្តាត ជាដើម។ ថ្វីត្បិតតែជំងឺទាំងនេះ យើងមិនអាចគ្រប់គ្រងវាបានមែន ប៉ុន្ដែក៏មិនមែនមានន័យថា យើងគ្មានវិធីសាស្ដ្រការពារនោះដែរ ពោលយើងក៏អាច អនុវត្ដវិធីងាយៗ ដោយចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំអាហារដោយបន្ថែមនូវអាហារប៉ុន្មានមុខចាំបាច់ខាងក្រោមនេះ ក៏អាចជួយកាត់បន្ថយហារនិភ័យជំងឺទាំងនោះបាន។ ១.ផ្សិត ក្នុង​របបអាហារ​ប្រចាំ​ថ្ងៃ គួរតែមានវត្ដមានមុខម្ហូបណាមួយដែលមានធាតុផ្សំជាមួយផ្សិត។ នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី Leslie Bonci នាយកគ្រប់គ្រងផ្នែកអាហាររូបត្ថម្ភកីឡាប្រចាំនៅសាកលវិទ្យាល័យ វេជ្ជសាស្រ្ត Pittsburgh សហរដ្ឋអាមេរិក។ អ្នកស្រីបន្ដទៀតថា ពពួកអាហារផ្សិត មានកាឡូរីត្រឹមតែ ២០កាឡូរីប៉ុណ្ណោះក្នុងមួយពែង ហើយមានផ្ទុកប៉ូតាស្យូមមានប្រយោជន៍ច្រើន ក្នុងការប៉ះប៉ូវពីការខូច​ខាត ​ដោយសារធាតុសូដ្យូមដែលជាផ្នែកមួយបង្កជាជំងឹលើសឈាម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.ផ្លែ Cherry ផែ្លឈើប្រភេទនេះមានមុខងារសំខាន់ ជួយកាត់បន្ថយជំងឺរលាកផ្សេងៗបាន។ អ្នកស្រី Leslie Bonci ក៏បានណែរនាំក្រុមកីឡាករ ឲ្យញ៉ាំផ្លែឈើប្រភេទនេះ មិនថាជាផ្លែឈើ ឬជាទឹកចម្រាញ់ហើយក៏ដោយក្ដី សុទ្ធតែមានអត្ថប្រយោជន៍​ដល់សុខភាព។ ការសិក្សាមួយបានបង្ហាញក្នុងឆ្នាំ២០១៣ បានបញ្ជាក់ថា […]

ស្វែងរក សុខភាពមនុស្សចាស់

សុខភាពផ្លូវចិត្តមនុស្សចាស់

បង្រៀនចាស់ៗ រៀនជំនាញថ្មីៗ ជំនួយខួរក្បាលបានល្អចៀសផុតភ្លេចភ្លាំង

ការ​បង្រៀន​មនុស្ស​​វ័យ​ចំណាស់​ ឲ្យ​រៀន​ជំនាញ​ថ្មី​ៗ អាច​​ធ្វើ​​ឲ្យ​​​ពួក​គាត់​នៅ​ចង​ចាំ​បាន​ល្អ ហើយ​ត្រឹម​តែ​រយៈ​ពេល​ ជាង​១​ខែ និង​​ឃើញ​លទ្ធផល​ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​​ថ្មី​មួយ​​។ ការ​សិក្សា​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា Riverside សហរដ្ឋអាមេរិក បាន​​រក​ឃើញ​ថា ការ​រៀន​អ្វី​ដែល​ថ្មី តែ​១ ឬ​២​ជំនាញ ពិត​ជា​ជួយ​​ឲ្យ​ខួរ​ក្បាល មាន​ថាម​ពល​ឡើង​វិញ ហើយ​ជា​ពិសេស​ការពារ​មនុស្ស​វ័យ​ចំណាស់​ៗ ពី​ជំងឺ​ភ្លេច​ភ្លាំង​​ច្រើន។ នៅ​ក្នុង​ការ​ស្រាវជ្រាវ ក្រុម​អ្នក​​ជំនាញ បាន​​ស្នើ​សូម​អ្នក​ស្ម័គ្រ​ចិត្ត​ អាយុ​ចន្លោះ ពី​ ៥៨​- ៨៦​ឆ្នាំ ចូល​រួម​ ដោយ​ជ្រើស​រើស​រៀន​ជំនាញ​អ្វី​មួយ​ដែល​ថ្មី និង​ស្រប​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ក្នុង​រយៈ​ពេល​ ១៥​ម៉ោង ក្នុង​១​សប្តាហ៍។ លទ្ធផល​ឃើញ ជាក់​ស្តែង ត្រឹម​រយៈ​ពេល ៦​សប្តាហ៍ សមត្ថភាព​ចង​ចាំ របស់​ពួក​គេ (អ្នក​ស្ម័គ្រ​ចិត្ត​) មាន​ភាព​ប្រសើរ ឡើង ក្នុង​នោះ​រួម​មាន​ទាំង សមត្ថភាព​ភាសា គូរ​រូប សរសេរ​ទំនុក​ច្រៀង​ទៀត​ផង។ ហើយ​ជា​មួយ​គ្នា នេះ លទ្ធផល​​ការ​ចង​ចាំ ​កាន់​តែ​ប្រសើរ​ឡើង​ ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ ទាំងក្មេងទាំងចាស់ ប៉ុន្តែបើបែងចែកភេទ ស្រីៗអាចប្រឈមជំងឺភ្លេចភ្លាំង បាត់ការចងចាំជាងប្រុសៗ នេះជាមូលហេតុ ស្រីៗចាស់ទៅ ចំណង់ផ្លូវភេទកាន់តែតិច លោក​វេជ្ជបណ្ឌិត Rachel […]


សុខភាពផ្លូវចិត្តមនុស្សចាស់

ល្បែង​​​រក​ពាក្យ Crosswords ជួយ​​​​​​​ខួរ​ក្បាល បំពេញ​ការងារ​ដូច​កាល​នៅ​​​​​ក្មេង

ការ​លេង​ល្បែង​រក​ពាក្យ Crosswords ឬ​អាច​ហៅ​​ឲ្យ​ងាយ​យល់​ថា ស្វែង​រក​ពាក្យ​​ដែល​គេ​បង្កប់​ក្នុង​តារាង​ អាច​ជួយ​​ឲ្យ​មនុស្ស​ចាស់​ មាន​សមត្ថភាព​រក្សា​​មុខ​ងារ​ និង​សុខភាព​ខួរ​ក្បាល​​បាន​​ល្អ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​​​ពី​ចក្រភព​អង់គ្លេស​។ នៅ​ក្នុង​លទ្ធផល​សិក្សា​ធ្វើ​ឡើង​ដោយ​ក្រុម​ស្រាវជ្រាវ​មក​ពី សាកល​វិទ្យាល័យ​វេជ្ជសាស្រ្ត​​ Exeter ​នៃ​ចក្រភព​អង់គ្លេស​ បាន​បង្ហាញ​ថា មនុស្ស​​ចាស់​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ ដែល​នៅ​លេង​រក​ពាក្យ​ក្នុង​ល្បែង​ Crosswords ប្រៀប​​បាន​នឹង​ជួយ​ហ្វឹក​ហាត់​​​សុខភាព​ខួរក្បាល​។ ក្រុ​​ម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ដូច​នេះ បន្ទាប់​ពី​ពិនិត្យ​ទិន្នន័យ​ពី​មនុស្ស​ចាស់​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ប្រមាណ​ ជាង​ ១​ម៉ឺន​នាក់​​ទូ​ទាំង​ចក្រភព​អង់គ្លេស។ ហើយ​អ្នក​ស្រាវជ្រាវ​បាន​​​សាក​ល្បង​តេស្ត​គ្រប់​វិញ្ញាសា​​ដែល​ទាក់​ទង​ការ​​គិត។ ដូច​លទ្ធផល​ដែល​បាន​រំពឹង​ទុក មនុស្ស​ចាស់​ដែល​​ធ្លាប់ ឬ​​ទម្លាប់​លេង​ល្បែង​​រក​ពាក្យ​នោះ ពិត​មាន​ការ​ចង​ចាំ​ល្អ ក៏​ដូច​ជា​ការ​វិនិច្ឆ័យ រួម​​ទាំង​ការ​ពិចារណារ​ដ៏​សម​ហេតុ​ផល​ នៅ​តែ​ល្អ​ដូច​កាល​នៅ​វ័យ​ជំទង់​។ ជា​មួយ​លទ្ធផល​នេះ លោក​ វេជ្ជបណ្ឌិត Anne Corbett សាស្រ្តាចារ្យ​​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា៖ ” វា​បាន​បង្ហាញ​ច្បាស់​ថា សមត្ថភាព​ខួរ​ក្បាល​មនុស្ស​ចាស់​ដែល​បាន​លេង​ល្បែង​នោះ ពិត​ជា​នៅ​ល្អ គួរ​ឲ្យ​កត់​សម្គាល់។ តែ​យើង​មិន​ទាន់​ហ៊ាន​និយាយ​ថា ការ​លេង​រក​ពាក្យ​នេះ នឹង​ជួយ​ឲ្យ​ពួក​គាត់​បាត់​ជំងឺ​ភ្លេច​ភ្លេច និង​វង្វេង(ជំងឺ​មនុស្ស​ចាស់​) នោះ​ទេ។ តែ​យើង​​គួរ​អារម្មណ៍​ថា ល្បែង​នោះ​អាច​ជួយ​រក្សា​សុខភាព​ខួរ​ក្បាល​បាន​យូរ​អង្វែង​។” អត្ថបទពាក់ព័ន្ធ៖ ​កំពូលបន្លែផ្លែឈើ ជួយឲ្យខួរក្បាលចងចាំល្អបំផុត ​ផ្សិត​​សាមញ្ញ ​តែ​ជួយ​ការពារបញ្ហា​ភ្លេច​ភ្លាំង និងខួរក្បាល​​បាន​ល្អ ក្រៅ​ពី​ល្បែង​រក​ពាក្យ​នេះ ការ​សិក្សា​រក​ឃើញ​ពី​មុន​ៗ​ ក៏​បង្ហាញ​បន្ថែម​ថា ល្បែង​រៀប​​ផ្គុំ​រូប​ភាព ការ​រៀន​ភាសា​បរទេស​ និង​ការ​គណនា​លេខ​ ក៏​បាន​ចូល​រួម​ចំណែក​រក្សា​សុខភាព​ខួរ​ក្បាល​ផង​ដែរ​៕ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

វ័យកាន់តែជ្រេ បើ​​ដើរ​បាន​ច្រើន​​ ​​អត្រាឆាប់​​ស្លាប់​ទាប

បច្ចុប្បន្ននេះ មធ្យោបាយ​ធ្វើដំណើរ​មាន​ច្រើន ម៉ូតូ ឡាន​ផ្ទាល់ខ្លួន នៅ​មាន​ឡាន​ក្រុង​ឯកជន និង​សាធារណៈ រួមរវល់​ធ្វើការ និង​រកស៊ី​ទៀត ចឹងហើយ​មនុស្ស​ម្នាក់ៗ ដើរបាន​តិចណាស់។ តែ​ការសិក្សា​មួយ រកឃើញ​ថា ស្រ្ដី​វ័យ​ចំណាស់ ដើរ​បាន​ច្រើន​ជំហាន មាន​អត្រា​ស្លាប់​ទាប។ ការសិក្សា ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ JAMA Internal Medicine បង្ហាញ​ថា ស្រ្ដី​វ័យ​ចំណាស់ ដើរ​បាន ៤.៤០០​ជំហាន/ថ្ងៃ មាន​អត្រា​ស្លាប់ ទាប​ជាង​អ្នក​ដើរ​បាន ២.៧០០​ជំហាន/ថ្ងៃ។ ជាមួយ​គ្នា​នេះ អត្រា​ស្លាប់ នឹង​កាន់តែ​ទាប បើស្ដ្រី ដើរ​បាន ៧.៥០០​ជំហាន/ថ្ងៃ។ អ្នកស្រាវជ្រាវ នៅ​មន្ទីរពេទ្យ Brigham and Women របស់​អាមេរិក វិភាគ​លើ​ស្រ្ដី ជាង ១៦.០០០​នាក់ មាន​អាយុ​ជាមធ្យម ៧២​ឆ្នាំ ដោយ​តាមដាន​រយៈពេល ៤​ឆ្នាំ។ លទ្ធផល រកឃើញ​ថា ស្រ្ដី ២៥% ដែល​ដើរ​បាន​ជា​មធ្យម ២.៧០០​ជំហាន/ថ្ងៃ ប្រឈម​ខ្ពស់​នឹង​ការស្លាប់ ដោយ​មាន​ស្រ្តី ២៧៥​នាក់ ស្លាប់ អំឡុងពេល​សិក្សា។ […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

មាន​ចាស់ៗ​នៅ​ផ្ទះ នេះ​ជា​វិធីការពារ​កុំ​ឲ្យ​ដួល នាំគ្រោះថ្នាក់​ធំ

មនុស្សចាស់​ម្នាក់​ក្នុង​ចំណោម ៣​ នាក់ ​​វ័យ​ចាប់ពី ៦៥​ ឆ្នាំ​ឡើងទៅ តែងជួប​ប្រទះករណី​​ដួល ដោយ​សារ​ប្រព័ន្ធប្រសាទ សាច់ដុំ ភ្នែក និង​ប្រតិកម្មរាងកាយ កាន់តែចាស់​កាន់​តែខ្សោយ ជាហេតុប៉ះពាល់​ការ​រក្សាលំនឹង ​និងបង្កើន​ឱកាស​ងាយ​ដួល។ ករណី​មនុស្ស​ចាស់​ដួល​ជាច្រើនបណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​លើ​រាងកាយ ហើយ​ក៏មាន​ផលប៉ះពាល់​ផ្លូវ​ចិត្ត បង្កជា​ការ​ភ័យខ្លាច និងបាត់បង់​ទំនុកចិត្តលើ​ខ្លួន​ឯង។ តាមការ​សិក្សា​ថ្មីមួយលើ​មនុស្ស ២៤.០០០​នាក់ មាន​វ័យ​ជាមធ្យម ៧៦ ​ឆ្នាំ (៧៧% ជា​ស្រ្តី) បង្ហាញ​ថា ហាត់ប្រាណអាច​កាត់​បន្ថយ​អត្រា​​ដួល​រហូត​ដល់ ១ ភាគ ៣។ ហាត់ប្រាណ​បែបណាមាន​ប្រសិទ្ធភាព​ខ្ពស់ កុំ​ឲ្យ​​ដួល? ការ​លត់ដំ និង​ពង្រឹង​លំហាត់ប្រាណ ដូចជា ​ហាត់រាំ ក្បាច់​ថៃជី សុទ្ធ​តែ​ផ្ដល់​ផលប្រយោជន៍​មួយ​ចំនួន។ ប៉ុន្ដែ​ការ​ហាត់ប្រាណ​ផ្ដល់​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ការពារ​កុំ​ឲ្យ​ដួល គឺ​ការហាត់ប្រាណ​ចំ​មុខងារ​ច្បាស់លាស់​ជារៀងរាល់​ថ្ងៃ ផ្តោត​សំខាន់​លើ​ការ​សម្រួលចលនា និង​លំនឹង។ ការ​ហាត់ប្រាណ​ទាំង​នោះ មាន​ដូចជា៖ - អង្គុយ ហើយងើបឡើង​ឈរ - ងើប​ឡើងចុះ ដើម្បី​ដាក់របស់​លើ​តុ ឬ​លើ​ធ្នើរ - ដើរ - ឡើង​ជណ្ដើរ​មាន​កម្ពស់ទាប ការ​ធ្វើលំហាត់​ប្រាណ​បែប​នេះ ដូចជា​ការ​ហ្វឹកហាត់​កីឡា​មួយ​ប្រភេទ​ច្បាស់លាស់ ដោយ​អភិវឌ្ឍ​សមត្ថភាព ដើម្បី​ប្រតិកម្ម​ទៅ​នឹង​ភាព​ប្រឈម​នៅ​ក្នុង​បរិស្ថាន និង​រក្សា​ភាព​មាំមួន​នៅពេលវ័យកាន់តែចាស់។


សុខភាពរាងកាយ

បញ្ហា​ភ្នែក​មនុស្ស​ចាស់​មាន​ច្រើន​ណាស់ ជួយ​យ៉ាង​ម៉េច​បាន?

ភ្នែក​ជា​អវយវៈ​ដ៏​សំខាន់ តាំង​ពី​ក្មេង​ដល់​ចាស់។ សុខភាព​ភ្នែក​ល្អ ជា​រឿង​អាទិភាព និង​ចាំបាច់​បំផុត សម្រាប់​គ្រប់គ្នា​គួរ​យក​ចិត្ត​ទុកដាក់។ អាយុ​កាន់​តែ​ច្រើន ការ​វិវត្តន៍​សព្វ​បែប​យ៉ាង​ចំពោះ​រាងកាយ គ្រប់​កន្លែង ក៏​កាន់​តែ​ចាស់ ឬ​កាន់​តែ​ទ្រុឌទ្រោម។ ប៉ុន្តែ​ការ​ប្រែប្រួល​មួយ​ខ្លះ ជះឥទ្ធិពល​មិន​ល្អ ក៏​យើង​មិន​ត្រូវ​បណ្ដោយ​ដែរ។ តើ​ពេល​ចាស់​ទៅ ឬ​បញ្ហា​ភ្នែក ដែល​កើត​ឡើង​ខ្ពស់​បំផុត សម្រាប់​មនុស្ស​ចាស់ មាន​អី​ខ្លះ? ១- #ភ្នែកស្ងួត បញ្ហា​នេះ​អ្នក​ណា​ក៏​ឧស្សាហ៍​កើត​ដែរ មិន​ថា​ក្មេង​ មិន​ថា​ចាស់ ប៉ុន្តែ​ចំពោះ​មនុស្ស​ចាស់ អាច​មាន​បញ្ហា​ច្បាស់​ការ​ជាង។ បើ​ចាស់ៗ ភ្នែក​ស្ងួត ​គឺ​កើត​ឡើង​ពេល​ក្រពេញ​ទឹកភ្នែក​មិន​អាច​ផលិត​ទឹក​ភ្នែក​បាន​ត្រឹមត្រូវ​ (ទឹកភ្នែក​មិន​គ្រប់ ឬ គុណភាព​ទឹក​ភ្នែក​មិន​ល្អ)។ ហេតុនេះ ​ភ្នែក​មិន​បាន​ផ្គត់ផ្គង់​ដោយ​ជាតិ​ទឹក​គ្រប់គ្រាន់​ទេ។ ភ្នែក​ឡើង​ក្រហម អាច​ក្រហាយ​ និង​រមាស់ ជា​អាការៈ អ្នក​មាន​បញ្ហា​ភ្នែក​ស្ងួត (ថ្វី​បើ​កម្រ) ប៉ុន្តែ​បញ្ហា​នេះ អាច​ឈាន​ដល់​ងងឹត​ភ្នែក​បាន។ ការ​រត់​រក​ជំនួយ ក្នុង​ករណី​ដឹង​ថា មាន​បញ្ហា​ក្ដៅ​ក្រហាយ (ភ្នែកស្ងួត) ដូច​ជា​ថ្នាំ​បន្តក់​ភ្នែក​ដើម្បី​រក្សា​ភ្នែក​ឲ្យ​មាន​សំណើម ឬ​នៅ​ប្រទេស​ជឿន​លឿន​គេ​ប្រើ ម៉ាស៊ីន​ផ្ដល់​សំណើម​ភ្នែក (ដើម្បី​រក្សា​សីតុណ្ហភាព និង​បង្ការ​បញ្ហា​ភ្នែកស្ងួត)។ បើ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ វេជ្ជបណ្ឌិត​អាច​ព្យាបាល​ដោយ ចេញ​វេជ្ជបញ្ជា​ឱសថ​ខ្លាំងៗ​ ឬ​ឈាន​ដល់​វះកាត់។ ២- #ភ្នែកឡើងបាយ ជំងឺ​ភ្នែក​ឡើង​បាយ ជា​កករ​ល្អក់​ដែល​ ហើយ​បង្ក​ការ​ពិបាក​មើល […]


សុខភាពមនុស្សចាស់

ដឹង​អត់?​ ​ជំងឺ​ ១៤ មុខនេះ​ហើយ ដែល​ចាស់ៗឧស្សាហ៍​កើត​

វ័យ​ចាស់ មិន​ស្រួល​ទេ ពិបាក​ទាំង​គេង ពិបាក​ទាំង​ញ៉ាំ ហើយ​អាច​មាន​ជំងឺ​ប្រចាំ​កាយ​ធ្វើ​ទុក្ខ​មិន​លុះ។ សុខភាព​ប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធ​ប្រឆាំង​ជំងឺ ចូល​រាងកាយ) កាន់​តែ​ខ្សោយ ធ្វើ​ឲ្យ​ជំងឺ​មួយ​ចំនួន អាច​លុកលុយ ឬ​កើត​បាន។ បើ​សិន​ជា​ចាស់ៗ កំពុង​អាន គួរ​បង្កើន​ការ​ប្រុងប្រយ័ត្ន ឬ​យក​ចិត្ត​ទុកដាក់​ឲ្យ​មែនទែន។ តែ​ក្នុង​ករណី​គ្នា​យើង​អាន យើង​ចង់​បញ្ចៀស​បញ្ហា​មួយ​ចំនួន ដែល​អាច​កើត​ចំពោះ​ចាស់ៗ ក្នុង​ផ្ទះ ក៏​ដូចគ្នា គួរ​ស្វែងយល់ ហើយ​ព្យាយាម បំពេញ​ចន្លោះ​ប្រហោង​របស់​ចាស់ៗ ជា​ពិសេស​រៀបចំ ឬ​ជំរុញ​ការញ៉ាំ និង​ហាត់ប្រាណ ឬ​ប្រើ​ប្រាស់​ថ្នាំ​ជា​ប្រចាំ​ជាដើម។ ថ្ងៃ​នេះ "Hello គ្រូពេទ្យ” លើក​យក​ជំងឺ មួយ​ចំនួន ដែល​តែងតែ កើត​ចំពោះ​ចាស់ៗ ឬ​វ័យ​កាន់​តែ​ជ្រេ(លើស៦០)។ ១- #រលាកសន្លាក់ ជំងឺ​រលាក​សន្លាក់ បើ​និយាយ​ម្យ៉ាង​ទៀត "សន្លាក់​ដែល​រង​ការ​រលាក" បណ្ដាល​ឲ្យ​មាន​ការ​ចុកចាប់​ ឬ​ឈឺ​តាម​គន្លាក់​ដៃ​គន្លាក់​ជើង មិន​អាច​គ្រប់គ្រង​បាន ភាព​រឹង​គាំង និង​ការ​ហើម​នៅ​លើ​រាងកាយ​មនុស្ស​ចាស់។ មនុស្ស​ចាស់​ជា​ទូទៅ​តម្រូវ​អោយ​មាន​សកម្មភាព​ប្រចាំ​ថ្ងៃ​ក្នុង​ដែន​កំណត់​មួយ​ដូច​ជា៖ ការ​ដើរ ការ​អោន​ចំកោង ការ​ឡើង​ជណ្ដើរ។ ២- #បេះដូង គួរ​តាមដាន​ឲ្យ​មែន​ទែន ចំពោះ​បញ្ហា​បេះដូង។ គួរ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​កម្រិត​ខ្ពស់​នៃ​ជាតិ​គ្លុយកូស ឬ​ជាតិ​កូឡេស្តេរ៉ូល ដែល​អាច​បង្ក​ជា […]


ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

មើល​ឲ្យ​ហើយ! ពេលចាស់​ទៅ​ ក្នុង​ខ្លួន​យើង​ប្រែប្រួល​ម៉េចខ្លះ?

អាយុ​កាន់​តែច្រើន ប្រព័ន្ធ​ភាពស៊ាំ ឆ្អឹង សាច់ដុំ ការចងចាំ មុខងារ​មួយ​ចំនួន​ទៀត កាន់​តែ​ខ្សោយ ហើយ​នេះ​ជា​រឿង​ធម្មជាតិ។ ពេល​រាងកាយ​ចាប់​ផ្ដើម​ទ្រុឌ​ទ្រោម​ចុះ​ថមថយ ជា​ហេតុដែល​មាន​រោគ និង​ជំងឺ​ ងាយ​នឹងចូល​លុកលុយ​។ ខាង​ក្រោម​នេះ ជាចំណុច​សំខាន់ៗ​ដែល​​ខាង​ក្នុង​រាងកាយ​យើងប្រែប្រួល ពេល​ចាស់​ទៅ ហើយ​អាច​ប៉ះពាល់​កម្រិត​ណា។ ១- ផ្នែកខាងក្នុងសំខាន់ៗប្រែប្រួល - ប្រព័ន្ធ​បេះដូង​សរសៃ​ឈាម កាន់​តែចាស់ កាន់​តែ​ងាយ​មាន​អត្រា​ចង្វាក់​បេះដូង (ជីពចរ) ទាប ខណៈ​បេះដូង​​អាច​នឹង​ប្រែ​​កាន់​តែ​ធំ​ឡើង​ ដោយសារ​សរសៃ​ឈាម និង​សរសៃ​អាកទែ​ កាន់​តែ​រឹង​ជាងមុន។ អាច​ពិបាក​ឲ្យ​ឈាម​ធ្វើ​ហូរ បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ (ជំងឺលើសឈាម) និង​បញ្ហា​បេះដូង​សរសៃ​ឈាម​ដទៃ​ផ្សេង​ទៀត។ - សន្លាក់ឆ្អឹង និង​សាច់ដុំ បន្ទាប់​ពី​ធ្វើ​ការ​ជា​ច្រើន​ឆ្នាំ​មក ឆ្អឹង​អាច​ខ្សោយ ហើយ​រួញ​តូច​ ដែលទាក់ទង​នឹង​ទំហំ និង​កំហាប់ឆ្អឹង។ នេះ​មាន​ន័យ​ថា សកម្មភាព​រាងកាយ​​ខ្លាំងៗ ​អាច​ធ្វើ​ឲ្យ​ឆ្អឹង​ឈឺចាប់ ឬ​រង​របួស​បាន​ដោយ​ងាយ។ ​មនុស្សចាស់​ថែម​ទាំង​អាច​ប្រែ​ជា​ទាប​ជាង​មុន​ទៀត​ផង។ ​ឯ​សាច់​ដុំ​​កាន់​តែ​មិន​សូវ​ងាយ​បត់​បែន​បាន​ស្រួល និង​មិន​សូវ​ខ្លាំង បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​ទប់​លំនឹង​ដង​ខ្លួន និង​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ។ - ប្រព័ន្ធរំលាយអាហារ ជំងឺ​ទល់​លាមក ​ជា​អ្វី​ដែល​ឃើញ​មាន​ញឹកញាប់​ជា​ធម្មតា​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​វ័យ​កាន់​តែ​ជ្រេ ហើយ​មាន​ហេតុផល​យ៉ាង​ច្រើន ដូចជា​ របប​អាហារ​មាន​ជាតិ​កាក​សរសៃ​ទាប ញ៉ាំទឹកតិច អត់​ធ្វើលំហាត់​ប្រាណ ជំងឺ​ទឹក​នោម​ផ្អែម និង​ប្រជុំ​រោគ​សញ្ញា​ពោះវៀន​ខ្សោយ។ ថ្នាំខ្លះ ក៏​អាច​ជា​បុព្វហេតុ​នៃ​ជំងឺ​ទល់​លាមកដែរ ដូចជា ថ្នាំ​បញ្ចុះ​ទឹក​នោម និង​ថ្នាំបំពេញ​បន្ថែម​ជាតិ​ដែក។ - ប្លោក​នោម និង​ផ្លូវ​នោម មនុស្ស​ចាស់​តាម​ធម្មតា ​ប្រឈម​ការ​លំបាក​ទាក់ទង​នឹង​ការ​នោម ហើយ​សភាព​វេជ្ជសាស្ត្រ​មួយ​ចំនួន​ អាច​ជា​កត្តា​ចូលរួម​ចំណែក។ ជាក់ស្ដែង ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ជំងឺ​ទឹក​នោម​ផ្អែម និង​ភាព​មិន​អាច​គ្រប់គ្រង​​បន្ទោ​បង់​បាន។ - ប្រព័ន្ធការចងចាំ កាន់​តែ​ចាស់​ កាន់​តែ​ភ្លេច […]


ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ប្រយ័ត្នគ្រោះថ្នាក់​​! បើ​ចាស់ៗ ចេញ​សញ្ញានេះ កុំព្រងើយ​​

វ័យ​ចាស់ (អាយុ​ល្បាក់ ៦០ឡើង​ទៅ) ពិត​ជា​ត្រូវ​ការ ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ជា​ពិសេស ប្រសិន​បើ​លេច​ចេញ​សញ្ញា​ខុស​ប្រក្រតី គួរ​ឲ្យ​សង្ស័យ​មួយ​ចំនួន។ កុំ​ចេះ​តែ​មិន​អី បើ​មាន​ចាស់ៗ ក្នុង​គ្រួសារ ជា​ពិសេស​ប៉ាម៉ាក់ ឬ​យាយតា នៅ​ផ្ទះ មាន​អី​មិន​ស្រួល។ បញ្ហា​ខ្លះ អាច​ឈាន​ដល់​ពិការភាព ឬ​ស្លាប់​បាន។ ហេតុ​នេះ​ហើយ សូម​តាម​ឃ្លាំ​មើល​រោគសញ្ញា​ដូច​ត​ទៅ​នេះ​ដែល​ត្រូវ​ការ​ការពិនិត្យ​សុខភាព​ភ្លាមៗ ឬ​ជា​ប្រចាំ​ទៀងទាត់​ជាមួយ​វេជ្ជបណ្ឌិត។ អ្វី​ដែល​គួរ​ធ្វើ​គឺ គួរ​មាន​លេខ​ទូរសព្ទ ពេទ្យ​ដែល​ជឿទុក​ចិត្ត​បាន ក្នុង​ករណី​បន្ទាន់ ឬ​សួរនាំ​ ប្រឹក្សា​បន្ថែម។ ១- #ដកដង្ហើមបែបដង្ហក់ ក្រៅ​ពី​គាំង​បេះដូង ការ​ឈឺ​ទ្រូង​ក៏​ជា​រោគសញ្ញា​ឲ្យ​ដឹង​ហេតុ​ផង​ដែរ។ មនុស្ស​ចាស់​ម្នាក់ៗ​មាន​រោគសញ្ញា​ខុស​ប្លែកៗគ្នា។ ឧទាហរណ៍ ប្រសិន​បើ​ពិបាក​ដក​ដង្ហើម​បន្ទាប់​ពី​ដើរ​បាន​រយៈពេល​ខ្លី វា​អាច​ជា​រោគ​សញ្ញា​ដំណាក់កាល​ដំបូង​​នៃ ការ​ស្ទះ​ដោយ​ភាគ ឬ​ទាំង​ស្រុង​នៃ​សរសៃ​អាកទែ​ដែល​ដឹកនាំ​ឈាម​ទៅ​កាន់​បេះដូង ឬ​ភាសា​ពេទ្យ​ហៅ​ថា Coronary ischemia។ ​បើ ជួប​ប្រទះ​នូវ​ការ​ហត់​ដង្ហក់​រ៉ាំរ៉ៃ ឬ​ខុស​ធម្មតា​សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​ភ្លាម។ ក្នុង​ករណី​ដែល​​ កើត​ ​រោគសញ្ញា​បន្ថែម​ណាមួយ​ដូចជា​សម្ពាធ ឬ​តឹង​នៅ​ក្នុង​ទ្រូង​ ដង្ហក់ ឬ​វិលមុខ សូម​ស្វះស្វែង​រក​ការ​ថែទាំ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ។ ២- #ធេងធោងវិលមុខ បើ​នៅ​សុខៗ​ស្រាប់​តែ​ វិល​មុខ​ខ្លាំង​ ធេងធោង ឈរ​មិន​នឹង​ នោះ​វា​អាច​នឹង​ជា​សញ្ញា​នៃ​ជំងឺ​ស្ទះ/ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល (Stroke)។ តាមដាន​ឲ្យ​ជាប់ […]


សុខភាពមនុស្សចាស់

បើ​ប៉ាម៉ាក់​ឧស្សាហ៍​ភ្លេច ឬ​កិកកុក​មិន​ញ៉ាំ​ថ្នាំ សាក​ប៉ុន្មាន​វិធី​នេះ​

ចាស់ៗ បើ​មាន​ជំងឺ​ជាប់​ខ្លួន អ្វី​ដែល​សម្រាប់​គឺ​ត្រូវ​លេប​ថ្នាំ តាម​វេជ្ជបញ្ជា​ជា​ប្រចាំ ឲ្យ​បាន​ទៀងទាត់​បំផុត។ និយាយ​ស្រួល ប៉ុន្តែ​នៅពេល​ដែល​សុខភាព​បាន​ល្អ​បន្តិច ហាក់​ព្រងើយ ឬ​បន្ថយ​ការ​យក​ចិត្ត​ទុក​ដាក់​លេប​ថ្នាំ ឲ្យ​ទៀង​ភ្លាម។ ការ​គេចវេស មិន​ចង់​លេប ឬ​ពិបាក​លេប​ម្ដងៗ ទាល់​តែ​យើង​ហ្នឹង​ឯង ជា​កូន​ជា​ចៅ ក្នុង​ផ្ទះ ជួយ។ គួរ​ម៉េច? ១- #ដឹងពីថ្នាំកំពុងប្រើ ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា ថ្នាំ​ដែល​កំពុង​ប្រើ​រាល់​ថ្ងៃ ជា​ថ្នាំ​អី ហើយ​ប្រើ​ប៉ុន្មាន​គ្រាប់ ប្រើ​ពេល​ណា​ខ្លះ។ ចាស់ៗ​អាច​ឧស្សាហ៍​ភ្លេច ក្រៅ​ពី​រំលឹក​ផ្ទាល់​ហើយ យើង​គួរ​សរសេរ ឬ​កត់​ចំណាំ ថា​ត្រូវ​លេប​ថ្នាំ​អី​ខ្លះ ប៉ុន្មាន​គ្រាប់ ឬ​ចម្លង​តាម​វេជ្ជបញ្ជា បន្ទាប់​មក​ យក​ទៅ​បិទ នៅ​កន្លែង​ដែល(ប៉ាម៉ាក់-យាយកុង) ​ឧស្សាហ៍​ចេញ​ចូល ឬ​ដើរ​កាត់​បំផុត​មិន​ថា ​តុ ទូ​ទឹកកក ទ្វារ ជាដើម។ ២- #កត់ត្រា ម៉ោង​ពេល​ណាត់​ជួប​ពេទ្យ ឬ​រាល់​ការ​ផ្លាស់​ប្ដូរ​ថ្នាំ គួរ​តែ​កត់​ចំណាំ។ វេជ្ជបញ្ជា​នៅ​តែ​សំខាន់​បំផុត​ដែល​ត្រូវ​អនុវត្តន៍​តាម ក្រៅ​ពី​នេះ ដំបូន្មាន ឬ​ការ​ណែនាំ ក៏​គួរ​ធ្វើ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដែរ។ បើ​កត់​ចំណាំ​ហើយ នៅ​តែ​មាន​អារម្មណ៍​ថា​ខ្វះ​ចន្លោះ គួរ​ធ្វើ​តាម​ចំណុច​ទី មួយ ហើយ​ថត(អាត់) ជា​សំឡេង សម្រាប់​ឲ្យ​ប៉ាម៉ាក់​ស្ដាប់។ ៣- […]


advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស