គ្នាយើងមួយចំនួនដែលឆ្លងវីរុសកូវីដ-១៩ ដោយមានរោគសញ្ញាស្រាល ច្បាស់ជាយល់ថា វីរុសនេះមិនបង្កជាផលប៉ះពាល់អ្វីឡើយ ក្រោយជាសះស្បើយ។ ប៉ុន្តែមិនដូច្នោះទេ ទោះជាយើងឆ្លងវីរុសកូវីដ-១៩កម្រិតស្រាលក៏ដោយ ក៏ផលប៉ះពាល់នៃជំងឺផ្លូវដង្ហើមនេះអាចធ្វើឲ្យខួរក្បាលយើងរួមស្វិត និងចាស់ជាងវ័យរហូតដល់១០ឆ្នាំឯណោះ នេះបើយោងតាមការសិក្សាថ្មីៗនេះ។
ភស្តុតាងមួយចំនួននៃការខូចសរសៃប្រសាទ ក្រោយឆ្លងវីរុសកូវីដ-១៩កម្រិតស្រាល ត្រូវបានសិក្សាដោយក្រុមអ្នកស្រាវជ្រាវមកពីចក្រភពអង់គ្លេស ទៅលើការប្រែប្រួលខួរក្បាល មុន និងក្រោយពេលឆ្លងវីរុសនេះ។ ក្នុងចំណោមអ្នកចូលរួមចំនួន៧៨៥នាក់ ដែលមានអាយុចន្លោះពី៥១ឆ្នាំ ដល់៨១ឆ្នាំ បានស្កេនខួរក្បាលមុនពេលដែលមានការផ្ទុះជំងឺរាតត្បាត។ កំណត់ត្រាវេជ្ជសាស្ត្របានបង្ហាញថា ក្នុងនោះមានអ្នកចូលរួមចំនួន៤០១នាក់បានឆ្លងវីរុសកូវីដ-១៩ ដែលមានរោគសញ្ញាស្រាល។ ជាលទ្ធផល ក្រោយជាសះស្បើយពីវីរុសនេះរយៈពេល៤ខែកន្លះ អ្នកជំងឺបានបាត់បង់ទំហំខួរក្បាលចន្លោះពី០.២ និង២ភាគរយ។
គណនា BMI
គណនា BMR
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
សមត្ថភាពយល់ដឹងធ្លាក់ចុះ
ជាមួយគ្នានេះដែរ អ្នកជំងឺកូវីដក៏មានការផ្ចង់អារម្មណ៍ទាប ព្រមទាំងការចងចាំចុះខ្សោយ បើប្រៀបធៀបនឹងអ្នកមានសុខភាពល្អ។ លោកវេជ្ជបណ្ឌិតJacques Hugon អ្នកឯកទេសខាងសរសៃប្រសាទនៅសាកលវិទ្យាល័យនៃមន្ទីរពេទ្យParis Lariboisiere បានមានប្រសាសន៍ថា យើងនៅមិនទាន់ដឹងច្បាស់នៅឡើយថា តើខួរក្បាលនឹងធ្វើការជួសជុលដោយខ្លួនឯងឬយ៉ាងណា។ បន្ថែមពីនេះ ការបំផ្លាញដែលបង្កឡើងដោយកូវីដនៅក្នុងខួរក្បាល ក៏អាចវិវត្តទៅជាជំងឺសរសៃប្រសាទផ្សេងៗផងដែរ។
ហេតុដូច្នេះហើយ ការការពារខ្លួនឲ្យជៀសផុតពីវីរុសកូវីដ-១៩ គឺជារឿងសំខាន់បំផុត បើទោះបីយើងបានចាក់ថ្នាំបង្ការគ្រប់ចំនួន ឬក៏វ៉ារ្យង់កូវីដបំប្លែងថ្មីមានរោគសញ្ញាស្រាលក៏ដោយ ពីព្រោះថា សូម្បីតែយើងឆ្លងកូវីដ-១៩ដែលមានរោគសញ្ញាស្រាល ក៏នៅតែអាចប្រឈមនឹងការបំផ្លាញទៅលើការយល់ដឹង (Cognitive damage) ដែលបង្កឡើងដោយវីរុសនេះបានដូចគ្នា។
ចំណុចសំខាន់
គ្នាយើងមួយចំនួនដែលឆ្លងវីរុសកូវីដ-១៩ ដោយមានរោគសញ្ញាស្រាល ច្បាស់ជាយល់ថា វីរុសនេះមិនបង្កជាផលប៉ះពាល់អ្វីឡើយ ក្រោយជាសះស្បើយ។ ប៉ុន្តែមិនដូច្នោះទេ ទោះជាយើងឆ្លងវីរុសកូវីដ-១៩កម្រិតស្រាលក៏ដោយ ក៏អាចធ្វើឲ្យខួរក្បាលយើងរួមស្វិត និងចាស់ជាងវ័យរហូតដល់១០ឆ្នាំឯណោះ នេះបើយោងតាមការសិក្សាថ្មីៗនេះ។