home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អ្នកស្ថិតក្នុងដំណាក់កាលមួយ​នេះ ងាយ​កើត​ជំងឺទឹកនោមផ្អែម

អ្នកស្ថិតក្នុងដំណាក់កាលមួយ​នេះ ងាយ​កើត​ជំងឺទឹកនោមផ្អែម

ត្រៀម​កើត​​ទឹក​នោម​ផ្អែម​មាន​ន័យ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​របស់​យើង​ឡើង​ខ្ពស់​ជាង​កម្រិត​ធម្មតា​។ ដំណាក់​កាល​ត្រៀម​កើត​ទឹកនោម​ផ្អែម​ ជា​ពេល​មួយ​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ឡើង​ខ្ពស់​ពេក តែ​មិន​ទាន់​ដល់​ដំណាក់​កាល​មួយ​ហៅ​ថា​ទឹក​នោម​ផ្អែម​នោះ​ទេ​។

អ្នក​​ដែល​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ តែងតែ​​ឆ្លង​កាត់​ដំណាក់​កាល​ត្រៀម​ជំងឺ​ទឹក​នោម​ផ្អែម​ជាមុន​សិន​។ បើ​សិន​ជា​គ្នា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​កើត​ទឹក​នោម​ផ្អែម គឺ​យើង​កំពុង​តែ​ប្រឈម​ខ្ពស់​​ក្នុង​ការ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ក្រៅពី​នេះ​នៅ​ប្រឈម​​នឹង​កើត​ជំងឺ​​​បេះដូង​និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ផង​ដែរ​។

​អ្វី​ដែល​ជា​ដំណឹង​ល្អ​គឺ​​យើង​អាច​ពន្យារ​ពេល ឬ​ការ​ពារ​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​នេះ បាន​ទោះជា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​កើត​ទឹក​នោម​ផ្អែម​ក៏​ដោយ។ ការ​ផ្លាស់​ប្ដូរ​របៀប​របប​រស់​នៅ ដូច​ជា​ការ​ញ៉ាំ​អាហារ​ល្អៗ​ចំពោះ​សុខ​ភាព គ្រប់​គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ ​និង​ហាត់​ប្រាណ​ជា​ប្រចាំ​ អាច​ជួយ​បាន​។

១. មូលហេតុ​

ដំណាក់​កាល​ត្រៀម​កើត​ទឹក​នោម​ផ្អែម កើត​ឡើង​បាន​ដោយ​សារ​តែ​អ័រម៉ូន​អាំង​ស៊ុយ​លីន​នៅ​ក្នុង​រាង​កាយ​យើង​ធ្វើ​ការ​មិន​បាន​ល្អ​តាម​ប្រក្រតី​។ អាំងស៊ុយ​លីន​ ជួយ​កោសិកា​ប្រើ​ប្រាស់​ជាតិ​ស្ករ​ពី​ក្នុង​ឈាម​។ នៅ​ពេល​មួយ​ដែល​អាំង​ស៊ុយ​លីន​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ​ កម្រិត​ជាតិ​ស្ករ​អាច​កើត​ឡើង​ច្រើន​នៅ​ក្នុង​ឈាម​។ នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ឡើង​ច្រើន​ក្នុង​ឈាម​ខ្ពស់​​ជាង​ធម្មតា អាច​បង្ហាញ​ថា​មនុស្ស​យើង​នៅ​ក្នុង​ដំណាក់​កាល​ត្រៀម​ទឹក​នោម​ផ្អែម​។

បើ​សិន​ជា​កម្រិន​ជាតិ​ស្ករ​នេះ​ ឡើង​ដល់​កម្រិត​ខ្ពស់​​ជាក់​លាក់​មួយ​ យើង​នឹង​ត្រូវ​ចាត់​ទុក​ថា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​បំផ្លាញ​សរសៃឈាម និង​ប្រ​ព័ន្ធ​ប្រសាទ​។ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ប្រ​ឈម​នឹង​ជំងឺ​បេះដូង និង​បញ្ហា​សុខ​ភាព​ផ្សេង​ៗ​ទៀត​។

មនុស្ស​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ខាង​ក្រោម​នេះ អាច​ប្រ​ឈម​ចូល​ក្នុង​ដំណាក់​កាល​ត្រៀម​ទឹក​នោម​ផ្អែម​៖

  • លើស​ទម្ងន់ ឬ​ធាត់​
  • មាន​ឪពុក ម្ដាយ ឬ​បងប្អូន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​
  • ធ្លាប់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ ឬ​មាន​កូន​ពេល​កើត​មាន​ទម្ងន់​លើស​ពី​៤គីឡូក្រាម​
  • អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​
  • ស្រ្តី​មាន​ជំងឺ​​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​(PCOS)

អាហារសុខភាព

២. រោគ​វិនិច្ឆ័យ​

គ្រូពេទ្យ​អាច​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដើម្បី​ដឹង​ថា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​ទឹក​​នោម​ផ្អែម​ឬ​យ៉ាងណា​។ ការ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ភ្លាមៗ​អាច​ធ្វើ​មុន​ពេល​យើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​។

  • សុខភាព​​ធម្មតា​៖ ជាតិ​ស្ករ​ចន្លោះ​ពី​ ៧០​ទៅ​៩៩​មិល្លីក្រាម​/ដេស៊ីលីត្រ​
  • ត្រៀម​ទឹក​នោម​ផ្អែម​៖ ជាតិ​ស្ករ​ចន្លោះ​ពី​១០០ ទៅ​១២៥​មិល្លីក្រាម​/ដេស៊ីលីត្រ
  • កើត​ជំងឺ​ទឹក​នោម​ផ្អែម៖ ជាតិ​ស្ករ​​ខ្ពស់​ជាង​១២៦​មិល្លីក្រាម​/ដេស៊ីលីត្រ

មនុស្ស​យើង​ទូទៅ​គួរ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​ទឹក​នោម​ផ្អែម​បើ​សិន​ជា​​មាន​អាយុ​ចាប់ពី​៤៥​ឆ្នាំ​ឡើង​ទៅ ហើយ​អ្នក​មាន​អាយុ​តិច​ជាង​៤៥​ឆ្នាំ ក៏​គួរ​ធ្វើ​តេស្ត​ដែរ​បើ​សិន​ជា​ស្ថិត​ក្នុង​ក្រុម​ប្រឈម​ដូច​បាន​រៀប​រាប់​ខាង​លើ​។​

៣. វិធី​បញ្ចៀស​​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២

​បើ​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម វិធី​ដែល​ល្អ​បំផុត​ដើម្បី​បញ្ចៀស​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​គឺ​ត្រូវ​ផ្លាស់​ប្ដូរ​របៀប​របប​រស់​នៅ​។

សម្រក​ទម្ងន់៖ បើ​សិន​ជា​យើង​ជា​មនុស្ស​​លើស​ទម្ងន់ ការ​សម្រក​គីឡូ​បាន​ត្រឹម​៧​ភាគរយ​នៃ​ទម្ងន់​ខ្លួន​ អាច​ពន្យារ​ពេល ឬ​អាច​ការ​ពារ​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ​។ ការ​ស្រក​ទម្ងន់ ក៏​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​កម្រិត​កូលេស្តេរ៉ូល​ដែរ​។

ហាត់​ប្រាណ​ជា​ប្រចាំ៖ ការ​ហាត់​ប្រាណ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​​ការ​ពារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ យើង​អាច​ធ្វើ​លំហាត់​ប្រាណ​បែប​ស្រាល​ៗ ដូច​ជា​ដើរ ជិះកង់ ឬ​ហែល​ទឹក​​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​យ៉ាង​តិច​ប្រាំ​ដង​ក្នុង​មួយ​សប្ដាហ៍។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ពី​កម្រិត​ហាត់​ប្រាណ​ដែល​សុវត្ថិភាព​ចំពោះ​ខ្លួន​យើង​។

ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព​៖ ​គ្នា​យើង​អាច​​ញ៉ាំ​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ សាច់​មាន់ និង​សាច់​ត្រី ដែល​ជា​អាហារ​ល្អ​ចំពោះ​សុខ​ភាព​។ ចូរ​ចៀស​វាង​ញ៉ាំ​អាហារ​កែ​ច្នៃ​ច្រើន​​ អាហារ​បំពង ឬ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​។ ដូច​គ្នា​ដែរ គួរ​ញ៉ាំទឹក​ឲ្យ​បាន​ច្រើន ជាជាង​ញ៉ាំ​ភេសជ្ជៈ​គ្រឿង​កំប៉ុង​​។

បើ​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​កើត​ទឹក​នោម​ផ្អែម ថ្នាំ​ទឹក​នោម​ផ្អែម​មិន​មាន​ប្រសិទ្ធ​ភាព​ដូច​យើង​ហាត់​ប្រាណ និង​មាន​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព​នោះ​ទេ​។ យ៉ាងណា គ្រូពេទ្យ​នៅ​តែ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​គ្នា​យើង​ប្រើ​ថ្នាំ​ខ្លះ បើ​សិន​ជា​យើង​ប្រឈម​ខ្លាំង​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ទៀត​។ បញ្ហា​សុខ​ភាព​ទាំង​នោះ​មាន​ដូច​ជា​ធាត់​ខ្លាំង មាន​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់ កម្រិត​កូលេស្តេរ៉ូល​ល្អ​ទាប ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Prediabetes

https://www.mayoclinic.org/diseases-conditions/prediabetes/symptoms-causes/syc-20355278

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ 2 ស​ប្តា​ហ៍​មុន
x