backup og meta

គីសតម្រងនោម មានរោគសញ្ញាអ្វីខ្លះ? អ្នកណាងាយកើត?

គីសតម្រងនោម មានរោគសញ្ញាអ្វីខ្លះ? អ្នកណាងាយកើត?

គីស​អាច​លេចឡើង​នៅ​លើ​តម្រង​នោម​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​។ ជាក់​ស្ដែង ជិត​ពាក់​កណ្ដាល​នៃ​អ្នក​ដែល​​មាន​អាយុ​ចាប់​ពី​​៥០​ឆ្នាំ​ឡើង​ មាន​គីស​នៅ​តម្រង​នោម​ ហើយ​គីស​ប្រភេទ​នេះ​កើត​លើ​បុរស​ច្រើន​ជាង​ស្ត្រី​ និង​ពេល​ខ្លះ​មិន​មាន​បង្ហាញ​រោគសញ្ញា​អ្វី​ទាំង​អស់​។

គីស​តម្រង​នោម​ជា​អ្វី​?

គីស​ ឬ​ថង់​ទឹក​តូច​ៗ អាច​​លេច​ឡើង​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​តម្រង​នោម​ ហើយ​ជា​រឿយ​ៗ​មិន​បង្ក​ឲ្យ​មាន​រោគសញ្ញា​អ្វី​ឡើយ​។ គីស​ទាំង​នេះ​​អាច​មាន​ទំហំ​តូច​ប៉ុន​​គ្រាប់​សណ្ដែក ឬ​ធំ​ប៉ុន​កូន​ហ្គោល​ ​មាន​រាង​​មូល​ ឬ​រាង​ពង​ក្រពើ ហើយ​​មិន​ប៉ះពាល់​ដល់​មុខងារ​របស់​តម្រង​នោម​​នោះ​ទេ​​។

[embed-health-tool-bmi]

រោគសញ្ញា​សំខាន់​ៗ

យើង​អាច​សង្កេត​ឃើញ​​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​ដុំ​​គីស​លូតលាស់​ បែក​ធ្លាយ​ ឬ​ឆ្លង​មេរោគ​៖

  • ឈឺ​ចាប់​ ឬ​មិន​ស្រួល​នៅ​តំបន់​ពោះ​ផ្នែក​ខាង​លើ​
  • មាន​ឈាម​នៅ​ក្នុង​ទឹក​នោម ឬ​ពិបាក​នោម​​
  • សម្ពាធ​ឈាម​ខ្ពស់​
  • គ្រុន​ក្ដៅ

ប្រសិនបើ​​មាន​រោគសញ្ញា​ទាំង​នេះ យើង​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​ថា​ដុំ​គីស​ អាច​បណ្ដាល​ឲ្យ​មុខងារ​តម្រង​នោម​ថយ​ចុះ។

គីសតម្រងនោម២

កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ

កម្មវិធីពិនិត្យជំងឺហឺតអនឡាញ

គណនា BMI

គណនា BMR

មូលហេតុ​បង្ក​

ក្រុម​គ្រូពេទ្យ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​​ថា ប្រភេទ​ដុំ​គីស​ធម្មតា​នៅ​លើ​តម្រង​នោម​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី​។ ហេតុ​ដូច្នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​បង្ការ​ដុំ​គីស​ប្រភេទ​នេះ​។ ទន្ទឹម​នឹង​នេះ​ ជំងឺ​មួយ​ចំនួន​ក៏​អាច​បណ្ដាល​ឲ្យ​កើត​គីស​តម្រង​នោម​ ​ដែល​រួម​មាន​ ជំងឺ​តម្រង​នោម ​Polycystic (PKD) ។ អ្នក​ដែល​កើត​ជំងឺ​​មួយ​​នេះ អាច​កើត​មាន​ពពួក​ដុំ​គីស​នៅ​​ក្នុង​តម្រង​នោម​ ហើយ​ថែម​ទាំង​អាច​​នាំ​ឲ្យ​មុខងារ​តម្រង​នោម​ដំណើរការ​ខុស​ប្រក្រតី​ផង​ដែរ​។

​​​អ្នក​ដែល​​ប្រឈម​នឹង​​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ដុំ​គីស

ដុំ​គីស​ធម្មតា​​អាច​លេច​ឡើង​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​។ ចំណែក​ឯ​អ្នក​ជក់​បារី ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ ក៏​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​​កើត​គីស​តម្រង​នោម​ដូច​គ្នា។ មួយ​វិញ​ទៀត អ្នក​ដែល​មាន​ជំងឺ​ហ្សែន​ (Genetic predisposition) ​ឬ​អ្នក​ដែល​មាន​បញ្ហា​សុខភាព ដូចជា​ជំងឺ​តម្រង​នោម​ Polycystic ក៏​ងាយ​កើត​មាន​ដុំ​គីស​តម្រង​នោម​ដែរ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Do I Get Rid of a Cyst on My Kidney?

https://www.medicinenet.com/how_do_i_get_rid_of_a_cyst_on_my_kidney/article.htm

Kidney Cysts

https://my.clevelandclinic.org/health/diseases/14884-kidney-cysts

Removal of Kidney Cysts

https://www.cedars-sinai.org/programs/urology-academic-practice/clinical/general/kidney/kidney-cyst-removal.html

Simple Kidney Cysts

https://www.niddk.nih.gov/health-information/kidney-disease/simple-kidney-cysts

Kidney Cysts

https://familydoctor.org/condition/kidney-cysts/

កំណែ​ប្រែបច្ចុប្បន្ន

18/08/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

លាងឈាមពេលតម្រងនោមលែងដំណើរការ ធ្វើឡើង​ដោយរបៀបណា?

តិចនិក ៥ យ៉ាង ថែទាំតម្រងនោមឲ្យមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 18, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម