ទម្លាប់ល្អ

ចំណេះដឹងទូទៅ

ទម្លាប់ល្អ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

អត្ថបទផ្សេងទៀតពី ទម្លាប់ល្អ

ស្វែងរក ទម្លាប់ល្អ

វិធីសង្គ្រោះបឋម

ពុលស្រាមានអាការៈម៉េចខ្លះ? អាចស្លាប់អត់? ត្រូវសង្គ្រោះម៉េចវិញ?

បច្ចុប្បន្នអារឿង​ផឹក​ស្រាពេញ​និយម​ណាស់ ទាំង​ក្មេងទាំង​ចាស់ មិន​ថា​ស្រី មិន​ថាប្រុស ភាគ​ច្រើន​សុទ្ធ​តែ​មាន​ជំនាញមែន​ទែន។ ប៉ុន្តែ​ធ្លាប់​ចាប់​អារម្មណ៍​ ឬ​ឃើញ​គ្នា​យើង​ផឹក​ស្រា ស្រាប់​តែ​សន្លប់ ឬ​វង្វេង​វង្វាន់លែង​ដឹង​អ្វី​​ភ្លាមៗ​ដែរ​អត់? ចុះ​ដឹង​ហេតុ​អ្វី​ទេ? អាការៈ​នេះ គេ​ហៅ​ថា​ពុល​ស្រា ភាគ​ច្រើន​កើតឡើង​នៅ​ពេល​យើង​ផឹក​ស្រា​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី។ អ្វី​គួរឲ្យ​បារម្ភ​ខ្លាំង​នោះ ពុល​ស្រា គឺ​ប៉ះ​ពាល់​សុខភាព​ធ្ងន់​ធ្ងរ​ណាស់ អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ពន្យល់​គ្នា​យើង​ពី​ការ​ពុល​ស្រា ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ។ ១- រោគ​សញ្ញា​ពុល​ស្រា រោគ​សញ្ញា​ពុល​ស្រា អាច​កើត​ឡើង​ភ្លាមៗ ដោយ​អាស្រ័យ​លើ​កម្រិតស្រា​យើង​ផឹក និង​ស្ថានភាព​សុខភាព​យើងផ្ទាល់ ដោយ​រោគ​សញ្ញា​មាន​ដូច​ជា៖ – វង្វេង​វង្វាន់ – ពិបាក​ក្នុង​ការ​និយាយ – បាត់​បង់​លំនឹង​រាង​កាយ – ក្អួត – ដក​ដង្ហើម​មិន​ប្រក្រតី – ខ្លួន​ចុះ​ត្រជាក់ – ស្បែក​ឡើង​ស្លេក – បាត់​បង់​ស្មារតី – ភាំង​ ស្រឡាំងកាំង (Stupor) ២- ពុលស្រា​ក្នុង​ស្ថាន​ភាព​ណា​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ? បើ​មាន​ករណីផឹក​​ច្រើន​ហួស​ហេតុ ឬ​ឃើញ​មនុស្ស​ពុល​ស្រា ត្រូវ​រក​គ្រូ​ពេទ្យ​ឲ្យ​​ជួយ​ភ្លាម ហើយ​នៅ​អំឡុង​ពេល​រង់ចាំ​គ្រូពេទ្យ គួរ​ធ្វើ​វិធី​សង្គ្រោះ​បឋម​ដូច​ខាង​ក្រោម​នេះ​៖ – ត្រូវ​ផ្អៀង​ជន​រង​គ្រោះទៅ​ម្ខាង ក្នុង​ស្ថាន​ភាព​សុវត្ថិភាព (Recovery position) ហើយ​ពិនិត្យ​មើល ​តើជន​រង​គ្រោះ​នៅ​ដក​ដង្ហើមដែរ​អត់។ – បើ​នៅ​ក្រោម​កម្តៅ​ថ្ងៃ ត្រូវ​យក​ជន​រង​គ្រោះ​មក​កន្លែង​ម្លប់​វិញ ហើយ​បើ​កម្ដៅ​រាង​កាយ​ចុះ​ត្រជាក់ ត្រូវ​ផ្ដល់​កំដៅឲ្យ​ជន​រង​គ្រោះ​ ​ដោយ​ដណ្ដប់​ភួយ ឬ​ផ្លាស់​ទី​​រង​គ្រោះ […]


វិធីសង្គ្រោះបឋម

ពេលរបួស ​បិទបង់ស្អិតឲ្យជិត និងទុកចំហ មួយណាឆាប់ជាជាង?

របួសខាងក្រៅ អាច​កើតឡើង​ដោយ​ការមុត ឬប៉ះទង្គិច​ជាមួយ​វត្ថុ​អ្វីមួយ ដែល​បណ្ដាល​ឲ្យដាច់ ឬរលាត់​ស្បែក។ បើរបួស​ស្រាល គ្នាយើង​ភាគច្រើន តែងតែ​ព្យាបាល​ដោយ​ខ្លួនឯង តាមរយៈ​ការ​លាបថ្នាំ បិទ​បង់ស្អិត ឬរុំបង់​លើ​មុខរបួស​ជាដើម។ ពាក់ព័ន្ធ​នឹង​ការថែទាំ​មុខរបួស​នេះ មាន​ខ្លះថា ការ​ទុកមុខរបួស​ឲ្យ​ត្រូវ​ខ្យល់ ឬបរិយាកាស​ខាងក្រៅ ទើប​ឆាប់ជា។ តែតាម​កាសែត​វេជ្ជសាស្ត្រ WebMD បញ្ជាក់​ថា នេះមិនត្រឹមត្រូវ​ទេ។ ការ​បិទ​បង់ស្អិត អាច​ជួយ​ការពារ​ការ​ប៉ះ​ជាមួយ​ខោអាវ ធូលី ឬបាក់តេរី ហើយ​ជួយ​ឲ្យ​របួស ឆាប់​ជាសះស្បើយ។ ជាងនេះ​ទៅ​ទៀត ការប្រើ​បង់ស្អិត ឬបង់រុំ ជួយ​ឲ្យ​មុខរបួស ឆាប់​ភ្ជិត​ជាប់​គ្នា​ទៀត។ ដើម្បី​កាត់បន្ថយ​ការប្រឈម​ឆ្លងមេរោគ យើងត្រូវ​សម្អាត​មុខរបួស មុន​បិទ​បង់ស្អិត ឬរុំបង់។ ចំណែក​ការ​បក​បង់ស្អិត​វិញ យើង​ត្រូវ​បកវា​ដោយ​យឺតៗ ដើម្បី​កុំឲ្យ​របក​ក្រមរ​លើ​មុខ​របួស ឬ​​រហែក​មុខរបួស​ឡើងវិញ។ ប៉ុន្ដែ​បើសិន​បង់ស្អិត ស្អិតជាប់​នឹង​ក្រមរ ពិបាក​បកចេញ​ពី​មុខរបួស យើង​អាច​បន្តក់​ទឹកក្តៅ​ឧណ្ហៗ ដើម្បី​ឲ្យ​ក្រមរ​ទន់ និង​ស្រួល​បក​បង់ស្អិត។ ជាមួយ​គ្នា​នេះ ការ​រក្សា​សំណើម​លើ​របួស ក៏ជួយ​ឲ្យ​ការ​ព្យាបាល ឆាប់ជាសះស្បើយ ហើយ​បង់ស្អិត មិន​ស្អិត​ជាប់​នឹង​មុខរបួស​ផងដែរ ជាពិសេស​សម្រាប់​របួសធំៗ ឬ​ការរលួត។ យើង​ក៏អាច​លាបប្រេង​ថ្នាំ (Ointment) ដើម្បី​បង្ការ​ការ​ឆ្លងមេរោគ​ផងដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


អនាម័យទូទៅ

តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!

និយាយ​ដល់​រឿង​រោម​ច្រើន គ្នា​យើង​ខ្លះ​ចូល​ចិត្ត​ ពិសេស​ប្រុសៗ ប៉ុន្តែ​បើ​ចំពោះ​ស្រីៗ​វិញ ច្បាស់​ជា​ស្អប់​ខ្លាំង​មិនខាន។ រោម​ដុះ​ច្រើនលើ​ដង​ខ្លួន អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន ហើយបើ​គ្នា​យើង មិន​ចង់​មាន​រោម​ច្រើន​ ពិសេស​រោមក្លៀក ​មាន​វិធី​អាច​ដោះ​ស្រាយ​បាន។ យ៉ាង​ណា មិន​គួរ​ប្រើ​ថ្នាំកម្ចាត់​រោមទេ ព្រោះអាច​មាន​ផល​ប៉ះ​ពាល់​ស្បែក​យើង ណា​មួយ​ត្រូវ​ចាយ​លុយ​ថែម​ទៀត ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិក​ជម្រុះរោមបែប​ធម្មជាតិ ដោយ​ប្រើ​ត្រឹមអាហារ និង​គ្រឿង​ផ្សំសាមញ្ញមួយ​ចំនួនអាច​រក​បាន​នៅ​ផ្ទះ។ ១- មូលហេតុស្រីៗដុះរោមនៅ​កន្លែង​យើងមិនចង់បាន – ប្រវត្តិគ្រួសារ៖ មូលហេតុដំបូងនាំ​មានដុះរោមលើមុខ និងខ្លួន គឺដោយ​សារហ្សែនតំណរពូជ។ បើប៉ាម៉ាក់ ឬ​បងប្អូនយើង មានវិបត្តជាមួយការដុះរោមនេះ គ្នាយើង​ទោះ​ជា​ស្រី​ក៏ដោយ ប្រាកដជាមានឱកាសខ្ពស់ ដុះរោមច្រើន ឬដុះ​នៅ​តំបន់​មិនចង់បាននេះឯង។ ករណីទាំងនេះជាបញ្ហាតំណរពូជ ក៏​ជាសញ្ញាធម្មតា មិនមែនជាសញ្ញាអាក្រក់អ្វីទេ។ – ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ៖ ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក្រៅពីរាង​កាយ​គ្មា​​ជីវជាតិ និង​ឡើង​ទម្ងន់​ខ្លាំង ក៏អាចបណ្តាលមាន​ដុះ​រោម​យើង​មិនចង់បាន។ ជំងឺតំណពូជ បណ្តាលមកពីការផលិតអ័រម៉ូន LH លើស​កម្រិត ដែលរំញោចឲ្យបញ្ចេញអ័រម៉ូន Androgens ច្រើន នាំឲ្យ​មានអតុល្យភាពលំនឹងអ័រម៉ូនភេទនៅក្នុងខ្លួន។ លើសពី ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក៏អាចជាមូលហេតុធ្វើឲ្យ​ប្រព័ន្ធគ្រប់គ្រងជាតិស្ករនៅក្នុងឈាម មានការប្រែប្រួល​ដូច​គ្នា។ – ដុះរោមដោយគ្មានមូលហេតុពិត៖ នៅពេលមាន​ដុះរោមកើតឡើងដោយគ្មានលក្ខខណ្ឌមូលដ្ឋានជាក់​លាក់​នោះ ត្រូវគេ​ចាត់​ទុកជា​ការដុះរោមដោយគ្មានមូលហេតុ។ ក្នុងប្រភេទដុះរោមនេះ ប្រហែល​មិនបានរងផលប៉ះពាល់ពីមូលហេតុណាមួយ ដូចជា […]


វិធីសង្គ្រោះបឋម

ជួយអ្នកឆក់ខ្សែភ្លើង កុំឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង ត្រូវចេះវិធីសង្គ្រោះបឋមមួយនេះ!

​ឆក់​ខ្សែ​ភ្លើង ជា​ករណី​គ្រោះ​ថ្នាក់ឧស្សាហ៍កើត​មាន​បំផុត ខណៈកម្រិត​គ្រោះ​ថ្នាក់ អាស្រ័យលើ​ចរន្ត​ភ្លើង និង​កម្រិតវ៉ុលខ្ពស់ ឬ​ទាប អាច​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ។ យ៉ាង​ណា​ បើ​យើង​មិន​ធ្លាប់​ដឹង ឬ​ស្វែង​យល់​ពី​វិធី​សង្គ្រោះ​បឋម​ករណី​ឆក់​ខ្សែ​ភ្លើង​នោះ ហើយចង់​ចូល​ទៅ​ជួយ​ជន​រងគ្រោះ យើង​ខ្លួន​ឯង​ក៏​អាច​ក្លាយ​ជា​ជន​រង​គ្រោះ​ម្នាក់ទៀត។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង ឲ្យ​យល់​ និង​ចេះ​ពី​វិធី​សង្គ្រោះ​បឋម​ករណី​ឆក់​ខ្សែ​ភ្លើង ដើម្បី​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ខ្លួន​យើង និង​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន។ ១- ជំហាន​ទី​ ១ មិន​ត្រូវ​ប៉ះ​ជន​រង​គ្រោះ​ដោយ​ផ្ទាល់​នោះ​ទេ បើ​ឃើញ​ថា ជនរងគ្រោះ នៅ​តែ​ប៉ះ​ជាមួយ​​ខ្សែ​ភ្លើង ព្រោះ​ចរន្ត​អគ្គិសនី​​អាច​ឆ្លងមក​ឆក់​យើង​បាន។ ២- ជំហាន​ទី​ ២ ខលទៅ លេខ​សង្គ្រោះ​បន្ទាន់ ១១៩ ដើម្បី​មក​ជួយ​ភ្លាម បើ​ជន​រង​គ្រោះ​ឆក់​ខ្សែ​ភ្លើង​មាន កម្រិត​វ៉ុល ខ្ពស់ ឬ​ត្រូវ​រន្ទះ​បាញ់។ មិន​ត្រូវ​ទៅ​ជិត ខ្សែ​ភ្លើង​នោះ​ទេ រហូត​ទាល់​តែ​បិទ​ថាមពល​រួច (បិទបារែត)។ ខ្សែ​​ភ្លើង​ប្រើ​ដើម្បី​រត់​ថាមពល​អគ្គិសនី​ខ្លាំង ​ជា​ទូទៅ ​គឺ​មិន​មាន​រុំ​ជ័រ​ពី​ក្រៅ​ទេ ដូច​នេះ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​វា យ៉ាង​ហោច ៦ម៉ែត្រ ឬ​នៅ​ឲ្យ​ឆ្ងាយ​ជាង​នេះ​ បើ​ខ្សែ​នោះ​មិន​នៅ​ស្ងៀម ហើយ​បែក​ផ្កា​ភ្លើង។ ៣- ជំហាន​ទី​ ៣ ត្រូវ​ដាក់​ជន​រង​គ្រោះ​នៅ​ក្នុង​ស្ថាន​ភាព​សុវត្ថិភាព លើក​លែង​តែ​​ស្ថិត​ក្នុងស្ថាន​ភាព​​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ។ ជំហាន​​ដំបូង ​ត្រូវ​ជម្លៀស​ជន​រង​គ្រោះ​ចេញ​ពី​កន្លែង​ឆក់ ឲ្យ​លឿន​តាម​ដែល​អាចធ្វើ​បាន​។ វិធី​ល្អ​បំផុត […]


វិធីសង្គ្រោះបឋម

ពេទ្យបកស្រាយពីការលើកឡើងថា ពេលយកដៃទៅស្ទាបក្បាល​ក្ដៅជាងខ្លួន

មនុស្ស​មួយ​ចំនួន​តែង​លើក​ឡើង​ថា ពេល​ស្ទាប​ក្បាល​ទៅ​មាន​អាការៈក្ដៅ​ជាង​ពេល​ស្ទាប​ខ្លួន ហើយ​នាំគ្នា​សន្និដ្ឋាន​ថា ក្ដៅ​ក្បាល​ស្ទីងៗ។ សម្រាប់​គ្រូពេទ្យ​វិ​ញបាន​អះអាង​ថា សភាព​ក្ដៅ​ក្បាល ឬ​ក្ដៅ​ខ្លួន​អាច​ដឹង​ទៅ​បាន គឺ​អាស្រ័យ​លើ​ឧបករណ៍​វាស់​ស្ទង់​កម្ដៅ​ប៉ុណ្ណោះ។ លោក​​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ពន្យល់​ថា សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​ថា ក្បាល​ក្ដៅ​ជាង​ខ្លួន ព្រោះ​តែ​អ្នក​នោះ​យក​ដៃ​មាន​សភាព​ត្រជាក់ ឬ​សើម​ទៅ​ប៉ះ។ លោក​គ្រូពេទ្យ​ក៏​បាន​បន្ថែម​ទៀត​ថា “ជា​ធម្មតា​កម្ដៅ​ក្នុង​ខ្លួន​មនុស្ស​យើង​មាន​កម្ដៅ ៣៧ អង្សារសេ ហើយ​មិន​មែន​ក្ដៅ​ដុំ​ៗ​មិន​ស្មើ​គ្នា​បែប​ហ្នឹងទេ ចំពោះ​ការ​សន្និដ្ឋាន​ទាំង​ឡាយ​ក៏​គួរតែ​ឈប់​ទៅ ត្រូវ​យក​ឧបករណ៍​ស្ទង់​កម្ដៅ​ទែរម៉ូមែត្រ​យក​មក​ដាក់ ហើយ​បើ​ឃើញ​លើស ៣៨ អង្សារសេ​នោះ ទើប​អាច​ហៅថា​ក្ដៅ​ខ្លួន​ ដៃ​មិន​អាច​វាស់​ដឹង​បាន​ឡើយ ហើយ​ចំពោះ​ទែរម៉ូមែត្រ​ទៀតសោត​ ទោះ​ជា​ទិញ​ប្រភេទ​បាញ់​ថ្ងាស គាប​ក្លៀក បាញ់​ត្រចៀក ក៏​ប្រសិទ្ធភាព​វា​ដូច​គ្នា”។ លោក​បន្ថែម​ដោយ​លើក​ជា​ឧទាហរណ៍​ងាយ​ៗ​ថា នៅ​ពេល​ខ្លួន​យើង​មាន​សម្លៀកបំពាក់​គ្រប់​ជិត ហើយ​ក្បាល​គ្មាន​អ្វី​បិទបាំង ធ្វើឲ្យ​បរិវេណ​នោះ​ងាយ​ប៉ះពាល់​នឹង​អាកាសធាតុ​ខាងក្រៅ​ផ្ទាល់ ហើយ​ខ្លួន​ដែល​មានខោអាវ​គ្រប​ជិត មិន​សូវ​ប៉ះ​អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់​ឡើយ។ ដូចនេះ​ហើយ​បាន​ជា​យើង​ប៉ះ​ទៅ​ក្បាល រាង​ក្ដៅ​ជាង​ខ្លួន​បន្តិច តែ​ធាតុ​ពិត​កម្ដៅ​ចេញ​មក​ពី​ក្នុង​វា​មិន​បែប​នោះ​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ រឿងចាំបាច់គួរធ្វើ និងមិនគួរធ្វើ ពេលរលាកភ្លើង ឬទឹកក្តៅ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


វិធីសង្គ្រោះបឋម

រឿងចាំបាច់គួរធ្វើ និងមិនគួរធ្វើ ពេលរលាកភ្លើង ឬទឹកក្តៅ

កាល​ណា​មាន​រលាក​ភ្លើង រលាក​ទឹក​ក្តៅ គ្នា​យើង​តែង​ប្រើ​វិធី​មួយ​ចំនួន​ដើម្បី​បំបាត់​ការ​ឈឺចាប់​នៅ​កន្លែង​រលាក ដែល​វិធី​ទាំង​នោះ​អាច​ធ្វើ​តាម​តៗ​គ្នា មិន​ដឹង​វិធី​មួយ​ណា​ត្រឹម​ត្រូវ​នោះ​ទេ។ ដើម្បី​ឲ្យ​អស់​សង្ស័យ Hello គ្រូពេទ្យ​ នឹង​រៀប​រាប់​ពី​វិធី​គួរ​ធ្វើ និង​ត្រូវ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹក​ក្តៅ។ ១- រឿង​ត្រូវ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹក​ក្តៅ – ត្រាំ​ទឹក​ត្រជាក់​ភ្លាមៗ​ពេល​រលាក – ប្រើ​ស្ព្រៃយ៍​សម្រាប់​បាញ់​ការ​រលាក – យក​ប្រទាល​កន្ទុយ​ក្រពើបិទ​កន្លែង​រលាក – លាប​ទឹក​ឃ្មុំ​លើ​មុខ​របួស – លាប​ទឹក​ថ្នាំ​សម្លាប់​មេរោគ បេតាឌីន។ ក្នុង​ករណីរ​លាក​ភ្លើង ឬ​ទឹក​ក្តៅ​ធ្ងន់ធ្ងរ ក្រោយ​ពី​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ​រួច យើង​ត្រូវ​យក​កំណាត់​ស្អាត​មក​គ្រប​មុខ​របួស រួច​នាំ​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។ ២- រឿង​មិន​ត្រូវ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹក​ក្តៅ – មិន​ត្រូវ​យក​ម្សៅ ឬ​ប្រេង មក​លាប​លើ​មុខ​​របួស – មិន​ត្រូវ​យក​ទឹកកក​មក​ស្អំ​លើ​មុខ​របួស – មិន​ត្រូវ​យក​សាប៊ូ​លាប​លើ​មុខ​របួស – មិន​ត្រូវ​លាប​ថ្នាំ​ដុស​ធ្មេញ​លើ​មុខ​របួស។ ចំពោះ​ទម្លាប់​​ខាង​លើ​នេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ មុខ​របួស​ឡើង​ពង​បែក ឬ​ហើម​សាច់ កាន់​តែ​ធ្ងន់​ធ្ងរ។ អត្ថបទពាក់ព័ន្ធ៖ រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ     ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


វិធីសង្គ្រោះបឋម

ស្លាក់ឆ្អឹងត្រី បើមិនយកចេញអាចក្លាយជាខ្ទុះ និងស្លាប់​បាន

មិន​ថា​មនុស្ស​តូច ឬ​ធំ​ឡើយ ភាគច្រើន​ប្រាកដជា​ធ្លាប់​ជួប​បញ្ហា​ស្លាក់​ឆ្អឹង​ត្រី​ ហើយ​សម្រាប់​អ្នក​មិន​ដឹង​ពី​វិធី​បំបាត់ ឬ​បន្ត​ទុក​ប្រយ័ត្ន​ជួប​បញ្ហា​ធំ។ ដូចនេះ​គួរតែ​មក​ស្វែង​យល់​ជា​មួយ​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ដូច​ខាងក្រោម​នេះ។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា ការ​ដែល​មាន​ឆ្អឹង​ត្រី​ស្លាក់​ជាប់ ហើយ​មិន​យក​ចេញ​អាច​ក្លាយ​ទៅ​ជា​ខ្ទុះ​ជុំវិញ​ក។ ក្នុង​ស្ថានភាព​បែប​នេះ ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ វា​វិវត្តទៅជា​ខ្ទុះអាប់សែ រហូត​ប្រឈមដល់ការ​បង់​ជីវិត​ក៏​មាន។ គ្រូពេទ្យ​ឯកទេស​ត្រចៀក ច្រមុះ បំពង់ក​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​មាន​បញ្ហា​ស្លាក់​ឆ្អឹង​ត្រី គួរតែ​ប្រញាប់​មក​មន្ទីរពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​មាន​បច្ចេកទេស​ចាប់យក​ចេញ។ ចំណែក​វិធីចាប់​យក​ចេញ គឺ​គេ​ប្រើ​ម៉ាស៊ីន​អង់ដូស្កូប ដោយ​ប្រើ​តេលេស្ដូប​តាម​លេខ ដើម្បី​លូក​ដក​ចេញ​មក​ក្រៅ ប្រសិនបើ​ឆ្អឹង​នៅ​ផ្នែក​ខាង​លើ​បំពង់ក។ អត្ថបទពាក់ព័ន្ធ៖  បើ​ក្មេងស្លាក់​អី​មួយ​ក្នុង​មាត់ ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​ម៉េច? មូលហេតុចម្បងៗ ធ្វើឲ្យកូនក្មេងងាយកើតអំបៅអំបែក វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ប៉ុន្តែ​បើ​ករណី​ឆ្អឹង​ចូល​ដល់​បំពង់អាហារ ពេទ្យ​នឹង​ប្រើ​ថ្នាំ​សន្លប់ ដើម្បី​ប្រើ​ឧបករណ៍​លូក​ចូល​ទៅ​ដល់​ក្នុង ដកឆ្អឹង​ចេញ​ក្រៅ។ ក្នុង​ករណី​ដែល​ឆ្អឹង​ត្រី​មិន​ទាក់ យើង​អាច​ញ៉ាំ​បាយ ឬ​ចេក​ហើយ​លេប ដើម្បី​ឲ្យ​វា​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះ ប៉ុន្តែ​បើ​វា​ជាប់​ជ្រៅ​ហើយ​នោះ ទោះ​ញ៉ាំ​អ្វី​ក៏​មិន​អាច​ទៅ​បាន​ដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


វិធីសង្គ្រោះបឋម

Heatstroke (​អាការៈ​សន្លប់​ដោយសារកម្ដៅ)

និយមន័យ១- អ្វី​ជា​អាការៈសន្លប់​ដោយសារ​កម្ដៅ? អាការៈ​សន្លប់​ដោយសារ​កម្ដៅ ជា​ភាសា​បច្ចេកទេស​ហៅ​ថា Heatstroke សំដៅ​លើ​ស្ថានភាព​មួយ ​ដែល​រាង​កាយ​កើន​កម្ដៅ​ខ្លាំង ដោយ​សារទទួល​រង​កម្ដៅ​ពី​បរិស្ថាន​ជុំវិញខ្លួន។ អាការៈ​​នេះ ​​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ ​បង្ក​ឡើង​ដោយ​កម្ដៅ ហើយ​ការ​សន្លប់​ដោយ​សារ​កម្ដៅ​នេះ​ នឹង​កើត​ឡើង​ បើ​សីតុណ្ហភាព​រាង​កាយ​កើន​ឡើង​រហូត​ដល់ ៤០ អង្សារ​សេ (១០៤ អង្សា​ហ្វារីងហាយ) ឬ​ខ្ពស់​ជាង​នេះ។ អាការៈសន្លប់​ដោយសារ​កម្ដៅ (Heatstroke) ទាមទារ​​ការ​សង្គ្រោះ​បន្ទាន់ ហើយ​បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ខួរ​ក្បាល បេះដូង តម្រង​នោម ​និង​សាច់ដុំ​ បាន​យ៉ាង​លឿន។ ការ​ខូច​ខាត​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​​ទៅ ៗ បើ​ការ​ព្យាបាល​នៅ​តែ​ពន្យា​ពេល​កាន់​តែ​យូរ ​នាំ​ឲ្យកើន​ឡើង​គ្រោះ​ថ្នាក់ពីផល​វិបាក​ កាន់​តែ​ធ្ងន់​ធ្ងរ ឬ​បណ្តាល​ឲ្យ​​ស្លាប់តែ​ម្តង។ ២- អាការៈសន្លប់​ដោយសារ​កម្ដៅកើត​ឡើង​ញឹក​ញាប់​ទេ? សន្លប់​ដោយសារ​កម្ដៅ ​កើត​ឡើង​ញឹក​ញាប់​ណាស់ ហើយ​វា​ច្រើន​កើត​លើ​ស្រីៗ ​ច្រើន​ជាង​ប្រុសៗ នឹង​អាច​កើត​ឡើង​គ្រប់​វ័យ​ទាំង​អស់។ យើង​អាច​​គ្រប់​គ្រង ​បាន​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម​។ រោគ​សញ្ញា៣- អាការៈសន្លប់​ដោយសារកម្តៅមាន​រោគ​សញ្ញា​អ្វី​ខ្លះ? រោគ​សញ្ញា​អាការៈ​សន្លប់​ដោយសារ​កម្តៅ (Heatstroke) រួម​មាន៖ – កម្ដៅ​រាង​កាយ​កើនចាប់​ពី ៤០អង្សារ​សេ ឬ​ខ្ពស់​ជាង ត្រូវ​ចាត់​ជា​រោគ​សញ្ញា​ចម្បង។ – ប្រែប្រួល​​សតិ​អារម្មណ៍​ឬ អាកប្បកិរិយា ខណៈបញ្ហា​នេះ​អាច​បង្ក​ទៅ​ជា វង្វេង​វង្វាន់ ញ័រ សំឡេង​និយាយ​ស្ដាប់​មិន​បាន ខឹង​ឆេវ​ឆាវ រវើរវាយ ប្រកាច់ […]


វិធីសង្គ្រោះបឋម

តិចនិកងាយៗសម្រាប់អ្នកឧស្សាហ៍រមួលក្រពើ

រមួល​ក្រពើ​ គ្នា​យើង​អ្នក​ណា​ក៏​ឆ្លង​កាត់​ដែរ បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ខ្លាំង​ ពេលខ្លះ​​បើ​មិន​រក​វិធី​ទប់​ស្កាត់ នឹងកើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​។​ បញ្ហា​រមួល​ក្រពើ កើត​ឡើងញឹកញាប់​បំផុត​ ចំពោះ​គ្នា​យើង​ប្រើ​សាច់​ដុំ​ហួស​ប្រមាណ ​ដូចជា ​អត្តពលិក​ ឬ​វ័យ​ចំណាស់ និងស្រីៗ​កំពុង​ពពោះ​​ជាដើម។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​ដោះ​ស្រាយ​បញ្ហា​រមួល​ក្រពើ​ឲ្យ​ទាំង​អស់​គ្នា​បាន​ដឹង។ មាន​ការ​លើក​ឡើង​ថា​ រមួល​សាច់ដំុ ឬរមួល​ក្រពើ បណ្ដាល​មកពី​អតុល្យភាពលំនឹង​អេឡិចត្រូលីត​ និង​កង្វះ​ជាតិ​ទឹក។ បញ្ហា​​ថយ​ចុះ​​ជាតិ​សូដ្យូម ​ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​ ក្លរ ​និង​កាល់ស្យូម ​ក៏​ជា​មូលហេតុ​រួមបញ្ចូល​ផង​ដែរ។ ម៉្យាងទៀត​​រមួល​សាច់ដុំ​ ​ទាក់ទង​នឹង​ការ​ហាត់ប្រាណសាច់​ដុំ ​(EAMC) ក៏​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ដែរ ព្រោះ​គ្មាន​ភស្តុតាង​បង្ហាញ​ទំនាក់ទំនង​រវាង​គ្នានៅ​ឡើយ ខណៈ​ខាងក្រោម​នេះ ​ជា​វិធី​ការពារ​​ល្អ​បំផុត​សម្រាប់​គ្នា​យើង​​រមួល​ក្រពើ​ញឹកញាប់។ ១- សម្រាក ជា​ញឹកញាប់ រមួល​សាច់ដុំ​ទាក់ទង​ទៅ​នឹង​ការ​ហាត់ប្រាណ​ EAMC​ កើត​មាន​នៅ​ពេល​ម្នាក់ៗ​ចំណាយ​ពេល​ហ្វឹកហាត់​ច្រើន​ពេក​មុន​ព្រឹត្តិការណ៍​មក​ដល់។ ​ដូចជា ​ការ​រត់​លឿន​ខ្លាំង​ ធ្វើ​ឲ្យ​ស្ថានការណ៍​បន្ទាន់​កើត​មាន​ភ្លាមៗ​ចំពោះ​សាច់ដុំ​។ ជួប​បញ្ហា​បែប​នេះ​ ​គួរ​ផ្អាក​សកម្មភាព​សិន ​ដើម្បី​ឲ្យ​សាច់ដុំ​ដំណើរការ​ឡើងវិញ ព្រោះ​អំឡុង​ពេល​សម្រាក​​ ជាលិកា​ថ្មីរបស់សាច់ដុំ​ ត្រូវ​បាន​ពន្លឿន​ដើម្បី​​បង្កើត​ឡើងវិញ។ ២- អង្គុយសណ្ដូកជើងត្រង់ ការ​ស្រាវជ្រាវ​មួយ​លើក​ឡើង​ថា​ យើង​គួរតែ​អង្គុយ​សណ្ដូក​ជើង​ត្រង់​ ដើម្បី​ពន្លា​សាច់ដុំ។​ ការ​សណ្ដូក​ជើង​ត្រង់ ​ពន្លា​សាច់ដុំ​ អាច​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ជីវសាស្ត្រ​កម្លាំង​ជំរុញ។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​ គាំទ្រ​ពី​ប្រសិទ្ធិភាព​លាត​​សន្ធឹងជាងើ ​និងពន្លា​សាច់ដុំ​ ជួយ​ព្យាបាល​រមួល​សាច់ដុំ […]


វិធីសង្គ្រោះបឋម

Flea Bites (ចៃខាំ)

និយមន័យ១- អ្វីទៅជាបញ្ហា​ចៃខាំ? ចៃ​ ជា​សត្វ​ល្អិត​ អាច​​លោត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជាធម្មតា​វា​រស់​នៅ​លើ​សត្វ​ចិញ្ចឹម សត្វពាហនៈ ហើយ​ក៏​អាច​ខាំ​និង​ចម្លង​ជំងឺដល់​មនុស្ស​ផង​ដែរ។ ពពួក​ចៃ​នេះ​ អាច​នឹង​ពិបាក​កំចាត់​ចោល​ ដោយ​សារ​វា​អាច​រស់​នៅ​ដោយ​គ្មាន​ចំណី​បាន​ច្រើន​ថ្ងៃ រហូត​ដល់ជាង ​១០០​ ថ្ងៃ​ឯណោះ។ ២- ចៃខាំ​កើត​ឡើង​ញឹកញាប់ដែរទេ? បញ្ហា​ចៃខាំ គឺ​កើត​មាន​ញឹក​ញាប់​ណាស់ មិនថា​ក្មេង មិនថា​ចាស់។ រោគសញ្ញា៣- រោគសញ្ញចៃខាំ​មានអ្វី​ខ្លះ? រោគ​សញ្ញា​សំខាន់ៗពាក់ព័ន្ធ​បញ្ហា​ចៃ​ខាំ​មាន​ដូច​ជា៖ – ស្នាម​សត្វ​ខាំ ក្រហម តូចៗ – ស្នាម​ក្រហម​ជុំវិញ​ស្នាម​ខាំ – ស្នាម​ខាំ ៣-៤ ជាប់​គ្នា ឬ​ជា​ជួរ – ស្នាម​ខាំ​នៅ​ម្តុំ​កជើង ​ឬ​ជើង ស្នាមចៃ​ខាំ ​គឺ​រមាស់​ណាស់ និង​ឈឺ អាច​មាន​ឡើង​កន្ទាល​ត្រអាក ឬ​ឡើង​កន្ទួល​ក្រហម​នៅ​កន្លែង​នោះ។ ពេល​អេះ​ទៅ អាច​នឹង​អោយ​ទៅ​ជា​ដំបៅ​ស្បែក។ នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ចម្ងល់​ផ្សេងៗ។ ៤- ពេលណាត្រូវជួបគ្រូពេទ្យ? សូម​ទាក់​ទង​គ្រូពេទ្យ បើ​សិន​ជាមាន​រោគសញ្ញា​​ណាមួយ​ដូច​ខាង​ក្រោម៖ – ពិបាក​ដក​ដង្ហើម – ក្អួត – ហើម​បបូរ​មាត់​ឬ​មុខ ចៃ​ខាំ​ អាច​ធ្វើ​ហើម​ក្រពេញ ចុក​ចាប់​ខ្លាំង​នៅ​កន្លែង​ស្នាម​ខាំ ក្រហម​ខ្លាំង។ ករណី​ខ្លះ​ ចៃ​ទាំង​នោះ​អាច​ចម្លង​ជំងឺ​មួយ​ចំនួន​ ដូច​ជា គ្រុន​ក្តៅ​ដោយ​សារ​ពពួក​ចៃ។ មូល​ហេតុបង្ក៥- មូលហេតុបណ្តាលឲ្យ​ចៃ​ខាំ? ចៃខាំ ​បង្ក​ឡើង​ដោយ​សារ​សត្វ​ចៃ ហើយ​មនុស្សគឺ​​ជា​ជម្រើស​ទី​ពីរ បន្ទាប់​ពី​សត្វ​ពាហនៈ។ ចៃ​ដែល​មក​ខាំ​មនុស្ស ​ច្រើន​ជា​ពពួកចៃ​ពេញ​វ័យ​ ស្រេក​ឃ្លានខ្លាំង​ ហើយ​មិន​ទាន់​មាន​គ្នា ឬ​រក​សត្វ​ពាហនៈ​មិន​បាន។ បើ​សិន​ជា​យើង​ទៅ​ដើរ​កាត់​ ឬ​ដេក​លេង​ក្បែរ​សម្បុក​ចៃ​ យើង​នឹង​ក្លាយ​ជា​ជម្រក ​និងជា​ចំណី​របស់​វាមិន​ខាន។ អត្ថបទ​ពាក់ព័ន្ធ៖ ជំងឺ​ឆ្លងមេរោគក្នុងឈាម (Septicemia) ជំងឺ​ដង្កូវ​ព្រូនក្នុង​ពោះ​វៀន (Strongyloidiasis) កត្តាប្រឈម៦- កត្តាប្រឈមនាំ​ឲ្យ​ចៃ​ខាំ សត្វចិញ្ចឹម​អាច​ជា​ជម្រក​ពពួក​ចៃ ដូច​នេះ​ពេល​យើង​លេង​ជាមួយ​សត្វ​ចិញ្ចឹម ឬ​ក្បែរ​សួន​ច្បារ​​សត្វ​ទាំង​នោះទៅ​លេង អាច​នឹង​ប្រឈម​ចៃខាំ ព្រោះ​ចៃ ​ចូល​ចិត្ត​រស់នៅ​កន្លែង​មាន​ស្មៅ​វែងៗ នៅ​ក្នុង​ម្លប់ គំនរ​ឈើ ឬ​ឃ្លាំង​ដាក់​ឥវ៉ាន់។ រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាលព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។ ៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា? ជា​ធម្មតា ចៃ​ខាំ​មិន​ចាំ​បាច់​ទៅ​ព្យាបាល​ឡើយ តែ​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស