កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ - ទោះ​កូន​ក្នុង​វ័យ​ណា​ក៏​ដោយ ក៏​សមាសភាព​អាហារូបត្ថម្ភ​នៅ​តែ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតជួយដល់​​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ បើ​កូន​ខ្វះ​សារធាតុ​ចិញ្ចឹម ឬ​កង្វះអាហារូបត្ថម្ភ ម៉ាក់ប៉ា​គួរ​មាន​វិធី​ដោះស្រាយ

ចំណេះដឹងទូទៅ

កង្វះអាហារូបត្ថម្ភ

កូនស្លេកស្លាំងសង្ស័យខ្វះជាតិដែក ម៉ាក់ៗ​គួរធ្វើម៉េច​ខ្លះ?

កង្វះជាតិដែកលើកុមារមិនត្រឹមតែបង្កឱ្យកុមារមានជំងឺស្លេកស្លាំងទេ ថែមទាំង​អាច​បង្ក​ឱ្យកុមារលូតលាស់រាងកាយ និងអភិវឌ្ឍខួរក្បាលយឺតទៀតផង។ ហេតុអ្វីបានជាកុមារ​មាន​ជំងឺ​នេះ? ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមវិធីណាខ្លះ? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារ​ជាតិបាន​ឱ្យ​ដឹងថា កត្តាបង្កឱ្យកុមារខ្វះជាតិដែករហូតដល់ស្លេកស្លាំងរួមមាន៖ - អំឡុងពេលបៅដោះម្តាយ៖ ម្តាយញុំាចំណីអាហារដែលខ្វះជាតិដែក - របបអាហារ៖ ក្រោយពេលកុមារអាយុ ៦ ខែ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារដែលខ្វះជាតិដែក​ដូចជា បបរសជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឬអំបិលជាដើម ដោយ​មិន​បាន​បន្ថែម​បន្លែ ត្រី សាច់​ត្រឹម​ត្រូវ - ទឹកដោះគោក្រដាស៖ ការឱ្យកូនញុំាទឹកដោះគោក្រដាសមុនអាយុ ១ ខួប - ទឹកដោះគោខាប់៖ ការឆុងទឹកដោះគោខាប់ឱ្យកូនបៅ ឬញុំាជំនួសទឹកដោះម្តាយ ឬបបរខាប់​គ្រប់​គ្រឿង - ការហូរឈាមតិចៗក្នុងខ្លួន៖ ដោយសារដំបៅក្រពះ ឫសដូងបាត ឬដុះសាច់ក្នុងពោះវៀន - ជំងឺដែលធ្វើឱ្យពោះវៀនមិនស្រូបសារធាតុចិញ្ចឹមបានល្អ (Coeliace disease) ៖ ពេលខ្លះកុមារញុំាចំណីអាហារបានគ្រប់គ្រាន់​ហើយ តែពោះវៀនអត់ស្រូបយក។ ដូច្នេះជាតិដែកដែលនាំចូល អត់បានយកទៅ​ប្រើប្រាស់​ទេ​ដែលបណ្តាលឱ្យខ្វះជាតិដែក - ការមានសត្វល្អិតនៅក្នុងខ្លួន៖ ពេលកុមារមានសត្វល្អិតនៅក្នុងខ្លួនក៏​បណ្តាលឱ្យជាតិដែក​ថយ​ចុះ​ដែរ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]

ស្វែងរក កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ

ខ្វះសារធាតុចិញ្ចឹមសំខាន់ពីរមុខនេះ ឆ្អឹងកូនខ្សោយ អត់មាំ អន់កម្ពស់ ឯធ្មេញក៏មានបញ្ហា

កាល់ស្យូម និងវីតាមីន D ជាប្រភេទវីតាមីនជួយឆ្អឹង និងធ្មេញកូនលូតលាស់ល្អ រឹងមាំ។ សារធាតុចិញ្ចឹមទាំងនេះមានទំនាក់ទំនងនឹងគ្នា មិនអាចអត់មួយណាបាននោះទេ ដោយសារតែរាងកាយត្រូវការវីតាមីន D ដើម្បីស្រូបយកកាល់ស្យូមសម្រាប់ទ្រទ្រង់ដល់ការលូតលាស់ឆ្អឹង និងធ្មេញ។ ១- ប្រភពនៃកាល់ស្យូម លោកវេជ្ជបណ្ឌិតឯកទេសរោគកុមារនៃមន្ទីរពេទ្យកុមារជាតិ អ៊ុន យូ បានឲ្យដឹងថា កាល់ស្យូម ដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់រាងកាយឲ្យរឹងមាំ ធ្វើឲ្យឆ្អឹង និងធ្មេញមានសុខភាពល្អ ជាសារធាតុបញ្ចេញអង់ស៊ីម និងអ័រម៉ូន ធ្វើឲ្យប្រព័ន្ធប្រសាទ និងសាច់ដុំដំណើរការបានល្អ។ ក្រៅពីជួយឲ្យឆ្អឹងរឹងមាំ ធ្មេញលូតលាស់ល្អ កាល់ស្យូមមានមុខងារសំខាន់ជួយរក្សាកម្តៅក្នុងខ្លួនក្មេង។ ម៉ាក់ប៉ាភាគច្រើនប្រហែលជាបានដឹងហើយថា ទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូម ប៉ុន្តែក្រៅពីទឹកដោះគោគ្រប់ប្រភេទ និងផលិតផលពីទឹកដោះគោ កាល់ស្យូមក៏មាននៅអាហារមួយចំនួនដែរ។ – ទឹកដោះគោ – យ៉ាអួ – ឈីស – តៅហ៊ូ – ស៊ុត – ត្រីសាឌីន ត្រីសាលម៉ុន – សណ្តែកសៀង សណ្តែកខៀវ – ប្រូខូលី បន្លៃបៃតង – ល្ង គ្រាប់អាល់ម៉ុន។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ ២- ប្រភពនៃវីតាមីន D វីតាមីន D អាចធ្វើឲ្យឆ្អឹងរឹងមាំ ព្រោះជួយរាងកាយស្រូបយកកាល់ស្យូមបានច្រើន។ ពន្លឺព្រះអាទិត្យនៅពេលព្រឹក ជាប្រភពនៃវីតាមីន D […]


កង្វះអាហារូបត្ថម្ភ

ប្រភេទអាហារធ្វើឲ្យកូនតូចញ៉ាំទៅទល់លាមក និងវិធីដោះស្រាយ

កូន​ក្មេង​ចេះ​​តែ​ទល់​លាមក​ពី​មូលហេតុ​ច្រើន​យ៉ាង អាច​​មក​ពី​របប​អាហារ​ដែល​មិន​​សម្បូរ​ជាតិ​កាក​​សរសៃ ម្សៅ​ទឹកដោះគោ កូន​ខ្វះ​ជាតិ​ទឹក ឬ​ការ​បន្ថែម​អាហារ​រឹង​ផ្សេងៗ​ទៅ​ក្នុង​របប​អាហារ​របស់​កូន ធ្វើ​ឲ្យ​ក្រពះ​ពោះវៀន​ក្មេង​ពិបាក​រំលាយ។ តើ​អាហារ​ណា​ខ្លះ​អាច​ធ្វើ​ឲ្យ​កូន​ទល់​លាមក? បើ​កូន​ទល់​លាមក​ត្រូវ​ឲ្យ​ញ៉ាំ​អី? លោកវេ​ជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា នៅ​ពេល​កូន​ចេះ​ញ៉ាំ​អាហារ​ម៉ាក់ប៉ា​​តែង​តែ​បញ្ចុក ឬ​បន្ថែម​របប​អាហារ​ឲ្យ​ទៅ​កូន ដោយ​អាហារ​ទាំង​នោះ​មិន​បាន​កិន​ឲ្យ​ម៉ដ្ត ពិសេស​អាហារ​រឹង​មួយ​ចំនួន ជា​ហេតុ​នាំ​ឲ្យ​កូន​ទល់​លាមក។ ១- អាហារ​ធ្វើ​ក្មេង​ទល់​លាមក – ការ៉ុត – ដំឡូងបារាំង – ទឹកដោះគោ – ផ្លែ​ចេក​ទុំ​ស្ទើរ – បាយ – នំប៉័ង។ អត្ថបទពាក់ព័ន្ធ៖  មូលហេតុទារកចេះតែទល់លាមក និងវិធីដោះស្រាយ ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? ២- អាហារ​ជួយ​បន្ទន់​លាមកកូន ​បើ​កូន​ទល់​លាមក ម៉ាក់ៗ​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ និង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ ឬ ហ្វៃបឺរ នោះ​អាច​ជួយ​បន្ទន់​លាមក​កូន​បាន។ – បន្លែ​បៃតង – ចេកទុំ – ល្ហុងទុំ – ដំឡូងជ្វា – ស្វាយទុំ – ក្រូច – ប៊ើរ។


កង្វះអាហារូបត្ថម្ភ

ទម្រើសកូន ឲ្យកូនញ៉ាំអាហារ ៥ មុខនេះ ដូចធ្វើបាបកូនអ៊ីចឹង!

ទីផ្សារ​អាហារ​បច្ចុប្បន្ន មមាញញឹកខ្លាំង ស្របពេល​ចំនួនមនុស្សជុំវិញពិភពលោកកំពុងកើន​ឡើង​ជាលំដាប់ ហើយ​អតិថិជនចម្បង​របស់សហគ្រាស​ចំណី​អាហារ អាចជាក្មេងៗតូច ប៉ុន្តែ​សហគ្រាស​មួយចំនួនដែល​ប្រកួត​ប្រជែង បែរ​ជាមិនគិត​ដល់សុខភាពក្មេង ផលិត​អាហារ​មានសារជាតិចិញ្ចឹមទាប និងជាតិស្ករខ្ពស់ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាពក្មេងៗ។ ជា​ប៉ាម៉ាក់គេ ទោះ​ស្រលាញ់​កូន​ប៉ុនណា ត្រូវ​ដឹង​អ្វី​ល្អ​សម្រាប់កូន និងអ្វីមិនគួរ​ឲ្យ​កូន​ញ៉ាំផង “Hello គ្រូពេទ្យ” នឹង​បង្ហាញ​អាហារ ៥យ៉ាង គួរ​កុំ​ឲ្យ​ក្មេង​ញ៉ាំ​ឲ្យ​សោះ។ ១- នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ (Cereals) នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ ​​ជា​អាហារ​ក្មេង​ភាគ​ច្រើន​​ចូលចិត្ត​ញ៉ាំ​ជាង​គេ​នៅ​ពេល​ព្រឹក ហើយ​នៅ​លើ​សំបក​កញ្ចប់​ មានសរសេរ​ថា​ ធញ្ញជាតិ​សុទ្ធ​ ប៉ុន្តែ​អ្វី​ទាំង​នោះ អាច​ជាបំភ័ន្ត​ភ្នែកម៉ាក់ប៉ាក្មេង ​ឲ្យ​ជឿ​ថា​ល្អ​សម្រាប់​កូន​ៗ​ក៏ថា​បាន​។ ព្រោះ​​ការ​ពិត នំ​ប្រភេទ​នេះ ​សម្បូរ​ទៅ​ដោយ​ស្ករ​ខ្ពស់ ជាតិ​សរសៃ​ទាប និង​គ្មាន​កាឡូរី​ទាល់​តែ​សោះ ហេតុនេះ នៅ​ពេល​យើង​​ទិញផលិត​ផល​​គ្រាប់​ធញ្ញជាតិចម្រាញ់​ទាំងនេះ​ ​ត្រូវ​មើល​ថា​ផលិតផល​ណា​​មាន​ជាតិ​ស្ករ​ទាប បើ​​គ្រឿង​ផ្សំ​ត្រឹមត្រូវ​ហើយ ​ត្រូវ​មើល​ថា​មាន​ជាតិប្រូតេអ៊ី​យ៉ាង​តិច ​៣​ក្រាម ក្នុង​ផលិត​ផល​នោះ ទើប​ល្អ​សម្រាប់​ក្មេង​ញ៉ាំ។ ២- ហតដក (Hot Dog) សាច់​កិន​ និង​សាច់​ក្រក​ សម្បូរ​ជាតិអាស៊ីដនី​ទ្រីត ដែល​​ជា​សារធាតុ​បង្ក​ឲ្យ​មាន​មហារីក។ ​ញ៉ាំ​សាច់​ប្រភេទ​នេះ​ច្រើន​ ត្រូវ​គេ​ជឿថា​ អាច​ប្រឈម​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​ទឹក​នោម​ផ្អែម។ នំប៉័ង​ញាត់​សាច់​ក្រក […]


កង្វះអាហារូបត្ថម្ភ

តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត

ជា​ធម្មតា​យើង​គួរ​មាន​របប​អាហារ​យ៉ាងហោច​ណាស់ ៣ ពេល/ថ្ងៃ ដើម្បី​ជួយ​ឲ្យ​សុខភាព​រឹងមាំ ប៉ុន្តែ​បច្ចុប្បន្ន ជាធម្មតា​គ្នា​យើង​អាច​មាន​អាហារ​ ៤ ពេល/ថ្ងៃ ដោយ​ពី​អាហារ​ព្រឹក ថ្ងៃត្រង់ និងល្ងាច អាហារទី ៤ ត្រូវ​ចាត់​ទុក​ជា​អាហារ​សម្រន់។ ចំពោះ​ក្មេងៗ​ក៏​ដូច​គ្នា ម៉ាក់ៗ​វៃ​ឆ្លាត ចម្អិន​អាហារ មិន​ត្រូវតែ​ឆ្ងាញ់​មួយ​មុខ​ទេ ត្រូវ​មាន​សុខភាព​ល្អ​ទៀត ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិច​និក​រៀប​ចំអាហារបែប​អឺរ៉ុប ឲ្យ​គ្នា​យើង​បាន​ដឹង កូនញ៉ាំហើយសុខភាព​ល្អ និងវៃឆ្លាត​ទៀត។​ ១- អាហារពេលព្រឹក ​បើចង់​បាន​អាហារ​ពេល​ព្រឹក​បែប​សាមញ្ញ និង​មាន​សុខភាព​ល្អ​សម្រាប់​កូនៗ ​អាច​ធ្វើ​តាម​របៀប​នេះ ដោយ​អាច​ប្រើ​នំ Muffin (ដូច​នំ​ពង​ទា)​ ធ្វើ​ពី​ស្រូវ​សាឡី ចិត​ប៉េង​ប៉ោះ​មួយ​ដុំ​ធំ កម្ទេច​ឈីស ១/៤​ពែង ពង​ចៀន​មួយ​គ្រាប់ និងចិញ្រ្ចាំជី​ល្អិត​ៗ​មួយ​ស្លាប​ព្រា។ យកនំ Muffin មក​ដាក់​ជាមួយ​ចំណិត​ប៉េង​ប៉ោះ បន្ទាប់​មក​រោយ​ឈីស ហើយ​​ដាក់​វា​នៅ​លើ​ចាន រួច​ហើយ​រុញ​វា​ចូល​ក្នុង​ម៉ាស៊ីន​ដុត និង​ដុត​​រហូតដល់​ឈីស​រលាយ ប្រែ​ទៅ​ជា​ពណ៌​ត្នោត។ បន្ទាប់​មក​ទៀត​យក​វា​ចេញ​ពី​ម៉ាស៊ីន​ដុត ហើយ​ដាក់​ពង​ទា​ចៀន​ពី​លើ និង​រោយ​ស្លឹក​ជី​បន្ថែម។ ​​អាច​បន្ថែម Muffin ពាក់​កណ្ដាល​ថែម​ទៀត​ក៏​បាន។ ២- អាហារថ្ងៃត្រង់ ភីហ្សា​ត្រជាក់​ៗ ក៏​អាច​ចាត់​ទុក​ជា​អាហារ​ល្អ​សម្រាប់​សុខភាព ប្រសិន​បើ​ប៉ាម៉ាក់​ធ្វើ​វា​បាន​ត្រឹម​ត្រូវ។ ទឹក​ប៉េង​ប៉ោះសម្រាប់​ជ្រលក់​ភីហ្សា […]


កង្វះអាហារូបត្ថម្ភ

បាក់តេរីល្អក្នុងពោះវៀន ជួយក្មេងដែលខ្វះអាហារូបត្ថម្ភឲ្យលូតលាស់ល្អ លើ៣ផ្នែកសំខាន់ៗ

តាមអង្គការ​សុខភាព​ពិភពលោក (WHO) ក្មេងៗ ប្រមាណ ១៥០​លាន​នាក់ ក្រោមអាយុ ៥​ឆ្នាំ មាន​បញ្ហា​ខ្វះអាហារូបត្ថម្ភ ​ទូទាំង​ពិភពលោក។ តែការ​សិក្សាមួយ រកឃើញ​ថា បាក់តេរី​ក្នុងពោះវៀន ជួយ​ឲ្យក្មេង​ខ្វះអាហាររូបត្ថម្ភ ​​លូតលាស់ល្អ លើ៣ផ្នែក។ អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Washington របស់​អាមេរិក បាន​សិក្សា​លើប្រភេទ​បាក់តេរី ក្នុង​ពោះវៀន​ក្មេងបង់ក្លាដេស។ ដំបូង អ្នកស្រាវជ្រាវ បាន​ប្រើ​អាហារ​ជាច្រើន បង្កើន​បាក់តេរី នៅក្នុង​សត្វកណ្ដុរ និង​សត្វជ្រូក។ បន្ទាប់មកទៀត អ្នកស្រាវជ្រាវ បាន​សាកល្បង​លើ​ក្មេងៗ​បង់ក្លាដេស ៦៨​នាក់ អាយុពី ១២-១៨​ខែ។ ក្រោយការ​តាមដានលើ​ការលូតលាស់​របស់​កុមារ អ្នកស្រាវជ្រាវ រកឃើញ​ថា ចេក សណ្ដែកដី និង​សណ្ដែកសៀង ដែល​ប្រើជា​ថ្នាំ (Paste) បាន​ជួយ​បង្កើន​បាក់តេរី​ល្អ ​ពាក់ព័ន្ធ​នឹង​ការលូតលាត់​ឆ្អឹង ការ​អភិវឌ្ឍ​ខួរក្បាល និង​មុខងារ​ប្រព័ន្ធ​ការពារ។ លោក Jeffrey Gordon សាស្ត្រាចារ្យ មកពី​សាកលវិទ្យាល័យ Washington និងជាអ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា គោលដៅ​នៃ​ការសិក្សា គឺប្រើ​បាក់តេរី ដើម្បី​ព្យាបាល។ លោក​ថា បាក់តេរី […]


កង្វះអាហារូបត្ថម្ភ

ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច?

ដូច​ “Hello គ្រូពេទ្យ” ប្រាប់​ជារឿយៗហើយ អាហារូបត្ថម្ភសំខាន់ណាស់​សម្រាប់​ការ​លូត​លាស់​របស់ក្មេង ប៉ាម៉ាក់​ ត្រូវគិត​ពី​សុខភាពកូនឲ្យ​បាន​ច្រើន​បន្តិច ទោះ​កូន​ពិបាក​រឿង​ញ៉ាំ​អាហារ​​ក៏​ដោយ ប៉ុន្តែ​ក៏​មិន​គួរ​តាម​ចិត្ត​កូន មិន​ខ្វាយខ្វល់​នោះដែរ ត្រូវ​តែ​ចេះ​រក​វិធី​ដោះ​ស្រាយ បើ​កូន​មាន​បញ្ហាកង្វះអាហារូបត្ថម្ភ ច្បាស់​ជាវីវរមិន​ខាន។ ចង់ដឹង​កង្វះ​អាហារូបត្ថម្ភលើក្មេងៗ​ តើដោយសារ​អ្វី? ប៉ះពាល់​អីខ្លះ​ដល់​ក្មេង? អាចស្វែង​យល់​ពី​អត្ថបទ​នេះបាន។ ១- កង្វះអាហារូបត្ថម្ភលើក្មេងៗ​ដោយសារអ្វី? បញ្ហា​កង្វះអាហារូបត្ថម្ភ​លើ​ក្មេងៗ ​អាច​មក​ពី​ទម្លាប់​ញ៉ាំ​ច្រើន​ពេក ​ឬ​ញ៉ាំ​តិច​ពេក ញ៉ាំ​សារ​ធាតុ​ចាំ​បាច់​ប្រ​ចាំ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ​ឬ​លើស​កម្រិតដូចជា ពពួកខ្លាញ់ ស្ករ និង​អំបិលជាដើម។ ការ​ញ៉ាំ​មិន​គ្រប់​គ្រាន់​ ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត ដូចជា ប្រូតេអ៊ីន ជាតិសរសៃ និង​វីតាមីន ។ល។ ២- កង្វះអាហារូបត្ថម្ភប៉ះពាល់អ្វីខ្លះដល់ក្មេង? បើសិន​ជា​ក្មេងមាន​បញ្ហា​កង្វះអាហារូបត្ថម្ភ ​អាច​នឹង​មាន​ជំងឺ​ជា​ច្រើន​ដូច​ជា៖ – កើត​ជំងឺ​ពុក​ឆ្អឹង៖ ក្មេង​នឹង​ប្រឈមជំងឺ​ពុកឆ្អឹង ដោយ​សារ​កង្វះអាហារូបត្ថម្ភ ពិសេសខ្វះជាតិកាល់ស្យូម និងវីតាមីន D។ – បញ្ហា​ដង្ហើម៖ ដោយ​សារ​សារធាតុ​ចិញ្ចឹមមិន​គ្រប់​គ្រាន់នៅ​ក្នុង​ឈាម នាំ​ឲ្យ​ឈាម​ខ្វះ​អុកស៊ីហ្សែន បញ្ជូន​ទៅ​កាន់​សួត នាំ​ឲ្យ​ប៉ះពាល់​បញ្ហា​ផ្លូវ​ដង្ហើម។ – ជំងឺ​សរសៃ​ឈាម​បេះដូង៖ ដោយ​សារ​លើស​ជាតិខ្លាញ់ អំបិល និង​ស្ករ​ច្រើន​ពេក នាំ​ឲ្យ​ឡើង​កូលេស្តេរ៉ូល លើស​​ឈាម និង​ក្រិន​សរសៃ​ឈាម។ – ​ធាត់ខ្លាំង៖​ ដោយ​សារ​ក្មេង​ចូល​ចិត្ត​ញ៉ាំ​​ពពួក​អាហារ​សម្រន់​ច្រើន​ពេក ដែល​អាច​បង្ក​ជា​​ផល​វិបាក​ រួម​នឹង​ជំងឺ​ជា​ច្រើន ​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម ឃើញ​ខ្លួន​ឯង​អាក្រក់ដោយ​សារ​ធាត់ពេក ញ៉ាំ​មិន​ប្រក្រតី ជំងឺ​មហារីក ជាដើម។ – បញ្ហា​ផ្លូវ​ចិត្ត៖ ក្មេង​មាន​ទម្លាប់​ញ៉ាំ​មិន​គ្រប់​គ្រាន់ ​ងាយ​នឹង​មាន​ជំងឺ​ផ្លូវ​ចិត្ត ដូច​ជា ជំងឺ​ថប់​បារម្ភ  និង​ប៉ះពាល់​ដល់​ការ​លូត​លាស់ផ្នែក​​ផ្លូវ​ចិត្ត​ផង​ដែរ។ – […]


កង្វះអាហារូបត្ថម្ភ

ហេតុផលម៉ាក់ៗមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក

មនុស្ស​ភាគច្រើន តែងតែ​ផឹក​ទឹកកក​រាល់ថ្ងៃ មិន​ថា​ខែ​ក្ដៅ ឬ​ខែ​ត្រជាក់​ឡើយ ហើយ​គ្រប់​ភេសជ្ជៈ​ដែល​យើង​ផឹក​មានលាយ​ជាមួយ​វាជានិច្ច។ សម្រាប់​មនុស្ស​ធំ​ខ្លះមិន​សូវ​ជា​មាន​បញ្ហា​ឡើយ ប៉ុន្តែ​សម្រាប់​កូន​ក្មេង​វិញ អាច​មាន​ផល​ប៉ះពាល់​ច្រើន បើ​ក្មេង​ទាំង​នោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ច្រើន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គ្មាន​ឯកសារ​ផ្លូវការ​ណា​មួយ​ដែល​បញ្ជាក់​ថា ទឹកកក​​​ធ្វើឲ្យ​ប៉ះពាល់​លើ​កុមារ​ឡើយ ទាល់តែ​កុមារ​ទាំង​នោះ​មាន​ជំងឺ​ផ្លូវ​ដង្ហើម ឬ​ជំងឺ​រលាក​បំពង់ក និង​ច្រមុះ ដែល​ធ្វើឲ្យ​ជំងឺ​កាន់តែ​ងាយ​រើ​ឡើង។ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ បាន​បញ្ជាក់​ទៀត​ថា ករណី​ខ្លះ​ដូចជា​ការ​ក្រឡុក​ផ្លែឈើ ធ្វើ​ជា​ការ៉េម ក៏​មាន​អនុញ្ញាត​ដែរ តែ​មិនមែនជា​ការ​ដែល​ឲ្យ​កូន​ញ៉ាំ​ទឹកកក​ទាំង​កែវ​ៗ ដូច​មនុស្ស​ធំ​ធម្មតា​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​ តាម​ការ​មើល​ឃើញ​របស់​យើង​គ្រប់​គ្នា ​ក្មេង​ដែលញ៉ាំ ឬ​ផឹក​អ្វី​ត្រជាក់​ៗ​មាន​ឱកាស​ឆ្លង​ជំងឺ​​ផ្ដាសាយ ក្អក ក្ដៅខ្លួន ឬ​ហៀរ​សំបោរ​ជាដើម ដែល​នោះ​មួយ​ផ្នែក​មកពី​ទឹកកក​មែន ដោយសារប្រព័ន្ធការពារ​ខ្លួនឯង មិន​ទាន់រឹងមាំដូច​ក្មេង​ដែល​មាន​អាយុ​ចាប់ពី ៥ ឆ្នាំ​ឡើង​ទៅ​ទេ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​វេជ្ជបណ្ឌិត​ខាងលើ។ ក្នុង​ករណី​​ទឹកកក ផលិត​ពី​ទឹក​មិន​ស្អាត ឬ​មាន​ដាក់​សារធាតុ​គីមី​ទៀត​នោះ​នឹង​រឹត​តែមាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ក្មេង​ធ្ងន់ធ្ងរ។ អ្នក​គ្រូពេទ្យ​ក៏​បន្ថែម​ទៀត​ថា ជា​ធម្មតា​របប​អាហារ​កុមារ គួរតែ​ជា​បន្លែ ផ្លែឈើ និង​អាហារ​ចម្រុះ​ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​សាំ​រឹងមាំ អាច​ទប់ទល់​នឹង​ជំងឺ​ផ្សេង​ៗ មិនមែន​ជា​ពពួក​អាហារ​ផ្អាប់ ឬ​ភេសជ្ជៈ​កំប៉ុង​ឡើយ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health […]


កង្វះអាហារូបត្ថម្ភ

ក្មេងអាលែកហ្ស៊ីទឹកដោះគោ ឬអាហារ មានសញ្ញាអីខ្លះ?

ក្មេង​កាលណា​​ម៉ឹម​ទឹកដោះ​គោ ញ៉ាំ​ចំណី​អាហារ ឬ​អ្វី​មួយ​ចូល​ក្នុង​ពោះ​មាន​ប្រតិកម្ម នោះ​ច្បាស់​ជា​អាលែកហ្ស៊ី​ជាមួយ​អាហារ​ទាំង​នោះ​ហើយ បើ​ម៉ាក់ប៉ា​បណ្តែត​បណ្តោយ កូន​តូច​ងាយ​នឹង​ខ្វះ​អាហារូបត្ថម្ភ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគសញ្ញា​ក្មេង​អាលែកហ្ស៊ី​អាហារ មាន​សញ្ញា​ជាច្រើន​ដែល​យើង​អាច​សម្គាល់​បាន​ថា កូន​អាលែកហ្ស៊ី​ជាមួយ​ចំណី​អាហារ​ណាមួយ​ដែល​យើង​ឲ្យ​ញ៉ាំ ឬ​អាលែកហ្ស៊ី​ជាមួយ​​ម្សៅ​ទឹកដោះគោ​ដែល​គេ​ម៉ឹម។ – ក្អែ​ញឹក​ញាប់ – ក្អួត – ឈឺពោះ – ហើមពោះ – រាករូស – ហត់ ពិបាក​ដក​ដង្ហើម – រមាស់​ស្បែក – ហើមមុខមាត់​ បបូរមាត់ អណ្តាត បំពង់ក។ អត្ថបទពាក់ព័ន្ធ៖  តាម​ក្បូន​ពេទ្យ គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម​១ឆ្នាំ ញ៉ាំ​ស្ករ ឬ​អំបិល​ទេ? មុនឲ្យ​កូន​តូច​ផឹក​ដោះ​គោ​ស្រស់ ចាំបាច់​ត្រូវ​ដឹង​រឿង​ទាំង​នេះ​សិន លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ២- វិធី​ការពារ និង​ព្យាបាល អាលែកហ្ស៊ី​អាហារ ស្តាប់​ទៅ​ហាក់​មិន​ធ្ងន់​ធ្ងរ តែ​មិន​អ៊ីចឹង​ទេ ក្មេងៗ ពិសេស​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ បើ​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​អាច​ឈាន​​ទៅ​ស្លាប់​បាន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ផ្តល់​ជា​ដំបូន្មាន​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​តាម​ដាន​ចំណី​អាហារ​ដែល​កូន​ញ៉ាំ​ជាមួយ​រោគ​សញ្ញា​ដែល​បាន​រៀបរាប់​ខាង​លើ ក្នុង​ករណី​ឃើញ​កូន​ប្រតិកម្ម​ជាមួយ​អាហារ​ ត្រូវ​ឈប់​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​ទាំង​នោះ ប្រសិន​បើ​អាលែកហ្ស៊ី​ជាមួយ​ទឹកដោះ​គោ​ម្សៅ ត្រូវ​ឆាប់ប្តូរ​ប្រភេទ​ដែល​មាន​​អាលែកហ្ស៊ីតិច​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


កង្វះអាហារូបត្ថម្ភ

ចង់ឲ្យកូនសុខភាពល្អ អាចឲ្យកូនញ៉ាំថ្នាំ​ខ្លាញ់​ត្រីបាន​អត់?

ដើម្បី​ជួយ​ឲ្យ​ការ​លូត​លាស់​ក្មេង​កាន់​តែ​ប្រសើរ ប៉ាម៉ាក់គួរ​រៀប​ចំ​របប​អាហារ​ល្អៗ​សម្រាប់​កូនៗ ដូច​ជា​​អាហារ​មាន​វីតាមីនខ្ពស់ សារធាតុ​រ៉ែ ពិសេស​សាច់ត្រី ដែល​សម្បូរ​អាស៊ីដ​អូមេហ្គា ៣ ជំនួយ​ការ​វិវត្ត​ខួរ​ក្បាល​ក្មេងឲ្យ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​ បើ​កូនយើងមិនចូល​ចិត្ត​ញ៉ាំ​ត្រីទេនោះ គួរឲ្យ​ក្មេង​ប្រើ​ថ្នាំ​ខ្លាញ់​ត្រីក៏​បាន។ ១- ហេតុ​អ្វី​ក្មេង​គួរ​ប្រើ​ថ្នាំ​​ខ្លាញ់ត្រី? ខ្លាញ់​ត្រី មាន​ផ្ទុក​នូវ​សារ​ជាតិ​អាស៊ីដ​អូមេហ្គា ៣ ជា​ពិសេស DHA និង EPA ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​ភ្នែក​របស់​ក្មេង។ ត្រី​រស់​នៅ​ក្នុង​ទឹក​ត្រជាក់ ​សម្បូរខ្លាញ់ ​មាន​ផ្ទុក​អាស៊ីដ​អូមេហ្គា ៣ ក្នុង​បរិមាណ​យ៉ាង​ច្រើន។ ​ជា​រឿង​ល្អ​បំផុត បើ​​ក្នុង​អាហារកូន ​​មាន​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ប៉ុន្តែ​ត្រីមួយចំនួន​ដែល​​ក្មេង​ញ៉ាំ ​ប្រហែល​នឹង​មិន​មាន​ផ្ទុក​នូវ​បរិមាណ​អូមេហ្គា ៣ គ្រប់​គ្រាន់​ទេ បែរ​ជា​​មាន​ផ្ទុក​ជាតិ​បារ៉ត​ខ្ពស់​ទៅ​វិញ ក៏​ថា​បាន។ ក្រុម​អ្នក​ជំនាញ​បាន​ណែ​នាំ​ក្មេង​​អាយុ​ពី ២-៨ ឆ្នាំ ​គួរញ៉ាំ​ត្រី និង​ប្រភេទ​អាហារ​សមុទ្រ​ផ្សេង​ទៀត ​ក្នុង​មួយ​សប្តាហ៍​ឲ្យ​បាន ៩៣,៣១ – ១៨៦,៦២ ក្រាម ឯ​ក្មេង​​អាយុ​ពី ៩ ឆ្នាំឡើង ​គួរញ៉ាំ​​ពី ២៤៨,៨៣ – ៣១១,០៣ ក្រាម/​សប្តាហ៍។ ប៉ាម៉ាក់​អាច​សាក​ល្បង​ឲ្យ​កូន​លេប​ថ្នាំ​គ្រាប់​ជំនួស​ ប៉ុន្តែ​ផល​ប្រយោជន៍ ​មិន​ដូច​គ្នា​នឹង​ការ​ញ៉ាំ​ត្រី​នោះ​ទេ។ អាច​សាក​ល្បង​ថ្នាំ​បំប៉ន​អូមេហ្គា […]


កង្វះអាហារូបត្ថម្ភ

ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ

ក្មេង​មាន​សុខភាព​ល្អ អាស្រ័យ​ប៉ាម៉ាក់ចេះ​រៀប​ចំអាហារ​បានត្រឹម​ត្រូវ។ អំឡុងពេល​ ៦ ខែក្រោយ​សម្រាល ទារក​អាចចាប់​ផ្តើមទទួល​អាហារ​បំប៉ន ដូច​ជា ​បបរខាប់​គ្រប់​គ្រឿង ដើម្បី​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​នៅ​អំឡុងចាប់​ពី ៣ ឆ្នាំ​ឡើង​ទៅ ក្មេង​កាន់​តែ​ត្រូវ​អាហារ​បំប៉ន ជាតិ​រ៉ែ​សំខាន់ៗ សម្រាប់​ការ​លូត​លាស់​រាងកាយ និង​សតិ​បញ្ញា ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ប៉ាម៉ាក់ឲ្យ​ដឹងអាហារ​បំប៉ន រួម​នឹង​ជាតិ​រ៉ែ​សំខាន់ៗ​អ្វី​ខ្លះចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​ក្មេង។ ១- វីតាមីន A វីតាមីន A ​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​លូត​លាស់​របស់​កុមារ​ ដោយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​ជំរុញ​​ជួស​ជុល​ជាលិកាឆ្អឹង ​អភិវឌ្ឍ ​ធ្វើ​ឲ្យ​ស្បែក និង​ភ្នែក​មាន​សុខ​ភាព​ល្អ។ វីតាមីន A អាច​រក​បាន​ក្នុង​ផលិតផលមួយ​ចំនួន ដូច​ជា ​ទឹក​ដោះ​គោ ​ឈីស ស៊ុត បន្លែ​​ពណ៌​លឿង ​ពណ៌​ទឹក​ក្រូច ​មាន​ការ៉ុត ឬ​ល្ពៅ។ ២- ក្រុម​វីតាមីន B វីតាមីន​បាន​ពី​ក្រុម B ជា​ពិសេស B2 B3 B6 និងវីតាមីន B12 មាន​តួនាទី​សំខាន់​ជំរុញ​ដល់​ការ​រំលាយ​អាហារ​របស់​ក្មេង បង្កើន​ការ​ផលិត​ថាម​ពល និង​ជួយ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ។ អាហារមាន​​ផ្ទុក​វីតាមីន B […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស