backup og meta

ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់

ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់

ស្ត្រីគ្រប់គ្នា សុទ្ធតែអាចប្រឈមនឹង​មហារីក​សុដន់​ ជាពិសេសអ្នកធ្លាប់មាន​គ្រួសារ​កើត​ជំងឺ​នេះ។ យ៉ាង​ណា​ក៏​ដោយ មាន​ថ្នាំ​លេប​អាច​បង្ការ​ជំងឺ​នេះ ដោយ​ទាមទារ​ពិភាក្សា​ជាមួយ​ពេទ្យ​ផ្ទាល់ ដើម្បី​ឲ្យ​ត្រូវ​ទៅតាមស្ថានភាព​ជំងឺ​និង​លក្ខខណ្ឌ​របស់​អ្នក​ជំងឺ​ម្នាក់ៗ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ខ្លះៗ​ពី​មហារីក​សុដន់ និង​ថ្នាំបង្ការ​ខាង​ក្រោម៖

១- មហារីក​សុដន់

ជំងឺមហារីក​សុដន់ កើត​ឡើង​ដោយ​សារ​ការ​វិវត្ត​លឿន​ខុស​ប្រក្រតី​នៃ​កោសិកា​សុដន់។ ប្រហែល ៨៥-៩០% ជំងឺ​នេះ​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន​ខុស​ប្រក្រតីពេល​ចាស់​ទៅ ហើយ ៥-១០%​ប៉ុណ្ណោះ កើត​ឡើង​ដោយ​សារ​តំណ​ពូជ។ ជំងឺ​នេះ​អាច​កើត​មាន​គ្រប់​ផ្នែក​នៃ​សុដន់ ប៉ុន្តែ​ភាគ​ច្រើន​កើត​មាន​នៅ​បំពង់​ទឹកដោះ​។ ពេល​ខ្លះ អាច​ជា​ដុំសាច់កាច រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត បើ​មិន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ ស្ថានភាព​ជំងឺ ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​ប៉ុណ្ណោះ ថែម​ទាំង​អាច​ប៉ះពាល់​ដល់ការងារ​ប្រចាំ​ថ្ងៃ​ និង​ការ​រួម​ភេទ​ទៀត​ផង។

យោង​តាម​ការ​ធ្វើ​តេស្ត​លើ Estrogen Receptor (ER) មហារីក​សុដន់ ​ត្រូវ​គេ​ចែក​ជា ២ ប្រភេទ៖

– មហារីក​សុដន់ មាន Hormone-receptor វិជ្ជមាន

– មហារីកសុដន់ មាន Hormone-receptor អវិជ្ជមាន។

អ្នក​ជំនាញ​បាន​ណែនាំ​ ករណី​មហារីក​សុដន់​មាន Hormone-receptor អវិជ្ជមាន ព្យាបាល​ជាមួយ​សារធាតុ​គីមី គឺមាន​ប្រសិទ្ធ​ភាព​ខ្ពស់​ រីឯ​ប្រភេទ​ផ្សេងៗ​ទៀត អាច​ព្យាបាល​ដោយក្រុម​ថ្នាំ Selective Estrogen-receptor response modulators (SERMs) ដូច​ជា ​ពពួក​ថ្នាំ Tamoxifen ជាដើម។

គណនាទម្ងន់ស្ត្រីពពោះ

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃសម្រាលកូន

កាលវិភាគចាក់ថ្នាំបង្កា

អត្ថន័យពណ៌-និងរូបរាងលាមក

២- ថ្នាំ Tamoxifen

ពពួក​ថ្នាំ Tamoxifen (TMX) នៅ​ទី​ផ្សារ​មាន​ឈ្មោះ​ថា Nolvadex ជា​ថ្នាំជួយ​ការពារ​ស្រីៗ​ពី​ជំងឺ​មហារីក​សុដន់ និង​ជួយ​ព្យាបាល​​មហារីក​នេះ ទាំង​បុរស​ និងស្ត្រី។ Tamoxifen ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ Antiestrogens ​ជួយ​ទប់​ស្កាត់​សកម្មភាព​អ័រម៉ូនអឺស្ត្រូហ្សែន (Estrogen) នៅ​ក្នុង​សុដន់ ជួយ​បញ្ឈប់​ដុំ​មហារីក​សុដន់ដែល​រីក​លូត​លាស់​ ដោយ​សារ​អ័រម៉ូន​ប្រភេទ​នេះ ពិសេស គឺ​មហារីក​សុដន់ដែល​រាលដាល​ទៅ​ផ្នែក​ផ្សេង​នៃ​រាងកាយ។

លើស​ពី​នេះ​ Tamoxifen ជួយ​ព្យាបាល​មហារីក​សុដន់​ដំណាក់​កាល​ដំបូង​ ក្រោយ​ព្យាបាល​ដោយ​វះកាត់​ បាញ់​កាំរស្មី ឬ​សារធាតុ​គីមី។ ស្រីៗមាន​ហានិភ័យកើត​មហារីក​​ខ្ពស់ ​ដោយ​សារកត្តា​អាយុ ឬ​អត់​មាន​មេ​ជីវិត​ញី​ដើម្បី​បង្ក​កំណើត ប៉ុន្តែ​ចង់​បាន​កូន ក៏គួរ​​ប្រើ​ថ្នាំ​នេះ​ដែរ។

៣- ប្រភេទ​ថ្នាំ Tamoxifen

Tamoxifen ជា​ថ្នាំ​ប្រភេទ​គ្រាប់ ហើយ​បើ​លេប​បង្ការ​មហារីក​សុដន់ គួរ​​លេប​ឲ្យ​បាន ៥ ឆ្នាំ។ សម្រាប់​អ្នកប្រើ​ព្យាបាល​មហារីក​​សុដន់​ ពេទ្យ​នឹង​ណែ​នាំថាគួរ​លេប​រយៈពេល​ប៉ុន្មាន។

ថ្នាំ​នេះ​មិន​គួរ​លេប​នៅ​ពេល​កំពុង​មាន​ផ្ទៃ​ពោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​លូត​លាស់​ខុស​ប្រក្រតី។ បើ​​អាលែកហ្ស៊ី​ជាមួយ​គ្រឿង​ផ្សំ​ក្នុងថ្នាំ ឬ​មាន​ប្រវត្តិ​កំណក​ឈាម (ក្នុង​សរសៃ​ឈាម ឬ​សួត) ក៏​មិន​គួរ​ប្រើ​​ថ្នាំ​នេះ​ដែរ។ ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រភេទ​​នេះ ពេទ្យ​នឹង​ណែនាំ​ឲ្យ​យើង​ថត​កាំរស្មី​ ពិនិត្យ​ញឹកញាប់ ដើម្បី​ប្រាកដ​ថា ថ្នាំ​គ្មាន​ផល​រំខាន​ទៅ​កាន់​កន្លែង​​ផ្សេង។

គួរ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ប្រើ ហើយ​បើ​មាន​ផល​រំខាន​អ្វីមួយ ត្រូវ​ប្រាប់​គ្រូពេទ្យ​ឲ្យ​បាន​លឿន។

អាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.drugs.com/tamoxifen.html. Accessed December 22, 2016.

https://medlineplus.gov/druginfo/meds/a682414.html . Accessed December 22, 2016.

Tamoxifen . https://www.drugs.com/pro/tamoxifen.html. Accessed December 22, 2016.

What is Breast cancer? http://www.breastcancer.org/symptoms/understand_bc/what_is_bc . Accessed December 22, 2016.

កំណែ​ប្រែបច្ចុប្បន្ន

27/01/2022

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jan 27, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម