backup og meta

​ចង់បាន​ប៊េប៊ី! អាហារ​ទាំងនេះ​សុទ្ធតែមានប្រយោជន៍ដល់​ការ​បង្កកំណើត​

​ចង់បាន​ប៊េប៊ី! អាហារ​ទាំងនេះ​សុទ្ធតែមានប្រយោជន៍ដល់​ការ​បង្កកំណើត​

គ្នា​យើង​កំពុង​ត្រៀម​ខ្លួន​ចង់​បាន​ប៊េប៊ីមែនទេ? ដើម្បី​បាន​ប៊េប៊ី​របប​អាហារជួយ​ដល់​សុខភាព​ ជាកត្តាចាំបាច់​មួយ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ គ្នា​យើង​ដឹងទេថាអាហារប៉ុន្មាន​ប្រភេទនេះ​គឺមានប្រយោជន៍​ដល់​សុខភាព​ស្រីៗ​យើង​ដែល​មាន​បំណង​ចង់បាន​ប៊េប៊ី។​

១- ផលិតផល​ពី​ទឹក​ដោះ​គោ

បើនៅ​ពេល​ណា​មួយ​គ្នា​យើង​គិត​ថា​ចង់​ចាប់​ផ្តើម​យក​កូន​នឹង​គេ អាច​ចំណាយ​ប្រាក់​ទៅ​លើ​ប្រភេទ​អាហារ​ផលិត​ពីទឹក​ដោះ ដូចជា​ទឹក​ដោះគោស្រស់ យ៉ាអួរ និង​ឈីស។ ការ​បន្ថែម​ផលិត​ផល​ពី​ទឹក​ដោះ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺ​មិន​ត្រឹម​តែ​ល្អ​ចំពោះ​ឆ្អឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាន់​តែផ្ដល់​​សក្តានុពល​ខ្ពស់​ទៅ​លើ​សុខភាព​បន្ត​ពូជ​យើង​ទៀត​ផង។

យើង​អាច​ផឹក​ទឹក​ដោះ​គោ​ស្រស់ ញ៉ាំយ៉ាអួរ ឬ​បន្ថែម​ឈីស​ទៅ​លើ​អាហារ គឺសុទ្ធ​តែ​អាច​ជួយ​បាន និងថែម​ទាំង​ឆ្ងាញ់​ពិសាទៀត ផង ប៉ុន្តែ​យើងត្រូវ​ចេះ​ជ្រើស​យក​ផលិត​ផល​ណា​មាន​ជាតិ​ខ្លាញ់ទាប ពិសេស​នៅ​ពេល​ព្យាយាម​យក​កូន​។ ​នេះ គឺ​ដោយ​សារតែ​ថា ទម្ងន់ខ្លួន​​កាន់​តែ​ឡើង នឹង​ធ្វើ​ឲ្យ​ផែន​ការ​យក​កូន​កាន់​តែ​ពិបាក។ ប៉ុន្តែ​មាន​ការ​សិក្សា​ជាច្រើន រកឃើញ​ថ្មីៗ​នេះថា ស្រីៗ​មាន​បញ្ហា​ប្រពេញ​អូវុល បែរ​ជា​ទទួល​គុណ​ប្រយោជន៍​ច្រើន​ពី​ជាតិ​ខ្លាញ់​ដែល​យើង​ទទួល​បាន​ពី​ផលិត​ផល​ទឹក​ដោះ​សម្បូរ​ខ្លាញ់​ទៅ​វិញ។

២- ប្រូតេអ៊ីន​ពី​សាច់​សត្វ​គ្មាន​ខ្លាញ់

បើ​និយាយ​ពី​រឿង​សាច់​សត្វ​គ្មាន​ខ្លាញ់ អាច​និយាយ​ពី​សាច់​មាន់ មាន់តួរគី និង​សាច់​គោ​ជាដើម។ ប្រូតេអ៊ី​ក្នុង​សាច់​ទាំង​នេះ ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ជាតិ​ដែក ដែល​ជា​អាហារូបត្ថម្ភ អាច​ជួយ​ឲ្យ​មេជីវិត​យើង​មាន​សុខភាព​ល្អ។ ជាក់​ស្តែង ការ​សិក្សា​លើ​ស្រីៗ​ដែល​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក អំឡុង​ពេល​ចង់​ពពោះ គឺ​សុខភាព​បន្ត​ពូជ​អ្នកទាំងនោះ ក៏​ល្អជាង​ស្រីៗ​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក។

យ៉ាងណា​ត្រូវ​ចាំ​ថា បើ​យើង​ញ៉ាំ​សាច់​សត្វ​គ្មាន​ខ្លាញ់​ដើម្បី​ផែន​ការ​ពពោះ កុំ​ញ៉ាំ​លើស​ពី ៣ ពេល​/សប្តាហ៍ ព្រោះ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា លើស​ជាតិ​ប្រូតេអ៊ីន សូម្បី​តែ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ក៏​ដោយ គឺ​អាច​ធ្វើ​ឲ្យ​ភាគរយ​នៃ​ការ​បង្ក​កំណើត​ធ្លាក់​ចុះ​បាន។ យើង​ក៏​អាច​ពិចារណា បើ​ជា​អ្នក​ញ៉ាំ​បួស មិន​អាច​ទទួល​បាន​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ពី​សាច់​សត្វ ក៏​អាច​ស្រូបប្រូតេអ៊ីន​នេះបាន​ពី​ពពួក​បន្លែ​រុក្ខជាតិ ដូច​ជា​ពពួក​សណ្តែក តៅហ៊ូ ហើយ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា វីតាមីន​សំខាន់​បំផុត​សម្រាប់​ការ​បង្ក​កំណើត គឺ​ជាតិ​ដែក។ បើ​ចង់​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក អាច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន។

អត្ថបទពាក់ព័ន្ធ៖

៣- ខ្លាញ់​ត្រី

ត្រី​សាល់ម៉ុន ត្រី​សាឌីន និង​ខ្លាញ់​ត្រី​ច្រើន​ប្រភេទ​ផ្សេង​ទៀត សុទ្ធ​តែ​មាន​គុណ​ប្រយោជន៍​ខ្លាំង​សម្រាប់​ការ​បង្ក​កំណើត ចំណុច​នេះ អ្វី​យើង​ត្រូវ​អរគុណ គឺ​ជា​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ក្នុង​ខ្លាញ់​ត្រី​ទាំង​នោះ​តែ​ម្តង។ បង្កើត​របប​អាហារ​ជាមួយ​នឹង​ខ្លាញ់​ត្រី​ល្អអាច​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​សរីរាង្គ​បង្កកំណើត ប្រហែល​ជា​អាច​ជួយ​គ្រប់​គ្រង​កម្រិត​អ័រម៉ូន​បង្ក​កំណើត​ថែម​ទៀត​ផង។

ក្នុង​ករណី​គ្នា​យើង​មិន​មែន​ជា​អ្នក​ចូល​ចិត្ត​ខ្លាញ់​ត្រី ក៏​នៅ​តែ​ទទួល​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ តាម​រយៈ​គ្រាប់​ធញ្ញជាតិ flaxseed (អាច​ទទួល​បាន​ពី​នំបុ័ង​មួយ​ចំនួន) គ្រាប់​អាល់ម៉ុន វ៉លណាត់ និង​ស៊ុត​ជាដើម (ស៊ុត​ដែល​មាន​បញ្ជាក់​ពី​សារធាតុ​អូមេហ្គា ៣ ឬ DHA)។

អត្ថបទពាក់ព័ន្ធ៖

៤- អយស្ទ័រ

គ្នា​យើង​ភាគ​ច្រើន​ស្គាល់​សត្វ​សមុទ្រ​ប្រភេទ​នេះ​មិន​ខាន ហើយ​ប្រហែល​ជា​ដឹង​ថា បាន​ជួយ​ដល់​សុខភាព​ផ្លូវ​ភេទ​ខ្លាំង​ក្លា​ជាង​អាហារ​ណាៗ​ទាំង​អស់។ ប៉ុន្តែ​​​ធ្លាប់​ដឹងឬ​អត់ អយស្ទ័រ ក៏​ជា​អាហារ​សមរម្យ​បំផុត​សម្រាប់​សុខភាព​បង្ក​កំណើត​ដូច​គ្នា? អយ​ស្ទ័រ ត្រូវ​ចាត់​ទុក​ថា​ប្រៀប​បាន​នឹង​ថ្នាំ​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ Viagra បែប​ធម្មជាតិ ដោយ​សារ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី ​ជា​សារធាតុ​រ៉ែ​សំខាន់​បំផុត​មួយ​សម្រាប់​ការ​បន្តពូជ។ ខ្វះ​ជាតិ​​ស័ង្កសីអាច​រំខាន​ដល់​វដ្តរដូវ និង​បន្ថយ​ការ​ផលិត​ស៊ុត (មេជីវិត) ដែល​មាន​គុណភាព​ល្អ ធ្វើ​ឲ្យ​យើង​មិន​អាច​មាន​កូន​បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Foods That Make You Fertile

កំណែ​ប្រែបច្ចុប្បន្ន

22/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ May 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម