២.ផលប៉ះពាល់របស់ថ្នាំ
ផលប៉ះពាល់របស់ថ្នាំមួយចំនួនក៏អាចបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមហើមជើងបាន ពិសេសពពួកថ្នាំប្រឆាំងការរលាកឬ ថ្នាំលើសឈាមមួយចំនួន។ បើមានផលរំខានបែបនេះត្រូវពិភាក្សាជាមួយគ្រូពេទ្យដើម្បីប្តូរថ្នាំទៅប្រភេទផ្សេង។
៣.បញ្ហាតម្រងនោម
អ្នកមានជំងឺទឹកនោមផ្អែមយូរឆ្នាំហើយមិនបានគ្រប់គ្រងជាតិស្ករឲ្យត្រឹមត្រូវតាមគោលដៅ នោះនឹងបង្កឲ្យប៉ះពាល់ដល់តម្រងនោម។ នៅពេលដែលតម្រងនោមមិនអាចបំពេញមុខងារបាន ក៏មិនអាចច្រោះកាកសំណល់ និងជាតិសូដ្យូមពីឈាមបានល្អ នឹងបណ្ដាលឲ្យមានអាការៈហើមជើង។
៤.ខ្សោយបេះដូង
អ្នកមានជំងឺទឹកនោមផ្អែមយូរឆ្នាំមិនអាចគ្រប់សម្ពាធឈាម ឬជាតិស្ករបានល្អក៏បណ្ដាលប៉ះពាល់ដល់បេះដូង។ ករណីនេះអាចជាជំងឺខ្សោយបេះដូង ដែលជាមុខសញ្ញាមួយបង្កផលលំបាកទៅជាអាការៈហើមជើងនេះបានដែរ។ ព្រោះករណីដែលបេះដូងមិនអាចបំពេញមុខងារបានល្អ ពោលការច្របាច់ឈាម មិនអាចបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យកើតអាការៈហើយមជើងនេះនេះបាន។