សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន អស់​កម្លាំង​ខ្លាំង ​ស្រក​ទម្ងន់​ ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ គេង​មិន​លក់ ជ្រុះ​សក់ បាក់​ទឹក​ចិត្ត សាច់​ក្តៅ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​កើត​មុន ស្បែក​ស្ងួត ទល់​លាមក រដូវ​មិន​ទៀង ស្ងួត​ទ្វារ​មាស​។ [embed-health-tool-baby-poop-tool] គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​ ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។ ហាត់​យូហ្គា ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ថ្លើម​សត្វ ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

ស្វែងរក សម្រាលកូន

ត្រៀមសម្រាល

ម៉ាក់​ៗ គួរ​ត្រៀម​អ្វីខ្លះទាំងមុនសម្រាល និងក្រោយសម្រាល?

ការ​ត្រៀម​ខ្លួន​ទទួល​អាអូន (មុន​ឆ្លងទន្លេ) និង​ចំណុច​គួរ​ដឹង​ជា​ច្រើន ក្រោយ​ឆ្លងទន្លេ គឺជារឿង​ចាំបាច់​គួរ​ធ្វើ។ ចុះ​យើងបាន​ត្រៀម​អី​ខ្លះ​ហើយ? ឬ​ក៏​ចាស់ៗ ជា​អ្នក​រៀបចំ? បើ​មែន កុំ​ចាំតែ​ចាស់ៗ មក​ស្វែងយល់​ជាមួយ “Hello គ្រូពេទ្យ" ទាំង​អស់​គ្នា។ ១- រៀនពីការសម្រាល ពិសេស​បំផុត​សម្រាប់​ម្ដាយ​ ដែល​មាន​កូន​ដំបូង ហើយ​ជ្រើស​យក​វិធី​កើត​​ធម្មជាតិ (មិន​វះកាត់) ព្រោះ​អត់​មាន​បទពិសោធន៍។ អ៊ីចឹង​ហើយ បើ​សិន​ជា​បាន​រៀន ឬ​ស្វែងយល់​គន្លឹះ​មួយ​ចំនួន​ពី​អ្នក​ជំនាញ (ពេទ្យ) អាច​ជា​ការ​ល្អ ដើម្បី​ដឹង​ពី​រៀប​ដោះស្រាយ​បញ្ហា របៀប​ដក​ដង្ហើម និងតិចនិក​បន្ធូរ​អារម្មណ៍​ថ្ងៃ​ឆ្លង​ទន្លេ។ ករណី​ខ្លះ ប្រហែល​ពិបាក​រក​ថ្នាក់​រៀន ដូច្នេះ​ជម្រើស​ក្នុង​ការ​ស្វែងរក​គ្រូពេទ្យ​ផ្នែក​សម្ភព​មក​ពិភាក្សា ដើម្បី​ស្រាយ​រាល់​ចម្ងល់ ឬ​ឲ្យ​ដំបូន្មាន​បាន ក៏​ជា​ជម្រើស​ល្អ​បំផុត​មួយ​ដែរ។ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ២- ជម្រើសសម្រាល ត្រូវ​មើល​លើ​សុខភាព​ម្ដាយ​មុន​ការ​សម្រេច​ចិត្ត ក្រោយ​ពី​ពិភាក្សា​ដោយ​ហ្មត់ចត់ ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព។ បើ​សុខភាព​ទាំង​កូន និង​ម្ដាយ​ល្អ​ ហើយ កើត​ដោយ​រៀប​ណា ជា​ជម្រើស​របស់​យើង ថា​តើ​យើង​សម្រេច​ឆ្លងទន្លេ​ដោយ​ធម្មជាតិ ឬ​ដោយ​វេជ្ជសាស្ត្រ​ជំនួយ អាច​ជា ការវះកាត់​ ការ​បង្កើន​កូន​តាម​ស្បូន​បែប​ធម្មជាតិ ការ​បូម​យក​កូន​ចេញ ឬការ​ប្រើ​ដង្កៀប​ទាញ...ជាដើម។ ការ​ជ្រើសរើស​មន្ទីរពេទ្យ​ឲ្យ​សមនឹង​តម្លៃ ការ​ជឿទុកចិត្ត បូក​រួម​ទាំង (គួរ​តែ​គិត​ដល់) សេវា​មើល​ថែ​ទាំ ទាំង​ម្ដាយ និង​ទារក​ថា​តើ​ល្អ​កម្រិត​ណា។ គណនាថ្ងៃសម្រាលកូន […]


ផលវិបាក

ម៉ាក់ឈឺពោះយូរសម្រាល​មិនចេញ គួរ​ឲ្យ​បារម្ភ​ខ្លាំង​អត់?

ឈាន​ដល់​សប្ដាហ៍​ទី ៤០ គ្នា​យើង​ច្បាស់​ជា​រំភើប​កាន់​តែ​ខ្លាំង អន្ទះ​សារ​កាន់តែ​ខ្លាំង ព្រោះ​ដល់​ពេលវេលា​អូនៗ ត្រូវ​ចេញ​មក​ក្រៅ​ជួប​មុខ​ប៉ា​ម៉ាក់​ហើយ។ យ៉ាង​ណា សម្រាប់​ស្រីៗ អាច​ជា​ពេល​រំភើប​បំផុត ក៏​ជា​ពេល​បារម្ភ​បំផុត​ដូច​ជា ពិសេស​គឺ​សុវត្ថិភាពអ្នកទាំង២តែម្តង។ បើ​ការ​សម្រាល​ដំណើរ​ការ​ទៅ​រលូន ច្បាស់​ជា​គ្មាន​អី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ហើយ​ជាធម្មតា សម្រាល​តាម​ធម្មជាតិ អាច​ប្រើ​រយៈពេល​ចន្លោះ ១០-២០ម៉ោង សម្រាប់គ្នា​យើង​ទើប​មាន​អូនៗ​ដំបូង និង ៧ -១០ ម៉ោង ចំពោះ​ស្រីៗ​សម្រាល​លើក​ទី ២ ឡើង។ យ៉ាង​ណា គួរ​មាន​ការ​ប្រុស​ប្រយ័ត្ន​ខ្ពស់ ព្រោះ​បើ​ប្រទះ​ករណី​ម៉ាក់ៗ ឈឺ​ពោះ​យូរ​ខុស​ពី​ធម្មតា ស្រប​ពេល​ស្បូន បើក​យឺត​ៗ តិច​ជាង​មួយ​សង់ទីម៉ែត្រ​ក្នុង​ម៉ោង នោះ​ត្រូវ​អាច​ចាត់​ទុក​ជា​ករណី​សម្រាល​កូន​មិន​ធម្មតា​ហើយ។ ម៉ាក់អាចគណនា​ថ្ងៃសម្រាលបាន ចុចទីនេះ ១- មូលហេតុ​នាំ​ឲ្យ​សម្រាល​កូន​យឺតយ៉ាវ ឬ​ពិបាក​សម្រាល – បេប៊ី​ថ្លោស​ខ្លាំង – បេប៊ី​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​កើត – ការ​កន្ត្រាក់ស្បូន​មាន​សភាព​ខ្សោយ​ខ្លាំង។ ២- ហានិភ័យ​អាច​កើត​មាន​នៅ​ពេល​សម្រាល​មិន​ចេញ – ខ្វះ​អុកស៊ីហ្សែន​សម្រាប់​ទ្រទ្រង់​ទារក – ចង្វាក់​បេះដូង​ទារក​មិន​ប្រក្រតី – ទឹក​ភ្លោះ​មាន​បញ្ហា – អាច​កើត​មាន​ជំងឺ​រលាក ឬ​ដំបៅ​ស្បូន។ អត្ថបទ​ពាក់​ព័ន្ធ៖ ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់? ហេតុ​ផល​ប្រុសៗ​​ចូល​បន្ទប់​សម្រាល​ជា​មួយ​​ប្រពន្ធ ៣- ត្រូវធ្វើ​បែប​ណា​បើ​ប្រទះ​ករណីនេះ? បើ​ស្រីៗ​គ្នា​យើង​ជួប​បញ្ហា​បែប​នេះ គ្រូពេទ្យ​នឹង​ធ្វើការ​ពិនិត្យ​យ៉ាង​ដិតដល់ លើ​ចលនា​កន្ត្រាក់ស្បូន។ យើង​ត្រូវ​ឆ្លង​កាត់ ការ​ធ្វើ​តេស្ត​វាស់​មើល​កម្រិត​កន្ត្រាក់​ស្បូន តាម​រយៈ​ឧបករណ៍​សុង​ទឹក​នោម។ លើស​ពី​នេះ ការ​ត្រួត​ពិនិត្យ​ដោយ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស