អ្វីជាបញ្ហាស៊ាំថ្នាំ? ភាពស៊ាំនៃថ្នាំ តែងតែកើតមានពេលព្យាបាលជំងឺមហារីកសុដន់។ ពេលដែលមានបញ្ហានេះកើតឡើង គ្រូពេទ្យនឹងរកវិធីផ្សេងៗ ដើម្បីបន្តការព្យាបាលមហារីក។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងប្រាប់គួរធ្វើម៉េច?
១- ភាពស៊ាំថ្នាំពេលកំពុងព្យាបាលជំងឺមហារីកសុដន់
រាល់ការព្យាបាលមហារីកទាំងអស់ តែងមានបញ្ហាដោយសារតែជំងឹអាចស៊ាំនិងប្រភេទថ្នាំ ដែលគ្រូពេទ្យធ្វើការព្យាបាល។ បើមានភាពស៊ាំ ថ្នាំពេលកំពុងព្យាបាលមហារីក មានន័យថាថ្នាំ គ្រូពេទ្យប្រើលែងមានសកម្មភាពលើកោសិកាមហារីក ធ្វើឲ្យកោសិកាមហារីកនៅតែអាចរីកលូតលាស់។ លើសពីនេះភាពស៊ាំថ្នាំ ក៏ងាយធ្វើឲ្យមហារីកលាប់ឡើងវិញផងដែរ។
បញ្ហានេះ អាចកើតមាន ដោយសារថ្នាំអសកម្ម កោសិកាគោលដៅមានការប្រែប្រួលខូច DNA ឬកោសិកាស្លាប់់។ គ្រូពេទ្យនឹងតាមដានការព្យាបាលជានិច្ច ដើម្បីឲ្យដឹងថាការព្យាបាលមានប្រសិទ្ធភាព ឬអត់។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
២- ប្រើថ្នាំលាយគ្នាកុំឲ្យមានភាពស៊ាំ
តាមការស្រាវជ្រាវរកឃើញថា ការប្រើថ្នាំលាយគ្នា អាចពន្យាភាពស៊ាំនៃថ្នាំ។ គ្រូពេទ្យ ប្រើថ្នាំផ្សេងដើម្បីទប់ស្កាត់ភាពស៊ាំនេះ ហើយបន្តការព្យាបាលតាមក្រោយវិញ ឬគ្រូពេទ្យអាចប្រើថ្នាំផ្សេងៗគ្នា ប៉ុន្តែមានមុខងារតែមួយដើម្បីកាត់បន្ថយបញ្ហានេះ។ ការព្យាបាលដោយប្រើវិធីផ្សេងៗគ្នា មានប្រសិទ្ធភាពជាងព្យាបាលដោយវិធីតែមួយមុខ។
ទោះជាយ៉ាងណា គេត្រូវធ្វើការសិក្សាបន្ថែមទៀត ដើម្បីរកវិធីដ៏ល្អ ប្រឆាំងភាពស៊ាំថ្នាំលើជំងឺមហារីកសុដន់។
៣- អ្វីដែលគួរតែធ្វើ
– ទៅពិនិត្យឲ្យបានទៀងទាត់
- បើមានចម្ងល់ត្រូវសាកសួរពេទ្យភ្លាម
– ភាពស៊ាំថ្នាំ អាចកើតមានចំពោះអ្នកជំងឺគ្រប់រូប ប៉ុន្តែកុំភ័យគ្រូពេទ្យនៅមានវិធីជួយបាន។ អ្វីយើងត្រូវធ្វើគឺ គប្បីធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួនជាការស្រេច។
ភាពស៊ាំនៃថ្នាំ ជាបញ្ហាធ្ងន់ធ្ងរមួយ នាំឲ្យអ្នកស្រាវជ្រាវកំពុងរកដំណោះស្រាយយ៉ាងស្វិតស្វាញ ព្រោះថាបើថ្នាំដែលកំពុងប្រើប្រាស់មិនអាចព្យាបាលជំងឺបាន មនុស្សជាច្រើននាក់នឹងត្រូវបាត់បង់ជីវិត។
អាន៖
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- មហារីកសុដន់កើតឡើងមកពីអ្វី មានរោគសញ្ញាបែបណា?
- ស្រីៗ ត្រូវចេះបែងចែកកន្ទួលលើសុដន់ធម្មតា និងកន្ទួលសញ្ញាមហារីក
- ស្រីៗធ្វើការវេនយប់ អាចប្រឈមនឹងជំងឺមហារីកមួយនេះ
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- បំបៅដោះកូនកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់
- ជំងឺមហារីកសុដន់ ៤ចំណុចគួរដឹងកុំឲ្យចេះតែបារម្ភ
- ស្រីៗកុំរំលងវីតាមីនមួយនេះ ជួយបន្ថយហានិភ័យមហារីកសុដន់
- ស្រីៗធ្វើការត្រូវពន្លឺថ្ងៃច្រើន មានអត្រាកើតជំងឺមហារីកសុដន់ទាប
- ស្រីៗប្រយ័ត្នណា ក្លៀកឈឺអាចជាសញ្ញាជំងឺមហារីកសុដន់
[embed-health-tool-bmi]