សុខភាពមនុស្សចាស់

ចំណេះដឹងទូទៅ

សុខភាពមនុស្សចាស់

អាហារ ៦ប្រភេទនេះមិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់

បើឈានចូលដល់វ័យ៥០ហើយ មិនថាតែបុរសឬស្ដ្រីនោះទេ តែងតែជួបប្រទះបញ្ហាសុខភាព មិនអាចគេចផុត គ្រាន់​តែតិចឬច្រើនតែប៉ុណ្ណោះ។ ជាក់ស្ដែងតាមការសង្កេត ឃើញមានជំងឺច្រើនប្រភេទដែលតែងតែកើតមាន ដូចជា ជំងឺលើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺសួត និងមហារីកក្រពេញប្រូស្តាត ជាដើម។ ថ្វីត្បិតតែជំងឺទាំងនេះ យើងមិនអាចគ្រប់គ្រងវាបានមែន ប៉ុន្ដែក៏មិនមែនមានន័យថា យើងគ្មានវិធីសាស្ដ្រការពារនោះដែរ ពោលយើងក៏អាច អនុវត្ដវិធីងាយៗ ដោយចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំអាហារដោយបន្ថែមនូវអាហារប៉ុន្មានមុខចាំបាច់ខាងក្រោមនេះ ក៏អាចជួយកាត់បន្ថយហារនិភ័យជំងឺទាំងនោះបាន។ ១.ផ្សិត ក្នុង​របបអាហារ​ប្រចាំ​ថ្ងៃ គួរតែមានវត្ដមានមុខម្ហូបណាមួយដែលមានធាតុផ្សំជាមួយផ្សិត។ នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី Leslie Bonci នាយកគ្រប់គ្រងផ្នែកអាហាររូបត្ថម្ភកីឡាប្រចាំនៅសាកលវិទ្យាល័យ វេជ្ជសាស្រ្ត Pittsburgh សហរដ្ឋអាមេរិក។ អ្នកស្រីបន្ដទៀតថា ពពួកអាហារផ្សិត មានកាឡូរីត្រឹមតែ ២០កាឡូរីប៉ុណ្ណោះក្នុងមួយពែង ហើយមានផ្ទុកប៉ូតាស្យូមមានប្រយោជន៍ច្រើន ក្នុងការប៉ះប៉ូវពីការខូច​ខាត ​ដោយសារធាតុសូដ្យូមដែលជាផ្នែកមួយបង្កជាជំងឹលើសឈាម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.ផ្លែ Cherry ផែ្លឈើប្រភេទនេះមានមុខងារសំខាន់ ជួយកាត់បន្ថយជំងឺរលាកផ្សេងៗបាន។ អ្នកស្រី Leslie Bonci ក៏បានណែរនាំក្រុមកីឡាករ ឲ្យញ៉ាំផ្លែឈើប្រភេទនេះ មិនថាជាផ្លែឈើ ឬជាទឹកចម្រាញ់ហើយក៏ដោយក្ដី សុទ្ធតែមានអត្ថប្រយោជន៍​ដល់សុខភាព។ ការសិក្សាមួយបានបង្ហាញក្នុងឆ្នាំ២០១៣ បានបញ្ជាក់ថា […]

ស្វែងរក សុខភាពមនុស្សចាស់

លំហាត់ប្រាណសម្រាប់មនុស្សចាស់

ពេលចាស់ទៅមិនចង់ភ្លេចភ្លាំងច្រើន នៅក្មេងត្រូវអនុវត្តទម្លាប់បែបនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! បញ្ហា​ភ្លេចភ្លាំង​ច្រើន​កើត​លើ​មនុស្ស​វ័យ​ចំណាស់ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ គឺ​សឹងតែ​បាត់​ការ​ចងចាំ​តែ​ម្ដង ដែល​យើង​ហៅ​ថា​វង្វេងវង្វាន់។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ ថា ដើម្បី​ការពារ​ការ​ភ្លេចភ្លាំង​ច្រើន​នៅ​វ័យ​ចំណាស់ ពេល​នៅ​ក្មេង​យើង​ត្រូវ​មានទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម។ ១- កុំឲ្យ​ខ្វះ​វីតាមីន D មិន​មែន​តែ​មនុស្ស​ចាស់​ទេ ក្មេង​ក៏​ដោយ​ឲ្យតែ​មាន​បញ្ហា​កង្វះ​ជាតិ​វីតាមីន D នឹង​ជួប​បញ្ហា​​ភ្លេចភ្លាំង ឬ​វង្វេងវង្វាន់​ច្រើន។ ដូច្នេះ​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​ពោរពេញ​ដោយ​វីតាមីន D ជា​ប្រចាំថ្ងៃ ឬ​អាច​ទទួលទាន​គ្រាប់​ថ្នាំ​បន្ថែម​ក៏​បាន។ ចំពោះ​អាហារ​វិញ​មាន​ដូចជា ផ្សិត ទឹកដោះគោ ស៊ុត​លឿង ថ្លើម ជាដើម។ ២- ខ្លាញ់​ត្រី ពពួក​ត្រី​សមុទ្រ​ដូចជា ត្រី​សាលម៉ុន ធូណា ជា​អាហារ​ល្អ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​អូមេហ្កា។ អាហារ​ដែល​ចម្អិន​ពី​ត្រី​ទាំង​នេះ ពិតជា​អាច​ជួយ​ដល់​ការ​ចងចាំ​នៅ​វ័យ​ចំណាស់​របស់​យើង​បាន ប្រសិនបើ​ញ៉ាំ​បាន​ញឹកញាប់ បូក​រួម​ទម្លាប់​ល្អ​ៗ​ដទៃ​ទៀត។ ៣- ហាត់ប្រាណ និង​ហ្វឹកហាត់​ខួរក្បាល​ជាប្រចាំ លំហាត់​ប្រាណ​ងាយ​ៗ អាច​ជួយ​ធ្វើឲ្យ​ចលនា​សរសៃ​ឈាម​រត់​បាន​ស្រួល និង​បង្កើន​សមត្ថភាព​ខួរ​ក្បាល។ ការ​បង្កើន​សមត្ថភាព​ខួរ​ក្បាល​ឲ្យ​សកម្មភាព​ជា​ប្រចាំ ដើម្បី​ជួយ​ពង្រឹង​ឲ្យ​ខួរក្បាល​នៅតែ​មាន​ភាព​រហ័សរហួន អាច​ចៀស​ឆ្ងាយ​ពី​ជំងឺ​ភ្លេចភ្លាំង ហើយ​ហ្គេម​ដែល​ល្អ​ដូចជា ផ្គុំ​រូប ហ្គេម​បែប​ផ្សងព្រេង​ដែល​ស្វែង​រក​ច្រក​ចេញ សុទ្ធ​តែ​ល្អ​ចំពោះ​សុខភាព​ខួរក្បាល។ ៤- កុំឲ្យ​មាន​ការ​ប៉ះទង្គិច​ក្បាល ដើម្បី​ឲ្យ​ខួរក្បាល​ចងចាំ​បាន​ល្អ ចំណុច​សំខាន់​គឺ​ត្រូវ​ការពារ​ក្បាល​របស់​យើង​មិន​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច […]


សុខភាពមនុស្សចាស់

ប្រុសៗ​វ័យកាន់តែចាស់សមត្ថភាពផ្លូវ​ភេទមិនដូចមុនទេ ត្រូវ​ដឹងតិចនិក​នេះ

តើ​គ្នា​យើង​ធ្លាប់​បាន​​ដឹង​ពី​វិធី​ថែ​រក្សា​សុខភាព និង​វិធី​ជួយ​ឲ្យ​យើង​​អាច​បន្ត​សកម្មភាព​លើ​គ្រែ​បាន​ដោយ​រីក​រាយ ទោះ​បី​ជា​​មាន​អាយុ​កាន់​តែ​ច្រើន​បន្តិច​ក្ដី? ពេលមនុស្ស​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ រឿង​លើ​គ្រែ​គឺ​មិន​អាច​ប្រៀប​ដូច កាល​នៅ​អាយុ​ ២០ជាង​បាន​នោះ​ទេ ប៉ុន្តែយើង​​នៅ​តែ​អាច​ទទួល​បាន​អារម្មណ៍​ល្អ​បាន​ដដែល។  ​មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា រឿង​លើ​គ្រែ​គឺ​មិន​មែន​សម្រាប់​តែ​ក្មេង​ៗ​នោះ​ទេ អ្នក​ខ្លះ​អាច​បន្ត​ទទួល​បាន​អារម្មណ៍​ល្អ​ពី​រឿង​នេះ រហូត​ដល់​គាត់​អាយុ ៨០​ឆ្នាំ ឬ​លើស​ពី​នេះ​ផង​ក៏​មាន។ រឿង​លើ​គ្រែ​នេះ គឺ​មិន​មែន​ត្រឹម​តែ​ជួយ​ឲ្យ​មនុស្ស​យើង​​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល​តែ​មួយ​មុខ​នោះ​ទេ តែ​វា​មាន​ប្រយោជន៍​ច្រើន​ដល់​ការ​រស់​នៅ​របស់​មនុស្ស​ម្នាក់​ៗ ដែល​​អាច​ជួយ​ដល់​សុខភាព និង​ជួយ​ឲ្យ​​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន។ ១- តើមនុស្សប្រុសពេលចាស់ទៅប្រែប្រួលអ្វីខ្លះ? ពេល​មនុស្ស​ប្រុស​កាន់​តែ​មាន​អាយុ​ច្រើន អ័រម៉ូន​តេស្តូតេរ៉ូន​ក្នុង​ខ្លួន​នឹង​ធ្លាក់​ចុះ ហើយ​មុខងារ​ផ្លូវ​ភេទ​របស់ប្រុសៗ​​ក៏​ប្រែ​ប្រួល​តាម​ហ្នឹង​ដែរ។ ការ​ប្រែ​ប្រួល​នេះ​អាច​មាន​ដូចជា៖​ ត្រូវ​ការ​ការ​ដាស់​អារម្មណ៍​ច្រើន​ជាង​មុន ដើម្បី​ឲ្យ​លិង្គ​ឡើង​រឹង និង​អាច​បញ្ចេញ​ទឹក​កាម​បាន ដល់​ចំណុច​កំពូល​មាន​រយៈ​ពេល​តិច​ជាង​មុន ទឹក​កាម​បាញ់​ចេញ​មិន​សូវ​ខ្លាំង និង​មិន​សូវ​មាន​ទឹក​កាម​បាញ់​ចេញ​ ត្រូវ​ការ​ពេល​យូរ​ទៀត ដើម្បី​ឲ្យ​លិង្គ​ឡើង​រឹង​ម្ដង​ទៀត ក្រោយ​ពេល​បញ្ចេញ​ទឹក​កាម​ម្ដង​ៗ ពេល​ខ្លះ​បុរសវ័យចំណាស់​អាច​នឹង​ពិបាក​ចិត្ដ ដោយ​សារ​តែ​បម្រែបម្រួល​ទាំង​អស់​នេះ ប៉ុន្តែ​ត្រូវ​ចាំ​ថា ការ​ប្រែ​ប្រួល​នេះ មិន​អាច​ធ្វើ​ឲ្យ​យើង​​បញ្ឈប់​សកម្មភាព​​លើ​គ្រែ​បាន​ឡើយ។ យើង​​ត្រូវ​ចេះ​សម្រប​ខ្លួន​តាម​បម្រែ​បម្រួល​នៃ​ខ្លួន​ប្រាណ ដើម្បី​នៅ​បន្ត​ទទួល​អារម្មណ៍​ស្រើប​ស្រាល​ពី​ការ​រួម​ភេទ​ដូច​កាល​នៅ​ក្មេង​ដែរ។ ប្រុសៗ​ត្រូវ​រៀន​រៀប​ចំ​ពេល​វេលា​ល្អ​សម្រាប់​ការ​រួម​ភេទ និង​ត្រូវ​ចេះ​ដាស់​អារម្មណ៍​ខ្លួន​ឯង​ពេល​រួម​ភេទ​ម្ដង​ៗ។ អត្ថបទ​ពាក់​ព័ន្ធ៖ រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត កំហុសទាំង ៦ ច្រើនមើលរំលង ពេលរត់ហាត់ប្រាណ មិនចង់ទៅ​ក្លឹបហាត់ប្រាណ សកម្មភាពទាំងនេះជួយ​ទាំងសុខភាព និងបង្កើត​​មិត្តភាព​ ​ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា ២- ការរួមភេទរបស់មនុស្សវ័យចំណាស់ និងសុខភាពផ្ទាល់​ខ្លួន​ សុខភាព​របស់យើង​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​សកម្មភាព​ផ្លូវ​ភេទ​។ បើ​សុខភាព​មិន​ល្អ ឬ​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ប្រចាំ​កាយ ដូច​ជា​ជំងឺ​បេះ​ដូង​ ឬ​រលាក​សន្លាក់​ នោះ​យើង​​នឹង​មាន​បញ្ហា​ជា​ច្រើន ពេល​រួម​ភេទ​ម្ដង​ៗ។ ការ​វះ​កាត់ និង​ថ្នាំ​ពេទ្យ​មួយ​ចំនួន ក៏​ចូល​រួម​ក្នុង​រឿង​នេះ​ដែរ។ ដូច​ជា​ថ្នាំ​លើស​សម្ពាធ​ឈាម […]


សុខភាពផ្លូវចិត្តមនុស្សចាស់

មនុស្សចាស់ភ្លេចភ្លាំងច្រើនមកពីជំងឺ ឬវ័យ ចុះក្មេងៗវិញមកពីអីដែរ?

មនុស្ស​ចាស់​តែងតែ​ជួប​ប្រទះ​បញ្ហា​ភ្លេចភ្លាំង​ច្រើន ដែល​នោះ​ជា​ច្បាប់​ធម្មជាតិ ព្រោះ​កោសិកា​ខួរ​ក្បាល​បាន​ថមថយ​ចុះ​ទៅ​តាម​វ័យ។ វេជ្ជបណ្ឌិត ហ៊ាង រតនា ​ឲ្យ​ដឹង​ថាជំងឺ​ភ្លេចភ្លាំង​មាន​ច្រើន​ប្រភេទ តែ​ចំពោះ​មនុស្ស​ចាស់​ភាគច្រើន​ភ្លេចភ្លាំងដែលមានឈ្មោះពាក្យ​បច្ចេកទេស​ហៅថា Alzhermers Disease ហើយ​អ្នក​ដែល​មាន​វ័យ​ចាប់ពី ៧០ ដល់ ៨៥ ឆ្នាំ​ មាន​ប្រហែល​ជា ៦%។ លោក​បន្ថែម​ទៀត​ថា ការ​ចងចាំ និង​ភាព​ឈ្លាសវៃ​នៃ​ខួរក្បាល របស់​មនុស្ស​វ័យ​ចំណាស់​ថមថយ​ចុះ​ជា​បណ្ដើរ​ៗ​ ហើយ​ថែម​ទាំង​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត គឺ​រហូត​ដល់​បាត់​បង់​ការ​ចងចាំ​ថែម​ទៀត​ផង។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បញ្ជាក់​ទៀត​ថា អ្នក​ដែល​នៅ​វ័យ​ក្មេង​ខ្លះ​ក៏​ជួប​បញ្ហា​ភ្លេចភ្លាំង​ច្រើន​បាន​ដែរ ហើយ​បញ្ហា​អស់​ទាំង​នោះ​បណ្ដាល​មក​ពី​ទម្លាប់ កត្តា​រស់នៅ​ប្រចាំ​ថ្ងៃ និង​របប​អាហារ។ ចំពោះ​ក្រុម​មនុស្ស​ដែល​ភ្លេចភ្លាំង​ច្រើន​នោះ គឺ​អ្នក​ផឹក​ស្រា​ច្រើន អ្នក​គិត​ច្រើន និង​អ្នក​ស្ត្រេស​ច្រើន ឬ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​គ្មាន​ការ​ផ្ចង់​ស្មារតី។ ដំណោះស្រាយ​គឺ​ត្រូវ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ​គ្រប់គ្រាន់​​ជំនួយ​ដល់​ខួរក្បាល បន្ទាប់​មក​សម្រាក និង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ កត្តា​ភ្លេចភ្លាំង​នេះ​ដែរ ក៏​អាច​កើត​ចេញ​ ពី​តំណពូជ​ផង​ដែរ ហើយ​ការ​រីក​លូតលាស់​ក៏​មាន​ល្បឿន​យឺត​ៗ​ផង​ដែរ តែ​សម្រាប់​អ្នក​ខ្លះ​វិញ ភ្លេចភ្លាំង​ព្រោះតែ​មិន​ប្រុងប្រៀប ឬ​រៀបចំ​របៀបរបប​រស់នៅ​ឲ្យ​រៀបរយ​ប៉ុណ្ណោះ ហើយ​ហៅ​ខ្លួនឯង​ថា មាន​ជំងឺ​ភ្លេចភ្លាំង​ទៅ​វិញ។ ចំពោះ​ថ្នាំ​ជំនួយ​វិញ​វេជ្ជបណ្ឌិត​រូប​នោះ​បញ្ជាក់​ថា មិន​ចាំបាច់​ប្រើ​ក៏​បាន​ដែរ ព្រោះ​វា​ជួយ​បាន​តែ​មួយ​គ្រា​ៗ​ប៉ុណ្ណោះ ហើយ​ពពួក​ថ្នាំ​គឺជា​អាវុធ​មុខ ២ ដូចនេះ​ចៀស​ពី​ថ្នាំ​គ្រប់​ប្រភេទ​បាន ជីវិត​កាន់តែ​ប្រសើរ គ្រាន់តែ​​ញ៉ាំ​បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ​សម្បូរ​ទៅ​ដោយ​វីតាមីន D, B បាន​ច្រើន ព្រោះ​វីតាមីន​ទាំង​នេះ […]


របបអាហារសម្រាប់មនុស្សចាស់

វ័យជំទង់ពេញរៀនសូត្រ ធ្វើម៉េចខួរក្បាលចងចាំបានល្អ?

ពេល​និយាយ​ការ​ដល់​សិក្សា​រៀន​សូត្រ ច្បាស់​ជា​យើង​ត្រូវ​គិត​ដល់​ខួរក្បាល និងភ្នែក​មុន​ដំបូង​គេ​ហើយ ព្រោះ​កាល​ណា​តែ​ភ្នែក​ភ្លឺ​ច្បាស់ ខួរក្បាល​ល្អ ងាយ​នឹង​ចង​ចាំ រៀន​ក៏​ឆាប់​ចេះ​ដែរ។ ចុះ​ធ្វើ​ម៉េច​ឲ្យ​ខួរ​ក្បាល និង​ភ្នែក វ័យ​ជំទង់​ដែល​កំពុង​ពេញ​រៀន​នេះ​លូតលាស់​បាន​ល្អ​? តាម​រយៈ​ការ​សម្ភាស​ជាមួយ​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ពេល​កន្លង លោក​បាន​បញ្ជាក់ថា ការ​សិក្សា​ស្រាវ​ជា​ច្រើន​រក​ឃើញ​ថា អាហារ ឬ​វីតាមីន ដែល​មាន​សមាសធាតុ DHA ដើរ​តួនាទី​សំខាន់​ក្នុង​ជួយ​រំញោច​ដល់​ខួរក្បាល ធ្វើ​ឆ្លាត​វាង​វៃ ឯ​ភ្នែក​ក៏​ភ្លឺ​ច្បាស់។ ក្នុង​ការ​សិក្សា​ទាំង​នោះ​ក៏​បាន​បញ្ជាក់ទៀត​ថា អាស៊ីដ​ខ្លាញ់ល្អ Omega-3 ជា​ប្រភព​ដើម​ដែល​ផ្តល់​នូវ DHA ហើយ​វា​សម្បូរ​នៅ​ក្នុង​សាច់​ត្រី​សមុទ្រ ដូចជា​ត្រី​សាលម៉ុន ត្រីធូណា ឬបង្គាធំៗ និង​មួយ​ផ្នែក​តូច​មាន​ក្នុង​សាច់ ស៊ុត សណ្តែក គ្រាប់ធញ្ញជាតិជាដើម។ ទាក់ទង​នឹង​អត្ថ​ប្រយោជន៍​វិញ DHA ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​មនុស្ស​គ្រប់​វ័យ មិនថា កូនក្មេង វ័យ​ជំទង់ ស្ត្រី​មាន​ផ្ទៃពោះ ឬ​ក៏​មនុស្ស​ចាស់​នោះ​ទេ តែ​ទោះ​ជា​បែប​នេះ​ក្តី ដោយសារ​តែ​វ័យ​ជំទង់​ជា​វ័យ​ដែល​ខួរក្បាល​សកម្ម​នោះ យើង​ជា​ឪពុកម្តាយ គួរ​តែ​គិតគូរ​បំពេញ DHA ឲ្យ​កូន​ឲ្យ​បាន​គ្រប់​គ្រាន់។ ផ្ទុយទៅវិញបើវ័យជំទង់ខ្វះ DHA បញ្ញា​ស្មារតី​សម្រាប់​ផ្ចង់​លើ​សិក្សា​នឹង​ចុះ​ខ្សោយ​ជា​លំដាប់។ ក្រៅ​ពី​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល និង​ភ្នែក អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​ប្រយោជន៍​ចំពោះ​ជំងឺ​បាក់​ទឹកចិត្ត […]


របបអាហារសម្រាប់មនុស្សចាស់

ញ៉ាំសាច់ត្រីអាចជួយ​ស្រ្តី​វ័យចំណាស់ ការពារខួរក្បាល​ពី​បញ្ហា​បង្កដោយ​ខ្យល់ពុលបាន​

ការ​សិក្សា​មួយ​បានបញ្ជាក់ថា​​ការ​ញ៉ាំសាច់​ត្រី ឬ​សាច់​សត្វ​ដែល​មាន​សំបក​អាច​ជួយ​ដល់​ស្ត្រី​វ័យ​ចំណាស់​ទទួល​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា​ ៣ ​ដើម្បី​ប្រឆាំង​នឹង​ផល​ប៉ះពាល់ដោយ​ខ្យល់​ពុល​មក​លើ​ខួរក្បាល​។ បើ​យោង​តាម​ការ​ចេញ​ផ្សាយ​​នៅ​ក្នុង​ព្រឹត្តិបត្រ​​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ផ្នែក​សរសៃប្រសាទ​សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា បញ្ជាក់ថា​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​អាច​ប្រឆាំង​នឹង​ការ​រលាក និង​រក្សា​រចនាសម្ព័ន្ធ​ខួរក្បាល​នៅ​ពេល​ចាស់​ទៅ។ អាស៊ីដ​ខ្លាញ់​នេះ​ក៏​ជួយ​កាត់បន្ថយ​ការ​ខូចខាត​ខួរក្បាល​បណ្ដាល​មកពី neurotoxin ដូចជា​ជាតិ​សំណ និង​បារត​ជាដើម ។ អ្នក​វិទ្យាសាស្ត្រ​បាន​​សិក្សា​​ថា​​តើ​​អាស៊ីដ​​ខ្លាញ់​​អូមេហ្គា​៣​​អាច​​មាន​​ប្រសិទ្ធ​ភាព​​ប្រឆាំង​​នឹង​​ neurotoxin ដែល​​ជា​​បំណែក​​តូចៗ​​មាន​ក្នុង​ខ្យល់​ពុល និង​​បាន​​រក​ឃើញ​​ពី​អត្ថប្រយោជន៍​​​អាស៊ីដ​​ខ្លាញ់​អូមេហ្គា​៣​​មក​ពី​ការ​ញ៉ាំ​ត្រី​​អាច​​រក្សា​ចំណុច​ពណ៌ស​របស់​ខួរក្បាល និង​ទំហំ hippocampus នៅ​ពេល​ស្ត្រី​ចាស់​ទៅ និង​អាច​ការពារ​ពី​ឥទ្ធិពល​ជាតិ​ពុល​នៃ​ខ្យល់​ពុល។ ការសិក្សា​នេះ​គឺ​សង្កេត​លើ​ស្ត្រី​ជាង​៧០​នាក់​ដែល​រស់នៅ​តំបន់​មាន​ការ​បំពុល​ខ្យល់​កម្រិត​ខ្ពស់ ហើយ​អ្នក​ដែល​មាន​កម្រិត​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ក្នុង​ឈាម​ទាប​មាន​ការ​ថយ​ចុះ​ថាម​ពល​​ខួរក្បាល​ច្រើន។ ដើម្បី​ធ្វើ​ការ​សិក្សា​នេះ​ អ្នក​ស្រាវជ្រាវ​បាន​គណនា​ទៅ​លើ​បរិមាណ​ត្រី​ដែល​ស្ត្រី​បាន​ញ៉ាំ​ជា​មធ្យម​រាល់​សប្ដាហ៍ ពិនិត្យ​មើល​បរិមាណ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​នៅ​ក្នុង​ខ្លាញ់ និង​កំណត់​ចំនួន​ជា​មធ្យម​ដែល​ស្ត្រី​ទាំង​នោះ​ស្រូប​យក​ខ្យល់​ពុល​ក្នុង​រយៈពេល​៣​ឆ្នាំ។ បន្ទាប់​ពី​នេះ​គេ​បាន​ស្កេន​មើល​ខួរក្បាល​អ្នក​ចូលរួម​ដើម្បី​វាស់​ទំហំ​តំបន់ hippocampus ដែល​ជា​ផ្នែក​របស់​ខួរក្បាល​ទាក់ទង​ទៅ​នឹង​ការ​ចងចាំ និង​ចំណុច​ពណ៌ស​ (White matter) នៃ​​ខួរក្បាល​ដែលជា​ទីតាំង​ជួយ​បញ្ជូន​សញ្ញា​ឆ្លង​កាត់​ខួរក្បាល។ លោក Cheng Chen អ្នក​ដឹកនាំ​ការ​សិក្សា​នេះ​បាន​លើក​ឡើង​ថា​ស្ត្រី​វ័យ​ចំណាស់​រស់នៅ​តំបន់​ដែល​មាន​ការ​បំពុល​ខ្យល់​ខ្លាំង​មាន​ចំណុច​ពណ៌​ស​នៃ​ខួរក្បាល​តិច។ ការ​បាត់បង់​ទំហំ​ខួរក្បាល និង​ចំណុច​ពណ៌​ស​ទាំង​នេះ​គឺជា​រឿង​ធម្មតា​នៅ​ពេល​ចាស់​ទៅ ប៉ុន្តែ​ការ​បំពុល​បរិស្ថាន​ក៏​អាច​ជា​មូលហេតុ​បង្ក​បញ្ហា​នេះ​ដូច​គ្នា។ នេះ​មក​ពី​បំណែក​តូចៗ​ក្នុង​ខ្យល់​គឺ​ជា​ neurotoxin ដែល​មិន​ល្អ​សម្រាប់​ខួរក្បាល។ ទោះបីជា​គេ​មិន​ដឹង​ច្បាស់​ថា​មូលហេតុ​អ្វី​បាន​ជា​ខ្យល់ពុល​អាច​ប៉ះពាល់​ដល់​មុខងារ​ខួរក្បាល ប៉ុន្តែ​ការ​សិក្សា​ពី​មុន​បាន​រក​ឃើញ​ថា​ក្រោយ​ពី​ចូល​ទៅ​ក្នុង​សួត ជាតិ​ពុល​ទាំង​នោះ​អាច​នឹង​បញ្ជូន​ទៅ​កាន់​ខួរក្បាល​តាមរយៈ​លំហូរ​ឈាម។ ជាតិពុល​ទាំង​នេះ​អាច​ចូល​ទៅ​កាន់​ខួរក្បាល​ទោះបីជា​ខួរក្បាល​មាន​របាំង​ការពារ​ជាតិពុល​មាន​ក្នុង​លំហូរ​ឈាម​ក៏ដោយ​ ដែល​នេះ​មក​ពី​បំណែក​ជាតិ​ពុល​​ទាំង​នោះ​មាន​ទំហំ​តូច​ និង​ពេល​ចូល​ទៅ​ខួរក្បាល​អាច​បង្ក​ឲ្យ​មាន​ការ​​រលាក​សរសៃប្រសាទ ឬ​ការ​ធ្លាក់ចុះ​នៃ​ការ​គិត។ សាច់ត្រី​ដែល​ដុត ឬ​អាំង​ដូចជា​ត្រី​សាល់ម៉ុន ត្រីសាឌីន ត្រីធូណា ឬ​ត្រី mackerel គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​។ យ៉ាង​ណា​មិញ ការ​សិក្សា​ពី​មុន​បាន​ឲ្យ​ដឹង​ថា​​សាច់ត្រី​បំពង​អាច​បំផ្លាញ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​បាន។​


លំហាត់ប្រាណសម្រាប់មនុស្សចាស់

ចូលវ័យចំណាស់ ដាច់ខាតត្រូវពិនិត្យសុខភាព ទោះមិនឈឺអីក៏ដោយ

មនុស្ស​មួយ​ចំនួន​គិត​ថា ទោះ​អាយុ​ច្រើន​ប៉ុនណា ប៉ុន្តែបើនៅ​ដើរ​បាន ក្នុង​ខ្លួន​គ្មាន​ធ្វើ​ទុក្ខ​អី​ផង មិន​ចាំបាច់​ទៅ​ពិនិត្យ​ធ្វើ​អីនាំ​តែ​អស់​លុយ ប៉ុន្តែ​ខាង​គ្រូ​ពេទ្យ​ជំនាញ​ថា ការ​គិត​បែប​នេះ ​ខុស​ហើយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទាក់​ទង​នឹង​បញ្ហា​ពិនិត្យ​សុខភាព​ចំពោះ​មនុស្ស​ចាស់ៗ គឺ​ចាំបាច់​ណាស់ ព្រោះ​នៅ​ពេល​វ័យ​កាន់​តែ​ចាស់ ប្រព័ន្ធ​ការពារ​រាងកាយ​ក៏​កាន់​តែ​ចុះខ្សោយ មិន​ដូច​កាល​នៅ​វ័យ​ក្មេង​ទេ។ លោក​វេជ្ជបណ្ឌិត បន្ត​ថា យ៉ាង​ហោច​ណាស់ មនុស្ស​វ័យ​ចំណាស់​ត្រូវ​ទៅ​ពិនិត្យ​សុខភាពយ៉ាងហោចណាស់​ឲ្យ​បាន​១-២​ដង/ឆ្នាំ។ តើ​អាយុ​ប៉ុន្មាន​ឡើង​គួរ​ទៅ​ពិនិត្យ​សុខភាព? លោក​វេជ្ជបណ្ឌិត​ថា អាយុ​ប៉ុនណា​ក៏​គួរ​ទៅ​ពិនិត្យ​សុខភាព​ដែរ តែ​សម្រាប់​មនុស្ស​ចាស់ គឺ​មាន​អាយុ​ចាប់​៤០​ឆ្នាំ​ឡើង​ទៅ គួរ​តែ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​។ មនុស្ស​វ័យ​ចំណាស់ គួរ​តែ​ពិនិត្យ​មើល​ជំងឺ​ដែល​ភាគ​ច្រើន​មាន​គ្រោះ​ថ្នាក់​ដល់​វ័យ​ចំណាស់​ដូច​ជា៖ – តាមដាន​សម្ពាធ​ឈាម – ពិនិត្យបេះដូង បេះដូង សួត ថ្លើម ។ល។ – តេស្ត​មើល​ការ​ស្តាប់ – ពិនិត្យមើល​គំហើញ – មើល​ជាតិ​ស្កររកមើលជំងឺទឹកនោមផ្អែម -ពិនិត្យមើលកំហាប់ឆ្អឹង – រកមើល​មហារីកគ្រប់ប្រភេទ ជាដើម។ ការពិនិត្យសុខភាព ផ្តល់ផលប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្សចាស់ ព្រោះការធ្វើតេស្តអាចរកឃើញពីជំងឺផ្សេងៗ មុនពេលជំងឺអាចរាលដាលធ្ងន់ធ្ងរ ដែល​អាច​នាំទុក្ខដល់អ្នកជំងឺ ក៏ដូចជាអ្នកថែទាំ ហើយ​ការពិនិត្យ​សុខភាពនេះ ក៏​អាចអោយគ្រូពេទ្យព្យាបាលជំងឺឲ្យបានទាន់ពេលវេលាផងដែរ។ អត្ថបទពាក់ព័ន្ធ៖ មាន​ចាស់ៗ​នៅ​ផ្ទះ នេះ​ជា​វិធីការពារ​កុំ​ឲ្យ​ដួល នាំគ្រោះថ្នាក់​ធំ សូម​ប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់! បើមាន​សញ្ញាទាំងនេះ​ បញ្ជាក់​ថាជំងឺបាក់ទឹកចិត្តកំពុងលុក​លុយ​ ដឹង​អត់?​ ​ជំងឺ​ ១៤ មុខនេះ​ហើយ ដែល​ចាស់ៗឧស្សាហ៍​កើត មិន​ចង់​ឲ្យ​ប៉ាម៉ាក់​ មាន​បញ្ហា​បេះដូង គួរ​ធ្វើ​រឿង​ ៥នេះ បញ្ហា​ភ្នែក​មនុស្ស​ចាស់​មាន​ច្រើន​ណាស់ […]


សុខភាពផ្លូវចិត្តមនុស្សចាស់

ឧស្សាហ៍ភ្លេចភ្លាំង ហាត់ប្រាណជួយបង្កើនមុខងារចងចាំ

ឧស្សាហ៍​ភ្លេច​ ​រក​នឹក​​ថា​​ពេល​ព្រឹក​ឡើង​មិន​ដឹង​បាន​ធ្វើ​​​អ្វី​ខ្លះ សូម្បី​តែ​​​​ទុក​របស់​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ ក៏​ច្រឡំ​ដៃ​ មិន​ដឹង​ថា​ទុក​ឯ​ណាក៏មិន​ដឹង។ មនុស្សយើងអាច​ជួបបញ្ហា​ភ្លេច​ភ្លាំង​​​កាន់​តែ​ញឹក នៅ​ពេល​យើង​អាយុ​​​កាន់​តែ​ច្រើន តែ​​ការ​លៃ​លក​ពេល​ហាត់​ប្រាណ អាច​ជួយ​ពន្យា​អាការៈ​នេះ​បាន។ តាម​​ការ​សិក្សា​​នៅ​ប្រទេស​​កាណាដា​ ​លើ​មនុស្ស​​វ័យ​កណ្តាល​​​​ មាន​អ្នក​​ស្ម័គ្រ​ចិត្ត​ចូលរួម​ប្រមាណ​ ១ ៦០០​នាក់ បង្ហាញ​ថា បញ្ហា​ភ្លេច​ភ្លាំង​​​កើត​ឡើង​បណ្តាល​​​ពី​កត្តា​​តំណ​ពូជ​ (ហ្សែន) មាន​ត្រឹម​តែ​២៥​% ប៉ុណ្ណោះ ចំណែក​៧៥%​​ទៀត​​គឺ​​ជា​ហានិភ័យ​បណ្តាល​មក​ពី​ភាព​អសកម្ម​ច្រើន​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​មុខងារ​ខួរ​ក្បាល​ថម​ថយ​​ចុះ​តាម​នោះ​ដែរ​។ ​​​ផ្អែក​តាម​ការ​ស្រាវជ្រាវបែប​​​វិទ្យាសាស្ត្រ​បាន​លើក​ពី​​ហេតុ​ផល​មួយ​ ដែល​អាច​​​ដោះ​ស្រាយ​បញ្ហា​​​​ខាង​លើ​នោះ បាន​គឺ​ការ​ធ្វើ​លំហាត់​ប្រាណ​​ជា​ប្រចាំ។ អ្នក​វិទ្យាសាស្រ្ត​បាន​ពន្យល់​ថា លំហាត់​​ប្រាណ​​ជួយ​ជំរុញ​​កោសិកា​ប្រសាទ​នៃ​ខួរ​ក្បាល​ថ្មី​ៗ ឱ្យ​លូត​លាស់​ ពិសេស​នៅ​ត្រង់​បវិវេណ​ សំណុំ​​ខួរ​​​ Hippocampus (បរិវេណ​សំណុំ​ខួរ​ក្បាល​ស្មុគ​ស្មាញ មុខ​ងារ​សម្រាប់​ការ​ចង​ចាំ និង​រៀន​សូត្រ)។ អត្ថបទពាក់ព័ន្ធ៖ ចិនដាក់លក់ថ្នាំព្យាបាលជំងឺភ្លេចភ្លាំង ក្រោយស្រាវជ្រាវជាង ២០​ឆ្នាំ ជំងឺភ្លេចភ្លាំង ដែលចាស់ៗឧស្សាហ៍កើត កូនចៅអាចជួយបាន​តាមរយៈនេះ ដោយ​ឃើញ​ពី​គុណ​ប្រយោជន៍​​បែប​នេះ ក្រុម​ការងារ​ស្រាវជ្រាវ​​មន្ទីរ​ពិសោធ​​ផ្នែក​​សរសៃ​ប្រសាទ​ខួរក្បាល Neurofit Lab ​នៃ​​សាកលវិទ្យាល័យ​ McMaster ប្រទេស​កាណាដា បាន​ណែ​នាំ​ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​សកម្មភាព​ហាត់​ប្រាណ​ឱ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​​នូវ​បញ្ហា​ដែល​នឹង​អាច​កើត​មាន​ពី​ករណី​ខាង​លើ៕ ​


ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ហេតុអ្វីមនុស្ស​វ័យចំណាស់ច្រើនមាន​បញ្ហារមាស់ស្បែក?

រមាស់​ស្បែក​ធ្វើឲ្យ​យើង​មានជា​អារម្មណ៍​មិន​ល្អនោះទេ​ ព្រោះថា​យើង​​តែង​តែ​ត្រូវ​ការ​អេះ​ជានិច្ច។ បញ្ហា​រមាស់​អាច​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​ស្បែក ឬ​ជំងឺ​ដែល​មិន​កើត​លើ​​ស្បែក។ រមាស់​ស្បែក​អាច​កើត​ដោយ​សារ​តែ​បញ្ហា​ស្បែក ជំងឺ​លើ​ប្រព័ន្ធ​ចរន្ត​ឈាម ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ជំងឺ​ផ្សេងៗ​ទៀត។ បញ្ហា​នេះ​ជា​រឿង​ដែល​កើត​ឡើង​ញឹកញាប់​ចំពោះ​អ្នក​ជំងឺ​មាន​វ័យ​ចំណាស់ ។ រមាស់​ស្បែក​ចំពោះ​មនុស្ស​ចាស់​អាច​កំណត់​បាន​ថា​ជា​ជំងឺ pruritus រ៉ាំរ៉ៃ កើតលើ​មនុស្ស​ចាប់​ពី​អាយុ ៦៥​ឆ្នាំ​ឡើងទៅ​។ ស្បែក​ដូច​ទៅ​នឹង​សរីរាង្គ​ដទៃ​ទៀត​ដែរ គឺ​​នឹង​ប្រែប្រួល​ស្រប​តាម​ពេល​វេលា។ ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​ធម្មជាតិ​របស់​ស្បែក នឹង​ត្រូវ​រង​ការ​ខូច​ខាត​ដោយ​សារ​តែ​ពេល​វេលា។ សមត្ថភាព​បង្កើត​ឡើង​វិញ​ដោយ​ខ្លួន​ឯង​របស់​ស្រទាប់​ខាង​លើ​ស្បែក ដែល​ជា​របាំង​ការពារ​​​មាន​មុខងារ​សំខាន់​នោះ ត្រូវ​បាន​ខូច​ដោយ​សារ​តែ​ការ​វិវត្ត​របស់​អាយុកាន់តែច្រើន​។ សារធាតុ​កូឡាជែន (Collagenous) សាំញ៉ាំ​ដែល​នៅ​ខាង​ក្រៅ កោសិកា​ស្ថិត​នៅ​ស្រទាប់​ក្រោម​ស្បែក (Dermal level) ដែល​ជា​កន្លែង​ផ្ដល់​ឲ្យ​កម្លាំង​និង​ការ​ជា​សះ​ស្បើយ​ឆាប់​រហ័ស​នោះ​ចាប់​ផ្ដើម​ខូច​ខាត​បន្តិច​ម្ដង​ៗ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​របស់​ស្បែក​ និង​កោសិកា​របស់​ស្បែក។ ការវិវត្តរបស់​ស្បែក​ដោយ​សារ​តែ​អាយុ គឺ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ស្បែក​ផុយស្រួយ​ដោយ​សារ​តែ​អាយុ និង​ជំងឺ​ស្បែក​។ អត្ថបទពាក់ព័ន្ធ៖ បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ អស់បារម្ភ! ឲ្យ​តែ​នៅ​ស្រឡាញ់​ស្បែក ចាស់បន្តិច​​ក៏​មាន​វិធីជួយបាន ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ ១- អាយុ​ច្រើន​និង​បញ្ហា​រមាស់​ស្បែក ភាព​ចាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមាសធាតុ​សំខាន់​បី​ដែល​នាំ​ឲ្យ​រមាស់​ស្បែក។ សារធាតុ​ទាំង​នោះ​រួម​មាន Epidermis ប្រព័ន្ធ​ភាព​ស៊ាំ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ដោយ​សារ​តែ​វ័យ​កាន់​តែ​ចាស់​ទៅ ភាព​ខុស​ប្លែក​ជា​ច្រើន​​បង្ក​​ឲ្យ​ធ្លាក់​ចុះ​ផ្ទៃ​នៃ​ការ​ផលិត​ជាតិ​ខ្លាញ់ ដែល​រក្សា​របាំង​ខាង​លើ​ស្បែក (Epidermal barrier)។ ចាប់​ផ្ដើម​ពី​អាយុ ៥៥​ឆ្នាំ​ទៅ កម្រិត pH របស់​ស្រទាប់​ស្បែក Epidermis […]


ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!

អ្នក​ណាៗ​ក៏​ដូច​គ្នា​ដែរ ឲ្យ​តែ​នៅ​ផ្ទះ​យូរ​ដឹង​តែ​ធុញ អផ្សុក នឹក​រក​អី​ធ្វើ​មិន​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ចាប់​ផ្តើម​មាន​ទម្លាប់​មិន​ល្អ​ខ្លះ​កើត​ឡើង​ដូច​ជា ខ្ជិល លែង​ខ្វល់​ពី​សុខភាព លែង​ខ្វល់​ពី​រូបរាង។ ជាពិសេស ​ស្រីៗ បើ​នៅ​ផ្ទះ​មាន​ធ្វើ​រឿង​ប៉ុន្មាន​នេះ​ញឹក​ញាប់ ប្រយ័ត្ន​បាក់​សម្រស់​លែង​ស្អាត។ ១.ញាំ​មិន​ឈប់ ភាគ​ច្រើន​ឲ្យ​តែ​មាន​ពេល​នៅ​ផ្ទះ​យូរ មិន​ថា​ស្រី ឬ​ប្រុស​ទេ គឺ​មាន​ទម្លាប់ញ៉ាំមិន​ចេះ​ឈប់ ព្រោះ​អផ្សុក​មិន​ដឹង​ធ្វើ​អ្វី។ ទម្លាប់​នេះ មិន​ត្រឹម​តែ​មិន​ល្អ​ចំពោះ​សុខភាព​ទេ វា​អាច​ធ្វើ​ឲ្យខូច​រាង លើស​ទម្ងន់​លែង​ស្អាត​បាន។ ២.គេង​យប់​ជ្រៅ ស្រីៗ​ភាគ​ច្រើន​ងប់ងល់​ណាស់​នឹង​រឿង​ភាគ​នានា អ្នក​ខ្លះ​មើល​តាំង​ពី​ថ្ងៃ​រហូត​ដល់​យប់​ងងឹត​មិន​ព្រម​គេង​តែម្តង។ ការ​គេង​យប់​ជ្រៅ ឬ​គេង​មិន​បាន​គ្រប់​គ្រាន់​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុខភាព​ទូទៅ ។ មិន​តែ​ប៉ុណ្ណោះ ចំពោះ​ស្រីៗវិញ វា​អាច​បណ្តាល​ឲ្យ​ឆាប់​ចាស់ ភ្នែក​ខ្មៅ ស្លក់​មុខ​បាក់​សម្រស់​អស់។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗដឹងវិធីទាំងនេះ ទោះក្តៅយ៉ាងណាមិនបារម្ភខ្លាចខូចស្បែកដែរ! ប្រការគួរ និងមិនគួរធ្វើ អំឡុងអាកាសធាតុក្តៅខ្លាំង ៣.មិន​ហាត់​ប្រាណ ការ​ហាត់​ប្រាណ មាន​សារៈ​សំខាន់​ចំពោះ​សុខភាព​សម្រាប់​មនុស្ស​គ្រប់​រូប។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹងថា បើ​មិន​ហាត់​ប្រាណ​ទេ អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្រ្តេស គ្មាន​កម្លាំង​កំហែង ពុក​ឆ្អឹង រាងកាយ​មិន​រឹង​មាំ​ជាដើម។ ៤.លែងខ្វល់ពីសម្រស់ មាន​នារីៗ​មួយ​ចំនួន​ឲ្យ​តែ​នៅ​ក្នុង​ផ្ទះ​គឺ​មិន​ខ្វល់​ពី​រូបរាង​ខ្លួន​ឯង​តែ​ម្តង គឺ​ថា​មិន​ហាត់​ប្រាណ ថែ​ទាំស្បែក​រាងកាយ ឬ​ស្បែក​មុខ​។ល។ ទោះ​នៅ​ផ្ទះ​ក៏​ដោយ​ក៏ត្រូវ​លាប​ឡេ ឬ​គ្រីម​ដែល​ជួយ​ចិញ្ចឹម​ស្បែក ដើម្បី​ការពារ​ស្បែក​មិន​ឲ្យ​ស្ងួត ប្រើ​សេរ៉ូម​ចិញ្ចឺម​ស្បែក​មុខ​នានា ដើម្បី​ផ្តល់​សំណើម​ឲ្យ​មុខ​ភ្លឺរលោង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ អ្នកមានបញ្ហាស្នាមមុនលើផ្ទៃមុខ គួរស្វែងយល់វិធីព្យាបាលទាំងនេះ គន្លឹះងាយៗ ៥ យ៉ាងអាចជួយឲ្យស្បែករលោង អនុវត្តទម្លាប់ងាយៗទាំងនេះជួយសម្រកក្បាលពោះបានឆាប់រហ័ស លែងបារម្ភរឿងកើតអាចម៍រុយលើខ្នងដៃ ក្រោយដឹងវិធីការពារ […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

ទម្លាប់ទាំង៦នេះ ជួយឱ្យខួរក្បាលនៅតែមានសុខភាពល្អ មិនស្ពឹកស្រពន់

ធម្មជាតិ​បង្កើត​សេរីរាង្គ​ខួរ​ក្បាល​​មក​សម្រាប់​​គិត​ពិចារណារ បន្ថែម​ពី​នោះ ក៏​មាន​ទំនាក់​ទំនង​ខ្លាំង (បញ្ជា) ទៅ​កាន់​រាង​កាយ​របស់​យើង​ផង​ដែរ ពោល​គឺ​មាន​ឥទ្ធិពល​​​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​មួយ​នឹង កត្តា​​ឥទ្ធិពល​តាម​​ធម្មជាតិ​​នេះ ការ​ថែ​រក្សា​ តាម​បែប​ផែន​ជីវិត​រស់​នៅ ប្រកប​ដោយ​សុខភាព និង​ជួយ​ដល់​​សុខភាព​​ខួរ​ក្បាល​ឱ្យ​នៅ​ល្អ មិន​ឆាប់​ទោរ​ទន់​រក ការ​​​បាត់​បង់​សមត្ថភាព​ទៅ​តាម​វ័យ​។ តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​​អ្នក​ជំនាញ​ ​ក៏​បាន​បង្ហាញ​នូវ ចំណុច​មួយ​ចំនួន​​​ជា​ប្រយោជន៍​ជួយ​​ដល់​ខួរ​ក្បាល​​ ដូច​ខាង​ក្រោម៖  ១. អាហារ​​មាន​តម្លៃ​សម្រាប់​​ខួរ​ក្បាល អាហារ​មួយ​ចំនួន ដែល​សំបូរ​សារធាតុ​ចិញ្ចឹម និង​ប្រូតេអ៊ីន ដូច​មានជា បន្លែ​បៃតង ពិសេស​បន្លែ​​ស្លឹក​ និង​ផ្កា​បៃតង​ពពួក (Spinach) និង​ប្រូខូលី (Broccoli)​ ពពួក​សណ្តែក សាច់​ត្រី និង​​ប្រេង​អូលីវ​ ជាដើម។ ទាំង​នេះ​សុទ្ធ​សឹង​​ប្រភព​ផ្តល់​នូវ​សារធាតុ​ទ្រទ្រង់​ដល់​ខួរ​ក្បាល បេះ​ដូង និង​សរសៃ​ឈាម នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​លោក​វេជ្ជបណ្ឌិត Gary Small​​ ផ្នែក​វិទ្យាសាស្រ្ត​​ខួរ​ក្បាល នៃ​សាកលវិទ្យាល័យ​ កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក។ ២. ស្វែង​រក​​ពេល​ទៅ​ទី​កន្លែង​ស្ងប់​ស្ងាត់​ខ្លះ មាន​ពេល​ខ្លះ យើង​គួរ​ស្វែង​រក​ទី​កន្លែង​ធម្មជាតិ ឬ​ទី​កន្លែង​ស្ងប់​ស្ងាត់ ដើម្បី​ឱ្យ​ខួរ​ក្បាល​គេច​ចេញ​ពី​ស្រ្តេស និង​សម្រាក​លំហែ​ខ្លះ។ លោក​វេជ្ជបណ្ឌិត​ឯក​ទេស​ខួរ​ក្បាល លោក Gary Small​​ ដដែល​បាន​លើក​ឡើង​ថា ភាព​ស្រេ្តស​​គឺ​​ជា​ប្រភព​ចម្បង​ដែល​ ធ្វើ​ឱ្យ​សមត្ថភាព​ចង​ចាំ​របស់​ខួរ​ក្បាល​ថយ​ចុះ។ ដូច​នេះ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស