ប្រភពជាច្រើនអះអាងដូចៗគ្នាថា Pfizer-BioNTech កំពុងធ្វើការងារច្រើនណាស់ជុំវិញបញ្ហាកូវីដ១៩ នៅអាមេរិកមិនថាការបង្កើតថ្នាំគ្រាប់ បង្កើតវ៉ាក់សាំងពិសេសសម្រាប់តែអូមីក្រុង ហើយឥឡូវនេះបន្តបង្កើតនិងបញ្ចេញវ៉ាក់សាំងដល់កូនតូចអាយុចន្លោះពី ៦ខែ ដល់ ៥ឆ្នាំ។
យុទ្ធនាការសាចវ៉ាក់សាំងចំពោះក្មេងៗ ២ដូសដូចមនុស្សធំនេះ អាចនឹងរៀបរយនិងដំណើរការទៅបានចុងខែ កុម្ភៈ ២០២២ នេះ ព្រោះភាគីអាជ្ញាធររដ្ឋបាលចំណីអាហារនិងឱសថសហរដ្ឋអាមេរិក (FDA) ទទូចឲ្យ Pfizer បញ្ជូនសំណុំបែបបទឲ្យបានលឿនកុំបង្អង់ដើម្បីទុកលទ្ធភាពឲ្យអ្នកច្បាប់មានពេលវេលាគ្រប់គ្រាន់និងចាប់ផ្ដើមអនុម័តលើវ៉ាក់សាំងដល់ទារកនិងក្មេងអាយុក្រោម ៥ឆ្នាំនេះ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
ជាងមួយឆ្នាំក្នុងអាណត្តិរបស់លោកប្រធានាធិបតីថ្មិ ចូបាយដិន ការងារអាទិភាព១ក្នុងចំណោមការងារចាំបាច់នានាក្នុងប្រទេសគឺ ការគ្រប់គ្រងនិងដោះស្រាយវិបត្តិជំងឺកូវីដ១៩ ដែលកំពុងញាំញីអាមេរិកតាំងពី ២០១៩មក ហើយក្មេងៗក៏ស្ថិតក្នុងបញ្ជីយកចិត្តទុកដាក់ខ្ពស់ដូចគ្នា។ កាលពីខែ វិច្ឆិកា ២០២១ វ៉ាក់សាំងសម្រាប់ក្មេងអាយុចន្លោះពី ៥-១២ឆ្នាំ រដ្ឋបាលរបស់លោកចូបាយដិន ក៏បានផ្ដល់ភ្លើងខៀវអនុម័តឲ្យចាក់រួចរាល់ហើយដែរ ហើយនេះជាការបោះជំហានទៅមុខមួយកម្រិតទៀត ក្នុងការជំរុញឲ្យក្រុមហ៊ុនផលិតឱសថធំដូច Pfizer-BioNTech ផលិតនិងផ្គត់ផ្គង់បន្តយុទ្ធនាការផ្ដល់វ៉ាក់សាំងដល់ក្មេងអាយុក្រោម ៥ឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈនេះ។
ដោយឡែកចំពោះដូសទី៣ សម្រាប់ទារកអាយុ ៦ខែ ដល់ ក្មេងអាយុ ៥ឆ្នាំនេះ ត្រូវការពេលសិក្សាបន្ថែមទៀតហោចណាស់ក៏ ២ខែ អីដែរក្រោយដូសទី២ ចាក់រួច។
អាន៖
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
- អ្នកវិទ្យាសាស្ត្របង្កើនការប្រុងប្រយ័ត្ន ខណៈវីរុសអូមីក្រុងបំប្លែង BA.2 រាលដាល
- អូមីក្រុង បន្តបម្លែងខ្លួនមួយជំនាន់ទៀតដល់ BA.2 ហើយ
- អ្នកជំងឺកូវីដ-១៩ ខ្លះមិនងាយជាសះស្បើយ ដោយសារមូលហេតុ ៤នេះ
- ដឹងអត់ថា អ្នកធ្លាប់ឆ្លងកូវីដ១៩ហើយអាចអត់កូនរយៈខ្លី?
- អូមីក្រុង គ្រុនផ្ដាសាយ និងអាលែកហ្ស៊ីមានរោគសញ្ញាខុសគ្នាយ៉ាងម៉េចខ្លះ?
- ឆ្លងវីរុសកូវីដ-១៩ អាចបណ្ដាលឲ្យស្ត្រីពពោះរលូតកូនឬអត់?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- អ្នកទើបកើតជំងឺផ្ដាសាយ ទំនងមានប្រព័ន្ធការពាររាងកាយប្រឆាំងកូវីដ-១៩ ខ្លះ
[embed-health-tool-bmi]