ដំបូន្មានខ្លី-ខ្លឹម ងាយអនុវត្ត សម្រាប់ប្តីប្រពន្ធថ្មីថ្មោងត្រៀមយកកូន
ប្រសិនបើគ្នាយើងណាទើបរៀបការថ្មីថ្មោង និងកំពុងត្រៀមយកកូន អត្ថបទនេះជាជំនួយដ៏សំខាន់ ដើម្បីជួយឲ្យប្រាកដថា គ្នាយើងមានគភ៌ប្រកបដោយសុវត្ថិភាព សុខភាពល្អទាំងម្ដាយ និងកូន។ ខាងក្រោមនេះ ជាដំបូន្មានល្អៗ អ្នកទើបក្លាយជាប្ដីប្រពន្ធក្ដៅៗ អាចអនុវត្តតាម។ គណនាថ្ងៃសម្រាលកូន ១. សុខភាពទូទៅ ការហាត់ប្រាណឲ្យទៀងទាត់ក្នុងកម្រិតមធ្យមមួយ គឺជារឿងសំខាន់មួយ ដែលស្ត្រីត្រៀមយកកូនគួរធ្វើជាប្រចាំ។ ការចាប់ផ្ដើមហាត់ប្រាណមុនពេលពពោះ ជួយឲ្យម៉ាក់ៗមានរូបរាងសមរម្យពេលពពោះ មានកម្លាំងគ្រប់គ្រាន់ត្រៀមសម្រាប់ពេលសម្រាល និងថែទាំទារក។ គ្នាយើងក៏គួរតែមានរបបអាហារល្អ និងមានតុល្យភាពដោយព្យាយាមញ៉ាំបន្លែ និងផ្លែឈើឲ្យច្រើន។ ពិសេស យើងគួរបន្លែស្លឹកបៃតង ញ៉ាំអាហារដែលមានជាតិម្សៅច្រើនដូចជា នំបុ័ង Pasta អង្ករ និងដំឡូង ញ៉ាំអាហារសម្បូរប្រូតេអ៊ីនដូចជា សាច់គ្មានខ្លាញ់ សាច់មាន់ ត្រី ស៊ុត និងគ្រាប់ធញ្ញជាតិ ញ៉ាំអាហារផលិតពីទឹកដោះគោដូចជា ទឹកដោះគោ ឈីស និងទឹកដោះគោជូរ ដែលមានជាតិកាល់ស្យូម។ មួយវិញទៀត យើងគួរចៀសវាងអាហារកែច្នៃ និងអាហារសម្បូរជាតិខ្លាញ់អាក្រក់ ឬអាហារផ្អែមខ្លាំង។ ២. ទម្ងន់រាងកាយ ទម្ងន់ដែលបញ្ជាក់ថាមានសុខភាពល្អត្រូវបានកំណត់ដោយ BMI ។ ទម្ងន់ដែលមានសុខភាពល្អគឺ BMIគឺមានចន្លោះពី ២០ ទៅ ២៥ ។ ការមានផ្ទៃពោះ អាចចំណាយពេលយូរ ប្រសិនបើស្ត្រីស្គមពេក […]