សុខភាពមនុស្សចាស់

ចំណេះដឹងទូទៅ

សុខភាពមនុស្សចាស់

អាហារ ៦ប្រភេទនេះមិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់

បើឈានចូលដល់វ័យ៥០ហើយ មិនថាតែបុរសឬស្ដ្រីនោះទេ តែងតែជួបប្រទះបញ្ហាសុខភាព មិនអាចគេចផុត គ្រាន់​តែតិចឬច្រើនតែប៉ុណ្ណោះ។ ជាក់ស្ដែងតាមការសង្កេត ឃើញមានជំងឺច្រើនប្រភេទដែលតែងតែកើតមាន ដូចជា ជំងឺលើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺសួត និងមហារីកក្រពេញប្រូស្តាត ជាដើម។ ថ្វីត្បិតតែជំងឺទាំងនេះ យើងមិនអាចគ្រប់គ្រងវាបានមែន ប៉ុន្ដែក៏មិនមែនមានន័យថា យើងគ្មានវិធីសាស្ដ្រការពារនោះដែរ ពោលយើងក៏អាច អនុវត្ដវិធីងាយៗ ដោយចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំអាហារដោយបន្ថែមនូវអាហារប៉ុន្មានមុខចាំបាច់ខាងក្រោមនេះ ក៏អាចជួយកាត់បន្ថយហារនិភ័យជំងឺទាំងនោះបាន។ ១.ផ្សិត ក្នុង​របបអាហារ​ប្រចាំ​ថ្ងៃ គួរតែមានវត្ដមានមុខម្ហូបណាមួយដែលមានធាតុផ្សំជាមួយផ្សិត។ នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី Leslie Bonci នាយកគ្រប់គ្រងផ្នែកអាហាររូបត្ថម្ភកីឡាប្រចាំនៅសាកលវិទ្យាល័យ វេជ្ជសាស្រ្ត Pittsburgh សហរដ្ឋអាមេរិក។ អ្នកស្រីបន្ដទៀតថា ពពួកអាហារផ្សិត មានកាឡូរីត្រឹមតែ ២០កាឡូរីប៉ុណ្ណោះក្នុងមួយពែង ហើយមានផ្ទុកប៉ូតាស្យូមមានប្រយោជន៍ច្រើន ក្នុងការប៉ះប៉ូវពីការខូច​ខាត ​ដោយសារធាតុសូដ្យូមដែលជាផ្នែកមួយបង្កជាជំងឹលើសឈាម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.ផ្លែ Cherry ផែ្លឈើប្រភេទនេះមានមុខងារសំខាន់ ជួយកាត់បន្ថយជំងឺរលាកផ្សេងៗបាន។ អ្នកស្រី Leslie Bonci ក៏បានណែរនាំក្រុមកីឡាករ ឲ្យញ៉ាំផ្លែឈើប្រភេទនេះ មិនថាជាផ្លែឈើ ឬជាទឹកចម្រាញ់ហើយក៏ដោយក្ដី សុទ្ធតែមានអត្ថប្រយោជន៍​ដល់សុខភាព។ ការសិក្សាមួយបានបង្ហាញក្នុងឆ្នាំ២០១៣ បានបញ្ជាក់ថា […]

ស្វែងរក សុខភាពមនុស្សចាស់

សុខភាពផ្លូវចិត្តមនុស្សចាស់

នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់​វ័យចំណាស់

លទ្ធផល​ស្រាវជ្រាវ​របស់​ សាកលវិទ្យាល័យ ​Rochester រដ្ឋ​ញ៉ូវ​យក​ សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​មិត្តភក្តិ​ល្អ​ៗ​ច្រើន ឧស្សាហ៍​ចេញ​​ធ្វើ​សកម្មភាព​​ខាង​ក្រៅ មិន​សូវ​ស្រេ្តស​ក្នុង​អារម្មណ៍ នឹង​ជួយ​បន្ថយ​ហានិភ័យ​ ជំងឺ​ភ្លេច​ភ្លាំង រវើ​រវាយ នា​ពេល​​ចាស់​ទៅ​។ ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ខាង​លើ បាន​ធ្វើ​ឡើង​រហូត​ រយៈ​ពេល​ជាង​៥០​ឆ្នាំ ពោល​គឺ​បាន​តា​មដាន​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ ដែល​អាយុ​តាំង​ពី​វ័យ​ជំទង់​នៅ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៦០។ លទ្ធផល​ជា​ភាគ​រយ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​គូ​កន មិត្តភក្តិ​ច្រើន គឺ​​មាន​អត្រា​ហានិភ័យ​ជំងឺ​ភ្លេច​ភ្លាំង និង​រវើ​រវាយ ថយ​ចុះ​៧%​ នៅពេល​ពួក​គេ​អាយុ​៧០​ឆ្នាំ បើ​ធៀប​នឹង​អ្នក​ដែល​ពុំ​សូវ​មាន​មិត្តភក្តិ​ច្រើន ឬ​ពុំ​សូវ​មាន​សកម្មភាព​ច្រើន​នៅ​វ័យ​ជំទង់។ ជា​មួយ​លទ្ធ​ផល​​សិក្សា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ក្រុម​អ្នក​ចូល​ចិត្ត​សប្បាយ មាន​មិត្ត​ច្រើន គឺ​មាន​ទំនោរ​សកម្ម​ច្រើន ដែល​បង្ការ​ពួក​គេ​ផុត​ពី​ភាព​ឯកោ ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រវើរវាយ និង​ឧស្សាហ៍​ភ្លេច។ ដោយ​ឡែក​ ការ​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀត​ ធ្វើ​ដោយ​សាកលវិទ្យាល័យ​ខាង​លើ​ដដែល ដឹក​នាំ​ដោយ លោក​វេជ្ជបណ្ឌិត Benjamin Chapman ជា​សាស្រ្តាចារ្យ​​សាកលវិទ្យាល័យ​ផ្ទាល់ ក៏​បាន​រក​ឃើញ​ដែរ​ថា ក្រុម​យុវជន​ដែល​ពុំ​សូវ​មាន​ស្ត្រេស ពោល​គឺ​ មាន​អាកប្បកិរិយា​នឹង​នរ​ និង​​អារម្មណ៍​ស្ងប់​ពេល​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ ក៏​បាន​ជួយ​បន្ថយ​កម្រិត​ហានិភ័យ​ខាង​លើ​រហូត​ដល់​១០% ជា​ហេតុ​បង្ក​ឲ្យ​មាន​ភាគ​រយ​តិច​ក្នុង​ការ​ជួប​ហានិភ័យ​ខាង​លើ។ អត្ថបទ​ពាក់ព័ន្ធ៖ ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព ពិត​អត់​? ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និង… តាម​លទ្ធ​ផល​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា បញ្ហា​ស្រ្តេស​ […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

យាយតាចំណាយពេលមើលថែចៅៗ ត្បិតហត់បន្តិច តែល្អចំពោះសុខភាពខ្លាំង

លោក​​យាយ​ លោក​តា​​​ ដែល​​ចំណាយ​​ពេល​នៅ​ជា​មួយ​ចៅ​ៗ មើល​ថែ​ពួក​គេ នឹង​ទទួល​គុណ​ប្រយោជន៍​​​មួយ​ចំនួន​ដល់​សុខភាព ដោយ​​បាន​បង្កើន​នូវ​ទំនាក់​ទំនង​ក្នុង​សង្គម​ និង​បាត់​ភាព​ឯកា។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​អះ​អាង​ដូច​ខាង​លើ​នេះ បន្ទាប់​ពី​បាន​សិក្សាទៅ​​លើ​​មនុស្ស​ចាស់​ ប្រមាណ​ ៤​ពាន់​នាក់ តាម​រយៈ​​ការ​ស្ទង់​មតិ​លើ​ក្រដាស​សំណួរ​។ នៅ​ក្នុង​ចម្លើយ​ស្ទង់​មតិ ភាគ​ច្រើន​បាន​បង្ហាញ​​ថា ចាស់ៗដែល​​​សកម្ម​ នឹង​​ចំណាយ​ពេល​មើល​ចៅ​ៗ​របស់​ខ្លួន មាន​​កម្រិត​ភាព​ឯកា​​តិច​ជាង​​ បើ​ប្រៀប​ធៀប​នឹង​លោក​តា​លោក​យាយ​ដែល​ចំណាយ​ពេល​​ជា​មួយ​​ក្មេង​ៗ​បាន​តិច​តួច​។ លោក​សាស្រ្តាចារ្យ​​ជន​ជាតិ​អាល្លឺម៉ង់​​ Eleanor Quirke ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​ពន្យល់​ថា​៖ “ការ​​មើល​ថែ​ក្មេង​ៗ​មិន​ត្រឹម​តែ​បាន​ជួយ​សម្រាល​កិច្ច​ការ​ក្នុង​គ្រួសារ​នោះ​ទេ តែ​​​វា​បាន​ជួយ​ឱ្យ​មនុស្ស​ចាស់​​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ជា​មួយ​នឹង​​កិច្ច​ការ​នោះ ជា​ហេតុ​នាំ​ឱ្យ​ពួក​គាត់​ចាក​ឆ្ងាយ​ពី​​អារម្មណ៍​ឯកា និង​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ទៀត​ផង​។ បន្ថែម​ពី​នេះលោក​ទាំង​ពីរ​ (យាយ​ និង​តា) មើល​ថែ​ចៅ​ៗ អាច​នឹង​បង្កើន​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​បន្ថែម​​ តាម​ការ​រយៈ​ការ​ចែក​រំលែក​បទ​ពិសោធ​មើល​ថែ​ក្មេង​ៗ​”។ អត្ថបទពាក់ព័ន្ធ៖  ជឿអត់ថា ទំនាក់ទំនងសង្គម ជួយមនុស្សចាស់ពីជំងឺភ្លេចភ្លាំង? មាន​ចាស់ៗ​នៅ​ផ្ទះ នេះ​ជា​វិធីការពារ​កុំ​ឲ្យ​ដួល នាំគ្រោះថ្នាក់​ធំ ​​​តាម​រយៈ​​​​លទ្ធផល​​​នេះ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្រ្ត​​អះ​អាង​ថា ការ​មើល​ថែ​ក្មេង​ៗ​ បាន​ផ្តល់​​ឥទ្ធិពល​ល្អ​​វិជ្ជមាន​ដល់​សុខភាព​មនុស្ស​ចាស់​។ ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ធ្វើ​ឡើង​ដោយ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ Hamburg-Eppendorf ប្រទេស​អាល្លឺម៉ង់ និង​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្រ្ត​ British Medical Journal នៅ​ប្រទេស​អង់គ្លេស​ផង​ដែរ៕ ​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


សុខភាពផ្លូវចិត្តមនុស្សចាស់

តិចអត់ដឹង! ហាត់យ៉ូហ្ការាល់ថ្ងៃ ជួយខួរក្បាលចងចាំ គិតរហ័ស ហើយបាត់ស្រ្តេស

យ៉ូហ្កាដែល​ជា​តិចនិក​​​​ពេញ​និយម​ សម្រាប់​​​ហ្វឹក​ហាត់​​រាង​​​កាយ សមាធិ ក៏​ដូច​ជា​​​ចលនា​​​ដង្ហើម​ ជួយ​ឱ្យ​យើងមាន​អារម្មណ៍​ធូរ​ស្បើយ ថ្មី​ៗ​នេះលទ្ធផល​វិទ្យាសាស្រ្ត​​​បាន​បង្ហាញ​ថា យ៉ូហ្កាជួយ​ដល់​មុខ​ងារ​ខួរ​​ក្បាល​បាន​ច្រើន​ទៀត​ផង។ ការ​ស្រាវជ្រាវ​១១​ករណី​ បាន​សិក្សា​ទៅ​លើ​អត្ថប្រយោជន៍​របស់​យ៉ូហ្កា និង​ខួរ​ក្បាល ដោយ​បាន​​​ពិនិត្យ​តាម​ដាន និង​ប្រៀប​ធៀប​លើ​អ្នក​ដែល​ហាត់​យ៉ូហ្កា និង​​​អ្នក​ដែល​ពុំ​បាន​ហាត់​ ដោយ​បាន​ដាក់​ឧបករណ៍​​ស្កេន​ពី​​​បម្រែ​បម្រួល​​សញ្ញា​ខួរ​ក្បាល​ ក្នុង​រយៈ​ពេល​១០​-២៤​សប្តាហ៍​។ ជា​លទ្ធ​ផល​ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ផ្នែក​កណ្តាល​នៃ​ខួរ​ក្បាល មាន​មុខ​ងារ​ទាំង​ការ​ចង​ចាំ និង​អារម្មណ៍ មាន​ភាព​សកម្ម​កើត​ឡើង។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បន្ថែម​នោះ​ គឺប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល ដែលភាសា​បច្ចេក​ទេស​ហៅ​ Limbic System ​មាន​មុខ​ងារ​សម្រាប់​ការ​វិនិច្ឆ័យ​ រៀន​សូត្រ និង​ចង​ចាំ បាន​សកម្ម​ឡើង​ តាម​រយៈ​ការ​បង្ហាញ​លើ​​ឧបករណ៍​ស្កេន។ អត្ថបទពាក់ព័ន្ធ៖ ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព ស្រ្តេស​​​កើត​មាន​ មិន​អាច​ចៀស​បាន តែ​យើង​អាច​​ដោះ​ស្រាយ​តាម​វិធី​នេះ​ លោក​ស្រី​សាស្រ្តាចារ្យ Neha Gothe អ្នក​ជំនាញ​សិក្សា​ពី​ចលនា​មនុស្ស​ និង​បាន​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា៖ “ពួក​យើង​រក​ឃើញ​ថា អ្នក​ដែល​បាន​ហាត់​យ៉ូហ្កា រយៈ​ពេល​៨​សប្តាហ៍ មាន​ភាព​សកម្ម​​ខួរ​ក្បាល​ច្រើន ពិសេស​ទៅ​លើ​ការ​សម្រេច​ចិត្ត ការ​ប្រមូល​អារម្មណ៍​នឹង​នរ​ល្អ ក៏​ដូច​ជា​ការ​គិត​​បាន​រហ័ស​ជាង​មុន។ បន្ថែម​ពី​នោះ យើង​ក៏​ឃើញ​ថា​ អ័រម៉ូន​​ស្រ្តេស​ Cortisol របស់​ពួក​គេ​ថយ​ចុះ​ផង​ដែរ នៅ​ពេល​ដែល​ហាត់យ៉ូហ្កា”។ សម្រាប់​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ធ្វើ​ឡើង​រួម​​គ្នា ​ដោយ​​សកលវិទ្យាល័យ​ Illinois និង​សកលវិទ្យាល័យ​ Wayne […]


របបអាហារសម្រាប់មនុស្សចាស់

អាយុកាន់តែច្រើន វីតាមីននេះ សំខាន់ណាស់សម្រាប់សាច់ដុំ មិនគួរមើលរំលង

កង្វះ​​ខាត​​​វីតាមីន​​ D ក្នុង​រាង​កាយ​​ អាច​បង្ក​ឱ្យ​សាច់​ដុំ​ចុះ​ខ្សោយ​​បាន ពិសេស​សម្រាប់​អ្នក​វ័យ​ជ្រេ​ ខ្ទង់​វ័យ​៦០​ឆ្នាំ​។ តាម​ការ​សិក្សា​​ថ្មី​មួយ ដែល​បាន​ពិនិត្យ​មើល​លើ​ មនុស្ស​ចាស់​​វ័យ​​៦០​ប្លាយ​ប្រមាណ ៤១០០​នាក់​​នៅ​ប្រទេស​អង់គ្លេស រក​ឃើញ​​​​គិត​ជា​​​មធ្យម​​ឃើញ​ថា ៤​នាក់​ក្នុង​ចំណោម​១០​នាក់ មាន​​​វីតាមីន​ D មិន​គ្រប់​គ្រាន់​ក្នុង​រាង​កាយ ជា​ហេតុ​ធ្វើ​ឱ្យ​សាច់​ដុំ​​ពួក​គាត់​​ចុះ​ខ្សោយ​ប្រមាណ​ ៣​ដង បើ​​គិត​ជា​ភាគ​រយ​ គឺ​២៥.២% បើ​ធៀប​នឹង​មនុស្ស​ចាស់​ដែល​ទទួល​បាន​ វីតាមីន​ D គ្រប់​គ្រាន់​ ។ ​កត្តា​​​សំខាន់​ធំៗ​ ដែល​​ធ្វើ​ឱ្យ​រាង​កាយ​ពួក​​គេ ខ្វះ​ខាត​​វីតាមីន​D នោះ​គឺ​ ពុំ​​សូវ​​មាន​ពេល​លំហែ​គ្រប់​គ្រាន់ មិន​សូវ​​ត្រូវ​​នឹង​ពន្លឺ​​ធម្មជាតិ (ពន្លឺ​ព្រះ​អាទិត្យ​) ហើយ​គួរ​ផ្សំ​នឹង​​ ការ​ពុំ​សូវ​ធ្វើ​លំហាត់​ប្រាណ​​ផង​ ជា​ហេតុ​ធ្វើ​ឱ្យ​​កម្រិត​វីតាមីន​ក្នុង​ខ្លួន​ធ្លាក់​ចុះ​។ ដោយ​សារ​​បញ្ហា​នេះ វេជ្ជបណ្ឌិត​ជំនាញ​​បាន​ណែ​នាំ​ឱ្យ​ ទទួល​​វីតាមីន​សម្រាប់​រាង​កាយ តាម​រយៈ​ប្រភព​ដូច​ជា ការ​ត្រូវ​ពន្លឺ​ថ្ងៃ​នៅ​ពេល​ព្រឹក​ព្រលឹម ធ្វើ​ឱ្យ​រាង​កាយ​ស្រូប​​យក​​វីតាមីន​ D បាន​មួយ​ចំនួន​។ ញ៉ាំ​អាហារ​សម្បូរ​វីតាមីន​ D មាន​ ដូច​ជា​ ស៊ុត​លឿង ថ្លើម​គោ ផ្លែ​ក្រូច គ្រាប់​ធញ្ញជាតិ ហ្រ្វូ​ម៉ា ខ្លាញ់​ត្រី​-ល- ឬ​អាច​ទទួល​ទាន​ នូវ​ថ្នាំ​បំប៉ន​​វីតាមីន​D និង​ខ្លាញ់​ត្រី ក៏​អាច​ផ្តល់​នូវ​ជាតិ​វីតាមីន​ D បាន​ដូច​គ្នា។ អត្ថបទ​ពាក់ព័ន្ធ៖ វីតាមីន […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

ទម្លាប់សកម្មច្រើន មិននៅមួយកន្លែង ជួយពន្យាភាព​ចាស់ ឬខ្សោយនៅវ័យ ៦០ប្លាយ

ទម្លាប់​ហាត់​ប្រាណ​ជា​រឿយ​ៗ ញ៉ាំ​អាហារ​​ល្អ​សម្រាប់​សុខភាព កាន់​តែ​យក​ចិត្ត​ទុក​ដាក់​​លើ​រឿង​ទាំង​នេះ​​បន្តិច នឹង​ជួយ​បង្ការ​​​ពី​ភាព​ឆាប់​ចុះ​ខ្សោយ ឬ​​ជរា​ នៅ​វ័យ​ចាស់​ អាយុ​ខ្ទង់​៦០​ប្លាយ។ ការ​អះ​អាង​នេះ បន្ទាប់​ពី​ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ តាម​ដាន​​កំណត់​ហេតុ​សុខភាព​ប្រចាំ​ថ្ងៃ​របស់​​ អ្នក​ចូល​រួម​ស្ម័គ្រ​ចិត្ត​ ប្រមាណ​ជិត​៩​ពាន់​នាក់ ដែល​មាន​អាយុ​ជា​មធ្យម​​៥០ ដែល​​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​។ អាយុ​ជា​រឿង​មួយ​ដែល​នាំ​ឱ្យ​រាង​កាយ ឆាប់​ឈាន​ដល់​ភាព​ខ្សោយ មិន​រឹង​មាំ តែ​យ៉ាង​ណា លទ្ធ​ផល​តាម​ដាន រក​ឃើញ​ថា អ្នក​ចូល​រួម​ដែល​បាន ធ្វើ​លំហាត់​ប្រាណ មាន​របប​អាហារ​ល្អ មាន​ហានិភ័យ​ភាព​ខ្សោយ​វ័យ​ជរា ត្រឹម​តែ​២២​% ដោយ​ឡែក អ្នក​ចូល​រួម​ដែល អសកម្ម ពុំ​សូវ​ហាត់​ប្រាណ មិន​មាន​របប​អាហារ​ល្អ ជួប​បញ្ហា​ខ្សោយ​រាង​កាយ រហូត​ដល់​៧៩​% នៅ​អាយុ​ត្រឹម​​៦៧ និង​ចុះ​ខ្សោយ​ខ្លាំង​ នៅ​ត្រឹម​វ័យ​​៧០​ឆ្នាំ​។ អត្ថបទពាក់ព័ន្ធ៖  អាហារចៀន និងនំជាតិក្រែម អត់ល្អទេ បើញ៉ាំញឹកញាប់ អាចនាំឱ្យកើតជំងឺភ្លេចភ្លាំងនៅវ័យជ្រេរបន្តិច បញ្ហា​ភ្នែក​មនុស្ស​ចាស់​មាន​ច្រើន​ណាស់ ជួយ​យ៉ាង​ម៉េច​បាន? បញ្ហា​កើត​ឡើង​ លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម មាន​ដូច​ជា មិន​អាច​ធ្វើ​ការ​ងារ​ស្រាល​ៗ​បាន សូម្បី​តែ​ការ​ លាង​សម្អាត​របស់​របរ​ប្រើ​ប្រាស់ ឬ​ការ​ស្លៀក​ពាក់​ដោយ​ខ្លួន​ឯង។ ហេតុ​ផល​ដូច​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ ​De Montfort ក្រុង​ Leicester នៃ​ប្រទេស​អង់គ្លេស បាន​​លើក​ទឹក​ចិត្ត​ឱ្យ មនុស្ស​វ័យ​ចំណាស់​ បង្កើត​ទម្លាប់​ល្អ […]


សុខភាពផ្លូវចិត្តមនុស្សចាស់

ស្រីៗចង់បានរាងស្អាតខ្ញង់ ខួរក្បាលកាន់តែល្អ អាចសាកកីឡាប្រភេទនេះបាន

មាន​វិធី​ហាត់​ប្រាណ​ជា​ច្រើន និង​កីឡា​មួយ​ចំនួន មិន​ត្រឹម​តែ​ជួយ​សុខភាព​ឲ្យ​ល្អ​នោះ​ទេ ថែម​ទាំង​ជួយ​មុខ​ងារ​ខួរ​ក្បាល​កាន់​តែ​ប្រសើរ ខណៈអ្នក​ជំនាញ​ជប៉ុន ណែនាំ​ឲ្យ​ស្រីៗចង់​បាន​រាង​ស្អាត​ខ្ញង់ សុខភាព​ផ្លូវចិត្ត ផ្លូវកាយ​ល្អ គួរ​តែ​សាក​ល្បង​ជា​មួយ​កីឡា​វាយ​សី។ តាម​សារព័ត៌មាន​អង់គ្លេស​ Daily Mail លទ្ធផល​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​​សាកលវិទ្យាល័យ Tohoku Gakuin ប្រទេស​ជប៉ុន​ បាន​សិក្សា​លើ​​​យុវវ័យ​មួយ​ចំនួន ដោយផ្តោត​ទៅ​លើ​សមត្ថភាព​ចងចាំ ក៏​ដូច​ជា​សួរ​នាំ​ ក៏ដូច​ជា​អនុញ្ញាត​ឲ្យ​លេង​កីឡា​យើង​ចូល​ចិត្ត បាន​បង្ហាញ​ជា​លទ្ធផលថ្មី​មួយ​ទៀត ដោយ​ក្រុម​យុវវ័យបាន​ជ្រើស​រើសប្រភេទ​កីឡា​វាយ​សី ទទួល​ពិន្ទុ​ខួរ​ក្បាល​ផ្នែក​ចងចាំ​បាន​យ៉ាង​ល្អ នឹង​​កើន​ពិន្ទុ​យ៉ាង​រហ័ស។ បើ​តាម​ អ្នក​ស្រាវជ្រាវ​បាន​​ឲ្យ​ដឹង​ថា ប្រភេទ​កីឡា​វាយ​សី តម្រូវ​ឲ្យ​កីឡាករផ្តោត​អារម្មណ៍​ខ្លាំង ត្រៀម​ខ្លួន គិត និង​បញ្ចេញ​សកម្មភាព​ភ្លាម​ៗ បូក​ផ្សំ​ទាំង​ការ​គ្រប់​គ្រង​អារម្មណ៍ និង​ស្មារតី ជា​ហេតុ​​មួយ​ ជំរុញឲ្យ​ផ្នែក​​ខួរ​ក្បាល សកម្ម និង​ធ្វើ​ការ​ ដូច​ខួរ​ក្បាល​ធ្វើ​លំហាត់ ខណៈ​ពេល​កីឡា​ផ្សេង​ៗ ដូច​ជា​រត់​លើ​ម៉ាស៊ីន ជា​ដើម​ ទទួល​បាន​ផល​តិច​តួច។ អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាក្បាច់ហាត់ប្រាណមានសុវត្ថិភាព និងល្អបំផុត ចំពោះស្រីៗពពោះ បញ្ហា​របួស​ឆ្អឹង សន្លាក់ សាច់ដុំ និងវិធីសង្គ្រោះ​បឋម តំណាង​​សាកលវិទ្យាល័យ Tohoku Gakuin ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា ដោយ​សារ​កីឡា​បែប​នេះ ទាម​ទារ​ឲ្យ​ខួរ​ក្បាល​​ធ្វើ​ការ គឺ​វា​ជួយ​ដាស់​តំបន់​ខួរក្បាល មុខ​ងារ​គិត​​​ ឲ្យ​ធ្វើ​សកម្មភាព ប្រៀប​ដូច​ជា​ដាស់​ខួរ​ក្បាល​ឲ្យ​​ហ្វឹក​ហាត់​យ៉ាង​សកម្ម។ ក្នុង​ករណី​មាន​សំណួរ […]


ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ហេតុអ្វីពេលចាស់ទៅ ស្ដាប់មិនសូវឮច្បាស់ល្អ?

យើង​តែង​សង្កេត​ឃើញ​ថា​មនុស្ស​ចាស់​ៗ​ ការ​ស្ដាប់​លែង​សូវ​ច្បាស់ ឬ​ត្រូវ​និយាយ​ដដែល​ៗ​ទើប​ដឹង​រឿង។ បញ្ហា​ត្រចៀក​លែង​រវៀសរវៃ​របស់​មនុស្ស​ចាស់​នេះ ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ហម សីលា ថា​អាច​មកពី​កត្តា​វ័យ និង​មាន​បញ្ហា​ផ្សេង​ទៀត។ គ្រូពេទ្យ​ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​បន្ត​ទៀត​ថា ការ​ស្ដាប់​លែង​សូវ​ឮ​ដូច​មុន​របស់​មនុស្ស​ចាស់​មាន​កត្តា​ជាច្រើន​ដូចជា៖ ១- មនុស្ស​កាន់តែ​ចាស់ ​ក្រដាស​ត្រចៀក​លែង​រំ​ញ័រ​ដូច​មុន ២- កូន​ឆ្អឹង​ត្រចៀក​ចាប់ផ្ដើម​ថយ​ចុះ​រំញ័រ​ដូច​គ្នា ៣- ត្រចៀក​ផ្នែក​ខាង​ក្នុង (Cochlea) កន្លែង​ទទួល​ ការ​ស្ដាប់​ក៏​ថយ​ចុះ​ដូចគ្នា ព្រោះ​កន្លែង​នោះ​មាន​សរសៃ​ប្រសាទ​មួយ​ដែល​បញ្ជូន​ទៅ​ខួរក្បាល។ អត្ថបទពាក់ព័ន្ធ៖ បើមានសត្វល្អិតចូលត្រចៀកកូន ម៉ាក់ប៉ាគួរធ្វើបែបនេះ ទោះ​ជា​យ៉ាង​ណា​លោក​​វេជ្ជបណ្ឌិតថា ទាំង​នេះ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ព្រោះ​ពេល​ខ្លះ​អ្នក​ត្រចៀក​ធ្ងន់​អាច​បណ្តាល​មក​ពី​ការ​​រង​ផល​ប៉ះពាល់​មួយ​ចំនួន​តាំងពី​នៅ​ក្មេង ឬ​ការ​រលាក​ត្រចៀក ថ្លង់​ពី​កំណើត ឬអាច​មក​ពី​ជំងឺ។ លោក​វេជ្ជបណ្ឌិត ហម សីលា បាន​បញ្ជាក់​ទៀត​ថា មនុស្ស​ចាស់​ខ្លះ ក៏​នៅតែ​មាន​ការ​ស្ដាប់​ល្អ​ដដែល គ្រាន់តែ​​ភាគ​តិច​ប៉ុណ្ណោះ។ វេជ្ជបណ្ឌិត​ខាងលើ​ក៏​បាន​ណែនាំ​ថា ​ពេល​មាន​​បញ្ហា​​ត្រចៀក យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ​ចៀសវាង​ការ​ឆ្កឹះ ត្បារ និង​ធ្វើអ្វី​ទៅ​ក្នុង​ត្រចៀក​ដោយ​ចិត្ត​ឯង ព្រោះ​អាច​នាំឲ្យ​ឈឺចាប់ ឬស្ដាប់​លែង​ឮ​តែម្ដង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សុខភាពផ្លូវចិត្តមនុស្សចាស់

ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា

ទម្លាប់​ក្នុង​ការរស់នៅ របបអាហារ និងការហាត់ប្រាណ មាន​ឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​សុខភាព​របស់​យើង ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​មាន​កត្ដា​មួយចំនួន បាន​ប៉ះពាល់​ដល់​ខួរក្បាល​របស់​យើងដោយ​ពុំ​ដឹង​ខ្លួន ដោយ​ធ្វើឲ្យ​ស្ពឹក រកគិត​អ្វី​ពុំ​ឃើញ ឬងាប់​កោសិកា​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​ប្រឈម​នឹង​ការ​ភ្លេចភ្លាំង ពេល​ចាស់ទៅ។ ខាងក្រោម​នេះ ជា​រឿង​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​ខួរក្បាល​ស្ពឹក និង​ងាប់​កោសិកា​ខួរក្បាល៖ ១. ខ្សោះ​ជាតិទឹក បណ្ដាល​ឲ្យ​កោសិកា​ខួរក្បាល​រួញតូច កោសិកា​ខួរក្បាល ក៏ដូច​កោសិកា​ផ្សេងៗ​ទៀត​ក្នុង​រាងកាយ​ដែរ ត្រូវការ​ទឹក ដើម្បី​បំប៉ន​ពួកវា។ បើ​រាងកាយ​ខ្សោះ​ជាតិទឹក នោះ​កោសិកា​នឹង​រួញតូច ហើយ​បណ្ដាល​ឲ្យ​ខួរក្បាល​ដំណើរការ​មុខងារ​មិន​​​ល្អ​។ ២. គ្រឿងស្រវឹង គ្មាន​ផ្ដល់​ផលល្អ​ណាមួយ​ដល់​ខួរក្បាល​ទេ កោសិកា​ខួរក្បាល នឹង​រួញតូច នៅពេល​វា​រង​ការប៉ះពាល់​ដោយ​គ្រឿងស្រវឹង ហើយ​ក្នុង​ការសិក្សា​នានា តាមរយៈ​ការពិនិត្យ CT Scan ក៏រកឃើញ​ដែរ​ថា ខួរក្បាល​រួញតូច ដោយ​សារ​តែ​គ្រឿងស្រវឹង។ គ្រឿងស្រវឹង បង្ក​ឲ្យ​មាន​ការធ្លាក់​ចុះ​វីតាមីន Thiamine ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ខួរក្បាល​ធ្ងន់ធ្ងរ ហៅថា ជំងឺ​រលាក​ខួរក្បាល Wernicke។ រោគសញ្ញា រួមមាន ច្រឡំ បញ្ហា​សម្រួល​សាច់ដុំ​ដែល​អាច​ឈាន​ដល់​ដើរ​មិន​រួច និង​បញ្ហា​ចលនា​ភ្នែក ដោយសារ​ខូច​សរសៃប្រសាទ។ ទាំងនេះ អាច​វិវត្ត​ទៅ​ការ​ភ្លេច​ជាអចិន្ត្រៃយ៍ និង​អសមត្ថភាព​ក្នុង​ការរៀន និង​ចងចាំ​អ្វី​ថ្មីៗ។ ៣. Hot Dogs និង […]


របបអាហារសម្រាប់មនុស្សចាស់

ទាំងនេះជាហេតុផលសមរម្យបំផុត លើកទឹកចិត្តចាស់ៗញ៉ាំទឹកដោះគោ

អាយុ​​​កាន់​​តែ​ជ្រេ សុខភាព​ជា​រឿង​សំខាន់​មួយ ចំពោះ​ប៉ាម៉ាក់ អ៊ំៗ។ ជា​មួយ​គ្នា​នេះ ​ជំនាញ​​សុខភាព​​​ជា​ច្រើន បាន​លើក​ចំណុច​សំខាន់​នៃនូវ​អត្ថប្រយោជន៍ញ៉ាំទឹក​ដោះ​គោ​ស្រស់​​ សម្រាប់ប៉ាម៉ាក់ អ៊ំៗយើង មានវ័យ​ចំណាស់ ដោយ​គុណ​ប្រយោជន៍​នៃ ទឹក​ដោះ​គោ​ស្រស់ មាន​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ។ ១- ជីវជាតិ​សំខាន់​សម្រាប់​ការ​ចង​ចាំ​ មាន​ទឹក​ដោះ​គោ​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​​​ប៉ាម៉ាក់ អ៊ំៗ វ័យ​ចំណាស់ អាចពន្យឺតបញ្ហា​ភ្លេច​ភ្លាំង​ចាស់ៗបាន នេះ​បើ​តាម​លទ្ធ​ផល​ស្រាវជ្រាវ របស់​សាកលវិទ្យាល័យ​ Maine រដ្ឋ​ Maine សហរដ្ឋអាមេរិក។ គេ​បាន​ពិសោធន៍​មើលលើ​របប​ទឹក​ដោះ​គោ ​ចាស់ៗ ​វ័យ​ ៦០ ​ឆ្នាំ​ឡើង ឃើញ​ថា ការ​ចង​ចាំ​នៅ​ល្អ ចំពោះម៉ាក់ប៉ា អ៊ំៗ បានញ៉ាំ​ទឹក​ដោះ​គោស្រស់​ជា​ប្រចាំ។ ២- ប្រឆាំង​ជំងឺ​ពុក​ឆ្អឹង​ ឈាន​ដល់​វ័យ ​៥០ ​ឆ្នាំ​ឡើង ស្រីៗប្រមាណ ​៥០​% ជួប​បញ្ហា​​ប្រេះ​​ឆ្អឹង ច្រើន​ជាង​ប្រុសៗ ពិសេស​កើត​ឡើង នៅ​ពេល​​​​ដល់​វ័យ​​អស់​រដូវ។ តែ​យ៉ាង​ណា​ ទឹក​ដោះ​គោ​ស្រស់ អាច​ផ្តល់​​សារធាតុ​សំខាន់​ពីរ​​ចំពោះ​ម៉ាក់​អ៊ំ ​វ័យ​ចំណាស់ ក្នុង​នោះ មាន​ជាតិ​កាល់ស្យូម ​ជួយ​​ប្រឆាំងឈឺ​ខ្នង ឈឺ​ចង្កេះ និង​ជាតិ​វីតាមីន D ​ជួយ​រាង​កាយ​ឲ្យ​ស្រូប​ជាតិ​ […]


សុខភាពផ្លូវចិត្តមនុស្សចាស់

ជឿអត់ថា ទំនាក់ទំនងសង្គម ជួយមនុស្សចាស់ពីជំងឺភ្លេចភ្លាំង?

យើងគ្រប់គ្នា ប្រហែល​ធ្លាប់​ឃើញហើយ មនុស្សចាស់​មួយ​ចំនួន គ្រាន់តែ​ឈានដល់​វ័យ ៧០​ឆ្នាំ​ឡើងទៅ មាន​ការភ្លេចភ្លាំង​ច្រើនណាស់ ខ្លះដល់​ថ្នាក់​ភ្លេច លែង​ស្គាល់កូនចៅ ឬសាច់ញាតិ​ក៏មាន​ដែរ។ ចំណែក​យើង​គ្រប់គ្នា ច្បាស់ណាស់​មិនចង់​ឃើញ​សាច់ញាតិ​ណាមួយ​របស់​យើង ជួប​បញ្ហា​ភ្លេចភ្លាំង​បែប​នេះទេ ។ បើមិនចង់​ដូច្នេះ យើងគួរ​បង្កើន​ទំនាក់ទំនង​ជាមួយ​គាត់​ឲ្យ​បាន​ច្រើន កុំទុក​គាត់​ចោលឲ្យ​នៅតែ​ផ្ទះ ឲ្យ​គាត់​ចូលរួម​ក្នុង​ទំនាក់ទំនង​សង្គម ព្រោះ​ការសិក្សា​មួយ​របស់​អង់គ្លេស រកឃើញ​ថា ទំនាក់ទំនង​សកម្ម​របស់​មនុស្ស​ចាស់ អំឡុង​វ័យ ៥០​ឆ្នាំ និង ៦០​ឆ្នាំ ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង។ ការសិក្សានេះ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ University College London របស់​អង់គ្លេស ដោយ​មាន​អ្នកចូលរួម ១០.២២៨​នាក់ ដោយ​សាកសួរ​អំពី​ភាព​ញឹកញាប់​របស់​ពួកគេ ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ពួកម៉ាក និង​សាច់ញាតិ។ អ្នកស្រាវជ្រាវ រកឃើញ​ថា ការ​បង្កើន​ទំនាក់ទំនង​សង្គម នៅ​វ័យ ៦០​ឆ្នាំ ពាក់ព័ន្ធ​យ៉ាង​សំខាន់ ជាមួយហានិភ័យ​ទាប នៃ​ការកើត​ជំងឺ​ភ្លេចភ្លាំង នៅ​វ័យ​បន្ទាប់​ទៀត។ “អ្នកដែល​ជួប​ពួកម៉ាក់​រាល់ថ្ងៃ នៅ​វ័យ ៦០​ឆ្នាំ ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង តិចជាង ១២% បើធៀប​នឹង​អ្នក​ជួប​ពួកម៉ាក់ ១ ឬ ២​នាក់ ក្នុង​រយៈពេល ២-៣​ខែ/ម្ដង“។ អត្ថបទពាក់ព័ន្ធ៖ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស