ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

ពិត​ណាស់​ ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ច្បាស់​ជា​មាន​ចម្ងល់​ជា​​ច្រើន​ទាក់ទង​​នឹង​កូន​ដែល​ទើប​កើត ដូចជា​ការ​បំបៅ​ដោះ​កូន​ ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ ឲ្យ​កូន​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​វិធី​ណែនាំ​ខាង​ក្រោម​​នេះ។ ១. ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដំបូង កូន​មើល​ទៅ​​ដូចជា​បៅ​មិន​ឈប់​ ប៉ុន្តែ​យូរ​ៗ​ទៅ​​​​ការ​បៅ​របស់​កូន​នឹង​ថយ​ចុះ​ ទៅ​តាម​បរិមាណ​ទឹក​ដោះ​ដែល​​ម៉ាក់​ផលិត​បាន។ អ៊ីចឹង​ហើយ​ ម៉ាក់​គួរ​បំបៅ​ដោះ​កូន​​ឲ្យ​បាន​ញឹកញាប់​តាម​​ដែល​កូន​ត្រូវការ​។ ២. លាង​សម្អាត​ខ្លួន និង​ងូត​ទឹក​ឲ្យ​កូន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ប៉ា​ម៉ាក់​មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​កូន​នោះ​ទេ គ្រាន់​តែ​លាង​សម្អាត​មុខ ក ដៃ និង​គូទ​ដោយ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ចូរ​ជ្រើសរើស​ពេល​ដែល​កូន​ភ្ញាក់ និង​មាន​អារម្មណ៍​រីករាយ​ ព្រម​ទាំង​ត្រៀម​សម្ភារៈ​ងូត​ទឹក​ ដូចជា​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ កន្សែង​ជូត​ខ្លួន ខោ​ទឹក​នោម​ថ្មី ឬ​សំលៀក​បំពាក់​ថ្មី​ ជា​ស្រ្តេច​ពេល​ងូតទឹក​ឲ្យ​កូន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​៣. ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់ ជាក់ស្ដែង ស្បែក​ទារក​ទើប​កើត​មាន​សភាព​ខ្សោយ​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ឆាប់​ កាន់​តែ​ប្រសើរ​ នៅ​ពេល​ដែល​​កូន​នោម​ ឬ​បន្ទោបង់ ដើម្បី​​កុំ​ឲ្យ​​ស្បែក​កូន​​ឡើង​​ក្រហម​ និង​ឈឺចាប់។ ជា​ធម្មតា ទារក​ទើប​កើត​​ត្រូវការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ពី​១០ ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ទារក​រៀង​ធំ​បន្តិច​ ​កូន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ប្រហែល​ពី​៦ ទៅ​៨​ដង​ប៉ុណ្ណោះ។ [embed-health-tool-due-date] ៤. ការ​គេង​របស់​ទារក ជា​ទូទៅ ទារក​ទើប​កើត​គេង​តែ​២ ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ ទាំង​នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ម៉ាក់ៗបារម្ភកូនកើតលឿង? នេះជាមូលហេតុ និងវិធីដោះស្រាយ

ថ្លើម​មាន​មុខ​ងារ​សំខាន់ៗ​ ដើម្បី​បញ្ចេញ​ជាតិ​ពុល ឬ​សម្អាត​សារធាតុ​ផ្សេងៗ ដែល​អាច​បណ្តាល​ឲ្យ​សុខភាព​រាង​កាយ​ជួប​បញ្ហា។ មាន​ធ្លាប់​ប្រទះ​ឃើញ ក្មេង​មាន​បញ្ហា​ស្បែក​លឿង ឬ​ធ្លាប់​ឮគេ​និយាយ​បញ្ហា​​ខាន់លឿងអត់។ គ្នា​យើង​ភាគ​ច្រើនប្រហែល​ធ្លាប់​ឮ ប៉ុន្តែ​គ្រាន់​មិន​ដឹង​ច្បាស់​ពី​បញ្ហា​សុខភាព​មួយ​នេះ​ប៉ុណ្ណោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់​ព័ន្ធ​បញ្ហា​ខាន់​លឿង​លើ​ក្មេងៗឲ្យ​ទាំង​អស់គ្នា​បាន​ដឹង។ ១- អ្វី​ជាបញ្ហា​ខាន់​លឿង? ខាន់លឿង មិន​មែន​ជា​ជំងឺ​ទេ គឺ​ជា​បញ្ហា​លឿងនៅ​​លើ​ស្បែក​ និង​ផ្នែក​ពណ៌​សរបស់​ភ្នែក (Sclerae)។ យើងអាច​នឹង​ភ្ញាក់​ផ្អើល ​បើ​ឃើញក្មេង​មាន​បញ្ហា​ខាន់លឿង (Jaundice)។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី បញ្ហា​ខាន់លឿងជា​បញ្ហា​ទូទៅ កើត​មាន​ញឹកញាប់​ចំពោះ​ទារក  ហើយ​ជា​ធម្មតា ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ។ បញ្ហាខាន់លឿង (Jaundice) កើត​ចំពោះ​ទារកទើប​សម្រាល បង្ហាញ​​ថា ក្នុង​ឈាមទារក​ មាន​កម្រិត​ប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ខ្ពស់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- មូល​ហេតុ​នាំ​ឲ្យ​ក្មេង​មាន​បញ្ហាខាន់លឿង កោសិកា​ឈាម​ក្រហម​បញ្ចេញ​ប៊ីលីរ៉ូប៊ីន (Bilirubin) អំឡុង​ពេល​ដំណាក់​កាល​បំបែក​ធម្មតា ហើយសារធាតុ​នេះ​នឹង​ត្រូវ​បំបែក​ដោយ​ថ្លើម។ ពេល​គភ៌នៅ​ក្នុង​ផ្ទៃ​ ថ្លើមម៉ាក់ៗ​​ជា​អ្នក​សម្អាត​ជាតិប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ចេញ ប៉ុន្តែ​ពេល​ទារក​កើត​មក ថ្លើមទារក​ផ្ទាល់​​ជា​អ្នក​ធ្វើ​ការ​បំបែក​សារធាតុ​រាវ​នេះ​ដោយ​ខ្លួន​ឯង។ ថ្លើមទារក ពី​មួយ​ដំណាក់​កាលទៅ​មួយ​ដំណាក់​កាល មិន​អាច​ធ្វើ​ការ​ងារ​នេះ​លឿនបានទេ ជា​ហេតុ​នាំ​ឲ្យ​កើន​ឡើង​ជាតិ​ ប៊ីលីរ៉ូប៊ីន […]


ការថែទាំទារក

មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ

អ្នក​មាន​កូន​ម៉ឹម​ទឹកដោះគោ​ទើប​ដឹង​ថា អត់​ងងុយ​ខ្លាំង​ប៉ុណា ដោយ​ត្រូវ​ក្រោក​​ឆុង​ផង និង​លាង​សម្អាត​ទៀតទាំង​យប់ ដើម្បីកុំឲ្យ​កំប៉ុង​ទឹកដោះគោ​ឆាប់​មាន​បញ្ហា។ កូនម៉ឹម​ទឹកដោះគោ យើង​ត្រូវ​ដឹង​ពី​របៀប​លាង​សម្អាត​ដប និង​គន្លឹះ​មួយ​ចំនួន ដើម្បី​កុំឲ្យ​កូន​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ ចង់​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់​អ្នក​គ្រូ​ពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល ​ណែនាំ​ពី​តិចនិក​មួយ​ចំនួន។ ១- កូន​បៅ​មិន​អស់ ត្រូវ​ចាក់​ទឹកដោះ​ចោល​ឲ្យ​អស់​ពី​ដប ជា​ធម្មតា​ប្រសិនបើ​ទារក​ម៉ឹម​នៅ​ពេល​យប់ ម៉ាក់ប៉ា​ប្រាកដជា​ចាំ​លាង​សរុប​នៅ​ពេល​ព្រឹក ដូចនេះ​មិន​ខ្វល់​ពី​បញ្ហា​ដប​មាន​ដក់​ទឹកដោះគោ​នៅ​សល់​ឡើយ។ តែ​ទង្វើ​បែប​នេះ​អាច​បណ្ដាល​ឲ្យ​កូន​ហើម​ពោះ​បាន ដោយសារ​ទុក​យូរ​អាច​ផ្អូម និង​ក្លិន​ជូរ​ជាប់​កំប៉ុង ហើយ​ពេល​ខ្លះ​បើ​លាង​សម្អាត​មិន​បាន​គ្រប់​គន្លាក់គន្លើន​ទៀត​នោះ អាច​បណ្ដាលឲ្យ​កូន​ហើម​ពោះ​បាន​ទៀត​ផង។ យក​ល្អ​បើ​មាន​សេស​សល់​ត្រូវ​ចាក់ចោល​ផ្កាប់​កំប៉ុង។ ២- ក្រឡុក​ទឹក​ឲ្យ​អស់​ជាតិ​ទឹកដោះគោ ម៉ាក់​ប៉ា​សឹង​តែ​ទាំងអស់​គឺ​មិន​លាង​សម្អាត​ដប​ទឹកដោះគោ​កូន​នៅ​ពេល​យប់​ឡើយ ព្រោះ​បើលាង​កាន់តែ​ធ្វើឲ្យ​អត់​ងងុយ​ថែម​ទៀត។ តែ​ប្រសិនបើ​យើង​មិន​លាង​សម្អាត ត្រូវ​ចាក់​ទឹក​ធម្មតា ហើយ​ក្រឡុក​ទុក ចាំ​ដុស​លាង​សរុប​ពេល​ព្រឹក ហើយ​បើ​ប្រើ​ដប​ដដែល​ៗ គួរតែ​ចាក់​ទឹក​ក្ដៅ​ស្រុះ និង​ក្រឡុក​ឲ្យ​ជ្រះ​ជាតិ​ទឹកដោះគោ​ពី​ដប។ ៣- ដាក់​ធុង​តូច​មួយ​នៅ​ក្បែរ​កន្លែង​គេង ដើម្បី​ជួយ​ឲ្យ​ម៉ាក់​ប៉ា​អាច​សន្សំ​ពេល​គេង​បាន​ខ្លះ យើង​មិន​បាច់​ចាកចេញ​ឆ្ងាយ​ពី​បន្ទប់​គេង​ទៅ​ចាក់​ទឹកដោះគោ ឬ​ក្រឡុក​ទឹក​សម្អាត​អ្វី​ទេ គ្រាន់តែ​បន្ថែម​របស់​ទុក​ផ្ទេរ​សំណល់​នៅ​ក្បែរ​ខ្លួន តែ​ត្រូវ​ប្រយ័ត្ន​កុំឲ្យ​ស្រមោច​មក​ចោមរោម​បាន ព្រោះ​អាច​រឹតតែ​រំខាន​ដំណេកលើសដើម។ អត្ថបទពាក់ព័ន្ធ៖បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក

តាម​ជំនឿ​តៗ​គ្នា នៅ​ពេល​ភ្នែក​កូន​ក្មេង​ទើប​កើត​ឈឺ ចាស់ៗ​តែង​ឲ្យ​ម្តាយ​បន្តក់​ទឹក​ដោះ​ចូល ដោយ​គិត​ថា ទឹកដោះ​ម្តាយ​មាន​ជាតិ​ថ្នាំ​អាច​ព្យាបាល​ជំងឺ​ក្មេង​បាន។ តាម​ក្បួន​វេជ្ជសាស្ត្រ​ធ្វើ​បែប​នេះ មិន​ត្រឹម​ត្រូវ​ឡើយ ថែម​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។។ នៅ​លើ​ផេកផ្លូវ​ការ​របស់​មន្ទីរពេទ្យ​​ព្រះអង្គឌួង​កាល​ពី​ពេល​ថ្មី​នេះ បាន​លើក​យក​ករណី​ជាក់​ស្តែង​មួយ បង្ហាញ​ជូន​សាធារណជន​ថា ទារិកា​អាយុ ៣១ ថ្ងៃ ប្រឈម​នឹង​ការ​ពិការ​ភ្នែក​ខ្លាំង ដោយសារ​តែ​ក្មេង​ស្រី​នោះ​មាន​ជំងឺ​ដំបៅ​កញ្ចក់​ភ្នែក​ធ្ងន់​ធ្ងរ តែ​ម្តាយ​ឪពុក​មិន​បាន​នាំ​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​បន្តក់​ទឹក​ដោះ​ម្តាយ​ចូល​ក្នុង​ភ្នែក​កូន​រយៈពេល ២ ថ្ងៃ ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ទើប​នាំ​មក​ពេទ្យ។ អត្ថបទពាក់ព័​ន្ធ៖  កូនឈឺភ្នែក នេះជាវីធីដោះស្រាយភ្លាមៗល្អបំផុតសម្រាប់ប៉ាមាក់អនុវត្ត ភ្នែក​​​​ប៊េបី​​ងាយ​​មាន​បញ្ហា​​ណាស់ ម៉ាក់​ៗ​​​​ត្រូវ​​ប្រយ័ត្ន ​ចៀស​បញ្ហា​​ទាំងនេះ ក្នុង​នោះ​ដែរ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ស្នើ​ឲ្យ​បញ្ឈប់​ជំនឿ​ដែល​គ្មាន​វេជ្ជសាស្រ្ត​ទទួល​ស្គាល់ ដែល​គិត​ថា​ទឹកដោះ​ម្តាយ​អាច​ព្យាបាល​បញ្ហា​ភ្នែក​កូន​បាន ត្រូវ​បញ្ជូន​ក្មេង​ដែល​មាន​បញ្ហា​ភ្នែក មក​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល​ទាន់​ពេល​វេលា ការ​បន្តក់​ទឹក​ដោះ​ម្តាយ​ទៅ​ក្នុង​ភ្នែក​កូន​ឈឺ ជា​ការ​ព្យាបាល​ពុំ​ចំ​ទិស​ដៅ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

កូនតូចឧស្សាហ៍យំ តែកុំទុកឲ្យកូនយំខ្លាំងរហូតគាំង អាចប៉ះពាល់សរីរាង្គខាងក្នុង

ត្បិត​ការ​យំ​របស់​ទារក​ជា​រឿង​ធម្មជាតិ​ក៏​ដោយ តែ​បើ​យំ​ខ្លាំង និង​យូរ​ពេក​ក៏​មិន​ល្អ​ចំពោះ​ទារក​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​គាំង ដែលជាហេតុនាំឲ្យ​ប៉ះពាល់​ដល់​បេះដូង​ទៅ​វិញ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ អ្នកគ្រូពេទ្យ​ផ្នែកអាហារូបត្ថម្ភបាន​បន្ត​ទៀត​ថា កាលណា​កូន​យំ​ខ្លាំង ចលនា​បេះដូង​របស់​គាត់​អាច​មាន​បញ្ហា ដោយសារ​សំឡេង​ខ្លាំង ហើយ​អុកស៊ីសែន​នាំទៅ​ចិញ្ចឹម​ខួរក្បាលក៏​មិន​បាន​ល្អ៖ “ពេល​កូន​យំ​គាំង អុកស៊ីសែន​ដែល​នាំ​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​បាន​ល្អ​ទេ ហើយ​ករណី​នេះ​យូរ​ៗ​ទៅ​អាច​ប៉ះពាល់​ដល់​ខួរក្បាល​បាន”។ អ្នកស្រី​វេជ្ជបណ្ឌិត​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​ផ្ដើម​យំ សូម​ប្រញាប់​លួង​កូន​ជា​បន្ទាន់ ចៀសវាង​ទុក​ចោល​ឲ្យ​យំ​កាន់តែ​ខ្លាំង ហើយ​ប្រសិនបើ​គាំង​ខ្លាំង ត្រូវ​ប្រញាប់​រក​ជំនួយ​ពី​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់​ៗ​ថ្មីថ្មោង ពេលឃើញកូនយំ​ខ្លាំង គួរ​លួង​តាម​វិធី​​នេះ បើ​កូន​ឧស្សាហ៍​ដួល​អុក​គូទ ប៉ះពាល់​អ្វី​ខ្លះ? ក្នុង​ករណី​ដែល​កូន​គាំង​រហូតបាត់សំឡេង​ដល់​ឡើង​ស្វាយ​ខ្លួន ម៉ាក់​ៗ​គ្រប់​រូប​គួរតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់ ហើយ​យើង​​មិន​គួរ​​លើក​កូន​មក​អង្រួន ឬ​យក​វត្ថុ​ផ្សេង​ដាក់​​មាត់ និង​មិន​គួរ​ឲ្យ​កូន​បៅ​ដោះ ឬ​ទឹក​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ឈ្លក់ ឬ​ស្ទះ​ផ្លូវ​ដង្ហើម។ ជា​ធម្មតា​ទារក​អាច​យំ​គាំង និង​បាត់​ទៅវិញ​ខ្លួនឯង​ក្នុង​រយៈពេល ៣០-៦០វិនាទី តែ​បើ​មាន​បញ្ហា​យំ​គាំង​ច្រើនដង​ក្នុង​មួយថ្ងៃ អាច​មាន​បញ្ហា​អ្វី​មួយ ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិភាក្សា និង​ស្វែង​រក​មូលហេតុ​ច្បាស់​លាស់។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ

កូនម៉ឹម​ទឹកដោះគោ​ អាច​ឲ្យ​ម៉ាក់ៗ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ធ្វើ​ការងារ តែ​​សម្រាប់​​ម៉ាក់​ៗ​​មួយ​ចំនួន​​វិញ​​ពេល​​ខ្លះ​​ក៏​​ជួប​ការ​​លំបាក​​ច្រើន​គួរ​សម​​​ដែរ។ Helloគ្រូពេទ្យ បាន​ស្វែងរក​​ម៉ាក់ៗ​ដែល​ធ្លាប់​ជួបលំបាកមួយ​ចំនួន​ទាក់ទង​នឹង​រឿង​រំខាន​ខ្លះ​ៗ ពេល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោ។ ១- អត់​ងងុយ បញ្ហា​នេះ​​ម៉ាក់​ៗ​ដែល​​មាន​​កូន​​ម៉ឹម​​ទឹកដោះគោ​ពិត​ជា​​គេច​មិនផុត​ទេ ហើយប្រាកដជា​ឈឺក្បាល​សឹង​តែ​ទ្រាំ​មិន​បាន ព្រោះ​មិន​ថា​យប់ ឬ​ថ្ងៃ​តែង​រវល់​លាង​ដុស​កំប៉ុង និង​ឆុង​ទឹកដោះគោ​មិន​លោះ​។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​ម៉ាក់ វ៉ាន់ កល្យាណ។ អ្នក​ម្ដាយ​កូន ៣ បាន​រៀបរាប់​ទៀត​ថា កូន ២​ដំបូង​គាត់​ឲ្យ​ម៉ឹម​ទឹកដោះ​ខ្លួន ហើយ​កូន​ចុងក្រោយ ព្រោះតែ​កើត​មក​គ្មាន​ទឹកដោះ ទើប​សម្រេច​ឲ្យ​បៅ​ទឹកដោះគោ។ គ្រាន់តែ​មួយ​សប្ដាហ៍​ដំបូង អ្នកនាង​បាន​ស្រក​ទម្ងន់ ៥ គីឡូ​ភ្លាម ព្រោះ​គេង​មិន​បាន ២ ម៉ោង​ផង​ត្រូវ​ភ្ញាក់​ម្ដង។ អ្នក​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ទៀត​ថា ជា​ធម្មតា​បើ​យើង​គ្មាន​អនាម័យ​ចំពោះ​កំប៉ុង​ទឹកដោះគោ កូន​ងាយ​នឹង​រាករូស ឬ​ក្អួត។ ២- ពិបាក​រឿង​ដាច់​ស្ដុក «ប្រសិនបើ​អ្នក​ធ្លាប់​ជួប​បញ្ហា​នេះ ប្រាកដជា​វេទនា​ចិត្ត​ខ្លាំង​ប៉ុណ្ណា»។ នេះ​ជា​ការ​លើក​ឡើង​របស់​ម៉ាក់​ៗ​វ័យ​ក្មេង ស៊ិន សុបញ្ហា ដែល​ធ្លាប់​តែងតែ​ដើរ​រក​ទិញ​ទឹកដោះគោ​ឡើង​សឹង​គ្រប់​ច្រកល្ហក​ពេល ពេល​ទឹកដោះគោ​កូន​ដាច់​ស្ដុក​ម្ដង​ៗ។ ម្ចាស់​ហាង​ស្ប៉ា​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកនាង​តែងតែ​ប្រុង​ប្រយ័ត្ន​រឿង​នេះ​ដោយ​ទិញ​ម្ដង ២ កេស ហើយ​មិន​ទាន់​អស់​ស្រួលបួល គឺ​ទិញ​មក​ទុក​ទៀត។ ប៉ុន្តែ​នៅ​ពេល​ភ្លាត់ស្នៀតអស់​ក្នុង​ស្រុក ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ទិញនៅ​ថៃ​មក​វិញ​ជា​ដើម ព្រោះ​កូន​តូច​មិន​ដូច​កូន​ធំ​អាច​ញ៉ាំ​ចំណី​បាន។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន ៣- ម៉ឹម​មិន​ត្រូវ «កូន​ខ្ញុំ​ប្ដូរ​ម៉ាក់​ទឹកដោះគោ​មិន​ក្រោម ៥ ប្រភេទ​នោះ​ទេ ហើយ​ទម្រាំ​តែ​រក​ត្រូវ […]


ការថែទាំទារក

ម៉ាក់ៗ​ប្រយ័ត្ន​បន្ដិច! បើ​ទារក ខ្វះវីតាមីនមួយមុខនេះ ធំឡើងអាចកើតជំងឺលើសឈាម

ក្រោយ​សម្រាល ៦​ខែ ទារក​អាច​ចាប់ផ្ដើម​ទទួល​អាហារបំប៉ន ជាតិរ៉ែសំខាន់ វីតាមីន សម្រាប់​ការលូតលាស់​រាងកាយ និង​សតិបញ្ញា​បាន​ល្អ ក៏ដូចជា ជួយប្រឆាំង​នឹង​ជំងឺ​ផងដែរ។ ការសិក្សា​មួយ​របស់​អាមេរិក រកឃើញ​ថា ទារក និង​ក្មេងតូចៗ ដែល​ខ្វះវីតាមីន D ប្រឈម​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​លើសឈាម ពេល​ធំ​ដឹង​ក្ដី។ អ្នកស្រាវជ្រាវ បាន​តាមដាន​លើ​កុមារ ៧៧៥​នាក់ នៅ​ក្រុង Boston របស់​អាមេរិក ចាប់តាំង​ពី​កើត ដល់ ១៨​ឆ្នាំ ដោយភាគច្រើន ជា​គ្រួសារ​មាន​ចំណូលទាប។ ប្រៀបធៀប​ជាមួយ​ក្មេងមាន​កម្រិត​វីតាមីន D ធម្មតា ក្មេងដែល​ខ្វះវីតាមីន D មាន​ហានិភ័យ ៦០% មាន​សម្ពាធឈាម​លើស (Systolic Blood Pressure) នៅចន្លោះអាយុ ៦-១៨​ឆ្នាំ។ នៅពេល​មាន​សម្ពាធឈាម​លើសខ្លាំង វាបណ្ដាល​ឲ្យ​ប្រឈម​នឹង​ជំងឺបេះដូង ។ ទារក និង​ក្មេងៗ ដែលមាន​វីតាមីន D កម្រិតទាប (តិចជាង ២៥​ណាណូក្រាម/មីល្លីម៉ែត្រ) ចាប់តាំង​ពីតូច ប្រឈម​ហានិភ័យ​ទ្វេដង នឹង​សម្ពាធឈាម​លើស ពីអាយុ ៣-១៨​ឆ្នាំ។ […]


ការថែទាំទារក

ម៉ាក់ៗថ្មីថ្មោង មកដឹងពីរបៀបងូតទឹកឲ្យកូនត្រឹមត្រូវ មិនព្រួយរឿងឈ្លក់ទឹក

ទារក​នៅ​តូច ស្បែក​ក៏​ស្តើង ហើយ​ឆ្អឹង​ក៏​ខ្ចី​ទៀត ពេល​ងូត​ទឹក​ម្តងៗ​ពិបាក​មែនទែន ឯ​រឿង​រឹត​បារម្ភ​នោះ ​ខ្លាច​កូន​ឈ្លក់​ទឹកយំ ឬ​ទឹក​ចូល​ត្រចៀក​ជា​ដើម។ ម៉ាក់ៗ​ខ្លះ​មាន​កូន​ច្រើន​ហើយ​នៅ​តែ​ពិបាក​ងូត​ទឹក​ឲ្យ​កូន​តូច បើ​ស្រីៗ​ទើប​តែ​ក្លាយ​ម៉ាក់​គេ​ថ្មីថ្មោង​ច្បាស់​ជារឹតតែ​ពិបាក​ខ្លាំង​មិន​ខាន។ មិន​បាច់​បារម្ភទេ ថ្ងៃនេះ Hello គ្រូពេទ្យ នឹង​ចែករំលែក​​តិចនិក​ងូត​ទឹក​ឲ្យ​កូន​តូច​ទើប​នឹង​កើត​ឲ្យ​ត្រូវ​តាម​ក្បូន​ខ្នាត ងាយ​ស្រួល​ងូត មិន​ព្រួយរឿងទឹកចូល​ត្រចៀក ឬ​ឈ្លក់​។ ជា​ដំបូង​យើង​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ មុន​នឹង​ចាប់ផ្តើម​ងូត​ទឹក​ឲ្យ​កូន បន្ទាប់​មក​ចាក់​ទឹក​ត្រជាក់​ចូល​ក្នុង​ប្រដាប់​ងូត​ទឹក រួច​ចាក់​ទឹក​ក្តៅ​ឧណ្ហៗ​បន្ថែមឲ្យ​បាន​១ភាគ៣ នៃ​ផ្ទៃ​ក្លាំ​ងូតទឹក រួច​កូរ​ឲ្យ​សព្វ និង​ស្ទង់​កម្តៅ​ថាសម​ល្មម មិន​ក្តៅ​ពេក ឬ​ត្រជាក់​ពេក កម្តៅ​ប្រហែល ៣៦,៥ អង្សាសេ បើ​សិនជា​អាច​ត្រូវ​មាន​ទែម៉ូម៉ែត្រសម្រាប់​ស្ទង់កម្តៅ និង​ចាក់​ទឹក​សាប៊ូ ២-៣ តំណក់​ក្នុង​ទឹក រួច​កូរ​ឲ្យ​សព្វ។ អត្ថបទពាក់ព័ន្ធ៖ គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត ការ​ងូតទឹក​ឲ្យ​កូន​តូច បែង​ចែក​ជា ៣ ដំណាក់​កាល​ដាច់​ពី​គ្នា៖ ១- លាង​សម្អាត​ផ្ទៃមុខ – រុំកូន​ជាមួយ​កំណាត់​ឲ្យ​ជិត ទុក​តែ​ក្បាល និង​មុខ – ដាក់​កូន​ឲ្យ​ដេក​នៅ​លើ​កម្រាលជ័រ – ចាប់​ផ្តើម​សម្អាត​មុខ ដោយ​យក​សំឡី​ជ្រលក់​ទឹក​មក​ជូត​ថ្នមៗ​នៅ​លើ​ថ្ងាស ថ្ពាល់ ភ្នែក មាត់ និង​ត្រចៀក។ ២- សម្អាត​ក្បាល ឬកក់​សក់​ឲ្យ​កូន – លើក​បី​កូន​ថ្នមៗ និង​និយាយ​ជាមួយ​គេ​ដើម្បី​ឲ្យស្និទ្ធ​ស្នាល កូន​កក់​ក្តៅ​ក្នុង​រង្វង់ដៃ​យើង – […]


ការថែទាំទារក

អារម្មណ៍ពិត​របស់ប៉ាៗ ពេលកូនបៅដោះម៉ាក់ៗ

ប៉ាម៉ាក់ភាគ​ច្រើន ​ដឹងហើយ​ថា ​បំបៅ​កូន​ដោយ​ទឹក​ដោះម៉ាក់ៗ​ ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ចិញ្ចឹម​កូន លូត​លាស់​បាន​ល្អ និង​អាច​បង្ការ​ជំងឺ​ផ្សេងៗ​បាន។ ក្នុង​ទឹក​ដោះ​ម្តាយ ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដ៏​អស្ចារ្យ ​ផ្តល់​ផល​ប្រយោជន៍​ល្អ​​សុខ​ភាព​កូន។ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ក៏​មិន​ចំណាយ​ប្រាក់កាក់​ច្រើនដែរ គ្រាន់​តែ​ត្រូវ​មាន​អនាម័យ​បន្តិច​បាន​ហើយ។ ប៉ុន្តែ​ បញ្ហាមួយ​ គឺ​​ប៉ាៗមួយចំនួន អាច​មាន​អារម្មណ៍​អវិជ្ជមានខ្លះ ពេល​កូន​បៅ​ដោះ​ប្រពន្ធ តែ​កុំ​ច្រឡំ មិន​មែន​ដោយ​សារ​ច្រណែន​កូន​ទេ។ ១- អារម្មណ៍ពិត​របស់​ប៉ាៗ​ ពេល​ទើប​មាន​កូន ធម្មតា ​ប៉ាៗ​ថ្មី​ថ្មោងអាច​មាន​អារម្មណ៍​មិន​សូវ​ល្អ​ ពេល​កូនបៅ​ដោះ​ម៉ាក់ៗ ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា៖ – ​ភ័យ​ខ្លាច​ ខ្លួន​ឯង​នឹង​គ្មានពេល​វេលា ដើម្បីបង្កើត​ទំនាក់​ទំនង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ដូច​ប្រពន្ធ។​ – អារម្មណ៍​មិន​គ្រប់​គ្រាន់ ជាមួយ​អ្វី​គ្រប់​យ៉ាង​យើង​បាន​ធ្វើ​ចំពោះ​កូន​ ដោយ​គិត​ថា​​ មិន​អាច​យក​ទៅ​ប្រៀប​ធៀប​ជាមួយការ​លះ​បង់​របស់​​ប្រពន្ធបាន។ – កូន​រពឹសពេក ​រំខាន​ដល់ពេល​វេលា​ខ្លួន ឬពេល​វេលា​ស្និទ្ធស្នាល​ជាមួយ​ប្រពន្ធ​។ – ជឿ​ថា ប្រពន្ធ​បំបៅកូនទឹក​ដោះ អាច​ជួយ​ឲ្យប្រពន្ធ​កាន់​តែ​​មាន​ចំណេះ​ដឹង និង​ជំនាញ​ល្អ​ជាង​មុន។ ២- រឿង​ប៉ាៗ​អាច​ធ្វើ​បាន​ ពេល​កូន​បៅ​ដោះ​ម៉ាក់ៗ ប្រុសៗគួរឈប់ច្រណែន​ប្រពន្ធ​ខ្លួនបង្កើន​ទំនាក់​ទំនង​ល្អ​ជា​មួយ​កូន ជាង​ខ្លួនឯង​ ព្រោះអំឡុង​ពេល​កូន​បៅ​ដោះ​ម៉ាក់ៗ ជាប្តី​ល្អ នៅ​តែ​អាចជួយ​ប្រពន្ធ​យើង តាមរយៈ​ការងារ​មួយចំនួនដូចជា៖ – ត្រូវ​ជួយ និង​គិត​គូរ៖ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ​គឺ​ជា​ការងារ​ដ៏​លំបាក ដូច្នេះជាប្តី​ល្អ ត្រូវ​ជួយ​ប្រពន្ធ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នៅ​ពេល​​ប្រពន្ធ​កំពុង​បំបៅ​កូន​ ត្រូវ​ជួយ​យក​ខ្នើយ ឬ​ចាក់​ទឹក​ឲ្យផឹក ឬ​អាច​ជួយ​ឲ្យ​កូន​ផឹក​ទឹក​បន្ទាប់​ពីបៅ​រួច (ទារកបៅ​ដោះ​ម្តាយ ពុំគួរ​​ផឹក​ទឹក​ទេ […]


ការថែទាំទារក

ទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ

ការ​ញ៉ាំ ឬ​​រំលាយ​អាហារ​ មាន​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​រីក​លូត​លាស់សម្រាប់​ទារក។ ទារក ​ភាគ​ច្រើន​ញ៉ាំ​អាហារ​បំប៉ន​បែប​ធម្មតា និង​មាន​សុខ​ភាព​ល្អ​លើ​ពោះ​វៀន​ ប៉ុន្តែ​ពេល​ខ្លះ​ ​មុខ​ងារ​ទាំង​នេះ ​អាច​មិន​ដំណើរ​ការ​បាន​ដូច​ធម្មតា ហើយ​អាច​ជា​បញ្ហា​ស្រាល ឬ​ធ្ងន់ធ្ងរ ក៏មាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ប៉ាម៉ាក់ទាំង​អស់ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្ពស់លើ​ការ​រំលាយ​អាហារ​របស់​កូន ខណៈ​បើ​ទារក​មាន​សញ្ញា​ណា​មួយក្នុង​ចំណោម​សញ្ញា​ទាំង​ ៣ ខាងក្រោម អាច​នឹង​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ខាន។ ១- ក្អួត អាការៈក្អួត​ចំពោះ​ទារក ​ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​លើ​ពោះ​វៀន​ បង្ក​ឡើង​ដោយ​វីរុស។ រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​ ច្រើន​តែ​ជា​ការ​ក្អួត និង​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ ដូច​ជា​ គ្រុន​ក្តៅ ឬ​រាក អាច​កើត​មាន​ក្នុង​ពេល​តែ​មួយ។ ការ​ឆ្លង​មេរោគ​ទាំង​នេះ ​ជា​ទូ​ទៅ​យើង​ឃើញ​ថា​មាន​រយៈ​ពេល​ ២-៣ ​ថ្ងៃ ឯ​ការ​ញ៉ាំ​របស់​ទារក​ ក៏​មិន​គ្រប់​តាម​តម្រូវ​ការ​ដែរ។ ​បើ​កន្ទប​​កូន ​​មិនសើម​ដូច​ធម្មតា ឬ​បរិមាណ​ហូរ​ទឹក​មាត់​​តិច​ជាង​មុន នោះ​កូនយើង​អាច​នឹង​មាន​បញ្ហា​​ខ្វះ​ជាតិ​ទឹកទៀត​ផង។ ក្នុង​ស្ថាន​ភាព​នេះ បើ​កូនយើង​មិន​ព្រម​បៅ​ដោះ ​ត្រូវ​ឲ្យសារធាតុ​អេឡិច​ត្រូ​លីត​ទៅកូន ​ដូច​ជា Pedialyte ឬ Rehydralyte រៀង​រាល់ ១៥ នាទី​ម្តង​។ ករណី​កម្រ​ អាការៈក្អួត​របស់កូន អាច​ជា​សញ្ញា​​មិន​ប្រក្រតី​របស់​​បំពង់​រំលាយ​អាហារ អាច​មក​ពី​សាច់​ដុំ​នៅ​​ផ្នែក​ខាង​ចុង​​ក្រពះ​ឡើង​ក្រាស់ រារាំង​​ទឹក​ដោះ​ មិន​អាច​ហូរ​ឆ្លង​កាត់​បាន។ ស្ថាន​ភាព​បែប​នេះ ​គេ​ហៅ​ថា […]


ការថែទាំទារក

ម៉ាក់ៗគួរដឹង មូលហេតុធ្វើឲ្យកូនឧស្សាហ៍ត្អើក និងវិធីបំបាត់

បើ​ម៉ាក់​ៗ​កត់​សម្គាល់​ឃើញ​ទារក​ទើប​កើត​ឧស្សាហ៍​ត្អើក មិន​បាច់​បារម្ភ​ពេក​ទេ ព្រោះ​នោះ​ជា​រឿង​ធម្មតា ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ហើយ​សូម្បី​តែ​យើង​មនុស្ស​ធំ​ក៏​ជួប​បញ្ហា​នេះ​ដែរ គ្រាន់តែ​ទារក​ទើប​កើត ឬ​អាយុ​ក្រោម ១២ ខែ​ជួប​ញឹកញាប់​ខ្លាំង​ជាង ឬ​អាច​រាល់ថ្ងៃ​តែម្ដង។ អត្ថបទ​ពាក់ព័ន្ធ៖ មូលហេតុ​កូន​បៅរួច ​ចេះ​តែ​ក្អែចេញ​មក​វិញ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ត្អើក​មិន​មែន​ជា​រឿង​ធំដុំ​របស់​ទារក​ទេ តែ​ម៉ាក់​ប៉ា​ខ្លះ​មិន​ដឹង​ទើប​ចេះ​តែ​កើត​ចិត្ត​ព្រួយ​បារម្ភ។ វា​កើត​ឡើង​ដោយសារ​សាច់​ដុំ​សន្ទះ​ទ្រូង នៅ​សុខ​ៗ​ស្រាប់​តែ​កន្ត្រាក់​ភ្លាម​ៗ ហើយ​វិធី​ជួយ​កូន​ឲ្យ​បាត់​វិញ​មាន​ដូចជា ព្យាយាម​ឲ្យ​បៅ​បន្ថែម​តិច​ៗ លើក​កូន​ឲ្យ​ផ្កាប់​មុខ​លើ​ស្មា​យើង និង​រឹត​ខ្នង​កូន​តិច​ៗ។ តែ​បើ​នៅ​មិន​ទាន់​បាត់​យើង​អាចឲ្យ​កូន​ម៉ឹម​ទឹក​បន្ថែម បើ​កូន​គ្រប់​អាយុ ៦​ខែ ចំណែក​វិធី​ពញ្ញាក់​កូន​ក៏​អាច​សាកល្បង​បាន​ដែរ ប្រសិន​​កូន​មាន​ភាព​រំញោច។ តែ​បើ​ត្អើក​យូរ​ដល់​ ២ ម៉ោង ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​។ ចំណែក​មូលហេតុ​វិញ​គឺ​បណ្ដាល​មកពី​យើង​ព្យាយាម​កុំ​ឲ្យ​កូន​ម៉ឹម​លឿន ម៉ឹម​ឆ្អែត​ពេក ញ៉ាំ​ច្រើន​ពេក ផឹក​ច្រើន ឬ​លឿន​ព្រោះ​វា​បណ្ដាល​ឲ្យ​ឈ្លក់ កូន​លេប​ខ្យល់​ចូល​ក្នុង​ពោះ ហើយ​កត្តា​ផ្លាស់ប្ដូរ​អាកាសធាតុ​​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ជួប​បញ្ហា​នេះ​ច្រើន​ផង​ដែរ។ វិធី​បង្ការ​កុំឲ្យ​ទារក​ត្អើក​ទៀត​នៅ​ពេល​គេ​បៅ​រួច​គួរតែ ឲ្យ​កូន​ម៉ឹម​នៅ​ពេល​គេ​ចង់ កុំ​បណ្ដាយ​ឲ្យ​កូន​ឃ្លាន​ខ្លាំង ម៉ឹម​តិច​ៗ តែ​ច្រើន​ដង ក្បាលដោះ​ត្រូវ​ប្រាកដ​ថា​ដាក់​ចូល​មាត់​កូន​ត្រឹមត្រូវ កុំ​បន្លែង​លេង​ពេល​ម៉ឹម ព្រោះ​កូន​នឹង​បាត់បង់​អារម្មណ៍។ អត្ថបទ​ពាក់ព័ន្ធ៖ ត្អើកអត់បាត់ អាច​មានជំងឺ​ទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស