តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

វដ្ដ​រដូវ​អាចប្រែប្រួល​រយៈពេល​ខ្លី ក្រោយ​ស្រីៗចាក់​​វ៉ាក់សាំង​កូវីដ​-១៩

វដ្ដ​រដូវ​អាចប្រែប្រួល​រយៈពេល​ខ្លី ក្រោយ​ស្រីៗចាក់​​វ៉ាក់សាំង​កូវីដ​-១៩

ការ​ប្រែប្រួល​តិចតួច​លើ​វដ្ដ​រដូវ ​​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ​រួច ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​នឹង​អាច​ត្រលប់​មក​រក​សភាព​ដើម​វិញ​​ក្នុង​រយៈពេល​ដ៏​​ខ្លី។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​មិន​ចាំបាច់​បារម្ភ​នោះ​ឡើយ​ បើ​ជួប​ការ​ប្រែ​ប្រួល​នេះ។

ជាក់​ស្ដែង ទីភ្នាក់ងារ​​និយតកម្ម​ឱសថ​ និង​ផលិតផល​ថែទាំ​សុខភាព​របស់​ចក្រភព​អង់គ្លេស ​បាន​រាយការណ៍​ថា​ មាន​ស្ត្រី​ច្រើន​ជាង​ ៣៧ ០០០​នាក់​បាន​ជួប​ប្រទះ​បញ្ហា​មក​រដូវ​មិន​ទៀងទាត់​ មក​រដូវ​ច្រើន​លើស​ពី​ធម្មតា និង​មក​រដូវ​យឺតយ៉ាវ បន្ទាប់​ពី​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩ ​រួច​។ យ៉ាង​ណា​មិញ ពុំ​មាន​ភស្តុតាង​បង្ហាញ​ពី​ទំនាក់ទំនង​រវាង វ៉ាក់សាំង និង​​ការ​ប្រែប្រួល​នៃ​វដ្ដ​រដូវ​ឡើយ​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ត្រូវការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

Verifying...

បញ្ហា​ទូទៅ​​កើត​ឡើង​លើ​​អ្នក​​ចាក់​វ៉ាក់សាំង​ចំនួន ​២​ដូស​

សម្រាប់​​អ្នក​ដែល​ចាក់​វ៉ាក់សាំង​២​ដូស​រួច​ អាច​មក​រដូវ​យឺតយ៉ាវ​ចំនួន​២​ថ្ងៃ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​​ឲ្យ​ដឹង​ថា បញ្ហា​នេះ​មិន​ទំនង​ជា​កើត​ឡើង​ចំពោះ​​ស្ត្រី​ដែល​ចាក់​វ៉ាក់សាំង​លើក​ទី​២​ យ៉ាង​ហោច​ណាស់​​នៅ​ចន្លោះ​៨​សប្ដាហ៍​ឡើយ​​។ រយៈពេល​នៃ​វដ្ដ​រដូវ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ ១០​នាក់​មាន​ការ​ប្រែប្រួល​ច្រើន​ជាង​៨​ថ្ងៃ បើ​ធៀប​នឹង​ស្ត្រី​​ដែល​មិន​បាន​ចាក់​​វ៉ាក់សាំង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី វដ្ដ​រដូវ​នឹង​ត្រលប់​មក​សភាព​ធម្មតា​វិញ ក្រោយ​វដ្ដរដូវលើក​ទី​ពីរ​​។

​ទន្ទឹម​នឹង​នេះ​ដែរ ​​​​​ការ​សិក្សា​មួយ​ផ្សេង​ទៀត​លើ​​មនុស្ស​ចំនួន​ ៥ ៦០០​នាក់​នៅ​ប្រទេស​ន័រវស​​បង្ហាញ​​ថា​​វដ្ដ​រដូវ​មាន​ការ​ប្រែប្រួល​ទៅ​តាម​ធម្មជាតិ​។

យ៉ាង​ហោច​ណាស់​ ស្ត្រី​ចំនួន​ ៤០​%​​​ មាន​រដូវ​ច្រើន​ជាង​ធម្មតា ​មុន​ពេល​ចាក់​វ៉ាក់សាំង​​ទៅ​ទៀត​ ហើយ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​មាន​ការ​​ភ័ន្តច្រឡំ​ថា​វ៉ាក់សាំង​កូវីដ-១៩​ អាច​បណ្ដាល​ឲ្យ​យើង​គ្មាន​កូន​​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ វីរុស​កូវីដ​​-១៩ ទៅ​វិញ​ទេ ដែល​​អាច​​ធ្វើ​ឲ្យ​​បរិមាណ​ និង​គុណភាព​មេ​ជីវិត​ឈ្មោល​​ថយ​ចុះ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​​មាន​កូន​រយៈពេល​ខ្លី។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Small period changes after Covid jab seen to be short-lived

https://www.bbc.com/news/health-60139091

Small period changes after Covid jab seen to be short-lived: UK expert

https://economictimes.indiatimes.com/news/international/world-news/small-period-changes-after-covid-jab-seen-to-be-short-lived-uk-expert/articleshow/89233827.cms?from=mdr

COVID vaccination impact on menstrual cycle appears to be small and short lived

https://www.imperial.ac.uk/news/233434/covid-vaccination-impact-menstrual-cycle-appears/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 01/02/2022
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត