មហារីកសុដន់ គឺជំងឺកាចសាហាវមួយ ក្នុងចំណោមមហារីកឆក់យកជីវិតស្ត្រីរាប់សែននាក់ក្នុងមួយឆ្នាំៗ។ មហារីកប្រភេទនេះ មាន ៥ ដំណាក់កាល គិតពីដំណាល់កាល សូន្យ ដល់ដំណាក់កាលទី ៤ ដែលដំណាក់កាលចុងក្រោយ និងធ្ងន់ធ្ងរបំផុត។ ហើយរោគសញ្ញាអាចមានដូចជា៖
១- សុដន់មានដុំ
ដំណាក់កាលដំបូង ដុំមហារីកមានទំហំតូចណាស់ រហូតដល់យើងមិនអាចកត់សម្គាល់ ឬដឹងអ្វីទាំងអស់ លុះត្រាតែថត (ស្កេន) ឬប្រើតិចនិករកមើលកោសិកាមហារីក ទើបដឹង។
និយាយអ៊ីចឹង មិនមែនទាល់តែដល់ដំណាក់កាលទី៤ ទើបយើងអាចស្ទាបដឹងនោះទេ។ ស្រីៗមួយចំនួន ចាប់ផ្តើមមានអារម្មណ៍ថាមានដុំ នៅនឹងទ្រូងមុនឈានដល់ដំណាក់កាលនេះ។ តែជួនកាល អាចមាននៅក្លៀក ឯគ្នាយើងខ្លះទៀតមានអារម្មណ៍ថា ហើមទាំងនៅជុំវិញសុដន់ និងក្លៀក។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
២- ស្បែកចាប់ផ្ដើមប្រែ
មហារីកសុដន់ខ្លះ អាចធ្វើឲ្យស្បែកយើងខុសធម្មតា ដូចជា ជំងឺ Paget’s disease ជាជំងឺមហារីកមួយប្រភេទ មានដុះដុំសាច់នៅក្បាលសុដន់។ អារម្មណ៍ថារមាស់ ឬចាក់ៗស្បែក ស្បែកឡើងក្រាស់ ក្រហម ពេលខ្លះទៀត ស្បែកអាចប្រះ និងស្ងួត ជាអាការៈអាចកើតមានឡើង។ ស្បែកប្រែប្រួល មកពីមហារីកសុដន់ កើតឡើងដោយសារការរលាក ឬដោយសារសរសៃទឹករងៃស្ទះកោសិកាមហារីក នាំឲ្យមានការឡើងក្រហម ហើម និងខូងស្បែក ជារោគសញ្ញាមហារីកសុដន់ ដំណាក់កាលទី៤ ក្នុងករណីអ្នកជំងឺមានដុំមហារីកធំ។
៣- មានទឹកហូរចេញពីសុដន់
នេះជារោគសញ្ញាមួយដែលអ្នកមហារីកសុដន់គ្រប់ដំណាក់កាលទាំងអស់ តែងជួបប្រទះ។ ទឹកដែលហូរចេញ អាចមានពណ៌ថ្លា ពណ៌លឿងដូចខ្ទុះ ឬពណ៌ក្រហមដូចឈាម។
[embed-health-tool-heart-rate]
៤- សុដន់ហើម
ក្នុងដំណាក់កាលដំបូងរបស់មហារីក មើលទៅធម្មតា ប៉ុន្តែនៅដំណាក់កាលបន្ទាប់ៗ អាចចាប់ផ្តើមហើមនៅម្ដុំសុដន់ ឬអាចរាលដល់ក្លៀក ដោយសារមានដុំមហារីកធំ និងក្រពេញទឹករងៃហើមធំនៅក្រោមក្លៀក។ ទឹករងៃកកស្ទះ បង្កើតជាការហើម ខណៈរោគសញ្ញាផ្សេងៗទៀត មានដូចជា៖
– ឈឺសុដន់
– អស់កម្លាំង
– គេងមិនលក់
– ឈឺក្រពះ
– អត់ឃ្លាន
– ស្រកគីឡូ
– ពិបាកដកដង្ហើម។
ក្នុងដំណាក់កាលទី៤ មហារីកអាចរាលដាលដល់សរីរាង្គផ្សេងៗ ដូចជា សួត ថ្លើម និងឆ្អឹង ដែលជាកន្លែងគ្រោះថ្នាក់ជាងគេ។
អាន៖
- មហារីកសុដន់កើតឡើងមកពីអ្វី មានរោគសញ្ញាបែបណា?
- ស្រីៗ ត្រូវចេះបែងចែកកន្ទួលលើសុដន់ធម្មតា និងកន្ទួលសញ្ញាមហារីក
- បំបៅដោះកូនកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់
- ជំងឺមហារីកសុដន់ ៤ចំណុចគួរដឹងកុំឲ្យចេះតែបារម្ភ
- ស្រ្តីវ័យក្មេង អាចកើតជំងឺមហារីកសុដន់ដែរឬអត់?
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្វែងយល់ពីមហារីកជាច្រើនផ្សេងទៀត ចុចទីនេះ