ទម្លាប់ល្អ

ចំណេះដឹងទូទៅ

ទម្លាប់ល្អ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

អត្ថបទផ្សេងទៀតពី ទម្លាប់ល្អ

ស្វែងរក ទម្លាប់ល្អ

វិធីសង្គ្រោះបឋម

ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!

ជឿថា​មាន​មនុស្ស​មួយ​ចំនួន មិន​ទាន់​ស្គាល់​រសជាតិ​បរិច្ចាគ​ឈាម​នៅ​ឡើយ​ទេ ព្រោះ​ដោយ​សារ ខ្លាច​ បារម្ភ ឬ​ចង់​ដែរ តែ​មិន​ដឹង​បរិច្ចាគ​បាន​តាម​របៀប​ណា។ សម្រាប់​ការ​បរិច្ចាគ​ឈាម លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​បរិច្ចាគ​ឈាម​គឺ​ទង្វើ​សប្បុរស​មួយ​ដែល​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​បាន ក៏​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​អាច​ធ្វើ​ការ​ផ្តល់​ឈាម​បាន​ទេ គឺត្រូវមានលកខណ្ឌ​របស់​វា​ដូចជា៖ លក្ខខណ្ឌគួរបរិច្ចាគឈាម៖ – មានសុខភាព​ល្អ – គីឡូ​គ្រប់​គ្រាន់ (អាច​ចាប់ពី៤៥គីឡូ​ឡើង) – មិន​មាន​បញ្ហា ឬ​ឈឺ​ជំងឺ​អ្វី​មួយ​ – មាន​អាយុ​ចាប់​ពី ១៨-៦០​ឆ្នាំ។ លក្ខខណ្ឌមិន​គួរបរិច្ចាគឈាម៖ – មាន​​សុខភាព​ខ្សោយ – ស្រក​គីឡូ​ខុស​ធម្មតា -​ សុខភាព​មិនល្អ មានជំងឺឆ្លងដូចជា អេដស៍ រលាក​ថ្លើម B C និងកាមរោគ -មាន​វ័យ​ចំណាស់ អាយុលើ៦០ឆ្នាំ។ បន្ថែម​ពី​លើ​នេះ លោកវេជ្ជបណ្ឌិត បាន​បន្ត​ថា ផ្តល់ឈាមជួយ​សង្រ្គោះ​ជីវិត​អ្នក​ដែល​ត្រុវ​ការ​ឈាម​ ដែលមានជំងឺស្លេកស្លាំង អ្នកជំងឺបាត់បង់ឈាមភ្លាមៗ ជំងឺឈាមមួយចំនួន និងជំងឺ​មហារីក ជាដើម។ ជាការល្អបំផុតប្រសិនបើយើង​បរិច្ចាគ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ អាច​ធ្វើ​ឲ្យរាងកាយ​មាន​សុខភាព​ល្អ កាត់​បន្ថយ​ជំងឺ​មហារីក ជួយ​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង និងកាត់​បន្ថយ​ការ​ធាត់​លើស​ទម្ងន់​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ លើស​ឈាម​អ៊ីចឹង គួរ​ហាត់​ប្រាណ​បែប​ណា​ទើបមាន​សុវត្ថិភាព? កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន អត់បាច់ភ័យ​លើស​ឈាម​ លើសឈាម​ក្មេង​ក៏​កើត​ដែរ ហើយ​​ជា​ជំងឺ​រ៉ាំរ៉ៃ​ពេញ​មួយ​ជីវិត ទាំង​​នេះ​ជា​វិធី​ការពារ អាច​កើត​ម្ដង៣! ទឹក​នោម​ផ្អែម​ផង លើស​ឈាម​ផង ជំងឺ​សរសៃ​ឈាម​បេះដូង​នៅ​ជិត​បង្កើយ ស្រីៗ​ដឹង​អត់ មក​រដូវ​ម្ដងៗ ខ្លួនយើងអស់​ឈាម​ប៉ុន្មាន? ជំងឺ​សរសៃ​ឈាម​បេះដូង​សម្លាប់​ពលរដ្ឋ​ខ្មែរច្រើន​ជាង​មហារីក​ទៀត […]


ការផ្ដាច់បារី

ជក់បារី​អេឡិចត្រូនិក​ អាច​ធ្វើឲ្យស្លាប់​លឿន​ជាង​ជក់​បារី​ធម្មតាទៅទៀត

ការ​ជក់​បារី​អេឡិចត្រូនិក​គឺ​ជា​វិធី​ជក់​ថ្មី​ម្យ៉ាង​ដែល​បាន​កើន​ឡើង​យ៉ាង​គំហុក​ក្នុង​ចំណោម​យុវវ័យ​សម័យ​ថ្មី​។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ពី​២៥លាន​នាក់​នៅ​ឆ្នាំ​២០១៥​ ទៅ​៤១​លាន​នាក់​នៅ​ឆ្នាំ​២០១៨។ ឧស្សាហកម្ម​ បារី​អេឡិចត្រូនិក​នេះ​រីក​លូត​លាស់​និង​មាន​តម្លៃ​ខ្ទង់​ពាន់​លាន​ក្នុង​រយៈពេល​៥​ឆ្នាំ​មាន​ការ​ឡើង​ពី​២៨,៧៦ពាន់​លាន​ដុល្លារ​ទៅ​៨០,៤៥២​ពាន់​លាន​ដុល្លារ​។ ដោយ​សារ​មាន​ការ​កើន​ឡើង​ច្រើន​នៃ​អ្នក​ជក់​និង​ការ​ប្រើ​ប្រាស់​ក្លិន​ច្រើន​ប្រភេទ​ សក្ដានុពល​នៃ​សហគ្រាស​ផលិត​បារី​ប្រភេទ​នេះ​នៅ​តែ​បន្ត​រីក​ចំរើន​មិន​ឈប់​នោះ​ទេ។ ប៉ុន្តែ​នៅសហរដ្ឋ​អាមេរិក​ថ្មី​ៗ​នេះ​មាន​ករណីស្លាប់​​ និង​មាន​ករណី​សម្រាក​ពេទ្យ​ជាច្រើន​ទៀត​ ដែលថា​​បណ្ដាល​មកពី​បារី​អេឡិចត្រូនិក​នេះ ​ក៏​ដូច​ជាបង្កជា​​ជំងឺ​សួត​ផ្សេង​ៗ​ទៀតដែរនោះ ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នេះ​មាន​ការ​រាំង​ស្ទះ​ខ្លះ​ដែរ។ គ្រូពេទ្យ​ទូទាំង​ពិភព​លោក​ក៏​ដូចជា​អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​លើក​ឡើង​ថា​ការ​ជក់​បារី​អេឡិចត្រូនិក​អាច​បង្ក​ឲ្យមាន​​ផល​វិបាក​រ៉ាំរ៉ៃ​ទៅ​លើ​សួត​ ហើយ​ស្នើ​ឲ្យ​មាន​ការ​បន្ថយ​ការ​ជក់​បារី​តាម​វិធី​នេះ​ តាម​ដែល​អាច​ធ្វើ​បាន។ ទោះ​មាន​ការ​អះអាង​ពី​សុវត្ថិភាព​ទៅ​លើ​ការ​ជក់​បារី​អេឡិចត្រូនិក​នេះ​ក៏​ដោយ​ ក៏​អត្រា​នៃ​ការ​ស្លាប់​នៅ​តែ​អាច​កើត​មាន​ឡើង​ដោយ​ករណី​៣​យ៉ាង៖ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​ប្រឈម​នឹង​ការ​ស្លាប់​ភ្លាម​ៗ​ ទំនាក់​ទំនង​នៃ​ការ​ស្លាប់​និង​ការ​ជក់​បារី​គឺ​បក​ស្រាយ​បាន​ដោយសារ​ការ​ជក់​ញឹកញាប់​ច្រើន​ឆ្នាំ​ និង​ការ​កើន​ឡើង​នៃ​កម្រិត​នៃ​ការ​ជក់​។ បារី​អេឡិចត្រូនិក​គឺ​អាច​បង្ក​ផល​វិបាក​ដល់​សុខភាព​នេះបើ​យោង​ទៅ​តាម​អ្នក​ប្រឹក្សា​សុខភាព​របស់​សហរដ្ឋ​អាមេរិក។បើ​តាម​របាយការណ៍​ដទៃ​ទៀត​វិញ​ករណីស្លាប់​​និង​ការ​សម្រាក​ពេទ្យ​ដោយ​សារ​វិបត្តិ​សួត​ទាំង​ឡាយ​សុទ្ធ​តែ​មាន​ប្រវត្តិ​ធ្លាប់​ជក់​បារី​អេឡិចត្រូនិក​ទាំង​អស់​មិន​ថា​រយៈពេល​ណា​នោះ​ទេ។ករណី​មួយ​របស់​អ្នក​ជំងឺ​សម្រាក​ពេទ្យ​ដោយ​សារ​ការ​បារី​អេឡិចត្រូនិក ​គឺ​យុវជន​ម្នាក់វ័យ​អាយុ​១៨​ឆ្នាំ​បាន​លើក​ឡើង​ថា​ស្ថានភាព​សាច់​សួត​របស់​គាត់​មើល​ទៅ​ទ្រុឌទ្រោម​ដូច​សួត​របស់​មនុស្ស​អាយុ​៧០​ឆ្នាំ​អ៊ីចឹង​។ អត្ថបទពាក់ព័ន្ធ៖  ជក់បារី មិនត្រឹមតែអាចបង្កមហារីកទេ សុខភាពផ្លូវចិត្តក៏កាន់តែដុនដាបទៀត! មូលហេតុទាំងនេះ ធ្វើឲ្យពិបាកផ្តាច់បារីបំផុត ឈប់លេសទៀត នេះជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ផ្តាច់​បារី បារីអេឡិចត្រូនិក បង្កឲ្យប្រកាច់ជាង១០០ករណី អាមេរិកព្រមានក្រុមហ៊ុន៤ សិស្សជក់ច្រើនពេក អាជ្ញាធរអាមេរិក ដាក់បម្រាមបារីអេឡិចត្រូនិក ស្រីៗ​ជក់បារីគ្រោះថ្នាក់​ធ្ងន់ ជាងប្រុសៗទៅទៀត​ ជក់ E-Cigarette ប៉ះពាល់សរសៃឈាម ទោះគ្មានជាតិនីកូនទីនក៏ដោយ ប្រយ័ត្ន! ក្មេងជំទង់រាប់សិបនាក់ ចូលដេកពេទ្យ ក្រោយជក់បារីអេឡិចត្រូនិក សារធាតុ​គីមី​ផ្សេង​ៗ ការ​ស្រាវជ្រាវ​រក​មើល​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​បារី​អេឡិចត្រូនិក​គឺ​ពិបាក​ខ្លាំង​ណាស់។ យើង​គ្រាន់​តែ​អាច​កំណត់​បាន​នូវ​សារធាតុ​បង្ក​គ្រោះ​ថ្នាក់​សំខាន់​មួយ​ចំនួន​ប៉ុណ្ណោះ​ ប៉ុន្តែ​មួយ​ចំនួន​ធំ​ទៀត​គឺ​នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​​នៅ​ឡើង។ទាំង​នេះ​គឺ​ដោយ​សារ​ក្លិន​និង​រសជាតិ​នៃ​បារី​អេឡិចត្រូនិក​គឺ​មាន​ភាព​ខុស​គ្នា​ទៅ​តាម​រោង​ចក្រ។ មូលហេតុ​មួយ​ទៀត​គឺ​ថា​អ្នក​ជក់​ទាំង​ឡាយ​មាន​សិទ្ធិ​ក្នុង​ការ​លាយ​ល្បាយ​រសជាតិ​ទាំង​នេះ​ដោយ​ខ្លួន​ឯង​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​រវាង​ធាតុ​គីមី​ផ្សេង​ៗ​ដែល​អ្នកជំនាញ​មិន​អាច​កំណត់​បាន។ [embed-health-tool-bmi] ឧទាហរណ៍​ជាក់​ស្ដែង​គឺ​ប្រតិកម្ម​រវាង​ប្រូពីឡែន​គ្លីកុន ​និង​សារធាតុ​ក្លិន​អាល់ដេអ៊ីត​បង្ក​ទៅ​ជា​អាសេតាល​ដែល​ជា​ធាតុ​បង្ក​ធ្វើ​ឲ្យ​ការ​ទទួល​រំញោច​របស់​កោសិកា​សួត​ និង​បំពង់​ខ្យល់​មាន​វិបត្តិ​ទាំង​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម។ ​ដោយ​សារ​តែ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​រោងចក្រ​ទៅ​លើ​បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មិន​មាន​ការ​ដាក់​បម្រាម​នៅ​លើ​កញ្ចប់​បារី​អេឡិចត្រូនិក​។លើស​ពី​នេះ​ទៅ​ទៀត​ដោយ​សារ​តែ​ភាព​ថ្មី​ថ្មោង​នៃ​ការ​ជក់​បារី​អេឡិចត្រូនិក​នេះ​ការ​ស្រាវជ្រាវ​ដែល​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​សុខភាព​រយៈពេល​វែង​គឺ​មិន​ទាន់​មាន​នៅ​ឡើយ។ កាន់​តែ​ឆាប់​ជក់​កាន់​តែ​ឆាប់​ខូច​សុខភាព នៅ​ប្រទេស​ម៉ាឡេស៊ី​ការ​ជាវ​បារី​គឺ​ខុសច្បាប់​សម្រាប់​អតិថិជន​ដែល​មាន​អាយុ​តិច​ជាង​១៨​ឆ្នាំ ​ប៉ុន្តែ​ច្បាប់​ស្ដី​ពី​ការ​ជក់​បារី​អេឡិចត្រូនិក​គឺ​មិន​មាន​នោះ​ទេ​ដែល​របាយ​ការ​ណ៍​ខ្លះ​បាន​បង្ហាញ​ថា​មាន​កុមារ​អាយុ​៨​ឆ្នាំ​ទៀត​ផង​ដែល​ធ្លាប់​ជក់។ […]


អនាម័យទូទៅ

កោរ និងបករោមដៃជើង វិធីមួយណាល្អជាង?

ស្រី​គ្នា​យើង​មួយ​ចំនួន​ពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើស​រើសវិធី​បំបាត់​រោម​នៅ​លើ​ដង​ខ្លួន ឮតែ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ថា បក​ល្អ​ជាង អ្នក​ខ្លះ​ថាកោរ​ល្អ​ជាង មិន​ដឹង​ជា​ធ្វើ​តាម​វិធី​ណា​ទើប​ល្អ​។ ខាង​ក្រោម​នេះ​ជា​បទពិសោធន៍​ដែល​ចែក​រំលែក​ពី​ស្រីៗ​គ្នា​យើង​ ​មាន​ទាំង​ការ​កោរ និង​បក​រោម៖ – កញ្ញា សៀង សេរីរដ្ឋា ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង បាន​ឲ្យ​ដឹង​ថា “សម្រាប់​ខ្ញុំ ការ​បក​ល្អ​ជាង ព្រោះ​ថា វា​អត់​ធ្វើ​ឲ្យ​រន្ធ​រោម​ធំ ហើយ​រោម​អត់​ឆាប់​ដុះ​មក​វិញ​ដូច​ការ​កោរ​ទេ”។ -បង​ស្រី វុទ្ធី ជា​ស្រ្តី​មេផ្ទះ​ម្នាក់​ដែរ រស់​នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា “ពេល​ខ្លះ​ការ​បក​ក៏​ល្អ​ជាង​ទៅ ពេល​ខ្លះ​ការ​កោរ​ក៏​ល្អ​ជាង ព្រោះ​ចំពោះ​ខ្ញុំ គ្មាន​វិធី​ណា​ល្អ​ជាង​មួយ​ណា​ទេ វិធី​ទាំង​ពីរ​សុទ្ធ​តែ​បំបាត់​រោម​បាន​ល្អ​ដូច​គ្នា”។ -បង​ស្រី ថវារ៉ា ជា​ស្រ្តី​មេផ្ទះ នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា អ្នក​ខ្លះ​គិត​ថា ការ​កោរ​រោម​ដៃ​ជើង មិន​ល្អ​ដូច​ជា​ការ​បក​ទេ តែ​តាម​ពិត​ទៅ មិន​ថា​កោរ ឬ​បក​ទេ វា​ល្អ​មួយ​បែប​ម្នាក់ ប៉ុន្តែ​ចំពោះ​វិធី​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​ផល​ល្អ និង​អាក្រក់​រៀងៗ​ខ្លួន។ ផល​ល្អ​នៃ​ការ​បក៖ – រោម​មិន​ឆាប់​ដុះ – ​ពេល​ដុះ​មក រោម​ដុះ​ស្តើង​ៗ​ជាង​មុន។ ផល​អាក្រក់​នៃ​ការ​បក៖ – ចំណាយ​លុយ​ច្រើន -​ មាន​ការ​ឈឺ​ចាប់ – អាច​រលាក​ស្បែក – អាច​ឡើង​ក្រហម -​ រោម​អាច​ដុះ​ក្នុង​ស្បែក។ អត្ថបទពាក់ព័ន្ធ៖ ស្តាប់ហេតុផលនេះហើយ ប្រុសៗគួរពិចារណាកោររោមក្លៀកឲ្យស្អាតដូចស្រីៗដែរទៅ! ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ ​ស្រីៗ​អត់​ចូល​ចិត្តទេ ផល​ល្អ​នៃ​ការ​កោរ៖ – ចំណាយ​ពេល​តិច លឿន – គ្មាន​ការ​ឈឺចាប់ – សាមញ្ញ ចំណាយ​លុយ​តិច។ ផល​អាក្រក់​នៃ​ការ​កោរ៖ – រោម​ឆាប់​ដុះ​មក – អាច​មុត​ស្បែក​ដៃ​ជើង – […]


វិធីសង្គ្រោះបឋម

ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់

ការ​ដើរ​លេង​បោះ​តង់ កំពុង​ពេញ​និយម​ខ្លាំង​ណាស់ ពិសេស​យុវវ័យ​គ្នា​យើង​តែ​ម្តង ចូល​ចិត្ត​ដើរ​លេង​គេង​ព្រៃ​ស្រូប​យកខ្យល់​បរិសុទ្ធ​ និងគយគន់​​ភាព​ស្រស់​បំព្រង​របស់​​ធម្មជាតិ។ យ៉ាងណា ដើរ​លេង​គេង​បោះ​តង់​ក្នុង​ព្រៃ ក៏​ត្រូវ​ចេះ​តិចនិក​ខ្លះៗ ពិសេស​រឿង​ការពារ​ពី​សត្វ​ពស់ ព្រោះ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ការពារ​ខ្លួន​ខ្លះៗ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- រៀប​ចំ​តង់​ឲ្យ​នៅ​ឆ្ងាយ​ពី​ជម្រក​សត្វ​ពស់ សត្វ​ពស់​ជា​ទូទៅ តែង​វា​ចុះ​ពី​ដើរ​ឈើ ហេតុ​នេះ ត្រូវ​ប្រាកដ​ថា កន្លែង​យើង​បោះ​តង់ ត្រូវ​តែ​ជា​ទី​តាំង​ដែល​វាល មិន​មាន​ដំបូក ឬ​ដើម​ឈើ ដែល​សត្វ​ពស់​អាច​លាក់​ខ្លួន ឬ​បិទ​បាំង​ពី​ភ្នែក​យើង​បាន។ ២- មុន​ពេល​ចូល​តង់ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ សត្វ​ពស់ ជា​សត្វ​ល្មូន អាច​ពួន​សម្ងំ​នៅ​ខាង​ក្រោម​តង់​របស់​យើង​បាន។ នៅ​ពេល​ថ្ងៃ បើ​យើង​មាន​កម្មវិធី​សប្បាយ​ជួបជុំ ឬ​សកម្មភាព​អ្វី​ផ្សេង​ខាង​ក្រៅ​តង់ ត្រូវ​តែ​បិទ​សំណាញ់​តង់​ឲ្យ​ជិត ហើយ​មុន​ពេល​ចូល​ក្នុង​តង់ ត្រូវ​ប្រាកដ​ណាស់ គ្មានមិត្ត​ថ្មី​របស់​យើង​មក​សម្ងំ​ពួន​ក្នុង​តង់​ឡើយ។ ជា​គំនិត​ល្អ ត្រូវ​ពិនិត្យ​កាបូប ឬ​របស់​របរ​ណា​ដែល​សត្វ​ពស់​អាចលាក់​ខ្លួន​បាន មុន​នឹង​គេង។ អត្ថបទ​ពាក់​ព័ន្ធ៖ ​ចូល​ចិត្ត​ដើរ​ព្រៃ​ គួរ​ប្រយ័ត្ន! ​ស្លាប់​ និង​ពិការ​រាប់​សែន​នាក់​ដោយ​ពស់​ចឹក ស្បែក​ពស់ ៣- ពិនិត្យ​តង់​ឲ្យ​បាន​ត្រឹម​ត្រូវ​សព្វ​កន្លែង ចំណុច​សំខាន់​បំផុត ត្រូវ​រូត​បិទ​សំណាញ់​តង់​គ្រប់​ពេល​វេលា​តាម​តែ​អាច​ធ្វើ​បាន ហើយ​ពិនិត្យ​តង់​ឲ្យ​បាន​ល្អិត​ល្អន់ ពិសេស​រឿង​តង់​រហែក​មាន​ប្រហោង ព្រោះ​អាច​នាំ​ឲ្យ​​ពស់​លូន​ចូល​ក្នុង​តង់​យើង​បាន។ ៤- ប្រមូល​អាហារ​ដែល​មាន​ក្លិន​ទាក់​ទាញ​ពស់ ចេញ​ពី​តំបន់​យើង​បោះ​តង់ ជា​គំនិត​ល្អ​បំផុត​មួយ ត្រូវ​រក្សា​អាហារ​ រាប់​បញ្ចូល​ទាំង​អាហារ​សល់ ក្នុង​ថង់​យើង​ចង​ឲ្យ​ជិត ដើម្បី​បញ្ចៀស​ការ​ទាក់​ទាញ​ភ្ញៀវ​ថ្មី​របស់​យើង ដែល​យើង​មិន​ចង់​ជួប។ ដើម្បី​កុំ​ឲ្យ​ពស់​ចាប់​អារម្មណ៍​តំបន់​យើង​បោះ​តង់ ត្រូវ​តែ​យក​អាហារ​ចេញ​ឲ្យ​ឆ្ងាញ […]


វិធីសង្គ្រោះបឋម

ប្រការគួរ និងមិនគួរធ្វើ ពេលរលាកភ្លើង ទឹកក្តៅ (វីដេអូ)

សួស្តីគ្រូពេទ្យ ជាកម្មវិធីបង្កើតឡើងដោយ Hello គ្រូពេ្យ ដែលដកស្រង់យកសំនួររបស់ប្រិយមិត្តនៅក្នុងប្រអប់សារ មកធ្វើជាប្រធានបទ និងបកស្រាយដោយគ្រូពេទ្យជំនាញ ហើយផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧ៈ៣០ល្ងាច។ សម្រាប់វគ្គនេះ សួស្តីគ្រូពេទ្យ បានលើយកការសង្រ្គោះបឋម គឺវិធីសង្រ្គោះពេលរលាកភ្លើង ឬទឹកក្តៅ បកស្រាយដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ អត្ថបទពាក់ព័ន្ធ៖ ពេលមានរបួស ឧស្សាហ៍ស្អំទឹកកក ឬកម្ដៅ តើគួរប្រើពេលណាឲ្យត្រូវបំផុត? រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ រឿងចាំបាច់គួរធ្វើ និងមិនគួរធ្វើ ពេលរលាកភ្លើង ឬទឹកក្តៅ


វិធីសង្គ្រោះបឋម

សញ្ញាគួរឲ្យបារម្ភនៃអាការៈគាំងបេះដូង និងវិធីសង្គ្រោះបឋម (វីដេអូ)

ជំងឺបេះដូងមាន​ច្រើន​ប្រភេទ តែ​ក្នុង​ចំណោម​នោះ​មាន​តែ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​មួយ​ប៉ុណ្ណោះ ដែល​គ្រោះថ្នាក់​បំផុត និង​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។   អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ បេះដូងសំខាន់! នេះតិចនិកថែរក្សាសុខភាពបេះដូងសម្រាប់មនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេង ញ៉ាំផ្លែប៉ោមរាល់ថ្ងៃមានប្រយោជន៍ច្រើនដល់សុខភាពបេះដូង ឆ្អឹង និងពោះវៀន អាហារទាំងនេះត្រូវញ៉ាំឲ្យមានកម្រិត បើមិនចង់មានបញ្ហាសុខភាពបេះដូង អាហារទាំងនេះល្អចំពោះសុខភាព តែបើញ៉ាំច្រើន​ពេកធ្វើឲ្យមានបញ្ហាទៅវិញ


វិធីសង្គ្រោះបឋម

ស្វែងយល់ពីរបៀបសង្គ្រោះបឋម ពេលមានករណីបាក់ធ្មេញ

ការ​បាក់ធ្មេញ អាច​បណ្ដាល​ឲ្យ​បះ៉ពាល់​ដល់អាយុជីវិត​របស់​យើងបាន។ ប្រសិន​បើយើង​​ជួបឧបទ្ទវហេតុ​ណា មួយ​និង​ធ្វើឲ្យ​បាក់ធ្មេញគឺជារឿងត្រូវស្វែងរកការព្យាបាល។ ប៉ុន្តែយើង​​ចាំបាច់​ត្រូវស្វែងរកការព្យាបាលជា​បន្ទាន់​ បើ​សិនជា​មាន​គ្រោះថ្នាក់​ដល់​បាត់បង់ស្មារតី ឬុមានរបួសធ្ងន់ធ្ងរ។ ទម្រង់​ការ​ក្នុង​ការ​ជួយ​សង្គ្រោះ​ធ្មេញ​ដែល​របូត​ចេញ ១.​​ រើស​យក​ធ្មេញ​ដែល​បាក់​ឬ​កម្ទេច​បំណែក​ធ្មេញ យើងត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នៅ​ពេល​រើស​ធ្មេញ​ ព្រោះថាការ​រក្សាធ្មេញ​បាន​ល្អ​​បង្កើន​ភាព​ជោគជ័យ​ក្នុង​ការ​​ដាក់​បញ្ចូល​វិញ។ យ៉ាង​ណា​ក៏​ដោយ​គឺ​មិន​ត្រូវ​ប៉ះ​ផ្នែក​ឫស​ធ្មេញ​ឡើយ​ ដោយ​កាន់​តែ​ផ្នែក​ក្បាល​ធ្មេញ​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​ធ្មេញ​ប្រឡាក់​​ដី​ ឬ​របស់​អ្វី​ផ្សេង​ទៀត​យើង​​ត្រូវ​លាង​ធ្មេញ​នោះ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ថ្មមៗ​តិច​ជាង​១០​វិនាទី តែហាម​ដុះ ​ឬ​សម្អាត​ជាមួយ​អាល់កុល។ អត្ថបទ​ពាក់ព័ន្ធ៖ តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ អាថ៌កំបាំង​ជួយ​អ្នកធ្មេញលឿងៗ ឲ្យស​វិញបាន មិនមែន​​រឿង​តូច​ទេ រលាក​អញ្ចាញ​ធ្មេញ​ប៉ះ​ពាល់​សុខភាព​ច្រើន​មុខ​ណាស់ ២. ការ​ដាក់​បញ្ចូល​ឬ​រក្សា​ធ្មេញ​ទុក ដំបូងយើង​​ត្រូវ​ខ្ពុរ​មាត់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ព្យាយាម​ដាក់​ធ្មេញ​ដែល​របូត​ចេញ​ចូល​ទៅ​ក្នុង​រណ្ដៅ​ធ្មេញ​វិញ។បន្ទាប់​មក​ត្រូវ​ខាំ​កុំប្រ៉េស​ដើម្បី​ទប់​ធ្មេញ​ឲ្យ​ជាប់​នឹង​កន្លែង។ ប្រសិន​ជាយើង​​មិន​អាច​ដាក់​បញ្ចូល​វិញ​បាន​ទេ​ឬ​ធ្មេញ​មាន​ការ​បែក​បាក់​គួរ​ត្រាំ​នៅ​ក្នុង​ទឹក​ដោះ​គោ​សុទ្ធ។ ​ប្រសិន​បើ​យើង​គ្មាន​ទឹក​ដោះ​គោ​ទេ​អាច​រក្សា​ទុក​ក្នុង​មាត់​រវាង​សាច់​ថ្ពាល់ ​និង​អញ្ចាញ​ធ្មេញ​ដើម្បី​បង្ការ​កុំ​ឲ្យ​ធ្មេញ​ស្ងួត។ ៣. គ្រប់​គ្រង​ការ​ហូរ​ឈាម​និង​ការ​ឈឺ​ចាប់ យើង​អាច​បញ្ឈប់​ការ​ហូរ​ឈាម​ជាមួយ​កុំប្រ៉េស​ដែល​បាន​សម្លាប់​មេរោគ​ ឬ​ក្រណាត់​អាវ។ ប្រសិន​បើ​តំបន់​ជុំវិញ​កន្លែង​បាក់​ធ្មេញ​មាន​ការ​ហើម ​និង​ឈឺ​ចាប់​អាច​ប្រើ​កុំប្រ៉េស​ត្រជាក់​មក​ជំនួស​បាន។ សម្រាប់​ថ្នាំ​ដែល​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​មាន​ដូចជា ​ibuprofen​ ឬ​acetaminophen។ អត្ថបទ​ពាក់ព័ន្ធ៖ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា? ៤. ស្វែង​រក​ការ​ព្យាបាល ប្រសិន​បើ​យើង​ដឹង​ថា​ខ្លួន​ជួប​ឧបទ្ទវហេតុ​ហើយ​បាក់ជ្រុះ​​ធ្មេញ​តែ​ម្ដង​នោះ​យើង​​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ជា​បន្ទាន់។ កុំ​ភ្លេច​យក​ធ្មេញ​ឬ​បំណែក​ធ្មេញ​ដែល​បាក់​ទៅ​ជាមួយ​ផង។ ទោះ​បី​ជា​យើង​បាន​ដាក់​ធ្មេញ​ចូល​ក្នុង​រណ្ដៅ​ធ្មេញ​វិញ​បាន​ក៏​ដោយ​ យើង​​ត្រូវ​ធ្វើ​ការ​តាម​ដាន​និង​ពិនិត្យ​ដដែល។ បំណែក​ធ្មេញ​ដែល​បាក់​ក៏​ត្រូវ​ការ​ការ​ព្យាបាល​ថែទាំ​ដូច​គ្នា។ ការ​ថែរក្សា​ក្រោយ​ពេល​ដាក់​បញ្ចូល​ធ្មេញ​វិញ រឿង​ដំបូង​ដែល​ត្រូវ​តែ​ចាំ​ទុក​ក្រោយ​ពេល​ដាក់​បញ្ចូល​ធ្មេញ​រួច​នោះ​គឺ​ទទួល​ទាន​បាន​តែ​ភេសជ្ជៈ​ត្រជាក់​ប៉ុណ្ណោះ​ និង​ហាម​ញ៉ាំ​អ្វី​ទាំង​អស់​រហូត​ដល់​អស់​សារធាតុ​ថ្នាំ​ស្ពឹក។ ក្នុង​អំឡុង​ពេល​ថ្ងៃ​ដំបូង​ហាម​ទទួល​ទាន​អាហារ​ ឬ​ភេសជ្ជៈ​ក្ដៅ។ ហាម​ប៉ះ​ពាល់​ធ្មេញ​ដែល​ដាក់​នោះ​ជាមួយ​អណ្ដាត​ឬ​ម្រាម​ដៃ។ ហាម​ធ្វើ​សកម្មភាព​អ្វី​ដែល​ប្រើ​កម្លាំង​ជ្រុល​ដូចជា​រត់​ប្រណាំង​ឬ​ទៅ​កន្លែងហាត់ប្រាណ។ ការ​ហើម​នឹង​បាត់​ទៅ​វិញ​ក្រោយ​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ។ យើងអាច​ជួយ​សម្រួល​ការ​ហើម​ដោយ​ការ​ស្អំ​ទឹក​កក​រុំ​ជាមួយ​កន្សែង។ ប៉ុន្តែ​ហាម​មិន​ឲ្យ​ស្អំ​ទឹក​កក​លើ​ថ្ពាល់​លើស​រយៈ​ពេល​១០​នាទី​ក្នុង​មួយ​ដង​នោះ​ទេ។ ក្រោយ​មក​បាន​មួយ​ថ្ងៃ​ដំបូង​បន្ទះ​ដុំ​ក្ដៅ​គឺ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ទឹក​កក។ ការ​ឈឺ​ចាប់​ដែល​មាន​ក្រោយ​ការ​ដាក់​បញ្ចូល​​ធ្មេញ​វិញ​នោះ​យើង​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន។ អំឡុង​ពេល​២​ទៅ​៣​ថ្ងៃ​ដំបូង​ក្រោយ​ការ​ដាក់​បញ្ចូល​ធ្មេញ​គួរ​ប្រើ​ថ្នាំ​ដែល​មាន​ដូស​ខ្ពស់។ ប្រសិន​បើ​ការ​ឈឺ​ចាប់​មិន​បាត់​ក្នុង​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ​ឬ​កន្លែង​ជុំវិញ​ធ្មេញ​ដាក់​ចូល​មាន​ការ​ឈឺ​ចាប់​ឬ​ហើម​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ជំនាញ​ឲ្យ​បាន​ឆាប់​រហ័ស។ អត្ថបទពាក់ព័ន្ធ៖ សុខភាព​​មាត់​ធ្មេញ​កុមារសំខាន់ណាស់ ​ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន ចង់ឲ្យអូនៗធ្មេញរឹងមាំល្អពេលធំឡើង? អាចសាកវិធីបាន  ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន ដុះ​ថ្គាម​ទាល់ គួរ​ដក​ចេញ​អត់ បើ​វា​អត់​ដែល​ឈឺសោះ? បកស្រាយ​លម្អិត​ជុំវិញបញ្ហាឈឺ​ថ្គាម និង​វិធី​បន្ថយ​ការ​ឈឺចាប់ ក្នុងករណីមានសំណួរ […]


អនាម័យទូទៅ

ចំណុចតូចៗទាំងនេះជាកំហុសឆ្គង ទាក់ទងនឹងការធ្វើអនាម័យរបស់យើងរាល់ថ្ងៃ

អនាម័យ​សុខភាព​​ជា​រឿង​ត្រឹម​ត្រូវ​គួរ​គប្បី​អនុវត្ត ប៉ុន្តែ​​ការ​អនុវត្ត​នោះ​បាន​ត្រឹម​ត្រូវ ទើប​ទទួល​បាន​ប្រយោជន៍​ និង​ប្រសិទ្ធភាព​។ តាម​រយៈ​​ការ​សិក្សា​​លម្អិត​​លើ​ផ្នែក​អនាម័យ​ជា​ច្រើន បាន​បង្ហាញ​នូវ​ទម្លាប់​មួយ​ចំនួន​ដែល​ យើង​​អនុវត្ត​​​​អាចពុំ​​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ១. ងូត​ទឹក​ច្រើន​ដង ​ស្តាប់​ទៅ​ដូច​ចម្លែក​បន្តិច​ដែរ តែ​​អ្នក​​ជំនាញ​​​សិក្សា​ពី​មេរោគ​ចម្លង​ នៃ​សាកលវិទ្យាល័យ​ Columbia សហរដ្ឋអាមេរិក បាន​​លើក​ឡើង​ថា ទម្លាប់​ងូត​ទឹក​ច្រើន​ដង ធ្វើ​ឱ្យ​ស្បែក​យើង​ស្ងួត និង​ប្រេះ ដែល​ផ្តល់​ឱកាស​ឱ្យ​ពពួក​មេរោគ មីក្រុប បាក់តេរី ងាយ​​ជ្រៀត​ចូល​ក្នុង​រាង​កាយ ឬ​ទី​តាំង​ដែល​មាន​របួស​។ ២. មិន​​លាង​ដៃ​ មុន​ពេល​ចូល​បន្ទប់​ទឹក​ បាក់​តេរី​មាន​នៅ​គ្រប់​ទី​កន្លែង មិន​ថា​តែ​នៅ​ក្នុង​បន្ទប់​ទឹក។ ដូច​នេះ​មាន​ន័យ​ថា ប្រ​សិន​បើយើង​ពុំ​បាន​លាង​សម្អាត​ដៃ​អស់​រយៈ​ពេល​យូរ ​អា​ច​មាន​វត្ត​មាន​បាក់តេរី​នៅ​លើ​បាត​ដៃ ហើយ​នៅ​ពេល​យើង​​ចូល​បន្ទប់​ទឹក រួច​ទៅ​ប៉ះ​ពាល់ កន្លែង​សំខាន់​(ប្រដាប់​ភេទ) ឬ​កន្លែង​ផ្សេង​ៗ​នៃ​រាង​កាយ នោះ​ពពួក​បាក់​តេរី ដែល​រួម​ទាំង​មាន​​មីក្រុប​​គ្រោះ​ថ្នាក់​ អាច​បង្ក​ឱ្យ​​យើង​ឈឺ​បាន។ ដូច​​នេះ​ការ​អនុវត្ត​ការ​លាង​ដៃ​មុន​ចូល​បន្ទប់​ទឹក ក៏​ជា​រឿង​​សំខាន់​មួយ​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ គ្រោះថ្នាក់ស្រីៗ បើប្រើ​សម្លី​អនាម័យ​ទំនើប Tampon ខុស​បច្ចេកទេស ៣. ចុច​​បង្ហូរ​ទឹក​បង្គន់ ប្រើ​ចុង​ម្រាម​ដៃ បង្គន់ក្នុង​បន្ទប់​ទឹក ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​ដោយ​មេរោគ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា រយៈ​ពេល​៩០​​នាទី​ ក្រោយ​ពេល​ចុច​បង្ហូរ​ទឹក​​បង្គន់ ទឹក​​នៅ​ក្នុង​ចាន​បង្គន់​ គឺ​នៅ​តែ​ជា​ប្រមូល​ផ្តុំ​ដោយ​មេរោគ​ដដែល​។ ដូច​នេះ ការ​ប្រើ​​ចុង​ម្រាម​ដៃ​ចុច​​​​គន្លឹះ​បង្ហូរ​ទឹក​ចាន​បង្គន់ រួច​នៅ​ពេល​មួយ​ដែល​យើង​ភ្លេច​ខ្លួន យក​ម្រាម​ដៃ​នោះ ប៉ះ​ភ្នែក […]


អនាម័យទូទៅ

កំហុសតូចៗពេលងូតទឹក គ្នាយើងភាគច្រើនមិនសូវចាប់អារម្មណ៍

អនាម័យ​ផ្ទាល់​ខ្លួន​គឺរឿង​សំខាន់​ណាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃរបស់យើង​ ដោយ​ហេតុ​នេះ​ហើយ​ទើប​ការ​ងូត​ទឹក​គឺ​ជា​វិធី​មួយ​ដែល​មនុស្ស​ទូទៅ​ធ្វើដើម្បី​រក្សាអនាម័យផ្ទាល់ខ្លួន។ ប៉ុន្តែ​មនុស្ស​តិច​ណាស់​ដឹង​អំពី​កំហុស​មួយ​ចំនួន​ពេល​ងូតទឹក​ដែល​អាច​ប៉ះពាល់ដល់​សុខភាព។ អត្ថបទពាក់ព័ន្ធ៖ ពិតទេ ងូតទឹកវេលាទាំងនេះ មានគ្រោះថ្នាក់ដល់សុខភាព? ១.ងូតទឹក​ និង​កក់សក់​ញឹកញាប់​ គ្នាយើង​មាន​សរសៃ​សក់​ស្តើង និង​ខ្សោយ​គួរ​ចៀស​វាស​កក់​រាល់​ថ្ងៃ។​ យកល្អ​គួរ​កក់​សក់​ពីរ​ដង​ក្នុង​មួយសប្តាហ៍​ដើម្បីរក្សា​សំណើម​សក់។ ការ​ងូតទឹក​ញឹក​ញាប់​អាច​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ជាតិទឹក​ព្រោះ​ទឹក​ធ្វើ​ឲ្យ​បាត់​បង់​បាក់តេរី​ល្អ​ដែល​អាច​ប្រឈម​នឹង​បញ្ហា​ស្បែកដូ​ចជា​ស្បែក​ឡើង​ក្រហម និង​កន្ទួលក្រហម។ ២.រុំ​សក់​នឹង​កន្សែង សក់​សើម​គឺ​មាន​សភាព​ខ្សោយ ដូចនេះ​មិន​គួរ​រុំ​សក់​នឹង​កន្សែង​ក្រោយពី​កក់សក់​ទេ។ ម៉្យាងទៀត​ ដោយសារ​តែ​កម្ដៅ​ធ្វើ​ឲ្យ​ក្រពេញខ្លាញ់​មាន​ភាពសកម្មខ្លាំង​ធ្វើ​ឲ្យ​សក់​មិន​ស្អាត និង​រញ៉េរញ៉ៃ។  អត្ថបទពាក់ព័ន្ធ៖ ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? ៣. មិន​សម្អាត​ក្បាល​ទឹក​ផ្កាឈូក ការ​មិន​សម្អាត​ក្បាល​ទឹក​ផ្កាឈូក​អាច​ធ្វើ​ឲ្យ​មាន​បាក់តេរី​នៅ​លើនោះដែល​បាក់តេរី​ទាំងទាំងនោះ​អាច​បង្ក​ជំងឺសួត​ផ្សេងៗ។ ៤.មិន​ប្រើ​ប្រដាប់​ដាក់​សាប៊ូ​ដុំ​ត្រឹមត្រូវ នៅ​ពេល​ដែល​មាន​ទឹក​ដក់​នៅ​ក្នុង​ប្រដាប់​សាប៊ូ​ដុំ​អាច​មាន​បាក់តេរី​ទំ​លើ​សាប៊ូ។ ៥. ប្រើ​កន្សែង​ជូត​ទឹក​រយៈពេល​យូរ កន្សែង​ជូត​ខ្លួន​ដែល​មិន​ទាន់​ស្ងួត​អាច​នឹង​មាន​បាក់តេរី​។ លោក Philip Tierno អ្នក​ឯកទេស​ផ្នែក​អតិសុខុមប្រាណ ណែនាំ​ថា​គួរ​បោកសម្អាត​កន្សែង​ក្រោយ​ពី​ប្រើ​បី​ដង។ ៦. ទុក​ប្រដាប់​ដុស​ខ្លួន​នៅ​កន្លែង​សើម ការ​ទុក​ប្រដាប់​ដុស​ខ្លួន​នៅ​កន្លែង​សើម​អាច​ធ្វើ​ឲ្យ​បាក់តេរី​កើត​កាន់តែលឿន។ ដូចនេះគួរ​សម្អាត និង​ទុក​ដាក់​នៅ​កន្លែងស្ងួត។ ៧. មិន​លាង​សម្អាត​ជើង មនុស្ស​មួយ​ចំនួន​ពេល​ងូត​ទឹក​មិន​បាន​សម្អាត​ជើង​ទេ​ដោយ​គិត​ថា​ទឹក និង​សាប៊ូ​ហូរ​ចុះ​ទៅ​ដល់​ជើង។ ការ​មិន​លាង​សម្អាត​ជើង​អាច​ធ្វើ​ឲ្យ​មាន​ផ្សិត​នៅ​នឹង​ក្រចក។ ៨. ប្រើ​សាប៊ូ​ដុំ​ខុស សាប៊ូ​ដុំសម្លាប់​បាក់តេរី​អាច​នឹងកម្ចាត់​បាក់តេរី​ជា​ច្រើន​រួមទាំង​បាក់តេរីល្អ​ដែរ។ សាប៊ូ​ដុំដែល​មាន​កម្រិត pH ធំ​ជាង​ប្រាំពីរ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ដូចនេះ​គួរ​ជ្រើស​រើស​សាប៊ូ​ដែល​ផ្តល់​សំណើម និង​ជាតិ​ប្រេង​ដល់​ស្បែក ឬ​សាប៊ូ​ប្រភេទទឹក។ ៩. បិទ​របួស​តូចៗ​ សម្រាប់​របួស​តូចៗ​ពី​ការ​មុត​មិន​ចាំ​បាច់​ត្រូវ​រុំ​របួស​ពេល​ងូតទឹកទេ។ គួរ​យក​បង់​រុំ​របួស​ចេញ និង​លាង​សម្អាត​រាល់​ថ្ងៃ​ជាមួយ​សាប៊ូ និង​ទឹក​ក្ដៅ​ឧណ្ហៗ និង​បិទ​បង់​រុំ​របួស​ថ្មី​ក្រោយ​ជូត​របួស​ឲ្យ​ស្ងួត។ […]


វិធីសង្គ្រោះបឋម

ជំងឺតេតាណូស មានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព

តេតាណូស គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី (Clostridium tetani)  ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ជា​ហេតុ​នាំឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ និង​មាន​ការ​ឈឺចាប់​ខ្លាំង ជាពិសេស សាច់​ដុំ​ថ្គាម និង​ក។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ជំងឺ​តេតាណូស​អាច​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម រហូត​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​យើង។ ជំងឺ​តេតាណូស​បង្ក​ឡើង​ដោយសារ​ការ​មុត​របស់​មុត​ស្រួច ច្រែះចាប់ ដូចជា​កាំបិត ពូថៅ កន្ត្រៃដែលមានផ្ទុកមេរោគនោះនៅជាមួយ ហើយ​មួយ​វិញ​ទៀត​មកពី​ការ​កាត់​ទងផ្ចិត​របស់​ទារកជាមួយរបស់មិន​ស្អាត​ជាដើម។ នៅ​ពេល​ដែល​ជាតិពុល​របស់​មេរោគ​តេតាណុស​ទៅ​តោង​នឹង​សរសៃប្រសាទ វា​មិន​អាច​ផ្ដាច់​ចេញ​វិញ​បាន​នោះ​ទេ។ ដូចនេះ​ហើយ​ប្រសិនបើ​កើត​ជំងឺ​នេះ គឺអាចមានជាប់រហូតក្នុង​ជីវិតរបស់យើងប្រសិនជាមិនមានការតភ្ជាប់ប្រព័ន្ធប្រសាទថ្មី ហើយ​ទោះ​ទៅ​ចាក់​វ៉ាក់សាំង​តេតាណូស​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ។ ព្រោះតែ​បែប​នេះ​ហើយ​ទើប​ពេទ្យ​តម្រូវ​ឲ្យ​យើង​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ ជាពិសេស​ទារក និង​ស្ត្រី​ពពោះ ដើម្បី​ចៀសវាង​ការ​មុត​ដោយ​ប្រការ​ណា​មួយ។ ចំណែក​ផលវិបាក​នៃ​ជំងឺ​តេតាណូស​នេះ មាន​ដូចជា៖ បាក់ឆ្អឹង៖ ការ​កន្ទ្រាក់​សាច់ដុំ​ធ្ងន់ធ្ងរ​ពេក អាច​បណ្ដាល​ឲ្យ​ឆ្អឹង​កង​ខ្នង និង​ឆ្អឹង​ដទៃ​ទៀត​។ ពិការ៖ ការ​ព្យាបាល​ជំងឺ​តេតាណូស គឺ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ ដើម្បី​គ្រប់គ្រង​សាច់ដុំ​មិន​ឲ្យ​កន្ត្រាក់។ ចំពោះ​ទារក​វិញ ជំងឺ​តេតាណូស​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល ដែល​នាំ​ឲ្យ​មាន​បញ្ហា​សតិ​មិន​គ្រប់គ្រាន់ ឬ​ពិការ​ខួរក្បាល។ ជំងឺ​តេតាណូស​ធ្ងន់ធ្ងរ អាច​ជំរុញ​សាច់ដុំ​ឲ្យ​កន្ត្រាក់​ជាប់ ដែលប៉ះពាល់​ដល់​ការ​ដក​ការ​ដង្ហើម ដែល​ពេល​ណា​មួយ អ្នក​មិន​អាច​ដកដង្ហើម​បាន​ទាំង​ស្រុង​តែ​ម្ដង។ បញ្ហា​ផ្លូវ​ដង្ហើម គឺ​ជា​មូលហេតុ​ទូទៅ​បំផុត​នៃការ​ស្លាប់ កង្វះ​អុកស៊ីសែនក៏​អាច​នាំ​ឲ្យ​គាំង​បេះដូង និង​ស្លាប់​បាន។ អត្ថបទពាក់ព័ន្ធ៖ កាលវិភាគចាក់វ៉ាក់សាំងតេតាណុសពេលពពោះ ដើម្បីការពារទាំងម្តាយនិងកូន នេះជាផលវិបាកនៃជំងឺតេតាណុស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ បើកូនមុត រលាត់ស្បែកខ្លាំង […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស