backup og meta

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

ពិតណាស់ ក្នុងនាម​ជា​ឪពុកម្តាយ យើង​អាច​នឹង​មាន​ចម្ងល់​ថា តើ​ធ្វើ​ដូចម្តេច ឬ​គួរឲ្យ​កូន​ញ៉ាំ​អាហារូបត្ថម្ភអ្វីខ្លះ​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មាន​​សុខភាពល្អ និង​ឆ្លាតវៃ?

ដើម្បី​ឆ្លើយ​តប​ទៅនឹង​ចម្ងល់​ខាង​លើ ប៉ា​ម៉ាក់​​គួរ​តែ​ស្វែង​យល់​ពី​ដំណាក់​កាល​នៃ​ការ​លូត​លាស់​ខួរក្បាល​របស់​កូន​ជា​មុន​សិន​។ បើ​តាម​ការ​សិក្សា​ផ្សេង​ៗ ខួរក្បាល​កុមារ​ មាន​ការ​វិវឌ្ឍដ៏​គួរ​ឲ្យ​កត់សម្គាល់ និង​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល​៦​ឆ្នាំ​ដំបូង​។ ខួរក្បាល​កុមារ ជា​ធម្ម​តា មាន​ទំហំ៣៦%​នៃ​ខួរក្បាល​មនុស្ស​ធំ ក្នុង​ពេល​កើត និង​បន្ត​លូត​លាស់​រហូត​ដល់៧០%នៃ​ខួរក្បាល​មនុស្ស​ធំ បន្ទាប់​ពី​មាន​អាយុ​១ឆ្នាំ ហើយ​លូតលាស់​បាន​ដល់​ទៅ​៩០%​នៃ​ខួរក្បាល​មនុស្សធំ ពេល​មាន​អាយុ​៦​ឆ្នាំ​។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ហេតុនេះ ការ​មើល​ថែ​ទាំកូន​​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវក្នុង​ដំណាក់​កាល​នេះ ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ឲ្យ​កូន​មាន​សុខភាពល្អ និង​ឆ្លាតវៃ ពិសេស​មាន​ការ​អភិវឌ្ឍខួរក្បាល​បានល្អប្រសើរ​។ ​

ការ​សិក្សា​ជាច្រើនបាន​បង្ហាញ​ថា បើ​ទោះ​បី​កត្តាហ្សេន ពិត​ជា​មាន​ឥទ្ធិ​ពល​មួយផ្នែក​លើ​ការ​អភិវឌ្ឍខួរក្បាល​របស់​កុមារ ក៏ដោយ ប៉ុន្តែ ការផ្តល់​​អា​ហារូបត្ថម្ភ​ដ៏ត្រឹម​ត្រូវ និង​ការ​អនុ​ញ្ញាត​ឲ្យ​កូន​បញ្ចេញ​សកម្មភាព​ឲ្យ​​បាន​ច្រើន តាមរយៈ​ការ​លេង ឬ​ការ​លេង​កីឡា ពិត​ជា​ផ្តល់​អត្ថ​ប្រយោជន៍​ដ៏ធំ​ដល់​កុមារ​។ កត្តា​ទាំង​២នេះ ដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុងការ​ជួយ​ដល់​ការ​អភិវឌ្ឍខួរក្បាល​របស់​កុមារ ធ្វើ​ឲ្យ​កុមារ​មាន​ភាព​ឆ្លាត​វៃ ពង្រឹងប្រព័ន្ធ​ការ​ពារ​រាង​កាយ ក៏ដូច​ជា ពង្រឹង​សុខភាព​ជា​ទូទៅ​របស់​កុមារ

ហេតុនេះ តើ​ប៉ា​ម៉ាក់​គួរ​ផ្តល់​អាហា​រូបត្ថម្ភ​អ្វីខ្លះ?

ដើម្បី​ជួយ​ឲ្យកូន​មាន​សុខភាព​រឹង​មាំ និង​មាន​ការ​អភិវឌ្ឍខួរក្បាល​បាន​ល្អ ប៉ា​ម៉ាក់​ៗ​គួរ​តែ​ផ្តោត​លើ​សកម្មភាព និង​សារ​ធាតុ​​ខាងក្រោម​នេះ នៅពេល​ដែល​កូន​អាច​ញ៉ាំ​អាហាររឹង​បាន ដើម្បី​បន្ថែម​លើ​ទឹក​ដោះ​ម្តាយ ឬ​បន្ទាប់​ពី​​កូន​មាន​អាយុ​២ឆ្នាំ​ឡើង​ ដោយ​អាហារ ឬសារ​ធាតុ​ទាំង​នោះ មាន​ដូច​ជា៖

– DHA និង ARA

DHA (Docosahexaenoic Acid) គឺ​ជា​ប្រភេទ​អាស៊ីតខ្លាញ់អូមេហ្គា ៣ ដែល​ដើរតួនាទីដ៏សំខាន់​ក្នុងការ​ជួយ​អភិវឌ្ឍ និង​មុខ​ងារ​របស់ខួរក្បាល​របស់​កុមារ ជាពិសេសនៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​អាយុ​របស់​កុមារ​។ ដោយឡែក ARA (Arachidonic Acid) គឺ​ជា​ប្រភេទ​អាស៊ីតខ្លាញ់ដ៏សំខាន់​មួយ​ផ្សេង​ទៀត ដែល​ធ្វើ​ការ​រួម​គ្នា​ជាមួយនឹង DHA ដើម្បី​ជួយ​ពង្រឹង​មុខងារ និង​គាំទ្រ​ការ​អភិវឌ្ឍខួរក្បាល។ 

អាហារ​ដែល​សម្បូរ​សារ​ធាតុ​ទាំង​នេះ មានដូច​ជា ត្រីសាល់មុន ស៊ុត សាច់សត្វ និង​ម្សៅ​ទឹកដោះ​គោ​សម្រាប់​កុមារ​ជា​ដើម។

– Prebiotics និង Probiotics

ដូច​ដែលយើង​បាន​ដឹង​ស្រាប់​ហើយ​ថា ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ដល់​ទៅ​៧០%​ស្ថិតក្នុង​ក្រពះពោះវៀន ហេតុ​នេះ ការមាន​សុខភាពក្រពះពោះវៀនល្អ នឹង​នាំ​ឲ្យ​​កុមារ​មាន​សុខភាព​រឹង​មាំ អាច​ទប់ទល់​នឹង​ជំ​ងឺ ក៏ដូច​ជា មាន​ភាព​ឆ្លាត​វៃ ទៅ​តាម​ហ្នឹង​ដែរ ដោយ​សារ​អាច​បឺត​ស្រូបជីវជាតិបានល្អ ទៅ​ចិញ្ចឹម​ខួរក្បាល​។

អាហារសម្បូរ Pebiotics

ដូច្នេះហើយ ទើប​ប៉ាម៉ាក់​គួរ​តែផ្តោត​លើ​ការផ្តល់សារ​ធាតុ Prebiotics និង Probiotics ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ពេល​កូន​អាច​ញ៉ាំ​អាហាររឹង​បាន​ ព្រោះ Probiotics គឺ​ជា​ប្រភេទ​ប្រាក់​តេរីល្អ ក្នុង​ក្រពះពោះវៀន ហើយ Prebiotics គឺ​ជា​ចំណីអាហារ​របស់ Probiotics។ សារ​ធាតុនេះ​ទាំងនេះ នឹង​ជួយ​ផលិតពពួក​អង់ទីក័រផ្សេងៗ ដើម្បីពង្រឹង​សុខភាពក្រពះពោះវៀន ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ និង​ការ​លូតលាស់​ជា​ទូទៅ​របស់​កុមារ។

អាហារ​ដែល​សម្បូរ​សារ​ធាតុ​ទាំង​២ មាន​ដូច​ជា ខ្ទឹមស ផ្លែ​ចេក ថ្លែប៉ោម គ្រាប់ធញ្ញជាតិ យ៉ា​អួរ ប្រភេទ​អាហារ​ជ្រក់ និង​ទឹក​ដោះ​គោ​ដែល​បញ្ចូល​សារ​ធាតុ​ទាំងនេះ។

[embed-health-tool-baby-poop-tool]

– ការ​អនុ​ញ្ញាត​ឲ្យ​កូន​លេង ឬ​ហាត់កីឡា

ការ​អនុ​ញ្ញាត​ឲ្យ​កូន​បញ្ចេញ​សកម្មភាព​ជា​ប្រចាំ តាមរយៈ​ការ​លេង ឬ​ហាត់​កីឡា ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​។ ការ​សិក្សា​ជាច្រើនបង្ហាញ​ថា ការ​អនុ​ញ្ញាត​ឲ្យ​កូន​លេង​ជា​ប្រចាំ ឬ​ហាត់​កីឡា មិន​ត្រឹម​តែ​ជួយ​ឲ្យ​កូន​មាន​ភាព​ឆ្លាត​វៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជួយ​ឲ្យ​កូន​មាន​​សុខភាព​ល្អ មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​រឹង​មាំ និង​ការ​អភិវឌ្ឍ​ទូទៅ​បាន​ល្អ​ ផង​ដែរ​។

ការបញ្ចេញ​សកម្មភាព​តាមរយៈ​ការ​លេង ឬ​ការលេង​កីឡា​ជា​ប្រចាំ ជួយ​បង្កើន​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល ដែល​ជំ​រុញ​ឲ្យ​​សមត្ថភាពខួរក្បាល​​អភិវឌ្ឍកាន់តែល្អប្រសើរ ដូច​ជា សមត្ថភាព​ផ្តោត​អារម្មណ៍ ការចង​ចាំ និង​ការដោះ​ស្រាយ​បញ្ហា ជា​ដើម​។ មិនត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​ដល់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ផង​ដែរ ព្រោះ​ការ​លេង​កីឡា​ជា​ប្រចាំ ជួយ​កាត់​បន្ថយ​អ័រមូននៃ​ភាព​តានតឹង ដែល​ដំណើរ​ការ​នេះ នឹង​ជួយ​ពង្រឹង​មុខ​ងារ​នៃ​ប្រព័ន្ធភាព​ស៊ាំ​។

សរុបមក ការ​ផ្តល់​អារហារូបត្ថម្ភ​ដ៏ត្រឹម​ត្រូវ​សម្រាប់​កូន និង​ការ​អនុ​ញ្ញាត​ឲ្យកូន​លេង​កីឡា​ជាប្រចាំ ជា​កត្តា​ដ៏សំខាន់​២​ដែល​ចូលរួម​ក្នុង​ការ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​ឆ្លាត​វៃ៕

ចំណុចសំខាន់

ដើម្បី​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​ឆ្លាត​វៃ ប៉ា​ម៉ាក់ គួរ​ផ្តោត​លើ​កត្តា​២ រួម​មាន៖
១. ផ្តល់អាហារូបត្ថម្ភ ដូច​ជា DHA, ARA, Prebiotics និង Probiotics ដែល​សម្បូរ​ក្នុង​ ត្រីសាល់មុន ស៊ុត សាច់សត្វ ខ្ទឹមស ផ្លែ​ចេក ថ្លែប៉ោម គ្រាប់ធញ្ញជាតិ យ៉ា​អួរ ប្រភេទ​អាហារ​ជ្រក់ និង​ទឹក​ដោះ​គោ​ដែល​បញ្ចូល​សារ​ធាតុ​ទាំងនេះ។
២. ឲ្យ​កូន​លេង ឬ​ហាត់​កីឡា​ជាប្រចាំ ព្រោះ​អាច​ជួយ​ពង្រឹង​សមត្ថភាព​នៃ​ការ​ផ្តោត​អារម្មណ៍ ការ​ចង​ចាំ និង​ការ​ដោះ​ស្រាយ​បញ្ហា ក៏ដូច​ជា ពង្រឹង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.cambridge.org/core/journals/proceedings-of-the-nutrition-society/article/early-life-nutrition-and-brain-development-breakthroughs-challenges-and-new-horizons/DDFFD207A1D518AE614EDFBD7FF9F3EC

https://www.frontiersin.org/journals/human-neuroscience/articles/10.3389/fnhum.2013.00097/full

https://www.uplifterinc.com/the-benefits-of-exercise-for-kidshttps://www.medicalnewstoday.com/articles/exercise-and-children

កំណែ​ប្រែបច្ចុប្បន្ន

05/12/2024

អត្ថបទ​ដោយ Editor HK

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

សារធាតុសំខាន់គួរមានក្នុងរបបអាហារ ដើម្បីជួយកូនឲ្យរៀនពូកែ និងឆ្លាតវៃ

ទំនាក់ទំនងរវាង Probiotics និង​អាការៈរាករូសដោយសារថ្នាំផ្សះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Editor HK · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម