ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

ពិត​ណាស់​ ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ច្បាស់​ជា​មាន​ចម្ងល់​ជា​​ច្រើន​ទាក់ទង​​នឹង​កូន​ដែល​ទើប​កើត ដូចជា​ការ​បំបៅ​ដោះ​កូន​ ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ ឲ្យ​កូន​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​វិធី​ណែនាំ​ខាង​ក្រោម​​នេះ។ ១. ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដំបូង កូន​មើល​ទៅ​​ដូចជា​បៅ​មិន​ឈប់​ ប៉ុន្តែ​យូរ​ៗ​ទៅ​​​​ការ​បៅ​របស់​កូន​នឹង​ថយ​ចុះ​ ទៅ​តាម​បរិមាណ​ទឹក​ដោះ​ដែល​​ម៉ាក់​ផលិត​បាន។ អ៊ីចឹង​ហើយ​ ម៉ាក់​គួរ​បំបៅ​ដោះ​កូន​​ឲ្យ​បាន​ញឹកញាប់​តាម​​ដែល​កូន​ត្រូវការ​។ ២. លាង​សម្អាត​ខ្លួន និង​ងូត​ទឹក​ឲ្យ​កូន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ប៉ា​ម៉ាក់​មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​កូន​នោះ​ទេ គ្រាន់​តែ​លាង​សម្អាត​មុខ ក ដៃ និង​គូទ​ដោយ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ចូរ​ជ្រើសរើស​ពេល​ដែល​កូន​ភ្ញាក់ និង​មាន​អារម្មណ៍​រីករាយ​ ព្រម​ទាំង​ត្រៀម​សម្ភារៈ​ងូត​ទឹក​ ដូចជា​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ កន្សែង​ជូត​ខ្លួន ខោ​ទឹក​នោម​ថ្មី ឬ​សំលៀក​បំពាក់​ថ្មី​ ជា​ស្រ្តេច​ពេល​ងូតទឹក​ឲ្យ​កូន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​៣. ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់ ជាក់ស្ដែង ស្បែក​ទារក​ទើប​កើត​មាន​សភាព​ខ្សោយ​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ឆាប់​ កាន់​តែ​ប្រសើរ​ នៅ​ពេល​ដែល​​កូន​នោម​ ឬ​បន្ទោបង់ ដើម្បី​​កុំ​ឲ្យ​​ស្បែក​កូន​​ឡើង​​ក្រហម​ និង​ឈឺចាប់។ ជា​ធម្មតា ទារក​ទើប​កើត​​ត្រូវការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ពី​១០ ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ទារក​រៀង​ធំ​បន្តិច​ ​កូន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ប្រហែល​ពី​៦ ទៅ​៨​ដង​ប៉ុណ្ណោះ។ [embed-health-tool-due-date] ៤. ការ​គេង​របស់​ទារក ជា​ទូទៅ ទារក​ទើប​កើត​គេង​តែ​២ ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ ទាំង​នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច?

ក្រោយ​ទារក​កើត​មក ម៉ាក់ប៉ា​ជាច្រើន​ប្រាកដជា​ចម្ងល់ និង​ព្រួយបារម្ភ​ខ្លាច​កូន​ពិការភាព​ត្រង់​ផ្នែក​ណា​ដូចជា គ ថ្លង់ និងពិការ​ភ្នែក​ជាដើម។ ទាក់ទិន​នឹង​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា អាច​មាន​វិធី​ពិនិត្យ​ដឹងបាន។ លោក​វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ទៀត​ថា ការ​ពិនិត្យ​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ដោយ​មាន​ឧបករណ៍​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​តេស្ដ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ជា​ជំហាន​ដំបូង​គ្រូពេទ្យ​ពិនិត្យ​មើល​រូបរាង​កាយ​ទាំង​មូល​របស់​ទារក​សិន ហើយ​បន្ទាប់​មក​បើ​ចង់​ដឹង​ថា​ត្រចៀក​ថ្លង់ ​ឬ​អត់ គ្រូពេទ្យ​ប្រើ​ឧបករណ៍​តេស្ត ហើយ​បើ​មាន​ថ្លង់​មែន នឹង​មាន​រលក​សំឡេង​បញ្ចេញ​ឲ្យ​ដឹង។ អត្ថបទពាក់ព័ន្ធ៖  ក្មេងមានបញ្ហាផ្នែក​ភាសា និង​ការ​និយាយ ដោយសារមូលហេតុអ្វី? រឿងត្រូវធ្វើ និងមិនគួរធ្វើដាក់ទារក ពេលកើតមកភ្លាម ចំពោះ​​ភ្នែក​វិញ​ ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​រូប​នេះ​ក៏​បន្ថែម​ថា គ្រូពេទ្យ​នឹង​ពិនិត្យ​បើក​មាត់​មើល ដើម្បី​ពិនិត្យ​ថា​មាន​ប្រហោង ដុំ​ពក ឬ​គល់​អណ្ដាត​ជាប់​អ្វី​មួយ​អត់។ ចំណែក​ភ្នែក​វិញ គ្រូពេទ្យ​មាន​បច្ចេកទេស​ពិសេស ដើម្បី​ពិនិត្យ។ ជាចុងក្រោយ​លោក​គ្រូពេទ្យ​ឯកទេស​កុមារ​បាន​បញ្ជាក់​ថា ប្រសិនបើ​មាន​ការ​សង្ស័យ​ណា​មួយ​ទាក់ទង​ផ្នែក​ពិការភាព​របស់​កុមារ សូម​នាំ​កូន​មក​ជួប​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ហើយ​ចៀសវាង​ពិនិត្យ ឬ​ធ្វើ​តេស្ត​ដោយ​ខ្លួនឯង ព្រោះ​អាច​ធ្វើឲ្យ​កូន​ជួប​បញ្ហា​ទៅ​វិញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

Infant Jaundice (ជំងឺខាន់លឿងលើទារក)

និយមន័យ១- អ្វី​​ជា​ខាន់​លឿង​លើ​ទារក? ជំងឺ​ខាន់​លឿង​លើ​ទារក សំដៅ​នៅ​ពេល​ស្បែក ​និង​ភ្នែកទារកទើប​សម្រាល មាន​សភាព​លឿង។ ២- ជំងឺ​ខាន់​លឿង​លើ​ទារក​កើត​ឡើង​ញឹក​ញាប់​ដែរទេ? ជំងឺ​ខាន់​លឿង​លើ​ទារក គឺ​​ឧស្សាហ៍​ជួប​ប្រទះ​ញឹកញាប់​ ជាពិសេស​ចំពោះ​ទារក កើត​មុន ​៣៨​សប្ដាហ៍ ​និងទារក​​បៅទឹក​​ដោះម៉ាក់ៗ។ រោគសញ្ញា៣- ជំងឺ​ខាន់​លឿង​លើ​ទារក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? ជំងឺ​ខាន់​លឿង​លើ​ទារក បង្ក​ឲ្យ​មាន​ឡើង​លឿង​លើ​ស្បែក​ និង​ភ្នែក ដែល​​ជា​សញ្ញា​បញ្ជាក់​ថា ទារក​​មាន​ជំងឺ​ខាន់​លឿង​នេះ ហើយ​​ជា​ទូទៅ​កើត​ឡើង​នៅ​អំឡុង​ថ្ងៃ​ទី ​២-៤ ​ក្រោយសម្រាល។ ដើម្បី​ចង់​ដឹង​ថា​ទារក​មាន​ខាន់​លឿង ​ឬ​អត់ ត្រូវ​​សង្កត់​ថ្នម​ៗ​ទៅ​លើ​ថ្ងាស​ ឬ​ច្រមុះ​។ បើ​កន្លែង​សង្កត់ មាន​ឡើង​លឿង មាន​​ន័យ​ថា ទារក​​មាន​ជំងឺ​ខាន់​លឿង​នេះ​កម្រិត​ស្រាល។ ​បើ​សង្កត់​ទៅ​មិន​មាន​ការ​ប្ដូរ​ពណ៌​ទេ ​​ឬ​គ្រាន់​តែ​ស្លេក​ មាន​​ន័យ​ថា ទារក​​គ្មាន​ជំងឺ​ខាន់​លឿង​​ទេ។ ពិនិត្យ​មើល​ទារក​នៅ​ក្រោម​ពន្លឺ​ស្រាល​ៗ​ ឬ​កក្រោម​កម្ដៅ​ថ្ងៃ ​បើ​​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ​ សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។ ៤- ​ត្រូវ​ទៅ​ជួប​ពេទ្យ​នៅ​ពេលណា? ករណី​ភាគ​ច្រើន​ មិន​បង្ក​ជា​បញ្ហា​នោះ​ទេ​ តែ​ក្នុង​ករណី​ខ្លះ​វា​អាច​ជា​ជំងឺ​។ អាការៈ​ឡើង​លឿង​ធ្ងន់ធ្ងរ​ បង្កើន​ហានិភ័យ​ឲ្យ​ជាតិ​ប៊ីលីរូប៊ីន ​ជ្រៀត​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។ សូម​ទាក់​ទង​ទៅ​គ្រូពេទ្យ​ពេល​ បើ​ទារក​មាន​សញ្ញា​ដូចជា​៖ – ស្បែក​ទារក​ឡើង​លឿង​កាន់​តែ​ខ្លាំង – ស្បែក​ទារក​ឡើង​លឿង​នៅ​តំបន់​ពោះ ដើមដៃ ​និង​ជើង​ – ភ្នែក​ឡើង​លឿង – ទារក​ រក​កល់​ចង់​គ្រុន​ ឬ​គេង​មិន​ងាយ​ភ្ញាក់ – ទារក​មិន​ឡើង​ទម្ងន់​ ឬ​មិន​បៅដោះ – ​យំ​ខ្លាំង – ទារក​ចាប់​ផ្ដើម​មាន​សញ្ញា​ប្លែក​ៗ​គួរ​ឲ្យ​បារម្ភ – ការ​ឡើង​លឿង​នេះ​អាច​មាន​រយះ​ពេល​លើស​ពី […]


ការថែទាំទារក

រឿងត្រូវធ្វើ និងមិនគួរធ្វើដាក់ទារក ពេលកើតមកភ្លាម

ទារក​ត្រូវ​ការ​ការ​ថែទាំ​យ៉ាង​ដិត​ដល់​បំផុត សឹង​តែ​ស្រមោច​វារ​លើ​មួយ​មិន​បាន​ផង ខណៈ​អ្វីៗ​នៅ​​ខ្ចី​ទាំង​អស់ ទាំង​ស្បែក សរីរាង្គ និង​ប្រព័ន្ធ​ការពារ​រាងកាយ។ ចំពោះ​ទារក​កើត​ភ្លាម មាន​ចំណុច​មួយ​ចំនួន​ដែល​គ្រូពេទ្យ​តម្រូវ​ឲ្យ​ធ្វើ និង​មួយ​ចំនួន​​ទៀត​ហាម​ដាច់​ខាត។ ១- ត្រូវ​បំបៅ​ដោះ​កូន​ភ្លាម បន្ទាប់​ពី​សម្រាល​អូន​តូច​បាន ១ម៉ោង ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​ម៉ឹម​ដោះ​ភ្លាម ទោះ​ជា​មិន​ចេញ ឬ​ចេញ​ទឹកដោះ​តិចៗ​ក៏​ដោយ ដើម្បី​ឲ្យ​កូន​បឺត​ជញ្ជក់​ទឹកដោះ​ដំបូង ដែល​សម្បូរ​ជីវជាតិ A និង​ជា​ថ្នាំ​បង្ការ​សម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ និង​ការ​ទទួល​បាន​អង់ទីករ​ពីម្តាយ​ដែល​ធ្វើ​ឲ្យ​​កុមារ​​រឹងមាំ។ អត្ថបទពាក់ព័ន្ធ៖ ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់ ២- ត្រូវរុំកូនឲ្យជិត ក្មេង​ធ្លាប់​នៅ​ក្នុង​ពោះ​ម្តាយ​មាន​ភាព​កក់​ក្តៅ ពេល​ចេញ​មក​ក្រៅ​មិន​អាច​ស៊ាំ​នឹង​បរិយាកាស​ភ្លាមៗ​នោះ​ទេ បែប​នេះ​យើង​ត្រូវ​រុំ​កូន​នឹង​កន្សែង ឬ​ភួយ​ឲ្យ​បាន​ជិត​ល្អ ពាក់​ស្រោមជើង ស្រោម​ដៃ​ឲ្យ​កូន។ ៣- ឲ្យ​កូន​គេង​ផ្អៀង ពេល​កើត​ភ្លាម គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ដាក់​កូន​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ឬ​ខាង​ស្តាំ ដើម្បី​ឲ្យ​ធ្លាក់​ទឹក​ព្រៃ​មក​តាម​មាត់​ឲ្យ​អស់ មិន​ឲ្យ​ទារក​ឈ្លក់ ឬ​មាន​​ស្លេស្ម​​នៅ​​បំពង់​​ក។ ៤- ហាម​ងូត​ទឹកឲ្យកូន ក្រោយ​សម្រាល យើង​មិន​ត្រូវ​ងូត​ទឹក​ឲ្យ​ទារក​ឡើយ ត្រូវ​រង់ចាំ​រហូត​ដល់ ២៤​ម៉ោង ពោល ១ថ្ងៃ ក្រោយ​ពេល​កើត ទើប​ងូត​ទឹក​សម្អាត​ខ្លួន​ឲ្យ​អូន​តូច​បាន។ ៤- ហាម​យក​កូន​ទៅ​ក្បែរ​អ្នកជំងឺ កើត​មក​ភ្លាម ទារក​មាន​ការ​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​ឆ្លង​មេរោគផ្សេងៗ យើង​មិន​ត្រូវ​ឲ្យ​អ្នក​ជំងឺ​មក​ជិត​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​កូន​ទៅ​ក្បែរ​អ្នក​ជំងឺ​ដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ការថែទាំទារក

នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ

មក​ទល់​ពេល​នេះ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ​ចំនួន ១១ មុខ សម្រាប់​ចាក់​ឲ្យ​ក្មេងអាយុ​ក្រោម ២ ឆ្នាំ នៅ​ទូទាំង​ប្រទេស។ ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​មុខ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ក្មេងរឹងមាំ មិន​ងាយ​រង​ការ​វាយប្រហារ​ពី​មេរោគ ដូច្នេះ​ម៉ាក់ប៉ា​ដែល​មាន​កូន​ត្រូវ​នាំ​កូន​ទៅចាក់​ថ្នាំ​បង្ការ​ទាំង ១១ មុខ​ខាង​ក្រោម​នេះ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព។ ១- វ៉ាក់សាំង​ជំងឺរបេង៖ ចាក់​នៅ​ពេល​ទារក​កើត។ ២- វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ៖ ចាក់​នៅ​ពេល​ទារក​កើត និង​អាយុ​បាន ១ខែកន្លះ។ ៣- វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង៖ ​ចាក់ និង​បន្តក់នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និង​អាយុ ៣ខែកន្លះ។ ៤- វ៉ាក់សាំង​ជំងឺ​តេតាណូស៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ ។ ៥- វ៉ាក់សាំង​ជំងឺ​ក្អកមាន់៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ៦- វ៉ាក់សាំង​ជំងឺ​ខាន់ស្លាក់៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ៧- វ៉ាក់សាំង​ជំងឺ​រលាក​សួត និង​រលាក​ស្រោមខួរ ដោយ​បាក់​តេរី​ហ៊ីប៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ […]


ការថែទាំទារក

ម៉ាក់ប៉ាអនុវត្តតាមនេះ កូនតូចមានប្រព័ន្ធការពារខ្លាំង មិនងាយឈឺ

ម៉ាក់ប៉ាដឹងហើយថា កូនតូចមានប្រព័ន្ធការពារខ្សោយ ងាយនឹងឆ្លងមេរោគធ្វើឲ្យកើតជំងឺផ្សេងៗ ប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយ និងខួរក្បាល។ ខាងក្រោមនេះជាវិធីសាស្ត្រជួយក្មេងមានប្រព័ន្ធការពាររឹងមាំ អាចប្រឆាំងជាមួយមេរោគ និងសម្រួលការលូតលាស់របស់កូន ដែលក្មេងណែនាំដោយលោកវេជ្ជបណ្ឌិត អ៊ុន យូ គ្រូពេទ្យឯកទេសកុមារ ពីប្រទេសបារាំង និងកូរ៉េ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ។ ១- ឲ្យកូនម៉ឹមទឹកដោះម្តាយ ទឹកដោះម្ដាយសម្បូរសារធាតុចិញ្ចឹម វីតាមីន និងអង់ទីករដែលជួយការពារ ប្រឆំាងនឹងមេរោគចូលក្នុងខ្លួន ជំរុញឲ្យក្មេងមានប្រព័ន្ធការពាររាងកាយរឹងមាំល្អ។ ម៉ាក់ៗត្រូវឲ្យកូនម៉ឹមទឹកដោះពេលកើតមកភ្លាម ដែលជាទឹកដោះដំបូង មានប្រព័ន្ធការពារអង់ទីករចេញពីម្ដាយ អាចការពារជំងឺបានមួយចំនួន ទម្រាំដល់វ័យមួយដែលអង់ទីករពីម្ដាយសាបរលាប។ តាមគោលការណ៍របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល តម្រូវឲ្យម៉ាក់ៗបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ ខែ។ អត្ថបទពាក់ព័ន្ធ៖ ទឹកដោះម្តាយពិសេសបែបនេះហើយ ទើបកូនម៉ឹមទៅមិនងាយឈឺ ២- ចាក់វ៉ាក់សាំងការពារ ការចាក់វ៉ាក់សាំងបង្ការជំងឺ ១១ មុខ ឲ្យកុមារចាប់ពីពេលកើតភ្លាម និងទៅតាមអាយុ ដែលបានកំណត់នៅក្នុងកម្មវិធីជាតិរបស់ក្រសួងសុខាភិបាល ឬវ៉ាក់សាំងបន្ថែមពីលើកម្មវិធីជាតិ អាចបង្ការកូនតូចពីជំងឺកាចសាហាវមួយចំនួន ធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់ក្មេងកាន់តែមាំទៅៗ និងមិនងាយឆ្លងជំងឺនានាបាន។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច ៣- ញ៉ាំ Prebiotics Prebiotics ជាសមាសធាតុផ្សំនៅក្នុងចំណីអាហារដែលមិនរំលាយ (កាបូអ៊ីដ្រាត) វាជួយបង្កើនបាក់តេរីល្អ ប្រយុទ្ធប្រឆាំងការលូតលាស់នៃបាក់តេរីអាក្រក់ក្នុងពោះវៀន។ ប្រហែល ៧០% នៃកោសិកាការពាររបស់រាងកាយប្រមូលផ្តុំនៅក្នុងពោះវៀន អ៊ីចឹងបើពោះវៀនមានបាក់តេរីល្អច្រើន នោះក្មេងក៏មានប្រព័ន្ធការពាររឹងមាំ មិនងាយឆ្លងជំងឺ និងកើតរាករូសដោយសារបាក់តេរី ឬវីរុសផ្សេងៗ។ ប្រភពនៃ […]


ការថែទាំទារក

របៀបហាលថ្ងៃទារកឲ្យបានត្រឹមត្រូវ ពេលកើតខាន់លឿង

ទារក​​ទើប​កើតមក​ភាគច្រើន​ប៉ាក់​ម៉ា​តែង​នាំ​យក​ទៅ​ហាល​ថ្ងៃ ទោះជា​គ្មាន​ ឬ​មាន​បញ្ហា​លឿង។ តែ​អ្នក​ខ្លះ​អត់​ដឹង​ថា​ការ​អាំង​ថ្ងៃ​នោះ​មាន​ន័យ​បែប​ណា ឬ​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ​ឡើយ។ ដើម្បី​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​អាំង​ថ្ងៃ គឺដើម្បីបង្ការ និងព្យាបាល​ទារក​កើត​មក​មាន​កើត​ខាន់​លឿង ហើយ​ទារក​ដែល​មាន​ខាន់​លឿង​កម្រិត​ស្រាល​ប៉ុណ្ណោះ​ទើប​អាច​ព្យាបាល​ដោយ​ការ​អាំង​ថ្ងៃ​នេះ​បាន។ ចំពោះ​ទារក​ដែល​គ្មាន​បញ្ហា​នេះ ក៏​អាច​យក​ទៅ​អាំងថ្ងៃ​បាន​ដែរ ព្រោះ​ធ្វើ​ឲ្យ​រាងកាយ​ទារក​ស្រូបវីតាមីន D ពីពន្លឺថ្ងៃបាន​ល្អ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ អត្ថបទពាក់ព័ន្ធ៖ រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង ចំពោះ​កូន​កើត​លឿង លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ហាលថ្ងៃ​ឲ្យ​ទារក​កើតខាន់​លឿង​ក្នុង​កម្រិតស្រាល ដែល​អត្ថប្រយោជន៍​គឺ​អាច​កាត់បន្ថយ​លឿង។ ក្នុង​នោះ​ដែរ ការ​ហាល​ថ្ងៃ​ឲ្យ​ទារក​ធ្វើ​ឡើង​នៅ​ពេល​ព្រឹក​មាន​កម្ដៅ​ក្ដៅ​ល្មម​ត្រឹម​ម៉ោង ៧ រហូត​ដល់​ម៉ោង ៨ ព្រឹក និង​​​មិន​​​ត្រូវ​​​ឲ្យ​ភ្នែក​កូនប៉ះ​ពន្លឺ​ថ្ងៃ​នោះ​ទេ ព្រោះ​ប៉ះពាល់​ដល់​ការ​មើល​ឃើញ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ទៀត​ថា ការ​អាំង​ថ្ងៃ​ឲ្យ​ទារក​ត្រឹមត្រូវ គឺ​មិនមែន​ស្លៀកពាក់​ឲ្យ​ទារក​ជិត​ឈឹង ហើយ​មាន​ដណ្ដប់​ភួយ​ពី​លើ​ទៀត​នោះ​ទេ។ យើង​គួរតែ​ដាក់​ទារក​ហាល​ថ្ងៃ​ដោយ​គ្មាន​សម្លៀកបំពាក់ តែ​អាច​ស្លៀក​ខោ​ទឹកនោម​ឲ្យ​ទារក​បាន ហើយ​ប្រសិន​បើ​មាន​អាកាសធាតុ​ត្រជាក់ យើង​អាច​រក​អ្វី​មក​បិទបាំង​ពី​ចំហៀង​ៗ​បាន។ “មាន​ម៉ាក់​ប៉ា​ខ្លះ​គាត់​ដឹង​ត្រឹម​តែ​ថា​អាំង​ថ្ងៃ​កូន តែ​មិន​ដឹង​ពី​របៀប​អាំង​ថ្ងៃ​ត្រឹមត្រូវ​ឡើយ ដោយ​យក​កូន​ទៅ​អាំង​ថ្ងៃ​ទាំង​សម្លៀក​បំពាក់ ធ្វើ​បែប​នេះ​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ជ្រាប​ចូល​ទៅ​ស្បែក​កូន​បាន​ល្អ​ទេ”។   ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ម៉េចបានទារកស្រកគីឡូក្រោយកើត ហើយពេលណាឡើងវិញ?

បន្ទាប់​ពី​កើត​ចេញ​ពី​ក្នុង​ផ្ទៃ​ម្តាយ ជា​ទូទៅ​ទារក​នឹង​ស្រក​ទម្ងន់​បន្តិច ម៉ាក់ប៉ា​ច្បាស់​ជា​ឆ្ងល់​មិន​ខាន ហេតុអី​បាន​ទារក​កើត​មក​ស្រក​គីឡូ? ក្មេង​ស្រក​គីឡូ​ក្រោយ​កើត​គួរ​ឲ្យ​បារម្ភ​អត់? ចុះ​ពេល​ណា​ទើប​អាច​ឡើង​គីឡូ​វិញ? បន្ទាប់​ពី​កើត ទារក​នឹង​ស្រក​គីឡូ មិន​មែន​ដោយសារ​តែ​មាន​ជំងឺ​អី​នោះ​ទេ។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ អ៊ុន យូ បាន​ពន្យល់​ថា បន្ទាប់​ពី​កើត​ចេញ​ពី​ក្នុង​ផ្ទៃ​ម្តាយ ជា​ទូទៅ​ទារក​នឹង​ស្រក​ទម្ងន់​ប្រមាណ​ជា ៥-១០% នៃ​ទម្ងន់​ពេល​កើត នេះ​ក៏​ដោយ​សារ​ទារក​ត្រូវ​សម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ ទារក​ត្រូវ​ការ​ពេល​ដើម្បី​រៀន​បឺត​ជញ្ជក់​ក្បាល​ដោះ ដែល​ខុស​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ “ពេល​កើត​មក​ភ្លាម បើ​ទារក​ទម្ងន់ ៣ គីឡូ បន្ទាប់​មក​អាច​នៅ​សល់​ក្រោម ៣ គីឡូ អាច ២គីឡូ៧ខាំ ឬ២គីឡូ៨ខាំ អី​នោះ​ទេ គឺ​ស្រក​ពី ៥ ទៅ ១០% នៃ​ទម្ងន់​ពេល​កើត​ភ្លាមៗ ហេតុអី​បាន​អ៊ីចឹង? មក​ពី​ទារក​មិន​ទាន់​ចេះ​សម្រប​ខ្លួន​ក្នុង​ការ​រស់នៅ និង​បឺត​ស្រូប​ទឹកដោះ​ទៅ​ចិញ្ចឹម​ខ្លួន​ទេ”។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ រៀបរាប់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​ពេល​ណា​ទារក​ឡើង​គីឡូ​វិញ? លោក​វេជ្ជបណ្ឌិត​ថា មិន​យូរ​នោះ​ទេ ទារក​នឹង​នឹង​ឡើង​គីឡូ​វិញ នៅ​ពេល​គេ​អាយុ​បាន ២សប្តាហ៍ ម៉ាក់​ប៉ា​កុំ​ព្រួយ​បារម្ភ​អី។ ការ​ឡើង​ទម្ងន់​របស់​ទារក​ចាប់​ពី​ពេល​កើត រហូត​ដល់​អាយុ ១ឆ្នាំ៖ ៣ ខែដំបូង […]


ការថែទាំទារក

របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត

ទោះ​មក​ដល់​បច្ចុប្បន្ន​បច្ចេកទេស​ពេទ្យ​​ជឿនលឿន​យ៉ាង​ណា​ក្ដី តែ​ប្រជាជន​ខ្មែរ​ខ្លះ​នៅតែ​មាន​ជំនឿ​តាម​បែប​បុរាណ​។ ក្នុង​នោះ​ការ​ថែទាំ​កូន ៦ បែប​នេះ ពេទ្យ​ហាម​ដាច់​ខាត ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​ទៅ​ជា​ឈឺ​ថែម​ទៀត​ផង។ ទាំងនេះជាការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- ហាម​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន ម៉ាក់​ៗ​ដែល​កើត​កូន​តាម​ធម្មជាតិ អាអូន​មាន​បញ្ហា​ភ្នែក​ច្រើន​ជាង​សម្រាល​ដោយ​វះកាត់ តែ​ទោះ​យ៉ាង​ណា យើង​មិន​ត្រូវ​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន​នោះ​ទេ ព្រោះ​រឹតតែ​ធ្វើ​ឲ្យ​ភ្នែក​ស្អិត ហើម និង​រលាក​ភ្នែក និងកញ្ចក់ភ្នែក ។ ភ្នែក​កូន​តូច​ឈឺ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បន្តក់​សេរ៉ូម​ប្រៃ។ ២- កុំ​បំបៅ​កូន​ទាំង​ផឹក​ថ្នាំ​ឫស​ឈើ និង​ស្រា  បើ​ម៉ាក់​ៗ​ផឹក​ស្រា​ថ្នាំ ឬឱសថបុរាណដើម្បី​ឲ្យ​សម្បូរ​ទឹកដោះ និង​ឆាប់​រឹង​សរសៃ​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង ហើយ​ជាតិ​អាកុល​ក៏​ចូល​ទៅ​ក្នុង​ខ្លួន​កូន​តាមរយៈ​ទឹកដោះ​ធ្វើឲ្យ​កូន ហើមពោះ​ ប៉ោងពោះ និង​រាករូស។ រីឯ​ការ​ផឹក​ថ្នាំ​ឫស​ឈើ​វិញ ក៏​ផ្ដល់​ផល​លំបាក​ដល់​កូន​មិន​ខុស​ពី​ស្រា​ប៉ុន្មាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ ៣- ច្របាច់​ដោះ​កូន ជំនឿ​របស់​ចាស់​ៗ​សម័យ​មុន គឺ​ឲ្យ​តែ​ទារក​ទើប​នឹង​កើត ត្រូវ​ច្របាច់​ក្បាល​ដោះកូន​ឲ្យ​ចេញ​គ្រាប់​ ចៀសវាង​ពេល​ធំ​ទៅ​ដោះ​ប្រែ​ជា​ធំ​រយីករយាក ឬ​កើត​ជំងឺ​ផ្សេង​ៗ​នៅ​កន្លែង​នោះ ហើយ​មិន​ថា​ជា​កូន​ប្រុស ឬ​ស្រី​ឡើយ​ឲ្យតែ​កើត​មក​ ​ត្រូវ​ធ្វើ​បែប​នេះ​ភ្លាម។ គ្រូពេទ្យ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​អាច​ធ្វើឲ្យ​ទារក​មាន​ឆ្លង​មេរោគ និង​បង្ក​ទៅ​ជា​ដំបៅ​ធ្ងន់ធ្ងរ​បាន និង​ឈាន​រហូត​ដល់​វះកាត់​ជាដើម។ ៤- ហាម​លាប​ប្រេង​កូឡា​លើ​បង្ហើយ​កូន ចាស់ៗ​តែង​លាប​ប្រេងកូឡានៅបង្ហើយ​​កូន​ង៉ែត ដើម្បី​ឲ្យ​បង្ហើយ​ឆាប់​រឹង មិន​ផើតផត។ ជំនឿ​បែប​នេះ​មិន​ត្រឹមត្រូវ​ឡើយ ហើយ​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ខួរក្បាល​ ប៉ះពាល់ដល់ផ្លូវដង្ហើមកូន  និង​មាន​អាចម៍​ក្របី​លើ​ក្បាល។ ៥- ទំពា​ចំណី​បញ្ចុក​កូន នៅ​មាន​ម៉ាក់ប៉ា​ចំនួន​តែង​ទំពា​អាហារ​ក្នុង​មាត់​ខ្លួន​រួច បាន​ខ្ជាក់​ដាក់​ស្លាបព្រា​ទៅ​បញ្ចុក​កូន​ត។ ទង្វើ​បែប​នេះ​ពេទ្យ​ហាម​ដាច់​ខាត ព្រោះ​ក្នុង​មាត់​យើង​សម្បូរ​ទៅ​ដោយ​បាក់តេរី​ជាច្រើន​ប្រភេទ […]


ការថែទាំទារក

នេះហើយ ជាមូលហេតុកូនចេះតែកើតជ្រាំងអណ្ដាត

ជំងឺជ្រាំងអណ្ដាត​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​កើត​ជំងឺ​នេះ​ចំពោះ​ទារក អាច​ជា​រឿង​ឈឺក្បាល​មួយសម្រាប់ប៉ាម៉ាក់ ព្រោះ​កូន​នៅ​តូច​ពិបាក​បៅ និង​ញ៉ាំ​អាហារ​ណាស់។ ដូចនេះ​យើង​ត្រូវ​ចេះ​សង្កេត និង​កំណត់​សម្គាល់​ចំណុច​ខ្លះៗ ដើម្បី​ឲ្យ​ដឹង​ថាកូន​មាន​ជ្រាំងអណ្ដាត។ ចំពោះ​រោគសញ្ញា​ជំងឺជ្រាំងអណ្ដាតនេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបាន​ឲ្យ​ដឹង​ថា អណ្ដាត​កូន​មាន​សភាព​ក្រហម ឬ​ឡើង​ស​ក្ដាំង​ដែល​អាច​ជូត​ចេញ​បាន និង​ក្រហាយ​ឈឺចាប់​នៅ​ពេល​ដែល​មាន​ការ​ដាច់​រលាត់ ធ្វើឲ្យ​កូន​ឈឺ ហៀរ​ទឹក​មាត់ ក្ដៅ​ខ្លួន យំ​ច្រើន មិន​ចង់​ញ៉ាំ​អាហារ​មិន​ចង់​បៅ​ជាដើម។ ជំងឺ​ជ្រាំងអណ្ដាត​នេះ ភាគច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត។ អត្ថបទពាក់ព័ន្ធ៖ បើកូនបៅ ឡើងជ្រាំងអណ្ដាត ក្បាលដោះម៉ាក់ៗមានបញ្ហាអីខ្លះ? ចំណែក​មូលហេតុ​ដែល​នាំឲ្យ​កើត​វិញ ​មកពី​កត្តា​ជាច្រើន​ដូចជា៖ ខ្វះ​វីតាមីន C B ជាតិ​ស័ង្កសី ជាតិ​ដែក អាស៊ីដ​ហ្វូលិក ឧស្សាហ៍​ប្រើ​ថ្នាំ​ផ្សះ​ពពួក​អង់ទីប៊ីយ៉ូទិក អាច​បង្កើត​ជា​​ផ្សិត​មួយ​ចំនួន​ដុះ​ស​ៗ ទារក​ឧស្សាហ៍​បៀម​របស់​មិន​ស្អាត ម្ដាយ​មិន​លាង​សម្អាត​ដោះ​​ឲ្យ​បាន​ស្អាត មុន​បំបៅ​កូន កូន​បៅ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ទាំង​គគ្រិច ឬ​ក្ដៅ។ សម្រាប់​វិធី​ព្យាបាល​ជំងឺជ្រាំងអណ្ដាតវិញ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រើ​ថ្នាំ​លាប​ប្រឆាំង​ពពួក​ផ្សិត ដែល​មាន​លក្ខណៈ​ជា​ពពួក​ក្រេម​ជាដើម។ អត្ថបទពាក់ព័ន្ធ៖របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

មូលហេតុទារកចេះតែទល់លាមក និងវិធីដោះស្រាយ

កូន​​ក្មេង​បើ​បន្ទោរ​បង់​ទៀង​ទាត់ មិន​រាក មិន​ក្តៀន នោះ​បញ្ជាក់​ថា​គេ​មាន​សុខភាព​ល្អ ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់។ បើទារក​ចេះ​តែ​ទល់​លាមក តើមក​ពី​មូលហេតុ​អីខ្លះ? ត្រូវ​ធ្វើ​ម៉េច? អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១- មូលហេតុ​ទារក​ទល់​លាមក ទារក​ទើប​នឹង​​កើត ជុះ​ញឹក​ញាប់​ណាស់ ២-៣/ថ្ងៃ ឯណោះ បន្ទាប់​​មក​ការ​បន្ទោរ​បង់​ក៏​កាត់​បន្ថយ​បន្តិច​ម្តងៗ ដោយ​តិច​ជាង​នេះ ឬ​អាច១-២ថ្ងៃ/ដង។ ទារក​កាលណា​ជួបបញ្ហាពិបាកបន្ទោរបង់ ដោយ​លាមក​រឹង ឬ​ក្តៀន មាន​ពណ៌​ខ្មៅ ពេល​ខ្លះ​មាន​លាយ​ឈាម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា ក្មេង​ទល់​លាមក មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​កូន​ដែល​បៅ​ទឹក​ដោះគោ​តែង​ជួប​អាការៈ​ទល់​លាមក​ញឹក​ញាប់​ជាង​ក្មេង​ដែល​បៅ​ដោះ​ម្តាយ។ – របប​អាហារ​របស់​ម្តាយ៖ បើ​កូន​បៅ​ដោះ​ម្តាយ ហើយ​ទល់​លាមក អាច​មក​ពី​របប​អាហារ​របស់​ម្តាយ ដែល​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ មិន​សូវ​សម្បូរ​ជីវ​ជាតិ និង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ម៉ាក់ៗ​​ញុាំ​ទឹក​មិន​គ្រប់​គ្រាន់ កូន​ម៉ឹម​​ដោះ​ទៅ​មាន​បញ្ហា​ទល់​លាមក។ – កូន​បៅ​ទឹកដោះ​គោ​ម្សៅ៖ ទឹក​ដោះ​ម្សៅ​ប្រភេទ​ខ្លះ​មិន​សម​ស្រប​ទៅ​នឹង​ពោះវៀន​របស់​ក្មេង​ទេ ដូច្នេះ​បើ​កូន​ក្តៀន​ញឹកញាប់​ដោយសារ​ទឹក​ដោះ​គោ ត្រូវ​ប្រញាប់​ប្តូរ​ប្រភេទ​ទឹកដោះ​គោ​នោះ​ចេញ ឬ​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​រក​ដំណោះ​ស្រាយ។ – កូនមាន​ជំងឺ​ខ្សោយ ឬ​ស្ទះ​ពោះវៀន៖ បើ​មាន​បញ្ហា​នេះ​ហើយ ច្បាស់​ជា​ចៀស​មិន​រួច​ពី​បញ្ហា​ទល់​លាមក​ឡើយ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ២- រោគ​សញ្ញា​ទារក​ទល់​លាមក – ៤-៥ ថ្ងៃ បន្ទោរ​បង់​ម្តង – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស