ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ការថែទាំផ្ទៃពោះមុនសម្រាល

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

ស្វែងរក ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល

​ឪឡឹក​​មាន​អត្ថប្រយោជន៍​ច្រើន​​ចំពោះ​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​អំឡុង​ពេល​មាន​គភ៌​ អាហារូបត្ថម្ភ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​​សុខភាព​ទាំង​ម្ដាយ​ និង​ទារក​។​ ពិត​ណាស់​ ​ផ្លែ​ឈើ​​​មាន​អត្ថប្រយោជន៍​ជា​ច្រើន​​សម្រាប់​ស្ត្រី​ពពោះ​។​ រី​ឯ​ផ្លែ​ឪឡឹក​វិញ​នោះ មិន​ត្រឹម​តែ​មាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ផ្ដល់​អត្ថប្រយោជន៍​ដល់​​ច្រើន​លើសលប់​ចំពោះ​ម៉ាក់​ៗ​ថែម​ទៀត​ផង​។ ១. ​កាត់បន្ថយ​ការ​ក្រហាយ​ទ្រូង​ និង​ជាតិ​អាស៊ីដ​ ​​ការ​ពពោះ បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សំខាន់​ៗ​នៅ​ក្នុង​រាងកាយ​។​ ការ​ផ្លាស់ប្ដូរ​នេះ​ អាច​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន ដូចជា​លើស​ជាតិ​អាស៊ីដ​ និង​ក្រហាយ​ទ្រូង​។​ ជាក់​ស្ដែង​​ ផ្លែ​ឪឡឹក​គឺ​ជា​ភ្នាក់ងារ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​កាត់​បន្ថយ​ការ​​លើស​ជាតិ​អាស៊ីដ​ ព្រម​ទាំង​​ក្រហាយ​ទ្រូង​បាន​យ៉ាង​​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​​​​ម៉ាក់​ៗ​ជួប​ប្រទះ​បញ្ហា​រំលាយ​អាហារ​ធ្ងន់ធ្ងរ ផ្លែ​ឪឡឹក​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​។ ២. ការពារ​ការ​ហើម​ ស្ត្រី​ពពោះ​អាច​ជួប​ប្រទះ​បញ្ហា​ហើម​ដៃ​ និង​ជើង​ជា​ញឹកញាប់​។​ ពិត​ណាស់​ អាការៈ​​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រមូល​ផ្ដុំ​សារធាតុ​រាវ​ខុស​ប្រក្រតី​ នៅ​ក្នុង​ជាលិកា​មួយ​ចំនួន​​នៃ​​រាងកាយ​។​ ​យ៉ាង​ណា​មិញ​ បរិមាណ​ជាតិ​ទឹក​ខ្ពស់​នៅ​ក្នុង​ផ្លែ​ឪឡឹក​ អាច​ជួយ​បើក​​ការ​ស្ទះ​ និង​​កាត់បន្ថយ​អាការៈ​ហើម​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។ ៣. ប្រឆាំង​នឹង​កង្វះ​ជាតិ​ទឹក​ ជាមួយ​គ្នា​នេះ​ដែរ​ បញ្ហា​ទូទៅ​មួយ​ទៀត​ដែល​តែងតែ​កើត​ឡើង​ជា​ញឹកញយ​សម្រាប់​ស្ត្រី​ពពោះ​ គឺ​កង្វះ​ជាតិ​ទឹក​។​ ​ជា​ទូ​ទៅ​ ​អាការៈ​កង្វះ​ជាតិ​ទឹក​អាច​បង្ក​ជា​ផលវិបាក​តិចតួច​ ដូចជា​ការ​​អស់​កម្លាំង​ និង​​ល្ហិតល្ហៃ​ និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ដូចជា​កូន​កើត​មិន​គ្រប់​ខែ​ជា​ដើម​។​ ផ្លែ​ឪឡឹក​ផ្ទុក​ជាតិ​ទឹក​រហូត​ដល់​៩០% ហើយ​វា​មាន​ឥទ្ធិពល​ក្នុង​ការ​កម្ចាត់​បញ្ហា​កង្វះ​ជាតិ​ទឹក​នេះ​បាន​យ៉ាង​អស្ចារ្យ​។ ៤. កាត់បន្ថយ​អាការៈ​ចាញ់​កូន​ ស្ត្រី​ពពោះ​តែងតែ​ជួបប្រទះ​អាការៈ​ក្អួត​ និង​ចង្អោរ​ ជា​ពិសេស​នៅ​អំឡុង​ពេល​ពីរ​បី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។​ ប៉ុន្តែ​ ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​ឡើយ​ ជាមួយ​នឹង​ការ​ញ៉ាំ​​ទឹក​ឪឡឹក​មួយ​​កែវ​នៅ​ពេល​ព្រឹក យើង​នឹង​អាច​បំបាត់​បញ្ហា​មួយ​នេះ​បាន​យ៉ាង​ងាយ​ស្រួល​។​ ​បន្ថែម​ពី​នេះ ទឹក​ឪឡឹក​ក៏​អាច​​ផ្ដល់​ភាព​ស្រស់ស្រាយ​ និង​ថាមពល​ដល់​យើង​​ថែម​ទៀត​ផង​។ ៥. ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​​​​​ ​រាងកាយ​របស់​ស្ត្រី​ពពោះ ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ការ​ឆ្លង​មេរោគ​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

រមាស់​ស្បែក​ពេលពពោះ សាកដោះស្រាយ​តាម​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាការៈ​រមាស់​ស្បែក​តិចតួច​ ​ដែល​កើត​​ឡើង​​​នៅ​អំឡុង​ពេល​មាន​គភ៌​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​ប្រហែល​ជា​២០​%​នៃ​ស្ត្រី​មាន​គភ៌​ជួប​ប្រទះ​បញ្ហា​មួយ​នេះ​។​ ​ជា​ទូទៅ​ ស្ត្រី​មាន​ផ្ទៃពោះ អាច​មាន​អារម្មណ៍​រមាស់​ត្រង់​បរិវេណ​ពោះ​ និង​សុដន់​ ​ដោយ​សារ​តែ​ស្បែក​ចាប់ផ្ដើម​យឺត​ ដើម្បី​សម្រួល​ដល់​ការ​កើន​ឡើង​នៃ​ទំហំពោះ។​ មួយ​វិញ​ទៀត​ សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត ព្រម​ទាំង​មាន​ការ​ប្រែប្រួល​អ័រម៉ូន​ក៏​អាច​រួម​ចំណែក​ក្នុង​ការ​កើត​មាន​បញ្ហា​រមាស់​ស្បែក​អំឡុង​ពេល​មាន​គភ៌​ផង​ដែរ​។ ប្រភេទ​ជំងឺ​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​អាការៈ​រមាស់​ស្បែក​​ កាន់​តែ​ធ្ងន់ធ្ងរ​​ ​​យ៉ាង​ណា​មិញ​ មាន​ស្ថានភាព​​រមាស់​ស្បែក​មួយ​ចំនួន​ ដូចជា​ជំងឺ​ត្រអក​ អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ ​ទោះ​បី​ជា​ស្ត្រី​មាន​ផ្ទៃពោះ​មួយ​ចំនួន​សង្កេត​ឃើញ​ថា​ ជំងឺ​ត្រអក​​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ណា​ក្ដី​។​ ចំណែក​ឯ​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ ( psoriasis) មាន​ភាព​ផ្ទុយ​គ្នា ពីព្រោះ​​ស្ត្រី​ជា​ច្រើន​បាន​បញ្ជាក់​ថា​ ពុំ​​សូវ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ឡើយ​នៅ​អំឡុង​ពេល​មាន​គភ៌​។ ប្រសិនបើ​ស្ត្រី​ពពោះ​មាន​​កន្ទួល​រមាស់​ ឬ​រមាស់​បាត​ដៃ​​ ឬ​បាត់​ជើង​ខ្លាំង​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​រោគ​សញ្ញា​​ទាំង​នេះ​ អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ គន្លឹះ​ក្នុង​ការ​កាត់​បន្ថយ​អាការៈ​រមាស់​ នៅ​អំឡុង​ពេល​មាន​គភ៌​ ​​ការ​អេះ​រមាស់​ ​កាន់​តែ​​ធ្វើ​ឲ្យ​ស្បែក​រលាក​ ព្រម​ទាំង​បង្កើន​​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ស្បែក​ថែម​ទៀត​ផង​។​ ប្រសិនបើ​​មាន​អាការៈ​រមាស់​ស្បែក​ ដោយ​សារ​តែ​ស្បែក​ស្ងួត​ យឺត​ វិធីសាស្ត្រ​ទាំង​នេះ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​របស់​ម៉ាក់​ៗ​បាន​។ ស្អំ​ទឹក​កក​៖ ចូរ​ស្អំ​ទឹក​កក​ ឬ​កំណាត់​សើម​ដែល​ត្រជាក់​នៅ​បរិវេណ​រមាស់​ចំនួន​១០​នាទី​ ឬ​រហូត​ដល់​អាការៈ​រមាស់​បាន​ធូរ​ស្បើយ​​។ ផ្ដល់​​សំណើម៖ ចូរ​ជ្រើសរើស​ប្រភេទ​ឡេ ឬ​គ្រីម​​ដែល​មិន​មាន​ក្លិន​ក្រអូប (fragrance-free ) ដោយ​លាប​វា​​បន្ទាប់​ពី​ងូត​ទឹក​រួច​ និង​រក្សា​ទុក​ឡេ​ទាំង​នោះ​នៅ​ក្នុង​ទូរ​ទឹកកក​ ដើម្បី​ឲ្យ​​ស្បែក​មាន​ភាព​ត្រជាក់​ល្អ​ នៅ​ពេល​ផ្ដល់​សំណើម​។ តិចនិក​ការពារ​ស្បែក​ពី​បញ្ហា​រមាស់​ អំឡុង​ពេល​មាន​គភ៌​ ​​​​​​​ជាក់​ស្ដែង​ យើង​មិន​អាច​ការពារ​បញ្ហា​រមាស់​ស្បែក​បាន​ទាំង​ស្រុង​ឡើយ​ ប៉ុន្តែ​តិចនិក​ទាំង​នេះ​ អាច​​ជួយ​កាត់បន្ថយ​អាការៈ​រមាស់​ស្បែក​បាន​មួយ​ចំណែក​ដែរ​។ […]


ការថែទាំផ្ទៃពោះមុនសម្រាល

រូបមន្ត​ធម្មជាតិ​ទាំងនេះជួយកម្ចាត់​មុន​​ កើតលើស្រ្តីពពោះ​

ជា​ទូទៅ​ ស្ត្រី​​ជា​ច្រើន​តែងតែ​ជួប​ប្រទះ​បញ្ហា​​មុន​ នៅ​អំឡុង​ត្រី​មាស​ទី​១​ និង​ទី​២​នៃ​ការ​​ពពោះ។​ ជាក់​ស្ដែង​ ការ​កើន​ឡើង​អ័រម៉ូន​​Androgens អាច​បណ្ដាល​ឲ្យ​ក្រពេញ​ក្នុង​ស្បែក​រីក​ធំ​ ព្រម​ទាំង​អាច​ផលិត​ជាតិ​ខ្លាញ់​ថែម​ទៀត​ផង​។​ ខ្លាញ់​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ និង​បង្ក​ជា​បាក់តេរី​ រលាក​ ក៏​ដូចជា​​បញ្ហា​មុន​។​ ចំពោះ​ស្រី​ៗ​ដែល​ងាយ​កើត​មុន​ នៅ​អំឡុង​ពេល​មក​រដូវ​ មាន​ឱកាស​កើត​មុន​អំឡុង​ពេល​មាន​គភ៌​ខ្ពស់​​។​ ប៉ុន្តែ មុន​ដែល​កើត​មាន​អំឡុង​ពេល​ពពោះ​ និង​ក្រោយ​ពេល​សម្រាល​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​អ័រម៉ូន​របស់​យើង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​ក៏​អាច​សាកល្បង​រូបមន្ត​ធម្មជាតិ​​ទាំង​នេះ​ ដើម្បី​កម្ចាត់​មុន​​អំឡុង​ពេល​មាន​គភ៌​​ផង​ដែរ​។ ១. ម្សៅ​Baking Soda ម្សៅ ​Baking Soda ​សម្ងួត​ខ្លាញ់​នៅ​លើ​ស្បែក និង​ជួយ​ជំរុញ​​ឲ្យ​ស្បែក​ឆាប់​ជា​​សះស្បើយ។​ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​ និង​កម្ចាត់​ខ្លាញ់​​សម្រាប់​ការពារ​ស្រទាប់​ស្បែក​ដ៏​សំខាន់​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​​​ប្រើប្រាស់​វា​សម្រាប់​ព្យាបាល​ត្រង់​​កន្លែង​ដែល​កើត​មុន​ប៉ុណ្ណោះ​។​ ចូរ​លាយ​ម្សៅ​Baking Soda​មួយ​ស្លាប​ព្រា​បាយ​​ ជាមួយ​នឹង​ទឹក​មួយ​ស្លាបព្រា​បាយ​។​ បន្ទាប់​មក​ ម៉ាក់​ៗ​គប្បី​លាប​វា​ត្រង់​ចំណុច​ដែល​កើត​មុន​តែ​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​លាប​សព្វ​ពេញ​ផ្ទៃ​មុខ​ឡើយ​។​ ចុងក្រោយ​ លាង​ជម្រះ​ចេញ​ នៅ​ពេល​ដែល​​ល្បាយ​នេះ​ស្ងួត។ ២. ពពួក​ផ្លែ​ក្រូច​ ​​​​​​​​​​​​​​​​​​​​​អាស៊ីដ​Alpha hydroxy​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្លែ​ក្រូច​​ ដូចជា​​ក្រូច​ឆ្មារ​ធម្មតា​ និង​ក្រូច​ឆ្មារ​ពណ៌​លឿង​។​ នៅ​ពេល​ដែល​​យើង​លាប​ទឹក​ក្រូច​ឆ្មារ​​នៅ​លើ​​ស្បែក​ វា​នឹង​ជួយ​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស​ និង​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​ចេញ​។​ សារធាតុ​astringent និង​​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ មាន​ប្រសិទ្ធភាព​​​ខ្ពស់​ក្នុង​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ចេញ​ពី​ស្បែក​។ ចូរ​ច្របាច់​ទឹក​ក្រូច​ឆ្មារ​ និង​លាប​វា​នៅ​ត្រង់​ចំណុច​ដែល​កើត​មុន​ដោយ​ប្រើ​​សំឡី (Cotton Ball)​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

​ស្បែក​ និង​សក់​ប្រែប្រួល​​ពេល​ពពោះ គួរបារម្ភអត់?

ស្រី​ៗ​យើង​ភាគ​ច្រើន​តែងតែ​ជួប​ប្រទះ​ការ​ប្រែប្រួល​​ស្បែក​ សក់​ និង​ក្រចក​ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ហើយ​ជា​ទូទៅ​ ការ​ប្រែប្រួល​ទាំង​នេះ​ទៅ​បាត់​ទៅ​វិញ​ បន្ទាប់​ពី​សម្រាល​កូន​រួច​។ ​ស្នាម​សង្វារ ជាក់​ស្ដែង ស្ត្រី​ពពោះ​តែងតែ​កើត​មាន​ស្នាម​សង្វារ​នៅ​លើ​ពោះ ឯ​ខ្លះ​ទៀត​កើត​ឡើង​នៅ​លើ​សុដន់​ ត្រគាក​ និង​គូ​ទ​​។​ ចំពោះ​ស្នាម​សង្វារ​នៅ​លើ​ពោះ​ និង​ផ្នែក​ខាង​ក្រោម​នៃ​រាងកាយ​ កើត​ឡើង​នៅ​ពេល​ដែល​ទារក​មាន​ការ​លូតលាស់​។ ចំណែក​ឯ​ស្នាម​សង្វារ​​នៅ​លើ​សុដន់​ គឺ​កើត​ឡើង​នៅ​ពេល​ដែល​សុដន់​រីក​ធំ​ និង​ត្រៀម​បំបៅ​ដោះ​។ អំឡុង​ពេល​មាន​ទម្ងន់​ ស្នាម​សង្វារ​នេះ​អាច​មាន​ពណ៌​ក្រហម​ ត្នោត​ ឬ​ស្វាយ​ ហើយ​នៅ​ពេល​ដែល​យើង​សម្រាល​រួច​ ស្នាម​ទាំង​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ ​យ៉ាង​ណា​មិញ​ ​មាន​ឡេ​ និង​ប្រេង​ភាគ​ច្រើន​ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កាត់​បន្ថយ​ស្នាម​សង្វារ​ ហើយ​​ផលិតផល​ទាំង​នេះ​មាន​ក្លិន​​ប្រហើរ​ និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​វា​មិន​អាច​ការពារ​ស្នាម​សង្វារ​មិន​ឲ្យ​កើត​ឡើង​ឡើយ​។ ម៉ាក់​ៗ​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​​មាន​សង្វារ​ផង​ដែរ​ ប្រសិនបើ​យើង​មិន​ឡើង​ទម្ងន់​ជ្រុល នៅ​អំឡុង​ពេល​មាន​គភ៌​។ ការ​ផ្លាស់ប្ដូរ​ដទៃ​ទៀត​ចំពោះ​ស្បែក​ ​​​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​ នៅ​អំឡុង​ពេល​ពពោះ​ អាច​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀត​ចំពោះ​ស្បែក​របស់​យើង​។ ស្ត្រី​មួយ​ចំនួន​កើត​មាន​ស្នាម​អុជ​ពណ៌​ត្នោត​ ឬ​ពណ៌​លឿង​នៅ​ជុំវិញ​បរិវេណ​ភ្នែក ថ្ពាល់​ និង​ច្រមុះ​ ដែល​ហៅ​ថា​ស្នាម​ជាំ​ពេល​មាន​ផ្ទៃពោះ​។ ស្ត្រី​ខ្លះ​ទៀត​មាន​ស្នាម​ឆ្នូត​ពណ៌​ខ្មៅ​នៅ​ពាក់​កណ្ដាល​ពោះ​ផ្នែក​ខាង​ក្រោម​ ដែល​ហៅ​ថា​ សង្វារ​ពី​ផ្ចិត​ទៅ​ថ្ងាស​ក្រោម​ ។ ដើម្បី​ការពារ​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ ស្ត្រី​មាន​ផ្ទៃពោះ ចាំបាច់​ត្រូវ​ពាក់​មួក​ និង​សំលៀក​បំពាក់​ដែល​អាច​ការពារ​យើង​ពី​កម្ដៅ​ថ្ងៃ​ ក៏​ដូចជា​ត្រូវ​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ផង​ដែរ​។ ពិត​ណាស់​ ​កម្ដៅ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​​ខ្មៅ​ស្រអាប់​ ដូចនេះ​ម៉ាក់​ៗ​ត្រូវ​តែ​ចេះ​ការពារ​ខ្លួន​ឲ្យ​បាន​ដិតដល់​​ ដោយ​ជ្រើសរើស​ប្រភេទ​ផលិត​ផល​ដែល​សម​ស្រប​ទៅ​នឹង​អ្នក​មាន​ផ្ទៃពោះ​ និង​ជា​ពិសេស​គឺ​​ពុំ​មាន​ជាតិ​គីមី ក៏​ដូចជា​មិន​កាត់​ស្បែក​។ ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​ភាគ​ច្រើន​ នឹង​ត្រូវ​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ បន្ទាប់​ពី​សម្រាល​កូន​រួច​ ប៉ុន្តែ​ស្ត្រី​ៗ​ខ្លះ​ទៀត​អាច​នៅ​មាន​ស្នាម​អាចម៍រុយ​នៅ​លើ​ស្បែក​។​ ក្រចក​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ញ៉ាំផ្លែលម៉ើត្រឹម ៥ទៅ៦គ្រាប់​ ក្នុងមួយថ្ងៃក៏ល្អខ្លាំងសម្រាប់ស្រ្តីពពោះ

នៅ​អំឡុង​ពេល​ពពោះ​ ប្រសិនបើ​ស្រី​ៗ​យើង​ចង់​ញ៉ាំ​អាហារ​ផ្អែម​ និង​មាន​សុខភាព​ល្អ​ ​ផ្លែ​លម៉ើ​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​។​ ​ការ​ញ៉ាំ​ផ្លែ​ឈើ​ប្រភេទ​នេះ​ ក្នុង​បរិមាណ​ត្រឹម​តែ​ប្រាំ ទៅ​ប្រាំមួយ​គ្រាប់​​ប៉ុណ្ណោះក្នុង​មួយ​ថ្ងៃ​​ ​យើង​នឹង​ទទួល​បាន​សារជាតិ​ចិញ្ចឹម​លើស​ពី​ការ​រំពឹង​ទុក​។​ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែលម៉ើ​ អំឡុង​ពេល​មាន​គភ៌​ ​ពិត​ណាស់ នៅ​ពេល​ដែល​យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ និង​វីតាមីន​កាន់​តែ​ច្រើន យើង​នឹង​មាន​អារម្មណ៍​ប្រសើរ​ឡើង​ទាំង​រាងកាយ​ និង​ផ្លូវ​ចិត្ត​។​ ផ្លែលម៉ើ​គឺ​ជា​ប្រភេទ​ផ្លែ​ឈើ​ផ្អែម​បំផុត​ ប៉ុន្តែ​វា​ជា​ប្រភព​នៃ​ស្ករ​ធម្មជាតិ​​ ហើយ​ការ​ញ៉ាំ​ផ្លែ​ឈើ​ក្រៀម​​មួយ​ប្រភេទ​នេះ​ អាច​ធ្វើ​ឲ្យ​យើង​​ទទួល​អារម្មណ៍​​ស្កប់ស្កល់​​ទៅ​នឹង​ចំណង់​អាហារ​ផ្អែម​ ដោយ​សារ​តែ​វា​​ជា​ប្រភព​នៃ​​សារជាតិ​Fructose​ ដ៏​ល្អ និង​​អាច​ផ្ដល់​ថាមពល​ដល់​ស្ត្រី​ពពោះ​​​​ឲ្យ​ជៀស​ផុត​ពី​អាការៈ​អស់​កម្លាំង​​នៅ​អំឡុង​ពេល​ពពោះ​នេះ​។ បន្ថែម​ពី​នេះ​ ផ្លែ​ល្មើ​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដែល​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ​ ដោយ​ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​អំពី​បញ្ហា​ទល់​លាមក​ទៀត​ឡើយ​។ លើស​ពី​នេះ​ ផ្លែ​លម៉ើ​ក៏​ជា​ប្រភព​នៃ​ហ្វូឡេត(Folate) ដែល​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ទ្រទ្រង់​ពី​កំណើត​របស់​ទារក​ក៏​ដូចជា​ផ្ដល់​ជាតិ​ដែក​ និង​វីតាមីន​K​​​​ថែម​ទៀត​ផង​។​ ការ​ទទួល​បាន​ជាតិ​ដែក​ច្រើន​នៅ​ក្នុង​របប​អាហារ​ អាច​បង្កើន​កម្រិត​ថាមពល​របស់​យើង​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក​។​ រី​ឯ​វីតាមីន​K​ នឹង​ជួយ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​ឆ្អឹង​រឹងមាំ​ល្អ​ ព្រមទាំង​ជួយ​បង្កើន​មុខងារ​សាច់ដុំ​ និង​សរសៃ​ប្រសាទ​របស់​ម៉ាក់​ៗ​ដូចគ្នា​។​ ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​លម៉ើ​សំបូរ​ទៅ​ដោយ​ប៉ូតាស្យូម​ ជា​សារធាតុ​រ៉ែ​អេឡិចត្រូលីត​ ដែល​ជួយ​​ធ្វើ​ឲ្យ​សរសៃ​ឈាម​បាន​សម្រាក​ ព្រមទាំង​សម្ពាធ​ឈាម​ចុះ​ទាប​។ តើ​ការ​ញ៉ាំ​ផ្លែ​លម៉ើ​នៅ​ពេល​មាន​គភ៌ មាន​ផល​ប៉ះពាល់​ដែរ​ឬ​ទេ? ​​​ផ្លែ​ល្មើ​មិន​ត្រឹម​តែ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ វា​ក៏​មាន​សុវត្ថិភាព​ខ្ពស់​ចំពោះ​ស្ត្រី​កំពុង​ពពោះ​ផង​ដែរ​។ ការ​ញ៉ាំ​ផ្លែ​លម៉ើ​​នៅ​អំឡុង​ពេល​មាន​គភ៌​នៅ​​​ត្រី​មាស​ទី១ ទី២​ ឬ​ទី​៣​ ក៏​ពុំ​មាន​ផល​ប៉ះពាល់​ណាមួយ​ដែរ​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ម៉ាក់​ៗ​គួរ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ប្រសិនបើ​ខ្លួន​​អាលែកហ្ស៊ី​​នឹង​ផ្លែ​ល្មើ​នេះ​។ សញ្ញា​នៃ​អាលែកហ្ស៊ី​រួម​មាន​​ឈឺ​ឆៀប​ៗ រមាស់​ ឬ​ហើម​នៅ​បរិវេណ​មាត់​ ឬ​អណ្ដាត​។​ ប្រសិនបើ​ម៉ាក់​ៗ​មាន​​រោគ​សញ្ញា​ទាំង​នេះ ចូរ​​បញ្ឈប់​ការ​ញ៉ាំ​ផ្លែ​លម៉ើ​ភ្លាម​ៗ​។ យ៉ាង​ណា​មិញ​​ ផ្លែលម៉ើ​មាន​ជាតិ​កាបូអ៊ីដ្រាត​ និង​កាឡូរី​ខ្ពស់​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ស្ពៃ​ក្ដោប​​មាន​ប្រយោជន៍​ច្រើន​ ស្ត្រី​ពពោះ​​មិន​គួរ​រំលង

នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ជៀសវាង​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ និង​ជ្រើសរើស​តែ​​ប្រភេទ​អាហារ​ណា​​ដែល​អាច​ធានា​ថា ទាំង​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​ត្រូវការ​ប្រចាំថ្ងៃ​។ជា​ទូទៅ បន្លែ​ជា​អាហារ​ដែល​យើង​គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នៅ​ពេល​ពពោះ រួម​ទាំង​ស្ពៃ​ក្ដោប​ផង​ដែរ​។​ ស្ពៃ​ក្ដោប​ដែល​ចម្អិន​រួច​ មាន​សុវត្ថិភាព​ជាង​ស្ពៃ​ក្ដោប​ឆៅ​​សម្រាប់​ស្ត្រី​កំពុង​មាន​គភ៌ ពីព្រោះ​វា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​អាហារ​។ គុណប្រយោជន៍​របស់​ស្ពៃ​ក្រោម​មាន​ដូច​ខាង​ក្រោម​។ ​មាន​សារធាតុ​ចិញ្ចឹម​ចាំបាច់​ខ្ពស់​ យោង​តាម​American Pregnancy Association ​ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​ស្ពៃ​ក្ដោប​​ជា​ប្រចាំ​ ពីព្រោះ​បន្លែ​មួយ​ប្រភេទ​នេះ​ សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ ដែល​ជួយ​ឲ្យ​ឆ្អឹង​របស់​ទារក​រឹង​មាំ។​ រី​ឯ​ជាតិ​ដែក​ ជួយ​ការពារ​ការវិវត្ត​ទៅ​ជា​ជំងឺ​ស្លេកស្លាំង​  នៅ​អំឡុង​ពេល​មាន​គភ៌​ និង​ហ្វូឡេត អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​​​ប្រព័ន្ធ​​ប្រសាទ​ពី​កំណើត​ ។​ ស្ពៃ​ក្ដោប​មួយ​ពែង​មាន​ផ្ទុក​ជាតិ​សរសៃ​ប្រហែល​២,៨​ក្រាម​ ឬ​ស្មើ​នឹង​១២​%​នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី​មាន​គភ៌​។​ ​ជាក់​ស្ដែង ជាតិ​សរសៃ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ទល់​លាមក​ ដែល​តែងតែ​កើត​មាន​ឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​​ពោះ​​។​ ​បន្ថែម​ពី​នេះ​ ស្ពៃ​ក្ដោប​ក៏​ជា​​ប្រភព​នៃ​វីតាមីន​C និង​​K ​ផង​ដែរ​។ ដង់ស៊ីតេ​ថាមពល​ទាប​ ​​​ស្ត្រី​ពពោះ​ត្រូវការ​កាឡូរី​៣០០បន្ថែម​ក្នុង​មួយ​ថ្ងៃ អំឡុង​ត្រី​មាស​ទី​២​ និង​ទី​៣​។​ បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ក្ដោប​មាន​ដង់ស៊ីតេ​ថាមពល​ទាប ដូច្នេះ​ហើយ​ម៉ាក់​ៗ​អាច​ញ៉ាំ​បន្លែ​មួយ​មុខ​នេះ​បាន​ដោយ​មិន​ចាំបាច់​បារម្ភ​ពី​​ការ​ស្រូប​យក​កាឡូរី​ច្រើន​ឡើយ​។​ លើស​ពី​នេះ​ ស្ពៃ​ក្ដោប​ក៏​ផ្ដល់​បរិមាណ​ដ៏​ច្រើន​លើសលប់​​នៃ​សារធាតុ​ចិញ្ចឹម​​សំខាន់​ៗ​ផង​ដែរ​ ដូច​នេះ​ វា​អាច​ជួយ​ឲ្យ​ស្ត្រី​មាន​គភ៌​​បំពេញ​តម្រូវ​ការ​សារ​ធាតុ​ចិញ្ចឹម​​បន្ថែម​ ដោយ​មិន​ឡើង​ទម្ងន់​ជ្រុល​។​ ​ពិត​ណាស់​ ការ​ធាត់​ជ្រុល​នៅ​អំឡុង​ពេល​ពពោះ​ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​ហានិភ័យ​ខ្ពស់​​នៃ​ការ​កើត​កូន​មិន​គ្រប់ខែ​ សម្រាល​កូន​ដោយ​ការ​វះកាត់​ និង​លើស​ទម្ងន់​ ក្រោយ​សម្រាល​កូន​រួច​។ ​ការ​ញ៉ាំ​បន្លែ​ឆៅ​បង្ក​គ្រោះថ្នាក់​​ដល់​ស្ត្រី​ពពោះ​យ៉ាង​ម៉េច​ខ្លះ​? ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​​តែ​បន្លែ​ឆ្អិន ជា​ជាង​បន្លែ​ឆៅ​ ពីព្រោះ​បន្លែ​ឆៅ​សំបូរ​ទៅ​ដោយ​​ពពួក​បាក់តេរី​ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​​ដែល​បណ្ដាល​មក​ពី​អាហារ​ ដូចជា​​ជំងឺ ​listeria។​ ការ​កើត​ជំងឺ​ប្រភេទ​នេះ​ នៅ​អំឡុង​ពេល​ពពោះ​ អាច​បណ្ដាល​​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

មុនហែល​ទឹក​​សមុទ្រ​ពេល​ពពោះ​ គួរ​ពិចារណាកត្តា​ទាំងនេះសិន​

ដើម្បី​ទទួល​បាន​សុខភាព​ល្អ​នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​គប្បី​​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​។​ ពិត​ណាស់​ ការ​ទៅ​​លេង​សមុទ្រ​ និង​ហែល​ទឹក​គឺ​ជា​លំហាត់​ប្រាណ​ស្រាល​ៗ​ ដែល​ធ្វើ​ឲ្យ​រាងកាយ​យើង​ទាំង​មូល​បញ្ចេញ​សកម្មភាព​ ក៏​ដូចជា​​​ជួយ​ជំរុញ​ដល់​ការ​សម្រាល​កូន​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ស្ត្រី​ពពោះ​គួរ​ធ្វើ​លំហាត់​ប្រាណ​លក្ខណៈ​​សម​ល្មម​​ យ៉ាង​ហោច​ណាស់​២​ម៉ោង​កន្លះ​ក្នុង​មួយ​សប្ដាហ៍​។​ ប្រសិនបើ​ម៉ាក់​ៗ​ចង់​ចំណាយ​ពេល​ខ្លះ​ក្នុង​ការ​ហែល​ទឹក​នៅ​​សមុទ្រ បឹង​ ឬ​ទន្លេ​ ចូរ​គិតគូរ​អំពី​ចំណុច​សុវត្ថិភាព​មួយ​ចំនួន​ជា​មុន​ រួម​មាន​​ទឹក​ស្អាត​ និង​គ្រោះថ្នាក់​​ផ្សេង​ៗ​ដែល​អាច​លាក់​ខ្លួន​នៅ​ក្នុង​ទឹក​។ ការ​ហែល​ទឹក​នៅ​ក្នុង​សមុទ្រ​ ជាក់​ស្ដែង​​ ការ​ហែល​ទឹក​អាច​បំបាត់​​ការ​ថ្លោះ​ ឬ​ឈឺ​ចាប់​នៅ​ត្រង់​សន្លាក់​ ដែល​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ស្ត្រី​កំពុង​តែ​ពពោះ​។​ ជាមួយ​គ្នា​នេះ​ដែរ​ មុន​ពេល​​ចុះ​លេង​ទឹក​ ចូរ​ប្រុងប្រយ័ត្ន​​ចំពោះ​កត្តា​មួយ​ចំនួន​​ដូចជា​ខ្ញែ​សមុទ្រ​ដែល​អាច​​ទិច​ និង​បង្ក​ឲ្យ​មាន​​ការ​ឈឺចាប់​។​ បន្ថែម​ពី​​នេះ​ យើង​មិន​គួរ​​លេប​ទឹក​សមុទ្រ​ឡើយ​ ពីព្រោះ​វា​អាច​​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​​​ផ្សេង​ៗ​។​ រី​ឯ​សារធាតុ​គីមី​ និង​បាក់តេរី​នៅ​ក្នុង​ទឹក​ក៏​​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ក្រពះ​ពោះវៀន​។ គ្រោះថ្នាក់​​ផ្សេង​ទៀត​ រួម​មាន​រលក​សមុទ្រ​ ​និង​ការ​រលាក​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​​ជា​ដើម​។​​​ ​ការ​ហែល​ទឹក​នៅ​កន្លែង​ផ្សេង​ទៀត​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ ស្ត្រី​ពពោះ​ក៏​អាច​ហែល​ទឹក​នៅ​ក្នុង​អាង​ហែល​ទឹក​បាន​ដែរ​ ប៉ុន្តែ​វា​អាច​​បង្ក​ជា​គ្រោះថ្នាក់​នៅ​ក្នុង​ករណី​ខ្លះ​។​ ប្រសិនបើ​​បរិមាណ​ច្រើន​នៃ​សារធាតុ​គីមី​​ត្រូវ​បាន​ប្រើប្រាស់​​ក្នុង​អាង​ហែល​ទឹក​ វា​អាច​​បង្ក​​គ្រោះថ្នាក់​ដល់​ទាំង​​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​​។​ ប៉ុន្តែ​ កម្រិត​ក្លរីន​ធម្មតា​មិន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ឡើយ​។​ ចំពោះ​ម៉ាក់​ៗ​ដែល​​ជ្រើសរើស​ការ​ហែល​ទឹក​ក្នុង​អាង​ហែល​ទឹក​ ចូរ​ជ្រើស​រើស​អាង​ដែល​មាន​ទឹក​ស្អាត​ ប្រើប្រាស់​សារធាតុ​គីមី​នៅ​ក្នុង​បរិមាណ​សម​ល្មម​ និង​មិន​ត្រូវ​លេប​ទឹក​ចូល​ទៅ​ក្នុង​ពោះ​ជា​ដាច់​ខាត​។ ការ​ហែល​ទឹក​​មិន​​មែន​​ជា​លំហាត់​ប្រាណ​​តែ​មួយ​គត់​ ដែល​​មាន​សុវត្ថិភាព​នៅ​​អំឡុង​ពពោះ​​​ឡើយ​ ម៉ាក់​ៗ​ក៏​អាច​សាកល្បង​លំហាត់​ប្រាណ​ស្រាល​ៗ​ផ្សេង​ទៀត​ដូចជា​រាំ​ ដើរ​ និង​ជិះ​កង់​ជាដើម​។ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ មុន​ពេល​ចាប់ផ្ដើម​លំហាត់​ប្រាណ​ណាមួយ​ ព្រម​ទាំង​ចាប់ផ្ដើម​យឺត​ៗ​ដោយ​មិន​ត្រូវ​បង្ខំ​ពេក​ឡើយ​។​ នៅ​ពេល​ដែល​ម៉ាក់​ៗ​មាន​អារម្មណ៍​ថា​ហត់​ខ្លាំង​ ឬ​មិន​ស្រួល​ខ្លួន​ ចូរ​បញ្ឈប់​លំហាត់​ប្រាណ​នោះ​ភ្លាម​ៗ​។


ការថែទាំផ្ទៃពោះមុនសម្រាល

តើ​ការ​រត់​ហាត់ប្រាណអាច​បណ្ដាល​ឲ្យ​រលូត​កូន​ដែរ​ឬ​ទេ?

អំឡុង​ពេល​មាន​ផ្ទៃពោះ​ រាងកាយ​របស់​ស្រីៗ​យើង​មាន​ការ​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់​។​ ពិត​ណាស់​ ដើម្បី​ធានា​ថា​​ម៉ាក់​ៗ​ និង​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ ម៉ាក់​ៗ​តែងតែ​គិតគូរ​ដល់​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​។​ យ៉ាង​ណា​មិញ​ ការ​រត់ហាត់​ប្រាណ​​អាច​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ ដើម្បី​ឲ្យ​រាងកាយ​មាន​ភាព​សកម្ម និង​មាន​សុខភាព​ល្អ​។​ ទោះ​បី​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​កម្រ​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​ វា​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ផង​ដែរ​។ ​​អត្ថប្រយោជន៍​នៃ​លំហាត់​ប្រាណ​ ការ​ធ្វើ​លំហាត់​ប្រាណ​ រួម​ទាំង​ការ​រត់​ អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ពាសពេញ​រាងកាយ​មាន​ភាព​ប្រសើរ​ឡើង​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ធ្វើ​ឲ្យ​រាងកាយ​ និង​បេះដូង​របស់​ម៉ាក់​ៗ​មាន​សុខភាព​ល្អ​ ព្រម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស​ និង​ការ​ថប់បារម្ភ​ ដែល​អាច​ប៉ះពាល់​ដល់​​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។​ ចំពោះ​ម៉ាក់​ៗ​ដែល​មិន​សូវ​សកម្ម​ ក៏​អាច​សម្រាល​កូន​ដែល​មាន​សុខភាព​ល្អ​ដូច​គ្នា​ ប៉ុន្តែ​បើ​ចង់​ទទួល​បាន​សុខភាព​ល្អ​ទាំង​ម្ដាយ​ និង​កូន​ ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​ជា​រឿង​ដែល​មិន​គួរ​មើល​រំលង​ឡើយ​។ ​ការ​ផ្លាស់ប្ដូរ​ ក្នុង​អំឡុង​ពេល​ពពោះ ​ស្រីៗ​យើង​អាច​ទទួល​បាន​បទពិសោធន៍​ពពោះ​ផ្សេង​ៗ​គ្នា ហើយ​ម៉ាក់​ៗ​ភាគ​ច្រើន​នៅ​តែ​បន្ត​​ការ​ធ្វើ​លំហាត់​ប្រាណ ដូចជា​ការ​រត់​ជា​ដើម​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​មិន​ធ្លាប់​រត់​​មុន​ពេល​មាន​ផ្ទៃពោះ​ទេ​នោះ​ ម៉ាក់​ៗ​មិន​គប្បី​ធ្វើ​លំហាត់​ប្រាណ​​នេះ​ឡើយ​។​ ម្យ៉ាង​វិញ​ទៀត​ បើសិនជា​យើង​តែងតែ​​រត់​ជាប្រចាំ​ ម៉ាក់​ៗ​ក៏​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ជា​មុន​ពី​គ្រូពេទ្យ​សិន​ដែរ​។ ហានិភ័យ​នៃ​ការ​រលូត​កូន​ ​​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ម៉ាក់​ៗ​ដែល​ធ្វើ​លំហាត់​ប្រាណ​ប្រភេទ​ធ្ងន់​ ដូចជា​ការ​រត់​​រយៈពេល​៧​ម៉ោង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ខ្ពស់​បំផុត​នៅ​សប្ដាហ៍​ទី​២២​​ដំបូង​នៃ​ការ​ពពោះ​ ពីព្រោះ​តែ​ជំហាន​នីមួយ​នៃ​ការ​រត់​រុញ​ច្រាន​ស្បូន​ទៅ​វិញ​ទៅ​មក​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​។ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​រាងកាយ​របស់​យើង​នៅ​អំឡុង​ពេល​ពពោះ​ និង​ជា​ពិសេស​នៅ​ពេល​ដែល​ម៉ាក់​ៗ​ធ្វើ​លំហាត់​ប្រាណ​។​ ក្នុង​ករណី​ដែល​​​យើង​មាន​​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ឬ​ធ្លាប់​រលូត​កូន​ពី​មុន​មក​ ចូរ​កុំ​អនុវត្តន៍​ការ​រត់​ឲ្យ​សោះ​នៅ​អំឡុង​ពេល​មាន​គភ៌​។​ ម្យ៉ាង​វិញ​ទៀត​ ម៉ាក់​ៗ​ដែល​មាន​កូន​ភ្លោះ​ ក៏​មិន​គប្បី​ធ្វើ​លំហាត់​ប្រាណ​ដោយ​ការ​រត់​ដូច​គ្នា​។​ ប្រសិនបើ​ម៉ាក់​ៗ​មាន​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ ឬ​​ឈឺ​ពោះ​ខ្លាំង​​ សូម​ទាក់ទង​ ឬ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​រង​របួស​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​។


ការថែទាំផ្ទៃពោះមុនសម្រាល

អូមេហ្គា​៣​ ល្អ​សម្រាប់​ស្ត្រី​ពពោះ​ ចុះ​បើ​ញ៉ាំ​ជ្រុល​អាច​ប៉ះពាល់​អត់​?

អំឡុង​ពេល​​ពពោះ ម៉ាក់​ៗ​តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​អាហារ​ ក៏​ដូចជា​ប្រភេទ​វីតាមីន​ល្អ​ៗ​ ដើម្បី​ធានា​​ទារក​ក្នុង​ផ្ទៃ​​មាន​​សុខភាព​ល្អ​ជាក់​ជា​មិន​ខាន​។​ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​ទ្រទ្រង់​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ ​របស់​ទារក​។ ប៉ុន្តែ​ ប្រសិនបើ​យើង​ស្រូប​យក​អូមេហ្គា​៣​ច្រើន​ជ្រុល​ តើ​​វា​​អាច​​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​ដែរ​ឬ​យ៉ាង​ណា​? អត្ថប្រយោជន៍​អូមេហ្គា​៣ ​​​​​​​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​​ មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​ និង​ការ​អភិវឌ្ឍរបស់​មនុស្ស​យើង​។​ ប៉ុន្តែ​ដោយ​សារ​តែ​រាងកាយ​របស់​យើង​មិន​អាច​ផលិត​​​​​​​អាស៊ីដ​ខ្លាញ់​​ប្រភេទ​នេះ​បាន​ យើង​ចាំបាច់​ត្រូវ​ស្រូប​យក​ពី​​ចំណី​អាហារ​ ឬ​អាហារ​បំប៉ន​។​ ជា​ទូ​ទៅ​ ពពួក​អូមេហ្គា​៣​មាន​នៅ​ក្នុង​​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាល់ម៉ុន​ ត្រី​ធូណា ឬ​​​ផ្លែ​ប័រ​ជាដើម​ ដែល​អាច​ជួយ​​ទ្រទ្រង់​ប្រព័ន្ធ​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ ព្រម​ទាំង​ភ្នែក​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​បេះដូង​ ព្រម​ទាំង​ជួយ​កាត់​បន្ថយ​ការ​រលាក​ថែម​ទៀត​ផង​។ ហេតុ​អ្វី​បាន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ញ៉ាំ​អូមេហ្គា​៣? ​​​​​​​​​​ពិត​ណាស់​ ​អូមេហ្គា​៣​មាន​សារសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍប្រព័ន្ធ​ប្រសាទ​របស់​ទារក​ និង​អាច​កាត់បន្ថយ​លទ្ធភាព​នៃ​អាលែកហ្ស៊ី​។​ ​នៅ​អំឡុង​​ត្រី​មាស​ចុង​ក្រោយ​នៃ​ការ​មាន​គភ៌ អូមេហ្គា​៣​កាន់​តែ​មាន​អត្ថប្រយោជន៍​ខ្លាំង​ឡើង​ ពីព្រោះ​វា​ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​ទារក​ និង​ឆ្អឹង​ខ្នង​។ ជាមួយ​គ្នា​នេះ​ដែរ​ អូមេហ្គា​៣​មិន​ត្រឹម​តែ​​​រួម​ចំណែក​ជួយ​ដល់​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ផ្ដល់​ផល​ល្អ​ចំពោះ​​ម៉ាក់​ៗ​ដូច​គ្នា។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ​​អាហារ​បំប៉ន​អូមេហ្គា​៣​​​អាច​ជួយ​ឲ្យ​ស្ត្រី​ពពោះ​ជៀស​ផុត​ពី​ជំងឺ​បាក់​ទឹក​ចិត្ត ការពារ​ជំងឺ​បាក់ទឹក​ចិត្ត​​ក្រោយ​សម្រាល​កូន​ ក៏​ដូចជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​។ ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​អូមេហ្គា​៣​​​​​​​​ ​ទោះ​បី​ជា​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​ប្រយោជន៍​ខ្លាំង​​​ចំពោះ​ស្ត្រី​ពពោះ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​ស្ត្រី​ពពោះ​ក្នុង​ការ​ទទួល​បាន​អូមេហ្គា​៣​គ្រប់គ្រាន់​ពី​ក្នុង​ចំណី​អាហារ​ឡើយ​ហើយ​​ម៉ាក់​ៗ​ក៏​មិន​អាច​​ញ៉ាំ​ត្រី​ដែល​មាន​ខ្លាញ់​អូមេហ្គា​៣​ច្រើន​ ​​ក្នុង​អំឡុង​ពេល​មាន​គភ៌​ដែរ​ ពីព្រោះ​តែ​​កម្រិត​ជាតិ​បារត​ខ្ពស់​នៅ​ក្នុង​ត្រី​ទាំង​នោះ​។​ ដូច្នេះ​ហើយ​ ទើប​ស្ត្រី​មាន​គភ៌​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​អាហារ​បំប៉ន​អូមេហ្គា​៣​ដែល​មាន​គុណភាព​ខ្ពស់​។ ស្ត្រី​មាន​គភ៌​អាច​​ទទួល​យក​​អូមេហ្គា​៣​​ច្រើន​ជ្រុល​បាន​ដែរ​ឬ​ទេ? ​ចំពោះ​ស្ត្រី​ពពោះ ​គឺ​មិន​អាច​ញ៉ាំ​ត្រី​ដែល​មាន​ខ្លាញ់​លើស​ពី​៣៤០​ក្រាម​​ក្នុង​មួយ​សប្ដាហ៍​បាន​ឡើយ នេះ​បើ​​​យោង​តាមសមាគមសុខភាពបេះដូង​អាមេរិក (​American Heart Association)។​ រី​ឯ​ម៉ាក់​ៗ​ដែល​ញ៉ាំ​អាហារ​បំប៉ន​​អូមេហ្គា​៣ ក៏​មិន​គួរ​ប្រើប្រាស់​លើស​ពី​ការ​ណែនាំ​របស់​គ្រូពេទ្យ​ដែរ​។​ ​ប្រសិនបើ​កើត​មាន​អាការៈ​ឈឺ​ទ្រូង​ ឬ​ក្ដៅ​ខ្លួន និង​គ្រុន​រងារ ​ជាដើម​​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ផ្សិត​មាន​អត្ថប្រយោជន៍​ច្រើន​ ស្ត្រី​ពពោះ​មិន​គួរ​មើល​រំលង​

ក្នុង​អំឡុង​ពេល​ពពោះ​ ទារក​ក្នុង​ផ្ទៃ​ត្រូវ​ពឹង​ផ្អែក​លើ​​ម៉ាក់​ៗ​ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​​ចាំបាច់​​​ក្នុង​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ។​ ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​ នៅ​អំឡុង​ពេល​​​ពពោះ​ ​មាន​សារសំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់។​ ពិត​ណាស់​ របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ ដូចជា​ផ្សិត​ជា​ដើម​ ​អាច​ធានា​ថា​​ម៉ាក់​ៗ​ និង​ទារក​ក្នុង​ផ្ទៃ​អាច​ទទួល​បាន​​តម្រូវការ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ក្នុង​អំឡុង​ពេល​ពពោះ​នេះ​ជាក់​ជា​មិន​ខាន​​។ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ ១. តម្រូវការ​វីតាមីន​B ​​វីតាមីនB ​មាន​សារសំខាន់​ណាស់​អំឡុង​ពេល​ពពោះ​ ពីព្រោះ​វា​អាច​ជួយ​ឲ្យ​យើង​ប្រើប្រាស់​ថាមពល​ដែល​បាន​មក​ពី​អាហារ​ និង​ជួយ​លើក​កម្ពស់​សុខភាព​ស្បែក​ សរសៃ​ប្រសាទ​ និង​ការ​រំលាយ​អាហារ​។ពិត​ណាស់​ ផ្សិត​គឺ​ជា​ប្រភព​វីតាមីន​Bដ៏​ល្អ​ ជាពិសេស​គឺ​Riboflavin, Niacin និង​អាស៊ីដ​Pantothenic ហើយ​ផ្សិត​​​ខ្មៅ​ (shiitake mushrooms ) មួយ​​ពែង ​មាន​ផ្ទុក​អាស៊ីដ​Pantothenic​ដល់​ទៅ​១៧% នៃ​​តម្រូវការ​ប្រចាំ​ថ្ងៃ​​​សម្រាប់​​ស្ត្រី​មាន​ផ្ទៃពោះ​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ២. តម្រូវការ​វីតាមីន​D វីតាមីន​D​ គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​មួយ​ នៅ​អំឡុង​ពេល​ពពោះ​ ពីព្រោះ​វា​មាន​ភាព​​ចាំបាច់​​ក្នុង​ការ​ជួយ​ឲ្យ​​រាងកាយ​របស់​ម៉ាក់​ៗ​អាច​ស្រូប​យក​ជាតិ​កាល់ស្យូម​​ទៅ​ក្នុង​​​ពោះវៀន​ និង​សម្រាប់​ការ​អភិវឌ្ឍ​ឆ្អឹង​ និង​ធ្មេញ​របស់​ទារក​។​ ជាក់​ស្ដែង ​ប្រភព​អាហារ​សំខាន់​ៗ​ដែល​​ផ្ទុក​វីតាមីន​D​មាន​តិចតួច​ ហើយ​ផ្សិត​គឺ​ជា​​អាហារ​រុក្ខជាតិ​តែ​មួយ​គត់​ដែល​ផ្ទុក​វីតាមីន​ប្រភេទ​នេះ​។​ ចំពោះ​ផ្សិត​ខ្មៅ​ត្រឹម​តែ​មួយ​ពែង​ មាន​ផ្ទុក​​វីតាមីន​Dចំនួន​១២,​៦IU (ប្រហែល០,០១មិល្លីក្រាម)។ ​​ ​​៣. តម្រូវការ​ជាតិ​ដែក​ នៅ​ពេល​​ដែល​បរិមាណ​ឈាម​កើន​ឡើង​​​ក្នុង​​អំឡុង​ពេល​​ពពោះ​ រាងកាយ​របស់​ម៉ាក់​ត្រូវការអេម៉ូគ្លូបីនដែល​ជា​ប្រូតេអ៊ីន​​ដឹក​​នាំ​អុកស៊ីសែន​​ទៅ​​ក្នុង​ឈាម​ កាន់​តែ​ច្រើន​ឡើង​។ នេះ​មាន​ន័យ​ថា​ រាងកាយ​របស់​យើង​ត្រូវការ​ជាតិ​ដែក​បន្ថែម​ ពីព្រោះ​ជាតិ​ដែក​គឺ​ជា​សមាសធាតុ​អេម៉ូគ្លូបីន​ដ៏​សំខាន់​មួយ​។​ យ៉ាង​ណា​មិញ​ ទោះ​បី​ជា​ការ​ទទួល​បាន​ជាតិ​ដែក​​ចំនួន​២៧មិល្លីក្រាម​នៅ​ក្នុង​របប​អាហារ​ អំឡុង​ពេល​ពពោះ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក៏​ពិត​មែន​ ប៉ុន្តែ​ផ្សិត​ចំបើង​១០០ក្រាម​ មាន​ផ្ទុក​ជាតិ​ដែក​​ដល់​ទៅ​​១,៤មិល្លីក្រាម​​ឯណោះ​។ ៤. […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស