ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចាស់ៗតែងថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង ពាក្យនេះពិតជាត្រឹមត្រូវ រឿងប្រដៅបង្ហាត់បង្រៀនកូនចៅ ក៏ដូចគ្នា។ គ្រួសារនីមួយៗមានវិធីបង្រៀនកូនៗខុសគ្នាៗ ប៉ាម៉ាក់ខ្លះសប្បាយចិត្តពេលអូនៗស្តាប់សម្តី និងដំបូន្មាន ខ្លះទៀតមិនសប្បាយចិត្តសោះ ពិបាកបង្រៀនអីពិបាកខូចនោះខូច។
យើងមិនគួរប្រើពាក្យ “កុំ” ឬ “ទេ” លើអូនៗទេ ក្នុងករណីខ្លះលើកលែងតែវាជារឿងធំដុំ។ និយាយពាក្យនេះដដែលៗធ្វើឲ្យក្មេងៗរៀនត្រាប់តាម កូនយើងនឹងប្រើពាក្យទាំងនេះមកកាន់យើងវិញដោយមិនដឹងខ្លួន។ គួរពន្យល់អូនៗតាមវិធីងាយយល់ ដូច “អូនកុំកាន់កាំបិត ប្រយ័ត្នមុត” បែបនេះងាយស្រួលយល់។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ការប្រើភាសាបែបមនុស្សពេញវ័យបង្រៀនអូនៗ ធ្វើឲ្យអូនៗអាចទទួលបានពាក្យថ្មីបន្ថែម។ ប្រើពាក្យថ្មីៗច្រើន អាចឲ្យកូនៗស្គាល់ពាក្យថ្មី និងឆ្លើយតបរហ័សជាងមុន អាចជួយក្មេងអភិវឌ្ឍខួរក្បាលផងដែរ។ បើទោះអូនៗមិនទាន់ចេះនិយាយ វិធីនេះនឹងដឹកនាំគេឲ្យរៀននិយាយបានលឿនដូចគ្នា។
ប៉ាម៉ាក់មានបទពិសោធភាគច្រើន តែងណែនាំឲ្យអូនៗឈប់ប្រើខោទឹកនោម ដោយបង្រៀនឲ្យគេចេះប្រើកន្ថោរជំនួសវិញ។ វិធីនេះមានប្រសិទ្ធភាព ព្រោះអូនៗអ្នកអាចរៀនដឹងពីអារម្មណ៍បានលឿន ចេះប្រាស្រ័យទាក់ទង និងគ្រប់គ្រងខ្លួនបានល្អ។ អាចនឹងលំបាកពេលដំបូង ប៉ុន្តែនឹងងាយស្រួលនៅពេលក្រោយ។
ក្មេងៗខ្លះខូចតាំងពីកំណើត មានការអីតិចខាំនេះខាំនោះ ជាទម្លាប់អាក្រក់ តែមានករណីខ្លះដោយសាររមាស់ធ្មេញ ឬធ្មេញកំពុងដុះ តែអូនៗខ្លះវិញខាំ ព្រោះចង់បញ្ចេញកំហឹង។ គ្នាយើងត្រូវពន្យល់ថា វាមិនល្អ ឬឲ្យពួកគេខាំតុក្កតាជំនួសការខាំអ្នកដទៃមិនល្អទេ។ គោលបំណងតែមួយគត់ព្យាយាមឲ្យអូនៗភ្លេច និងកែប្រែទម្លាប់អាក្រក់នោះ។
អត្ថបទគួរអាន៖
ប៉ាម៉ាក់ខ្លះតែងបន្ទោសអូនៗមិនទំនេរមាត់។ មិនមែនជាវិធីល្អទេ ព្រោះកាន់តែធ្វើឲ្យអូនៗមិនយល់ អាចនឹងកាន់ផ្គើនថែមទៀត។ ផ្ទុយទៅវិញ យើងគួរនាំអូនៗទៅកន្លែងស្ងាត់ និយាយស្រាលៗពន្យល់អូនៗមិនត្រូវធ្វើរឿងបែបនោះទៀតទេ បែបនេះនឹងធ្វើឲ្យអូនៗកាន់តែឆាប់យល់បញ្ហា អាចជួយឲ្យមានចរិតចាស់ទុំផងដែរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕