ជំងឺឆ្អឹងនិងសាច់ដុំ

ចំណេះដឹងទូទៅ

ជំងឺឆ្អឹងនិងសាច់ដុំ

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ឆ្អឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរាងកាយរបស់យើង ជួយឲ្យរាងកាយយើងរឹងមាំ ប្រសិនបើសុខភាពឆ្អឹងចុះខ្សោយ នោះសុខភាពរាងកាយយើងទាំងមូលក៏ប្រឈមនឹងការទ្រុឌទ្រោមផងដែរ។ ដូច្នេះដើម្បីរក្សាដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ យើងគួរគប្បីមកស្គាល់វីតាមីន​សំខាន់ៗដូចខាងក្រោមមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.វីតាមីន D វីតាមីន D គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ឆ្អឹង និងសន្លាក់។ រាងកាយរបស់យើងរក្សាទុកវីតាមីន D នៅក្នុងជាលិកាខ្លាញ់ នេះមានន័យថាយើងមិនចាំបាច់បំពេញសារធាតុចិញ្ចឹមនេះជារៀងរាល់ថ្ងៃនោះទេ។ យោងតាមវិទ្យាស្ថានជាតិសុខភាព វីតាមីន D ជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម។ ប្រសិនជាខ្វះវីតាមីននេះនឹងធ្វើឲ្យរាងកាយយើងប្រឈមបញ្ហារលាកសន្លាក់។ វីតាមីន D យើងអាចទទួលបានភាគច្រើនក្នុងទម្រង់ជាអាហាររូបត្ថម្ភស្ថិតក្នុងពពួកវីតាមីនចម្រុះ ពពួកគ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ បន្ថែមពីនេះយើងក៏ទទួលបានពីការសំយោគព្រះអាទិត្យជាមួយនឹងរាងកាយក្នុងបរិមាណតិចតូច។ ២.វីតាមីន A វីតាមីន A តួនាទីសំខាន់សម្រាប់ទ្រទ្រង់សុខភាពឆ្អឹងឲ្យរឹងមាំ ប៉ុន្ដែក៏អាចធ្វើប៉ះពាល់ដល់សុខភាពឆ្អឹងបានដែរ ប្រសិនយើងមិនបានដឹងពីរបៀបប្រើប្រាស់។ តាមការសិក្សាបានបង្ហាញថា ប្រសិនបើរាងកាយរបស់យើងមានបរិមាណវីតាមីន A លើសតម្រូវការ នោះនឹងប្រឈមការធ្លាក់ចុះនៃកម្រិតដង់ស៊ីតេឆ្អឹង។ ប្រភពមួយ នៃវីតាមីន A ដែលចេញពីសារធាតុ Retinol ដែលជាប្រភេទខ្លាញ់រលាយ គឺត្រូវបានរក្សាទុកក្នុងថ្លើម ដូច្នេះថ្លើមសត្វ និង ថ្លើមត្រី គឺសម្បូរវីតាមីន A ប្រភេទនេះខ្លាំងណាស់។ រាងកាយរបស់យើងក្នុងមួយថ្ងៃត្រូវការ វីតាមីន A ចន្លោះពី ២ ទៅ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្អឹងនិងសាច់ដុំ

ជំងឺរលាកសន្លាក់

ស្វែងរក ជំងឺឆ្អឹងនិងសាច់ដុំ

ជំងឺឆ្អឹងផ្សេងទៀត

អាហារ​សំខាន់ៗជួយ​ឲ្យ​ឆ្អឹង​​មាន​សុខ​ភាព​រឹងមាំ​ ពីក្មេងដល់ចាស់

របប​អាហារ​សុខភាព​នឹង​ជួយ​ឲ្យ​ឆ្អឹង​​មាន​សុខ​ភាព​រឹងមាំ​តាំង​ពី​ក្មេង​វ័យ និង​អាច​រក្សា​ឆ្អឹង​ឲ្យ​នៅ​មាន​សុខ​ភាព​ល្អ​ដល់​​វ័យ​ចំណាស់​។ រាង​កាយ​យើង​ត្រូវ​ការ​កាល់​ស្យូម​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ និង​ត្រូវ​ការ​វីតាមីនD ដើម្បី​ស្រូប​យក​កាល់ស្យូម​។​ ឆ្អឹង​មាន​សុខភាព​មិន​ល្អ​អាច​បង្ក​ឲ្យ​មាន​ជា​បញ្ហា​ក្រិន និង​ពុក​ឆ្អឹង និង​បង្កើន​ហានិភ័យ​​បាក់​ឆ្អឹង និង​ដួល​នៅ​ពេល​វ័យ​ចំណាស់​។​​​ ដើម្បី​ឲ្យ​រាង​កាយ​យើង​មាន​ឆ្អឹង​មួយ​ប្រកប​ដោយ​សុខភាព​ល្អ របប​អាហារ​មាន​តុល្យភាព​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​​ គឺ​ជា​រឿង​ចាំបាច់​។ ​យ៉ាងណា របប​អាហារ​តែ​មួយ​មុខ​មិន​ទាន់​គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខ​ភាព​រឹង​មាំ​នោះ​ទេ យើង​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​ចៀស​វាង​កត្តា​ប្រឈម​នានា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ពុក​ឆ្អឹង​។ ១. កាល់ស្យូម​ មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​កាល់ស្យូម​៧០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ គ្រប់​គ្នា​អាច​ទទួល​បាន​កាល់ស្យូម​ពី​​អាហារ​ចម្រុះ និង​មាន​តុល្យភាព​។ ប្រ​ភព​ដ៏​ល្អ​របស់​កាល់​ស្យូម​មាន​​ដូច​ជា៖​ ទឹកដោះ​គោ ឈីស និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​ បន្លែ​ស្លឹក​បៃ​តង ដូចជា​ខាត់​ណាខៀវ ស្ពៃក្ដោប និង​ពោត​បារាំង សណ្ដែក​សៀង តៅហ៊ូ និង​គ្រាប់​ផ្លែ​ឈើ ជា​ដើម។​ ​២. វីតាមីន​D មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​វីតាមីនD ១០​មីក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ វា​ជា​ការ​ពិបាក​បន្តិច​ដែល​យើង​អាច​ទទួល​បាន​វីតាមីន​D ពី​របប​អាហារ​ ប៉ុន្តែ​យើង​អាច​ទទួល​បាន​វីតាមីន​D ពី​ពន្លឺ​ព្រះ​អាទិត្យ​តាម​​រយៈ​ការ​ធ្វើ​ប្រតិកម្ម​រវាង​ពន្លឺ​ព្រះអាទិត្យ និង​ស្បែក​។ គ្នា​យើង​អាច​ចំណាយ​ពេល​បន្តិច​បន្តួច​នៅ​ក្រោម​ពន្លឺ​ថ្ងៃ ដើម្បី​ឲ្យ​ស្បែក​បាន​ស្រួល​យក​វីតាមីន​D ពី​ពន្លឺ​ព្រះអាទិត្យ​។ ការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ គ្នា​យើង​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ ព្រោះ​​ថា​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក។ មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ណា​មួយ​ថា​យើង​គួរ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​យូរ​ប៉ុនណា ទើប​បាន​ទទួល​វីតាមីនD គ្រប់​គ្រាន់​សម្រាប់​រាង​កាយ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​គឺ​រក​ពេល​សម​ស្រប​​ដើម្បី​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ និង​មិន​ធ្វើ​ឲ្យ​យើង​រលាក​ស្បែក​។ ករណី​ខ្លះ គ្នា​យើង​មួយ​ចំនួន​​ទំនង​ជា​អាច​ត្រូវ​គ្រូ​ពេទ្យ​ណែ​នាំ​ឲ្យ​ប្រើ​ថ្នាំ​វីតាមីនD បើ​សិន​ជា​​មិន​អាច​ទទួល​បាន​​វីតាមីន​នេះ​គ្រប់គ្រាន់​ពី​ព្រះ​អាទិត្យ​​។ ​​​ក្រៅពី​ពន្លឺ​ព្រះ​អាទិត្យ អាហារ​មួយ​ចំនួន​ដូច​ជា​ស៊ុត ត្រីសាម៉ុន ស្រីសាឌីន និង​អាហារ​បន្ថែម​វីតាមីនD មួយ​ចំនួន​ទៀត ក៏​ជា​ប្រភព​នៃ​វីតាមីន​D ដែរ​។ ៣. ប្រយ័ត្ន​លើស​វីតាមីន A ការ​សិក្សា​មួយ​ចំនួន​បាន​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​វីតាមីនA […]


វះកាត់ឆ្អឹង

បាក់​បែក​ឆ្អឹង​កម្រិតណា ទើប​តម្រូវ​ឱ្យ​​វះកាត់?

ភាគ​ច្រើន​ការ​បាក់​បែក​ឆ្អឹង​នៅ​ក្នុងប្រទេសកម្ពុជា​យើងបណ្ដាល​មកពី​គ្រោះ​ថ្នាក់​ចរាចរណ៍​​។ ការ​បាក់​​ឆ្អឹង​ខ្លះ​តម្រូវ​ឱ្យ​អប ឯ​ការ​បាក់បែក​ឆ្អឹង​ខ្លះ​ទៀត​តម្រូវ​ឱ្យ​មាន​ការ​វះ​កាត់​ដើម្បី​ត​ឆ្អឹង​ឡើង​វិញ។ ចុះ​ការ​បាក់​បែក​ឆ្អឹង​ប្រភេទ​ណា​តម្រូវ​ឱ្យ​មាន​ការ​វះកាត់? ​ទាក់ទង​នឹង​ចម្ងល់​នេះ​ លោក​វេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស​វះកាត់​ឆ្អឹង និង​ប្តូរ​សន្លាក់ នៅ​គ្លីនិក លឹម តាំង​ បាន​ឱ្យ​ដឹង​ថា ​ការ​បាក់បែក​ឆ្អឹង​ដែល​ទាមទារ​ការ​វះកាត់​គឺ​ការ​បាក់បែក​ឆ្អឹង​ដែល​អាច​រំខាន​ដល់​មុខងារ​របស់​អវយវៈ​ដែល​បាក់​នោះ។ មាន​ន័យ​ថា ប្រសិន​ការ​បាក់​បែក​នោះ​គ្រាន់​តែ​ប្រេះ ឬ​ស្រាំ តែ​រូបរាង​ឆ្អឹង​នៅ​ដដែល នោះ​មិន​ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ឡើយ។ រី​ឯ​ការ​បាក់​ឆ្អឹង​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​ផ្លាស់ទី ​ផ្លាស់​ប្ដូរ​រូបរាង ធ្វើ​ឱ្យ​ការ​ត​ឆ្អឹង​វិញ​អត់​ជាប់ ឬ​រំខាន​ដល់​មុខងារ​អវយវៈ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​វះកាត់។ បើ​មិន​ដូច្នោះ​ទេ​អវយវៈ​ដែល​បាក់​នោះ​នឹង​មិន​មាន​មុខងារ​ទេ ​គឺ​ស្មើ​នឹង​ពិការភាព។ តើ​ការ​ព្យាបាល​ការ​បាក់​បែក​ឆ្អឹង​​មាន​ដំណាក់​កាល​អ្វីខ្លះ? ​គោលដៅ​ក្នុង​ការ​ព្យាបាល​ការ​បាក់​បែក​ឆ្អឹង​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ឆ្អឹង​ដែល​ព្យាបាល​ហើយ​ជាប់​គ្នា និង​មាន​មុខងារ​ឡើង​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ឆ្អឹង​នឹង៖ ​តម្រៀប​ឆ្អឹង​ដែល​បាក់​ឱ្យ​ចូល​សណ្ឋាន​ដើម​វិញ៖ បើ​ឆ្អឹង​របស់​អ្នក​ជំងឺ​ត្រង់ ​គ្រូពេទ្យ​ត្រូវ​តែ​តម្រង់​ឆ្អឹង​ដែល​បាក់​ឱ្យ​ត្រង់​វិញ ហើយ​ត្រូវ​ដាក់​ឱ្យ​ត្រូវ​ត្រេដែល​បាក់​។ ត្រូវ​ឱ្យ​ឆ្អឹង​មាន​លំនឹង៖ គ្រូពេទ្យ​អាច​ចាប់​ជាមួយ​ដែក​ទៅតាម​ប្រភេទ​បាក់​របស់​ឆ្អឹង​ដើម្បី​ឱ្យ​ឆ្អឹង​នឹង រួច​អប​ពី​ក្រៅ ហើយ​ចាំ​ឱ្យ​ឆ្អឹង​ដុះ​សិន។ ​ដោះ​ការ​អប​ចេញ៖ រយៈ​ពេល​នៃ​ការ​អប​យូរ​បំផុត​គឺ​ត្រឹម​តែ ១-១ខែ​កន្លះ​ទេ ព្រោះ​បើ​អប​លើស​នឹង​ធ្វើ​ឱ្យ​សរសៃ​ជុំវិញ​សន្លាក់​កន្លែង​ដែល​បាក់​នោះ​រឹង ដូច្នេះ​ឆ្អឹង​អាច​ជាប់​តែ​សន្លាក់​ផ្សេងៗ​ទៀត​រឹង​អស់​ទៅ​ហើយ នឹង​ប្រើ​ការ​លែង​កើត។ ធ្វើ​ឱ្យ​ឆ្អឹង​មាន​ចលនា៖ គ្រូពេទ្យ​ឯកទេស​ធ្វើ​ចលនា​នឹង​ណាត់​អ្នក​ជំងឺ​មក​ធ្វើ​ចលនា​រហូត ដើម្បី​តាមដាន​ការ​រីក​ចម្រើន​របស់​អ្នក​ជំងឺ​ និង​រក​មុខងារ​ដើម​របស់​ឆ្អឹង​​មុន​គ្រោះថ្នាក់​ត្រលប់​មក​វិញ។ ចុះ​យើង​អាច​សម្គាល់​ការ​បាក់​បែក​ឆ្អឹង​តាម​វិធី​ណា? ប្រសិន​ជា​ឆ្អឹង​បាក់​ហើយ​លៀន​ចេញ​ក្រៅ យើង​ស្រួល​សង្កេត​ទេ។ តែ​បើ​ក្នុង​ករណី​ផ្សេង យើង​អាច​សង្កេតឃើញ​អាការៈ​ជុំវិញ​តំបន់​ឆ្អឹង​ដែល​បាក់​ដូច​ខាង​ក្រោម៖ ហើម ឬ​ជាំឈឺ​ចាប់​ខ្លាំង ពិបាក​កម្រើក/កម្រើក​មិនបាន កោង រមួល ឬ​ខ្លី​ជាង​ធម្មតា លឺសំឡេង​ឆ្អឹង​កកិត​គ្នា យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​ឆ្អឹង​ដុះ​ជាប់​គ្នា​វិញ​លឿន? ញុំា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​កាល់ស្យូម និង​វីតាមីន​ D​ ព្រោះ​​ល្អ​ចំពោះ​សុខភាព​ឆ្អឹង និង​ជួយ​បង្កើន​ល្បឿន​ជា​សះស្បើយ។ អាហារ​ទាំង​នោះ​រួម​មាន ផលិតផល​​ទឹកដោះ បន្លែ​ពណ៌​បៃតង​ចាស់ ស៊ុត…។ ជៀងវាង​ការ​ជក់​ […]


ឈឺឆ្អឹងនិងសាច់ដុំ

ការពារបញ្ហាឆ្អឹង និងសន្លាក់ កុំរំលងតិចនិក ៤យ៉ាង នេះ

បញ្ហា​ឆ្អឹង និង​សន្លាក់​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​រាប់​លាន​នាក់​នៅ​លើ​ពិភព​លោក ពិបាក​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ជាក់​ស្ដែង​បញ្ហា​ឆ្អឹង និង​សន្លាក់ គឺ​ជា​មូល​ហេតុ​បង្ក​មួយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​លើ​ពិភព​លោក​ឈឺ​ចាប់​រយៈ​ពេល​យូរ និង​មាន​ខ្លះ​រហូត​មិន​អាច​ដើរ​បាន​ក៏​មាន​។ ដូច​នេះ វិធី​ដែល​ល្អ គឺ​វិធីការ​ពារ ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​កើត​បញ្ហា​នេះ ឬ​ពន្យារ​ពេល​កើត​​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​បាន​។ ខាង​ក្រោម​នេះ ជា​តិចនិក​ចំនួន​បួន​ ជួយ​គ្នា​យើង​បង្កើន​សុខភាព​ឆ្អឹង និង​ជៀស​វាង​បញ្ហា​ឆ្អឹង និង​សន្លាក់​កើត​មាន​។​ ១. ហាត់​ប្រាណ វិធី​ដែល​ល្អ​បំផុត​មួយ​ជួយ​រក្សា និង​បង្កើន​សុខភាព​​ទូទៅ​របស់​យើង​គឺ​ការ​ធ្វើ​ខ្លួន​ឲ្យ​រវល់​មាន​បញ្ចេញ​សកម្មភាព​រាង​កាយ​ច្រើន​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ មិនថា​​យើង​ហាត់​ប្រាណ​បែប​ធម្មតា​ៗ ឬ​ហាត់​ប្រាណ​យក​សាច់​ដុំ សុទ្ធ​តែ​ជា​វិធី​​ល្អ​ជួយ​សុខភាព​ឆ្អឹង និង​សាច់​ដុំ​។ ​ ​ដើម្បី​បញ្ចៀស​នូវ​របួស​ផ្សេងៗ យើង​ត្រូវ​ពត់​ពេន​ខ្លួន​ទាំង​មុន និង​ក្រោយ​ការ​ហាត់​ប្រាណ ដើម្បី​ជួយ​រក្សា និង​បង្កើន​ភាព​បត់​បែន​របស់​រាង​កាយ​។ ដូច​គ្នា​ដែរ បើ​សិន​ជា​យើង​កំពុង​មាន​បញ្ហា​ឆ្អឹង​ស្រាប់ មិន​គួរ​ហាត់​ប្រាណ​ខ្លាំង​ៗ​ដូច​ជា​ការ​រត់ នោះ​ទេ​។ ការ​ដើរ​ហាត់​ប្រាណ និង​ពត់​ខ្លួន​ចុះ​ក្រោម​ឡើង​លើ ជា​វិធី​សាស្រ្ត​ល្អ​បំផុត​មួយ​ជួយ​បង្កើន​ភាព​រឹងមាំ ដោយ​មិន​ចាំ​បាច់​ដាក់​សម្ពាធ​ខ្លាំង​លើ​សន្លាក់​។ ២. របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព ពេល​ដែល​យើង​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ នោះ​យើង​ក៏​នឹង​បាន​ឃើញ​ថា​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព​​ក៏​ដើរ​តួ​សំខាន់​ដែរ​។ ការ​ដាក់​បញ្ចូល​របប​អាហារ​មាន​សារធាតុ​ចិញ្ចឹម​គ្រាប់​គ្រាន់ និង​ត្រឹម​ត្រូវ​ជួយ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ។ ពេល​និយាយ​ដល់​របប​អាហារ​ត្រឹម​ត្រូវ ស្រប​ពេល​យើង​ជា​អ្នក​ហាត់​ប្រាណ​ប្រចាំ​ផង​នោះ គឹ​មិន​អាច​រំលង​អាហារ​មាន​ជាតិ​កាល់ស្យូម និង​វីតាមីន D បាន​ទេ ព្រោះ​ថា​សារធាតុ​ទាំង​ពីរ​នេះ​មាន​ប្រយោជន៍​សំខាន់​ដល់​សុខ​ភាព​ឆ្អឹង​។ ​​​៣. ចេះ​ជ្រើស​រើស​សម្លៀក​បំពាក់​ និយាយ​ដល់​ចំណុច​នេះ​ដូច​ជា​ប្លែក​បន្ដិច​ដែរ តែ​ថា​ការ​ស្លៀក​ពាក់​ពិត​ជា​មាន​ទំនាក់ទំនង​ទៅ​នឹង​សុខភាព​ឆ្អឹង និង​សន្លាក់​។ ការ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​ប្រចាំ​ថ្ងៃ គួរ​តែ​ជ្រើស​រើស​សម្លៀក​បំពាក់​ណា​ដែល​មាន​ផាសុកភាព ជា​ជាង​រឹប​តឹង​ណែន​។ ដូច​គ្នា​ដែរ ការ​ជ្រើស​រើស​ស្បែក​ជើង​ក៏​ដូច​គ្នា ត្រូវ​រើស​ស្បែក​ជើង​ណា​ដែល​ងាយ​ស្រួល​ដើរ អាច​ទ្រ​ទម្ងន់​បាន​ល្អ […]


ឈឺឆ្អឹងនិងសាច់ដុំ

លំហាត់ប្រាណពត់ខ្លួនងាយៗ ជួយបន្ធូរសាច់ដុំ និងបំបាត់អាការៈឈឺចង្កេះ

អាការៈឈឺចង្កេះ បណ្ដាលឲ្យយើងឈឺចុកចាប់បរិវេណចង្កេះ និងឆ្អឹងខ្នង ជាបញ្ហាគួរឲ្យរំខានមួយរារាំងដល់ការបំពេញកិច្ចការប្រចាំថ្ងៃរបស់យើង។ ត្បិតតែអាការៈឈឺឆ្អឹងខ្នង មិនចោទជាបញ្ហាសុខភាពធំដុំក៏ពិតមែន ប៉ុន្តែ វាអាចប៉ះពាល់ទៅដល់អារម្មណ៍ និងពិបាកឲ្យយើងផ្ចង់អារម្មណ៍ក្នុងពេលធ្វើការងារ។ ក្នុងចំណោមដំណោះស្រាយកម្ចាត់បញ្ហាឈឺចង្កេះជាច្រើន យើងអាចអនុវត្តតាមលំហាត់ប្រាណពត់ខ្លួន ឬក្បាច់យូហ្គាខាងក្រោមប៉ុន្មាននេះ ដើម្បីសម្រួលដល់អាការៈឈឺចង្កេះ និងជួយពង្រឹងសុខភាពឆ្អឹងចង្កេះរបស់យើង។ លំហាត់ប្រាណពត់ខ្លួនជួយដល់អាការៈឈឺចង្កេះ ១. ក្បាច់ពត់ខ្លួនដូចឆ្មា ក្បាច់ពត់ខ្លួនដូចឆ្មានេះ ជាក្បាច់យូហ្គាដ៏ពេញនិយមមួយសម្រាប់ពត់ចង្កេះ ពត់ខ្នង។ យើងគួរអនុវត្តតាមជំហាននីមួយៗ ដូចជា៖ ជំហានទី១៖ លុតជង្គង់ចុះ រួចដាក់បាតដៃរាបស្មើនឹងឥដ្ឋ រក្សាខ្នងឲ្យត្រង់ ជំហានទី២៖ ដកដង្ហើមចូល ពើងទ្រូងចូលក្នុងឲ្យអស់ (ពោល ដូចផតឆ្អឹងខ្នងចូលក្នុង) រួចងើយឡើងលើ ជំហានទី៣៖ ដកដង្ហើមចេញ ពើងទ្រូងឡើងលើ ដើម្បីឲ្យឆ្អឹងខ្នងកោងឡើងលើ រួចឱនចុះក្រោម ជំហានទី៤៖ ធ្វើចលនានេះ ចុះឡើងៗឲ្យបានច្រើន ៤-៥ដង។ ២. ក្បាច់ផ្អឹបជង្គង់នឹងដើមទ្រូង ការផ្អឹបជង្គង់នឹងដើមទ្រូង ជួយបន្ធូរភាពតានតឹងសាច់ដុំចង្កេះរបស់យើង។ ជំហានដែលយើងគួរអនុវត្តតាមមានដូចជា៖ ជំហានទី១៖ គេងឲ្យរាបស្មើនឹងឥដ្ឋ ជំហានទី២៖ ទាញជង្គង់ទាំងសងខាងឡើងមកផ្អឹបនឹងដើមទ្រូង ជំហានទី៣៖ យកដៃឱបជង្គង់ រួចសង្កត់ថ្នមៗផ្អឹបជង្គង់នឹងដើមទ្រូង ជំហានទី៤៖ រក្សាលំនឹងនេះឲ្យបាន១៥វិនាទី សឹមលែងមកដាក់ជើងត្រង់ស្មើ រួចធ្វើក្បាច់នេះ២-៣ដងទៀត។ ៣. ក្បាច់កូនក្មេង ក្បាច់កូនក្មេងក៏ជាក្បាច់យូហ្គាដ៏ពេញនិយមមួយទៀត ជួយបន្ធូរភាពតានតឹងសាច់ដុំចង្កេះរបស់យើងដូចគ្នា។ យើងគួរអនុវត្តតាមជំហាននីមួយៗ ដូចជា៖ ជំហានទី១៖ លត់ជង្គង់ចុះដោយដាក់ជង្គង់ឆ្ងាយពីគ្នា (ធំជាងទំហំត្រគាកបន្តិច) ប្រអប់ជើងស្របគ្នា និងបាត់ដៃរាបស្មើលើឥដ្ឋ ជំហានទី២៖ អង្គុយចុះថ្នមៗ ដោយឈោងដៃទៅមុខ ដាក់ថ្ងាសឲ្យរាបស្មើនឹងឥដ្ឋ ជំហានទី៣៖ ព្យាយាមទាញសរសៃសសូង […]


ឈឺឆ្អឹងនិងសាច់ដុំ

ឥរិយាបថអង្គុយធ្វើការត្រឹមត្រូវ មិនឲ្យចុករួយខ្នង-ចង្កេះ

មានគ្នាយើងមួយចំនួនចំណាយពេលអង្គុយច្រើនមែនទែនក្នុងមួយថ្ងៃៗ ដូចជា អង្គុយធ្វើការងារ ពេលធ្វើដំណើរ ពេលរៀន និងសូម្បីតែពេលសម្រាកនៅផ្ទះក៏ដោយ។ តាមពិតទៅ ការអង្គុយរយៈពេលយូរ អាចបណ្ដាលឲ្យយើងមានឥរិយាបថអង្គុយមិនល្អ និងអាចប៉ះពាល់ដល់សុខភាពឆ្អឹងខ្នង។ ការប្រកាន់យកឥរិយាបថអង្គុយត្រឹមត្រូវចាំបាច់ណាស់ សម្រាប់រក្សាសុខភាពឆ្អឹងខ្នងយើងឲ្យមានសុខភាពល្អ។ ប៉ុន្តែ កុំបារម្ភ យើងអាចផ្លាស់ប្ដូរទម្លាប់អង្គុយមិនល្អមួយចំនួន មកអង្គុយតាមតិចនិកខាងក្រោមនេះ ធានាមានឥរិយាបថអង្គុយល្អ សុខភាពឆ្អឹងខ្នងក៏ល្អ។ ១. ដាក់ជើងរាបស្មើ ឬលើកន្លែងដាក់ជើង ២. ចៀសវាងគងអន្ទាក់ខ្លា ៣. រក្សាគម្លាតបន្តិចរវាងខាងក្រោយនៃជង្គង់ នឹងកៅអី ៤. ដាក់ជង្គង់នៅត្រឹម ឬទាបជាងត្រគាក ៥. ដាក់កជើងពីមុខជង្គង់ ៦. សម្រាកស្មា ៧. ដាក់ខ្នងផ្អែកលើកៅអីឲ្យត្រង់ ឬរកខ្នើយផ្អែកខ្នងឲ្យស្រួល ៨. ចៀសវាងអង្គុយយូរ គួរងើបដើរ ឬសម្រាកឲ្យបាន ១០នាទី/ម៉ោង។ល។ មិនតែប៉ុណ្ណោះ ទម្លាប់អង្គុយល្អបំផុតជំនួយដល់សុខភាពឆ្អឹងខ្នងក៏អាស្រ័យទៅលើកម្ពស់របស់យើង កៅអី និងសកម្មភាពដែលយើងកំពុងធ្វើ។ បើយើងមានទម្លាប់អង្គុយល្អ ឆ្អឹងខ្នងត្រង់ល្អ និងសាច់ដុំប្រើកម្លាំងត្រឹមត្រូវដើម្បីទប់ទម្ងន់រាងកាយ។ លើសពីនេះ យើងក៏ទទួលបានអត្ថប្រយោជន៍ច្រើនដែរដូចជា៖ • កាត់បន្ថយសម្ពាធលើរាងកាយអំឡុងពេលហាត់ប្រាណ • កាត់បន្ថយបញ្ហាសន្លាក់ និងឈឺសាច់ដុំ • រក្សាលំនឹងអំឡុងពេលធ្វើចលនា និងហាត់ប្រាណ • ពង្រឹងសុខភាពឆ្អឹងខ្នង។ល។


ជំងឺឆ្អឹងផ្សេងទៀត

ឈឺសន្លាក់ញឹកញាប់ ឬមានបញ្ហាតម្រងនោម អាចមកពីឡើងជាតិអាស៊ីដអ៊ុយរិកក្នុងឈាម

អាស៊ីដ​អ៊ុយរិក ជា​កាក​សំណល់​មេតាបូលិក​ផលិត​ដោយ​សរីរាង្គ និង​បរិភោគ​អាហារ​សម្បូរ​ជាតិ​ពុយរីន​ច្រើន​ហួស ឬ​អសមត្ថភាព​ក្នុង​ការ​បញ្ចេញ​សារធាតុ​នេះ​ពី​ក្នុង​ខ្លួន។ កម្រិតជាតិ​អាស៊ីត​អ៊ុយរិក​ខ្ពស់​នៅ​ក្នុង​ឈាម ជា​វិបត្តិ​មេតាបូលិក​ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​សន្លាក់ និង​តម្រងនោម។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ​កាល់ម៉ែត។ មូលហេតុ និង​កត្តា​រួមផ្សំ​បង្ក​បញ្ហា​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម - ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​ប្រុស​វ័យ​លើស​ពី​៥០​ឆ្នាំ - លើស​ពី ​៩៥%​ នៃ​ជំងឺ​នេះ ​មិន​មាន​មូលហេតុ​ជាក់លាក់ - មូលហេតុ​ដទៃ​ទៀត​បណ្ដាល​ឲ្យ​មាន​វិបត្តិ​លើស​ជាតិ​អាស៊ីដ​អ៊ុយរិក​មាន​៖ ជំងឺ​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ ជំងឺ​បែក​គ្រាប់​ឈាម ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។ល។ គណនា BMR នៅទីនេះ គណនា BMI នៅទីនេះ រោគ​សញ្ញា​ឡើង​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម - ឈឺ​សន្លាក់ (លើ​ម្រាម​មេជើង ក​ជើង ជង្គង់ កដៃ...) - ហើមនៅ​សន្លាក់​ដែល​ឈឺ ពិសេស​ពេល​យប់ - ក្ដៅ​ខ្លួន - ឈឺ​សន្លាក់​ខ្លាំង​ក្រោយ​ញ៉ាំ​គ្រឿង​ស្រវឹង គ្រឿង​សមុទ្រ សាច់​ក្រហម ឬ​គ្រឿង​ក្នុង​សត្វ -​ ឡើង​ដុំ​ពក​ក្រោម​ស្បែក (ដុំ​កំណក​ជាតិ​អាស៊ីដ)។ [embed-health-tool-pregnancy-weight-gain] ចំពោះ​គ្នា​យើង​ដែល​មាន​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ ឬ​លើស​ជាតិ​អាស៊ីដ​ក្នុង​ឈាម​ស្រាប់ គួរ​អនុវត្ត​តាម​ដំបូន្មាន​គ្រូពេទ្យ​ដូច​ខាងក្រោម ដើម្បី​ថែទាំ​សុខភាព​ឲ្យ​ល្អ៖ ១. ចៀស​វាង​ការ​បរិភោគ​អាហារសម្បូរ​ជាតិ​ពុយរីន (នំបុ័ង ផ្លែឈើ ស៊ុត...) ២. ផឹកទឹក តិច​បំផុត ២លីត្រ/ថ្ងៃ ៣. ពិគ្រោះ និង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​រក​មូលហេតុ និង​ផល​ប៉ះពាល់​ផ្សេងៗ​ឲ្យ​បាន​ច្បាស់លាស់។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ […]


ជំងឺឆ្អឹងផ្សេងទៀត

​​ឈឺ​ខ្នង​មិន​បាត់ ​ អាច​បណ្ដាល​មក​​ពី​ទម្លាប់​ប្រចាំថ្ងៃ​ទាំង​នេះ

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ អាការៈ​ឈឺ​ខ្នង​នឹង​កើត​ឡើង​​កាន់​តែ​ញឹកញាប់​។​ ប៉ុន្តែ​គ្នា​យើង​ភាគ​ច្រើន​ មិន​ធ្លាប់​បាន​ដឹង​ឡើយ​ថា​ ទម្លាប់​ប្រចាំ​ថ្ងៃ​ក៏​ជា​មូលហេតុ​បណ្ដាល​ឲ្យ​យើង​ឈឺ​ខ្នង​ផង​ដែរ។​ នៅ​ពេល​ដែល​ការ​ឈឺ​ខ្នង​ក្លាយ​ទៅ​ជា​រ៉ាំរ៉ៃ​ វា​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​រក​អំពី​មូលហេតុ​​ដែល​បណ្ដាល​ឲ្យ​មាន​អាការៈ​ឈឺ​ខ្នង​​ ក៏​ដូចជា​ព្យាយាម​កែ​ទម្លាប់​មិន​ល្អ​ទាំង​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​។ ១. អង្គុយ​នៅ​មួយ​កន្លែង​រយៈ​ពេល​យូរ​ ​ពិត​ណាស់​ ​​ការ​អង្គុយ​​រយៈពេល​យូរ​នៅ​មួយ​កន្លែង​ ​គឺ​ជា​ការ​​អាច​ដាក់​សម្ពាធ​លើ​ឆ្អឹង​ខ្នង​របស់​យើង ជា​ហេតុ​​បណ្ដាល​ឲ្យ​យើង​ឈឺ​ខ្នង​។ ដូច​នេះ​ យើង​ត្រូវ​ថែទាំ​ឥរិយាបថ​ក្នុង​ការ​អង្គុយ​​ឲ្យ​បាន​ល្អ​ ដោយ​​អង្គុយ​ឲ្យ​ត្រង់​ខ្លួន​​ជានិច្ច​។ ២. គេង​​លើ​ពូក​ដែល​​គ្មាន​ផាសុកភាព​ ​យោង​តាម​National Sleep Foundation បាន​បញ្ជាក់​ថា​ ពូក​គេង​ដែល​ល្អ​មាន​អាយុកាល​ត្រឹមតែ​៩​ទៅ​១០​ឆ្នាំ​ប៉ុណ្ណោះ​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​គេង​នៅ​លើ​ពូក​ចាស់​ វា​ក៏​អាច​បង្កើន​សម្ពាធ​លើ​ឆ្អឹង​ខ្នង​របស់​យើង​ដូច​គ្នា​ ដែល​បង្ក​ទៅ​ជា​ការ​ឈឺ​ខ្នង​ធ្ងន់ធ្ងរ​។ ៣. កង្វះ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ​ប្រសិនបើ​យើង​មិន​​​សូវ​ហាត់ប្រាណ​ជា​ប្រចាំ​ទេ​នោះ​ វា​ក៏​អាច​ជា​មូលហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​ឈឺ​ខ្នង​ផង​ដែរ។​ ជាក់​ស្ដែង​ ​រាងកាយ​របស់​យើង​ត្រូវការ​ធ្វើ​ចលនា​ជា​ទៀងទាត់​ បើ​មិន​ដូច្នោះ​ទេ​ រាងកាយ​នឹង​ចាប់ផ្ដើម​ស្ពឹក​ស្រពន់​ ដែល​នាំ​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ខ្នង​នេះ​ឡើង​។ ៤. ជក់​បារី​ ការ​ជក់​បារី​ កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ និង​​ធ្វើ​ឲ្យ​ឆ្អឹង​ថ្មី​មិន​អាច​លូតលាស់​បាន​។​ បន្ថែម​ពី​នេះ​ ការ​ក្អក​ជា​ញឹកញាប់​ ដែល​កើត​​ចេញ​ពី​ការ​ជក់​បារី​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​ខ្នង​បាន​ដែរ​។ ៥. លើស​ទម្ងន់​ ការ​លើស​ទម្ងន់​ អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​ទាំង​ឈឺ​ខ្នង ពីព្រោះ​វា​បន្ថែម​សម្ពាធ​ទៅ​លើ​សាច់ដុំ​ និង​ឆ្អឹង​ខ្នង​របស់​យើង​។​ ៦. គេង​មិន​គ្រប់គ្រាន់​ ​​ទម្លាប់​​គេង​មិន​ល្អ​ អាច​ធ្វើ​ឲ្យ​យើង​ងាយ​ទទួល​រង​ការ​ឈឺ​ចាប់ ហើយ​ប្រសិនបើ​គ្នា​យើង​គេង​មិន​គ្រប់គ្រាន់​ទេ​នោះ​ អាការៈ​ឈឺ​ខ្នង​នឹង​កាន់​តែ​អាក្រក់​​ទៅ​ៗ​។ ៧. ខ្វះ​អាហារូបត្ថម្ភ​ ​​ចំពោះ​អ្នក​ដែល​មិន​ទទួល​បាន​បរិមាណ​កាល់ស្យូម​ វីតាមីន​D និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដទៃ​ទៀត​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​​គ្រប់គ្រាន់​​ គឺ​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការវិវត្តន៍​ទៅ​ជា​អាការៈ​ឈឺ​ខ្នង​នេះ​ដូច​គ្នា​។


ជំងឺឆ្អឹងនិងសាច់ដុំ

ជឿអត់? មនុស្សយើងអាចថមថយកម្ពស់ពេលវ័យកាន់តែចាស់?

​កម្ពស់​​របស់​យើង​ ត្រូវ​បាន​កំណត់​ដោយ​ប្រវែង​ឆ្អឹង​ជើង​ ឆ្អឹង​ខ្នង​ និង​លលាដ៍​ក្បាល​។​ ខណៈ​ពេល​ដែល​ឆ្អឹង​ជើង​ និង​លលាដ៍​ក្បាល​ មិន​​សូវ​មាន​ការ​ផ្លាស់ប្ដូរ បន្ទាប់​ពី​យើង​ឈាន​ដល់​​​អាយុ​ពេញ​វ័យ​ ​ឆ្អឹង​ខ្នង​របស់​យើង​នឹង​ចាប់ផ្ដើម​រួញ​ទៅ​ៗ​​ជា​លំដាប់​។​ ជា​ទូទៅ​ ​មនុស្ស​យើង​ភាគ​ច្រើន​មាន​ឆ្អឹង​កង​ខ្នង​ ចំនួន​២៤​ ហើយ​ឆ្អឹង​ទាំង​នេះ​ ចង​ភ្ជាប់​គ្នា​​យ៉ាង​ណែន​​ដោយ​សរសៃ​ និង​​សាច់​ដុំ​។​ ១. មូល​ហេតុ​​ធ្វើ​ឲ្យ​យើង​កាន់​តែ​ទាប​ទៅ​ ​​​​​​​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ឆ្អឹង​របស់​យើង​ចាប់ផ្ដើម​ប្រែ​ទៅ​ជា​ស្ដើង​បន្តិច​​ម្ដង​ៗ ហើយ​ឆ្អឹង​កង​ខ្នង​នីមួយ​ៗ ក៏​ប្រែ​ក្លាយ​ទៅ​ជា​ខ្លី​ទៅ​ៗ​ ដែល​បណ្ដាល​ឲ្យ​យើង​ប្រឈម​ទៅ​នឹង​ជំងឺ​ឆ្អឹង​ទន់​ ។ ​ជា​លទ្ធផល​ ​​យើង​អាច​​នឹង​​បាត់​បង់​កម្ពស់​ប៉ុន្មាន​សង់ទីម៉ែត្រ​ដោយ​មិន​ដឹង​ខ្លួន​។ ២. ធ្វើ​ម៉េច​ទើប​ការពារ​ខ្លួន​យើង​​​កុំ​ឲ្យ​ទាប​ជាង​មុន​បាន​?  ១. របប​អាហារ​ត្រឹមត្រូវ​​ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ ដើម្បី​ការពារ​ខ្លួន​​យើង​កុំ​ឲ្យ​កាន់​តែ​ទាប​ទៅ​ៗ​ គឺ​ត្រូវ​​​​ការពារ​ឆ្អឹង​របស់​យើង​ឲ្យ​បាន​ល្អ​។​ ជាក់​ស្ដែង​ ស្ត្រី​ដែល​ឈាន​ដល់​វ័យ​អស់​រដូវ​ គឺ​ជា​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​​ក្នុង​ការ​កើត​ជំងឺ​ឆ្អឹង​ទន់​។​ ហេតុ​ដូច្នេះ​ហើយ​ ​ការ​​ញ៉ាំ​វីតាមីន​D ចំនួន​៨០០IU​ និង​​កាល់ស្យូម​បន្ទាប់​បន្សំ​ចំនួន​១២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ​គឺ​ជា​រឿង​ដែល​​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ ចំណែក​ឯ​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​ចាប់​ពី​១៩​ឆ្នាំ​ ដល់​៥០​ឆ្នាំ​ និង​បុរស​ដែល​មាន​អាយុ​ចាប់​ពី​៥១​ឆ្នាំ​ ដល់​៧០​ឆ្នាំ​ គួរ​​​ញ៉ាំ​ជាតិ​កាល់ស្យូម​ឲ្យ​បាន​១០០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។​ យ៉ាង​ណា​មិញ​ កាល់​ស្យូម​ដែល​មាន​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ គឺ​មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​ថ្នាំ​គ្រាប់​កាល់ស្យូម​ទៅទៀត​។​ ​​  ២. លំហាត់​ប្រាណ​ជា​ទៀងទាត់​ ​​​​​​​​​​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ គឺ​ជា​រឿង​សំខាន់​បំផុត​​ដែល​យើង​មិន​អាច​ខ្វះ​បាន​។​ ហេតុ​នេះ​ហើយ យើង​អាច​អនុវត្ត​លំហាត់​ប្រាណ​ងាយ​ៗ​ដូចជា​ដើរ​ រត់​ត្រឹក​ៗ​ និង​​ឡើង​ជណ្ដើរ​ ដើម្បី​ជួយ​ពង្រឹង​ឆ្អឹង​ឲ្យ​រឹងមាំ​ ក៏​ដូចជា​ពន្យឺត​ការ​បាត់បង់​ឆ្អឹង​របស់​យើង​ប្រកបដោយ​ប្រសិទ្ធភាព​។​  ៣. ​​បញ្ឈប់​ការ​ជក់​បារី​ និង​គ្រប់គ្រង​ការ​ផឹក​​គ្រឿង​ស្ររឹង​ ​ការ​ជក់​បារី​ […]


ជំងឺឆ្អឹងផ្សេងទៀត

ផឹកគ្រឿង​ស្រវឹងឲ្យចេះប្រមាណ ប្រយ័ត្នជួបបញ្ហាឆ្អឹងពុកផុយដោយមិនដឹងខ្លួន

អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃមាន​ឥទ្ធិ​ពល​​យ៉ាង​ខ្លាំង​លើ​សុខភាព​ឆ្អឹង​របស់​យើង។ ​បែប​នេះហើយ​បានជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​សម្បូរ​ដោយ​ជាតិ​កាល់​ស្បូម វីតាមីន D និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​ដើម្បី​សុខ​ភាព​ឆ្អឹង និង​សុខភាព​ទូទៅ​ផ្សេង​ទៀត​។ គ្នា​យើង​ដឹង​ទេ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ឆ្អឹង​យើង​ខ្សោយ និង​​កំហាប់​ថយ​ចុះ​​ផង​ដែរ​។ ​១. គ្រឿង​ស្រវឹង​ និង​សុខភាព​ឆ្អឹង​ តាម​ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​ជោគ​ជាំ​ជា​ប្រចាំ​ ពិសេស​​ក្មេងៗ​ក្នុង​វ័យ​ជំទង់ និង​វ័យ​​កំពុង​ពេញ​​កម្លាំង​ បា​នធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ឆ្អឹង អាច​ប្រឈម​នឹង​ការ​​បាត់​បង់​ឆ្អឹង​នៅ​វ័យ​កាន់​តែ​ចាស់​។ គណនា BMR នៅទីនេះ គណនា BMI នៅទីនេះ គ្នា​យើង​ត្រូវ​ដឹង​ថា​កាល់ស្យូម​ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​មួយ​សម្រាប់​សុខភាព​ឆ្អឹង ហើយ​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់​កុល​ ជា​សត្រូវ​នឹង​កាល់​ស្យូម​។ ជាតិ​អាល់​កុល​មាន​ផល​រំខាន​ដល់​កាល់​ស្យូម នាំ​​ឆ្អឹង​របស់​យើង​នឹង​ចុះ​ខ្សោយ​ដោយ​សារ​ទទួល​បាន​​ជាតិ​កាល់ស្យូម​មិន​គ្រប់​គ្រាន់​។ អ្នក​ផឹក​គ្រឿង​ស្រវឹង​ច្រើន អាច​ប្រឈម​ខ្លាំង​នឹង​ការ​បាក់​ឆ្អឹង​​ដោយសារតែ​ឆ្អឹង​ផុយ​ស្រួយ និង​​ប្រព័ន្ធប្រសាទ​ត្រូវ​បំផ្លាញ ជា​ពិសេស​ត្រង់​ត្រគាក​ និង​ឆ្អឹង​ខ្នង​។​ ការ​បាក់​ឆ្អឹង​នេះ​នឹង​មិន​ងាយ​ជា​សះ​វិញ​ទេ ដោយ​សារ​តែ​កង្វះ​សារធាតុ​ចិញ្ចឹម​។​ តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ពេល​យើង​ឈប់​ផឹក​គ្រឿង​ស្រវឹង​ ឆ្អឹង​របស់​យើង​នឹង​ជាសះស្បើយ​បាន​លឿន​គួរ​សម។ ម្យ៉ាង​ទៀត ឆ្អឹង​ដែល​បាត់បង់​ក៏​នឹង​វិល​មក​រក​សភាព​ដើម​វិញ បន្ទាប់​ពី​ឈប់​ផឹក​គ្រឿង​ស្រ​វឹង​។ ២. គួរ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ណា?​ ​តាម​ការ​ណែ​នាំ ​សម្រាប់​ប្រុសៗ ​មិន​គួរ​ផឹក​ស្រាបៀរ​លើ​ស​ពី​ពីរ​​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​​ និង​សម្រាប់​ស្រា​វិញ ​មិន​គួរ​លើស​ពី​ពីរ​​​កែវ​​នោះ​ដែរ​ក្នុង​មួយ​ថ្ងៃ​ ដែល​មួយ​កែវ​មាន​ចំណុះ​ប្រហែល​១៥០​មិល្លី​លីត្រ​។ ចំណែកស្រីៗ​វិញ មិន​គួរ​ផឹក​ស្រា​បៀរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ឬ​បើ​ស្រា​វិញ​ក៏​មិន​គួរ​លើស​ពី​មួយ​កែវ​ដូច​គ្នា​។​ [embed-health-tool-bmi] យ៉ាងណា គ្នា​យើង​ត្រូវចាំ​ថា​ គ្រាន់​តែ​យើង​ផឹក​គ្រឿង​ស្រវឹង​ត្រឹម៦០​មិល្លីលីត្រ ទៅ​ប្រហែល​៩០​មិល្លីលីត្រ ជា​រៀង​រាល់​ថ្ងៃ រាង​កាយ​របស់​យើង​នឹង​មិន​អាច​ស្រូប​យក​ជាតិ​កាល់​​ស្យូម​បាន​ពេញ​លេញ​នោះ​ទេ​។ ជាតិ​អាល់​កុល​បាន​រំខាន​ដល់​លំពែង​​ក្នុង​ការ​ស្រូប​យក​ជាតិ​កាល់​ស្យូម និង​វីតាមីន​D។​ ដូច​គ្នា​ដែរ […]


ជំងឺរលាកសន្លាក់

សម្រក​ទម្ងន់​ផ្ដល់ប្រយោជន៍ ៤យ៉ាង ដល់​អ្នកជំងឺរលាក​សន្លាក់

​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ធាត់​ជ្រុល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ ដូចជា​គាំងបេះដូង​ គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​ទឹក​នោម​ផ្អែម​ជាដើម​។​ ​ចំពោះ​អាការៈរលាក​សន្លាក់​វិញ​ ទម្ងន់​ខ្លួន​​របស់​យើង​​អាច​បង្ក​ជា​បញ្ហា​ និង​បន្ថែម​ភាព​ស្មុគស្មាញ​ជាច្រើន​ផង​ដែរ​ ពីព្រោះ​ទម្ងន់​ដែល​លើស​អាច​ដាក់​សម្ពាធ​ដល់​សន្លាក់​របស់​យើង​​ ក៏​ដូចជា​បន្ថែម​ការ​ឈឺ​ចាប់​​ថែម​ទៀត​ផង​។ ហេតុ​ដូច្នេះ​ហើយ​ ទើប​ការ​ថែទាំ​ទម្ងន់​ខ្លួន​​ឲ្យ​​បាន​ល្អ​ ​មាន​សារសំខាន់​​ណាស់​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ជំងឺ​រលាក​សន្លាក់​នេះ​។​យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​ វា​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​​ដល់​ជំងឺ​រលាក​សន្លាក់​ដូច​ខាងក្រោម។ ១. បន្ថយ​ការ​ឈឺ​ចាប់​ ​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ស្រក​ទម្ងន់​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ត្រង់​សន្លាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ ​ហើយ​ស្រក​ទម្ងន់​តាម​រយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​ និង​​​របប​អាហារ​​​​ត្រឹមត្រូវ​សម្រាប់​​​​រយៈពេល​​ចាប់​​ពី​​១៨​ខែ​ឡើង​ទៅ​​​ នឹង​មិន​សូវ​ឈឺ​​ចាប់​នៅ​ត្រង់​ជង្គង់​ទៀត​ឡើយ​​​។ ដូច្នេះ​ហើយ​ យើង​អាច​ចាប់ផ្ដើម​ការ​សម្រក​ទម្ងន់​ពី​១០​% ទៅ​២០%​ ​នៃ​ទម្ងន់​ខ្លួន​របស់​យើង​ ដើម្បី​ឲ្យ​​ការ​ធ្វើ​ចលនា​​មាន​ភាព​ប្រសើរ​ជាង​មុន​ កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ទទួល​បាន​​អត្ថប្រយោជន៍​ជាច្រើន​ផ្សេង​​ទៀត​។ ២. ជួយ​ជំរុញ​​មុខងារ​សន្លាក់ ​​​ការ​ស្រក​ទម្ងន់​ មិន​ត្រឹម​តែ​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​ជំរុញ​​​ដល់​មុខងារ​របស់​សន្លាក់​ផង​ដែរ​ ពី​ព្រោះ​សម្ពាធ​មេកានិច​នៅ​​ផ្នែក​ខាង​ក្នុង​ជង្គង់​នឹង​​មាន​ភាព​ប្រសើរ​ឡើង​ បើសិនជា​យើង​ស្រក​ទម្ងន់​។ ​ការ​ញ៉ាំ​អាហារ​ល្អ​ៗ​ ព្រម​ទាំង​​ធ្វើ​លំហាត់​ប្រាណ​បន្ថែម​​​ គឺ​មាន​សារ​សំខាន់​ណាស់​ដើម្បី​​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​មាំ​មួន​ និង​បន្ថយ​ការរលាក​សន្លាក់​ផ្សេង​ៗ​។ ៣. កាត់​បន្ថយ​ការ​រលាក​ ​​​នៅ​ពេល​ដែល​យើង​ធាត់​ជ្រុល​ ព្រម​ទាំង​មាន​ជំងឺ​រលាក​សន្លាក់​ផង​នោះ​ ​យើង​ច្បាស់​ជា​ចៀស​មិន​ផុត​ពី​​ការ​រលាក​ផ្សេង​ៗ​ឡើយ​។​ ប៉ុន្តែ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​​ម្ដង​បន្តិច​ៗ​ អាការៈ​រលាក​ក៏​អាច​ថយ​ចុះ​ជា​លំដាប់​ផង​ដែរ​​ ពី​ព្រោះ​​ខ្លាញ់​​ដែល​នៅ​ក្នុង​រាងកាយ​របស់​យើង​គឺ​ជា​​ជាលិកា​សកម្ម​ និង​បញ្ចេញ​សារធាតុ​គីមី​គាំទ្រ​​ការ​រលាក​។​ ៤. ​​​ការ​គេង​ប្រសើរ​ឡើង​ ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​​ស្រក​ទម្ងន់​ក៏​អាច​ជួយ​ឲ្យ​ការ​គេង​របស់​យើង​កាន់​តែ​ប្រសើរ​ជាង​មុន​ផង​ដែរ​ ពីព្រោះ​​នៅ​ពេល​ដែល​យើង​ឈឺចាប់​ដោយ​សារ​តែ​អាការៈរលាក​សន្លាក់​ វា​ក៏​អាច​ប៉ះពាល់​ក៏​ការ​គេង​របស់​យើង​ដូច​គ្នា។​ លើស​ពី​នេះ​ វា​ក៏​​អាច​បង្ក​ទៅ​ជា​​​ជំងឺ​គេង​មិន​លក់​ថែម​ទៀត​ផង​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ