ថ្មីៗនេះ គេសង្កេតឃើញថា ខ្យល់ពុលនៅតំបន់មួយចំនួននៃប្រទេសកម្ពុជា មានការកើតឡើងគួរឱ្យកត់សម្គាល់ ដោយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ មានកំហាប់ខ្យល់ពុល (PM2.5) ដល់ទៅ៨៤មីក្រូក្រាម ក្នុងមួយម៉ែត្រគីប និងសន្ទស្សន៍គុណភាពខ្យល់ដល់ទៅ១២៤ ដែលជាកម្រិតផ្តល់ការប៉ះពាល់ខ្លាំងដល់សុខភាព។ នេះបើយោងទៅតាមគេហទំព័រ iqair.com។
ជាធម្មតា សន្ទស្សន៍គុណភាពខ្យល់ដែលល្អសម្រាប់សុខភាព គឺស្ថិតក្នុងចន្លោះពី ០ ទៅ ៥០ ស្របពេលដែលសន្ទស្សន៍មធ្យមគឺស្ថិតក្នុងចន្លោះពី ៥០ ទៅ១០០ ប៉ុណ្ណោះ។
តើខ្យល់ពេលនេះ ផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព?
ខ្យល់ពុល អាចធ្វើឱ្យប៉ះពាល់សុខភាពទាំងរយៈពេលវែង និងរយៈពេលខ្លះ ដូចជា៖
រយៈពេលខ្លី
- រមាសភ្នែក បំពង់ក និងច្រមុះ
- ចង្វាក់បេះដូងមិនទៀងទាត់
- កើតជំងឺហឺត
- ក្អក តឹងទ្រូង និងដង្ហើមខ្លី

ផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួននៃខ្យល់ពុលចំពោះទារកក្នុងផ្ទៃ រួមមាន៖
១. កូនកើតមុនខែ
ចំពោះម៉ាក់ៗពពោះដែលរស់នៅក្នុងតំបន់ដែលសម្បូរទៅដោយខ្យល់ពុល អាចប្រឈមនឹងការសម្រាលកូនមុនខែ ដែលអាចមានហានិភ័យនៃបញ្ហាមួយចំនួនទៀត ដូចជាកូនមិនគ្រប់គីឡូ សួតទារកមិនទាន់ទុំ ឬទារកអាចស្លាប់ភ្លាមៗក្រោយសម្រាល។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ទារកមានការអភិវឌ្ឍយឺតយ៉ាវ ឬអាចស្លាប់ក្នុងផ្ទៃ
ការប៉ះពាល់នឹងខ្យល់ពុលនេះដែរ ក៏អាចរារាំងដល់ការអភិវឌ្ឍរបស់បេប៊ី ដែលធ្វើឲ្យអាអូនមានរូបរាងតូចជាងទារកធម្មតា ឬថែមទាំងអាចបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃក្នុងត្រីមាសទី៣ផងក៏មាន នេះបើយោងតាមការសិក្សាមួយកាលពីឆ្នាំ២០១៨។ បន្ថែមពីនេះ ខ្យល់ពុលក៏អាចធ្វើឲ្យអាអូនមានបញ្ហាផ្លូវដង្ហើមរយៈពេលវែង ដូចជាកើតជំងឺហឺត និងអាលែកហ្ស៊ីជាដើម។
ចុះម៉ាក់ៗវិញ មានហានិភ័យអ្វីខ្លះ?
ចំពោះស្រ្តីពពោះដែលប៉ះពាល់ទៅនឹងខ្យល់ពុលខ្លាំងក្នុងត្រីមាសទី១ អាចមានហានិភ័យកើតជំងឺមប្រុងក្រឡាភ្លើង និងសម្ពាធឈាមខ្ពស់ ព្រមទាំងអាចរលូតកូនថែមទៀតផង។
ផលប៉ះពាល់នៃខ្យល់ពុលចំពោះកុមារមានអ្វីខ្លះ?
ផលប៉ះពាល់រយៈពេលខ្លី
• ក្អក និងកណ្តាស់
• ជំងឺហឺតធ្វើទុក្ខឡើងវិញ
• មានការបង្ករោគផ្សេងៗ
ផលប៉ះពាល់រយៈពេលវែង
• ការអភិវឌ្ឍយឺតយ៉ាវ
• មានហានិភ័យនៃការកើតជំងឺបេះដូង និងជំងឺសួត
• ប្រព័ន្ធភាពស៊ាំចុះខ្សោយ។
គន្លឹះការពារខ្លួន ទារកក្នុងផ្ទៃ និងកូនតូចពីខ្យល់ពុលនៅក្នុងបរិយាកាស
- ប្រសិនបើមានខ្យល់ពុលខ្លាំងនៅក្នុងបរិយាកាស គួរព្យាយាមនៅក្នុងផ្ទះ ដោយបិទទ្វារ និងបង្ហួចឲ្យជិត រួចបើកម៉ាស៊ីនត្រជាក់ក្នុង recycle mood។
- ប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់
- ជៀសវាងការស្រូបផ្សែងផ្សេងៗដូចជាផ្សែងបារី ធូបទៀន និងកាត់បន្ថយការប្រើប្រាស់ផលិតផលលាងសម្អាត
- ពាក់ម៉ាស និងឱ្យកូនពាក់ម៉ាស ពេលចេញក្រៅ
- ញ៉ាំរបបអាហារសុខភាព ដោយផ្តោតទៅលើបន្លែ និងផ្លែឈើ ដោយជៀសវាងស្ករ និងអាហារកែច្នៃច្រើន
- ធ្វើលំហាត់ប្រាណស្រាលៗ ដែលស័ក្តិសមចំពោះស្រ្តីពពោះ ដូចជាដើរ ឬហាត់យូហ្គា។
- គួរឱ្យកូននៅក្នុងផ្ទះជានិច្ច បើគ្មានការចាំបាច់។
ចំណុចសំខាន់
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ មានកំហាប់ខ្យល់ពុល (PM2.5) ដល់ទៅ៨៤មីក្រូក្រាម ក្នុងមួយម៉ែត្រគីប និងសន្ទស្សន៍គុណភាពខ្យល់ដល់ទៅ១២៤ ដែលជាកម្រិតផ្តល់ការប៉ះពាល់ខ្លាំងដល់សុខភាព។ នេះបើយោងទៅតាមគេហទំព័រ
iqair.com។
តើខ្យល់ពុលបង្កផលវិបាកអ្វីខ្លះចំពោះស្រ្តីពពោះ និងទារកក្នុងផ្ទៃ? ១. កូនកើតមុនខែ ២. ទារកមានការអភិវឌ្ឍយឺតយ៉ាវ ឬអាចស្លាប់ក្នុងផ្ទៃ ចំពោះស្រ្តីពពោះដែលប៉ះពាល់ទៅនឹងខ្យល់ពុលខ្លាំងក្នុងត្រីមាសទី១ អាចមានហានិភ័យកើត
ជំងឺមប្រុងក្រឡាភ្លើង និង
សម្ពាធឈាមខ្ពស់ ព្រមទាំងអាចរលូតកូនថែមទៀតផង។
ផលប៉ះពាល់នៃខ្យល់ពុលចំពោះកុមារមានអ្វីខ្លះ? ផលប៉ះពាល់រយៈពេលខ្លី •
ក្អក និងកណ្តាស់
•
ជំងឺហឺតធ្វើទុក្ខឡើងវិញ
• មានការបង្ករោគផ្សេងៗ
ផលប៉ះពាល់រយៈពេលវែង