ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែម​ប្រភេទ២ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីពីរ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ២

របាយការណ៍៖ ម្នាក់ក្នុងចំណោម២នាក់កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម

មនុស្ស​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​២នាក់ទូទាំងពិភព​លោក កំពុង​តែ​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ទឹក​នោមផ្អែម​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់​គេហ​ទំ​ព័រ diabetesatlas.org ដែល​បាន​ចេញផ្សាយ​កាលពីឆ្នាំ​២០២១​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គេនៅ​តែ​អាច​បង្ការ​ជំ​ងឺ​នេះ តាម​រយៈ​ការ​អនុវត្តន៍​វិធី​មួយ​ចំនួន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ស្វែងយល់​ពី​កត្តា​ហានិភ័យ ការ​កត់សម្គាល់ពី​រោគ​សញ្ញា ការផ្លាស់​ប្តូររបប​អាហារ ការ​សម្រក​ទម្ងន់​ដែលផ្តល់​សុខភាព និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ជា​ដើម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដោយឡែក នៅ​កម្ពុជាយើង មនុស្ស​ច្រើន​ជាង​ ៤៣០ ០០០នាក់ ដែល​មាន​អាយុ​២០ ដល់៧៩ឆ្នាំ កំពុង​រស់​នៅ​ជា​មួយនឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម។ នេះបើ​តាម​របាយ​ការណ៍​របស់អង្គការ WHO កាលពីឆ្នាំ២០២០។         បើលោកអ្នកចង់ដឹងថា ខ្លួនអាច​ប្រឈមនឹង​ការកើតជំងឺទឹកនោម​ផ្អែមឬអត់ ចុចលីងនេះ ដើម្បី​វាស់​ដោយឥតគិតថ្លៃឥឡូវនេះ។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​ អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម អ្វីជាគីសលើតម្រងនោម […]

ស្វែងរក ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២

អនុវត្ដតាម៦ចំណុចនេះ អាចការពារជំងឺទឹកនោមផ្អែមប្រភេទ២

បច្ចុប្បន្នគេមើលឃើញថា ជំងឺទឹកនោមផ្អែមប្រភេទ២ ក៏អាចកើតមានលើមនុស្សវ័យកណ្ដាល រាប់ចាប់ពីវ័យខ្ទង់​៣០​ឆ្នាំឡើងទៅផង​ដែរ​។ មូលហេតុ គឺដោយសារតែការផ្លាស់ប្ដូរ​បរិបថរស់នៅ​ទៅ​ស្រួលពេកមិន​សូវ​បញ្ចេញ​សកម្មភាព​រាង​កាយ​ ការហូបចុកក៏​ជាអាហារ​សម្បូរកាឡូរីខ្ពស់ ដែលកត្ដាទាំងនេះអាចរុញច្រានជីវិតឲ្យធ្លាក់ក្នុងជំងឺទឹកនោមផ្អែមប្រភេទ២បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ តើអ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទ២? ជំងឺទឹកនោមផ្អែមប្រភេទ២ គឹជាជំងឺមួយប្រភេទដែល បង្កឡើងដោយការកើនឡើងកម្រិតជាតិស្ករគ្លុយកូសក្នុង​ឈាម​រ៉ាំរៃលើសពី ១២៥ មីល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ កត្ដានេះគឺបណ្ដាលមកពីសរីរាង្គលំពែង មិនអាចផលិត​អ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ មិនអាចដឺកនាំជាតិស្ករទាំងនោះទៅបំពេញតម្រូវការរាងកាយបាន។ ដូច្នេះហើយទើប បណ្ដាលឲ្យកម្រិត​ជាតិស្ករក្នុងឈាមកើនឡើងជាប្រចាំឈានដល់ជំងឺទឹកនោមផ្អែមប្រភេទ២។ ជំងឺទឹកនោមផ្អែមបង្កផលប៉ះពាល់ដល់​ជីវិតរស់នៅប្រចាំថ្ងៃដូចជា ការប្រឈមជំងឹលើសសម្ពាធឈាម ជំងឺគាំងបេះ​ដូង ​គ្រោះថ្នាក់សរសៃឈាមខួរក្បាល និង សុខភាពផងដែរ។ មកទល់ពេលនេះជំងឺទឹកនោមផ្អែមអាចព្យាបាលដោយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នង​ឈាម​ឲ្យ​ត្រូវ​តាម​គោល​ដៅ ប៉ុន្ដែមិនមែន​ជា​ការ​ព្យាបាល​ឲ្យ​ជាសះស្បើយទាំងស្រុងនោះទេ។ តើយើងអាចបង្ការខ្លួនពីជំងឺទឹកនោមផ្អែមប្រភេទ២នេះបានទេ? ជាក់ស្ដែងណាស់ ដោយសារតែជំងឺទឹកនោមផ្អែមប្រភេទ២ គ្មានវាក់សាំងការពារ ដូច្នេះហើយក៏ជារឿងពិបាកបញ្ជៀស​ខ្លួនពីជំងឺមួយនេះ ប៉ុន្ដែយើងក៏នៅមានសង្ឃឹមដោយអនុវត្ដវីធីទាំង៦នេះ ក៏អាចការពារខ្លួនយើងបានដែរ៖ ១.រក្សាតុល្យភាពទម្ងន់ ការឡើងទម្ងន់ក៏ជាបញ្ហាចោទឡើងបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២បានដែរ។ ការកើនឡើងជាតិខ្លាញ់ ជាតិស្ករក្នុងឈាមដែលជាមូលហេតុចម្បង​ធ្វើឲ្យរាងកាយងាយឡើងគីឡូ។ ក្នុងចំណុចនេះយើងអាចតាមដាន​ទម្ងន់របស់យើងតាមរយៈ កម្ពស់ វ័យ និងភេទ កំណត់តាមរង្វាស់ស្ដង់ដារ សន្ទស្សន៍ម៉ាសរាងកាយ (BMI)។ ការគ្រប់គ្រង​ទម្ងន់បានល្អ ជួយកាត់បន្ថយ​ហានិភ័យជំងឺទឹកនោមផ្អែមបាន។ ២.គ្រប់គ្រងរបបអាហារ គ្រប់គ្រងរបបអាហារ បានត្រឹមត្រូវល្អសម្រាប់សុខភាព ព្រោះរបបអាហារគឺជាចំណែកមួយនៃរាងកាយរបស់យើង។ គួរចាប់ផ្ដើមទទួលទានអាហារសុខភាព បន្លែ ត្រី សាច់(បរិមាណតិច) ស៊ុត ទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ផ្លែឈើ គ្រាប់ធញ្ញជាតិ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កូនអាចប្រឈមកើតជំងឺទឹកនោមផ្អែមខ្ពស់ បើម៉ាក់ៗធាត់ជ្រុលពេលពពោះ

ពិត​ណាស់​ បញ្ហា​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ អាច​បង្កើន​​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី​២។ ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ ត្រូវ​រំពឹង​ថា​នឹង​អាច​កើត​លើ​មនុស្ស​ចំនួន​៦៣០លាន​នាក់​ នៅ​ត្រឹម​ឆ្នាំ​២០៤៥ ហើយ​ដើម្បី​កាត់បន្ថយ​បញ្ហា​ធាត់​ជ្រុល​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២ ស្ត្រី​យើង​មាន​តួនាទី​យ៉ាង​សំខាន់​។ ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ Tohoku ប្រទេស​ជប៉ុន​ ​លោកវេជ្ជបណ្ឌិត Joji Kusuyama មកពី​វិទ្យាស្ថាន Interdisciplinary Institute for Frontier Sciences នៃសាកលវិទ្យាល័យ​ Tohoku ​មាន​ប្រសាសន៍​ថា ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែមអាច​​​បន្ត​​ពី​មួយ​ជំនាន់​ទៅ​​មួយ​ជំនាន់​ទៀត​។ ចំណែក​ឯ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ក្មេង​ដែល​កើត​ពី​ម្ដាយ​ដែល​ធាត់​ជ្រុល ឬ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី​២ ងាយ​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​ជាង​ក្មេង​ធម្មតា​ បើ​ទោះ​បី​ជា​មាន​បែបបទ​រស់នៅ​​ល្អ​ក៏​ដោយ​។ យ៉ាង​ណា​មិញ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដែល​មាន​ផ្ទៃពោះ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ [embed-health-tool-due-date] ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! អត្ថប្រយោជន៍​នៃ​លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ ជាក់ស្ដែង ការ​ហាត់ប្រាណ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ទាំង​ម្ដាយ​ និង​ទារក​។ បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ទស្សនាវដ្ដី​Journal Diabetes លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ​ ​អាច​ជួយ​ជំរុញ​សុក​ឲ្យ​បញ្ចេញ​ប្រូតេអ៊ីន​សំខាន់​ៗ SOD3 ដែល​ធ្វើ​ឲ្យ​​ការ​ធ្វើ​មេតាបូលីស​របស់​កូន​ប្រសើរ​ឡើង​​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ អត្ថបទគួរអាន៖ តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោម ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​? អ្នក​កើត​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ គប្បី​​អនុវត្ត​ទម្លាប់​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព […]


ជំងឺទឹកនោមផ្អែមប្រភេទ២

តើគួរបន្តប្រើឱសថពពួក​​ GLP-1 receptor agonists លើអ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ឆ្លង​វីរុសកូវីដ-១៩ ដែរឬទេ?​

អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវ​គេ​ដឹង​ជាទូទៅ​ថា​នឹង​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​បើ​ឆ្លង​ជំងឺ​កូវីដ​-១៩។ មូល​ហេតុ​ដែល​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​អាច​មាន​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់​ពេល​ឆ្លង​កូវីដ-១៩ អាច​មកពី​កូវីដ-១៩ ធ្វើ​ឲ្យ​រាង​កាយ​ចុះ​ខ្សោយ ឬ​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ​ដោយសារ​ប្រឆាំង​នឹង​កូវីដ-១៩​។ ហេតុ​ដូច​នេះ​ហើយ ទើប​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​គួរ​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​ឲ្យ​បាន​ល្អ​ជានិច្ច ទោះ​ថា​មាន​ឆ្លង​កូវីដ-១៩ ក៏​អាច​ថា​មិន​អាច​​បង្ក​ឲ្យ​ស្ថាន​ភាព​ជំងឺ​ប្រែ​ទៅ​ជា​ធ្ងន់ធ្ងរ​។ ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ប្រឈម​ហានិភ័យ​ដែរ បើ​សិន​ជា​ឆ្លង​ជំងឺ​កូវីដ-១៩។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​កើន​ឡើង​ទាំង​ដោយសារ​ជំងឺ​កូវីដ-១៩ ឬ​ថ្នាំ​steroids ប្រើ​​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​-១៩​។ ក្នុង​ករណី​មួយ​ចំនួន​ ថ្នាំ​ប្រឆាំង​ជំងឺ​ទឹក​នោម​ផ្អែម ​(ដូច​ជា Metformin) អាច​ត្រូវ​ឈប់​ឲ្យ​ប្រើ និង​ជំនួស​វិញ​ដោយ​ថ្នាំ​ប្រភេទ​ផ្សេង​។ ​បើដូច្នេះតើចំពោះ​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ឆ្លង​​វីរុសកូវីដ-១៩ គួរ​តែ​បន្តប្រើ​ឱសថពពួក​GLP-1 receptor agonists ដែរទេ? បើ​ប្រៀប​ធៀប​ទៅ​នឹង​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ផ្សេង​ទៀត ពពួក​ថ្នាំ​GLP-1 receptor agonists (ដូច​ជា Liraglutide) ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង៖ ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ បន្ថយ​ចំណង់​អាហារ ជួយ​ឲ្យ​ស្រក​ទម្ងន់​ ការពារ​ជំងឺ​បេះដូង ការ​ពារ​ផល​វិបាក​កើត​លើ​តម្រង​នោម​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​​​​​ GLP-1 receptor agonistsត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ ព្រោះ​ថា​អាច​ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​ពារ​ផលវិបាក​ផ្សេងៗ​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​។ ក្នុង​ករណី​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​កើត​ជំងឺ​កូវីដ-១៩ ពពួក​ថ្នាំ​GLP-1 receptor agonists តែង​​ប្រើ​ជំនួស​ថ្នាំ​ដែល​អ្នក​ជំងឺ​ធ្លាប់​ប្រើ​។ ​​ជួយ​កាត់​បន្ថយ​ភ្នាក់ងារ​បង្ក​ការ​រលាក​ (endotoxin, IL-1β, and IL-6) ដែល​អាច​បង្ក​ឲ្យ​មាន​ cytokine storm (​ជា​ដំណើរ​ការ​នៃ​ការ​រលាក​កើន​ឡើង​ច្រើន)​។ ជា​ពិសេស IL-6 ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រលាក​ធ្ងន់ធ្ងរ​។ ភាគ​ច្រើន​នៃ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​

ការ​បង្កើន​ប្រសិទ្ធ​ភាព​របស់​អាំង​ស៊ុយ​លីន​ មុន​យើង​ចាប់​និយាយ​ដល់​ភាព​ចាំ​បាច់​នៃ​ការ​ដឹក​ជញ្ជូន និង ​ការ​រក្សា​ទុក ​​អាំង​ស៊ុយ​លីនយើង​គួរ​តែ​និយាយ​​អំពី​អ្នក​ជំងឺ​ប្រភេទ​ណា​ត្រូវ​ការ​ចាក់​អាំង​ស៊ុយ​លីន​ជា​មុន​។ មនុស្ស​ជា​ច្រើន​បាន​ដឹង​ពី​ជំងឺ​ទឹក​នោម​ផ្អែម តែ​ទំនង​ មិន​សូវ​​ជាបានដឹង​ច្រើន​ពី​អាំង​ស៊ុយ​លីន​នោះ​ទេ​។ ប្រ​ជា​ពល​រដ្ឋ​យើង​ច្បាស់​ជា​បាន​ដឹង​​ឮ​ច្រើន​ហើយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម ដែល​ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ និងបាន​ធ្វើ​ឲ្យ​របៀប​របប​រស់​នៅ​របស់​អ្នក​ជំងឺ​​មានការផ្លាស់ប្តូរ​​។​ ជា​ដំបូង​នេះ យើងត្រូវធ្វើការស្វែងយល់អំពី​ប្រភេទ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ជាមុនសិន។​ ​​​​តើជំងឺ​ទឹក​នោម​ផ្អែម​មាន​ប៉ុន្មាន​ប្រភេទ​? ជំងឺ​ទឹក​នោម​ផ្អែម​មាន​ពីរ​ប្រភេទ​សំខាន់​ៗ​ គឺ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី ១ និង​ប្រភេទទី ​២​។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី ​១ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ជា​ប្រភេទ​ជំងឺ​ដែល​រាង​កាយរបស់យើងធ្វើការ​វាយ​ប្រហារ​លើ​កោសិកា​ខ្លួនឯង​ជាប់​ជានិច្ច។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មិន​អាច​ផលិតអ័រម៉ូន​អាំងស៊ុយ​លីនដើម្បីប្រើប្រាស់​បាន​នោះ​ទេ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់គេ បានទៅ​បំផ្លាញ​ ​កោសិកា​របស់លំពែង ដែលជាកោសិកាមានតួនាទីក្នុងការផលិតអ័រម៉ូន​អាំង​ស៊ុយ​លីន​។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី១ ភាគច្រើន​កើត​មាន​លើ​កុមារ និង​មនុស្ស​វ័យ​ជំទង់​។​​​​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី ​២​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ កើត​ឡើង​ដោយ​សារ​តែ​រាង​កាយយើងមានការ ​កើន​ឡើង​នូវ​ភាព​ធន់​ទៅនឹងអ័រម៉ូនអាំងស៊ុយលីន ដែល​នេះ​មាន​ន័យ​ថា​កោសិកា​រាង​កាយ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​អ័រម៉ូនអាំងស៊ុយលីន​ទៀត​បាន​ ហើយជា​លទ្ធ​ផល​ ធ្វើ​ឲ្យ​រាងកាយ​យើង​ត្រូវ​ការបង្កើនការផលិតនូវអ័រម៉ូន​អាំងស៊ុយលីន​ក្នុងបរិមាណច្រើន​បន្ថែម​ទៀត​ដើម្បី​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។​​​ ដើម្បី​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បានកោសិការបស់លំពែង​ត្រូវបង្កើន​ការ​ផលិតអ័រម៉ូន​អាំងស៊ុយលីន​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​​ ដែលប្រការនេះវាធ្វើឱ្យមុខងារផលិត​អ័រម៉ូនអាំងស៊ុយលីនរបស់​លំពែង​នឹង​ចាប់​ផ្ដើម​បន្ថយ​ចុះឬ ក៏បាត់បង់មុខងារតែម្តងក្នុងប៉ុន្មានក្រោយមក​។ នៅ​ពេល​បរិមាណ​អ័ម៉ូនអាំងស៊ុយលីន ក្នុងឈាម​មិន​គ្រប់​គ្រាន់ នាំ​ឲ្យ​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ​ក៏​មិន​អាច​ធ្វើ​បាន​ល្អ ដែល​នេះ​នាំ​ឲ្យ​មនុស្ស​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។ ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ អាច​កើត​លើ​មនុស្ស​គ្រប់​រូប តែ​ឃើញ​មាន​​ច្រើន​លើ​មនុស្ស​ពេញ​វ័យ​។ ​តើអ័រម៉ូន​អាំងស៊ុយលីន​ ជា​អ្វី? អ័រម៉ូន​អាំង​ស៊ុយ​លីន​ ជា​ឱសថមួយប្រភេទសម្រាប់​ព្យាបាល​ ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ ​អ័រម៉ូនអាំងស៊ុយលីន​អាច​ប្រើបា្រស់បាន​ទាំង​លើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី ១ និង​ប្រភេទទី ​២​។ ​ ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​នៅ​ពេល​បរិមាណអ័រម៉ូន​អាំងស៊ុយ​លីន មិន​គ្រប់​គ្រាន់​ក្នុង​រាងកាយ​ដើម្បី​ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករក្នុងឈាមរបស់យើង​។ អ្នក​ជំងឹ​ទឹក​នោម​ផ្អែម​ប្រភេទទី​២​ អាច​ប្រើ​ប្រាស់​ថ្នាំ​លេប​បាន តែ​ថា​ការ​ប្រើ​ប្រាស់​ថ្នាំ​លេប​រយៈពេល​យូរ អាចបង្ក​ឲ្យ​មាន​បញ្ហា​នានា […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ហេតុអ្វីជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក?

ជា​ធម្មតា មនុស្ស​យើងមាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមឡើង​​ខ្ពស់​​បន្តិចនៅពេល​ព្រឹក ប៉ុន្តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ពេល​ព្រឹក។ អ្វី​ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេល​ព្រឹក? ហេតុផល​គេ​ដឹង​ជាទូទៅ​ថា​​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ពេល​ព្រឹក រួម​មាន​អាហារសម្រន់​យើង​ញ៉ាំ​មុន​ពេល​គេង​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​ខ្ពស់ និង​ញ៉ាំ​ថ្នាំ​ជំងឺ​ទឹកនោមផ្អែម​មិន​គ្រប់​គ្រាន់។ ប៉ុន្តែ​ហេតុផល​ដែល​មិន​សូវ​មាន​គេ​ស្គាល់​ចំនួន ២ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេល​ព្រឹក​គឺ៖ ទី១. Dawn Phenomenon៖ រាងកាយ​យើង​ប្រើ​ប្រាស់​គ្លុយកូស (ជាតិ​ស្ករ) សម្រាប់​ជាថាមពល ហើយ​គ្លុយកូសមាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​ថាមពល​បន្ថែម​គ្រប់​គ្រាន់ ដើម្បី​អាច​ក្រោក​ពី​គេង​ពេល​ព្រឹក​បាន។ ដូច​នេះ ក្នុង​រយៈ​ពេល​មួយ​ព្រឹក​ព្រលឹម ជា​ធម្មតា​នៅ​ចន្លោះ​ម៉ោង ៣-៨ព្រឹក រាងកាយ​យើង​ចាប់​ផ្ដើម​បញ្ចេញ​ជាតិ​គ្លុយកូស​ដែល​ត្រូវ​បាន​រក្សា​ទុក ដើម្បី​ត្រៀម​ថាមពល​សម្រាប់​ថ្ងៃ​ថ្មី។ ក្នុង​ពេល​ជាមួយ​គ្នា រាងកាយ​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ដែល​កាត់​បន្ថយ​ភាព​ប្រែ​ប្រួល​របស់​យើង​ចំពោះ​អាំងស៊ុយលីន។ លើស​ពី​នេះ ព្រឹត្តិការណ៍​ទាំង​នេះ​អាច​នឹង​កើត​ឡើង ពេល​ដែល​កម្រិត​ជាតិ​ថ្នាំ​ទឹក​នោម​ផ្អែម​ដែល​យើង​លេប​មួយ​ថ្ងៃ​មុន ចាប់​ផ្ដើម​សាប​អស់ ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេល​ព្រឹក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទី២. ឥទ្ធិពល Somogyi៖ បើ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​ពេក​ពេល​ពាក់​កណ្ដាល​យប់​ពេល​យើង​កំពុង​គេង នោះ​រាងកាយ​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ក្នុង​គោល​បំណង "ជួយ​សង្គ្រោះ" យើង​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ ដែល​ជំរុញ​ឲ្យ​ថ្លើម​បញ្ចេញ​ជាតិ​ស្ករ​ដែល​រក្សា​ទុក​ក្នុង​បរិមាណ​ច្រើន​ជាង​ធម្មតា។ ប៉ុន្តែ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ការ​ដែល​បញ្ចេញ​ជាតិ​ស្ករ​ច្រើន​ជាង​តម្រូវ​ការ​មិន​ល្អ​ទេ ហើយ​ក៏ជា​ហេតុ​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេល​ព្រឹក។ មូល​ហេតុ​ទាំង ២ ​នេះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​នៅ​ពេល​ព្រឹក​ គឺ​ជា​លទ្ធផល​នៃ​ការ​បម្រែបម្រួល​ក្នុង​រាងកាយ និង​ប្រតិកម្ម​ដែល​កើត​ឡើង​នៅ​ពេល​យើង​កំពុង​គេង។ តិចនិក​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេល​ព្រឹក ចំពោះ Dawn Phenomenon យើង​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ ផ្លាស់​ប្ដូរ​ប្រភេទ​ថ្នាំ​ជំងឺ​ទឹកនោមផ្អែម​​(ពិភាក្សាជាមួយគ្រូពេទ្យ) ញ៉ាំ​អាហារ​ពេល​ព្រឹក​តិច​ជាង​មុន ឬ​បង្កើន​កម្រិត​ថ្នាំ​ទឹកនោមផ្អែម​ពេល​ព្រឹក ទៅ​តាម​វេជ្ជបញ្ជា​ជា​ដើ​ម។ អត្ថបទគួរអាន៖ សារសំខាន់នៃការរក្សាទុក […]


ជំងឺទឹកនោមផ្អែមប្រភេទ២

តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម

បាយ​មាន​សន្ទស្សន៍​ជាតិស្ករ​ខ្ពស់​ និងងាយរំលាយដែល​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើងលឿន។ ការ​ញុំា​បាយ​ច្រើន​អាច​បណ្តាល​ឱ្យ​យើង​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែមប្រភេទ ២ ប៉ុន្តែ​បាយ​ជា​អាហារ​ថាមពល​ដែល​យើង​​មិន​អាច​ចោល​បាន ព្រោះ​ការ​ហូប​បាយ​ធ្វើ​ឱ្យ​យើង​នឹង​ពោះ និង​ឆ្អែត​​បាន​យូរ​។ អ៊ឹងចឹង​យើង​គួរ​ញុំា​បាយ​បែបណា​ដើម្បី​ការពារ​ហានិភ័យ​កើត​ទឹកនោមផ្អែម​? ដោយសារតែបាយដែលយើងញុំារាល់ថ្ងៃភាគច្រើនជាបាយពីអង្ករសម្រិតដែល​ត្រូវ​បាន​កិន និង​កែច្នៃ​ឱ្យ​ទៅ​ជា​ស ដែល​បណ្តាល​ឱ្យ​វីតាមីន​ សារធាតុ​រ៉ែ​ និង​ជាតិ​សរសៃ​ភាគច្រើន​បាត់បង់ ដូច្នេះបាយសរំលាយ និងបំប្លែង​ទៅជាជាតិស្ករក្នុងឈាមលឿន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដើម្បីកាត់បន្ថយហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែម អ្នកជំនាញ​បានណែនាំ​ឱ្យញុំាបាយ​ដូច​ខាងក្រោម៖ ១. ញុំាបាយលាយសណ្តែក ​បណ្ឌិត Dan Ramdath អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Guelph និង​ជាសាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភនៅសាកលវិទ្យាល័យ Guelph និង Saskatchewan ក្នុង​ប្រទេស​កាណាដាបានលើកឡើងថា យើងអាចហូបបាយលាយសណ្តែក ដោយលាយបាយពាក់កណ្តាល សណ្តែកពាក់កណ្តាល។ ការហូបបែបនេះអាចជួយយើងកាត់បន្ថយការហូបបាយបានពាក់កណ្តាល និងជួយមិនឱ្យជាតិស្ករក្នុងឈាមឡើង។ សណ្តែកហោឡាំងតៅ សណ្តែកក្រហម សណ្តែកបាយ ឬសណ្តែកខ្មៅ មានជាតិសរសៃខ្ពស់ និង​មាន​ជាតិម្សៅ ដែលអាចកាត់បន្ថយល្បឿនរំលាយអាហារ និងល្បឿន​បំប្លែងទៅជាជាតិស្ករក្នុងឈាម។ លើសពីនេះ​ទីទៀត ​សណ្តែក​មានមានសារធាតុចិញ្ចឹម​សំខាន់ៗ​​ដូចជា ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី ជាតិដែក វិតាមីន B កំផ្លេច ក៏ដូចជាសមាសធាតុ​ដែល​អាចរារាំងសមត្ថភាពរបស់ឈាមក្នុងការស្រូប​យក​ជាតិស្ករ។ [embed-health-tool-bmi] ២. ញុំាបាយអង្ករសម្រូប យោងតាមការសិក្សារបស់លោកវេជ្ជបណ្ឌិត […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​?

អ្នកជំងឺទឹកនោមផ្អែមមួយចំនួនគិតថាការរំលងពេលញុំាអាហារអាចធ្វើ​ឲ្យ​ស្រកទម្ងន់ និងកម្រិត​ជាតិ​ស្ករ​ក្នុងឈាម។ តាមពិតការរំលងពេល​ញុំាអាហារ​​​អាចធ្វើឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរទៅវិញទេ។ តើ​អ្នក​ជំងឺទឹក​នោម​​​​​​​ផ្អែម​អាចមានបញ្ហាសុខភាពអ្វីខ្លះ បើរំលងពេល​ញុំាអាហារ? ១. កម្រិតជាតិស្ករក្នុងឈាមគ្មានស្ថិរភាព ប្រសិនបើយើងរំលង​ម៉ោ​ង​ពេល​ញ៉ាំអាហារ ថ្លើមរបស់យើងនឹងផលិតជាតិស្ករ​ច្រើនដើម្បី​ផ្តល់​ថាមពល​ដល់​រាងកាយ មុនពេលជាតិស្ករ​ក្នុងឈាមរបស់យើងធ្លាក់ចុះ​ដែលបណ្តាលឱ្យកម្រិត​ជាតិស្ករក្នុងឈាម​កើនឡើងកាន់តែ​ខ្ពស់ ព្រោះថា​ក្នុងឈាមអ្នកជំងឺទឹកនោមផ្អែមមានជាតិស្ករខ្ពស់ស្រាប់ហើយ។ ពេលណាជាតិ​ស្ករក្នុង​ឈាមឡើងខ្ពស់ យើងអាចក្អួត ឃ្លាន ឬស្រេកទឹកខ្លាំង បេះដូងលោតញាប់ ឬមើលមិន​ច្បាស់​ជាដើម។ កម្រិតជាតិស្ករក្នុងឈាមយើងនឹងធ្លាក់ចុះវិញ​បន្ទាប់ពីឡើងខ្ពស់ ដែលបណ្តាលឱ្យយើងឈឺក្បាល អស់កម្លាំង ចង់ក្អួត និងទល់លាមក។ បើយើងនៅតែបន្តមិនញុំាអាហារ យើងអាចបាត់បង់ស្មារតី ឬប្រកាច់​ព្រោះ​រាងកាយយើងគ្មានថាមពលគ្រប់គ្រាន់។ ២. ធាត់ ការ​រំលងមិនញុំា​អាហារអាចធ្វើឱ្យយើងញ៉ាំ​លើស​កម្រិតនៅពេលក្រោយ និងអាចធ្វើឱ្យ​យើង​ញុំា​អាហារ​ដែលមិនល្អចំពោះសុខភាពដោយសារការឃ្លានជ្រុល។ ប្រសិនបើ​យើង​ញ៉ាំ​ច្រើន​ជ្រុល​ញឹក​ញាប់​អាច​នាំឱ្យយើង​ឡើង​ទម្ងន់។ វិទ្យាស្ថានជាតិជំងឺទឹកនោមផ្អែម ជំងឺទាក់ទងប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមនៅសហរដ្ឋអាមេរិក (NIDDK) បានលើកឡើងថា ការលើស​ទម្ងន់ ឬធាត់ប៉ះពាល់​ដល់ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ហើយអាចនាំឱ្យមានផលវិបាកដូចជាជំងឺលើសសម្ពាធ​ឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃ​ឈាមខួរក្បាលជាដើម។ ចង់គណនា BMI ចុចទីនេះ! ៣. អារម្មណ៍មិនល្អ ការរំលង​ពេលញុំាអាហារ ឬការញុំាអាហារមិនទៀងពេល​អាចធ្វើឱ្យកម្រិតជាតិ​ស្ករ​ក្នុងឈាម​ធ្លាក់ចុះ​ដែល​ធ្វើឱ្យយើងមានអារម្មណ៍ច្របូកច្របល់ ថប់បារម្ភ និងមួម៉ៅ។ ៤. ថ្នាំគ្មានប្រសិទ្ធភាព ការ​រំលង​ពេល​ញុំាអាហារ​អាច​នឹង​ធ្វើឱ្យ​បាត់បង់​តុល្យភាព​​រវាង​អាហារ និង​ថ្នាំទឹកនោមផ្អែម ដែល​ធ្វើឱ្យ​​កម្រិត​ជាតិស្ករក្នុងឈាមធ្លាក់ចុះទាបពេក ឬ​ឡើង​ខ្ពស់ពេក និងអាចបណ្តាលឱ្យមានគ្រោះថ្នាក់។ អ្នកជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេល​ញុំាអាហារ ឬញុំាអាហារមិនទៀងពេលទេព្រោះ ការធ្វើបែបនេះ​ធ្វើឱ្យជាតិស្ករក្នុងឈាមគ្មានស្ថិរភាព។ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមយើងគួរញុំាអាហារ ១ ថ្ងៃ ៣ ដងឱ្យទៀងពេល ញុំាអាហារសម្រន់ ញុំាទឹក ២ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព

ទឹក​នោម​ផ្អែម ជា​ជំងឺ​មួយ​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ថែទាំ​សុខភាព​ខ្លាំង​មែនទែន បើ​មិន​ដូច្នោះ​ទេ អាច​វិវត្ត​ទៅ​ជា​​កើត​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត កាន់​តែ​ធ្វើ​ឲ្យ​សុខភាព​ឌុន​ដាប។ ក្នុង​ការ​ថែ​ទាំ​សុខភាព​ឲ្យ​ល្អ អ្នក​ជំងឺទឹក​នោមផ្អែម​ត្រូវ​តម​អាហារ​មួយ​ចំនួន តាមដាន​កម្រិត​ជាតិ​ស្ករទៀង​ទាត់ និង​ហាត់​ប្រាណ​ជា​ប្រចាំ ប៉ុន្តែ​បើ​គ្មាន​ពេល​ហាត់​ប្រាណ​គ្រប់​គ្រាន់​ទេ គ្នា​យើង​មាន​ជំងឺ​​ទឹក​នោម​ផ្អែម អាច​អនុវត្ត​សកម្មភាព​តូចតាច​ណែនាំ​ដោយ​គ្រូពេទ្យ​ឯកទេស​ទឹក​នោម​ផ្អែម​តែ​ម្ដង។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​​ផ្អែម ​ឲ្យ​ដឹង​ថា ការងារ​បញ្ចេញ​ពលកម្ម​តូចតាច​ផ្សេងៗ​ក្នុង​ផ្ទះ​មួយ​ចំនួន​ក៏​ជា​លំហាត់​ប្រាណ​ដែរ ហើយ​អាច​មាន​តម្លៃ​ដូច​ការ​ដើរ ដែល​ជា​លំហាត់​ប្រាណ​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នកមាន​​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ​៖ – បោស​ផ្ទះ ជូត​ផ្ទះ ជូត​កញ្ចក់ ក្នុង​រយៈ​ពេល ៤៥នាទី/ថ្ងៃ – ដើរ​លេង ឬ​ដើរ​មើល​ទំនិញ​ក្នុង​ផ្សារ​រយៈ​ពេល ៤០នាទី/ថ្ងៃ – ដាំ​ដុះ​ដំណាំ​ក្នុង​សួន​ច្បារ ឬ​ចំ​ការ​ក្នុង​រយៈ​ពេល ៣០នាទី/ថ្ងៃ – ឡើង​ជណ្ដើរ​ដោយ​ជើង​ក្នុង​រយៈ​ពេល ១៥នាទី/ថ្ងៃ – ដើរ​ក្នុង​ល្បឿន ៥គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង រយៈ​ពេល ៣០នាទី/ថ្ងៃ – ធាក់​កង់​ក្នុង​ល្បឿន ១២គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង រយៈ​ពេល ៣០​នាទី/ថ្ងៃ – រាំ​កម្សាន្ត​ក្នុង​រយៈ​ពេល ៣០នាទី/ថ្ងៃ – ហែល​ទឹក​ក្នុង​រយៈ​ពេល ២៥នាទី/ថ្ងៃ – លេង​បាត់​ទាត់ បាល់​បោះ​ក្នុង​រយៈ​ពេល ២៥នាទី/ថ្ងៃ។ វេជ្ជបណ្ឌិត​ដដែល​បន្ត​ឲ្យ​ដឹង​ថា លំហាត់​ប្រាណ​ទៀង​ទាត់​មាន​ផល​ប្រយោជន៍​សំខាន់​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​រួម​មាន ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ ជាតិ​ខ្លាញ់​ក្នុង​ឈាម សម្ពាធ​ឈាម​ថយ​ចុះ ការពារ​មិន​ឲ្យ​មាន​កំណកខ្លាញ់​ក្នុង​សរសៃ​ឈាម និង​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ជាដើម។


ជំងឺទឹកនោមផ្អែមប្រភេទ២

គិតតែ២០១៩ កម្ពុជា​ចំណាយ​​ថ្លៃព្យាបាលជំងឺទឹកនោមផ្អែមជាង​ ១០០​លាន​ដុល្លារ​

ចំនួន​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​​កម្ពុជា​មាន​ការ​កើន​ឡើង​ជាង​មួយ​ភាគ​រយ​ចាប់​ពី​ឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០១៩​។ នេះ​បើ​តាម​តួលេខ​របស់​សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ​ IDF។ សម្រាប់​​ឆ្នាំ​២០១០ អង្គការ​មួយ​នេះ​បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​សរុប​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ចំនួន​៥,២​ភាគ​រយ និង​នៅ​ឆ្នាំ​២០១៩ តួលេខ​បាន​ឡើង​ដល់​៦,៤​ភាគ​រយ​។ ដូច​គ្នា​ដែរ ក្នុង​ចំណោម​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់ មាន​រហូត​ដល់៦២​ភាគ​រយ​ មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​​។ ចំណែក​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា​វិញ​ សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ​ បាន​រក​ឃើញ​ថា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​២២​នាក់​​ស្លាប់​ក្នុង​​មួយ​ថ្ងៃ​ គិត​ក្នុង​ឆ្នាំ​២០១៩​។​ បើ​និយាយ​ដល់​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ ស្ថាប័ន​អន្តរ​ជាតិ​នេះ​បាន​រក​ឃើញ​ថា​អ្នក​ជំងឺ​ម្នាក់​ចំណាយ​ប្រហែល២៣៨​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ​បើ​និយាយ​ពី​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់ ជា​សរុប​ក្នុង​ឆ្នាំ​២០១៩ មាន​ប្រហែល​១០២​លាន​ដុល្លារ​អាមេរិក​។ ​​​​​​​​​ស្ថាប័ន​មួយ​នេះ បាន​ប៉ាន់​ប្រមាណ​ដែរ​ថា ក្នុង​ឆ្នាំ​​២០៣០ ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​លើ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ឡើង​ដល់​១៤៥,៩​លាន​ដុល្លារ​អាមេរិក​។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ គួរ​បញ្ជាក់​ថា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​សរុប​មាន​ប្រហែល​៩០​​លាន​នាក់​ក្នុង​ឆ្នាំ​២០២១​។ បើ​និយាយ​ដល់កម្រិត​ពិ​ភព​​លោក​វិញ​​មាន​មនុស្ស​វ័យ​ចន្លោះ​ពី​២០​ទៅ​៧៩​ឆ្នាំ ចំនួន៥៣៧​លាន​នាក់​រស់​នៅ​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​៤​ភាគ​៥​នៃ​អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​។ ​​​​ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ឡើង​តាម​រយៈ​ការ​មាន​របប​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព ធាត់​លើស​ទម្ងន់ និង​ការ​មិន​សូវ​បញ្ចេញ​កម្លាំង​ពល​កម្ម​ជា​ដើម។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​មិនទ​ទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​អាច​មាន​ហានិភ័យ​សុខ​ភាព​ច្រើន​យ៉ាង​ដល់​សរីរាង្គ​កាយ ពិសេស​គឺ​ប្រ​ឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​។


ជំងឺទឹកនោមផ្អែមប្រភេទ២

បើចេញរោគសញ្ញា ៥ នេះ កូនអាចមានជំងឺទឹកនោមផ្អែមប្រភេទ២

ម៉ាក់​ប៉ា​ច្បាស់​ជា​ដឹង​ហើយ​ថា កូន​តូចៗ​អាច​ប្រឈម​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម ប្រសិន​បើ​បណ្ដោយ​ឲ្យ​ញ៉ាំ​អាហារ​មិន​ល្អ​មួយ​ចំនួន។ ក្មេង​ៗ​ភាគ​ច្រើន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ តែ​ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង ហើយ​ម៉ាក់​ប៉ា​អាច​ដឹង​បាន​ដោយ​សង្កេត​មើល​សញ្ញា ៥ ធំ​ៗ​ក្នុង​អត្ថបទ​នេះ។​​​ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ប៉ះពាល់​ដល់​របៀប​ដែល​រាងកាយ​កូន​យើង​ដំណើរ​ការ​ជាតិ​ស្ករ (គ្លុយ​កូស)។ ចំពោះ​ជំងឺ​នេះ បើ​គ្មាន​ការ​ព្យាបាល​ទេ​អាច​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាមកើន​ឡើង​នាំ​ឲ្យ​មាន​ផល​វិបាក​រយៈ​ពេល​វែង។ រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង អាច​វិវត្ត​បន្តិច​ម្ដងៗ ដែល​មិន​មាន​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។ ជួន​កាល ជំងឺ​នេះ​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ក្នុង​អំឡុង​ពេល​អា​អូន​ទៅ​ពិនិត្យ​សុខភាព​​ប្រចាំឆ្នាំ​។ ប៉ុន្តែ យើង​អាច​សង្កេត​មើល​​ថា​កូន​​មាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ បាន​ដោយ​សញ្ញា៖ [embed-health-tool-pregnancy-weight-gain] – ស្រេក​ទឹក និង​នោម​ញឹក​ញាប់៖ ជាតិ​ស្ករ​ដែល​លើស​ក្នុង​ឈាម​របស់​អា​អូន​អាច​ទាញ​យក​ជាតិ​ទឹក​ចេញ​ពី​ជាលិកា​ក្នុង​រាងកាយ ជា​ហេតុ​បណ្ដាល​កូន​ស្រេក​ទឹក និង​នោម​ច្រើន​ជាង​ធម្មតា។ – អស់​កម្លាំង៖ កង្វះ​ជាតិ​ស្ករ​នៅ​ក្នុង​កោសិកា​របស់​រាងកាយ​កូន អាច​ធ្វើ​ឲ្យ​អា​អូន​ឆាប់​ហត់ អស់​កម្លាំង។ – ស្រវាំង​ភ្នែក៖ បើ​ជាតិ​ស្ករ​ក្នុង​ឈាម​កូន​ខ្ពស់​ពេក ភ្នែក​របស់​កូន​អាច​នឹង​ស្រវាំង មើល​មិន​សូវ​ច្បាស់។ ជួន​កាល អា​អូន​ពិបាក​ផ្ដោត​អារម្មណ៍​ក៏​មាន។ – ឡើង​ខ្មៅ​លើ​ស្បែក៖ មុន​ពេល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង តំបន់​មួយ​ចំនួន​នៃ​ស្បែក​ចាប់​ផ្ដើម​ឡើង​ជាំ ភាគ​ច្រើន​នៅ​ជុំវិញ​ក ឬ​ក្លៀក​។ – ស្រក​ទម្ងន់៖ បើ​គ្មាន​ថាមពល​ដែល​ស្ករ​ផ្គត់ផ្គង់​ទេ ជាលិកា​សាច់ដុំ និង​ជាតិ​ខ្លាញ់​នឹង​ថយ​ចុះ។ ទោះ​យ៉ាង​ណា​ក៏​ដោយ បញ្ហា​ស្រក​ទម្ងន់​មិន​សូវ​មាន​លើ​ក្មេង​កើត​ជំងឺ​ប្រភេទ​២ ដូច​ក្មេង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ទេ។ យ៉ាង​ណា​មិញ ម៉ាក់​ប៉ា​អាច​ទប់​ស្កាត់​កូន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង​បាន ដោយ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​មួយ​ចំនួន​ដោយ ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព និង​នាំ​កូន​ៗ​ហាត់​ប្រាណ​ជា​ប្រចាំ។ ជា​ពិសេស ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​កាត់​បន្ថយ​ការ​ញ៉ាំ​ចំណី​អាហារ​ផ្អែម​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ