backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

រោគសញ្ញា​ទាំង ​៥​ថ្មី នៃ​អូមីក្រុង​ប្រភេទ BA.2 គ្នា​យើង​គួរ​ដឹង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 07, 2022

រោគសញ្ញា​ទាំង ​៥​ថ្មី នៃ​អូមីក្រុង​ប្រភេទ BA.2 គ្នា​យើង​គួរ​ដឹង​

​រោគសញ្ញា​​ទូទៅ​នៃ​វីរុស​កូវីដ​-១៩​ មាន​ដូចជា​ក្ដៅ​ខ្លួន​ ឈឺ​ខ្លួន​ប្រាណ ឈឺ​សាច់​ដុំ និង​ក្អក​ជា​ដើម។ ប៉ុន្តែ​ ថ្មី​ៗ​នេះ​អ្នក​ជំនាញ​បាន​​រក​ឃើញ​ថា អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩​ បំប្លែង​ថ្មី ប្រភេទ​អូមីក្រុងBA.2 អាច​ចេញ​រោគសញ្ញា​ដែល​ពាក់ព័ន្ធ​នឹង​ពោះវៀន​មួយ​ចំនួន​ទៀត​ដែរ​។​

១. ចង្អោរ​

រោគសញ្ញា​ទូទៅ​មួយ​នៃ​វ៉ារ្យង់​អូមីក្រុង​BA.2 គឺ​អាការៈ​ចង្អោរ​។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ វីរុស​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​។ ដូច្នេះ​ហើយ​ បញ្ហា​ដែល​ទាក់ទង​នឹង​ពោះវៀន​ ក៏​​អាច​កើត​មាន​ជា​ទូទៅ​លើ​អ្នក​​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ដែរ​។

អូមីក្រុងប្រភេទថ្មី

២. រាករូស​

​​​ទន្ទឹម​នឹង​នេះ​ដែរ អាការៈ​រាករូស​​កើត​ឡើង​​​ជា​ញឹកញយ​លើ​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩​ប្រភេទ​ដែលតា។ យ៉ាង​ណា​មិញ អ្នក​​ជំនាញ​​បាន​ព្រមាន​ថា​ អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​BA.2 ក៏​អាច​ជួប​ប្រទះ​​បញ្ហា​រាករូស​ដូច​គ្នា។ ហេតុ​នេះ​ហើយ ​អ្នក​ជំងឺ​គួរញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

៣. ក្អួត​

រោគសញ្ញា​មួយ​ទៀត​ គឺ​ក្អួត​។ អាការៈ​​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ​បញ្ហា​ពោះវៀន​ នៅ​ពេល​ដែល​រាងកាយ​​​មិន​អាច​រំលាយ​អាហារ​បាន​ល្អ។

អាន​បន្ថែម​៖

  • វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
  • ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
  • ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
  • អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ
  • ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
  • វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ៤. ហើម​ពោះ និង​ក្រហាយ​ទ្រូង​​

    លើស​ពី​នេះ​ ការ​ឈឺ​ពោះ​ក៏​ជា​រោគសញ្ញា​នៃ​វ៉ារ្យង់​BA.2​។​ បញ្ហា​ពោះវៀន​ដែល​កើត​​ឡើង​ នៅ​ពេល​ដែល​វីរុស​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​រាងកាយ​ ដែល​​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ទាក់ទង​នឹង​ការ​រំលាយ​អាហារ​។ មួយ​វិញ​ទៀត​ អាការៈ​​ក្រហាយ​ទ្រូង​​ក៏​អាច​ជា​រោគសញ្ញា​នៃ​វីរុស​បំប្លែង​ថ្មី​ ប្រភេទ​អូមីក្រុង​BA.2 ​ដែរ​។

    ចំណុច សំខាន់

    អត្ថបទ​ខាង​លើ​ពាក់ព័ន្ធ​នឹង​រោគសញ្ញា​ថ្មី​ៗ​ទាំង​៥​ នៃ​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​BA.2 ដែល​យើង​គួរ​ដឹង។ រោគសញ្ញា​ទាំង​នេះ​មាន​ដូចជា ចង្អោរ រាករូស  ក្អួត  ហើម​ពោះ និង ក្រហាយ​ទ្រូង។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 07, 2022

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម