ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ
គ្នាយើងដឹងអត់ថា ផ្លែឈើមួយចំនួន មានគុណប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ ពីព្រោះវាមានផ្ទុកទៅដោយជាតិសរសៃ អង់ស៊ីម និងសារធាតុចិញ្ចឹមល្អៗ ដែលរួមចំណែកជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាសុខភាពក្រពះពោះវៀន។ ខាងក្រោមនេះ ជាប្រភេទផ្លែឈើល្អៗ ដែលគ្នាយើងមិនគួររំលង។ ១. ផ្លែប៉ោម ផ្លែប៉ោម ជាផ្លែឈើដែលសម្បូរដោយជាតិសរសៃខ្ពស់ ជួយដល់ការបន្ទោរបង់ និងបញ្ចៀសការទល់លាមក។ តាមការសិក្សាមួយបានបង្ហាញថា សមាសភាពប្រឆាំងការរលាកនៃផ្លែប៉ោម អាចជួយកាត់បន្ថយហានិភ័យនៃការច្រាលអាហារ រីឯសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនល្អៗក៏រួមចំណែកក្នុងការពង្រឹងសុខភាពក្រពះពោះវៀនដូចគ្នា។ ២. ផ្លែចេក ជាមួយគ្នានេះដែរ ផ្លែចេកក៏មានគុណប្រយោជន៍ជួយដល់ការរំលាយអាហារ ជំរុញការលូតលាស់នៃបាក់តេរីល្អក្នុងក្រពះ ព្រមទាំងកាត់បន្ថយជាតិអាស៊ីត។ លើសពីនេះ ផ្លែចេកក៏សម្បូរទៅដោយជាតិសរសៃដែលជួយសម្រួលដល់ការបន្ទោរបង់ និងកាត់បន្ថយការទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែម្នាស់ ចំណែកផ្លែម្នាស់វិញ ក៏ជាផ្លែឈើដ៏ល្អបំផុតសម្រាប់ការរំលាយអាហារ ពីព្រោះវាមានផ្ទុកអង់ស៊ីមសម្រាប់បំបែកជាតិប្រូតេអ៊ីននៅក្នុងក្រពះ ដោយជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយការទល់លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែល្ហុង ដូចគ្នានេះដែរ ផ្លែល្ហុង គឺជាផ្លែឈើដ៏ស័ក្តិសមចំពោះការរំលាយអាហារ ដោយសារតែវាផ្ទុកអង់ស៊ីមម្យ៉ាងឈ្មោះថា Papain ដែលរួមចំណែកជួយបំបែកប្រូតេអ៊ីន និងជំរុញដល់ការរំលាយអាហារ។ បន្ថែមពីនេះ ផ្លែល្ហុងក៏សម្បូរទៅដោយជាតិសរសៃ វីតាមីនC និងសារធាតុអុកស៊ីតកម្ម ដែលជួយជំរុញដល់ការរំលាយអាហារ និងគាំទ្រដល់ប្រព័ន្ធភាពស៊ាំ។ ហេតុនេះហើយ ដើម្បីពង្រឹងសុខភាពក្រពះពោះវៀនឱ្យបានល្អ ក៏ដូចជាជំរុញដល់ការរំលាយអាហារ គ្នាយើងគួរបញ្ចូលផ្លែឈើទាំង ៤ មុខនេះទៅក្នុងរបបអាហារជាទៀងទាត់។ ចំណុចសំខាន់ ប្រភេទផ្លែឈើល្អៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]