backup og meta

ម៉ាក់ៗឆ្ងល់អត់? អាការចាញ់កូន​ខ្លាំង​នៅសប្ដាហ៍ទីប៉ុន្មាន?

ម៉ាក់ៗឆ្ងល់អត់? អាការចាញ់កូន​ខ្លាំង​នៅសប្ដាហ៍ទីប៉ុន្មាន?

បើនិយាយ​ពី​អាការ​ចាញ់​កូន ស្ត្រីៗគ្នា​​យើងភាគច្រើន ដែល​កំពុង​តែ​ពពោះ ឬធ្លាប់​ឆ្លង​កាត់​ការ​ពពោះ ប្រហែល​ជា​មិន​អាច​គេច​ផុត​ពី​បញ្ហានេះ​ឡើយ​។ ហេតុនេះ ម៉ាក់​ៗ​ភាគ​ច្រើន ប្រាកដ​ជា​ដឹង​ថា​ អាការចាញ់​កូន​កើត​ឡើង​​នៅ​ពេល​ណា ហើយ​អាការ​នេះ កើន​ឡើង​ខ្លាំងនៅពេល​ណា។

ចុះ​ស្រីៗ​យើង​ដែល​មាន​បំណង​ចង់​យក​កូន ឬ​កំពុង​តែ​មាន​អាការចាញ់​កូន តើ​បាន​ដឹង​ហើយ​ឬនៅថា អាការចាញ់​កូន​កើតឡើងខ្លាំងនៅពេលណា និងបាត់នៅពេលណា? បើ​អ៊ីចឹង​ តស់​ស្វែង​យល់​ទាំង​អស់​គ្នា​។

.​តើ​អាការ​ចាញ់​កូន​កើត​មាន​នៅ​ពេលណា?

គ្នា​យើង​ប្រ​ហែល​ជា​បាន​ដឹង ឬ​បាន​ឃើញ​​ហើយ​ថា​អាការចាញ់​កូន​អាច​មាន​ដូច​ជា​ក្អួត ចង្អោរ និង​មាន​ចេញ​ទឹក​មាត់​ច្រើន​ខុស​ធម្មតា​ជា​ដើម​។ អាការទាំង​នេះ​ជា​អាការ​ធម្មតា​របស់​ស្រីៗ​យើង​ដែល​កំពុង​តែ​ចាញ់​កូន​។ ស្រីៗ​យើង​មួយ​ចំនួន​​អាការ​ចាញ់​កូន​អាច​លេច​ចេញ​នៅ​ពេល​ណា​មួយ​​​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង តែ​មាន​ខ្លះ​ទៀត​អាការចាញ់​កូន​ធ្វើ​ទុក្ខ​តែ​ពេល​ល្ងាច​ក៏​មាន​។​

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន

ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ
ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)
ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក

អាការ​ចាញ់​កូន​របស់​មនុស្ស​ស្រី​យើង​មាន​សភាព​ខុសៗ​គ្នា អ្នក​ខ្លះ​ចាប់​ផ្ដើម​ចាញ់​​កូន​នៅ​សប្ដាហ៍​ទី​៥ទៅ​ទី៦​នៃ​ការ​មាន​ផ្ទៃពោះ និង​អ្នក​ខ្លះ​គ្រាន់​តែ​ចាប់​ផ្ដើម​មាន​អាការ​ចង្អោរ​ ក៏​អាច​ជា​សញ្ញា​ដំបូង​នៃ ការ​មាន​ផ្ទៃ​ពោះ​ដែរ​។​ ដូច​នេះ ស្រីៗ​យើង​អាច​ចាប់​ផ្ដើម​មាន​អាការចាញ់​កូន​បាន​គ្រប់​ពេល​បន្ទាប់ពី​​ពីរ​សប្ដាហ៍​នៃ​ការ​បាត់​រដូវ និង​មាន​ការ​បង្ក​កំណើត​។​

អាការចាញ់​កូន​អាច​មាន​ពី​ស្រាល​ទៅ​ធ្ងន់ ដោយ​អាការ​ស្រាល​គ្រាន់តែ​មិន​សូវ​ចង់​ញ៉ាំ​អាហារ ឬ​ធុំ​ក្លិន​អាហារ​ជាដើម និង​អាការ​ធ្ងន់​ធ្ងរ​អាច​ក្អួត ចង្អោរ​ ញឹកញាប់​​ផង​ដែរ​។

ចាញ់កូន-ពពោះ

.​ពេលណា​អាការចាញ់​កូន​មាន​កាន់តែ​ខ្លាំង?​

ដូច​យើង​បាន​និយាយ​ពី​ខាងលើ​អ៊ីចឹង អាការ​ចាញ់​កូន​របស់​ស្រីៗ​យើង​ម្នាក់ៗ មាន​ភាព​ខុស​ប្លែក​គ្នា មិន​ដូច​គ្នា​ទាំង​ស្រុង​នោះ​ទេ។ យ៉ាងណា ក្នុង​ករណី​ជា​ទូទៅ មនុស្ស​ស្រី​យើង​ចាប់​ផ្ដើម​ចាញ់​កូន​ខ្លាំង​​នៅ​សប្ដាហ៍​ទី​៩ និង​ទី​១០​នៃ​រយៈពេល​​មាន​ផ្ទៃពោះ។

[embed-health-tool-ovulation]

ថ្វី​បើ​អាការចាញ់​កូន​ធ្វើ​ឲ្យ​ស្រីៗ​យើង​ពិបាក​ក្នុង​ខ្លួន តែ​វា​មិន​បង្ក​ជា​សញ្ញា​គំរាម​កំហែង​ណាមួយ​នោះ​ទេ ហើយ​អាការ​នេះ​ នឹង​ថម​ថយ​ទៅ​វិញ​​បន្ទាប់ពី​ត្រីមាស​ទី​១។ ការសិក្សា​ខ្លះ​ថា​អាការចាញ់​កូន​ខ្លាំង​អាច​មាន​នៅ​ចន្លោះ​សប្ដាហ៍​ទី​៦ទៅ​ទី១៨​នៃ​រយៈពេល​ពពោះ ដែល​ថា​នេះ​ក៏ជា​រយៈពេល​ដែល​សរីរាង្គ​កូន​ក្នុង​ផ្ទៃ​កំពុង​លូត​លាស់​ផង​ដែរ។ ក្រៅ​ពី​នេះ​ការសិក្សា​ក៏​បង្ហាញ​ដែរ​ថា អាការចាញ់​កូន​ ក៏​មាន​យន្តការ​មួយ​ជួយ​ការពារ​កូន​ក្នុង​ផ្ទៃ​ពី​អាហារ ឬ​សារធាតុ​ពុល​មួយ​ចំនួន​ផង​ដែរ​។​

. អាការ​ចាញ់​កូន​បាត់​ទៅ​វិញ​នៅ​ពេល​ណា?​

​​អាការចាញ់​កូន​នឹង​ចាប់​ផ្ដើម​ថមថយ​ទៅ​វិញ​នៅ​ពេល​រយៈពេល​មាន​ផ្ទៃ​ពោះ​ឈាន​ចូល​​ត្រីមាស​ទី​២ ពោល​គឺ​បន្ទាប់ពី​អាការចាញ់​ខ្លាំង​នៅ​ចន្លោះ​សប្ដាហ៍​ទី៨​ទៅ​ទី​១១​នៃ​រយៈពេល​មាន​ផ្ទៃ​ពោះ។

យ៉ាង​ណា​ក៏​មាន​ដែរ​ស្រីៗ​យើង​ខ្លះ​​បន្ត​មាន​អាការចាញ់​កូន​ដល់​ត្រីមាសទី​២ និង​ខ្លះ​ទៀត​បន្ត​រហូត​ដល់​ត្រីមាស​ទី​៣ ក៏​មាន​ដែរ​។​

ម៉ាក់​យើង​ក៏​គួរ​សប្បាយ​ចិត្ត​ដែរ នៅ​ពេល​យើង​មាន​អាការៈ​ក្អួត​ ចង្អោរ​នៅ​ពេល​ចាញ់​កូន​បែប​នេះ ដោយ​ហេតុ​អាការក្អួត​ចង្អោរ​នេះ បង្ហាញ​ថា​ម៉ាក់ៗ​​កំពុង​មាន​សុខភាព​ល្អ​ក្នុង​ការ​ពពោះ។ ការ​សិក្សា​ខ្លះ​បាន​បញ្ជាក់​ថា​ ស្រីៗ​មាន​អាការចង្អោរ ពេល​ពពោះ មាន​អត្រា​ប្រ​ឈម​នឹង​ការ​រលូតកូន​ទាប​ជាង​អ្នក​មិន​មាន​អាការៈ​នេះ​រហូត​ជាង​៣០​ភាគ​រយ​ឯណោះ។

ដូច​នេះ​ហើយ ម៉ាក់​ពេល​មាន​ផ្ទៃ​ពោះ​ការ​ចាញ់​កូន​ជា​រឿង​ធម្មតា​ទេ ហើយ​យើង​មិន​អាច​ធ្វើ​អ្វី​ច្រើន​ដើម្បី​បញ្ឈប់​អាការ​នេះ​ដែរ គឺ​មាន​តែ​ទម្លាប់​ខ្លួន​ទៅ​ស្ថាន​ភាព​រោគ​សញ្ញា​ទាំងនេះ​ ឬ​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ដំណោះស្រាយ​ណាមួយ​សមរម្យ​៕

ចំណុចសំខាន់

.​តើ​អាការ​ចាញ់​កូន​កើត​មាន​នៅ​ពេលណា?
អាការ​ចាញ់​កូន​របស់​មនុស្ស​ស្រី​យើង​មាន​សភាព​ខុសៗ​គ្នា អ្នក​ខ្លះ​ចាប់​ផ្ដើម​ចាញ់​​កូន​នៅ​សប្ដាហ៍​ទី​៥ទៅ​ទី៦​នៃ​ការ​មាន​ផ្ទៃពោះ និង​អ្នក​ខ្លះ​គ្រាន់​តែ​ចាប់​ផ្ដើម​មាន​អាការ​ចង្អោរ​ ក៏​អាច​ជា​សញ្ញា​ដំបូង​នៃ ការ​មាន​ផ្ទៃ​ពោះ​ដែរ​។​ ដូច​នេះ ស្រីៗ​យើង​អាច​ចាប់​ផ្ដើម​មាន​អាការចាញ់​កូន​បាន​គ្រប់​ពេល​បន្ទាប់ពី​​ពីរ​សប្ដាហ៍​នៃ​ការ​បាត់​រដូវ និង​មាន​ការ​បង្ក​កំណើត​។​
.​ពេលណា​អាការចាញ់​កូន​មាន​កាន់តែ​ខ្លាំង?​
ក្នុង​ករណី​ជា​ទូទៅ មនុស្ស​ស្រី​យើង​ចាប់​ផ្ដើម​ចាញ់​កូន​ខ្លាំង​​នៅ​សប្ដាហ៍​ទី​៩ និង​ទី​១០​នៃ​រយៈពេល​​មាន​ផ្ទៃពោះ។ ថ្វី​បើ​អាការចាញ់​កូន​ធ្វើ​ឲ្យ​ស្រីៗ​យើង​ពិបាក​ក្នុង​ខ្លួន តែ​វា​មិន​បង្ក​ជា​សញ្ញា​គំរាម​កំហែង​ណាមួយ​នោះ​ទេ ហើយ​អាការ​នេះ​ នឹង​ថម​ថយ​ទៅ​វិញ​​បន្ទាប់ពី​ត្រីមាស​ទី​១។
. អាការ​ចាញ់​កូន​បាត់​ទៅ​វិញ​នៅ​ពេល​ណា?​
​​អាការចាញ់​កូន​នឹង​ចាប់​ផ្ដើម​ថមថយ​ទៅ​វិញ​នៅ​ពេល​រយៈពេល​មាន​ផ្ទៃ​ពោះ​ឈាន​ចូល​​ត្រីមាស​ទី​២ ពោល​គឺ​បន្ទាប់ពី​អាការចាញ់​ខ្លាំង​នៅ​ចន្លោះ​សប្ដាហ៍​ទី៨​ទៅ​ទី​១១​នៃ​រយៈពេល​មាន​ផ្ទៃ​ពោះ។

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://parenting.firstcry.com/articles/when-does-morning-sickness-start-peak-and-subside/

កំណែ​ប្រែបច្ចុប្បន្ន

13/02/2025

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

ស្ត្រីចាញ់កូនឃ្លានប្លែកៗ ដូចជា ដី អំបែង ក្បឿង បណ្ដាលមកពីអី?

ចាញ់កូនសុខៗស្រាប់តែបាត់ អាចជាសញ្ញានៃការរលូតកូនអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ a week ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម