backup og meta

ស្រីៗ​មករដូវមិនទៀង​ ដោយសារមូលហេតុ​ទាំង​នេះសោះ!

ស្រីៗ​មករដូវមិនទៀង​ ដោយសារមូលហេតុ​ទាំង​នេះសោះ!

រឿង​មក​រដូវ​មាន​តែ​ស្រីៗ​​យើង​ទេ​ដឹង​ច្បាស់ ប៉ុន្តែ​មួយ​ចំនួន​នៅ​តែ​មិន​ដឹង​​ពីមូលហេតុ​រដូវ​មក​មិន​ទៀង​ទាត់។ ម្ដង​មក​មុន ម្តង​លើស​មក​លើស។ បើ​អ៊ីចឹង ចម្ងល់​ទាំងនេះ​ទុកឲ្យ​ “Hello គ្រូពេទ្យ” ពន្យល់​គ្នា​យើង​។

អ្វីទៅជាការមករដូវមិនទៀង?

ជាទូទៅ​ ស្រីៗមាន​វដ្ដ​រដូវ​ចន្លោះ​ពី​ ១១-១៣ ​ដង​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​គ្នាយើង​ខ្លះ​អាច​មក​តិច​ដង​ និង​ខ្លះ​ទៀត​មក​ច្រើន​​ជាង​នេះ។ ដើម្បី​ដឹង​ថា​រដូវ​មក​ទៀង​ទាត់ ​ឬ​អត់ ​គួរ​​ចំណាំ​ការ​មក​រដូវ​យើង​ខ្លួនឯង ប្រសើរ​ជាង​ប្រៀប​ធៀប​ជា​មួយ​នរណា​ផ្សេង។

អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូងស្រីៗ​ទើប​​មាន​រដូវ ​អាច​នឹង​មក​រដូវ​មិន​ទៀង​ទាត់ ដោយ​សារ​អ័រម៉ូន​នៃ​វដ្តរដូវ​ត្រូវ​ការ​ពេល​ដើម្បី​បង្កើត​តុល្យភាព ហើយ​បើ​យើង​ឈាន​ដល់​វ័យ​ត្រូវ​អស់​រដូវ​ ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​ដូចគ្នា។ នៅ​មាន​មូល​ហេតុ​ជាច្រើន​ទៀត​នាំឲ្យ​យើង​មាន​រដូវ​មិន​ទៀង​ដូចជា៖

១- អត់តុល្យភាព

នៅ​ពេល​ទម្ងន់​ឡើងចុះ នាំ​ឲ្យ​តុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន​ងាយចុះ​ខ្សោយ ដែល​ជា​ហេតុ​​ប៉ះ​ពាល់​ដល់​ការ​មក​រដូវ​ប្រចាំ​ខែ។ ធ្វើ​ការងារ​ធ្ងន់​ៗ ឬ​អារម្មណ៍​តានតឹង​ ក៏​ជា​មូល​ហេតុ​នាំ​ឲ្យ​មក​រដូវ​មិន​ទៀង​ដែរ។

២- ពន្យារកំណើត

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​សង្កេត​ឃើញ​មាន​ឈាម​ធ្លាក់​បន្ទាប់​ពី​រដូវ​ ពេល​យើង​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ ឬ​កង​ដាក់​ក្នុង​ស្បូន។ បើ​ទោះ​ករណី​ដាក់​កង​ក្នុង​ស្បូន​កម្រ​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង​មែន ប៉ុន្តែ​ការ​ប្រើ​កង ​អាច​ជួប​បញ្ហា​មួយ​ចំនួន ដូចជា​ រដូវ​ធ្លាក់​ខ្លាំង ​ឬ​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ​ម្តងៗ។

មួយ​វិញ​ទៀត ​ធ្លាក់​ឈាម​តិចៗ​ជា​រឿង​ធម្មតា​ បើទើប​តែ​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ហើយ​វា​នឹង​បាត់​ទៅ​វិញ​ប៉ុន្មាន​ខែ​ក្រោយ។

ថ្នាំពន្យាកំណើត

៣- ដុំគីសទឹកក្នុងដៃស្បូន

ដុំ​គីស​ក្នុង​ដៃ​ស្បូន ​ជា​ជំងឺ​ម្យ៉ាង​កើត​មាន​នៅ​ពេល​ដុំគីស​ផ្ទុក​ដោយ​ទឹក​វិវត្ត​នៅ​ក្នុង​ដៃ​ស្បូន។ រោគ​សញ្ញា​ជំងឺ​នេះ​បង្ក​ភាព​មិន​ប្រក្រតី​ការ​មក​រដូវ ​ដូចជា មក​រដូវ​មិន​ទៀង​ទាត់ រដូវ​មក​តិច ឬ​រាំង​រដូវ​តែ​ម្តងក៏​មាន។ មូលហេតុ គឺ​ក្នុង​ជំងឺ​ដុំ​គីស​ដៃ​ស្បូន​មាន​ការ​វិវត្ត​អូវុល​មិន​ប្រក្រតី​ ជា​ហេតុ​នាំ​ឲ្យ​ប៉ះ​ពាល់​វដ្ដ​រដូវ។

៤- រោគស្ត្រី

ករណី​មាន​ផ្ទៃ​ពោះ​ឥត​ព្រាង​ទុក រលូត​កូន និង​បញ្ហា​ផ្សេង​ទៀត​ក្នុង​ស្បូន​ ឬដៃ​ស្បូន​ អាច​បង្ក​ឲ្យ​ធ្លាក់​ឈាម​ដូចគ្នា។ ជា​ទូទៅ​ ពេល​យើងមាន​បញ្ហា​មក​​រដូវ​មិន​ទៀង​ទាត់ គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស រោគ​ស្ត្រី​ ដើម្បី​ពិនិត្យ ប្រឹក្សា​យោបល់ និង​ព្យាបាល​ឲ្យបាន​ត្រឹម​ត្រូវ។

[embed-health-tool-ovulation]

៥- ជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត

អាច​ជា​រឿង​កម្រ តែ​បើ​យើង​មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ​អាច​នឹង​ជួប​ប្រទះ​បញ្ហា​មក​រដូវ​មិន​ទៀង​ទាត់ ព្រោះ​ក្រពេញ​ទីរ៉ូអ៊ីត​ស្ថិត​នៅ​នឹង​ក មាន​តួនាទី​ផលិត​អ័រម៉ូន​​បំបែក​ចំណី​អាហារ។ ម្ល៉ោះ​ហើយ​ យើង​គួរ​​ពិនិត្យ​ឈាម​ដើម្បី​ដឹង​ពី​កម្រិត​អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត​ ពេលណា​មក​រដូវ​មិន​ទៀង។

៦- កត្តាផ្សេងទៀតអាចនាំឲ្យរដូវមិនទៀងទាត់

អ្វី​ដែល​ធ្វើ​ឲ្យ​រដូវ​មិន​ទៀង មិន​មែន​មាន​តែ​ប៉ុន្មាន​ចំណុច​រៀបរាប់​ខាង​លើ​ទេ ប៉ុន្តែខាង​ក្រោម​នេះ ក៏​អាច​ជា​ឫសគល់​ដែរ៖

បំបៅដោះ

– ប្រើថ្នាំញៀន

– ព្យាបាលដោយគីមី និងកាំរស្មី

– ជំងឺពោះវៀនធំ របេង ថ្លើម ​និង​ទឹកនោមផ្អែម

– សន្ទះព្រហ្មចារីបិទមិនជិតពីកំណើត

– អាសន្នរោគ (Asherman’s syndrome)។

ចាំ​ថា​ បើ​ទោះ​ជា​យើង​មិន​មក​រដូវ​ក៏​ដោយ ក៏​អាច​មាន​ផ្ទៃ​ពោះ​ដែរ អ៊ីចឹង​គួរ​ប្រើថ្នាំ​ពន្យារ​កំណើត​ ចៀស​វាង​ការ​មាន​ផ្ទៃ​ពោះ​ឥត​ព្រាងទុក។ ​ករណី​បាត់​រដូវ ​២-​៣​ ដង ​ក៏​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែរ។ ការ​រៀប​ចំ​ជីវិត​យើង​ឲ្យ​ល្អ​ទាំង​ផ្លូវ​ចិត្ត ​និង​ផ្លូវ​កាយ ​អាច​ជួយដោះស្រាយបញ្ហា​នេះ​បាន​ច្រើន​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Missed or Irregular Periods – Topic Overview.

http://www.webmd.com/women/tc/missed-or-irregular-periods-topic-overview

Irregular periods – Causes.

http://www.nhs.uk/Conditions/Periods-irregular/Pages/Causes.aspx.

Irregular Periods

https://my.clevelandclinic.org/health/diseases/14633-abnormal-menstruation-periods

កំណែ​ប្រែបច្ចុប្បន្ន

13/12/2024

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗកុំធ្វើរឿង ៧ យ៉ាងនេះ ពេល​​មក​​រដូវម្ដងៗ

៥ ចំណុច​ ម៉ាក់ៗ​គួរ​ធ្វើ​ ​ពេល​កូន​ស្រី​ចាប់​ផ្តើម​មាន​រដូវ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម