ប្រយ័ត្ន! វ៉ារ្យង់អូមីក្រុង២បញ្ចូលគ្នា បង្កើត​ជាអូមីក្រុងថ្មី រកឃើញនៅអ៊ីស្រាអែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 18, 2022

    ប្រយ័ត្ន! វ៉ារ្យង់អូមីក្រុង២បញ្ចូលគ្នា បង្កើត​ជាអូមីក្រុងថ្មី រកឃើញនៅអ៊ីស្រាអែល

    បច្ចុប្បន្ន​នេះ​ ពិភពលោក​កំពុង​តែ​ប្រឈម​នឹង​វីរុស​​កូវីដ-១៩​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​​ដែល​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ​២០២១។ យ៉ាង​ណា​មិញ យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ប្រទេស​អ៊ីស្រាអែល​​​បាន​បង្ហាញ​ថា វ៉ារ្យង់​ថ្មី​មួយ​នៃ​វីរុស​មួយ​នេះបាន​លេច​ឡើង​​ចំនួន​២​ករណី​ ដែល​ជា​ការ​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2។

    ក្រសួង​សុខាភិបាល​ប្រចាំ​​ប្រទេស​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា​ “​ករណី​ទាំង​២​នៃ​វ៉ារ្យង់​កូវីដ​បំប្លែង​ថ្មី​ (ការ​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2) ត្រូវ​បាន​រក​ឃើញ​​តាម​រយៈ​ការ​ធ្វើ​តេស្ត​PCR​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​Ben-Gurion ​លើ​អ្នក​ដំណើរ​​ដែល​ចូល​មក​ក្នុង​ប្រទេស​។”

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    រោគសញ្ញា​នៃ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​​

    ពិត​ណាស់​ កូវីដ​-១៩​បង្ក​ផល​ប៉ះពាល់​ដល់​សួត​ និង​សរីរាង្គ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​នៃ​រាងកាយ​។ ហេតុ​នេះ​ហើយ​ ទើប​វីរុស​រាតត្បាត​មួយ​នេះ​ បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម​ភាគ​ច្រើន​។ រោគសញ្ញា​នៃ​វ៉ារ្យង់​អូមីក្រុង​​លាយ​បញ្ចូល​គ្នា​ថ្មី​មាន​៖

    អូមីក្រុងបញ្ចូលគ្នាថ្មី

    អានបន្ត​៖

    ​​យើង​គួរ​បារម្ភ​ឬ​អត់​?

    ក្រសួង​សុខាភិបាល​ប្រចាំ​​ប្រទេស​នេះ​បាន​បន្ត​ថា​ ក្រសួង​កំពុង​តែ​បន្ត​តាមដាន​អំពី​​​ស្ថានភាព​នៅ​ក្នុង​អាកាសយានដ្ឋាន​ ហើយ​នឹង​ផ្ដល់​ព័ត៌មាន​បន្ថែម​នៅ​ពេល​ក្រោយ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ វ៉ារ្យង់​ថ្មី​មួយ​នេះ​ នៅ​មិន​ទាន់​រក​ឃើញ​នៅ​កន្លែង​ផ្សេង​នៅ​​ឡើយ​​​ ដូច្នេះ​ហើយ​ ​នៅ​មិន​ទាន់​ដឹង​លម្អិត​ពី​វីរុស​បំប្លែង​ថ្មី​នេះ​នៅឡើយ​។

    ចំណុចសំខាន់

    វ៉ារ្យង់​ថ្មី​មួយ​នៃ​វីរុស​ដ៏​កាច​សាហាវ​​​បាន​លេច​ឡើង​​ចំនួន​២​ករណី​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​​ ដែល​ជា​ការ​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2។
    ​រោគសញ្ញា​នៃ​វ៉ារ្យង់​អូមីក្រុង​​លាយ​បញ្ចូល​គ្នា​ថ្មី​មាន​៖
    • ក្ដៅ​ខ្លួន​តិចតួច
    • ឈឺ​ក្បាល​
    • ឈឺ​សាច់ដុំ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 18, 2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម