ចិនបញ្ជូនទាហាន និងគ្រូពេទ្យរាប់ពាន់នាក់ទៅទីក្រុងសៀងហៃ ប្រឆាំងកូវីដ-១៩

    ចិនបញ្ជូនទាហាន និងគ្រូពេទ្យរាប់ពាន់នាក់ទៅទីក្រុងសៀងហៃ ប្រឆាំងកូវីដ-១៩

    ចិនបានបញ្ជូនទាហាន និង ក្រុមគ្រូពេទ្យ រាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃដើម្បីធ្វើតេស្ដរកអ្នកឆ្លងមេរោគ កូវីដ១៩ លើប្រជាជនចំនួន២៦លាននាក់ទូទាំងទីក្រុង នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២២ នេះ។ ការ​បញ្ជូន​ទាំង​ទាហាន និង​គ្រូពេទ្យ​ដ៏​ច្រើន​នេះជាព្រឹត្ដិការណ៍យ៉ាងធំសម្បើមជាប្រវត្ដិសាស្ដ្រ​មួយទៀត​របស់ចិនលើសុវត្ថិភាពសុខភាពសាធារណៈ បន្ទាប់ពីការផ្ទុះមេរោគនេះនៅក្នុងទីក្រុងអ៊ូហានកាលពីចុងឆ្នាំ២០១៩។ ប្រជាជនទាំង ២៦លាននាក់តម្រូវឲ្យក្រោកពីព្រឹក មុនថ្ងៃរះ ដើម្បីធ្វើតេស្ដ។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    របាយការណ៍ព័ត៌មានក្នុងស្រុកចិនបានចុះផ្សាយថា មានទាហាន និងគ្រូ​ពេទ្យ​ប្រមាណជាង ២ពាន់នាក់ ត្រូវបានរៀបចំខ្លួនបញ្ជូនទៅកាន់ទីក្រុងគោលដៅកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីជាកម្លាំងជួយគាំទ្រ សកម្មភាព​ផ្គត់ផ្គង់សំភារៈទៅដល់ក្រុមគ្រូពេទ្យ​។ របាយការណ៍បន្ដទៀតថា គិតត្រឹមថ្ងៃចន្ទនេះ មានវត្ដ​មាន​ក្រុមគ្រូពេទ្យជាង ១ម៉ឺននាក់ កំពុងតែសកម្មនៅទីនោះ។

    អត្ថបទគួរអាន៖

    គិតចាប់ពីត្រឹមថ្ងៃអាទិត្យ មកទល់ពេលនេះ ក្រុងសៀងហៃ ត្រូវបានបែងចែកតំបន់នៃការបិទខ្ទប់ជាពីរដំណាក់កាល ការធ្វើតេស្ដក៏បានបង្ហាញក្នុងតំណាក់កាលទី១ កាលពីថ្ងៃអាទិត្យកន្លងទៅ គឺមានចំនួនអ្នកឆ្លង ៤២៥ករណី និង ៨៥៨១ នាក់ឆ្លង​តែមិនបង្ហាញរោគសញ្ញា។

    ក្រៅពីការធ្វើតេស្ដដោយក្រុមគ្រូពេទ្យ ប្រជាជនមួយភាគធំក៏ត្រូវដាក់ឲ្យនៅដាច់ដោយឡែក និងធ្វើតេស្ដរកមេរោគដោយខ្លួនឯង ដើម្បីរក្សាបានសុវត្ថិភាព និងម្យ៉ាងវិញទៀត ក៏ងាយស្រួលក្នុងការគ្រប់គ្រង ផ្គត់ផ្គង់ចំណីអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ។

    គួរបញ្ជាក់ផងដែរថា នេះគឺជាព្រឹតិ្ដការណ៍ធំលើកទី២ របស់រដ្ឋាភិបាលចិនចំពោះការយកចិត្ដទុកដាក់ និងទំនួលខុស​ត្រូវលើសុខភាពសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងមេរោគរាតត្បាតយ៉ាងសាហាវនេះ បន្ទាប់ពីការផ្ទុះខ្លាំងកាល​ពី​ចុងឆ្នាំ២០១៩ នៅទីក្រុងអ៊ូហាន។

    កូវីដចិន

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ 04/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម