វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

អំពី​គ្រូពេទ្យឯកទេស

វេជ្ជបណ្ឌិត​ ចាន់ ស៊ីណេត - តួនាទី​ជា​គ្រូពេទ្យ មិន​មែន​ចាំ​តែ​ព្យាបាល​មួយ​មុខ​ទេ ប៉ុន្តែ​ត្រូវ​យក​ចំណេះដឹង​បែប​វិទ្យាសាស្ត្រ​ឯកទេស​ពេទ្យ ហាម​ខុស ហើយ​ត្រូវ​ច្បាស់ ១០០%​គ្រប់​ពេល បូក​បញ្ចូល​ជាមួយ​បច្ចេកវិទ្យា ក្នុង​សម័យ​ឌីជីថល ដើម្បី​បន្ត​ផ្សព្វផ្សាយ ក្នុង​ឆន្ទៈ និង​គោលដៅ​មួយ​ខ្ពស់ និង​ច្បាស់​លាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​ខ្មែរ​យើង ខ្ញុំ​គិត​ថា​ពិត​ជា​បាន​ផល​ច្រើន​ទៅ​ច្រើន​គ្នា ជាជាង​ខ្ញុំ​ចាំ​តែ​ពិនិត្យ​អ្នក​ជំងឺ ​ពេល​ឈឺ​រត់​រក​ពេទ្យ។ បច្ចេកវិទ្យា​ទូលំទូលាយ​ណាស់ ការប្រើប្រាស់​ឌីជីថល​ Platform ផ្សាយ​ឲ្យ​ដល់​អ្នក​មិន​ទាន់​ឈឺ ឬ​អ្នក​មិន​ទាន់​មាន​បញ្ហា​សុខភាព គឺ​ពិត​ជា​ស្រប​ទៅ​តាម ជំហរ​របស់​ខ្ញុំ​ជា​គ្រូពេទ្យ និង​គោលគំនិត​របស់​លោកគ្រូ អ្នក​គ្រូ​ពេទ្យ​ឯ​ទៀត ដែល​គាត់​មាន​បំណង​ចង់​ជួយ​បងប្អូន​យើង ឬ​ធ្វើ​ម៉េច​ឲ្យ​គ្រប់​គ្នា មាន​សុខភាព​ល្អ​បរិបូរណ៍ ក្រៅ​ពី​ការ​ព្យាបាល។ សព្វ​ថ្ងៃ​វេជ្ជបណ្ឌិត​ ចាន់ ស៊ីណេត ​ជា​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី កំពុង​បម្រើ​ការងារ​នៅ​​ មន្ទីរពេទ្យបង្អែកមិត្តភាព-កម្ពុជាចិនសែនសុខ។

អត្ថបទពីគ្រូពេទ្យឯកទេសថ្មីបំផុត