ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

អ្នកវិទ្យាសាស្ត្រ បង្ហាញពីភាពជោគជ័យនៃឱសថព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់

អ្នកវិទ្យាសាស្ត្រជាច្រើន បាន​បង្ហាញពីភាព​ជោគ​ជ័យរបស់​ឱសថព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​ប្រើប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱសថ​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាមហៅ​កាត់ថា GLP-1 ក៏ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱសថទិព្វ ផង​ដែរ​។ តម្រូវការឱសថ​សម្រក​ទម្ងន់នេះ​ ដែល​​​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​យីហោជាច្រើន​ដូច​ជា Ozempic, Wegovy, Mounjaro និង Zepbound នោះ នៅ​តែ​បន្ត​កើន​ឡើង ស្រប​ពេល​ដែល​ការ​សិក្សា​នា​ពេល​ថ្មី​ៗ​ បង្ហាញ​ថា ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​អាមេរិក​ចំនួន​៨នាក់ បាន​ប្រើប្រាស់ ឬ​កំពុង​ប្រើប្រាស់​ឱសថ​ទាំងនេះ ដើម្បី​ព្យា​បាល​ជំ​ងឺ​ទឹកនោម​ផ្អែម ជំ​ងឺ​បេះដូង ឬ​ជំ​ងឺ​ធាត់​។ ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បណ្តាញ​សារ​ព័ត៌​មាននានា​ រួម​ទាំង​អ្នកជំ​ងឺ និង​វេជ្ជបណ្ឌិតជាច្រើននាក់ បាន​ចាត់​ទុក GLP-1 ជា «ឱសថទិព្វ» ដោយ​សារ​តែ​ប្រសិទ្ធ​ភាព​នៃ​ការ​សម្រក​ទម្ងន់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​របស់វា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​។ ទោះ​បី​​ជា​មាន​ការ​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ឱសថ​នេះ​ក៏ដោយ ប៉ុន្តែ ព័ត៌​មាន​អំពី​ផល​ប៉ះ​ពាល់​របស់ឱសថនេះ​​លើ​ប្រព័ន្ធសរីរាង្គរាងកាយ មិន​ទាន់​មាន​ភាព​ទូទំទូលាយ​នៅឡើយ​ទេ​។ បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​នាក់​នៅ​សាកល​វិទ្យាល័យវេជ្ជសាស្ត្រ Washington ក្នុង​ទីក្រុង St. Louis និង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព និង​កិច្ច​ការអតីតយុទ្ធជន St. Louis បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ​ចំពោះ​លទ្ធផល​សុខភាព ក្នុង​ចំណោម​​អ្នក​ជំ​ងឺ​ទឹកនោម​​ផ្អែម​​ច្រើន​ជាង​២លាននាក់ ដែល​កំពុង​តែ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​នេះ។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ […]

អត្ថបទផ្សេងទៀតពី ជំងឺទឹកនោមផ្អែម

ស្វែងរក ជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

គ្រប់គ្រង​ជាតិស្ករមិនបាន អាចប៉ះពាល់ខួរក្បាលសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម បញ្ហាចំបងបំផុតគឺការឡើងចុះជាតិស្ករមិនទៀងទាត់ ហើយបើគ្រប់គ្រងមិនបានល្អនឹង​បង្កផលវិបាកច្រើនទៅលើសុខភាព ដូចជាតម្រងនោម បេះដូង ភ្នែក បូករួមទាំងផ្នែកខួរក្បាលផង​ដែរ។ ដូច្នេះការគ្រប់គ្រងជាតិស្ករ គឺជារឿងចំាបាច់មិនអាចប្រហែសបានសម្រាប់អ្នកទឹកនោមផ្អែម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទំនាក់ទំនងខួរក្បាលនិងជំងឺទឹកនោមផ្អែម ខួរក្បាលគឺជាមជ្ឈមណ្ឌលគ្រប់គ្រងសំខាន់បំផុតរបស់រាងកាយ ហើយក៏មានទំនាក់ទំនងខ្លាំងនឹងប្រព័ន្ធសរសៃ​ឈាម។ ខួរក្បាលអាចមានសុខភាពល្អ ក៏អាស្រ័យលើចរន្ដឈាមអាចដឹកនាំអុកស៊ីសែន និងផ្គត់ផ្គង់សារធាតុចិញ្ចឹម​​បានគ្រប់គ្រាន់ ពិសេសកម្រិតគ្លុយកូសដែលស្រូបចេញពីរបបអាហារ។ គ្លុយកូសគឺជាប្រភពយ៉ាងសំខាន់ជជំរុញឲ្យខួរក្បាលមានថាមពលអាចដំណើរការល្អ បញ្ជាលើសរីរាង្គទាំង​​អស់ និងជំនួយការចងចាំ។ ក្នុងករណីដែលកម្រិតជាតិស្ករក្នុងឈាមប្រែប្រួល មិនថាឡើងខ្ពស់ពេក ឬទាបពេកដោយមិនបានព្យាបាល​ត្រឹមត្រូវនឹងប៉ះពាល់ដល់ខួរក្បាល។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមគ្រប់ប្រភេទ ដែលមិនអាចគ្រប់គ្រងជាតិស្ករ​ក្នុង​ឈាម​​បានល្អ ប្រឈមគ្រោះថ្នាក់ខួរក្បាល ដូចជាការគ្រោះថ្នាក់សរសៃឈាមខួរក្បាល ចុះខ្សោយការចង​ចាំ ជំងឺភ្លេចភ្លាំង ខូចប្រព័ន្ធប្រសាទ និង វង្វេងជាដើម។ អ្នកជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករអាចប្រែប្រួលគ្រប់ពេល ព្រោះអ្នកជំងឺមានបញ្ហាចុះខ្សោយការផលិតអ័រម៉ូនអាំងស៊ុយលីន ឬមិនអាចផលិតបានទាល់តែសោះដូចជាអ្នកជំងឺទឹក​នោម​ផ្អែមប្រភេទ១ដែលត្រូវចាក់អាំងស៊ុយលីនជាប្រចាំ។ តាមការបង្ហាញរបស់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់អាមេរិក (CDC) បញ្ជាក់ថាអ្នកជំងឺទឹកនោមផ្អែមត្រូវប្រុងប្រយ័ត្ន ថ្វីត្បិតខួរក្បាលត្រូវការជាតិគ្លុយកូសចាំបាច់មែន ប៉ុន្ដែក៏មិនអាចច្រើនពេកនោះទេ។ ដូច្នេះប្រ​សិនបើជាតិស្ករកើនឡើងច្រើនពេកអាចដាក់សម្ពាធលើខួរក្បាលវិញ និងបង្កដាច់សរសៃឈាមតូចៗក្នុងខួរក្បាល និងអាចបណ្ដាលឲ្យស្វិតកោសិកា ។ ចំពោះករណីជាតិស្ករចុះទាបនៅក្រោម ៧០ មិល្លីក្រាម/ដេស៊ីលីត្រវិញ ក៏ប៉ះពាល់ដល់ខួរក្បាលដូចគ្នា។ តួយ៉ាងអ្នកជំងឺនឹងមានអាការៈ វិលមុខ អស់កម្លាំង ខ្សោយ ឆាប់ខឹង និងញ៉័រ។ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

បើស្ថិតក្នុងដំណាក់កាលត្រៀមកើតទឹកនោមផ្អែម គួរ​ការពារ​ខ្លួនបែបម៉េចល្អ?

ត្រៀមកើតទឹកនោមផ្អែមគឺជាស្ថានភាពមួយដែលសុខភាពរាងកាយមានភាគរយខ្ពស់រហូតទៅ​ដល់ ៧០%នឹងវិវត្ដកើតជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនជាមិនបានការពារ គ្រប់គ្រងជាតិស្ករ ឬផ្លាស់ប្ដូររបៀបរស់នៅបានល្អនោះទេ។ ជាក់ស្ដែងយើងអាចសម្គាល់ដឹងខ្លួនឯងស្ថិតក្នុងស្ថានភាពត្រៀមកើតទឹកនោមផ្អែមប្រភេទ២ តាមរយៈរោគសញ្ញាទើបចាប់ផ្ដើមមាន ដូច​ជា​ការស្រេកទឹកខ្លាំង អស់កម្លាំង នោមញឹក ស្រកគីឡូ ស្រវាំងភ្នែក និង​ឃ្លានអាហារខុសពីធម្មតា ដែលរោគសញ្ញាទាំងនេះស្ថិតក្នុងការសង្ស័យ។ ដើម្បីកាន់តែច្បាស់ គ្រូពេទ្យនឹងធ្វើតេស្ដ HbA1c មើលកម្រិតជាតិស្ករ ៣ខែចុងក្រោយ ប្រសិនលទ្ធផលបង្ហាញថាជាតិស្ករនៅចន្លោះពី ៥,៧% ទៅ ៦,៤% នោះគឺស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែមហើយ។ តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែម? ត្រៀមកើតទឹកនោមផ្អែម មានន័យថាមិនទាន់កើតជំងឺទឹកនោមផ្អែមទាំងស្រុងនោះទេ ដូច្នេះយើងនៅមានសង្ឃឹមអាចការពារខ្លួនឯងបាន ប្រសិនជាអនុវត្ដវិធីរស់នៅបានល្អ។ ១.សម្រកទម្ងន់ ធាត់លើសទម្ងន់ជាកត្ដាមួយងាយប្រឈមកើតជំងឹទឹកនោមផ្អែមណាស់ ដូច្នេះត្រូវគ្រប់គ្រងទម្ងន់ឲ្យបានល្អ ស្របតាមស្ដង់ដារអាយុ និង កម្ពស់។ យើងអាចជ្រើសរើសវិធីសម្រកទម្ងន់ណាមួយដែលមានភាពងាយស្រួល ដូចជាការហាត់ប្រាណ ការគ្រប់គ្រងរបបអាហារជាដើម។ ប៉ុន្ដែមិនត្រូវប្រើប្រាស់ ថ្នាំសម្រកទម្ងន់ដែលគ្មានគ្មានវេជ្ជបញ្ជា គ្មានប្រភពច្បាស់លាស់ ឬ មិនបានទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវឡើយ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.គ្រប់គ្រងរបបអាហារ ការគ្រប់គ្រងរបបអាហារ ក៏ជាវិធីមួយសំខាន់អាចទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែមបានផងដែរ។ របបអាហារដែលត្រូវជៀសវាង ដូចជា ពពួកអាហារកែច្នៃ អាហារមានកូលេសេ្ដរ៉ូលខ្ពស់ អាហារខ្លាញ់ អាហារប្រៃពេក ផ្អែមពេក បូករួមទាំងពពួកភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ និងពពួកគ្រឿងស្រវឹងផងដែរ។ បន្ទាប់ពីនោះគួរបង្កើតទម្លាប់ញ៉ាំអាហារសម្បូរបន្លែ ផ្លែឈើ […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមងាយ​ប្រឈម​ជំងឺបេះដូងមកពីមូលហេតុទាំងនេះ!

អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ អាចប្រឈមហានិភ័យខ្ពស់កើតជំងឺបេះដូងជាងមនុស្សធម្មតា។ ព្រោះថាជំងឺ​បេះ​ដូង​ភាគច្រើនកើតឡើង ដោយសារការមិនបានគ្រប់គ្រងសម្ពាធឈាមបានល្អ បូករួមទាំងជាតិស្ករ និង ខ្លាញ់ជាដើម។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមដែលមិនទាន់ឈានទៅរកជំងឺបេះដូងត្រូវដឹង និងការ​ពារ​ចំណុចនេះ។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(CDC) អាមេរិកបានបង្ហាញថា ជាច្រើនឆ្នាំកន្លងមកនេះ គេសង្កេតឃើញការកើនឡើងជាតិស្ករក្នុងឈាមរបស់អ្នកទឹកនោមផ្អែម អាចបណ្ដាលឲ្យប៉ះពាល់ទៅសរសៃ​ឈាម​តូចធំ និង ប្រព័ន្ធប្រសាទគ្រប់គ្រងទៅលើបេះដូង។ ក្រៅពីការកើនឡើងជាតិស្ករ អ្នកជំងឺទឹកនោមផ្អែមអាចប្រឈមនឹងបញ្ហាបីយ៉ាងផ្សេងទៀតងាយបង្កទៅជាជំងឺ​បេះដូងបាន ដូចជា ការកើនឡើងសម្ពាធឈាម ការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ក្នុងសរសៃឈាម និងការកើនឡើង​កំណកខ្លាញ់បណ្ដាលឲ្យក្រិនសរសៃឈាមជាដើម។ កត្ដាមួយចំនួនដែលបណ្ដាលឲ្យអ្នកទឺកនោមផ្អែមជួបបញ្ហាទាំងនេះដូចជា ការជក់បារី ការលើសទម្ងន់ បញ្ហាធាត់ រាង​កាយមិនសូវមានសកម្មភាព ការញ៉ាំអាហារប្រៃ ញ៉ាំអាហារខ្លាញ់ និងផឹកគ្រឿងស្រវឹង។ តើជំងឺបេះដូងប្រភេទណាប្រឈមកើតលើអ្នកទឹកនោមផ្អែមច្រើន? អ្នកទឹកនោមផ្អែមភាគច្រើនប្រឈមកើតជំងឺខ្សោយបេះដូងច្រើន។ ជំងឺខ្សោយបេះដូងគឺជាលក្ខខណ្ឌមួយដែលដំណើរការបេះដូងមិនអាចធ្វើការច្របាច់ឈាមបញ្ជូនទៅសរីរាង្គកាយបានល្អ។ ករណីនេះអ្នកជំងឺអាចប្រ​ឈម​​ផល​​វិបាកដូចជា ការហើមជើង កើនឡើងសារធាតុរាវក្នុងសួតដែលជាមូលហេតុធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម។ ជំងឺខ្សោយបេះដូងនឹងវិត្ដកាន់តែខ្លាំងទៅៗ ប្រសិនជាមិនបានព្យាបាលឲ្យត្រឹមត្រូវនោះទេ។ [embed-health-tool-heart-rate] វិធីការពារជំងឺបេះដូងពីជំងឺទឹកនោមផ្អែម អ្នកកើតជំងឺទឹកនោមផ្អែម មិនប្រាកដថាត្រូវកើតជំងឺបេះដូងទាំងអស់នោះទេ ប្រសិនបើអនុវត្ដនូវិធីសំខាន់ៗទាំងនេះបាន ដូចជា៖ គ្រប់គ្រងរបបអាហារ៖ បង្កើនការញ៉ាំបន្លែ ផ្លែឈើ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងពពួកប្រូតេអ៊ីន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។ ត្រូវកាត់បន្ថយប្រភេទអាហារខ្លាញ់ អាហារប្រៃ និង ពពួកភេសជ្ជៈមានជាតិស្ករខ្ពស់ បូករួមទាំងជាតិស្រវឹង។ សម្រកគីឡូ៖ សម្រកគីឡូក៏ជារឿងចាំបាច់ត្រូវធ្វើផងដែរ ព្រោះការសម្រកគីឡូអាចកាត់បន្ថយហានិភ័យនៃការកើនឡើងខ្លាញ់ក្នុងសរសៃឈាម និង ជាតិស្ករផងដែរ។ រក្សាទម្ងន់ស្របតាមកម្ពស់ស្ដង់ដារ ទើបជាវិធីល្អសម្រាប់សុខភាព។ ចង់គណនា […]


ជំងឺទឹកនោមផ្អែមប្រភេទ១

៦ចំណុចអ្នកទឹកនោមផ្អែមប្រភេទ១ត្រូវដឹង មុន​ចាប់​ផ្ដើម​ហាត់ប្រាណ​

អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ បើចូលចិត្ដការរត់ហាត់ប្រាណក៏ជាការប្រសើរ ព្រោះការហាត់ប្រាណក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ សម្រួលសរសៃឈាមបេះដូង ជួយសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យប្រឈមផ្សេង​ៗទៀត​ជា​ច្រើន​។ ប៉ុន្ដែដើម្បីឲ្យការហាត់ប្រាណមានប្រសិទ្ធភាព អ្នកជំងឺត្រូវក៏ត្រូវស្វែងយល់ពីចំណុចសំខាន់មួយចំនួន។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ពិនិត្យជាតិស្ករ មុនពេលចាប់ផ្ដើមហាត់ប្រាណ​ដូច​ជា​រត់ ចំណុចសំខាន់ដែលអ្នកជំងឺត្រូវដឹងនោះគឺ ការមើលកម្រិតជាតិស្ករជាមុនសិន។ តួយ៉ាងប្រសិនបើកម្រិតជាតិស្ករនៅក្រោម ១០០ មីល្លីក្រាម/ដេស៊ីលីត្រឈាម គឺមិនអាចចាប់ផ្ដើមរត់ភ្លាមៗបានទេ ពោលអ្នកជំងឺត្រូវញ៉ាំអាហារសម្រន់បន្ដិចសិន ជួយបង្កើនជាតិស្ករខ្ពស់ជាង១០០ ដើម្បីការពារការថយចុះជាតិស្ករ។ ម្យ៉ាងវិញទៀត ការពិនិត្យជាតិស្ករនេះ យើងត្រូវធ្វើឡើងទាំង មុនពេល អំឡុងពេល និងក្រោយពេលរត់។ ២.ត្រៀមអាហារសម្រន់ អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមថយចុះជាតិស្ករលឿននៅអំឡុងពេលរត់ហាត់ប្រាណ ដូច្នេះអ្នកជំងឺត្រូវត្រៀមអាហារសម្រន់ ឬទឹកផ្លែឈើផ្អែមៗជាប់ជាមួយ និងត្រូវពិនិត្យមើលជាតិស្ករផង​ដែរ​។ ប្រសិនជាតិស្ករអ្នកជំងឺនៅខ្ពស់ជាង ១០០មីល្លីក្រាម/ដេស៊ីលីត្រឈាម នោះអ្នកជំងឺក៏មិន ចាំបាច់ញ៉ាំអាហារសម្រន់ទាំងនោះដែរ ហើយអាចបន្ដរត់តាមធម្មតា។ ៣.គ្រប់គ្រងអាំងស៊ុយលីន ប្រសិនអ្នកជំងឺទើបចាក់អាំងស៊ុយលីន ឬប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករផ្សេងៗ គឺត្រូវរង់ចាំយ៉ាងហោច ១៥នាទីទើបអាច​រត់ហាត់ប្រាណ។ ព្រោះ១៥នាទីក្រោយការចាក់អាំងស៊ុយលីន ឬប្រសិទ្ធភាពរបស់ថ្នាំនឹងអាចឲ្យយើងប្រាកដថា កម្រិត​ជាតិស្ករ អាចស្ថិតនៅត្រង់កម្រិតគោលដៅដែលអាចរត់ហាត់ប្រាណបាន។ ប្រសិនបើអ្នកជំងឺប្រើប្រាស់ឧបករណ៍ចាក់អាំងស៊ុយលីនដោយស្វ័យប្រវត្ដិ ក៏ត្រូវពិនិត្យមើលឲ្យបានញឹកញាប់ផងដែរ។ ៤.ដឹងពីសញ្ញានៃការថយចុះជាតិស្ករ អ្នកជំងឺត្រូវដឹងពីអាការៈ និង សញ្ញាផ្សេងៗនៃការថយចុះជាតិស្ករ ពិសេសសម្រាប់អ្នកទើបចាប់ផ្ដើមហាត់លើកដំបូង។ ការថយចុះជាតិស្ករនៅចន្លោះពី៦០ -៧០ មិល្លីក្រាម/ដេស៊ីលីត្រឈាម អ្នកជំងឺនឹងបង្ហាញអាការៈ អស់កម្លាំង វិលមុខ ខ្សោយ ស្រវាំងភ្នែក ឈឺក្បាលជាដើម ដូច្នេះអ្នកជំងឺត្រូវតែដឹង […]


ជំងឺទឹកនោមផ្អែមប្រភេទ១

មូលហេតុសំខាន់ៗអ្នកទឹកនោមផ្អែមប្រឈមការបាត់បង់ចំណង់អាហារ​

អ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំអាហារឲ្យបានទៀងពេលវេលា គ្រប់គ្រាន់ ទៅតាមការណែរនាំរបស់គ្រូពេទ្យ ទោះបីមិនឃ្លានក៏ដោយ។ ការមិនញ៉ាំអាហារ ឬកាត់បន្ថយការញ៉ាំតាមអារម្មណ៍មិនឃ្លាន អាចបណ្ដាលឲ្យជាតិស្ករក្នុង​ឈាមថយចុះលឿន ព្រោះថាអាហារក៏ជាចំណែកមួយជួយគ្រប់គ្រងលំនឹងជាតិស្ករក្នុងឈាមដែរ។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! មានមូលហេតុច្រើនយ៉ាងដែលអ្នកជំងឺទឹកនោមផ្អែម មិនថាប្រភេទ១ ឬ ២នោះទេអាចប្រឈមនឹងការបាត់បង់ចំណង់អាហារ។ ១.បញ្ហាបាក់ទឹកចិត្ដ អ្នកជំងឺទឹកនោមផ្អែម ដែលគិតច្រើន ស្មុគស្មាញ បាក់ទឹកចិត្ដ ពិសេសអ្នកជំងឺដែលទើបទទួលលទ្ធផលធ្វើតេស្ដសុខភាពរកឃើញថាមានជំងឺទឹកនោមផ្អែម អាចប៉ះទង្គិចផ្លូវចិត្ដ ធ្វើឲ្យបាត់បង់ចំណង់អាហារបាន។​ តាមការបង្ហាញរបស់មន្ទីរព្យាបាល Mayo Clinic របស់អាមេរិកបានបញ្ជាក់ថា ការបាក់ទឹកចិត្ដ ការស្មុគស្មាញ កើត​ស្ដ្រេស ជាមូលហេតុធ្វើឲ្យអ្នកជំងឺប្រឈមនឹងការបាត់បង់ចំណង់អាហារ។ ២.បញ្ហាខ្សោយក្រពះ អ្នកជំងឺទឹកនោមផ្អែមមានបញ្ហាខ្សោយក្រពះ ក៏អាចបណ្ដាលឲ្យបាត់បង់ចំណង់អាហារបានដែរ។ តាមការបញ្ជាក់របស់សមាគមន៍អ្នកជំងឺទឹកនោមផ្អែមអាមេរិកបានបង្ហាញថា ខ្សោយក្រពះគឺជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម ក្រោយពេលដែលប្រព័ន្ធប្រសាទ ត្រូវបានប៉ះពាល់មិនអាចគ្រប់គ្រងទៅលើចលនាសាច់ដុំក្រពះបានល្អ ទើបបណ្ដាលឲ្យក្រពះមានភាពចុះខ្សោយ មិនអាចបំពេញមុខងារដូចធម្មតាបាន។ ការខ្សោយមុខងារក្រពះ មិនអាចរុញច្រានអាហារចូលទៅក្នុងពោះវៀនតូចបានល្អក៏អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈមិនសូវឃ្លានអាហារ។ ៣.ផលប៉ះពាល់ថ្នាំ ប្រសិទ្ធភាពថ្នាំគ្រប់គ្រងជាតិស្ករក្នុងឈាមមួយចំនួន ក៏អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈបាត់បង់ចំណង់អាហារបានដែរ។ ដូច្នេះប្រសិនបើអ្នកជំងឺជួបអាការៈបែបនេះ ត្រូវទៅជួបគ្រូពេទ្យ ដើម្បីផ្លាស់ប្ដូរថ្នាំចេញ។ ៤.គ្រុនក្ដៅ ផ្ដាសាយ អ្នកជំងឺទឹកនោមផ្អែមដែលមានអាការៈ ផ្ដាសាយ គ្រុនក្ដៅក៏អាចបណ្ដាលឲ្យថយចុះចំណង់អាហារបានដែរ។ ដូច្នេះអ្នកជំងឺត្រូវថែរក្សាសុខភាពឲ្យបានល្អ និងខិតខំញ៉ាំអាហារឲ្យបានទៀងពេល គ្រប់គ្រាន់ ទោះមិនឃ្លានក៏ដោយ។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ បណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

មូលហេតុអ្វីខ្លះអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ថយចុះជាតិស្ករពេលយប់?

ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរៃ ហើយត្រូវការគ្រប់គ្រងជាតិស្ករជាចាំបាច់ មិនឲ្យខ្ពស់ពេក ឬក៏ទាបពេកនោះទេ មិនដូច្នោះនឹងបង្ក​ការលំបាក ប៉ះពាល់ដល់សុខភាពអ្នកជំងឺ។ តួយ៉ាងអ្នកជំងឺទឹកនោមផ្អែប្រភេទ១ ត្រូវការគ្រប់គ្រងកម្រិតជាតិស្ករ​ល្អបំផុតតាមគោលដៅ គឺចន្លោះពី ៨០ ទៅ ១២០ មិល្លីក្រាម/ដេស៊ីលីត្រឈាម ប៉ុន្ដែករណីខ្លះ អ្នកជំងឺអាច​ថយចុះជាតិស្ករនៅពេលយប់ ដែលបញ្ហាទាំងនោះបណ្ដាលមកពីកត្តាមួយ​ចំនួន​។​ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ការតមអាហារលើសកម្រិត អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដែលមានបញ្ហាថយចុះជាតិស្ករពេលយប់ ក៏អាចបណ្ដាលមកពីការតមអាហារពេលល្ងាច ឬកាត់បន្ថយបរិមាណអាហារខុសពីធម្មតា។ ដូច្នេះអ្នកជំងឺត្រូវគ្រប់គ្រងអាហារឲ្យត្រឹម​ត្រូវ ស្របតាមតម្រូវ​ការរាងកាយ មិនគួរតិចពេក ឬឈានដល់ការបង្អត់នោះទេ។ ២.ការប្រើប្រាស់អាំងស៊ុយលីនលើសកម្រិត ការចាក់អាំងស៊ុយលីន អ្នកជំងឺត្រូវពិនិត្យឲ្យច្បាស់លាស់លើបរិមាណត្រូវប្រើពេលយប់។ មួយវិញទៀត អ្នកជំងឺក៏គួរតែពិនិត្យមើលឧបករណ៍ចាក់អាំងស៊ុយលីនផងដែរ ប្រសិនចំណុចណាមួយមានបញ្ហាក៏អាចបង្កឲ្យប៉ះពាល់បរិមាណជាតិស្ករក្នុងឈាមថយចុះបាន។ តួយ៉ាងការបញ្ចូលអាំងស៊ុយលីនលើសកម្រិត ដោយសារឧបករណ៍ចាក់អាំងស៊ុយលីនស្វ័យប្រវត្ដិមានបញ្ហា មិនអាចកំណត់បរិមាណអាំងស៊ុយលីនបានច្បាស់លាស់។ ៣.ការហាត់ប្រាណ ការហាត់ប្រាណពេលល្ងាចខ្លាំងពេក ធ្វើឲ្យរាងកាយប្រើប្រាស់ថាមពលខ្លាំង ក៏ជាកត្ដាមួយធ្វើឲ្យជាតិស្ករពេលយប់ចុះទាប ពិសេសអ្នកជំងឺហាត់ប្រាណខ្លាំង ហើយកាត់បន្ថយរបបអាហារពេលល្ងាច ព្រោះភ័យខ្លាចការឡើងជាតិស្ករពេលយប់។ ដូច្នេះអ្នកជំងឺដែលហាត់ប្រាណ ប្រើប្រាស់ថាមពលខ្លាំង ត្រូវតែញ៉ាំឲ្យបានគ្រប់គ្រាន់ និង ពិនិត្យមើលកម្រិតជាតិស្ករឲ្យបានត្រឹមត្រូវមុនពេលចូលគេង។ ៤.ការផឹកស្រា ការផឹកស្រាច្រើន មុនពេលចូលគេង ក៏ជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាម អាចចុះបានដែរនៅពេលយប់ ដូច្នេះចូរប្រុងប្រយ័ត្នចំណុចនេះ សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែមប្រភេទ១។ ជាការល្អគួរតែកាត់បន្ថយគ្រឿង​ស្រវឹង ឬអាចញ៉ាំត្រឹមបន្ដិចបន្តួចជាការល្អ។ រោគសញ្ញាអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ថយចុះជាតិស្ករពេលយប់ គេងមិនលក់ គេងភ្ញាក់ ប្រែសំឡេងខុសធម្មតា ភ្ញាក់ពីគេងអស់កម្លាំង និងឈឺក្បាល […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម​ អាចញ៉ាំទឹកដោះគោបានអត់?

អ្នកជំងឺទឹកនោមផ្អែមមួយចំនួនអាចឆ្ងល់ថា បើទឹកដោះគោមានផ្ទុកសារធាតុកាបូនអ៊ីដ្រាត ជាតិខ្លាញ់បែបហ្នឹង តើញ៉ាំទៅអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាម ប៉ះពាល់សុខភាពដែរឬទេ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជាក់ស្ដែងណាស់ ការព្រួយបារម្ភធំបំផុតរបស់​អ្នកទឹកនោមផ្អែមមិនថាប្រភេទ១ ឬ២នោះ គឺការគ្រប់គ្រងរបបអាហារនេះតែម្ដង ដែលអាចលងបន្លាចអារម្មណ៍ពួកគាត់ស្ទើតែមិនហ៊ានញ៉ាំអ្វីផ្ដេសផ្ដាសទាល់តែសោះ។ តួយ៉ាងដូចជា ពពួកទឹកដោះគោនេះ ក៏នៅតែជាចម្ងល់ពួកគាត់ផងដែរ។ [embed-health-tool-heart-rate] ចំពោះប្រភេទទឹកដោះគោបានឆ្លងកាត់ការត្រួតពិនិត្យលើគុណភាពស្ដង់ដារសុវត្ថិភាព គឺជាពពួកអាហារបំប៉នល្អបំផុតជំនួយដល់សុខភាព អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទអាចញ៉ាំបានទោះបីទឹកដោះគោទាំងនោះមានផ្ទុកសារធាតុកាបូអ៊ីដ្រាត និង ខ្លាញ់ក៏ដោយ តែមិនមែន​​ជា​ប្រភេទ​ទឹក​ដោះ​គោខាប់ដែល​មាន​កម្រិត​ជាតិផ្អែម​ខ្លាំង​នោះទេ​។ ម្យ៉ាងវិញទៀត អ្នកជំងឺទឹកនោមផ្អែមមិនប្រាកដថាត្រូវតែតបអាហារដែលមានសារធាតុទាំងពីរប្រភេទនោះរហូតនោះដែរ។ ប៉ុន្ដែការញ៉ាំក៏ត្រូវប្រុងប្រយ័ត្នចំណុចមួយចំនួន​ដែរ​។​ ១.បញ្ហាអាលែកហ្ស៊ី ទឹកដោះគោមានមានសន្ទស្សន៍ជាតិស្ករទាប ចន្លោះពី ៣០ ទៅ ៤០ ហើយមានសារធាតុចិញឹមច្រើន ក្នុងនោះមានដូចជា ពពួកប្រូតេអ៊ីន វីតាមីន រ៉ែ ដែលល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែម ប៉ុន្ដែមានចំណុចមួយដែលត្រូវប្រុងប្រ័ត្ននោះគឺ បញ្ហាអាលែកហ្ស៊ី ដែលអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈ រាករូស ចុកពោះ និង ឡើងកន្ទួលស្បែកជាដើម។ ដូច្នេះត្រូវប្រុងប្រយ័ត្នអ្នកដែលដឹងខ្លួនថា មានបញ្ហាអាលែកហ្ស៊ីជាមួយទឹកដោះ គួរតែជៀសវាង។ ២.លក្ខខណ្ឌសុខភាព ក្នុងស្ថានភាពដែលអ្នកជំងឺកំពុងតែមានបញ្ហាឡើងជាតិស្ករ គឺមិនត្រូវញ៉ាំទឹកដោះគោនោះទេ ពិសេសពេលជាតិស្ករខ្ពស់ជាង ១៣៥ មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ព្រោះទឹកដោះគោក៏មានផ្ទុកនូវជាតិខ្លាញ់ កាបូអ៊ីដ្រាត ដែលអាចធ្វើឲ្យជាតិស្ករក្នុងឈាមកាន់តែកើនឡើងបាន។ ដូច្នេះត្រូវដឹងច្បាស់ថា ជាតិស្ករក្នុងខ្លួនស្ថិតនៅតំបន់សុវត្ថិភាព ចន្លោះ​ពី ៨០-១២០ គឺអាចញ៉ាំបានហើយ។ ៣.ពេលវេលា អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ មិនត្រូវបានគ្រូពេទ្យណែរនាំឲ្យញ៉ាំទឹកដោះគោពេលយប់នោះទេ។ ព្រោះអាចបណ្ដាលឲ្យកើនឡើងជាតិស្ករបាន […]


ផលវិបាកជំងឺទឹកនោមផ្អែម

កត្ដាទាំងនេះហើយ ទើបអ្នកទឹកនោមផ្អែមចុះជាតិស្ករដល់ដំណាក់កាលគ្រោះថ្នាក់

អ្នកជំងឺទឹកនោមផ្អែមភាគច្រើនព្រួយបារម្ភតែបញ្ហាឡើងជាតិស្ករ ភ្លេចគិតថាប្រសិនជាជាតិស្ករថយចុះ ហើយថយចុះខ្លាំងទៀតនោះក៏ប្រឈមគ្រោះថ្នាក់ដល់ជីវិតដូចគ្នា។ ដូច្នេះកត្ដាបង្កគ្រោះថ្នាក់សម្រាប់អ្នកជំងឺទឹកនោមផ្អែមអាចកើតឡើង មិនថាជាតិស្ករឡើងខ្ពស់ ឬទាបចុះនោះទេ ពិសេសត្រូវប្រុងប្រយ័ត្ននឹងរោគសញ្ញាបង្ហាញពេលអាការៈនោះកើតឡើង។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! តាមរបាយការណ៍អង្គការសុខភាពអ្នកជំងឺទឹកនោមផ្អែមបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ម្នាក់ក្នុងចំណោម៥នាក់ និង អ្នកជំងឺទឹកនោមផ្អែមប្រភេទ​២ ម្នាក់ក្នុងចំណោម ១០នាក់ ជួបបញ្ហាប្រឈមថយចុះជាតិស្ករ ដោយមិនដឹងខ្លួន ហើយ​ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ មូលហេតុបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមថយចុះជាតិស្ករ អ្នកជំងឺទឹកនោមផ្អែមថយចុះជាតិស្ករក្នុងឈាមបណ្ដាលមកពីមូលហេតុសំខាន់ដូចជា ការប្រើប្រាស់អាំងសុយលីន​លើស​ដូស ការតមអាហារជ្រុល ការរំលងរបបអាហារ ការហាត់ប្រាណលើសកម្រិត ប្រសិទ្ធភាពថ្នាំបញ្ចុះជាតិស្ករ និងផឹកគ្រឿងស្រវឹងជាដើម ដែលកត្តាទាំងនេះបណ្ដាលឲ្យអ្នកជំងឺប្រឈមការ​ថយចុះជាតិស្ករ។ ការថយចុះជាតិស្ករដោយមិនដឹងខ្លួន អ្នកជំងឺទឹកនោមផ្អែមអាចថយចុះជាតិស្ករដោយមិនដឹងខ្លួន ភាគច្រើនកើតឡើងចំពោះអ្នកជំងឺដែលមិនធ្លាប់មានប្រវត្ដិថយចុះជាតិស្ករឈានដល់ដំណាក់កាលទាបជាង ៥៥មិល្លីក្រាម/ដេស៊ីលីត្រឈាម និង អ្នកជំងឺមិនចាប់អារម្មណ៍នឹងរោគសញ្ញាបង្ហាញក្នុងដំណាក់កាលដំបូង ដែលចុះក្រោម ៧០​មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/3UOObXD4AUk តាមការសិក្សាបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមដែលមិនដឹងខ្លួនថា ជាតិស្ករក្នុងខ្លួនថយចុះ និងមិនចាប់អារម្មណ៍ជាមួយរោគសញ្ញាដំបូង ដូចជា បែកញើស វិលមុខ ឃ្លាន អស់កម្លាំង គឺប្រឈមគ្រោះថ្នាក់ខ្លាំង នៅពេលជាតិស្ករបន្ដថយចុះរហូតដល់ដំណាក់កាលគ្រោះថ្នាក់ក្រោម ៥៥ មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ខាងក្រោមជាកត្ដាបង្កមួយចំនួនដែលបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមប្រឈមគ្រោះថ្នាក់ដល់ជីវិត ដោយការថយចុះជាតិស្ករមិនដឹងខ្លួន មានដូចជា៖ ១.កត្ដាគេង ការសម្រាកនៅពេលយប់អ្នកជំងឺក៏អាចថយចុះជាតិស្ករដោយមិនដឹងរោគសញ្ញា ពិសេសក្នុងដំណាក់កាលដំបូងដែលអ្នកជំងឺមិនចាប់អារម្មណ៍ និងគេងលក់រហូតជាតិស្ករបន្ដចុះដល់ក្រោម ៥៥ មិល្លីក្រាម/ដេស៊ីលីត្រឈាមធ្វើឲ្យអ្នកជំងឺភ្ញាក់ដឹងខ្លួន ហើយអាចប្រឈមគ្រោះថ្នាក់បានដែរ។ ២.កត្ដាហាត់ប្រាណ ការហាត់ប្រាណក៏ជាចំណែកមួយធ្វើឲ្យជាតិស្ករថយចុះ មិនថាក្នុងកំលុងហាត់ និងក្រោយហាត់នោះទេ ប្រសិនបើជាលិកាក្នុងរាងកាយ មិនអាចចាប់យកអាំងស៊ុយលីនប្រើការបាន។ កត្ដាប្រឈមនេះក៏អាចកើតមានក្រោយពេល ១៥ម៉ោង […]


ផលវិបាកជំងឺទឹកនោមផ្អែម

កុំប្រហែស! កត្តាបីយ៉ាង អ្នកជំងឺទឹកនោមផ្អែមអាច​ប្រឈមនឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ

ទឹកនោមផ្អែមគឺជាជំងឺរ៉ាំរៃដែលបណ្ដាលមកពីជាតិស្ករក្នុងឈាមមានការកើនឡើងខ្លាំង លើសពី១៣០មិលី្លក្រាម/ដេស៊ីលីត្រឈាម នោះក៏ដោយសារតែកោសិកាបេតារបស់លំពែងមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ ឬ ផលិតអាំងស៊ុយលីនបានហើយ តែមិនអាចប្រើការ និងមិនអាចដឹកនាំជាតិស្ករទាំងនោះទៅចិញ្ចឹមកាសិការក្នុងរាងកាយ។ ដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមគ្រប់រូបត្រូវតែស្វះស្វែងថែទាំសុខភាពខ្លួនឯងឲ្យបានល្អ ដោយការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ឲ្យស្របទៅតាមគោលដៅចន្លោះពី ៨០-១២០មិលី្លក្រាម/ដេស៊ីលីត្រឈាម។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! តើមានកត្តាអ្វីខ្លះបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនគ្រប់គ្រងកម្រិតជាតិស្ករមិនបានល្អ? ប្រសិនបើអ្នកជំងឺមិនអាចគ្រប់គ្រងកម្រិតជាតិស្ករបានល្អទេ ផលវិបាកដែលអាចកើតឡើងមានដូចជា ការឡើងជាតិស្ករជ្រុល ការថយចុះជាតិស្ករជ្រុល និងកើតមានអាស៊ីតសេតូនក្នុងឈាម ដែលផលវិបាកទាំងនេះងាយធ្វើឲ្យអ្នកជំងឺប្រឈមគ្រោះថ្នាក់ដល់ជីវិត។ លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន​ នៃមន្ទីរពេទ្យព្រះអង្គឌួងមានប្រសាសន៍ថា សភាពគ្រោះថ្នាក់បំផុត នៃរបស់​អ្នកជំងឹទឺកនោមផ្អែមមានគឺ៖ ១.ការថយចុះជាតិស្ករជ្រុល ការថយចុះជាតិស្ករជ្រុលអាចបណ្ដាលឲ្យអ្នកជំងឺជួបផលវិបាកច្រើន តួយ៉ាងគ្រោះថ្នាក់ធ្ងន់ធ្ងរអាចឈានដល់ការសន្លប់ ឬប្រកាច់ជាដើម។ ប៉ុន្ដែករណីដែលអ្នកជំងឺមិនមានបញ្ហាបេះដូង បើជាតិស្ករចុះក្រោម ៧០មិលី្លក្រាម/ដេស៊ីលីត្រឈាម អ្នកជំងឺអាចទទួលអារម្មណ៍ដឹងដោយរោគសញ្ញាផ្សេងៗ ហើយអ្នកជំងឺក៏អាចទប់ស្កាត់បាន។ [embed-health-tool-bmi] ២.ការឡើងជាតិស្ករជ្រុល ការឡើងជាតិស្ករជ្រុល អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈនោមច្រើន ខ្សោះជាតិទឹកក្នុងខ្លួន សម្ពាធឈាមចុះទាបដល់ថ្នាក់វង្វេង និង បាត់បង់ស្មារតី។ ៣.កើតមានអាស៊ីតសេតូនក្នុងឈាម ការកើតមានអាស៊ីតសេតូន គឺជាផលវិបាកគ្រោះថ្នាក់ខ្លាំង ហើយច្រើនកើតមានអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដែលការឡើងអាស៊ីតនេះ គឺមានការបម្រែបម្រួល pH ក្នុងឈាម អ្នកជំងឺមានអាការៈអស់កម្លាំង ចុកពោះ ក្អួត ឬបាត់ស្មារតី។ បញ្ហានេះប៉ះ​ពាល់ខ្លាំងទៅ​ដល់​សរីរាង្គ​​ខួរ​ក្បាល ហើយបណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង។ ផលវិបាកទាំង៣ខាងលើទាមទារឲ្យអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យដែលមានលទ្ធភាពសង្រ្គោះ និង តាមដានគ្រប់គ្រាន់ភ្លាមៗ ព្រោះអាចគំរាមដល់អាយុជីវិតបាន។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម បើមានអាការៈអស់កម្លាំង គួរដោះស្រាយបែបណា?

ក្ដីបារម្ភខ្លាំងបំផុតចំពោះអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ គឺការគ្រប់គ្រងជាតិស្ករតែម្ដង មិនអាចខ្ពស់ពេក ហើយក៏មិនអាចទាបពេកនោះដែរ។ កម្រិតជាតិស្ករល្អសម្រាប់អ្នកជំងឺគឺចន្លោះពី ៨០ ទៅ ១២០មិល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ ករណីដែលអ្នកជំងឺមិនអាចរក្សាលំនឹងជាតិស្ករបានក្នុងចន្លោះនេះ​ទេ នឹងបង្កផលវិបាកដល់សុខភាព និង​អាច​ធ្វើ​ឲ្យ​អ្នកជំងឺមានអាការៈអស់កម្លាំងជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! យោងតាមការបកស្រាយវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា ការអស់កម្លាំង ជាបញ្ហាដែលអ្នកជំងឺទឹកនោមផ្អែមភាគច្រើនតែងជួបប្រទះ។ ប្រសិន​បើអ្នកជំងឺជួបអាការៈបែបនេះ ជំហានដំបូងបំផុត អ្នកជំងឺត្រូវជួសឈាមមើលកម្រិតជាតិស្ករជាមុនសិនដើម្បីឲ្យដឹងច្បាស់ថាជាតិស្ករអាចចុះទាបជ្រុលក្រោម៧០មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាមឬ​យ៉ាងណា​។ បើ​កម្រិត​ជា​ស្ករ​ចុះ​ទាប​បែបនេះអ្នកជំងឺអាចរកអាហារ​ញ៉ាំភ្លាម ដើម្បីបង្កើន​កម្រិតជាតិស្ករមកដល់គោលដៅវិញ​។ ជួនកាលជាតិស្ករឡើងជ្រុលមិន​ចុះ​វិញ អ្នកជំងឺអាច​មានអាការៈនោមច្រើន នាំ​ឲ្យ​ខ្សោះជាតិទឹកអាចធ្វើឲ្យអស់កម្លាំងដែរ ករណី​នេះ​អ្នក​ជំងឺ​ត្រូវជួបគ្រូពេទ្យដើម្បីប្ដូរថ្នាំ ឬក៏អាចប្រើអាំងស៊ុយលីនមួយរយៈសិន។ ម្យ៉ាងទៀតអ្នក​ជំងឺ​ត្រូវ​ញ៉ាំ​ទឹកឲ្យ​ច្រើនដើម្បីរក្សាលំនឹងជាតិទឹកដែលចុះតាមទឹកនោម។ ដើម្បីការពារ និងរក្សាលំនឹងជាតិស្ករឲ្យបានល្អ អ្នកជំងឺអាចអនុវត្ដបានតាមរយៈរបបអាហារ ការហាត់ប្រាណ និង កុំភ្លេចញ៉ាំថ្នាំឲ្យបានទៀងពេល មិនថាមួយពេល ឬពីរពេលក៏ដោយ។ តើគួរដោះស្រាយបែបណាប្រសិនជាជាតិស្ករទាប? ការចុះទាបនៃកម្រិតជាតិស្ករក្នុងឈាមអ្នកជំងឺទឹកនោមផ្អែម ត្រូវបានកំណត់ជាពីរដំណាក់កាលសំខាន់គឺដំណាក់កាលធ្ងន់ និង ដំណាក់កាលស្រាល។ ដំណាក់កាលធ្ងន់ ដំណាក់កាលធ្ងន់ កម្រិតជាតិស្ករអ្នកជំងឺអាចចុះរហូតដល់ទាបជាង៥៥ មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាម អ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ មិនអាច​អូស​បន្លាយពេលវេលាទៀតនោះទេ។ ដូច្នេះអ្នកជំងឺត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យា​បាល​ពីគ្រូពេទ្យ។ ពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមករណីនេះច្រើនជាង នៅពេលដែលអ្នកជំងឺប្រើប្រាស់អាំងស៊ុយលីនលើសដូស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ